កម្ពុជាឆ្លើយតបទៅថៃថាកម្ពុជាមិនបានវាយប្រហារស្ថាប័នថៃតាមប្រព័ន្ធអនឡាញទេ
newsare.net
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០កម្ពុជាឆ្លើយតបទៅថៃថាកម្ពុជាមិនបានវាយប្រហារស្ថាប័នថៃតាមប្រព័ន្ធអនឡាញទេ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥នេះបញ្ជាក់ថា ការចេញផ្សាយលើបណ្តាញសង្គមនៅថៃ ដែលថា កម្ពុជាបានជួលក្រុមចោរបច្ចេកវិទ្យាកូរ៉េខាងជើង ដើម្បីវាយប្រហារលើស្ថាប័នមួយចំនួនរបស់ថៃជារឿងមិនពិត។ តែ ភាគីថៃ ឯណោះទេ ដែលបានវាយប្រហារសាយប័រមកលើស្ថាប័នរដ្ឋាភិបាលកម្ពុជា។ ការចោទគ្នាទៅវិញទៅមកនេះ កើតឡើងស្របពេលកម្ពុជា និង ថៃមិនទាន់រើខ្លួនរួចពីជម្លោះព្រំដែន ដែលបានឡើងកម្តៅខ្លាំង ក្រោយទាហានខ្មែរម្នាក់ត្រូវបានយោធាថៃបាញ់ស្លាប់នៅតំបន់មុំបី នៃខេត្តព្រះវិហារ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥។ Read more