Cambodia



Wabana, N.L., lifts boil water advisory for first time in 25 years

An unhealthy water service in the Town of Wabana is slowly being cleaned up, with 150 households being removed this week from a quarter-century-old boil order.

ក្រុម​ប្រដាប់​អាវុធ​ប្រឆាំងនៅ​​ភូមា​ ទាត់ចោល​ការ​អំពាវនាវ​សន្តិភាព​ពីសំណាក់​របបសឹក

របបសឹក​ភូមា បាន​អំពាវនាវ​ ក្រុម​ប្រដាប់​អាវុធ​ប្រឆាំង​ទាំងឡាយ​នៅក្នុងប្រទេស ឲ្យ​ចូលរួម​ស

ក្រុម​ប្រដាប់​អាវុធ​ប្រឆាំងនៅ​​ភូមា​ ទាត់ចោល​ការ​អំពាវនាវ​សន្តិភាព​ពីសំណាក់​របបសឹក

របបសឹក​ភូមា បាន​អំពាវនាវ​ ក្រុម​ប្រដាប់​អាវុធ​ប្រឆាំង​ទាំងឡាយ​នៅក្នុងប្រទេស ឲ្យ​ចូលរួម​សហការ​គ្នា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ណៃពិដោរ​ ដើម្បី​​សន្តិភាព និង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ ជាថ្មី។​ សំណើនេះ​បាន​ប្រកាស​ចេញនៅថ្ងៃសៅរ៍ ទី​៦កក្កដា​ ​ប៉ុន្តែក្រុមប្រដាប់អាវុធប្រឆាំង និង​សម្ព័ន្ធ​យោធា​ជនជាតិ​ភាគតិច​ បាន​ច្រាន​ចោល​។​

លោក ស៊ុំ ម៉ាប់៖ ការបញ្ជូនវត្ថុបុរាណចំនួន២០ពីថៃមកកម្ពុជាវិញ អាចត្រូវពន្យារពេល

ការបញ្ជូនវត្ថុបុរាណចំនួន២០ពីប្រទេសថៃត្រលប់មកឲ្យកម្ពុជាវិញ អាចត្រូវពន្យារពេល ដោយសារតែភាព

លោក ស៊ុំ ម៉ាប់៖ ការបញ្ជូនវត្ថុបុរាណចំនួន២០ពីថៃមកកម្ពុជាវិញ អាចត្រូវពន្យារពេល

ការបញ្ជូនវត្ថុបុរាណចំនួន២០ពីប្រទេសថៃត្រលប់មកឲ្យកម្ពុជាវិញ អាចត្រូវពន្យារពេល ដោយសារតែភាពតានតឹង បញ្ហាព្រំដែននៃប្រទេសទាំងពីរក្នុងពេលបច្ចុប្បន្ន។ នេះបើតាម លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៥ ខែកក្កដានេះ។ បើតាមលោក ស៊ុំ ម៉ាប់ គម្រោងបញ្ជូនវត្ថុបុរាណចំនួន២០ ត្រលប់មកឲ្យកម្ពុជាវិញ ត្រូវធ្វើឡើងនៅក្នុងខែកក្កដានេះ ដោយមានការឯកភាពគ្នាទាំងស្រុងរវាងភាគីកម្ពុជានិងភាគីថៃ។ តែដោយសាររបត់ព្រំដែនកំពុងតានតឹង អ្នកនាំពាក្យក្រសួងវប្បធម៌ បញ្ជាក់ថា គម្រោងបញ្ជូនវត្ថុបុរាណឲ្យកម្ពុជាវិញ ត្រូវពន្យារពេលមិនទាន់ច្បាស់លាស់។

លោក វ៉ា ថន៖ មនុស្ស២នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ផ្ទាំងថ្មសង្កត់ នៅក្នុងខេត្តក្រចេះ

ហោចណាស់មានមនុស្សពីរនាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ផ្ទាំងថ្មសង្កត់ ដែលកើតឡើងកាល

លោក វ៉ា ថន៖ មនុស្ស២នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ផ្ទាំងថ្មសង្កត់ នៅក្នុងខេត្តក្រចេះ

ហោចណាស់មានមនុស្សពីរនាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាក់ផ្ទាំងថ្មសង្កត់ ដែលកើតឡើងកាលពីថ្ងៃទី៤ខែកក្កដា។ នេះបើតាមការបញ្ជាក់របស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសៅរ៍ទី៥កក្កដា។ លោកថា​ ហេតុការណ៍បាក់ផ្ទាំងថ្មនេះ កើតឡើងនៅក្នុងរោងចក្រវាយថ្មម៉ាបមួយកន្លែង ក្នុងស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ។ មូលហេតុនៃការបាក់រលំផ្ទាំងថ្មនោះ គឺដោយសារសភាពដីរអិលជ្រាយ បន្ទាប់ពីមានភ្លៀងរួច។

ហេតុអ្វី លោកស្រី ផែថងថាន មក«ក្រឡុក»រឿងវប្បធម៌ជាមួយកម្ពុជា ក្រោយអស់តំណែងនាយករដ្ឋមន្ត្រីថៃ?

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីវប្បធម៌ថៃ ​បានប

ហេតុអ្វី លោកស្រី ផែថងថាន មក«ក្រឡុក»រឿងវប្បធម៌ជាមួយកម្ពុជា ក្រោយអស់តំណែងនាយករដ្ឋមន្ត្រីថៃ?

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីវប្បធម៌ថៃ ​បានប្រកាសនាពេលថ្មីៗនេះថា ទីក្រុងបាងកកនឹងមិនបញ្ជូនរូបចម្លាក់បដិមាចំនួន២០រូបមកឲ្យប្រទេសកម្ពុជាវិញទេ ក្រោមហេតុផលនៃភាពតានតឹងតាមព្រំដែនរវាងប្រទេសកម្ពុជា​ និងថៃ ហើយចំពេលដែលរដ្ឋាភិបាលថៃគ្មានថវិកាដើម្បីធ្វើកិច្ចការនេះ។ លើសពីនេះ នៅថ្ងៃទី៤ ខែកក្កដា លោកស្រី ផែថងថាន អះអាងថា ក្រុម​ប្រាសាទតាមាន់ស្ថិតក្នុងទឹកដីថៃ។ ប៉ុន្តែភ្លាមៗនោះ ​ក្រសួងវប្បធម៌កម្ពុជាបានចេញមកទាត់ចោលការអះអាងនេះ។ ហេតុអ្វី លោកស្រី ផែថងថាន ចេញមក«ក្រឡុក»រឿងវប្បធម៌ជាមួយកម្ពុជា បន្ទាប់ពីអស់តំណែងជានាយករដ្ឋមន្ត្រីថៃ?

នៅ​រដ្ឋតិចសាស់ មនុស្សស្លាប់​​និង​បាត់​ខ្លួន​ជាច្រើន​នាក់​ ព្រោះតែ​ជំនន់ទឹកភ្លៀង

នៅសហរដ្ឋអាមេរិក ​មនុស្ស​ស្លាប់យ៉ាង​ហោច​ ២៤នាក់ និង  បាត់​ខ្លួន ​យ៉ាងតិច​ ២៥នាក់ ព្រោះតែ​ជំន

នៅ​រដ្ឋតិចសាស់ មនុស្សស្លាប់​​និង​បាត់​ខ្លួន​ជាច្រើន​នាក់​ ព្រោះតែ​ជំនន់ទឹកភ្លៀង

នៅសហរដ្ឋអាមេរិក ​មនុស្ស​ស្លាប់យ៉ាង​ហោច​ ២៤នាក់ និង  បាត់​ខ្លួន ​យ៉ាងតិច​ ២៥នាក់ ព្រោះតែ​ជំនន់ទឹក​ភ្លៀង​ ​ក្នុង​រដ្ឋ​តិចសាស់។ នេះបើតា​មតុល្យការ​របស់​អាជ្ញាធរ​មូលដ្ឋាន នៅ​ថ្ងៃសុក្រ​ ទី​៤កក្កដា។ អភិបាល​រដ្ឋតិចសាស់ បាន​ជំរុញ​ឲ្យ​ក្រុម​ជួយ​សង្គ្រោះ​បន្តស្វះ​​ស្វែងរក​អ្នក​បាត់​ខ្លួន​។ ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ​ បាន​សម្តែងក្តី​ស្លុត​រន្ធត់​ចំពោះ​ហេតុការណ៍​ដ៏​អាក្រក់​នេះ។​​

លោកដូណាល់ ត្រាំ និងលោកហ្សេឡេនស្គីនិយាយគ្នាតាមទូរស័ព្ទ អំពីការពង្រឹង​សន្តិសុខផ្លូវអាកាសអ៊ុយក្រែន

មួយថ្ងៃក្រោយនិយាយជាមួយ​លោកពូទីន លោកដូណាល់ ត្រាំ បាន​​ទូរស័ព្ទនិយាយជាមួយ​​​​លោក​ហ្សេឡេនស្

លោកដូណាល់ ត្រាំ និងលោកហ្សេឡេនស្គីនិយាយគ្នាតាមទូរស័ព្ទ អំពីការពង្រឹង​សន្តិសុខផ្លូវអាកាសអ៊ុយក្រែន

មួយថ្ងៃក្រោយនិយាយជាមួយ​លោកពូទីន លោកដូណាល់ ត្រាំ បាន​​ទូរស័ព្ទនិយាយជាមួយ​​​​លោក​ហ្សេឡេនស្គី កាលពីថ្ងៃសុក្រទី​៤កក្កដា។ ផ្អែកតាមភាគីអ៊ុយក្រែន គឺលោកដូណាល់ ត្រាំ និង​លោក​ហ្សេឡេនស្គី បានពិភាក្សាគ្នា រកវិធី​ពង្រឹង​ការ​ការពារផ្លូវអាកាសរបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ី​បានសំរុក​វាយប្រហារយ៉ាងខ្លាំង​។ ចំណែក​លោកដូណាល់ ត្រាំ បានប្រាប់អ្នកកាសែតថា ការសន្ទនាគ្នារវាងលោក​និង​លោកពូទីន បានធ្វើ​ឲ្យ​លោក​មិនសប្បាយចិត្ត​សោះ ហើយថាលោក​កំពុងពិចារណា​ដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី​។

កម្ពុជាជំរុញឲ្យភាគីថៃទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិICJ

ក្រសួងការបរទេសកម្ពុជា បានចេញ​សេចក្តី​ថ្លែង​ការណ៍មួយ​នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០២៥ ​ជំរុញ​

កម្ពុជាជំរុញឲ្យភាគីថៃទទួលយកយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិICJ

ក្រសួងការបរទេសកម្ពុជា បានចេញ​សេចក្តី​ថ្លែង​ការណ៍មួយ​នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០២៥ ​ជំរុញ​ឲ្យ​ភាគី​ថៃ​បង្ហាញ​សេចក្តី​ស្មោះ​ត្រង់​ ដោយ​ទទួលយកយុត្តាធិការ​របស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ប្រទេស ហូឡង់។ ការ​ជំរុញជាថ្មីទៀត​របស់ភាគី​កម្ពុជា ដោយសារតែ​ រហូត​មកដល់​ពេល​នេះ ភាគីថៃ​ មិនទាន់​មានការ​ឆ្លើយ​តប​មកភាគីកម្ពុជា ដែលកម្ពុជាបានអញ្ជើញជាផ្លូវការ​ទៅ​សមភាគីថៃ ដើម្បី​រួមគ្នាបញ្ជូនសំណុំរឿងព្រំដែន៤តំបន់​ទៅICJនៅឡើយ។

ធនាគារ​កណ្តាល​សិង្ហបុរី ផាក​ពិន័យ​​ធនាគារ​៦និងស្ថាប័នហិរញ្ញវត្ថុ​​៣ ពីបទលាងលុយកខ្វក់

ធនាគារកណ្តាល​សិង្ហបុរី បានសម្រេច​ផាកពិន័យកាលពីថ្ងៃសុក្រ ទី​៤កក្កដា ទៅលើ​ធនាគារចំនួន​៦ ព្រ

ធនាគារ​កណ្តាល​សិង្ហបុរី ផាក​ពិន័យ​​ធនាគារ​៦និងស្ថាប័នហិរញ្ញវត្ថុ​​៣ ពីបទលាងលុយកខ្វក់

ធនាគារកណ្តាល​សិង្ហបុរី បានសម្រេច​ផាកពិន័យកាលពីថ្ងៃសុក្រ ទី​៤កក្កដា ទៅលើ​ធនាគារចំនួន​៦ ព្រមទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ៣ទៀត ពីបទបាន​ធ្វើសកម្មភាព​លាងលុយកខ្វក់​។ ទឹកប្រាក់ពិន័យ​ សរុបមានប្រមាណ​ជាង​២៧លានដុល្លារសិង្ហបុរី​។ សំណុំរឿងនេះ គឺជារឿងអាស្រូវហិរញ្ញវត្ថុ​ធំបំផុត ដែល​សិង្ហបុរី មិនធ្លាប់​បានប្រឡាក់​ប្រឡូសពីមុន​មក​។

WHO ស្នើឲ្យដំឡើងពន្ធ ៥០% ចំពោះថ្នាំជក់ គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម

ដើម្បីជួយសង្គ្រោះជីវិតមនុស្សលើផែនដី និងចូលរួមកាត់បន្ថយជំងឺផ្សេងៗ អង្គការសុខភាពពិភពលោកហៅ

WHO ស្នើឲ្យដំឡើងពន្ធ ៥០% ចំពោះថ្នាំជក់ គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម

ដើម្បីជួយសង្គ្រោះជីវិតមនុស្សលើផែនដី និងចូលរួមកាត់បន្ថយជំងឺផ្សេងៗ អង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO បានអំពាវនាវឲ្យដំឡើងពន្ធរហូតដល់ ៥០% ចំពោះផលិតផលថ្នាំជក់ គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម។ ផលិតផលទាំង ៣ប្រភេទនេះជាប្រភពបង្កើតជំងឺធ្ងន់ធ្ងរផ្សេងៗជាច្រើនមុខ។ នេះបើតាមអង្គការសុខភាពពិភពលោក ដោយសង្ងត់ធ្ងន់ថា រដ្ឋាភិបាលនីមួយៗគួរតែដំឡើងពន្ធលើផលិតផលទាំងនោះដើម្បីបង្កើនប្រាក់ចំណូលសម្រាប់យកទៅលើកស្ទួយវិស័យសុខាភិបាល និងសង្គមកិច្ច។ ​

លោក ជួន ណារិន្ទ៖ ករណីប៉ូលីសចរាចរណ៍ទារលុយជនជាតិឥណ្ឌូនេស៊ីកំពុងស្ថិតក្នុងការស៊ើបអង្កេត

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់

លោក ជួន ណារិន្ទ៖ ករណីប៉ូលីសចរាចរណ៍ទារលុយជនជាតិឥណ្ឌូនេស៊ីកំពុងស្ថិតក្នុងការស៊ើបអង្កេត

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងប្រាប់វិទ្យុបារាំង RFI នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះថា សមត្ថកិច្ចរបស់លោកកំពុងស៊ើបអង្កេតករណីជនជាតិឥណ្ឌូនេស៊ីចោទប្រកាន់លើនគរបាលចរាចរណ៍កម្ពុជាថាបានទាលុយពីខ្លួន។ ការលើកឡើងរបស់ស្នងការនគរបាលរាជធានីភ្នំពេញដូច្នេះ គឺក្រោយបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់បានបើករថយន្តរបស់ខ្លួននៅភ្នំពេញ ហើយត្រូវនគរបាលចរាចរណ៍ឃាត់រថយន្តនោះ ដើម្បីសួរនាំរកឯកសារ។ តាមរយៈបណ្តាញសង្គមកាលពីពេលថ្មីៗនេះ ជនជាតិឥណ្ឌូនេស៊ីបានរៀបរាប់ជាភាសាឥណ្ឌូនេស៊ី ហើយត្រូវគេបកប្រែថាប៉ូលីសបានទារលុយចំនួន ៣០០ដុល្លារ តែបុរសឥណ្ឌូនេស៊ីបានសុំសម្រួលមកត្រឹម ៥០ដុល្លារ និងមានប៉ូលីសទារលុយបន្ថែម ៤ ០០០រៀលទៀត។ បញ្ហានេះលោក ជួន ណារិន្ទ បញ្ជាក់ថាលោកមិនអាចវិនិច្ឆ័យភ្លាមៗបានទេ ដោយរង់ចាំការស៊ើបអង្កេតសិន។  សូមបញ្ជាក់ដែរថា នៅថ្ងៃទី០៤ កក្កដានេះដែរ ក្រសួងទេសចរណ៍កម្ពុជាបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ដោយសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះករណីដែលបានកើតឡើងលើភ្ញៀវទេសចរជនជាតិឥណ្ឌូនេស៊ី ដែលមានការសួរនាំរកឯកសារពីសំណាក់មន្រ្តីនគរបាលចរាចរណ៍៕

រដ្ឋមន្រ្តីវប្បធម៌ថៃលោកស្រី ផែថងថាន បញ្ជាឲ្យបញ្ឈប់ការប្រគល់វត្ថុបុរាណចំនួន២០ មកកម្ពុជា

រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅរសៀលថ្ងៃសុក្រនេះបានបញ្ជាឲ្យបញ្ឈប់

រដ្ឋមន្រ្តីវប្បធម៌ថៃលោកស្រី ផែថងថាន បញ្ជាឲ្យបញ្ឈប់ការប្រគល់វត្ថុបុរាណចំនួន២០ មកកម្ពុជា

រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅរសៀលថ្ងៃសុក្រនេះបានបញ្ជាឲ្យបញ្ឈប់ការប្រគល់វត្ថុបុរាណខ្មែរចំនួន ២០ ដែលនាំចូលដោយខុសច្បាប់មកប្រទេសថៃ ដោយលើកឡើងថាថវិកាមានកំណត់។ នេះបើតាមការចុះផ្សាយដោយកាសែតថៃ Khaosod English នៅថ្ងៃទី៤ កក្កដា ឆ្នាំ២០២៥នេះ។ កម្ពុជានៅមិនទាន់មានប្រតិកម្មយ៉ាងណាទេ តែសំណុំរឿងប្រគល់វត្ថុបុរាណខ្មែរចំនួន២០នេះ រដ្ឋាភិបាលនៃប្រទេសទាំង២ ធ្លាប់បានព្រមព្រៀងគ្នាថានឹងបញ្ជូនមកកម្ពុជាវិញនៅខែសីហា ឆ្នាំ២០២៥នេះ។

មនុស្សស្លាប់ និងបាត់ខ្លួនច្រើននាក់​ ក្នុងព្រឹត្តិការណ៍​លិចស្រឡាង នៅឥណ្ឌូណេស៊ី

នៅប្រទេសឥណ្ឌូណេស៊ី យ៉ាងហោចមានស្លាប់ ៦នាក់ និងបាត់ខ្លួនជាង ៣០នាក់ ពីព្រោះតែលិចស្រឡាងដឹកអ្ន

មនុស្សស្លាប់ និងបាត់ខ្លួនច្រើននាក់​ ក្នុងព្រឹត្តិការណ៍​លិចស្រឡាង នៅឥណ្ឌូណេស៊ី

នៅប្រទេសឥណ្ឌូណេស៊ី យ៉ាងហោចមានស្លាប់ ៦នាក់ និងបាត់ខ្លួនជាង ៣០នាក់ ពីព្រោះតែលិចស្រឡាងដឹកអ្នកដំណើរនៅចន្លោះកោះជ្វា និងកោះបាឡី។ នេះបើតាមអាជ្ញាធរឥណ្ឌូណេស៊ីដោយបញ្ជាក់ទៀតថា ក្រុមជួយសង្គ្រោះនៅតែបន្តស្វះស្វែងរកអ្នកបាត់ខ្លួនយ៉ាងសកម្ម ដោយប្រើមធ្យោបាយជើងទឹក និងជើងអាកាស តែគ្មានតម្រុយអ្វីថ្មីសោះនៅថ្ងៃសុក្រ ទី៤ កក្កដា។ 

លោកពូទីនប្រាប់លោកត្រាំតាមទូរស័ព្ទជាថ្មី​ថា កម្មវត្ថុ​របស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនប្តូរជាដាច់ខាត

មួយថ្ងៃបន្ទាប់ពី​បាន​សម្រេច​ឈប់ផ្គត់ផ្គង់​​គ្រឿងសព្វាវុធមួយចំនួន​ទៅឲ្យអ៊ុយក្រែន លោក​ដូណ

លោកពូទីនប្រាប់លោកត្រាំតាមទូរស័ព្ទជាថ្មី​ថា កម្មវត្ថុ​របស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនប្តូរជាដាច់ខាត

មួយថ្ងៃបន្ទាប់ពី​បាន​សម្រេច​ឈប់ផ្គត់ផ្គង់​​គ្រឿងសព្វាវុធមួយចំនួន​ទៅឲ្យអ៊ុយក្រែន លោក​ដូណាល់ ត្រាំ បានទូរស័ព្ទទៅ​​លោកពូទីន កាលពី​ល្ងាចថ្ងៃព្រហស្បតិ៍ ទី​៣កក្កដាម្សិលមិញ ដើម្បីនិយាយអំពីដំណោះស្រាយ​សន្តិភាព​​។ តែ​​ដូចកាលពី​​លើកមុនៗ ការសន្ទនានេះ គ្មានបានលទ្ធផលអ្វីទាំងអស់។ លោកពូទីន បានបញ្ជាក់ប្រាប់លោកដូណាល់ ត្រាំ ជាថ្មី​ម្តង​ទៀតថា កម្មវត្ថុរបស់រុស្ស៊ីនៅអ៊ុយក្រែន គឺមិនផ្លាស់ប្តូរជាដាច់ខាត​។

លីកាដូទទូចឱ្យតុលាការដោះលែងលោក កើត សារ៉ាយ និង​សកម្មជន​ដទៃទៀត

អង្គការការពារសិទ្ធិមនុស្សលីកាដូ បាន​ទទូចឱ្យតុលាការដោះលែងលោក កើត សារ៉ាយ សកម្មជនការពារសិទ្ធ

លីកាដូទទូចឱ្យតុលាការដោះលែងលោក កើត សារ៉ាយ និង​សកម្មជន​ដទៃទៀត

អង្គការការពារសិទ្ធិមនុស្សលីកាដូ បាន​ទទូចឱ្យតុលាការដោះលែងលោក កើត សារ៉ាយ សកម្មជនការពារសិទ្ធិមនុស្ស និង​សកម្មជន​ដទៃ​ទៀត​ដោយ​ឥតលក្ខខណ្ឌ។ សំណើរ​សុំ​ដោះ​លែង​របស់​អង្គការការពារសិទ្ធិមនុស្សលីកាដូធ្វើឡើង​ក្រោយ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​បានបដិសេធសំណើរសុំដោះលែងលោក កើត សារ៉ាយ កាលពី​ថ្ងៃ​ទី៣ កក្ក​ដា​ ឆ្នាំ២០២៥។​

ហេតុអ្វីប្រតិមាធ្វើពីសំរឹទ្ធ​​បែកបាក់ជា​បំណែក និងនៅ​សល់​មិនច្រើន បើធៀបនឹង​ប្រតិមាថ្ម?

ពិព័រណ៌​ប្រតិមាទេព​ និង​វត្ថុធ្វើពីសំរឹទ្ធ​នៅ​សារមន្ទីរបារាំងហ្គីមេមិនត្រឹម​ជា​បើកផ្លូវ

ហេតុអ្វីប្រតិមាធ្វើពីសំរឹទ្ធ​​បែកបាក់ជា​បំណែក និងនៅ​សល់​មិនច្រើន បើធៀបនឹង​ប្រតិមាថ្ម?

ពិព័រណ៌​ប្រតិមាទេព​ និង​វត្ថុធ្វើពីសំរឹទ្ធ​នៅ​សារមន្ទីរបារាំងហ្គីមេមិនត្រឹម​ជា​បើកផ្លូវ​ឲ្យ​សាធារណជន​បាន​ស្គាល់ពីប្រវត្តិ​ប្រើប្រាស់​សំរឹទ្ធ​នៅ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះទេ ប៉ុន្តែ ពិព័រណ៌​រៀបចំ​ដោយអ្នកជំនាញ​បារាំង​នៅបាន​បង្ហាញ​ឲ្យគេ​ដឹងពីដើមហេតុដែលធ្វើ​ឲ្យ​ប្រតិមាធ្វើពីសំរឹទ្ធរលាយបាត់បង់ នៅសេសសល់មិនច្រើន បើប្រៀបធៀបនឹង​ប្រតិមាថ្ម។ នៅក្នុង​បទយកការណ៍នៅថ្ងៃនេះ លោក Brice Vincent (​ប្រីស វ៉ាំងសង់)​ សាស្រ្តាចារ្យ​រង​​នៃ​សាលាចុងបូព៌ា និងជាអ្នកជំនាញខាងប្រវត្តិសំរឹទ្ធខ្មែរបន្តរៀបរាប់ពី​មូលហេតុដែលធ្វើ​ឲ្យ​ប្រតិមាធើ្វពីសំរឹទ្ធដូចជា​ព្រះវិស្ណុផ្ទំត្រូវ​បាក់បែកច្រើនបំណែក។

ចិន​ជំរុញ​សហភាព​អឺរ៉ុប​បញ្ចៀស​​ភាព​ប្រឈម​តតាំង​គ្នា

ក្នុង​ខណៈ​ដែល​អាមេរិក​និង​វៀតណាម​រក​ឃើញ​កិច្ចព្រមព្រៀង​ពន្ធគយ ចិន​ប្រឹង​ប្រែង​រក​ដំណោះ​

ចិន​ជំរុញ​សហភាព​អឺរ៉ុប​បញ្ចៀស​​ភាព​ប្រឈម​តតាំង​គ្នា

ក្នុង​ខណៈ​ដែល​អាមេរិក​និង​វៀតណាម​រក​ឃើញ​កិច្ចព្រមព្រៀង​ពន្ធគយ ចិន​ប្រឹង​ប្រែង​រក​ដំណោះ​ស្រាយ​ជាមួយ​សហភាពអឺរ៉ុប។ ក្នុង​ពេល​បំពេញ​​ទស្សនកិច្ច​នៅ​អឺរ៉ុប លោក​ប្រមុខ​ការទូត​ចិន វ៉ាង យី បាន​ព្រមាន​​សមភាគី​អឺរ៉ុបអំពី​ហានិភ័យ​នៃ​ការ​ប្រឈម​តតាំង​គ្នា​រវាង​ចិន​និ​ងអឺរ៉ុប។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​កក្កដា​២០២៥។

ថៃ៖ លោក ភូមិថាំ វេឆៈយៈឆៃ​ ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្នុងបរិបទអស្ថិរភាព

រដ្ឋាភិបាលថៃថ្មី បានស្បថចូលកាន់តំណែង ចំពោះមុខព្រះមហាក្សត្រថៃ​ កាលពីថ្ងៃព្រហស្បតិ៍ ទី​៣​កក

ថៃ៖ លោក ភូមិថាំ វេឆៈយៈឆៃ​ ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្នុងបរិបទអស្ថិរភាព

រដ្ឋាភិបាលថៃថ្មី បានស្បថចូលកាន់តំណែង ចំពោះមុខព្រះមហាក្សត្រថៃ​ កាលពីថ្ងៃព្រហស្បតិ៍ ទី​៣​កក្កដា​។ គឺ​​លោក ភូមិថាំ វេឆៈយៈឆៃ អតីតរដ្ឋមន្ត្រីការពារជាតិ​កាលពីរដ្ឋាភិបាល​មុន ដែល​នឹង​ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ក្នុងអំឡុងពេល​រងចាំសេចក្តីសម្រេចរបស់​តុលាការធម្មនុញ្ញថៃ ទៅលើករណី​លោកស្រី​ ផែថងថាន។ យ៉ាងណាម៉ិញ នៅក្នុងគណៈរដ្ឋមន្ត្រី​​ថ្មីនេះ លោកស្រីផែថងថាន កាន់មុខងារជារដ្ឋមន្ត្រី​ក្រសួងវប្បធម៌​។

លោក ហ៊ុន ម៉ាណែត៖ ប្រទេសចំនួន១៥០ ក្នុងចំណោម ១៩៥ ជាសមាជិករបស់ អ.ស.ប មានច្បាប់ដកសញ្ជាតិ

នៅក្នុងពិធីបើកការដ្ឋានសាងសង់​ទីស្នាក់ការ​គណ​បក្ស​ប្រជាជន​កម្ពុជាក្នុងខេត្តកំពង់ធំ នាព្រ

លោក ហ៊ុន ម៉ាណែត៖ ប្រទេសចំនួន១៥០ ក្នុងចំណោម ១៩៥ ជាសមាជិករបស់ អ.ស.ប មានច្បាប់ដកសញ្ជាតិ

នៅក្នុងពិធីបើកការដ្ឋានសាងសង់​ទីស្នាក់ការ​គណ​បក្ស​ប្រជាជន​កម្ពុជាក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងតួនាទីជាអនុ​ប្រធាន​គណបក្សប្រជាជនបានថ្លែងថា អ្នកដែលមិនបានធ្វើអ្វីដែលប្រឆាំងនឹងផលប្រយោជន៍ជាតិខ្មែរ មិនត្រូវភ័យបារម្ភចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការដកសញ្ជាតិនោះទេ។ តាមលោក ហ៊ុន ម៉ាណែត មានប្រទេសចំនួន ១៥០ ក្នុងចំណោម ១៩៥ប្រទេស ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ(អ.ស.ប) មានច្បាប់ដកសញ្ជាតិ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ច្បាប់ដកសញ្ជាតិនេះ ក៏មានផងដែរនៅក្នុងចំណោមប្រទេស ដែលជាសមាជិកសហភាពអឺរ៉ុប អង់គ្លេស និងសហរដ្ឋអាមេរិក។  សូមរំលឹកថាគម្រោងនៃការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពលរដ្ឋពីកំណើតនេះ បានរងនូវប្រតិកម្មពីអ្នកនយោបាយប្រឆាំង អ្នកច្បាប់ និងអ្នកវិភាគសង្គម និងនយោបាយមួយចំនួន ដោយពួកគេចាត់ទុកថាការធ្វើវិសោនកម្មច្បាប់ដកសញ្ជាតិពីពលរដ្ឋ គឺជាអំពើប្រល័យពូជសាសន៍ ឬជាការរំលោកទៅលើគោលការណ៍សិទ្ធិមនុស្ស និងសិទ្ធិនយោបាយជាដើម។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថាវិសោធនកម្មច្បាប់នេះ មិនមានគោលដៅធ្វើបាបប្រជាពលរដ្ឋរបស់ខ្លួនទេ ប្រសិនបើពលរដ្ឋនោះ មិនបាន​ឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិធ្ងន់ធ្ងរ៕

កម្ពុជាគួរ​ប្រុងប្រយ័ត្នយ៉ាងណាដើម្បីពង្រីកពាណិជ្ជកម្មជាមួយវៀតណាមដោយគ្មានហានិភ័យ?

ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាមបានកើនឡើងដល់ជាង ១០ពាន់លានដុល្លារ ដោយជញ្ជីងពាណិជ្ជកម្មរវា

កម្ពុជាគួរ​ប្រុងប្រយ័ត្នយ៉ាងណាដើម្បីពង្រីកពាណិជ្ជកម្មជាមួយវៀតណាមដោយគ្មានហានិភ័យ?

ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាមបានកើនឡើងដល់ជាង ១០ពាន់លានដុល្លារ ដោយជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំង ២ក្នុងឆ្នាំ២០២៤ បានផ្អៀងមកខាងកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងស្ថានភាពនៃជម្លោះព្រំដែនជាមួយថៃ អ្នកតាមដានសង្គម និងអ្នកជំនាញសេដ្ឋកិច្ចមើលឃើញស្រដៀងគ្នាថា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយវៀតណាមនឹងកើនឡើងជាលំដាប់ថែមទៀត។ តែដំណាលគ្នានេះដែរ អ្នកតាមដានសង្គម និងអ្នកសេដ្ឋកិច្ចយល់ថា កម្ពុជាចាំបាច់ត្រូវតែពង្រឹងគុណភាពនៃការធ្វើពាណិជ្ជកម្មជាមួយវៀតណាម ដែលមិនមានហានិភ័យដល់ពលរដ្ឋ និងសង្គម។ តើកម្ពុជាគួរ​ប្រុងប្រយ័ត្នយ៉ាងណាដើម្បីពង្រីកទំហំពាណិជ្ជកម្មជាមួយវៀតណាមដោយគ្មានហានិភ័យ?

សង្គ្រាម​ពន្ធ​គយ៖ វៀតណាម​រក​ឃើញ​កិច្ច​ព្រមព្រៀង​ជាមួយ​​អាមេរិក​ ក្រោម​ការ​សម្លក់​របស់​​ចិន

សហរដ្ឋ​អាមេរិក​ព្រមបោះបង់​គម្រោង​ដំឡើង​ពន្ធដ៏​ខ្ពស់​ត្រដែត​លើ​ផលិតផល​នាំ​ចូល​មក​ពី​វៀត

សង្គ្រាម​ពន្ធ​គយ៖ វៀតណាម​រក​ឃើញ​កិច្ច​ព្រមព្រៀង​ជាមួយ​​អាមេរិក​ ក្រោម​ការ​សម្លក់​របស់​​ចិន

សហរដ្ឋ​អាមេរិក​ព្រមបោះបង់​គម្រោង​ដំឡើង​ពន្ធដ៏​ខ្ពស់​ត្រដែត​លើ​ផលិតផល​នាំ​ចូល​មក​ពី​វៀតណាម​ហើយ។ ប្រទេស​ទាំងពីរ​បាន​​ព្រមព្រៀង​គ្នា​នៅ​ល្ងាច​ថ្ងៃ​ទី​២​កក្កដា​។ ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ កិច្ចព្រមព្រៀង​​បន្ធូរ​បន្ថយ​ពន្ធវៀតណាមអាមេរិក ហាក់​ដៅ​វាយ​ប្រហារ​ចិន ដោយមិន​ចំពោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​៣​កក្កដា​នេះ ព្រមាន​អំពី​ផលវិបាក​នៃ​​កិច្ចចរចាពាណិជ្ជកម្ម​​ដែល​បំផ្លាញប្រទេស​ផ្សេង។

ចំណាប់ខ្មាំង​​បារាំង​២នាក់​ដែល​ជាប់ឃុំ​​៣ឆ្នាំនៅអ៊ីរ៉ង់ ត្រូវអ៊ីរ៉ង់ចោទថាឈ្លបការណ៍​ឲ្យ​អ៊ីស្រាអែល

ចំណាប់ខ្មាំងជនជាតិ​បារាំង២នាក់​ប្តីប្រពន្ធ គឺលោកស្រី Cécile Kohler និងលោក Jacques Paris ដែលត្រូវបានអាជ្ញាធ

ចំណាប់ខ្មាំង​​បារាំង​២នាក់​ដែល​ជាប់ឃុំ​​៣ឆ្នាំនៅអ៊ីរ៉ង់ ត្រូវអ៊ីរ៉ង់ចោទថាឈ្លបការណ៍​ឲ្យ​អ៊ីស្រាអែល

ចំណាប់ខ្មាំងជនជាតិ​បារាំង២នាក់​ប្តីប្រពន្ធ គឺលោកស្រី Cécile Kohler និងលោក Jacques Paris ដែលត្រូវបានអាជ្ញាធរអ៊ីរ៉ង់ ចាប់បង្ខាំងទុក​អស់ជាង​​៣ឆ្នាំមកហើយនោះ ទើបតែត្រូវបានចៅក្រមអ៊ីរ៉ង់ចោទប្រកាន់ថាបាន​ឈ្លបយកការណ៍​ឲ្យអ៊ីស្រាអែល។ នេះបើផ្អែកតាម​ប្រភពពីមន្ត្រីទូត នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​៣កក្កដា​។​ ក្រសួងការបរទេសបារាំងបាន​អះអាងថា ការចោទនេះ​គឺគ្មានមូលដ្ឋាន ហើយថាវាគឺជាទង្វើដែល​អ៊ីរ៉ង់ធ្វើ​ ដើម្បីដាក់សំពាធការទូតមកលើ​បារាំង តាមរយៈការចាប់ចំណាប់ខ្មាំងជនស្លូតត្រង់​។

សម្តេចសង្ឃដាឡៃឡាម៉ា បញ្ជាក់ថានឹងមាន “អ្នកចាប់ជាតិថ្មី” មក​ស្នងបន្ត នៅពេលព្រះអង្គ​ចូល​​ទិវង្គត

សម្តេចសង្ឃដាឡៃឡាម៉ា ប្រមុខដឹកនាំពុទ្ធសាសនាទីបេ ដែល​បច្ចុប្បន្ន​មានព្រះជន្ម​៩០ព្រះវស្សា ប

សម្តេចសង្ឃដាឡៃឡាម៉ា បញ្ជាក់ថានឹងមាន “អ្នកចាប់ជាតិថ្មី” មក​ស្នងបន្ត នៅពេលព្រះអង្គ​ចូល​​ទិវង្គត

សម្តេចសង្ឃដាឡៃឡាម៉ា ប្រមុខដឹកនាំពុទ្ធសាសនាទីបេ ដែល​បច្ចុប្បន្ន​មានព្រះជន្ម​៩០ព្រះវស្សា បានបញ្ជាក់​ឲ្យដឹងថា នឹងមាន​អ្នកស្នងចាប់ជាតិបន្តពីព្រះអង្គ នៅក្រោយ​ពេលព្រះអង្គចូល​ទិវង្គត។ ព្រះអង្គបានបញ្ជាក់ទៀតថា នីតិវិធីសម្រេច​​​ជ្រើសរើសអ្នកដែល​នឹង “ចាប់ជាតិថ្មី​” ស្នងបន្តពីព្រះអង្គ នឹងត្រូវដំណើរការទៅ ​ដោយ​គោរពតាមប្រពៃណី​ទំនៀមទំលាប់ពុទ្ធសាសនាទីបេ។ ក្នុងន័យនេះ សម្តេចសង្ឃ​ដាឡៃឡាម៉ា បាន​បដិសេធគំនិត​ ដែលថាអាជ្ញាធរចិន អាចនឹងលូកដៃ​ សម្រេចតែងតាំងដាឡៃឡាម៉ាមួយ​អង្គថ្មី​​ ដើម្បីបម្រើគោលនយោបាយចិន​។

អាមេរិកឈប់​​ឱ្យ​​​មីស៊ីល​និង​គ្រាប់កាំភ្លើង​ទៅ​អ៊ុយក្រែន រុស្ស៊ីថា​ជិត​ចប់​សង្គ្រាម

សហរដ្ឋ​អាមេរិក​បាន​សម្រេច​នៅ​ថ្ងៃទី​១​កក្កដា ឈប់​ឱ្យ​គ្រាប់​​មីស៊ីល​និង​គ្រាប់​កាំភ្លើង

អាមេរិកឈប់​​ឱ្យ​​​មីស៊ីល​និង​គ្រាប់កាំភ្លើង​ទៅ​អ៊ុយក្រែន រុស្ស៊ីថា​ជិត​ចប់​សង្គ្រាម

សហរដ្ឋ​អាមេរិក​បាន​សម្រេច​នៅ​ថ្ងៃទី​១​កក្កដា ឈប់​ឱ្យ​គ្រាប់​​មីស៊ីល​និង​គ្រាប់​កាំភ្លើង​ធំទៅ​អ៊ុយក្រែន​ហើយ​ ក្រោម​ហេតុផល​ខ្លាច​អស់​សព្វាវុធ​ពី​ឃ្លាំង​​។ សម្រាប់កៀវ គ្មាន​ជំនួយ​គ្រាប់​ពីអាមេរិក ​​​​អ៊ុយក្រែនច្បាស់​ជា​ពិបាក​ទប់​ទល់​នឹង​រុស្ស៊ី​ខ្លាំង​ណាស់ ព្រោះ​ម្យ៉ាង​ទៀត ​រុស្ស៊ី​កំពុង​បង្កើន​ការ​វាយប្រហារ​យ៉ាង​សន្ធាប់​ខ្លាំង​លើ​អ៊ុយក្រែន នាពេល​​នេះ។

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ សិង្ហបុរី និងកម្ពុជាមានជំហររួមគឺដោះស្រាយវិវាទតាមច្បាប់អន្តរជាតិ

លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីកំពុងបំពេញទស្សនកិច្ច

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ សិង្ហបុរី និងកម្ពុជាមានជំហររួមគឺដោះស្រាយវិវាទតាមច្បាប់អន្តរជាតិ

លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីកំពុងបំពេញទស្សនកិច្ច រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០២ ខែកក្កដានេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានមើលឃើញថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនៅកម្ពុជាអំឡុងពេលខួប៦០ឆ្នាំនេះ គឺជាការបង្កើនទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីកាន់តែជ្រាលជ្រៅបន្ថែមទៀត។ ទាក់ទងទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បញ្ជាក់ថាសិង្ហបុរីក៏មានជំហរដូចកម្ពុជាដែរ គឺការដោះស្រាយគ្នាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិ។

ក្រុមប្រឹក្សាធម្មនុញ្ញទូលព្រះមហាក្សត្រថាវិសោធនកម្មដកសញ្ជាតិខ្មែរអាចធ្វើទៅបាន

ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅថ្ងៃទី ២ ខែកក្កដា នេះ បានទូលថ្វាយព្រះមហាក្សត្រ ព្រះបាទ សម្ត

ក្រុមប្រឹក្សាធម្មនុញ្ញទូលព្រះមហាក្សត្រថាវិសោធនកម្មដកសញ្ជាតិខ្មែរអាចធ្វើទៅបាន

ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅថ្ងៃទី ២ ខែកក្កដា នេះ បានទូលថ្វាយព្រះមហាក្សត្រ ព្រះបាទ សម្តេចនរោត្តមសីហមុនី ថា វិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា៣៣ អាចធ្វើទៅបាន។ ការទូលថ្វាយព្រះមហាក្សត្រដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាយ៉ាងដូចនេះ កើតមានឡើង តែប៉ុន្មានថ្ងៃក្រោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ផ្តួចផ្តើមគំនិតឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរណាម្នាក់ដែលគប់គិតជាមួយបរទេសមកបំផ្លាញខ្មែរ។

ក្រុមប្រទេសQuad សន្យាសហការ​ក្នុងវិស័យធនធានរ៉ែកម្រ ដើម្បី​ឈប់ពឹងផ្អែកលើចិនតែ១

លោករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាន​ដឹកនាំការប្រជុំមួយ​នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្

ក្រុមប្រទេសQuad សន្យាសហការ​ក្នុងវិស័យធនធានរ៉ែកម្រ ដើម្បី​ឈប់ពឹងផ្អែកលើចិនតែ១

លោករដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាន​ដឹកនាំការប្រជុំមួយ​នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារទី​១​​កក្កដា ជាមួយ​នឹង​រដ្ឋមន្ត្រីការបរទេស សមាជិក​៣ទៀតនៃ​​ក្រុមប្រទេស Quad ដែលមាន​ ជប៉ុន អូស្ត្រាលី និងឥណ្ឌា។ ក្រោយកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសទាំង​៤ បានសន្យា​សហការគ្នា​នៅក្នុងវិស័យ​ធនធានរ៉ែកម្រ ដើម្បី​ធ្វើយ៉ាងណា​ឈប់ពឹងផ្អែក​លើចិន​ ហើយ​និងដើម្បីកាត់បន្ថយ​ឥទ្ធិពលចិន​ មកលើ​វិស័យ​បច្ចេកវិទ្យា សេដ្ឋកិច្ច ក៏ដូចជា​សន្តិសុខ​ជាតិ​។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃថា ហ្មដំរីនៅភ្នំតាម៉ៅ សុំលាឈប់ដោយស្ម័គ្រចិត្ត

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance Cambodia) បានចេញមកបំភ្លឺថា លោក ទ្រី ស៊ីថេង អតីតអ្នកមើលថែទាំសត

អង្គការសម្ព័ន្ធមិត្តសត្វព្រៃថា ហ្មដំរីនៅភ្នំតាម៉ៅ សុំលាឈប់ដោយស្ម័គ្រចិត្ត

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance Cambodia) បានចេញមកបំភ្លឺថា លោក ទ្រី ស៊ីថេង អតីតអ្នកមើលថែទាំសត្វនៅភ្នំតាម៉ៅ ជាអ្នកសុំលាឈប់ពីការងារដោយស្ម័គ្រចិត្ត ដោយពុំមាននរណាម្នាក់បញ្ឈប់គាត់ឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។ តែលោក ទ្រី ស៊ីថេង បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការលាឈប់របស់លោកពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រោះតែបញ្ហាផ្ទៃក្នុង។

សហគ្រិនស្ត្រីជាង ៦០% កំពុងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ

ប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម(SME) ចំនួនជាង ៧៥ម៉ឺនសហគ្រាស ដែលរួមចំណែក ៩៨% នៃអាជីវកម្ម

សហគ្រិនស្ត្រីជាង ៦០% កំពុងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ

ប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម(SME) ចំនួនជាង ៧៥ម៉ឺនសហគ្រាស ដែលរួមចំណែក ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា។ ចំនួន SMEនេះ ស្មើនឹង ៦០% នៃផលិតផលក្នុងស្រុក ព្រមទាំងផ្ដល់ឱកាសការងារ ៧៣% នៃកម្លាំងពលកម្មសរុបនៅកម្ពុជា។ នៅក្នុងចំណោមនោះ សហគ្រិនស្រ្តីជាង ៦០% បានក្លាយទៅជាម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្តល់ការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែទោះជាយ៉ាងណា ស្រី្តនៅក្នុងវិស័យ SME ហាក់នៅជួបបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការរីកចម្រើនក្នុងអាជីវកម្មរបស់ពួកគេ និងដែលទាមទារអោយមានការរជួយជ្រោមជ្រែង និងលើកទឹកចិត្តបន្ថែម។

៦ខែដើមឆ្នាំ​២០២៥៖ កម្ពុជាបានទទួលពលរដ្ឋខ្លួនដែលប្រព្រឹត្តបទល្មើសនៅបរទេសជាង៥ពាន់នាក់

អាជ្ញាធរបរទេសបាន​ចាប់បញ្ជូន​ពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តបទល្មើស​មកឱ្យកម្ពុជាវិញ​ចំនួនជា

៦ខែដើមឆ្នាំ​២០២៥៖ កម្ពុជាបានទទួលពលរដ្ឋខ្លួនដែលប្រព្រឹត្តបទល្មើសនៅបរទេសជាង៥ពាន់នាក់

អាជ្ញាធរបរទេសបាន​ចាប់បញ្ជូន​ពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តបទល្មើស​មកឱ្យកម្ពុជាវិញ​ចំនួនជាង ៥ ០០០នាក់​ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ​២០២៥នេះ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍​កម្ពុជា ដែលបានផ្សព្វផ្សាយនៅក្នុងកិច្ចសម្ភាសមួយដែលចាក់ផ្សាយដោយ​ទូរទស្សន៍ក្រសួងមហាផ្ទៃកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ ​ក្នុងចំណោមពលរដ្ឋខ្មែរទាំងនោះ មានប្រមាណ ១៨០នាក់ ​ជាស្ត្រីខ្មែរ ​ដែល​ត្រូវបានបញ្ជូនមកពីប្រទេសចិន ​ដោយសារការចាញ់បោកមេខ្យល់ក្រោមរូបភាពទៅរៀបការ។

អ.ស.ប.បើកកិច្ចប្រជុំ​រក​ដំណោះស្រាយ​បំណុល​សាធារណៈសម្រាប់​ប្រទេស​ក្រីក្រី

អង្គការសហប្រជាជាតិ កំពុង​តែ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បំណុលសាធារណៈរបស់​​ប្រទេស​ក្រីក្រ​

អ.ស.ប.បើកកិច្ចប្រជុំ​រក​ដំណោះស្រាយ​បំណុល​សាធារណៈសម្រាប់​ប្រទេស​ក្រីក្រី

អង្គការសហប្រជាជាតិ កំពុង​តែ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​បំណុលសាធារណៈរបស់​​ប្រទេស​ក្រីក្រ​។​ បំណុល​សាធារណៈបាន​ជះឥទ្ធិពល​ប៉ះពាល់​ដល់​ប្រព័ន្ធ​នយោបាយនិង​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រីក្រ ហើយ​ជាពិសេស​វិស័យ​​សុខាភិបាល​ និង​សិក្សាធិការ​។ អាស្រ័យ​ហេតុនេះ ទើប​​បណ្តា​ប្រទេស​ក្រីក្រ​ និង ​អង្គការសហប្រជាជាតិ រួម​រួប​គ្នា​រៀបចំ​កិច្ចប្រជុំ​នៅ​ប្រទេស​អេស្ប៉ាញ ដើម្បីស្វែង​រកដំណោះស្រាយ។

ហ្កាហ្សា៖ អង្គការ​១៦៩​ទាមទារឲ្យ​បញ្ឈប់ប្រព័ន្ធចែកចាយ​ជំនួយមនុស្សធម៌ ចាត់ចែង​​ដោយអង្គការ​GHF

មានអង្គការ​ប្រមាណ​ជិត​១៧០ស្ថាប័ន បានរួមគ្នាអំពាវនាវ សុំ​ឲ្យ​បញ្ឈប់ជាបន្ទាន់នូវប្រព័ន្ធច

ហ្កាហ្សា៖ អង្គការ​១៦៩​ទាមទារឲ្យ​បញ្ឈប់ប្រព័ន្ធចែកចាយ​ជំនួយមនុស្សធម៌ ចាត់ចែង​​ដោយអង្គការ​GHF

មានអង្គការ​ប្រមាណ​ជិត​១៧០ស្ថាប័ន បានរួមគ្នាអំពាវនាវ សុំ​ឲ្យ​បញ្ឈប់ជាបន្ទាន់នូវប្រព័ន្ធចែកចាយ​ស្បៀងអាហារ​ជំនួយ​មនុស្សធម៌​នៅ​តំបន់ហ្កហ្សា ដែលចាត់ចែង​ផ្តាច់មុខដោយអង្គការមួយ​ ហើយ​ដែលត្រូវគេដឹងថា ជាអង្គការ​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាលអ៊ីស្រាអែលនិង​សហរដ្ឋអាមេរិក។ អាជ្ញាធរហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានអះអាងថាប៉ុន្មានសប្តាហ៍មកនេះ មានប្រជាជនប៉ាឡេស្ទីនស្លាប់ច្រើនរយនាក់ នៅក្នុងការដំណើរ​ស្វះស្វែងរកចំណីអាហារ​ដោយលំបាក​។

ថៃ៖ តុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រីផែថងថាន ស៊ីណាវ៉ាត់

នៅថ្ងៃអង្គារទី​១​ កក្កដា តុលាការធម្មនុញ្ញថៃ​បាន​សម្រេច​ព្យួរ​តំណែង​នាយករដ្ឋមន្រ្តី​របស់

ថៃ៖ តុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រីផែថងថាន ស៊ីណាវ៉ាត់

នៅថ្ងៃអង្គារទី​១​ កក្កដា តុលាការធម្មនុញ្ញថៃ​បាន​សម្រេច​ព្យួរ​តំណែង​នាយករដ្ឋមន្រ្តី​របស់​លោកស្រី​ផែថងថាន ស៊ីណាវ៉ាត់ ជាបណ្តោះអាសន្ន​សិន ក្នុងពេល​រង់ចាំ​ការសម្រេច​ជាផ្លូវការ​ដែលត្រូវការពេលវេលា​យូរ ជាច្រើនសប្តាហ៍ ដល់​រាប់ខែ។ នេះបើតាម​សេចក្តីថ្លែងការណ៍​​របស់តុលាការធម្មនុញ្ញ​។​ នៅថ្ងៃដដែលនេះដែរ លោកថាក់ស៊ីន ដែលជាឪពុកក៏ត្រូវ តុលាការ​ព្រហ្មទណ្ឌថៃ​បើកសវនាការ​ជំនុំជម្រះ​ក្នុងបទ​ជេរប្រមាថព្រះមហាក្សត្រទាក់ទង​នឹង​សំដី​បរិហាររបបរាជានិយម​កាលពី​១០ឆ្នាំមុន។ តើ​ត្រកូលស៊ីណាវ៉ាត់​កំពុង​ប្រឈម​នឹងដួលរលំដោយសារសំណុំរឿង​នៅតុលាការ?

Get more results via ClueGoal