Cambodia



Indian kidnapped in Mali: Naveen Patnaik requests EAM Jaishankar to secure release of Venkatramana; asks him to personally intervene

Naveen Patnaik has appealed to the External Affairs Ministry for intervention following the suspected abduction of P Venkatramana, an Indian worker from Odisha, after an attack on a cement factory in Mali. The Ministry has confirmed the abduction of three Ind

តុលាការសិទ្ធិមនុស្ស​អឺរ៉ុប​ប្រកាស​ផ្តន្ទាទោស​រុស្ស៊ី ចំពោះទង្វើបំពានសិទ្ធិមនុស្ស​នៅអ៊ុយក្រែន

ចៅក្រម​នៃតុលាការសិទ្ធិមនុស្ស​អឺរ៉ុប បានប្រកាសសេចក្តីសម្រេច កាលពីថ្ងៃពុធទី​៩​កក្កដា ថ្កោល

តុលាការសិទ្ធិមនុស្ស​អឺរ៉ុប​ប្រកាស​ផ្តន្ទាទោស​រុស្ស៊ី ចំពោះទង្វើបំពានសិទ្ធិមនុស្ស​នៅអ៊ុយក្រែន

ចៅក្រម​នៃតុលាការសិទ្ធិមនុស្ស​អឺរ៉ុប បានប្រកាសសេចក្តីសម្រេច កាលពីថ្ងៃពុធទី​៩​កក្កដា ថ្កោលទោស​រុស្ស៊ី ​ចំពោះទង្វើបំពាន​សិទ្ធិ​មនុស្ស​ជាច្រើនករណីនៅ​អ៊ុយក្រែន​។​ ក្នុង​ចំណោម​ទង្វើបំពានសិទ្ធិមនុស្សរបស់​រុស្ស៊ី​ ដែលតុលាការបានប្រកាសទទួលស្គាល់ គឺមានដូចជា ការ​សម្លាប់ប្រជាជនស៊ីវីល ការ​ចាប់កេណ្ឌកុមារអ៊ុយក្រែនយកទៅរុស្ស៊ី​ រួមទាំង​​ករណី​បាញ់​មីស៊ីល​​​​​ទម្លាក់​យន្តហោះ ​Malaysia Airlines MH17 កាលពីឆ្នាំ​២០១៤ ផងដែរ​។

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​តាលីបង់ ពី​បទ​ធ្វើ​បាប​ស្ត្រី

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​តាលីបង់​ នៅ ​ពីរនាក់​ ដែល​

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​តាលីបង់ ពី​បទ​ធ្វើ​បាប​ស្ត្រី

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​តាលីបង់​ នៅ ​ពីរនាក់​ ដែល​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​​អាហ្វហ្កានីស្ថានភេទ​ស្រ្តី។ សម្រាប់​តុលាការ​ ការ​ធ្វើ​បាប​ស្ត្រី​និង​កុមារី គឺ​ជា​ទម្រង់​មួយ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

តើការចេញដីកាចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិលោក កុក អាន ប៉ះពាល់បែបណាដល់កម្ពុជា?

កាសែតថៃនានា នៅថ្ងៃអង្គារទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយពីការចេញដីការបស់តុលាការថៃចាប់ខ្

តើការចេញដីកាចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិលោក កុក អាន ប៉ះពាល់បែបណាដល់កម្ពុជា?

កាសែតថៃនានា នៅថ្ងៃអង្គារទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយពីការចេញដីការបស់តុលាការថៃចាប់ខ្លួនអ្នក​ឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជាក្រោម​បទចោទ «ប្រព្រឹត្តិ​​​​ឧក្រិដ្ឋកម្មអនឡាញ» រួមទាំងបានរឹបអូសទ្រព្យសម្បត្តិរបស់លោក កុក អាន នៅក្នុងប្រទេសថៃផងដែរ។ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកប្រតិកម្មនឹងចំណាត់ការរបស់ថៃថា  ជាការលើកដុំថ្មទម្លាក់លើជើងខ្លួនឯងជុំវិញបទល្មើសឆបោកអនឡាញ។ អ្នកតាមដានសង្គម យល់ថា ចំណាត់ការរបស់ថៃពេលនេះជាការសងសឹងកម្ពុជា ក្នុងស្ថានភាពតានតឹងផ្នែកព្រំដែនរវាងប្រទេសទាំងពីរ។ បើតាមអ្នកវិភាគខ្លះ ការចេញដីកាចាប់ខ្លួន លោក កុក អាន នឹងធ្វើកម្ពុជាអាម៉ាស់មុខ និងខ្លះទៀតថា ជារូបភាពនយោបាយ។

ម៉ាឡេស៊ី​រិះគន់​នយោបាយ​ដំឡើង​ពន្ធ​របស់​អាមេរិក ពេលបើកកិច្ចប្រជុំ​​អាស៊ាន

​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បាន​រិះគន់​យ៉ាង​ខ្លាំង​ នយោបាយ​ដំឡើង​ព

ម៉ាឡេស៊ី​រិះគន់​នយោបាយ​ដំឡើង​ពន្ធ​របស់​អាមេរិក ពេលបើកកិច្ចប្រជុំ​​អាស៊ាន

​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បាន​រិះគន់​យ៉ាង​ខ្លាំង​ នយោបាយ​ដំឡើង​ពន្ធគយ​របស់​អាមេរិក ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន នាថ្ងៃ​ពុធ​ទី​៩​កក្កដា២០២៥នេះ​។ ក្រៅ​ពី​សមាជិក​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០​ប្រទេស សហរដ្ឋ​អាមេរិក ចិន​និង​រុស្ស៊ី​ ក៏​បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​មក​ចូល​រួម​ក្នុង​ជំនួប​អាស៊ាន​ថ្ងៃ​នេះដែរ។

តៃវ៉ាន់ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ប្រើអាវុធថ្មីៗនិងទាហានបម្រុង​ជាង​២ម៉ឺននាក់

នៅថ្ងៃទី៩​កក្កដា កងទ័ពតៃវ៉ាន់ បានចាប់ផ្តើម​បើក​សមយុទ្ធ​យោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដើម្ប

តៃវ៉ាន់ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ប្រើអាវុធថ្មីៗនិងទាហានបម្រុង​ជាង​២ម៉ឺននាក់

នៅថ្ងៃទី៩​កក្កដា កងទ័ពតៃវ៉ាន់ បានចាប់ផ្តើម​បើក​សមយុទ្ធ​យោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដើម្បី​ហាត់​សម​ការពារ និងទប់ទល់ ក្នុងករណី​ដែល​ចិន​លើកទ័ពចូល​មកឈ្លានពាន​ នៅថ្ងៃអនាគត។ អ្វីដែល​ពិសេសនៅ​ក្នុងសមយុទ្ធ​របស់តៃវ៉ាន់ឆ្នាំនេះ គឺតៃវ៉ាន់បានបញ្ចេញ​គ្រឿងសព្វាវុធ​ថ្មី​ៗទំនើបៗ ដែលទើបតែទិញមកពីអាមេរិក ព្រមទាំងមានការចូលរួមពី​កងទាហាន​ស្ម័គ្រចិត្ត​តៃវ៉ាន់ ជាង​២ម៉ឺននាក់​ផងដែរ។

មជ្ឈមណ្ឌលវះកាត់កុមារ ឬពេទ្យគៀនឃ្លាំង ប្រកាសផ្តល់សេវាព្យាបាលនិងវះកាត់ដោយឥតគិតថ្លៃ

ទន្ទឹមនឹងតម្រូវការការព្យាបាលរបស់អ្នកជំងឺក្នុងស្រុកមានការកើនឡើង មជ្ឈមណ្ឌលវះកាត់កុមារនៃមជ

មជ្ឈមណ្ឌលវះកាត់កុមារ ឬពេទ្យគៀនឃ្លាំង ប្រកាសផ្តល់សេវាព្យាបាលនិងវះកាត់ដោយឥតគិតថ្លៃ

ទន្ទឹមនឹងតម្រូវការការព្យាបាលរបស់អ្នកជំងឺក្នុងស្រុកមានការកើនឡើង មជ្ឈមណ្ឌលវះកាត់កុមារនៃមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លាំង ឬពេទ្យគៀនឃ្លាំង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ កំពុងប្រកាសផ្តល់សេវាពិនិត្យព្យាបាល និងវះកាត់ដៃជើង ឬដាច់សសៃប្រសាទបញ្ជា ជូនដល់អ្នកជំងឺក្រីក្រ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ការព្យាបាល និងវះកាត់អ្នកជំងឺនៅក្នុងសប្តាហ៍នេះ មានការសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសសឹង្ហបូរី ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលវះកាត់កុមារពេទ្យគៀនឃ្លាំង ក៏បានអំពាវនាវដល់អ្នកជំងឺឲ្យចូលរួមព្យាបាលឲ្យបានច្រើនកុះករ។

លោក ស៊ុន ចាន់ថុល ប្រាប់ឱ្យអ្នកវិនិយោគ​អត់ធ្មត់បន្ត​​​រកស៊ីនៅកម្ពុជាក្រោយអាមេរិកដាក់ពន្ធ៣៦%

លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអំពាវនាវដល់ម្ចាស់រោងចក្រ ន

លោក ស៊ុន ចាន់ថុល ប្រាប់ឱ្យអ្នកវិនិយោគ​អត់ធ្មត់បន្ត​​​រកស៊ីនៅកម្ពុជាក្រោយអាមេរិកដាក់ពន្ធ៣៦%

លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអំពាវនាវដល់ម្ចាស់រោងចក្រ និងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យរក្សាភាពនឹងនរ និងជឿទុកចិត្ដលើរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយ​​បញ្ហាធុរកិច្ច និងវិនិយោគ។ ក្នុងបរិបទថ្មីដែល​អាមេរិកដាក់អត្រា​ពន្ធគយលើ​ទំនិញនាំចេញពីកម្ពុជា ៣៦% ​លោក ស៊ុន ចាន់ថុល បានអះអាងថា រដ្ឋាភិបាលកម្ពុជា​មានយុទ្ធសាស្ត្រ​រឹងមាំ ដើម្បីធានាថា​ការវិនិយោគនៅកម្ពុជានឹងមិនរងផលប៉ះពាល់។ ​

តើរោងចក្រខ្លះអាចនឹងចាកចេញពីកម្ពុជាទេ បន្ទាប់ពីអាមេរិកយកពន្ធ៣៦%លើទំនិញពីកម្ពុជា?

តំ​ណាង​សមាគម​វាយ​នភណ្ឌ​សម្លៀក​បំពាក់ ​ស្បែក​ជើង ​និង​ផលិត​ផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា​ លើក​

តើរោងចក្រខ្លះអាចនឹងចាកចេញពីកម្ពុជាទេ បន្ទាប់ពីអាមេរិកយកពន្ធ៣៦%លើទំនិញពីកម្ពុជា?

តំ​ណាង​សមាគម​វាយ​នភណ្ឌ​សម្លៀក​បំពាក់ ​ស្បែក​ជើង ​និង​ផលិត​ផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា​ លើក​ឡើង​ថា ​កម្ពុជា​នឹង​ពិបាក​ប្រ​កួត​ប្រ​ជែង​ផ្នែក​វិស័យ​កាត់​ដេរ​ជា​មួយ​វៀត​ណាម​ដែល​នៅ​ក្បែរ​ខាង​កម្ពុជា​ ដោយ​សារ​តែ​អាមេរិក​យក​ពន្ធ​ពី​វៀត​ណាម​តែ​២០%​។​ ក្តី​បារម្ភ​នេះ​កើត​ឡើង​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​ នៅថ្ងៃ​ទី​៧ ​ខែ​កក្កដា បាន​ប្រកាស​យក​ពន្ធ​ពី​លើ​ទំនិញ​កម្ពុជា​ក្នុង​អត្រា​៣៦% ​ពោល​ត្រូវ​បាន​បញ្ចុះពី​៤៩%​ដែល​បាន​កំណត់​កាល​ពី​ខែ​មេសា​។

អង្គការសិទ្ធិមនុស្សនៅតែទទូចឲ្យផ្តល់យុត្តិធម៌ដល់ លោកបណ្ឌិត កែម ឡី

ក្រុមអង្គការសង្គមស៊ីវិលបានប្រកាសរៀបចំពិធីរម្លឹកខួបឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែ

អង្គការសិទ្ធិមនុស្សនៅតែទទូចឲ្យផ្តល់យុត្តិធម៌ដល់ លោកបណ្ឌិត កែម ឡី

ក្រុមអង្គការសង្គមស៊ីវិលបានប្រកាសរៀបចំពិធីរម្លឹកខួបឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។​ នេះជាខួបលើកទី៩ឆ្នាំ ​នៃមរណភាព លោក កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈពេលដែលលោកកំពុងពិសាកាហ្វេ នៅស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។

អ្នកនាំពាក្យ៖ កម្ពុជាបន្តអត់ធ្មត់ក្រោយថៃព្យាយាមយកព្រះបដិមា២អង្គ មកដាក់នៅច្រកអានសេះ

ក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យ លោក ឈុំ សុជាតិ បានអះអាងថា កម្ពុជាមិនធ្លាក់ទៅក្ន

អ្នកនាំពាក្យ៖ កម្ពុជាបន្តអត់ធ្មត់ក្រោយថៃព្យាយាមយកព្រះបដិមា២អង្គ មកដាក់នៅច្រកអានសេះ

ក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យ លោក ឈុំ សុជាតិ បានអះអាងថា កម្ពុជាមិនធ្លាក់ទៅក្នុងអន្ទាក់របស់ថៃទេ ខណៈមួយរយៈចុងក្រោយនេះ ទាហានថៃតែងធ្វើសកម្មភាពបង្កហេតុនៅតាមព្រំដែន ដើម្បីឲ្យកម្ពុជាអត់ទ្រាំលែងបាន។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិដូចនេះ ធ្វើឡើងក្រោយទាហានថៃ បានព្យាយាមនាំយកបដិមាព្រះចំនួន ២អង្គ មកដាក់នៅតំបន់ព្រំដែនច្រកទ្វារអានសេះ នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ។

អ៊ុយក្រែន​​ទាមទារ​​​ឲ្យ​មាន​​ការស៊ើបអង្កេត​ ករណី​សង្ស័យ​រុស្ស៊ីប្រើប្រាស់អាវុធគីមី

នៅថ្ងៃអង្គារទី​៨កក្កដា អ៊ុយក្រែន​បានស្នើទាមទារទៅកាន់​អង្គការ​ដើម្បីការហាមឃាត់អាវុធគីមី

អ៊ុយក្រែន​​ទាមទារ​​​ឲ្យ​មាន​​ការស៊ើបអង្កេត​ ករណី​សង្ស័យ​រុស្ស៊ីប្រើប្រាស់អាវុធគីមី

នៅថ្ងៃអង្គារទី​៨កក្កដា អ៊ុយក្រែន​បានស្នើទាមទារទៅកាន់​អង្គការ​ដើម្បីការហាមឃាត់អាវុធគីមី ឲ្យបើកការស៊ើបអង្កេតទៅលើរុស្ស៊ី ដែលគេសង្ស័យថាបាន​ប្រើអាវុធគីមី មកលើអ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្តាហ៍​កន្លងទៅ ទីភ្នាក់ងារចារកិច្ច​ហូឡង់ និងអាល្លឺម៉ង់ បានចេញរបាយការណ៍​មួយ អះអាង​ថាមានភស្តុតាងបញ្ជាក់ថា​រុស្ស៊ី​បានប្រើ​អាវុធគីមី​ទៅលើអ៊ុយក្រែន​។

លោក ម៉ាក្រុង ប្រមុខរដ្ឋអឺរ៉ុបទី១ អញ្ជើញទៅអង់គ្លេស ក្រោយ Brexit

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃនៅអង់គ្លេ

លោក ម៉ាក្រុង ប្រមុខរដ្ឋអឺរ៉ុបទី១ អញ្ជើញទៅអង់គ្លេស ក្រោយ Brexit

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃនៅអង់គ្លេស ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ព្រះមហាក្សត្រ ឆាលស៍ ទី៣។ ប្រឈមនឹងស្ថានភាពពិភពលោកដែលកំពុងតែរប៉ាក់រប៉ើក មហាអំណាចនុយក្លេអ៊ែរទាំង២កាន់តែខិតជិតគ្នា។ លោក ម៉ាក្រុង ជាប្រមុខរដ្ឋទី១នៃសហភាពអឺរ៉ុបដែលអញ្ជើញទៅអង់គ្លេស ក្រោយពីប្រទេសនេះចាកចេញពីសមាជិកសហភាពអឺរ៉ុប។

សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបេ្តជ្ញាជាថ្មីចំពោះការការពារអតិថិជន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា​ សមាគមនៅមានក

សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបេ្តជ្ញាជាថ្មីចំពោះការការពារអតិថិជន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា​ សមាគមនៅមានការតាំងចិត្តរយៈពេលវែង ក្នុងការការពារអតិថិជននៅទូទាំងប្រទេស តាមរយៈការពង្រឹងប្រព័ន្ធនានារបស់​ខ្លួន ដូចជាការធ្វើឲ្យមានតម្លាភាព និងការគោរពអតិថិជនទាំងអស់។ ការអះអាងរបស់សមាគមយ៉ាងដូចនេះ កើតឡើង ក្រោយមានការចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយដែលបានវាយតម្លៃថា មានការផ្តល់ប្រាក់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​​ដោយអតីតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២នៅកម្ពុជា។ ការណ៍នេះ​បង្កឲ្យមានការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ​និង​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ។

ACU៖ ប្រាក់ជាង ១០លានដុល្លាររកឃើញថាបានបើកលើសដល់មន្ត្រីរាជការ

ប្រាក់បៀវត្សសរុបចំនួនជាង ១០លានដុល្លារ ត្រូវបានបើកលើសជូនដល់មន្ត្រីរាជការក្នុងរយៈពេល ៣ឆ្នា

ACU៖ ប្រាក់ជាង ១០លានដុល្លាររកឃើញថាបានបើកលើសដល់មន្ត្រីរាជការ

ប្រាក់បៀវត្សសរុបចំនួនជាង ១០លានដុល្លារ ត្រូវបានបើកលើសជូនដល់មន្ត្រីរាជការក្នុងរយៈពេល ៣ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ ទឹកប្រាក់ជាង ៩លានដុល្លារ ក្នុងចំនួន ១០លានដុល្លារនេះ ត្រូវ ACU បញ្ជាក់ថាបានផ្ទេរចូលថវិកាជាតិវិញ ខណៈប្រាក់ជាង ១លានដុល្លារផ្សេងទៀតមិនទាន់បានបង្វែរចូលរដ្ឋវិញនៅឡើយ។

លោក ត្រាំ ប្រកាសបញ្ជូនអាវុធឲ្យអ៊ុយក្រែន ក្រោយខឹងលោក ពូទីន

នៅដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនគ្រឿងសព្វាវុធបន្ថែមទៀត

លោក ត្រាំ ប្រកាសបញ្ជូនអាវុធឲ្យអ៊ុយក្រែន ក្រោយខឹងលោក ពូទីន

នៅដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនគ្រឿងសព្វាវុធបន្ថែមទៀតទៅឲ្យអ៊ុយក្រែនដើម្បីប្រយុទ្ធការពារខ្លួន។ ការសន្យារបស់ចៅហ្វាយសេតវិមានយ៉ាងដូច្នេះធ្វើឡើង ក្រោយពីលោកធ្លាប់សម្រេចផ្អាកបញ្ចូនអាវុធឲ្យអ៊ុយក្រែន និងបន្ទាប់បានអាក់អន់ចិត្តនឹងប្រធានាធិបតីរុស្ស៊ី លោក ពូទីន។

លោកដូណាល់ ត្រាំ អះអាងថានឹងមានបទឈប់បាញ់នៅហ្កាហ្សា ឆាប់ៗនេះ

លោកដូណាល់ ត្រាំបានទទួលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ក្នុងពិធីលៀងសាយភោគ នៅឯសេត

លោកដូណាល់ ត្រាំ អះអាងថានឹងមានបទឈប់បាញ់នៅហ្កាហ្សា ឆាប់ៗនេះ

លោកដូណាល់ ត្រាំបានទទួលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ក្នុងពិធីលៀងសាយភោគ នៅឯសេតវិមាន កាលពីថ្ងៃល្ងាចថ្ងៃចន្ទ ទី៧ កក្កដា។ លោកដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅតំបន់ហា្កហ្សា អាចនឹងចេញជាស្ថាពរក្នុងពេលឆាប់ៗនេះហើយ។ ចំណែកលោកនេតាន់យ៉ាហ៊ូវិញ បានសរសើរលោកដូណាល់ ត្រាំ មិនដាច់ពីមាត់ ហើយថាអ៊ីស្រាអែលបានស្នើសុំឲ្យគេប្រគល់ពានរង្វាន់ណូបែលសន្តិភាព ជូនលោកដូណាល់ ត្រាំ ថែមទៀតផង។

សហរដ្ឋអាមេរិកប្រកាសអត្រាពន្ធថ្មី៣៦ភាគរយលើទំនិញកម្ពុជា

សហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែកក្កដា បានប្រកាសអត្រាពន្ធថ្មីលើបណ្តាប្រទេសនានា ដែលក្នុងនោះ កម្ព

សហរដ្ឋអាមេរិកប្រកាសអត្រាពន្ធថ្មី៣៦ភាគរយលើទំនិញកម្ពុជា

សហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែកក្កដា បានប្រកាសអត្រាពន្ធថ្មីលើបណ្តាប្រទេសនានា ដែលក្នុងនោះ កម្ពុជានឹងត្រូវជាប់ពន្ធ៣៦ភាគរយ ស្មើជាមួយថៃ ដែលជាប់ពន្ធ៣៦ភាគរយដូចគ្នា តែខ្ពស់ជាង វៀតណាមដែលជាប់ពន្ធតែ២០ភាគរយ។ ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett បានអះអាងថា កម្ពុជា​មាន​ការ​កាត់​បន្ថយ​អត្រា​ពន្ធ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ចំនួន១៤ក្នុងតំបន់អាស៊ី អាហ្វ្រិក និងតំបន់អឺរ៉ុប។

កម្ពុជាស្នើធនាគារពិភពលោកជួយលើគម្រោងស្តារអាងទន្លេសាប

ក្រ​សួង​ធន​ធាន​ទឹក​កម្ពុជា ​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា​នេះ​ ស្នើ​ឲ្យ​ធនាគារ​ពិភព​លោក​ជួយ​សម្

កម្ពុជាស្នើធនាគារពិភពលោកជួយលើគម្រោងស្តារអាងទន្លេសាប

ក្រ​សួង​ធន​ធាន​ទឹក​កម្ពុជា ​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា​នេះ​ ស្នើ​ឲ្យ​ធនាគារ​ពិភព​លោក​ជួយ​សម្រប​សម្រួល​ដល់​ដៃ​គូ​អភិវឌ្ឍន៍​នានា​លើ​គំនិត​ផ្ដួច​ផ្តើម​បឹង​ទន្លេ​សាប នៃ​កម្មវិធី​គ្រប់​គ្រង ​និង​ស្តារ​អាង​ទន្លេសាប​ជាមួយ​នឹង​ការ​គាំទ្រ​ការ​វិនិយោគ​រយៈ​ពេល​វែង​ពី​៥ ​ទៅ​១០​ឆ្នាំ​។​ ការ​ស្នើនេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​អាហារថ្ងៃ​ត្រង់​រវាង​ លោក​ ថោ ជេដ្ឋា រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក​ និង​ជា​ប្រធាន​អាជ្ញា​ធរ​ទន្លេ​សាប​ នៅ​ចំពោះ​មុខ​លោកស្រី ​Maria Angelica Sotomayor ប្រធាន​គ្រប់​គ្រង​ការ​អនុវត្ត​ទឹក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក នៃ​ធនា​គារពិភព​លោក​ (WB)​។

តើអាត្រាពន្ធថ្មី ៣៦% របស់អាមេរិកសមស្របសម្រាប់កម្ពុជាដែរឬទេ?

នៅថ្ងៃទី៧ កក្កដា សហរដ្ឋអាមេរិកបានដាក់លិខិតជាផ្លូវការមកកម្ពុជាដោយបានកំណត់ពន្ធនាំចូលទំនិញ

តើអាត្រាពន្ធថ្មី ៣៦% របស់អាមេរិកសមស្របសម្រាប់កម្ពុជាដែរឬទេ?

នៅថ្ងៃទី៧ កក្កដា សហរដ្ឋអាមេរិកបានដាក់លិខិតជាផ្លូវការមកកម្ពុជាដោយបានកំណត់ពន្ធនាំចូលទំនិញពីកម្ពុជាទៅអាមេរិកក្នុងអាត្រា៣៦%។ ចំនួនពន្ធនេះបានថយចុះ១៣% បើធៀបនឹងអាត្រាពន្ធចាស់ដែលរដ្ឋបាលអាមេរិកបានកំណត់ចំនួន៤៩%។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកធ្វើការក្នុងវិស័យកាត់ដេរនៅកម្ពុជាយល់ឃើញថា អាត្រាពន្ធគយ៣៦%នេះ គឺស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមួយផ្នែកធំពឹងផ្អែកលើវិស័យវាយនភណ្ឌកាត់ដេរ។ ក្នុងន័យនេះអ្នកជំនាញ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្វះស្វែងបន្តកិច្ចចរចាជាមួយភាគីអាមេរិក មុនអាត្រាពន្ធថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ តើអាត្រាពន្ធថ្មី ៣៦% របស់អាមេរិកសមស្របសម្រាប់កម្ពុជាដែរឬទេ?

តុលាការថៃ​ចេញដីកា​ចាប់ខ្លួន​​ឧកញ៉ា ​កុក អាន​ ក្រោមបទចោទ «ប្រព្រឹត្តិ​​​ឧក្រិដ្ឋកម្មអនឡាញ​»

តុលាការថៃទើបចេញដីកាចាប់ខ្លួនអ្នក​ឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជាក្រោម​បទចោទ «ប្រព្រ

តុលាការថៃ​ចេញដីកា​ចាប់ខ្លួន​​ឧកញ៉ា ​កុក អាន​ ក្រោមបទចោទ «ប្រព្រឹត្តិ​​​ឧក្រិដ្ឋកម្មអនឡាញ​»

តុលាការថៃទើបចេញដីកាចាប់ខ្លួនអ្នក​ឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជាក្រោម​បទចោទ «ប្រព្រឹត្តិ​​​​ឧក្រិដ្ឋកម្មអនឡាញ»។ នេះបើតាមការចេញផ្សាយរបស់​កាសែត​ក្នុងស្រុក​ថៃនៅថ្ងៃទី​៨​ ខែ​កក្កដា ឆ្នាំ​២០២៥។ តាមដីកាតុលាការ​ដែលចុះផ្សាយ​ដោយកាសែត​ថៃ ​​ឧកញ៉ា កុក អាន ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹង​​ក្រុមបណ្តាញ​ឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្ម​លាងលុយកខ្វក់​។ តែមន្ត្រីកម្ពុជាចាត់ទុកថាករណីនេះ គ្រាន់តែជាល្បិចព្រួស​ឈាមរបស់ថៃដាក់កម្ពុជាប៉ុណ្ណោះ។

១៧ឆ្នាំ ក្រោយក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហារ

០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៥ គឺជាខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិក

១៧ឆ្នាំ ក្រោយក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហារ

០៧ កក្កដា ២០០៨-០៧ កក្កដា ២០២៥ គឺជាខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ(UNESCO)។ រយៈពេល ១៧ឆ្នាំមកនេះ ថៃនៅតែចិញ្ចឹមចិត្តចង់បានប្រាសាទព្រះវិហាររបស់ខ្មែរតាមរយៈមិនទទួលស្គាល់សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅឆ្នាំ១៩៦២ និងការបកស្រាយសាលដីការបស់ ICJ នៅឆ្នាំ២០១៣ រួមនឹងការកាឡៃប្រវត្តិសាស្ត្រពីសំណាក់ក្រុមជាតិនិយមថៃជាដើម។

ផ្សារទំនើបចាប់ផ្តើមប្រមូលទិញបន្លែ-ផ្លែឈើក្នុងស្រុក និងលក់ចេញវិញក្នុងតម្លៃសមរម្យ

បណ្តាផ្សារទំនើបនានានៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានចាប់ផ្តើមដាក់លក់បន្លែ-ផ្លែឈើខ

ផ្សារទំនើបចាប់ផ្តើមប្រមូលទិញបន្លែ-ផ្លែឈើក្នុងស្រុក និងលក់ចេញវិញក្នុងតម្លៃសមរម្យ

បណ្តាផ្សារទំនើបនានានៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានចាប់ផ្តើមដាក់លក់បន្លែ-ផ្លែឈើខ្មែរ ក្នុងតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋជាប្រចាំថ្ងៃ។ ការចាប់ផ្តើមលក់បន្ថែ ផ្លែឈើ ដែលផ្សារទំនើបទាំងនេះបានប្រមូលទិញពីកសិករខ្មែរ បានកើតឡើងអំឡុងពេលដែលកម្ពុជាបានបិទការនាំចូលបន្លែ-ផ្លែឈើពីថៃ ដោយសារជម្លោះព្រំដែន។ ពលរដ្ឋជាអ្នកប្រើប្រាស់យល់ថា នេះជាឱកាសល្អសម្រាប់កសិករខ្មែរក្នុងការបង្កើនការដាំដុះ និងបង្កើនគុណភាពកសិផលរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់បណ្តាផ្សារទំនើបនានា។

តើអ្នកនយោបាយខ្មែរកំពុងតែរួមកម្លាំងគ្នាដើម្បីតទល់នឹងសត្រូវរួម?

នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​នេះ ​គណ​បក្ស​កម្លាំង​ជាតិ ដែល​ដឹក​នាំ​ដោយ ​លោក ជា មុនី និង​ចូល​រួម​

តើអ្នកនយោបាយខ្មែរកំពុងតែរួមកម្លាំងគ្នាដើម្បីតទល់នឹងសត្រូវរួម?

នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​នេះ ​គណ​បក្ស​កម្លាំង​ជាតិ ដែល​ដឹក​នាំ​ដោយ ​លោក ជា មុនី និង​ចូល​រួម​ ដោយ ​លោក រ៉ុង ឈុន ជា​ទី​ប្រឹក្សា​គណ​បក្ស ​ជំទាស់​នេះ ​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​កង​ទ័ព​ជួរ​មុខ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ជាប់​ព្រំដែន​ថៃ ​ជាទី​ដែល​មាន​ការ​ប្រឈមុខ​ដាក់​គ្នា​រវាង​កង​ទ័ព​កម្ពុជា និង​ថៃ​។​ សកម្ម​ភាព​នេះ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ ចាត់​ទុក​ថា​ អ្នក​នយោបាយ​ខ្មែរ​កំពុង​តែ​រួម​កម្លាំង​គ្នា​ដើម្បី​ត​ទល់​នឹង​សត្រូវ​រួម​ ដោយ​ទុក​បញ្ហា​នយោ​បាយ​ផ្ទៃ​ក្នុង​កម្ពុជា​ជា​រឿង​ដោយ​ឡែក​។

កម្ពុជាឆ្លើយតបទៅថៃថាកម្ពុជាមិនបានវាយប្រហារស្ថាប័នថៃតាមប្រព័ន្ធអនឡាញទេ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០

កម្ពុជាឆ្លើយតបទៅថៃថាកម្ពុជាមិនបានវាយប្រហារស្ថាប័នថៃតាមប្រព័ន្ធអនឡាញទេ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥នេះបញ្ជាក់ថា ការចេញផ្សាយលើបណ្តាញសង្គមនៅថៃ ដែលថា កម្ពុជាបានជួលក្រុមចោរបច្ចេកវិទ្យាកូរ៉េខាងជើង ដើម្បីវាយប្រហារលើស្ថាប័ន​មួយចំនួនរបស់ថៃជារឿងមិនពិត។​ តែ ភាគីថៃ ឯណោះទេ ដែលបានវាយប្រហារសាយប័រមកលើស្ថាប័នរដ្ឋាភិបាលកម្ពុជា។ ការចោទគ្នាទៅវិញទៅមកនេះ កើតឡើងស្របពេលកម្ពុជា និង ថៃមិនទាន់រើខ្លួនរួចពីជម្លោះព្រំដែន ដែលបានឡើងកម្តៅខ្លាំង ក្រោយទាហានខ្មែរម្នាក់ត្រូវបានយោធាថៃបាញ់ស្លាប់នៅតំបន់មុំបី នៃខេត្តព្រះវិហារ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥។

កម្ពុជាជំរុញថៃបញ្ឈប់ការរំលោភ MoU ឆ្នាំ២០០០ និងដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី

ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ជាថ្មីម្តងទៀ

កម្ពុជាជំរុញថៃបញ្ឈប់ការរំលោភ MoU ឆ្នាំ២០០០ និងដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី

ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ជាថ្មីម្តងទៀត​ចំពោះការបេ្តជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ក្នុងនោះរួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។ ការបញ្ជាក់ជាថ្មីរបស់ក្រសួងការបរទេសកម្ពុជាយ៉ាងដូចនេះ គឺបន្ទាប់ពីក្រសួងការបរទេសថៃបានចោទកម្ពុជាថាក្បត់ការសន្យារបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ JBC ដែលបានចុះក្នុងអនុស្សរណៈយោគយល់គ្នា(MoU)ឆ្នាំ២០០០។

សហរដ្ឋអាមេរិក​ចាប់​អនុវត្ត​អត្រាពន្ធកប់​ពពក ពីថ្ងៃទី​១សីហា ចំពោះប្រទេសដែលគ្មានកិច្ចព្រមព្រៀង

​លោកដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាល​លោកនឹងចាប់ផ្តើមអនុវត្ត​អត្រាពន្ធថ្មី ចាប់ពី​ថ្ងៃទី​១

សហរដ្ឋអាមេរិក​ចាប់​អនុវត្ត​អត្រាពន្ធកប់​ពពក ពីថ្ងៃទី​១សីហា ចំពោះប្រទេសដែលគ្មានកិច្ចព្រមព្រៀង

​លោកដូណាល់ ត្រាំ បានប្រកាសថា រដ្ឋបាល​លោកនឹងចាប់ផ្តើមអនុវត្ត​អត្រាពន្ធថ្មី ចាប់ពី​ថ្ងៃទី​១សីហាទៅ លើគ្រប់ប្រទេសទាំងអស់ ដែល​មិនទាន់ចុះកិច្ចព្រមព្រៀងជាមួយ​អាមេរិក​​។ ដើម្បីដាក់សំពាធ​ចាប់បង្ខំ លោកដូណាល់ ត្រាំ ​ក៏បាន​ចាប់ផ្តើម​ផ្ញើលិខិត​ជាច្រើន​ច្បាប់ នៅថ្ងៃចន្ទទី​៧កក្កដា​នេះ​ ទៅ​កាន់ប្រទេសទាំងអស់ ដើម្បីឲ្យរួសរាន់ប្រញាប់​​ចុះកិច្ចព្រមព្រៀង​​។ គិតត្រឹមពេលនេះ​​​ គឺមានតែប្រទេស២ទេ គឺវៀតណាម​ និង​អង់គ្លេស ដែល​​បានសម្រេចបាន​កិច្ចព្រមព្រៀងជាស្ថាពរ ស្តីពីអត្រាពន្ធជាមួយអាមេរិក។

ចិន​សងសឹក​សហភាព​អឺរ៉ុបដោយ​ឈប់​បញ្ជាទិញ​សម្ភារៈ​បរិក្ខារពេទ្យ

ចិន ​និង​សហភាព​អឺរ៉ុប​ ដាក់សម្ពាធលើគ្នាទៅវិញទៅមក។ ពេល​កន្លងទៅ ប៉េកាំង​និង​ព្រុចសែល ដំឡើង​

ចិន​សងសឹក​សហភាព​អឺរ៉ុបដោយ​ឈប់​បញ្ជាទិញ​សម្ភារៈ​បរិក្ខារពេទ្យ

ចិន ​និង​សហភាព​អឺរ៉ុប​ ដាក់សម្ពាធលើគ្នាទៅវិញទៅមក។ ពេល​កន្លងទៅ ប៉េកាំង​និង​ព្រុចសែល ដំឡើង​ពន្ធ​គយ​លើទំនិញ​ ស្រា និង​រថយន្ត​អគ្គិសនី ហើយ​ពេលនេះ ឈាន​ដល់​​​សម្ភារៈ​គ្រឿង​បរិក្ខារ​ពេទ្យ​។ នៅថ្ងៃអាទិត្យ ទី​៦កក្កដា ក្រសួង​ហិរញ្ញវត្ថុចិន ពន្យល់ថា​ ប៉េកាំង​​គ្មាន​ជម្រើស​អ្វីផ្សេង ក្រៅពី​វិធានការ​សងសឹក​បែបនេះ ពី​ព្រោះ​តែ សហភាព​អឺរ៉ុប​បាន​សម្រេច​ឈប់​បញ្ជាទិញ​សម្ភារៈ​បរិក្ខារ​ពេទ្យ​ពីចិន កាលពី​ខែមិថុនា​។​

ពលរដ្ឋ៥០០គ្រួសារទទួលបានដីពីរដ្ឋាភិបាលក្នុងកម្មវិធីផ្តល់ដីការពារព្រៃ

គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.

ពលរដ្ឋ៥០០គ្រួសារទទួលបានដីពីរដ្ឋាភិបាលក្នុងកម្មវិធីផ្តល់ដីការពារព្រៃ

គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) បានប្រកាសកាលពីថ្ងៃទី ៤ ខែកក្កដា ថា មានប្រជាពលរដ្ឋចំនួន៥០០គ្រួសារ បានទទួលដីតាមការចាប់ឆ្នោតជុំទី១ ដែលបានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៣០មិថុនា ដល់ថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២៥នេះ។ នេះជាកម្មវិធីដែលធ្វើឡើង ក្រោយរដ្ឋាភិបាលកម្ពុជា បានបិទបញ្ចប់គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ឬ CLV-DTA កាលពីឆ្នាំ២០២៤។

លោក ជា ធីរិទ្ធ៖លទ្ធផលស្ទង់មតិរបស់ថៃអំពី លោក ហ៊ុន សែន គឺជារឿងអស់សំណើច

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកលទ្ធផលនៃការស្ទង់មតិរបស់ថៃដែល

លោក ជា ធីរិទ្ធ៖លទ្ធផលស្ទង់មតិរបស់ថៃអំពី លោក ហ៊ុន សែន គឺជារឿងអស់សំណើច

លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកលទ្ធផលនៃការស្ទង់មតិរបស់ថៃដែលថា «លោក ហ៊ុន សែន ជាបុគ្គលដែលមិនអាចទុកចិត្តបាន និងធ្វើអ្វីៗដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន»នោះ គឺជារឿងគួរឲ្យអស់សំណើច។ អស់សំណើចត្រង់ថា ការស្ទង់មតិនោះ បានធ្វើតែទៅលើប្រជាពលរដ្ឋថៃ ដែលមិនពាក់ព័ន្ធជាមួយកម្ពុជា​។ ប្រតិកម្មនេះ​កើតឡើងបន្ទាប់ពី លទ្ធផលនៃការស្ទង់មតិមួយរបស់ថៃនាពេល​ថ្មីៗនេះ បានវាយតម្លៃថា​ ប្រ​ធាន​ព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានធ្វើអ្វីៗសម្រាប់បម្រើប្រយោជន៍ផ្ទាល់ខ្លួន និង​ជា​បុគ្គល មិនអាច​ទុកចិត្តបាន។

តើកម្ពុជាអាចនឹងជាន់ដានកង់ប្រវត្តិសាស្ត្រក្នុងការធ្វើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ?

ស្របពេលដែលដំណើរឆ្ពោះទៅរកការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ កំពុងតែដើរទៅមុខ ក

តើកម្ពុជាអាចនឹងជាន់ដានកង់ប្រវត្តិសាស្ត្រក្នុងការធ្វើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ?

ស្របពេលដែលដំណើរឆ្ពោះទៅរកការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ កំពុងតែដើរទៅមុខ ការជជែកវែកញែកពីគុណវិបត្តិនៃច្បាប់នេះ ក៏កំពុងតែកើតឡើង។ អ្នកវិភាគនយោបាយខ្លះ យល់ថា កម្ពុជាកំពុងដើរទៅជាន់ដានកង់ប្រវត្តិសាស្ត្រជាថ្មី ដូចកាលពីសម័យសង្គមរាស្ត្រនិយម ដែលអតីតព្រះមហាក្សត្រ ព្រះបរមរោតនកោដ្ឋ នរោត្តម សីហនុ ធ្លាប់បានប្រកាសឲ្យប្រើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ ក្នុង​ខែតុលា ឆ្នាំ១៩៦៨។ អ្នកតាមដាននយោបាយ យល់ថា​ បើអនុម័តច្បាប់ដកសញ្ជាតិពលរដ្ឋខ្មែរនៅពេលខាងមុខនេះ នឹងធ្វើឲ្យសង្គមខ្មែរឈានទៅរកការបែកបាក់កាន់តែធ្ងន់ធ្ងរ។

Brics បើកកិច្ចប្រជុំ​កំពូលនៅប្រេស៊ីល ​ដោយ​គ្មាន​វត្តមាន​ប្រមុខ​រដ្ឋ​ចិន​និងរុស្ស៊ី

ក្រុមប្រទេសដែល​មាន​សេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ហៅកាត់ថា​ Brics បាន​បើកកិច្ចប្រជុំកំពូល នៅប្

Brics បើកកិច្ចប្រជុំ​កំពូលនៅប្រេស៊ីល ​ដោយ​គ្មាន​វត្តមាន​ប្រមុខ​រដ្ឋ​ចិន​និងរុស្ស៊ី

ក្រុមប្រទេសដែល​មាន​សេដ្ឋកិច្ចកំពុងលូតលាស់ខ្លាំង ហៅកាត់ថា​ Brics បាន​បើកកិច្ចប្រជុំកំពូល នៅប្រេស៊ីល តែ​គ្មានវត្តមានផ្ទាល់របស់ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និងប្រមុខ​រដ្ឋ​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នោះទេ​។ ក្នុងនាម​ជាម្ចាស់​ផ្ទះ​នៃកិច្ច​ប្រជុំកំពូល​ ប្រធានាធិបតី​ប្រេស៊ីល​ លោក លូឡា ​​បាន​ថ្លែង​បើក​កម្មវិធី​ដោយ​លើកឡើង​អំពី​ការរីកសាយ​ឥទ្ធិពលនៃ​នយោយបាយ​សេដ្ឋកិច្ច​«សួនតួនិយម»របស់​សហរដ្ឋអាមេរិកក្រោមរដ្ឋបាល​លោក ដូណាល់ ត្រាំ​ ហើយលោក លូឡា ក៏​ជំរុញឲ្យ​​ការពារ«​ពហុភាព​និយម»។​ 

មហាសេដ្ឋី អេឡុន ម៉ាសក៍ បង្កើតគណបក្សថ្មី ក្រោយដកខ្លួនចេញពីរដ្ឋបាលលោក ដូណាល់ ត្រាំ

នៅសហរដ្ឋអាមេរិក ​មហាសេដ្ឋីលំដាប់ពិភពលោក​​ អេឡុន ម៉ាសក៍ ដែលជា​ចៅហ្វាយ​ក្រុម​ហ៊ុន​ Space X, ឡាន Tesla

មហាសេដ្ឋី អេឡុន ម៉ាសក៍ បង្កើតគណបក្សថ្មី ក្រោយដកខ្លួនចេញពីរដ្ឋបាលលោក ដូណាល់ ត្រាំ

នៅសហរដ្ឋអាមេរិក ​មហាសេដ្ឋីលំដាប់ពិភពលោក​​ អេឡុន ម៉ាសក៍ ដែលជា​ចៅហ្វាយ​ក្រុម​ហ៊ុន​ Space X, ឡាន Tesla និង​បណ្តាញសង្គម​ X បានប្រកាសបង្កើតគណបក្សនយោបាយថ្មី ក្រោយពីឈ្លោះប្រកែកឌឺដងគ្នាជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញរឿងច្បាប់ថវិកាជាតិ។ មហាសេដ្ឋីរូបនេះបានរិះគន់ច្បាប់ថវិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ថាមិនត្រឹមតែបង្កើនបំណុលសាធារណៈ ជាង ៣ ០០០ ពាន់លានដុល្លារប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យអាមេរិកអាចនឹងក្ស័យធនទៀតផង។

កម្ពុជាច្រានចោលការអះអាងរបស់ថៃដែលថាមានការពិភាក្សាក្រៅផ្លូវការរឿងGBC និងការបើកច្រក

ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា​ បាន​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ការ​អះ​អាង​របស់​រដ្ឋ​មន្ត្

កម្ពុជាច្រានចោលការអះអាងរបស់ថៃដែលថាមានការពិភាក្សាក្រៅផ្លូវការរឿងGBC និងការបើកច្រក

ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា​ បាន​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​ការ​អះ​អាង​របស់​រដ្ឋ​មន្ត្រី​ស្តីទី​ នៃ​ក្រសួង​ការ​ពារ​ជាតិ​ថៃ ​ដែល​ថា ​មាន​ការ​ពិភា​ក្សា​ក្រៅ​ផ្លូវ​ការ​មួយ​ជាមួយ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កម្ពុជា ​ពាក់ព័ន្ធ​នឹង​កិច្ច​ប្រជុំ​ គណៈ​កម្មា​ធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ ​(GBC) ​និង​ការ​បិទ-បើក​ច្រក​ព្រំ​ដែន​កម្ពុជា-ថៃ​។​ ប្រតិ​កម្ម​ដោយច្រាន​ចោល​របស់​ភាគី​កម្ពុជា​ គឺ​ជា​ការ​ឆ្លើយតប​នឹង​នាយឧត្តម​សេនីយ៍ ​ណាត់ថាផុល ​ណាក​ផានិច្ច​ អនុ​រដ្ឋមន្រ្តី ​និង​ជា​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ដែល​ត្រូវ​បាន​ស្រង់​សំដី​ដោយ​សារ​ព័ត៌​មាន​ថៃ​នា​ពេល​ថ្មីៗ​នេះ​។

Get more results via ClueGoal