Cambodia



Labour tears itself apart over trans rights as biological man 'breaks party rules' and stands to become women's officer

One of the candidates includes Steph Richards - a transgender woman in possession of a gender recognition certificate - who is standing for women's officer.

វៀតណាមគ្រោងហាមឃាត់ការជិះម៉ូតូក្នុងក្រុងដើម្បីកាត់បន្ថយផ្សែងពុល

វៀតណាមចង់បិទបញ្ចប់ការប្រើប្រាស់ម៉ូតូដែលបញ្ចេញផ្សែងពុល។ ដើម្បីសម្រេចកម្មវត្ថុកាត់បន្ថយផ្

វៀតណាមគ្រោងហាមឃាត់ការជិះម៉ូតូក្នុងក្រុងដើម្បីកាត់បន្ថយផ្សែងពុល

វៀតណាមចង់បិទបញ្ចប់ការប្រើប្រាស់ម៉ូតូដែលបញ្ចេញផ្សែងពុល។ ដើម្បីសម្រេចកម្មវត្ថុកាត់បន្ថយផ្សែងបំពុលបរិយាកាស រដ្ឋាភិបាលវៀតណាមគ្រោងនឹងហាមឃាត់មិនឱ្យទោចក្រយានយន្តដើរដោយប្រេងសាំង ឬម៉ាហ្សូតធ្វើចរាចរណ៍ក្នុងក្រុងហាណូយចាប់ពីខែកក្កដា ឆ្នាំ២០២៦ទៅ។

អឺរ៉ុបបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដើម្បីដាក់សម្ពាធឲ្យពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន

សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដាក់លើរុស្ស៊ី ដើម្បីបង្ខំឲ្យរបបក្

អឺរ៉ុបបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដើម្បីដាក់សម្ពាធឲ្យពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន

សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដាក់លើរុស្ស៊ី ដើម្បីបង្ខំឲ្យរបបក្រុងម៉ូស្គូ ពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន។ កញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបលើកនេះ ផ្តោតខ្លាំងទៅលើប្រេងឥន្ធនៈ ដែលជាប្រភពចំណូលសំខាន់របស់រុស្ស៊ី។ ទណ្ឌកម្មនេះជាគម្រប់លើកទី១៨ហើយ បើគិតតាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបក៏រំពឹងថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៊ី។

ទូតចិនសរសើរកម្ពុជាចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនប៊ីន (Wang Wenbin) បានបង្ហាញការគាំទ្រ និងកោតសរសើរកម្ពុជាច

ទូតចិនសរសើរកម្ពុជាចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនប៊ីន (Wang Wenbin) បានបង្ហាញការគាំទ្រ និងកោតសរសើរកម្ពុជាចំពោះការប្រឹងប្រែង បង្ក្រាបបទល្មើសបច្ចេកវិទ្យា ដោយសំដៅលើអំពើឆបោកតាមបណ្តាញអ៊ីនធ័រនែត។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក វ៉ាង។ សំណេររបស់លោក វ៉ាង  ធ្វើឡើងស្របពេលអាជ្ញាធរកម្ពុជាកំពុងអនុវត្តបទបញ្ជាដាច់ណាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេស។

ថៃស្នើឲ្យកម្ពុជា​ដោះមីនចាស់ៗចេញ ក្រោយទាហានថៃ៣នាក់រងគ្រោះដោយជាន់មីន

អគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១

ថៃស្នើឲ្យកម្ពុជា​ដោះមីនចាស់ៗចេញ ក្រោយទាហានថៃ៣នាក់រងគ្រោះដោយជាន់មីន

អគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ថា មានតែសៀមទេដែលដឹងច្បាស់ថាគ្រាប់មីនដែលបានផ្ទុះនោះជាគ្រាប់មីនចាស់ ឬថ្មី។ ការលើកឡើងរបស់អគ្គនាយក CMAC ដូច្នេះ ធ្វើឡើងក្រោយមន្ត្រីថៃ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លួន បានស្នើឲ្យភាគីកម្ពុជាដោះគ្រាប់មីនចាស់ៗចេញ ដែលនៅសេសសល់តាមព្រំដែន។

អាមេរិកដាក់ពួកប្រដាប់អាវុធមួយក្រុមនៅកាស្មៀរឥណ្ឌាក្នុងបញ្ជីភេរវជន

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់បញ្ជូលក្រុមប្រដាប់អាវុធមួយក្រុមនៅតំបន់កាស្មៀរឥ

អាមេរិកដាក់ពួកប្រដាប់អាវុធមួយក្រុមនៅកាស្មៀរឥណ្ឌាក្នុងបញ្ជីភេរវជន

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់បញ្ជូលក្រុមប្រដាប់អាវុធមួយក្រុមនៅតំបន់កាស្មៀរឥណ្ឌាក្នុងបញ្ជីខ្មៅភេរវនិយម។ នេះបើតាមប្រមុខការទូតអាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ ដោយបានចោទប្រកាន់ថា ពួកប្រដាប់អាវុធមួយក្រុមនេះជាអ្នកនៅពីក្រោយអំពើភេរវកម្មកាលពីខែមេសាកន្លងទៅ ហើយ​ដែល​បណ្តាលឲ្យផ្ទុះអាវុធបង្ហូរឈាមគ្នារវាងឥណ្ឌា និងប៉ាគីស្ថាន។ 

កម្ពុជានាំចេញផ្លែទុរេនស្រស់ដោយផ្ទាល់ចំនួន១៧តោន ជាលើកដំបូងទៅចិន

កម្ពុជាបាននាំចេញទុរេនប្រមាណ ១៧តោនជាលើកដំបូងទៅកាន់ប្រទេសចិន ខណៈទុរេនចំនួន ៣កុងតឺន័របន្ថែម

កម្ពុជានាំចេញផ្លែទុរេនស្រស់ដោយផ្ទាល់ចំនួន១៧តោន ជាលើកដំបូងទៅចិន

កម្ពុជាបាននាំចេញទុរេនប្រមាណ ១៧តោនជាលើកដំបូងទៅកាន់ប្រទេសចិន ខណៈទុរេនចំនួន ៣កុងតឺន័របន្ថែមទៀត នឹងនាំចេញទៅចិនដែរនៅសប្តាហ៍ក្រោយ។ នេះបើតាមក្រសួងកសិកម្មកម្ពុជានៅថ្ងៃទី១៧ កក្កដា ២០២៥ និងថាកម្ពុជានឹងប្រឹងប្រែងបន្តនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនបន្ថែមទៀតនៅថ្ងៃអនាគត។ ដោយឡែក អ្នកដាំទុរេននៅក្នុង​ស្រុក​សម្តែង​ការ​សាទរ និងអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងគុណភាពអនាម័យ ស្តង់ដារសុវត្ថិភាព និងរក្សាគុណភាពរសជាតិទុរេនខ្មែរ។

អ៊ីស្រាអែលសោកស្តាយនឹងការវាយប្រហារលើវិហារកាតូលិកនៅហ្កាហ្សាដោយភាន់ច្រឡំ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយយ៉ាងជ

អ៊ីស្រាអែលសោកស្តាយនឹងការវាយប្រហារលើវិហារកាតូលិកនៅហ្កាហ្សាដោយភាន់ច្រឡំ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅដែលគ្រាប់កាំភ្លើងរបស់ទាហានអ៊ីស្រាអែលបែរជាធ្លាក់ត្រូវចំវិហារកាតូលិកក្នុងតំបន់ហ្កាហ្សា។ បើតាមសេតវិមាន ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានទូរស័ព្ទទៅប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំដើម្បីទទួលស្គាល់កំហុស។

តើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនឹងជួយអ្វីខ្លះដល់កម្ពុជា?

ប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានធ្វើសកម្មភាពបង្ក្រាបក្រុមឆបោកអនឡាញយ៉ាងក្តៅគគ

តើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនឹងជួយអ្វីខ្លះដល់កម្ពុជា?

ប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានធ្វើសកម្មភាពបង្ក្រាបក្រុមឆបោកអនឡាញយ៉ាងក្តៅគគុកនៅទូទាំងប្រទេស។ រយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកអនឡាញបានជាង១០កន្លែង ដែលស្ថិតនៅក្នុង ខេត្តព្រះសីហនុ កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ អ្នកតាមដានសង្គមនានាបានមើលឃើញថាយុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញដ៏ក្តៅគគុកនេះ គឺជាការបង្ហាញនូវឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាល ដើម្បីរក្សាបានសន្តិសុខជូនប្រជាជន និងជាការជួយលើកមុខមាត់ប្រទេសកម្ពុជាផងដែរ។

អង់គ្លេសនិង​អាល្លឺម៉ង់ចុះ “សន្ធិសញ្ញាមិត្តភាព” ពង្រឹងចំណងសហប្រតិបត្តិការ​ច្រើនវិស័យ

នៅទីក្រុងឡុងដ៍ លោក​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ បានចុះហត្ថលេខារួមគ្នាជាមួយ​លោកនាយករដ្ឋមន

អង់គ្លេសនិង​អាល្លឺម៉ង់ចុះ “សន្ធិសញ្ញាមិត្តភាព” ពង្រឹងចំណងសហប្រតិបត្តិការ​ច្រើនវិស័យ

នៅទីក្រុងឡុងដ៍ លោក​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ បានចុះហត្ថលេខារួមគ្នាជាមួយ​លោកនាយករដ្ឋមន្ត្រីអង់គ្លេស លើ​សន្ធិសញ្ញាមិត្តភាពរវាងប្រទេសទាំង២។ កិច្ចព្រមព្រៀងនេះ មានកំណត់ជាអាទិ៍ កិច្ចសហប្រតិបត្តិការ​ផ្នែក​ការពារជាតិ ព្រមទាំងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍​ខុសច្បាប់​ជាដើម។​

បារាំងបញ្ចប់វត្តមានយោធាអចិន្ត្រៃយ៍នៅអាហ្រ្វិកខាងលិច និងអាហ្រ្វិកកណ្តាល

ទង់ជាតិបារាំងនៅជំរំយោធា២កន្លែងក្នុងរដ្ឋធានីដាការ ប្រទេសសេណេហ្គាល់ត្រូវជំនួសដោយទង់ជាតិសេ

បារាំងបញ្ចប់វត្តមានយោធាអចិន្ត្រៃយ៍នៅអាហ្រ្វិកខាងលិច និងអាហ្រ្វិកកណ្តាល

ទង់ជាតិបារាំងនៅជំរំយោធា២កន្លែងក្នុងរដ្ឋធានីដាការ ប្រទេសសេណេហ្គាល់ត្រូវជំនួសដោយទង់ជាតិសេណេហ្គាល់វិញ។ ក្រោយមានវត្តមានយោធា ៦០ឆ្នាំក្នុងក្របខ័ណ្ឌសហការទ្វេភាគី ប្រទេសបារាំងបានបញ្ចប់វត្តមានយោធាអចិន្ត្រៃយ៍នៅប្រទេសសេណេហ្គាល់ ត្រឹមថ្ងៃព្រហស្បតិ៍ ទី១៧ កក្កដា។ ការណ៍នេះគឺស្របតាមឆន្ទៈនយោបាយរបស់ប្រមុខដឹកនាំប្រទេសសេណេហ្គាល់ដែលមិនចង់ឲ្យបន្តមានវត្តមានទ័ពបរទេសនៅលើទឹកដីខ្លួន។ ​

អ្នកនិយមអានភ្នំពេញប៉ុស្តិ៍ចង់ឃើញកាសែតវ័យចំណាស់នេះ ជាកាសែតបោះពុម្ពឡើងវិញ

គិតមកដល់ឆ្នាំ២០២៥នេះ កាសែតភ្នំពេញប៉ុស្តិ៍គឺជាកាសែតផ្សាយជាអង់គ្លេស ដែលមានវ័យចំណាស់ជាងគេក

អ្នកនិយមអានភ្នំពេញប៉ុស្តិ៍ចង់ឃើញកាសែតវ័យចំណាស់នេះ ជាកាសែតបោះពុម្ពឡើងវិញ

គិតមកដល់ឆ្នាំ២០២៥នេះ កាសែតភ្នំពេញប៉ុស្តិ៍គឺជាកាសែតផ្សាយជាអង់គ្លេស ដែលមានវ័យចំណាស់ជាងគេក្នុងប្រទេសកម្ពុជា។ ធ្លាប់បម្រើជាចំណីអារម្មណ៍អ្នកអានអស់រយៈពេល ៣៣ឆ្នាំ កាសែតមួយនេះបានសម្រេចបញ្ឈប់ការបោះពុម្ពជាក្រដាសនៅត្រឹមឆ្នាំ២០២៤ កន្លងទៅ។ អំឡុងឆ្នាំនោះ ភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយដោយប្តូរទៅជាទម្រង់អនឡាញទាំងស្រុង។ ក្នុងពិធីតាំងពិព័រណ៍រំលឹកស្នាដៃកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារ បណ្តាអ្នកនិយមអានកាសែតចំណាស់មួយនេះ ចង់ឃើញ ភ្នំពេញប៉ុស្តិ៍ផ្តល់ជម្រើសដល់អ្នកអាន តាមរយៈការបោះពុម្ពផ្សាយជាទម្រង់កាសែតឡើងវិញ។

សមាគមខេមបូចា៖ អ្នកកាសែតនៅបន្តរងការធ្វើទុក្ខបុកម្នេញជាច្រើនទម្រង់

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានរកឃើញករណីនៃការរំលោភបំពាននានា លើអ្នកកាសែតនៅ

សមាគមខេមបូចា៖ អ្នកកាសែតនៅបន្តរងការធ្វើទុក្ខបុកម្នេញជាច្រើនទម្រង់

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានរកឃើញករណីនៃការរំលោភបំពាននានា លើអ្នកកាសែតនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥។ តាមរយៈរបាយការណ៍របស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២៥នេះ ខេមបូចា បង្ហាញថា សេរីភាពសារព័ត៌មាន នីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋាននៅកម្ពុជាបន្តជួបបញ្ហាប្រឈម។ តែមន្ត្រីរដ្ឋាភិបាលយល់ឃើញថារបាយការណ៍របស់ ខេមបូចា ធ្វើឡើងតែមួយជ្រុង។

អង់គ្លេសប្រកាសមិនយកពន្ធលើសម្លៀកបំពាក់ និងផលិតផលមួយចំនួនទៀតពីកម្ពុជា

ប្រទេសអង់គ្លេសបានប្រកាសមិនយកពន្ធលើទំនិញនាំចូលដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិ

អង់គ្លេសប្រកាសមិនយកពន្ធលើសម្លៀកបំពាក់ និងផលិតផលមួយចំនួនទៀតពីកម្ពុជា

ប្រទេសអង់គ្លេសបានប្រកាសមិនយកពន្ធលើទំនិញនាំចូលដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀតពីកម្ពុជា។ នេះបើតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ តាមអង់គ្លេស ការប្រកាសមិនយកពន្ធនាំចូលទំនិញនេះ គឺជាវិធានការពាណិជ្ជកម្មថ្មី ដើម្បីបើកឱកាស និងជំរុញការធ្វើពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ជាមួយប្រទេសដៃគូកំពុងអភិវឌ្ឍន៍ទាំងអស់នៅក្នុងពិភពលោក។

ស្លាប់យ៉ាងហោច៣នាក់ ដោយសារជំនន់ទឹកភ្លៀងយ៉ាងគំហុកនៅកូរ៉េខាងត្បូង

នៅតំបន់ភាគខាងលិចកូរ៉េខាងត្បូង ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក ក្នុងកម្រិតមួយដែលគេមិនធ្លាប់ជួ

ស្លាប់យ៉ាងហោច៣នាក់ ដោយសារជំនន់ទឹកភ្លៀងយ៉ាងគំហុកនៅកូរ៉េខាងត្បូង

នៅតំបន់ភាគខាងលិចកូរ៉េខាងត្បូង ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក ក្នុងកម្រិតមួយដែលគេមិនធ្លាប់ជួបប្រទះ ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ។ ផ្អែកតាមអាជ្ញាធរកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧កក្កដា ជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាមិនធ្លាប់មាននេះ បានបណ្តាលឲ្យស្លាប់មនុស្សយ៉ាង​ហោច៣នាក់ និងច្រើនពាន់នាក់ត្រូវជម្លៀសទៅរកទីកន្លែងមានសុវត្ថិភាព។

សហភាពអឺរ៉ុបស្នើគម្រោងកញ្ចប់ថវិកាចំនួន ២ ០០០ ពាន់លានអឺរ៉ូសម្រាប់ឆ្នាំ២០២៨-២០៣៤

គណៈកម្មការអឺរ៉ុបបានស្នើគម្រោងកញ្ចប់ថវិកាសហភាពអឺរ៉ុបចំនួន ២ ០០០ ពាន់លានអឺរ៉ុបសម្រាប់រយៈពេ

សហភាពអឺរ៉ុបស្នើគម្រោងកញ្ចប់ថវិកាចំនួន ២ ០០០ ពាន់លានអឺរ៉ូសម្រាប់ឆ្នាំ២០២៨-២០៣៤

គណៈកម្មការអឺរ៉ុបបានស្នើគម្រោងកញ្ចប់ថវិកាសហភាពអឺរ៉ុបចំនួន ២ ០០០ ពាន់លានអឺរ៉ុបសម្រាប់រយៈពេលចន្លោះឆ្នាំ ២០២៨ និងឆ្នាំ២០៣៤។ សំណើគម្រោងកញ្ចប់ថវិកានេះបាន​ត្រូវលោកស្រីប្រធានគណៈកម្មការអឺរ៉ុបពន្យល់ថា គឺដើម្បីជំរុញការប្រកួតប្រជែងសកម្មភាពសេដ្ឋកិច្ច កំណែទម្រង់វិស័យកសិកម្ម និងបំផុសសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ផែនការនេះហាក់ទំនងជាលំបាកនឹងចេញទៅរួច ពីព្រោះមានសមាជិកមួយចំនួនជំទាស់។

រឿង​អាស្រូវផ្លូវ​ភេទ​​​​ព្រះសង្ឃ​កំពុង​អង្រួន​សហគមន៍​ពុទ្ធសាសនិកថៃ

រឿង​អាស្រូវ​បាន​ផ្ទុះ​ឡើង​ ដោយ​​ស្ត្រីថៃ​​​វ័យ​​៣៥​ឆ្នាំ​ម្នាក់ មាន​ទំនាក់ទំនង​ក្នុង​ទម

រឿង​អាស្រូវផ្លូវ​ភេទ​​​​ព្រះសង្ឃ​កំពុង​អង្រួន​សហគមន៍​ពុទ្ធសាសនិកថៃ

រឿង​អាស្រូវ​បាន​ផ្ទុះ​ឡើង​ ដោយ​​ស្ត្រីថៃ​​​វ័យ​​៣៥​ឆ្នាំ​ម្នាក់ មាន​ទំនាក់ទំនង​ក្នុង​ទម្រង់ជា​​ “ស្រី​កំណាន់” របស់​​​ព្រះ​សង្ឃ​ជាង​១០​​​អង្គ នៅ​វត្តផ្សេងៗ​គ្នា​ស្ទើរ​ទូទាំង​ប្រទេស។ ព្រះ​សង្ឃជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​នេះ​​​ ខ្លះ​មាន​ឋានៈ​និង​តួនាទី​ជាន់​ខ្ពស់​ផង។ ប្រើ​ល្បិច​លួង​លោម​ស្នេហ៍​ព្រះ​សង្ឃ​ដើម្បី​​ជំរិត​​យក​លុយ ស្ត្រី​ឆបោក​នេះ​ទើប​ត្រូវ​បាន​ប៉ូលិសថៃ​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​ទី​អង្គារ​ទី​១៥​កក្កដា​២០២៥ ជាមួយវត្ថុ​តាង​ជា​ច្រើន។

អ្នកកាសែត២នាក់ត្រូវបានចាប់ខ្លួន ករណីស្ទាក់យកលុយពីអ្នកដឹកអុស

អាជ្ញាធរមានសមត្ថកិច្ចនៅខេត្តកំពង់ស្ពឺ បានចាប់ខ្លួន អ្នកកាសែត២នាក់ បន្ទាប់ពីពួកគេត្រូវបាន

អ្នកកាសែត២នាក់ត្រូវបានចាប់ខ្លួន ករណីស្ទាក់យកលុយពីអ្នកដឹកអុស

អាជ្ញាធរមានសមត្ថកិច្ចនៅខេត្តកំពង់ស្ពឺ បានចាប់ខ្លួន អ្នកកាសែត២នាក់ បន្ទាប់ពីពួកគេត្រូវបានរកឃើញថា ចុះឃ្លំាមើលបទល្មើសព្រៃឈើ និងយកលុយពីអ្នកដឹកអុស និងធ្យូង  ស្ថិតក្នុងភូមិ​ក្រាំង​ពង្រ​ ឃុំសង្កែសាទប​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមាគមការពារសិទ្ធិអ្នកកាសែត យល់ឃើញថា អ្នកកាសែតគួរត្រូវបាននាំខ្លួនយកមកអប់រំ ប្រសិនពួកគេដើរហួសពីបន្ទាត់វិជ្ជាជីវៈអ្នកសារព័ត៌មាន ពោលគឺមិនគួរណាធ្វើការចាប់ខ្លួនតាមវិធានការច្បាប់ផ្សេង​ៗ ដូចជា ច្បាប់ព្រហ្មទណ្ឌនោះទេ។

ហេតុ​អ្វី​បាន​គេ​ចាត់​ទុក​​​​​គ្រាប់ស្វាយចន្ទីជា​សម្ព័ន្ធមិត្ត​សុខភាព?

មិន​ត្រឹម​តែមានរសជាតិឆ្ងាញ់​ជាប់​មាត់​ទេ គ្រាប់​ស្វាយចន្ទី​ថែម​ទាំងជា​អាហារគួរ​ជាទី​ចាប

ហេតុ​អ្វី​បាន​គេ​ចាត់​ទុក​​​​​គ្រាប់ស្វាយចន្ទីជា​សម្ព័ន្ធមិត្ត​សុខភាព?

មិន​ត្រឹម​តែមានរសជាតិឆ្ងាញ់​ជាប់​មាត់​ទេ គ្រាប់​ស្វាយចន្ទី​ថែម​ទាំងជា​អាហារគួរ​ជាទី​ចាប់​អារម្មណ៍ទៀត បើគិត​តាម​បែប​អាហារូបត្ថម្ភ។ តើ​​គ្រាប់​ស្វាយចន្ទី​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ណា​ដល់​សុខភាព? តើ​គេ​អាចទទួល​ទាន​គ្រាប់​ស្វាយចន្ទី​ជា​រៀង​រាល់​ថ្ងៃ​ និង​ក្នុងបរិមាណ​ប៉ុនណា​ដែរ?

កម្ពុជានៅតែបន្តហាមឃាត់ការនាំចូលបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃ

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងជាថ្មីម្តងទ

កម្ពុជានៅតែបន្តហាមឃាត់ការនាំចូលបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីថៃ

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងជាថ្មីម្តងទៀតនូវមុខទំនិញមួយចំនួន ដែលត្រូវហាមឃាត់ការនាំចូលពីប្រទេសថៃ។ មុខទំនិញដែលជាប់បម្រាមទាំងនេះរួមមាន បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ ការរំលឹករបស់ស្ថាប័នគយនៅពេលនេះ ធ្វើឡើងដើម្បីឲ្យអាជីវករ និងពាណិជ្ជករបានយល់ និងចៀសវាងការនាំទំនិញ ដែលមានប្រភពដើមពីប្រទេសថៃទាំងនេះចូលមកកម្ពុជា។

សង្គ្រាមអ៊ុយក្រែន៖ ម៉ូស្គូថាត្រូវការពេល ដើម្បីឆ្លើយតបនឹងការដាក់ឱសានវាទ ពីសំណាក់លោកត្រាំ

មួយថ្ងៃ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទុកពេល ៥០ ថ្ងៃ ឲ្យរុស្ស៊ី បញ្ចប់សង

សង្គ្រាមអ៊ុយក្រែន៖ ម៉ូស្គូថាត្រូវការពេល ដើម្បីឆ្លើយតបនឹងការដាក់ឱសានវាទ ពីសំណាក់លោកត្រាំ

មួយថ្ងៃ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទុកពេល ៥០ ថ្ងៃ ឲ្យរុស្ស៊ី បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន វិមានក្រេមឡាំង បានឆ្លើយតបទៅវិញភ្លាមថា រុស្ស៊ីនឹងត្រូវការពេល ដើម្បីពិចារណាលើការដាក់ឱសានវាទ ពីសំណាក់អាមេរិក។ គួរបញ្ជាក់ថា ដើម្បីបន្ថែមសម្ពាធមួយកម្រិតទៀតលើរុស្ស៊ី អាមេរិក បានប្រកាសបញ្ជូនអាវុធទៅជួយអ៊ុយក្រែន តាមរយៈអង្គការអូតង់ និង ព្រមានដំឡើងពន្ធគយច្រើនសន្ធឹក ចំពោះប្រទេសទាំងឡាយណា ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។

រដ្ឋាភិបាលបារាំងបង្ហាញ​គម្រោងសន្សំប្រាក់ ចំនួនជាង​៤៣០០០លានអឺរ៉ូ ក្នុងឆ្នាំ​២០២៦

លោក​នាយករដ្ឋមន្ត្រីបារាំង ហ្វ្រង់ស្វ័រ បៃរូ បានបង្ហាញ​គម្រោងផែនការ​គ្រប់គ្រងការចំណាយ​សាធ

រដ្ឋាភិបាលបារាំងបង្ហាញ​គម្រោងសន្សំប្រាក់ ចំនួនជាង​៤៣០០០លានអឺរ៉ូ ក្នុងឆ្នាំ​២០២៦

លោក​នាយករដ្ឋមន្ត្រីបារាំង ហ្វ្រង់ស្វ័រ បៃរូ បានបង្ហាញ​គម្រោងផែនការ​គ្រប់គ្រងការចំណាយ​សាធារណៈ ដើម្បីឈានទៅ​សន្សំប្រាក់ ឲ្យ​បាន​ប្រមាណ​ជាង​៤ម៉ឺន​លានអឺរ៉ូ។ សម្រាប់ឆ្នាំ​២០២៦ ការចំណាយ​របស់រដ្ឋក្នុងវិស័យ​ជាច្រើន ដូចជាវិស័យសង្គមកិច្ច នឹងត្រូវកាត់បន្ថយ​ ស្របពេល​ដែលរដ្ឋាភិបាល​បារាំង គ្រោង​កាត់បន្ថយ​បុគ្គលិករដ្ឋប្រមាណ​៣០០០នាក់​។ លោកនាយករដ្ឋមន្ត្រីបារាំង បានទាញសញ្ញាអាសន្ន​ទាក់ទិននឹង​ បំណុលសាធារណៈរដ្ឋរបស់​បារាំង ដែល​កាន់តែប៉ោងឡើង ដោយសារតែរដ្ឋចំណាយ​ច្រើនជ្រុល​លើសចំណូល ​ប៉ុន្មានឆ្នាំបន្តបន្ទាប់គ្នា​មកនេះ​។

លោក ទូច សុឃៈ៖ ថៃ​កំពុងទាញ​កម្ពុជា ​និងInterpol ទៅ​ប្រឡូកប្រឡាក់នឹងទំនាស់នយោបាយផ្ទៃក្នុងខ្លួន

នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២៥ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា បាន​ទិតៀន

លោក ទូច សុឃៈ៖ ថៃ​កំពុងទាញ​កម្ពុជា ​និងInterpol ទៅ​ប្រឡូកប្រឡាក់នឹងទំនាស់នយោបាយផ្ទៃក្នុងខ្លួន

នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២៥ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា បាន​ទិតៀនអាជ្ញាធរថៃ​ថាមិនយល់ពី​នីតិវិធី​​ច្បាប់​ និងថា ​អាជ្ញាធរថៃកំពុង​ទាញ​កម្ពុជា និង​ប៉ូលិសអន្តរជាតិ ​​​Interpol ទៅប្រឡូកប្រឡាក់ជាមួយ​​ទំនាស់នយោបាយផ្ទៃក្នុងរបស់ថៃ។ ប្រតិកម្មរបស់លោក ទូច សុឃៈ គឺជាការឆ្លើយតបទៅភាគីថៃ ដែលបានយកសារសំឡេងរវាងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​​ និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃដែលត្រូវបានព្យួរដំ​ណែង គ្រោងប្តឹងទៅប៉ូលិសអន្តរជាតិ Interpol។

លោក ហ៊ុន ម៉ាណែត ព្រមានបញ្ចប់មុខតំណែងមន្ត្រីដែលមិនបង្ក្រាបអំពើឆបោកអនឡាញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បានចេញបទបញ្ជាមួយនាពេលថ្មីៗនេះ ដោយបញ្ជាឲ្យមន្ត្រីថ្នាក់រាជ

លោក ហ៊ុន ម៉ាណែត ព្រមានបញ្ចប់មុខតំណែងមន្ត្រីដែលមិនបង្ក្រាបអំពើឆបោកអនឡាញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បានចេញបទបញ្ជាមួយនាពេលថ្មីៗនេះ ដោយបញ្ជាឲ្យមន្ត្រីថ្នាក់រាជធានី ខេត្តបង្កើនការបង្ក្រាបបទលើ្មសបច្ចេកវិទ្យា ការឆបោកតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋផ្សេងទៀតតាមបណ្តាញអ៊ីនធ័រនែត។ លោកក៏ព្រមាន​បញ្ចប់មុខតំណែង អភិបាលរាជធានី ខេត្ត និងស្នងការរាជធានី ខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ប្រសិនពួកគេមិនអនុវត្តបទបញ្ជានេះ។

តើនរណាខ្លះជាគោលដៅនៃការដកហូតសញ្ជាតិ ក្រោយច្បាប់ថ្មីចេញ?

លោក​ ហ៊ុន​ សែន បាន​ថ្លែ​ង​នៅក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធ​សភា ​កាល​ពី​ថ្ងៃ​ទី​១៤ ​ខ

តើនរណាខ្លះជាគោលដៅនៃការដកហូតសញ្ជាតិ ក្រោយច្បាប់ថ្មីចេញ?

លោក​ ហ៊ុន​ សែន បាន​ថ្លែ​ង​នៅក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធ​សភា ​កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា​ថា ​ច្បាប់​ដក​សញ្ជាតិ​មិន​មែន​ចេះ​តែ​យក​ទៅ​អនុវត្ត​ដក​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ​ដោយ​ងាយៗ​នោះ​ឡើយ​ ពោល​ទាល់​តែ​អ្នក​នោះ​ត្រូវ​បាន​រក​ឃើញ​ថា​«ក្បត់​ជាតិ»​។​ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​ បាន​លើក​ឧទាហរណ៍​ពី​ជន​ជាតិ​ថៃ ​ដែល​មាន​សញ្ជាតិ​ខ្មែរ​ ហើយ​ថា​បើ​ពួកគេ​ផ្តល់​លុយ​ឲ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​កម្ពុជា​ អ្នក​នោះ​ត្រូវ​ចាត់​ទុក​ថា​ជា​ជន​ក្បត់​ជាតិ​ ដែល​ត្រូវ​តែ​ដក​សញ្ជាតិ​ខ្មែរ​មក​វិញ​។ ​តាម​អតីត​នាយក​រដ្ឋ​មន្ត្រី​រូបនេះ​ កម្ពុជា​បាន​ផ្តល់សញ្ជាតិ​ខ្មែរ​ឲ្យ​ទៅ​ជន​បរទេស​រាប់​សិប​សញ្ជាតិ​ តែ​កម្ពុជា​មិន​អាច​ដក​សញ្ជាតិ​ពី​ពួកគេ​បាន​ទេ​ បើ​គ្មាន​ច្បាប់​ដក​សញ្ជាតិ​។​ តើ​ន​រណា​ខ្លះ​ជា​គោល​ដៅ​នៃ​ការ​ដក​ហូត​សញ្ជាតិ ​ក្រោយ​ច្បាប់​ថ្មី​ចេញ​?

ចិនសន្យាជួយគាំទ្ររុស្ស៊ីកាន់តែខ្លាំងថែមទៀតដើម្បីទប់ទល់នឹងសម្ពាធពីអាមេរិក

ក្នុងបរិបទប្រឈមមុខនឹងសម្ពាធដ៏ខ្លាំងពីសំណាក់ក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង

ចិនសន្យាជួយគាំទ្ររុស្ស៊ីកាន់តែខ្លាំងថែមទៀតដើម្បីទប់ទល់នឹងសម្ពាធពីអាមេរិក

ក្នុងបរិបទប្រឈមមុខនឹងសម្ពាធដ៏ខ្លាំងពីសំណាក់ក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានប្រកាសថា ប្រទេសទាំងពីរ ចិននិងរុស្ស៊ីត្រូវពង្រឹងការជួយគាំទ្រគ្នាទៅវិញទៅមកឲ្យកាន់តែខ្លាំងឡើងថែមទៀត។ ប្រសាសន៍របស់ប្រមុខរដ្ឋចិនយ៉ាងដូច្នេះធ្វើឡើងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ពោលបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មរុស្ស៊ី និងបង្ខំឲ្យរដ្ឋអំណាចក្រុងម៉ូស្គូបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

គ្រោះថ្នាក់ធ្លាក់យន្តហោះ ឥណ្ឌាបញ្ជាឱ្យពិនិត្យកុងតាក់បង្ហូរសាំងរបស់យន្តហោះប៊ូអ៊ីង

ជាងមួយខែក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះ Air India អាជ្ញាធរឥណ្ឌាបានចេញបញ្ជាឱ្យត្រួតពិនិត្យប្រព័ន

គ្រោះថ្នាក់ធ្លាក់យន្តហោះ ឥណ្ឌាបញ្ជាឱ្យពិនិត្យកុងតាក់បង្ហូរសាំងរបស់យន្តហោះប៊ូអ៊ីង

ជាងមួយខែក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះ Air India អាជ្ញាធរឥណ្ឌាបានចេញបញ្ជាឱ្យត្រួតពិនិត្យប្រព័ន្ធ​បង្ហូរសាំងទៅម៉ាស៊ីនរបស់យន្តហោះប៊ូអ៊ីងទាំងអស់ដែលធ្វើចរាចរណ៍នៅលើទឹកដីឥណ្ឌា។ វិធានការនេះធ្វើឡើងក្រោយពីក្រុមអ្នកអង្កេតរកឃើញថា គ្មានសាំងហូរទៅដល់ម៉ាស៊ីនយន្តហោះទើបយន្តហោះ B-787 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ធ្លាក់។

លោក ស៊ុន មេសា៖ កំណើនចំនួនសហគ្រាសនៅកម្ពុជា ដោយសារតែគោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាល

គិតត្រឹមខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥នេះ ចំនួនសហគ្រាសនិងគ្រឹះស្ថានដែលបានចុះបញ្ជី

លោក ស៊ុន មេសា៖ កំណើនចំនួនសហគ្រាសនៅកម្ពុជា ដោយសារតែគោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាល

គិតត្រឹមខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥នេះ ចំនួនសហគ្រាសនិងគ្រឹះស្ថានដែលបានចុះបញ្ជីនៅក្រសួងការងារបានកើនពី ៤០៣០០ សហគ្រាស ដល់៤៥ ៦៥៦ សហគ្រាស ដែលចំនួននេះកើនឡើង ១៣,២៩%។ សហគ្រាសទាំងនោះរួមមានទាំងក្នុងវិស័យកាត់ដេរ និងវិស័យក្រៅពីការដេរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៥ ខែកក្កដានេះថា មូលហេតុដែលនាំឲ្យមានកំណើនសហគ្រាសនៅកម្ពុជា ក៏ព្រោះតែគោលនយោបាយអនុគ្រោះជាច្រើនរបស់រដ្ឋាភិបាលដល់វិនិយោគិន។ តាម លោក ស៊ុន មេសា កម្ពុជាជាប្រទេសដែលសម្បូរទីតាំងប្រកួតប្រជែង និងមានផលិតភាពការងារខ្ពស់សម្រាប់ផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារពិភពលោក។

ជប៉ុនព្រមានអំពីកំណើនឥទ្ធិពលកងទ័ពចិន នៅក្នុងសៀវភៅការពារជាតិ

នៅក្នុងសៀវភៅកំណត់ត្រាប្រចាំឆ្នាំ «ក្រាំងស» ស្តីពីវិស័យការពារជាតិ រដ្ឋាភិបាលជប៉ុនបានបង្ហាញ

ជប៉ុនព្រមានអំពីកំណើនឥទ្ធិពលកងទ័ពចិន នៅក្នុងសៀវភៅការពារជាតិ

នៅក្នុងសៀវភៅកំណត់ត្រាប្រចាំឆ្នាំ «ក្រាំងស» ស្តីពីវិស័យការពារជាតិ រដ្ឋាភិបាលជប៉ុនបានបង្ហាញអំពីកំណើនឥទ្ធិពលកងទ័ពចិន និងសកម្មភាពជាញឹកញយរបស់យោធាចិនដែលបំពានដែនបូរណភាពទឹកដីជប៉ុន។ ក្រុងតូក្យូចាត់ទុកសកម្មភាពទាំងនេះថាអាចនឹងប៉ះពាល់ខ្លាំងដល់សន្តិសុខជប៉ុន ហើយជប៉ុនក៏បន្តបង្កើនថវិកាការពារជាតិដើម្បីទប់ទល់នឹងជម្លោះប្រដាប់អាវុធដែលអាចកើតមានជាយថាហេតុ។ 

តើមានភាពចាំបាច់ឬទេ ដែលកម្ពុជាដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦?

នៅក្នុងពិធីអប​អរ​ខួប ៣២ឆ្នាំ នៃកំណើតកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយ

តើមានភាពចាំបាច់ឬទេ ដែលកម្ពុជាដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦?

នៅក្នុងពិធីអប​អរ​ខួប ៣២ឆ្នាំ នៃកំណើតកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈថាច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលខកខានអនុវត្តអស់រយៈពេល ២០ឆ្នាំមកហើយនោះ នឹងត្រូវដាក់ឲ្យអនុវត្តឡើងវិញនៅឆ្នាំ២០២៦ ខាងមុខ។ ទាក់ទងទៅនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ អ្នកតាមដានសង្គម និងនយោបាយនានាបានសម្តែងនូវការគាំទ្រ និងលើកជាយោបល់ថា ការដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ សមស្របទៅនឹងកាលៈទេសៈមួយ ដែលកម្ពុជារងការឈ្លានពានអធិបតេយ្យភាពពីប្រទេសជិតខាង។

លោក​ត្រាំ​ឱ្យ​ពេល​រុស្ស៊ី​៥០​ថ្ងៃ​ ក្នុង​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោកត្រាំអស់ភាពអត់ធ្មត់ជាមួយសមភាគីរុស្ស៊ី លោកពូទីនហើយ។ នៅថ្ងៃចន្ទ ទី១

លោក​ត្រាំ​ឱ្យ​ពេល​រុស្ស៊ី​៥០​ថ្ងៃ​ ក្នុង​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោកត្រាំអស់ភាពអត់ធ្មត់ជាមួយសមភាគីរុស្ស៊ី លោកពូទីនហើយ។ នៅថ្ងៃចន្ទ ទី១៤ កក្កដាក្នុងជំនួបជាមួយប្រមុខអង្គការតូអង់នៅសេតវិមាន លោកដូណាល់ត្រាំបានសម្តែងការខកចិត្តជាថ្មីនឹងទង្វើរបស់លោកពូទីនដោយប្រកាសដាក់ឱសានវាទ ៥០ថ្ងៃ ឱ្យរុស្ស៊ីបិទបញ្ចប់សង្គ្រាម បើពុំនោះទេ រុស្ស៊ីនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ប្រធានាធិបតីអាមេរិកបានប្រកាសផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្មីដល់អ៊ុយក្រែន តាមរយៈយន្តការអូតង់។

លោក ទៀ សីហា៖ ​កម្ពុជានៅសល់​​កង​ទ័ពជាច្រើន​​ដែលគ្រោងបញ្ជូនទៅប្រឆាំង​ការឈ្លានពាន​របស់ថៃ

នៅព្រឹកថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបាន​អ

លោក ទៀ សីហា៖ ​កម្ពុជានៅសល់​​កង​ទ័ពជាច្រើន​​ដែលគ្រោងបញ្ជូនទៅប្រឆាំង​ការឈ្លានពាន​របស់ថៃ

នៅព្រឹកថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបាន​អះអាងថា កម្ពុជាមិនខ្វះទេកងទ័ព​ ដើម្បី​បញ្ជូនឱ្យទៅឈរជើង​​ការពារទឹកដី​ ឬ​ប្រឆាំងការឈ្លានពានរបស់​ថៃ​។ ប្រមុខការពារជាតិកម្ពុជា​រូ​បនេះបានបញ្ជាក់នៅក្នុង​ពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងទ័ពមួកខៀវកម្ពុជា ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅអាហ្វ្រិក​កណ្ដាលដែរ​ថា កម្ពុជាមិនដកទ័ព និងសព្វាវុធធុនធ្ងន់ដាច់ខាត​ ដរាបណាស្ថានការណ៍តាមព្រំដែន​មិនវិលទៅរកប្រក្រតីភាពឡើង​​វិញ។

ការនាំចេញរបស់កម្ពុជាទៅអាមេរិកកើនឡើង ២៥% ក្នុងរយៈពេល៦ខែឆ្នាំ២០២៥

រយៈពេល៦ខែដើមឆ្នាំ២០២៥នេះ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៥,៥ពាន់លានដុល្ល

ការនាំចេញរបស់កម្ពុជាទៅអាមេរិកកើនឡើង ២៥% ក្នុងរយៈពេល៦ខែឆ្នាំ២០២៥

រយៈពេល៦ខែដើមឆ្នាំ២០២៥នេះ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៥,៥ពាន់លានដុល្លារ ដែលចំនួននេះ កើន​ឡើងប្រមាណ ២៥%​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះបើតាមរបាយការណ៍បឋមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ តាមរបាយការណ៍ដដែល អាមេរិកនៅតែជាដៃគូទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ទោះស្ថិតនៅក្នុងស្ថានភាពមិនទាន់​ប្រាកដប្រជានៃការដំឡើងពន្ធបដិការ និងសង្គ្រាមពាណិជ្ជកម្មពិភពលោកយ៉ាងណាក្តី។

លោក ហ៊ុន សែន អះអាងពីការចូលស្តាប់ផែនការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅកូរ៉េ

ប្រ​ធាន​ព្រឹទ្ធ​សភា​កម្ពុជា​ លោក ​ហ៊ុន​ សែន​ បាន​អះ​អាង​ពី​ការ​ចូល​ស្តាប់​កិច្ច​ប្រ​ជុំ​ត

លោក ហ៊ុន សែន អះអាងពីការចូលស្តាប់ផែនការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅកូរ៉េ

ប្រ​ធាន​ព្រឹទ្ធ​សភា​កម្ពុជា​ លោក ​ហ៊ុន​ សែន​ បាន​អះ​អាង​ពី​ការ​ចូល​ស្តាប់​កិច្ច​ប្រ​ជុំ​តាម​ ZOOM ​របស់​ក្រុម​ប្រ​ឆាំង​នៅ​ក្រៅ​ប្រទេស​ ក្នុង​ការ​រៀប​ចំ​ផែន​ការ​ធ្វើ​បាតុ​កម្ម​ជំទាស់​នឹង​ច្បាប់​ដក​ហូត​សញ្ជាតិ​ពី​ពល​រដ្ឋ​ខ្មែរ​។​ ការ​ថ្លែង​របស់​ លោក ​ហ៊ុន ​សែន​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ជុំ​វិសា​មញ្ញ​របស់​ព្រឹទ្ធ​សភា ​នា​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា​ ដើម្បី​អនុម័ត ​សេច​ក្តីស្នើ​ច្បាប់​ធម្ម​នុញ្ញ​ស្តីពី​វិសោធន​កម្ម​មាត្រា​៣៣ នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​។តាម​គម្រោង​ពលរដ្ឋ​ខ្មែរ​ ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ នឹង​ធ្វើ​បាតុ​កម្ម​នៅ​ទី​ក្រុង​សេអ៊ូល ​នា​ថ្ងៃ​ទី២៧​ ខែ​កក្កដា​ ឆ្នាំ​២០២៥ ​នៅ​ក្រោម​ឈ្មោះថា​ «មហាតុ​កម្ម​ប្រឆាំង​ច្បាប់​ដក​សញ្ជាតិ»​៕

ជនជាតិដើមភាគតិចមួយចំនួនអះអាងពីការបាត់បង់សិទ្ធិកាន់កាប់ដីដូនតារបស់ខ្លួន

ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សមានដើមកំណើត និងរស់នៅលើទឹកដីប្រទេសកម្ពុជា ជាយូរលង់មកហើយ។ ក្

ជនជាតិដើមភាគតិចមួយចំនួនអះអាងពីការបាត់បង់សិទ្ធិកាន់កាប់ដីដូនតារបស់ខ្លួន

ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សមានដើមកំណើត និងរស់នៅលើទឹកដីប្រទេសកម្ពុជា ជាយូរលង់មកហើយ។ ក្រុមនេះមានប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ភាសា និងរបៀបរបបរស់នៅដោយឡែក។ ជាប្រវត្តិសាស្ត្រ ការរស់នៅរបស់ជនជាតិដើមភាគតិច ពឹងផ្អែកទាំងស្រុងលើបរិស្ថានធម្មជាតិ ដោយផ្សារភ្ជាប់ទៅនឹងដីធ្លី ព្រៃឈើ ដើម្បីប្រកបមុខរបរជាចម្បងចិញ្ចឹមជីវិត។ ប្រឈមនឹងបាត់បង់ដីធ្លីដូនតា ទំនៀមទម្លាប់ប្រពៃណី ក្រុមជនជាតិដើមភាគតិចអំពាវទៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីធានាលើការអនុវត្តគម្រោងនៅថ្នាក់រដ្ឋបាលក្រោមជាតិ កុំឲ្យមានផលប៉ះពាល់អវិជ្ជមានណាមួយ ដល់ជីវភាពរស់នៅ ប្រពៃណី និងទំនៀមទម្លាប់ជនជាតិដើមភាគតិច៕

Get more results via ClueGoal