លោក ស៊ុំ ម៉ាប់៖ ការបញ្ជូនវត្ថុបុរាណចំនួន២០ពីថៃមកកម្ពុជាវិញ អាចត្រូវពន្យារពេល
newsare.net
ការបញ្ជូនវត្ថុបុរាណចំនួន២០ពីប្រទេសថៃត្រលប់មកឲ្យកម្ពុជាវិញ អាចត្រូវពន្យារពេល ដោយសារតែភាពលោក ស៊ុំ ម៉ាប់៖ ការបញ្ជូនវត្ថុបុរាណចំនួន២០ពីថៃមកកម្ពុជាវិញ អាចត្រូវពន្យារពេល
ការបញ្ជូនវត្ថុបុរាណចំនួន២០ពីប្រទេសថៃត្រលប់មកឲ្យកម្ពុជាវិញ អាចត្រូវពន្យារពេល ដោយសារតែភាពតានតឹង បញ្ហាព្រំដែននៃប្រទេសទាំងពីរក្នុងពេលបច្ចុប្បន្ន។ នេះបើតាម លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី៥ ខែកក្កដានេះ។ បើតាមលោក ស៊ុំ ម៉ាប់ គម្រោងបញ្ជូនវត្ថុបុរាណចំនួន២០ ត្រលប់មកឲ្យកម្ពុជាវិញ ត្រូវធ្វើឡើងនៅក្នុងខែកក្កដានេះ ដោយមានការឯកភាពគ្នាទាំងស្រុងរវាងភាគីកម្ពុជានិងភាគីថៃ។ តែដោយសាររបត់ព្រំដែនកំពុងតានតឹង អ្នកនាំពាក្យក្រសួងវប្បធម៌ បញ្ជាក់ថា គម្រោងបញ្ជូនវត្ថុបុរាណឲ្យកម្ពុជាវិញ ត្រូវពន្យារពេលមិនទាន់ច្បាស់លាស់។ Read more