Cambodia



«Félicitations à Son Excellence Monsieur le Président de la République, Brice Clotaire Oligui Nguema»

Je tiens à adresser mes plus sincères félicitations à Son Excellence Monsieur le Président de la République, Brice Clotaire Oligui Nguema, pour la brillante déclaration qu'il a prononcée lors de la rencontre multilatérale tenue le 09 juillet 2025 à

តៃវ៉ាន់ ខំ​​ប្រឹង​ហាត់សមយុទ្ធ​ការពារខ្លួន​ទប់ទល់​នឹង​ការវាយប្រហារ​របស់​ចិន

ក្នុងបរិបទតានតឹង​ជាមួយ​រដ្ឋអំណាច​ក្រុងប៉េកាំង យោធា​តៃវ៉ាន់​ធ្វើ​សមយុទ្ធប្រចាំឆ្នាំ​ ដោយ

តៃវ៉ាន់ ខំ​​ប្រឹង​ហាត់សមយុទ្ធ​ការពារខ្លួន​ទប់ទល់​នឹង​ការវាយប្រហារ​របស់​ចិន

ក្នុងបរិបទតានតឹង​ជាមួយ​រដ្ឋអំណាច​ក្រុងប៉េកាំង យោធា​តៃវ៉ាន់​ធ្វើ​សមយុទ្ធប្រចាំឆ្នាំ​ ដោយ​ប្រកាសបាញ់គ្រាប់ពិត និងបាញ់​អាវុធទំនើបៗ ​រួម​ទាំង​គ្រាប់រ៉ូក្កែត​ដែល​ទើបតែ​ទទួល​បាន​ថ្មីៗ​ពី​សហរដ្ឋអាមេរិក​។ ប្រធានបទ​សមយុទ្ធរបស់​តៃវ៉ាន់​ គឺ​ហាត់​ការពារខ្លួន​​​ទប់ទល់​នឹង​ស្ថានការណ៍​សង្គ្រាម​ឈ្លានពាន​​របស់​ចិន។​ ​ សមយុទ្ធប្រចាំឆ្នាំ២០២៥នេះ​ ត្រូវ​បង្កើន​ចំនួន​ថ្ងៃគុណទ្វេដង និង​បង្កើន​ចំនួន​កង​ទ័ព យ៉ាងសន្ធឹក​។​

កម្ពុជាបញ្ជាក់ជំហរចូលរួមកសាងប៉ាឡេស្ទីនឡើងវិញ

រដ្ឋមន្ត្រីការបរទេសនៃតំបន់អាស៊ីបូព៌ា បានបញ្ជាក់អំពីការគាំទ្ររបស់ពួកគេចំពោះការអភិវឌ្ឍរបស

កម្ពុជាបញ្ជាក់ជំហរចូលរួមកសាងប៉ាឡេស្ទីនឡើងវិញ

រដ្ឋមន្ត្រីការបរទេសនៃតំបន់អាស៊ីបូព៌ា បានបញ្ជាក់អំពីការគាំទ្ររបស់ពួកគេចំពោះការអភិវឌ្ឍរបស់រដ្ឋប៉ាឡេស្ទីន ដោយសង្កត់ធ្ងន់លើកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ភាពធន់របស់ស្ថាប័ន និងការកែលម្អជីវភាពរបស់ប្រជាជនឲ្យប្រសើរឡើង។ រដ្ឋមន្ត្រីការបរទេសកម្ពុជាក៏ស្ថិតក្នុងចំណោមរដ្ឋមន្ត្រីការបរទេសទាំងនោះ ដែលបានសម្តែងនូវសាមគ្គីភាពរបស់កម្ពុជាក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់ប៉ាឡេស្ទីន។

កសិករដាំមៀនកោះក្របីត្អូញត្អែរថា ឆ្នាំនេះទីផ្សារមិនសូវល្អ

កសិករដាំដុះផ្លែមៀននៅលើកោះក្របីបានរអ៊ូរទាំថា កសិផលផ្លែមៀននៅឆ្នាំនេះទីផ្សារផ្គត់ផ្គង់ហាក់

កសិករដាំមៀនកោះក្របីត្អូញត្អែរថា ឆ្នាំនេះទីផ្សារមិនសូវល្អ

កសិករដាំដុះផ្លែមៀននៅលើកោះក្របីបានរអ៊ូរទាំថា កសិផលផ្លែមៀននៅឆ្នាំនេះទីផ្សារផ្គត់ផ្គង់ហាក់មានភាពចង្អៀត បើធៀបឆ្នាំកន្លងទៅ។ កាលពីឆ្នាំទៅមិញ កសិករថា ការបញ្ជាទិញផ្លែមៀនពីឈ្មួញមានចំនួនច្រើន នៅដើមរដូវប្រមូលផល ខណៈនៅឆ្នាំនេះ ការបញ្ជាទិញផ្លែមៀនគឺស្ងាត់។ ករណីនេះ កសិករដាំផ្លែមៀន យល់ថា មកពីមានការផ្សព្វផ្សាយព័ត៌មានមិនល្អដែលថា ផ្លែមៀនសម្បូរសារធាតុគីមី និងបង្កប៉ះពាល់ដល់សុខភាពដូចជាកើតមានជំងឺទឹកនោមផ្អែម និងម្យ៉ាងអាចមកពីការនាំចូលផ្លែមៀនពីក្រៅប្រទេសដែលប៉ះពាល់ដល់ការផ្គត់ផ្គង់របស់កសិករក្នុងស្រុក។

តើអាចមានដំណោះស្រាយបែបណា ប្រសិនបើ ចិនចូលខ្លួនធ្វើជាអាជ្ញាកណ្តាលក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ?

សារ​ព័ត៌​មាន ស៊ីស៊ីថាមស៍ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ថា ​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ

តើអាចមានដំណោះស្រាយបែបណា ប្រសិនបើ ចិនចូលខ្លួនធ្វើជាអាជ្ញាកណ្តាលក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ?

សារ​ព័ត៌​មាន ស៊ីស៊ីថាមស៍ បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១២​ ខែ​កក្កដា​ថា ​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​ ១០ ​ខែ​កក្កដា​ ឆ្នាំ​២០២៥ ពី​ការ​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​អ្នក​សម្រប​សម្រួល ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា ​និង​ថៃ ដើម្បី​រក្សា​សន្តិភាព និង ស្ថេរភាព​ក្នុង​តំបន់ ក្នុង​នាម​ជា​មិត្ត​របស់​ចិន​។ តាម ស៊ីស៊ីថាមស៍ ​បំណង​របស់​ចិន ​ស្តែង​ចេញ​ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​ រវាង​ លោក វ៉ាង យី ប្រមុខ​ការ​ទូត​ចិន ជាមួយ​ លោក​ ប្រាក់ ​សុខុន​ ប្រមុខ​ការ​ទូត​កម្ពុជា ​និង​លោក ម៉ារីស សាង៉ាមពុងសា ​ប្រមុខ​ការ​ទូត​ថៃ​ នៅ​ប្រទេស​ម៉ាឡេស៊ី។​ ​ តើ​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​ថៃ​ នឹង​ទទួល​បាន​ដំ​ណោះ​ស្រាយ​បែប​ណា ​ប្រ​សិន​បើ ​ចិនចូលខ្លួនមក​ធ្វើ​ជា​អាជ្ញា​កណ្តាល​ក្នុង​ជម្លោះ​មួយនេះ​?

មន្ទីរសុខាភិបាលខេត្តកំពង់ចាមបដិសេធការចោទថាមិនព្យាបាលអ្នកជំងឺដោយសារគ្មានប្រាក់

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានប្រកាសជាសាធារណៈទាត់ចោល​ការបង្ហោះសារសំឡេងមួយលើប

មន្ទីរសុខាភិបាលខេត្តកំពង់ចាមបដិសេធការចោទថាមិនព្យាបាលអ្នកជំងឺដោយសារគ្មានប្រាក់

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានប្រកាសជាសាធារណៈទាត់ចោល​ការបង្ហោះសារសំឡេងមួយលើបណ្តាញសង្គមហ្វេសប៊ុក  ដែលថា អ្នកជំងឺម្នាក់ត្រូវទុកចោលមិនព្យាបាល ដោយសារតែគ្មានលុយបង់ឲ្យមន្ទីរពេទ្យ ​បន្ទាប់ពីអ្នកជំងឺរូបនោះត្រូវបានដឹកចូលមន្ទីរពេទ្យបង្អែក ចំការលើ កាលពីថ្ងៃ១១ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥ល្ងាច ដោយសារ​គ្រោះ​ថ្នាក់ចរាចរណ៍។

លោក ត្រាំ ដាក់​សម្ពាធ​សហភាពអឺរ៉ុប​ឲ្យ​រកកិច្ចព្រមព្រៀង​ ដោយ​ប្រកាស​ពន្ធ​គយ ៣០%

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​​ជំរុញ​យ៉ាង​រន្ថាន់ឲ្យ​ចរចាធ្វើ​កិច្ចព្រមព្រៀង​ព

លោក ត្រាំ ដាក់​សម្ពាធ​សហភាពអឺរ៉ុប​ឲ្យ​រកកិច្ចព្រមព្រៀង​ ដោយ​ប្រកាស​ពន្ធ​គយ ៣០%

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​​ជំរុញ​យ៉ាង​រន្ថាន់ឲ្យ​ចរចាធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​ ដោយ​​ដាក់​សម្ពាធបន្ថែម​ទៅលើ​សហភាពអឺរ៉ុប និងម៉ិកស៊ិក តាមរយៈ​ការ​​ប្រកាស​ដំឡើង​ពន្ធ​៣០%។ ការ​ប្រកាស​នេះ នៅមុន​ពេល​តែ​ជាង ២ សប្តាហ៍​ប៉ុណ្ណោះ ដែលជា​​ថ្ងៃ​ឱសានវាទ​អនុវត្តអត្រាពន្ធថ្មី ត្រូវ​ចូល​មកដល់​។ ​សហភាព​អឺរ៉ុបបានប្រញាប់ប្រញាល់​ប្រជុំគ្នា​ ដើម្បី​រក​វិធានការ​ឆ្លើយតប​។​​​​

អង្គការយូណេស្កូ ចុះទីតាំង​ប្រវត្តិសាស្ត្រការចងចាំកម្ពុជា ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

ថ្ងៃទី​១១កក្កដា ២០២៥ គណៈកម្មការសម្បត្តិបេតិភណ្ឌពិភពលោកនៃ​អង្គការយូណេស្កូ​ បានសម្រេចជាផ្ល

អង្គការយូណេស្កូ ចុះទីតាំង​ប្រវត្តិសាស្ត្រការចងចាំកម្ពុជា ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក

ថ្ងៃទី​១១កក្កដា ២០២៥ គណៈកម្មការសម្បត្តិបេតិភណ្ឌពិភពលោកនៃ​អង្គការយូណេស្កូ​ បានសម្រេចជាផ្លូវការ ចាត់បញ្ចូល​ ទីតាំង​ប្រវត្តិសាស្ត្រការចងចាំកម្ពុជា ចូលទៅ​ក្នុងបញ្ជីសម្បត្តិបេតិភណ្ឌវប្បធម៌ពិភពលោក។ ទីតាំងទាំងនោះ មាន​ចំនួន​៣កន្លែង ដែលជាអតីតមន្ទីរឃុំឃាំង​ និងជា​ទីវាលពិឃាតក្នុងសម័យ​ខ្មែរក្រហម។ តាមរយៈការចុះក្នុងបញ្ជីនេះ អង្គការយូណេស្កូ បានទទួលស្គាល់​នូវ​សារៈសំខាន់របស់ទីតាំងទាំងនេះ ជាសក្ខីកម្ម​នៃមេរៀន​ប្រវត្តិសាស្ត្ររបស់កម្ពុជា​ សម្រាប់កូនចៅជំនាន់​ក្រោយនិងមនុស្សជាតិទាំងមូល និងជាពិសេស គឺជា​ការទទួលស្គាល់ដល់​តម្លៃនៃការផ្សះផ្សា​​កសាងសន្តិភាពនៅកម្ពុជា បន្ទាប់ពីបានឆ្លងកាត់​​ ទំព័រប្រវត្តិសាស្ត្រដ៏សោកសង្រេងបំផុត ​ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ​។

ប្រជានេសាទក្រុងបូកគោ បារម្ភពីការបាត់បង់កន្លែងសំចតទូក

ប្រជានេសាទបានបង្ហាញក្តីបារម្ភថា ពួកគេអាចនឹងបាត់បង់ទីកន្លែងធ្លាប់អាស្រ័យផល និងសំចតទូកនេស

ប្រជានេសាទក្រុងបូកគោ បារម្ភពីការបាត់បង់កន្លែងសំចតទូក

ប្រជានេសាទបានបង្ហាញក្តីបារម្ភថា ពួកគេអាចនឹងបាត់បង់ទីកន្លែងធ្លាប់អាស្រ័យផល និងសំចតទូកនេសាទរបស់ខ្លួន ក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ។ ក្តីបារម្ភនេះ​ ក៏ព្រោះតែទីកន្លែងដែលធ្លាប់សំចតទូករបស់អ្នកនេសាទត្រូវបានហុំព័ទ្ធដោយរបងថ្មជាកម្មសិទ្ធិឯកជន។ ក្នុងន័យនេះ ក្រុមអ្នកនេសាទអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធជួយរក្សាទីតាំងឆ្នេរសំចូតទូក ទុកជាកម្មសិទ្ធិសាធារណៈ។

សមាជពិភពលោក​នៃ​គ្រូ​បង្រៀន​ភាសា​បារាំង ប្រារព្ធនៅក្រុង​ Besançon

ទីក្រុង ​Besançon រៀបចំ​ពិធី​អបអរសមាជ​ពិភព​លោក​​នៃគ្រូ​បង្រៀន​ភាសា​បារាំង លើកទី​១៦។​ ​ ក្រុង​ដ

សមាជពិភពលោក​នៃ​គ្រូ​បង្រៀន​ភាសា​បារាំង ប្រារព្ធនៅក្រុង​ Besançon

ទីក្រុង ​Besançon រៀបចំ​ពិធី​អបអរសមាជ​ពិភព​លោក​​នៃគ្រូ​បង្រៀន​ភាសា​បារាំង លើកទី​១៦។​ ​ ក្រុង​ដែល​ជា​ទឹកដីកំណើត​របស់​កវីនិពន្ធ វ៉ិចទ័រ អ៊ុយហ្គោ បានបើកទ្វារ​ទទួល​ស្វាគមន៍​គ្រូបង្រៀន​ភាសា​បារាំង​ ចំនួន​ជាង ១ ០០០ នាក់ ចម្រុះជាតិសាសន៍​ដែល​អញ្ជើញ​មកពី​គ្រប់​ទ្វីប ជាង​ ១០០ ប្រទេស​​។ នេះជា​លើកទី ២ ដែល​បារាំង​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​សមាជពិភពលោកនៃគ្រូបង្រៀន​ភាសា​បារាំង។​

ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្ម ចិនមានកំណើនសេដ្ឋកិច្ចល្អជាងការរំពឹងទុក

អាជ្ញាធរចិននឹងចេញសេចក្តីប្រកាសផ្លូវការបញ្ជាក់អំពីលទ្ធផលនៃកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទ

ក្នុងបរិបទសង្គ្រាមពាណិជ្ជកម្ម ចិនមានកំណើនសេដ្ឋកិច្ចល្អជាងការរំពឹងទុក

អាជ្ញាធរចិននឹងចេញសេចក្តីប្រកាសផ្លូវការបញ្ជាក់អំពីលទ្ធផលនៃកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទីពីរនៅសប្តាហ៍ក្រោយ។ ប៉ុន្តែបើតាមក្រុមអ្នកវិភាគ ទោះបីជាមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក និងសេចក្តីត្រូវការក្នុងស្រុកមិនសូវល្អក៏ដោយក៏សេដ្ឋកិច្ចចិននៅតែបន្តមានកំណើនប្រមាណ ៥%។

កម្ពុជាស្នើឲ្យយូណេស្កូអន្តរាគមន៍​លើ​ករណី​ថៃ​សង់​ប្រាសាទ​ដោយ​ចម្លង​គំរូ​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ

ពីទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីសប្រទេសបារាំង លោកស្រី ភឿង សកុណា​ រដ្

កម្ពុជាស្នើឲ្យយូណេស្កូអន្តរាគមន៍​លើ​ករណី​ថៃ​សង់​ប្រាសាទ​ដោយ​ចម្លង​គំរូ​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ

ពីទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីសប្រទេសបារាំង លោកស្រី ភឿង សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានស្នើដល់យូណេស្កូពិនិត្យសំណង់ប្រាសាទមួយស្ថិតក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលកម្ពុជាអះអាងថា បានចម្លងតាមគំរូប្រាសាទអង្គរវត្ត។ តាមលោកស្រី ភឿង សកុណា នៅពេលសាងសង់សំណង់ប្រាសាទនេះ ភាគីថៃមិនបានពិភាក្សាជាមួយកម្ពុជាឡើយ ដែលនេះបានធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌របស់កម្ពុជាយ៉ាងខ្លាំង។

លោក ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជានឹងកើនដល់ ២២លាននាក់នៅឆ្នាំ២០៥០

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឲ្យដឹងថាប្រជាជនកម្ពុជានឹងកើនឡើងដល់ ២២លាននាក់ នៅឆ្នាំ២០៥

លោក ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជានឹងកើនដល់ ២២លាននាក់នៅឆ្នាំ២០៥០

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឲ្យដឹងថាប្រជាជនកម្ពុជានឹងកើនឡើងដល់ ២២លាននាក់ នៅឆ្នាំ២០៥០ និងថាកម្ពុជាមានប្រជាជនស្ថិតក្នុងវ័យពេញកម្លាំងច្រើនរហូតដល់ឆ្នាំ២០៥០ និងក្រោយឆ្នាំ២០៥០។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីដូចនេះ ធ្វើឡើងនៅក្នុងឱកាសខួបលើកទី៣៦ នៃទិវាប្រជាជនពិភពលោក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។

ករណីឆបោកអនឡាញ ជាការសាចទឹកដាក់គ្នារវាងកម្ពុជា និងថៃឬយ៉ាងណា?

ជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ កំពុងមានភាពតានតឹងកាន់តែខ្លាំងៗឡើង ក្រោយភាគីថៃបានបន្តយកបញ្

ករណីឆបោកអនឡាញ ជាការសាចទឹកដាក់គ្នារវាងកម្ពុជា និងថៃឬយ៉ាងណា?

ជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ កំពុងមានភាពតានតឹងកាន់តែខ្លាំងៗឡើង ក្រោយភាគីថៃបានបន្តយកបញ្ហាឆបោកអនឡាញមកវាយប្រហារកម្ពុជា និងបានស្នើឱ្យប៉ូលីសអន្តរជាតិអាំងទែប៉ូល ជួយសហការជាមួយថៃបង្ក្រាបបទល្មើសឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ អ្នកជំនាញក្នុងវិស័យនយោបាយ និងកិច្ចការអន្តរជាតិយល់ថា ថៃអស់សន្លឹកបៀត្រូវលេងជាមួយកម្ពុជាក្នុងសំណុំរឿងព្រំដែន ទើបថៃងាកមកប្រើយុទ្ធសាស្ត្រយកបទល្មើសឆបោកអនឡាញដាក់គំនាបមកលើកម្ពុជា។ តាមអ្នកជំនាញ ថៃមិនត្រឹមតែមិនចំណេញ តែត្រូវបង់ខាតបន្ថែមទាំងកេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៀតផង។ 

កម្ពុជាស្នើឲ្យយូណេស្កូអន្តរាគមន៍ លើករណីថៃសង់ប្រាសាទដោយចម្លងគំរូប្រាសាទអង្គរវត្តរបស់ខ្មែរ

ពីទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីសប្រទេសបារាំង លោកស្រី ភឿង សកុណា​ រដ្

កម្ពុជាស្នើឲ្យយូណេស្កូអន្តរាគមន៍ លើករណីថៃសង់ប្រាសាទដោយចម្លងគំរូប្រាសាទអង្គរវត្តរបស់ខ្មែរ

ពីទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីសប្រទេសបារាំង លោកស្រី ភឿង សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានស្នើដល់យូណេស្កូពិនិត្យសំណង់ប្រាសាទមួយស្ថិតក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលកម្ពុជាអះអាងថា បានចម្លងតាមគំរូប្រាសាទអង្គរវត្ត។ តាមលោកស្រី ភឿង សកុណា នៅពេលសាងសង់សំណង់ប្រាសាទនេះ ភាគីថៃមិនបានពិភាក្សាជាមួយកម្ពុជាឡើយ ដែលនេះបានធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌របស់កម្ពុជាយ៉ាងខ្លាំង។

ប្រមុខ​ការ​ទូត​អាមេរិក​ថា​សមភាគី​រុស្ស៊ី​មាន​គំនិត​ថ្មី​ស្តី​ពី​សង្គ្រាម​អ៊ុយក្រែន

ក្នុង​ពេល​កំពុង​ស្ថិតនៅ​​ក្រុង​កូឡាឡាំពួរ ដើម្បី​ចូល​រួម​ក្នុង​​កិច្ចប្រជុំ​អាស៊ាន​ រដ្

ប្រមុខ​ការ​ទូត​អាមេរិក​ថា​សមភាគី​រុស្ស៊ី​មាន​គំនិត​ថ្មី​ស្តី​ពី​សង្គ្រាម​អ៊ុយក្រែន

ក្នុង​ពេល​កំពុង​ស្ថិតនៅ​​ក្រុង​កូឡាឡាំពួរ ដើម្បី​ចូល​រួម​ក្នុង​​កិច្ចប្រជុំ​អាស៊ាន​ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Marco Robio បាន​ជួប​ពិភាក្សា​ជាមួយ​សមភាគី​រុស្ស៊ី ស៊ែកហ្គៃ ឡាវ្រ៉ូស។ ជា​ជំនួប​ដ៏​ស្មោះ​ត្រង់ ដែល​នាំ​មក​នូវ​ “គំនិត​ថ្មី​” សម្រាប់ដោះស្រាយ​​ជម្លោះ​​នៅ​​អ៊ុយក្រែន។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ ម៉ារកូ រ៉ូប៊ីយ៉ូ។

រដ្ឋាភិបាលថា ការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបាន៥៣% ក្នុងរយៈពេល៧ខែ

ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបានឱ្យដឹងថា ក្នុងរយៈពេល៧ខែមកនេះ ការកសាងផ្លូវ

រដ្ឋាភិបាលថា ការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបាន៥៣% ក្នុងរយៈពេល៧ខែ

ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបានឱ្យដឹងថា ក្នុងរយៈពេល៧ខែមកនេះ ការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង៥៣% នៃផែនការរួម។ បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារជំនាញ ប្តេជ្ញាថា នឹងបន្តអនុវត្តភារកិច្ចការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក។ 

កម្ម​ករ​រោង​ចក្រ​ LeCrown Shoes បន្ត​ទាម​ទារសំណង​សមរម្យ​ក្រោយ​ចរចាបរាជ័យ

នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កក្ក​ដា​ ឆ្នាំ២០២៥​ តំណាង​កម្ម​ករ​រោង​ចក្រផលិត​ស្បែក​ជើង​​ LeCrown Shoes ក

កម្ម​ករ​រោង​ចក្រ​ LeCrown Shoes បន្ត​ទាម​ទារសំណង​សមរម្យ​ក្រោយ​ចរចាបរាជ័យ

នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​កក្ក​ដា​ ឆ្នាំ២០២៥​ តំណាង​កម្ម​ករ​រោង​ចក្រផលិត​ស្បែក​ជើង​​ LeCrown Shoes ក្នុង​ខេត្ត​កំពង់​ចាម​បន្ត​ទទូច​ឱ្យ​ភាគី​រោង​ចក្រ​ទូទាត់​សំណង​សម​ស្រប​ ក្រោយ​ថៅ​កែ​បាន​​បញ្ឈប់​​កម្ម​ករ​​ជាង​ ៨០០នាក់​​ ​នៅ​ថ្ងៃ​ទី​៨​ កក្ក​ដា​ ឆ្នាំ២០២៥។​ យ៉ាង​ណាមិញ​ ​តំណាង​កម្ម​ករ​ខាង​លើ​កត់សម្គាល់​ថា​ ពួក​គេ​នឹង​បន្ត​រង់​ចាំ​ការ​ដោះ​ស្រាយពី​គ្រប់​​ភាគី​ពាក់​ព័ន្ធ​។​

តើមានអ្វីនៅពីក្រោយការសម្រេចចិត្តរបស់លោក ថាក់ ស៊ីន ផ្តាច់ទំនាក់ទំនងជាមួយលោក ហ៊ុន សែន?

តាមរយៈការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិថៃនាថ្ងៃទី៩ កក្កដាម្សិលមិញនេះ លោក ថាក់ស៊ីន ស៊ីណា

តើមានអ្វីនៅពីក្រោយការសម្រេចចិត្តរបស់លោក ថាក់ ស៊ីន ផ្តាច់ទំនាក់ទំនងជាមួយលោក ហ៊ុន សែន?

តាមរយៈការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិថៃនាថ្ងៃទី៩ កក្កដាម្សិលមិញនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានប្រកាសផ្តាច់ទំនាក់ទំនងបងប្អូនធម៌ជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ការប្រកាសផ្តាច់ទំនាក់ទំនងជាសាធារណៈជាមួយលោក ហ៊ុន សែន របស់លោកថាក់ស៊ីន បែបនេះធ្វើឡើង បន្ទាប់ពីមានការបែកធ្លាយសំឡេងឆ្លើយឆ្លងតាមទូរស័ព្ទរវាងកូនស្រីលោកថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងលោក ហ៊ុន សែន។ ការណ៍នេះនាំឱ្យ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចព្យួរមុខងារនាយករដ្ឋមន្ត្រី។ ចំពោះលោក ថាក់ស៊ីន ទំនាក់ទំនងរបស់លោកជាមួយលោក ហ៊ុន សែន មិនអាចស្រោចស្រង់ឡើងវិញបានទេ។តើ​មានអ្វីនៅពីក្រោយការសម្រេចចិត្តផ្តាច់ទំនាក់ទំនងបងប្អូនធម៌របស់លោកថាក់ស៊ីនជាមួយលោក ហ៊ុន សែន?

ខួប៩ឆ្នាំ៖ អ្នកធ្វើការងារសង្គមនៅតែផ្តោតលើសារៈសំខាន់នៃវីរៈភាពលោក កែម ឡី

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប៩ឆ្នាំនៃឃាតកម្មលើលោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និង

ខួប៩ឆ្នាំ៖ អ្នកធ្វើការងារសង្គមនៅតែផ្តោតលើសារៈសំខាន់នៃវីរៈភាពលោក កែម ឡី

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប៩ឆ្នាំនៃឃាតកម្មលើលោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃនេះដែរ ក្រុមអង្គការសង្គមស៊ីវិល ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណ២០០នាក់ បានជួបជុំគ្នាដើម្បីដាក់កម្រងផ្កា និងថ្លែងសាររំឭកពីវីរៈភាពរបស់លោក កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោក្នុងរាជធានីភ្នំពេញ ទីដែលលោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់។ ភាពក្លាហាន និងស្នាដៃនៃការវិភាគបញ្ហាសង្គម និងនយោបាយរបស់លោក កែម ឡី ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកថាជានិមិត្តរូបនៃសេរីភាពក្នុងការបញ្ចេញមតិ។

លោក​ត្រាំ​ទទួល​ប្រធានាធិបតី៥​ប្រទេស​នៅ​​អាហ្វ្រិក ដោយ​សម្លឹង​​ឃើញ​ធនធាន​រ៉ែ​កម្រ

លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ទទួល​ជួប ប្រធានាធិបតី​នៃ​៥​ប្រទេស​ក្នុង​ទ្វីប​អា

លោក​ត្រាំ​ទទួល​ប្រធានាធិបតី៥​ប្រទេស​នៅ​​អាហ្វ្រិក ដោយ​សម្លឹង​​ឃើញ​ធនធាន​រ៉ែ​កម្រ

លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ទទួល​ជួប ប្រធានាធិបតី​នៃ​៥​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​ នៅ​ថ្ងៃ​ទី​៩ កក្កដា២០២៥ម្សិលមិញ នៅ​សេតវិមាន។ ​អាមេរិក រៀប​ចំ​ជំនួប​កំពូល ទ្រង់ទ្រាយ​តូច ​ជា​មួយ​លីបេរីយ៉ា សេណេហ្កាល់ ម៉ូរីតានី ហ្គីណេប៊ីសូ និង​ហ្កាបុង ដែល​សុទ្ធ​សឹង​ជា​ប្រទេស​សម្បូរ​ធនធាន​រ៉ែ ក្នុង​បំណង​ទប់​ស្កាត់​ឥទ្ធិពល​កាន់​តែ​ធំឡើងៗ​របស់​ចិន​និង​រុស្ស៊ី​ នៅ​លើ​ទ្វីប​អាហ្វ្រិក។

តុលាការសិទ្ធិមនុស្ស​អឺរ៉ុប​ប្រកាស​ផ្តន្ទាទោស​រុស្ស៊ី ចំពោះទង្វើបំពានសិទ្ធិមនុស្ស​នៅអ៊ុយក្រែន

ចៅក្រម​នៃតុលាការសិទ្ធិមនុស្ស​អឺរ៉ុប បានប្រកាសសេចក្តីសម្រេច កាលពីថ្ងៃពុធទី​៩​កក្កដា ថ្កោល

តុលាការសិទ្ធិមនុស្ស​អឺរ៉ុប​ប្រកាស​ផ្តន្ទាទោស​រុស្ស៊ី ចំពោះទង្វើបំពានសិទ្ធិមនុស្ស​នៅអ៊ុយក្រែន

ចៅក្រម​នៃតុលាការសិទ្ធិមនុស្ស​អឺរ៉ុប បានប្រកាសសេចក្តីសម្រេច កាលពីថ្ងៃពុធទី​៩​កក្កដា ថ្កោលទោស​រុស្ស៊ី ​ចំពោះទង្វើបំពាន​សិទ្ធិ​មនុស្ស​ជាច្រើនករណីនៅ​អ៊ុយក្រែន​។​ ក្នុង​ចំណោម​ទង្វើបំពានសិទ្ធិមនុស្សរបស់​រុស្ស៊ី​ ដែលតុលាការបានប្រកាសទទួលស្គាល់ គឺមានដូចជា ការ​សម្លាប់ប្រជាជនស៊ីវីល ការ​ចាប់កេណ្ឌកុមារអ៊ុយក្រែនយកទៅរុស្ស៊ី​ រួមទាំង​​ករណី​បាញ់​មីស៊ីល​​​​​ទម្លាក់​យន្តហោះ ​Malaysia Airlines MH17 កាលពីឆ្នាំ​២០១៤ ផងដែរ​។

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​តាលីបង់ ពី​បទ​ធ្វើ​បាប​ស្ត្រី

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​តាលីបង់​ នៅ ​ពីរនាក់​ ដែល​

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​តាលីបង់ ពី​បទ​ធ្វើ​បាប​ស្ត្រី

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​តាលីបង់​ នៅ ​ពីរនាក់​ ដែល​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​​អាហ្វហ្កានីស្ថានភេទ​ស្រ្តី។ សម្រាប់​តុលាការ​ ការ​ធ្វើ​បាប​ស្ត្រី​និង​កុមារី គឺ​ជា​ទម្រង់​មួយ​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

តើការចេញដីកាចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិលោក កុក អាន ប៉ះពាល់បែបណាដល់កម្ពុជា?

កាសែតថៃនានា នៅថ្ងៃអង្គារទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយពីការចេញដីការបស់តុលាការថៃចាប់ខ្

តើការចេញដីកាចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិលោក កុក អាន ប៉ះពាល់បែបណាដល់កម្ពុជា?

កាសែតថៃនានា នៅថ្ងៃអង្គារទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយពីការចេញដីការបស់តុលាការថៃចាប់ខ្លួនអ្នក​ឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជាក្រោម​បទចោទ «ប្រព្រឹត្តិ​​​​ឧក្រិដ្ឋកម្មអនឡាញ» រួមទាំងបានរឹបអូសទ្រព្យសម្បត្តិរបស់លោក កុក អាន នៅក្នុងប្រទេសថៃផងដែរ។ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកប្រតិកម្មនឹងចំណាត់ការរបស់ថៃថា  ជាការលើកដុំថ្មទម្លាក់លើជើងខ្លួនឯងជុំវិញបទល្មើសឆបោកអនឡាញ។ អ្នកតាមដានសង្គម យល់ថា ចំណាត់ការរបស់ថៃពេលនេះជាការសងសឹងកម្ពុជា ក្នុងស្ថានភាពតានតឹងផ្នែកព្រំដែនរវាងប្រទេសទាំងពីរ។ បើតាមអ្នកវិភាគខ្លះ ការចេញដីកាចាប់ខ្លួន លោក កុក អាន នឹងធ្វើកម្ពុជាអាម៉ាស់មុខ និងខ្លះទៀតថា ជារូបភាពនយោបាយ។

ម៉ាឡេស៊ី​រិះគន់​នយោបាយ​ដំឡើង​ពន្ធ​របស់​អាមេរិក ពេលបើកកិច្ចប្រជុំ​​អាស៊ាន

​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បាន​រិះគន់​យ៉ាង​ខ្លាំង​ នយោបាយ​ដំឡើង​ព

ម៉ាឡេស៊ី​រិះគន់​នយោបាយ​ដំឡើង​ពន្ធ​របស់​អាមេរិក ពេលបើកកិច្ចប្រជុំ​​អាស៊ាន

​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បាន​រិះគន់​យ៉ាង​ខ្លាំង​ នយោបាយ​ដំឡើង​ពន្ធគយ​របស់​អាមេរិក ក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​​អាស៊ាន នាថ្ងៃ​ពុធ​ទី​៩​កក្កដា២០២៥នេះ​។ ក្រៅ​ពី​សមាជិក​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទាំង​១០​ប្រទេស សហរដ្ឋ​អាមេរិក ចិន​និង​រុស្ស៊ី​ ក៏​បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​មក​ចូល​រួម​ក្នុង​ជំនួប​អាស៊ាន​ថ្ងៃ​នេះដែរ។

តៃវ៉ាន់ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ប្រើអាវុធថ្មីៗនិងទាហានបម្រុង​ជាង​២ម៉ឺននាក់

នៅថ្ងៃទី៩​កក្កដា កងទ័ពតៃវ៉ាន់ បានចាប់ផ្តើម​បើក​សមយុទ្ធ​យោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដើម្ប

តៃវ៉ាន់ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ប្រើអាវុធថ្មីៗនិងទាហានបម្រុង​ជាង​២ម៉ឺននាក់

នៅថ្ងៃទី៩​កក្កដា កងទ័ពតៃវ៉ាន់ បានចាប់ផ្តើម​បើក​សមយុទ្ធ​យោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដើម្បី​ហាត់​សម​ការពារ និងទប់ទល់ ក្នុងករណី​ដែល​ចិន​លើកទ័ពចូល​មកឈ្លានពាន​ នៅថ្ងៃអនាគត។ អ្វីដែល​ពិសេសនៅ​ក្នុងសមយុទ្ធ​របស់តៃវ៉ាន់ឆ្នាំនេះ គឺតៃវ៉ាន់បានបញ្ចេញ​គ្រឿងសព្វាវុធ​ថ្មី​ៗទំនើបៗ ដែលទើបតែទិញមកពីអាមេរិក ព្រមទាំងមានការចូលរួមពី​កងទាហាន​ស្ម័គ្រចិត្ត​តៃវ៉ាន់ ជាង​២ម៉ឺននាក់​ផងដែរ។

មជ្ឈមណ្ឌលវះកាត់កុមារ ឬពេទ្យគៀនឃ្លាំង ប្រកាសផ្តល់សេវាព្យាបាលនិងវះកាត់ដោយឥតគិតថ្លៃ

ទន្ទឹមនឹងតម្រូវការការព្យាបាលរបស់អ្នកជំងឺក្នុងស្រុកមានការកើនឡើង មជ្ឈមណ្ឌលវះកាត់កុមារនៃមជ

មជ្ឈមណ្ឌលវះកាត់កុមារ ឬពេទ្យគៀនឃ្លាំង ប្រកាសផ្តល់សេវាព្យាបាលនិងវះកាត់ដោយឥតគិតថ្លៃ

ទន្ទឹមនឹងតម្រូវការការព្យាបាលរបស់អ្នកជំងឺក្នុងស្រុកមានការកើនឡើង មជ្ឈមណ្ឌលវះកាត់កុមារនៃមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លាំង ឬពេទ្យគៀនឃ្លាំង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ កំពុងប្រកាសផ្តល់សេវាពិនិត្យព្យាបាល និងវះកាត់ដៃជើង ឬដាច់សសៃប្រសាទបញ្ជា ជូនដល់អ្នកជំងឺក្រីក្រ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ការព្យាបាល និងវះកាត់អ្នកជំងឺនៅក្នុងសប្តាហ៍នេះ មានការសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសសឹង្ហបូរី ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលវះកាត់កុមារពេទ្យគៀនឃ្លាំង ក៏បានអំពាវនាវដល់អ្នកជំងឺឲ្យចូលរួមព្យាបាលឲ្យបានច្រើនកុះករ។

លោក ស៊ុន ចាន់ថុល ប្រាប់ឱ្យអ្នកវិនិយោគ​អត់ធ្មត់បន្ត​​​រកស៊ីនៅកម្ពុជាក្រោយអាមេរិកដាក់ពន្ធ៣៦%

លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអំពាវនាវដល់ម្ចាស់រោងចក្រ ន

លោក ស៊ុន ចាន់ថុល ប្រាប់ឱ្យអ្នកវិនិយោគ​អត់ធ្មត់បន្ត​​​រកស៊ីនៅកម្ពុជាក្រោយអាមេរិកដាក់ពន្ធ៣៦%

លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអំពាវនាវដល់ម្ចាស់រោងចក្រ និងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យរក្សាភាពនឹងនរ និងជឿទុកចិត្ដលើរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយ​​បញ្ហាធុរកិច្ច និងវិនិយោគ។ ក្នុងបរិបទថ្មីដែល​អាមេរិកដាក់អត្រា​ពន្ធគយលើ​ទំនិញនាំចេញពីកម្ពុជា ៣៦% ​លោក ស៊ុន ចាន់ថុល បានអះអាងថា រដ្ឋាភិបាលកម្ពុជា​មានយុទ្ធសាស្ត្រ​រឹងមាំ ដើម្បីធានាថា​ការវិនិយោគនៅកម្ពុជានឹងមិនរងផលប៉ះពាល់។ ​

តើរោងចក្រខ្លះអាចនឹងចាកចេញពីកម្ពុជាទេ បន្ទាប់ពីអាមេរិកយកពន្ធ៣៦%លើទំនិញពីកម្ពុជា?

តំ​ណាង​សមាគម​វាយ​នភណ្ឌ​សម្លៀក​បំពាក់ ​ស្បែក​ជើង ​និង​ផលិត​ផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា​ លើក​

តើរោងចក្រខ្លះអាចនឹងចាកចេញពីកម្ពុជាទេ បន្ទាប់ពីអាមេរិកយកពន្ធ៣៦%លើទំនិញពីកម្ពុជា?

តំ​ណាង​សមាគម​វាយ​នភណ្ឌ​សម្លៀក​បំពាក់ ​ស្បែក​ជើង ​និង​ផលិត​ផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា​ លើក​ឡើង​ថា ​កម្ពុជា​នឹង​ពិបាក​ប្រ​កួត​ប្រ​ជែង​ផ្នែក​វិស័យ​កាត់​ដេរ​ជា​មួយ​វៀត​ណាម​ដែល​នៅ​ក្បែរ​ខាង​កម្ពុជា​ ដោយ​សារ​តែ​អាមេរិក​យក​ពន្ធ​ពី​វៀត​ណាម​តែ​២០%​។​ ក្តី​បារម្ភ​នេះ​កើត​ឡើង​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​ នៅថ្ងៃ​ទី​៧ ​ខែ​កក្កដា បាន​ប្រកាស​យក​ពន្ធ​ពី​លើ​ទំនិញ​កម្ពុជា​ក្នុង​អត្រា​៣៦% ​ពោល​ត្រូវ​បាន​បញ្ចុះពី​៤៩%​ដែល​បាន​កំណត់​កាល​ពី​ខែ​មេសា​។

អង្គការសិទ្ធិមនុស្សនៅតែទទូចឲ្យផ្តល់យុត្តិធម៌ដល់ លោកបណ្ឌិត កែម ឡី

ក្រុមអង្គការសង្គមស៊ីវិលបានប្រកាសរៀបចំពិធីរម្លឹកខួបឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែ

អង្គការសិទ្ធិមនុស្សនៅតែទទូចឲ្យផ្តល់យុត្តិធម៌ដល់ លោកបណ្ឌិត កែម ឡី

ក្រុមអង្គការសង្គមស៊ីវិលបានប្រកាសរៀបចំពិធីរម្លឹកខួបឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។​ នេះជាខួបលើកទី៩ឆ្នាំ ​នៃមរណភាព លោក កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈពេលដែលលោកកំពុងពិសាកាហ្វេ នៅស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។

អ្នកនាំពាក្យ៖ កម្ពុជាបន្តអត់ធ្មត់ក្រោយថៃព្យាយាមយកព្រះបដិមា២អង្គ មកដាក់នៅច្រកអានសេះ

ក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យ លោក ឈុំ សុជាតិ បានអះអាងថា កម្ពុជាមិនធ្លាក់ទៅក្ន

អ្នកនាំពាក្យ៖ កម្ពុជាបន្តអត់ធ្មត់ក្រោយថៃព្យាយាមយកព្រះបដិមា២អង្គ មកដាក់នៅច្រកអានសេះ

ក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យ លោក ឈុំ សុជាតិ បានអះអាងថា កម្ពុជាមិនធ្លាក់ទៅក្នុងអន្ទាក់របស់ថៃទេ ខណៈមួយរយៈចុងក្រោយនេះ ទាហានថៃតែងធ្វើសកម្មភាពបង្កហេតុនៅតាមព្រំដែន ដើម្បីឲ្យកម្ពុជាអត់ទ្រាំលែងបាន។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិដូចនេះ ធ្វើឡើងក្រោយទាហានថៃ បានព្យាយាមនាំយកបដិមាព្រះចំនួន ២អង្គ មកដាក់នៅតំបន់ព្រំដែនច្រកទ្វារអានសេះ នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ។

អ៊ុយក្រែន​​ទាមទារ​​​ឲ្យ​មាន​​ការស៊ើបអង្កេត​ ករណី​សង្ស័យ​រុស្ស៊ីប្រើប្រាស់អាវុធគីមី

នៅថ្ងៃអង្គារទី​៨កក្កដា អ៊ុយក្រែន​បានស្នើទាមទារទៅកាន់​អង្គការ​ដើម្បីការហាមឃាត់អាវុធគីមី

អ៊ុយក្រែន​​ទាមទារ​​​ឲ្យ​មាន​​ការស៊ើបអង្កេត​ ករណី​សង្ស័យ​រុស្ស៊ីប្រើប្រាស់អាវុធគីមី

នៅថ្ងៃអង្គារទី​៨កក្កដា អ៊ុយក្រែន​បានស្នើទាមទារទៅកាន់​អង្គការ​ដើម្បីការហាមឃាត់អាវុធគីមី ឲ្យបើកការស៊ើបអង្កេតទៅលើរុស្ស៊ី ដែលគេសង្ស័យថាបាន​ប្រើអាវុធគីមី មកលើអ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្តាហ៍​កន្លងទៅ ទីភ្នាក់ងារចារកិច្ច​ហូឡង់ និងអាល្លឺម៉ង់ បានចេញរបាយការណ៍​មួយ អះអាង​ថាមានភស្តុតាងបញ្ជាក់ថា​រុស្ស៊ី​បានប្រើ​អាវុធគីមី​ទៅលើអ៊ុយក្រែន​។

លោក ម៉ាក្រុង ប្រមុខរដ្ឋអឺរ៉ុបទី១ អញ្ជើញទៅអង់គ្លេស ក្រោយ Brexit

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃនៅអង់គ្លេ

លោក ម៉ាក្រុង ប្រមុខរដ្ឋអឺរ៉ុបទី១ អញ្ជើញទៅអង់គ្លេស ក្រោយ Brexit

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃនៅអង់គ្លេស ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ព្រះមហាក្សត្រ ឆាលស៍ ទី៣។ ប្រឈមនឹងស្ថានភាពពិភពលោកដែលកំពុងតែរប៉ាក់រប៉ើក មហាអំណាចនុយក្លេអ៊ែរទាំង២កាន់តែខិតជិតគ្នា។ លោក ម៉ាក្រុង ជាប្រមុខរដ្ឋទី១នៃសហភាពអឺរ៉ុបដែលអញ្ជើញទៅអង់គ្លេស ក្រោយពីប្រទេសនេះចាកចេញពីសមាជិកសហភាពអឺរ៉ុប។

សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបេ្តជ្ញាជាថ្មីចំពោះការការពារអតិថិជន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា​ សមាគមនៅមានក

សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបេ្តជ្ញាជាថ្មីចំពោះការការពារអតិថិជន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា​ សមាគមនៅមានការតាំងចិត្តរយៈពេលវែង ក្នុងការការពារអតិថិជននៅទូទាំងប្រទេស តាមរយៈការពង្រឹងប្រព័ន្ធនានារបស់​ខ្លួន ដូចជាការធ្វើឲ្យមានតម្លាភាព និងការគោរពអតិថិជនទាំងអស់។ ការអះអាងរបស់សមាគមយ៉ាងដូចនេះ កើតឡើង ក្រោយមានការចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយដែលបានវាយតម្លៃថា មានការផ្តល់ប្រាក់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​​ដោយអតីតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២នៅកម្ពុជា។ ការណ៍នេះ​បង្កឲ្យមានការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ​និង​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ។

ACU៖ ប្រាក់ជាង ១០លានដុល្លាររកឃើញថាបានបើកលើសដល់មន្ត្រីរាជការ

ប្រាក់បៀវត្សសរុបចំនួនជាង ១០លានដុល្លារ ត្រូវបានបើកលើសជូនដល់មន្ត្រីរាជការក្នុងរយៈពេល ៣ឆ្នា

ACU៖ ប្រាក់ជាង ១០លានដុល្លាររកឃើញថាបានបើកលើសដល់មន្ត្រីរាជការ

ប្រាក់បៀវត្សសរុបចំនួនជាង ១០លានដុល្លារ ត្រូវបានបើកលើសជូនដល់មន្ត្រីរាជការក្នុងរយៈពេល ៣ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ ទឹកប្រាក់ជាង ៩លានដុល្លារ ក្នុងចំនួន ១០លានដុល្លារនេះ ត្រូវ ACU បញ្ជាក់ថាបានផ្ទេរចូលថវិកាជាតិវិញ ខណៈប្រាក់ជាង ១លានដុល្លារផ្សេងទៀតមិនទាន់បានបង្វែរចូលរដ្ឋវិញនៅឡើយ។

Get more results via ClueGoal