Lavrov thanks ‘heroic’ North Korean soldiers for helping liberate Kursk Region
newsare.net
Read Full Article at RT.comLavrov thanks ‘heroic’ North Korean soldiers for helping liberate Kursk Region
Read Full Article at RT.com Read more
Read Full Article at RT.com Read more
ថ្ងៃទី១១កក្កដា ២០២៥ គណៈកម្មការសម្បត្តិបេតិភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាផ្លូវការ ចាត់បញ្ចូល ទីតាំងប្រវត្តិសាស្ត្រការចងចាំកម្ពុជា ចូលទៅក្នុងបញ្ជីសម្បត្តិបេតិភណ្ឌវប្បធម៌ពិភពលោក។ ទីតាំងទាំងនោះ មានចំនួន៣កន្លែង ដែលជាអតីតមន្ទីរឃុំឃាំង និងជាទីវាលពិឃាតក្នុងសម័យខ្មែរក្រហម។ តាមរយៈការចុះក្នុងបញ្ជីនេះ អង្គការយូណេស្កូ បានទទួលស្គាល់នូវសារៈសំខាន់របស់ទីតាំងទាំងនេះ ជាសក្ខីកម្មនៃមេរៀនប្រវត្តិសាស្ត្ររបស់កម្ពុជា សម្រាប់កូនចៅជំនាន់ក្រោយនិងមនុស្សជាតិទាំងមូល និងជាពិសេស គឺជាការទទួលស្គាល់ដល់តម្លៃនៃការផ្សះផ្សាកសាងសន្តិភាពនៅកម្ពុជា បន្ទាប់ពីបានឆ្លងកាត់ ទំព័រប្រវត្តិសាស្ត្រដ៏សោកសង្រេងបំផុត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ប្រជានេសាទបានបង្ហាញក្តីបារម្ភថា ពួកគេអាចនឹងបាត់បង់ទីកន្លែងធ្លាប់អាស្រ័យផល និងសំចតទូកនេសាទរបស់ខ្លួន ក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ។ ក្តីបារម្ភនេះ ក៏ព្រោះតែទីកន្លែងដែលធ្លាប់សំចតទូករបស់អ្នកនេសាទត្រូវបានហុំព័ទ្ធដោយរបងថ្មជាកម្មសិទ្ធិឯកជន។ ក្នុងន័យនេះ ក្រុមអ្នកនេសាទអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធជួយរក្សាទីតាំងឆ្នេរសំចូតទូក ទុកជាកម្មសិទ្ធិសាធារណៈ។
ទីក្រុង Besançon រៀបចំពិធីអបអរសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង លើកទី១៦។ ក្រុងដែលជាទឹកដីកំណើតរបស់កវីនិពន្ធ វ៉ិចទ័រ អ៊ុយហ្គោ បានបើកទ្វារទទួលស្វាគមន៍គ្រូបង្រៀនភាសាបារាំង ចំនួនជាង ១ ០០០ នាក់ ចម្រុះជាតិសាសន៍ដែលអញ្ជើញមកពីគ្រប់ទ្វីប ជាង ១០០ ប្រទេស។ នេះជាលើកទី ២ ដែលបារាំងរៀបចំធ្វើជាម្ចាស់ផ្ទះសមាជពិភពលោកនៃគ្រូបង្រៀនភាសាបារាំង។
អាជ្ញាធរចិននឹងចេញសេចក្តីប្រកាសផ្លូវការបញ្ជាក់អំពីលទ្ធផលនៃកំណើនសេដ្ឋកិច្ចប្រចាំត្រីមាសទីពីរនៅសប្តាហ៍ក្រោយ។ ប៉ុន្តែបើតាមក្រុមអ្នកវិភាគ ទោះបីជាមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក និងសេចក្តីត្រូវការក្នុងស្រុកមិនសូវល្អក៏ដោយក៏សេដ្ឋកិច្ចចិននៅតែបន្តមានកំណើនប្រមាណ ៥%។
ពីទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីសប្រទេសបារាំង លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានស្នើដល់យូណេស្កូពិនិត្យសំណង់ប្រាសាទមួយស្ថិតក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលកម្ពុជាអះអាងថា បានចម្លងតាមគំរូប្រាសាទអង្គរវត្ត។ តាមលោកស្រី ភឿង សកុណា នៅពេលសាងសង់សំណង់ប្រាសាទនេះ ភាគីថៃមិនបានពិភាក្សាជាមួយកម្ពុជាឡើយ ដែលនេះបានធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌របស់កម្ពុជាយ៉ាងខ្លាំង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឲ្យដឹងថាប្រជាជនកម្ពុជានឹងកើនឡើងដល់ ២២លាននាក់ នៅឆ្នាំ២០៥០ និងថាកម្ពុជាមានប្រជាជនស្ថិតក្នុងវ័យពេញកម្លាំងច្រើនរហូតដល់ឆ្នាំ២០៥០ និងក្រោយឆ្នាំ២០៥០។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីដូចនេះ ធ្វើឡើងនៅក្នុងឱកាសខួបលើកទី៣៦ នៃទិវាប្រជាជនពិភពលោក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ។
ជម្លោះព្រំដែនគោករវាងកម្ពុជា-ថៃ កំពុងមានភាពតានតឹងកាន់តែខ្លាំងៗឡើង ក្រោយភាគីថៃបានបន្តយកបញ្ហាឆបោកអនឡាញមកវាយប្រហារកម្ពុជា និងបានស្នើឱ្យប៉ូលីសអន្តរជាតិអាំងទែប៉ូល ជួយសហការជាមួយថៃបង្ក្រាបបទល្មើសឆបោកអនឡាញក្នុងប្រទេសកម្ពុជា។ អ្នកជំនាញក្នុងវិស័យនយោបាយ និងកិច្ចការអន្តរជាតិយល់ថា ថៃអស់សន្លឹកបៀត្រូវលេងជាមួយកម្ពុជាក្នុងសំណុំរឿងព្រំដែន ទើបថៃងាកមកប្រើយុទ្ធសាស្ត្រយកបទល្មើសឆបោកអនឡាញដាក់គំនាបមកលើកម្ពុជា។ តាមអ្នកជំនាញ ថៃមិនត្រឹមតែមិនចំណេញ តែត្រូវបង់ខាតបន្ថែមទាំងកេរ្តិ៍ឈ្មោះ និងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៀតផង។
ពីទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ នាទីក្រុងប៉ារីសប្រទេសបារាំង លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា បានស្នើដល់យូណេស្កូពិនិត្យសំណង់ប្រាសាទមួយស្ថិតក្នុងខេត្តបុរីរម្យ ប្រទេសថៃ ដែលកម្ពុជាអះអាងថា បានចម្លងតាមគំរូប្រាសាទអង្គរវត្ត។ តាមលោកស្រី ភឿង សកុណា នៅពេលសាងសង់សំណង់ប្រាសាទនេះ ភាគីថៃមិនបានពិភាក្សាជាមួយកម្ពុជាឡើយ ដែលនេះបានធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌របស់កម្ពុជាយ៉ាងខ្លាំង។
ក្នុងពេលកំពុងស្ថិតនៅក្រុងកូឡាឡាំពួរ ដើម្បីចូលរួមក្នុងកិច្ចប្រជុំអាស៊ាន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Robio បានជួបពិភាក្សាជាមួយសមភាគីរុស្ស៊ី ស៊ែកហ្គៃ ឡាវ្រ៉ូស។ ជាជំនួបដ៏ស្មោះត្រង់ ដែលនាំមកនូវ “គំនិតថ្មី” សម្រាប់ដោះស្រាយជម្លោះនៅអ៊ុយក្រែន។ នេះបើតាមប្រសាសន៍របស់លោក ម៉ារកូ រ៉ូប៊ីយ៉ូ។
ក្រុមការងារកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបានឱ្យដឹងថា ក្នុងរយៈពេល៧ខែមកនេះ ការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង៥៣% នៃផែនការរួម។ បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារជំនាញ ប្តេជ្ញាថា នឹងបន្តអនុវត្តភារកិច្ចការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក។
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តំណាងកម្មកររោងចក្រផលិតស្បែកជើង LeCrown Shoes ក្នុងខេត្តកំពង់ចាមបន្តទទូចឱ្យភាគីរោងចក្រទូទាត់សំណងសមស្រប ក្រោយថៅកែបានបញ្ឈប់កម្មករជាង ៨០០នាក់ នៅថ្ងៃទី៨ កក្កដា ឆ្នាំ២០២៥។ យ៉ាងណាមិញ តំណាងកម្មករខាងលើកត់សម្គាល់ថា ពួកគេនឹងបន្តរង់ចាំការដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធ។
តាមរយៈការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិថៃនាថ្ងៃទី៩ កក្កដាម្សិលមិញនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានប្រកាសផ្តាច់ទំនាក់ទំនងបងប្អូនធម៌ជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ការប្រកាសផ្តាច់ទំនាក់ទំនងជាសាធារណៈជាមួយលោក ហ៊ុន សែន របស់លោកថាក់ស៊ីន បែបនេះធ្វើឡើង បន្ទាប់ពីមានការបែកធ្លាយសំឡេងឆ្លើយឆ្លងតាមទូរស័ព្ទរវាងកូនស្រីលោកថាក់ស៊ីន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ និងលោក ហ៊ុន សែន។ ការណ៍នេះនាំឱ្យ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចព្យួរមុខងារនាយករដ្ឋមន្ត្រី។ ចំពោះលោក ថាក់ស៊ីន ទំនាក់ទំនងរបស់លោកជាមួយលោក ហ៊ុន សែន មិនអាចស្រោចស្រង់ឡើងវិញបានទេ។តើមានអ្វីនៅពីក្រោយការសម្រេចចិត្តផ្តាច់ទំនាក់ទំនងបងប្អូនធម៌របស់លោកថាក់ស៊ីនជាមួយលោក ហ៊ុន សែន?
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប៩ឆ្នាំនៃឃាតកម្មលើលោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃនេះដែរ ក្រុមអង្គការសង្គមស៊ីវិល ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណ២០០នាក់ បានជួបជុំគ្នាដើម្បីដាក់កម្រងផ្កា និងថ្លែងសាររំឭកពីវីរៈភាពរបស់លោក កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោក្នុងរាជធានីភ្នំពេញ ទីដែលលោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់។ ភាពក្លាហាន និងស្នាដៃនៃការវិភាគបញ្ហាសង្គម និងនយោបាយរបស់លោក កែម ឡី ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកថាជានិមិត្តរូបនៃសេរីភាពក្នុងការបញ្ចេញមតិ។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលជួប ប្រធានាធិបតីនៃ៥ប្រទេសក្នុងទ្វីបអាហ្វ្រិក នៅថ្ងៃទី៩ កក្កដា២០២៥ម្សិលមិញ នៅសេតវិមាន។ អាមេរិក រៀបចំជំនួបកំពូល ទ្រង់ទ្រាយតូច ជាមួយលីបេរីយ៉ា សេណេហ្កាល់ ម៉ូរីតានី ហ្គីណេប៊ីសូ និងហ្កាបុង ដែលសុទ្ធសឹងជាប្រទេសសម្បូរធនធានរ៉ែ ក្នុងបំណងទប់ស្កាត់ឥទ្ធិពលកាន់តែធំឡើងៗរបស់ចិននិងរុស្ស៊ី នៅលើទ្វីបអាហ្វ្រិក។
ចៅក្រមនៃតុលាការសិទ្ធិមនុស្សអឺរ៉ុប បានប្រកាសសេចក្តីសម្រេច កាលពីថ្ងៃពុធទី៩កក្កដា ថ្កោលទោសរុស្ស៊ី ចំពោះទង្វើបំពានសិទ្ធិមនុស្សជាច្រើនករណីនៅអ៊ុយក្រែន។ ក្នុងចំណោមទង្វើបំពានសិទ្ធិមនុស្សរបស់រុស្ស៊ី ដែលតុលាការបានប្រកាសទទួលស្គាល់ គឺមានដូចជា ការសម្លាប់ប្រជាជនស៊ីវីល ការចាប់កេណ្ឌកុមារអ៊ុយក្រែនយកទៅរុស្ស៊ី រួមទាំងករណីបាញ់មីស៊ីលទម្លាក់យន្តហោះ Malaysia Airlines MH17 កាលពីឆ្នាំ២០១៤ ផងដែរ។
តុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាចាប់ខ្លួនមេដឹកនាំតាលីបង់ នៅ ពីរនាក់ ដែលបានធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋអាហ្វហ្កានីស្ថានភេទស្រ្តី។ សម្រាប់តុលាការ ការធ្វើបាបស្ត្រីនិងកុមារី គឺជាទម្រង់មួយនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
កាសែតថៃនានា នៅថ្ងៃអង្គារទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយពីការចេញដីការបស់តុលាការថៃចាប់ខ្លួនអ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជាក្រោមបទចោទ «ប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញ» រួមទាំងបានរឹបអូសទ្រព្យសម្បត្តិរបស់លោក កុក អាន នៅក្នុងប្រទេសថៃផងដែរ។ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកប្រតិកម្មនឹងចំណាត់ការរបស់ថៃថា ជាការលើកដុំថ្មទម្លាក់លើជើងខ្លួនឯងជុំវិញបទល្មើសឆបោកអនឡាញ។ អ្នកតាមដានសង្គម យល់ថា ចំណាត់ការរបស់ថៃពេលនេះជាការសងសឹងកម្ពុជា ក្នុងស្ថានភាពតានតឹងផ្នែកព្រំដែនរវាងប្រទេសទាំងពីរ។ បើតាមអ្នកវិភាគខ្លះ ការចេញដីកាចាប់ខ្លួន លោក កុក អាន នឹងធ្វើកម្ពុជាអាម៉ាស់មុខ និងខ្លះទៀតថា ជារូបភាពនយោបាយ។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ារ អ៊ីប្រាហ៊ីម បានរិះគន់យ៉ាងខ្លាំង នយោបាយដំឡើងពន្ធគយរបស់អាមេរិក ក្នុងឱកាសបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន នាថ្ងៃពុធទី៩កក្កដា២០២៥នេះ។ ក្រៅពីសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ប្រទេស សហរដ្ឋអាមេរិក ចិននិងរុស្ស៊ី ក៏បានទទួលការអញ្ជើញឱ្យមកចូលរួមក្នុងជំនួបអាស៊ានថ្ងៃនេះដែរ។
នៅថ្ងៃទី៩កក្កដា កងទ័ពតៃវ៉ាន់ បានចាប់ផ្តើមបើកសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំ ដើម្បីហាត់សមការពារ និងទប់ទល់ ក្នុងករណីដែលចិនលើកទ័ពចូលមកឈ្លានពាន នៅថ្ងៃអនាគត។ អ្វីដែលពិសេសនៅក្នុងសមយុទ្ធរបស់តៃវ៉ាន់ឆ្នាំនេះ គឺតៃវ៉ាន់បានបញ្ចេញគ្រឿងសព្វាវុធថ្មីៗទំនើបៗ ដែលទើបតែទិញមកពីអាមេរិក ព្រមទាំងមានការចូលរួមពីកងទាហានស្ម័គ្រចិត្តតៃវ៉ាន់ ជាង២ម៉ឺននាក់ផងដែរ។
ទន្ទឹមនឹងតម្រូវការការព្យាបាលរបស់អ្នកជំងឺក្នុងស្រុកមានការកើនឡើង មជ្ឈមណ្ឌលវះកាត់កុមារនៃមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លាំង ឬពេទ្យគៀនឃ្លាំង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ កំពុងប្រកាសផ្តល់សេវាពិនិត្យព្យាបាល និងវះកាត់ដៃជើង ឬដាច់សសៃប្រសាទបញ្ជា ជូនដល់អ្នកជំងឺក្រីក្រ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ការព្យាបាល និងវះកាត់អ្នកជំងឺនៅក្នុងសប្តាហ៍នេះ មានការសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសសឹង្ហបូរី ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលវះកាត់កុមារពេទ្យគៀនឃ្លាំង ក៏បានអំពាវនាវដល់អ្នកជំងឺឲ្យចូលរួមព្យាបាលឲ្យបានច្រើនកុះករ។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអំពាវនាវដល់ម្ចាស់រោងចក្រ និងអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យរក្សាភាពនឹងនរ និងជឿទុកចិត្ដលើរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាធុរកិច្ច និងវិនិយោគ។ ក្នុងបរិបទថ្មីដែលអាមេរិកដាក់អត្រាពន្ធគយលើទំនិញនាំចេញពីកម្ពុជា ៣៦% លោក ស៊ុន ចាន់ថុល បានអះអាងថា រដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្ររឹងមាំ ដើម្បីធានាថាការវិនិយោគនៅកម្ពុជានឹងមិនរងផលប៉ះពាល់។
តំណាងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា លើកឡើងថា កម្ពុជានឹងពិបាកប្រកួតប្រជែងផ្នែកវិស័យកាត់ដេរជាមួយវៀតណាមដែលនៅក្បែរខាងកម្ពុជា ដោយសារតែអាមេរិកយកពន្ធពីវៀតណាមតែ២០%។ ក្តីបារម្ភនេះកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែកក្កដា បានប្រកាសយកពន្ធពីលើទំនិញកម្ពុជាក្នុងអត្រា៣៦% ពោលត្រូវបានបញ្ចុះពី៤៩%ដែលបានកំណត់កាលពីខែមេសា។
ក្រុមអង្គការសង្គមស៊ីវិលបានប្រកាសរៀបចំពិធីរម្លឹកខួបឃាតកម្មលើអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ នេះជាខួបលើកទី៩ឆ្នាំ នៃមរណភាព លោក កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈពេលដែលលោកកំពុងពិសាកាហ្វេ នៅស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។
ក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យ លោក ឈុំ សុជាតិ បានអះអាងថា កម្ពុជាមិនធ្លាក់ទៅក្នុងអន្ទាក់របស់ថៃទេ ខណៈមួយរយៈចុងក្រោយនេះ ទាហានថៃតែងធ្វើសកម្មភាពបង្កហេតុនៅតាមព្រំដែន ដើម្បីឲ្យកម្ពុជាអត់ទ្រាំលែងបាន។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិដូចនេះ ធ្វើឡើងក្រោយទាហានថៃ បានព្យាយាមនាំយកបដិមាព្រះចំនួន ២អង្គ មកដាក់នៅតំបន់ព្រំដែនច្រកទ្វារអានសេះ នៃខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ។
នៅថ្ងៃអង្គារទី៨កក្កដា អ៊ុយក្រែនបានស្នើទាមទារទៅកាន់អង្គការដើម្បីការហាមឃាត់អាវុធគីមី ឲ្យបើកការស៊ើបអង្កេតទៅលើរុស្ស៊ី ដែលគេសង្ស័យថាបានប្រើអាវុធគីមី មកលើអ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ទីភ្នាក់ងារចារកិច្ចហូឡង់ និងអាល្លឺម៉ង់ បានចេញរបាយការណ៍មួយ អះអាងថាមានភស្តុតាងបញ្ជាក់ថារុស្ស៊ីបានប្រើអាវុធគីមីទៅលើអ៊ុយក្រែន។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល ៣ថ្ងៃនៅអង់គ្លេស ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ព្រះមហាក្សត្រ ឆាលស៍ ទី៣។ ប្រឈមនឹងស្ថានភាពពិភពលោកដែលកំពុងតែរប៉ាក់រប៉ើក មហាអំណាចនុយក្លេអ៊ែរទាំង២កាន់តែខិតជិតគ្នា។ លោក ម៉ាក្រុង ជាប្រមុខរដ្ឋទី១នៃសហភាពអឺរ៉ុបដែលអញ្ជើញទៅអង់គ្លេស ក្រោយពីប្រទេសនេះចាកចេញពីសមាជិកសហភាពអឺរ៉ុប។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សមាគមនៅមានការតាំងចិត្តរយៈពេលវែង ក្នុងការការពារអតិថិជននៅទូទាំងប្រទេស តាមរយៈការពង្រឹងប្រព័ន្ធនានារបស់ខ្លួន ដូចជាការធ្វើឲ្យមានតម្លាភាព និងការគោរពអតិថិជនទាំងអស់។ ការអះអាងរបស់សមាគមយ៉ាងដូចនេះ កើតឡើង ក្រោយមានការចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយដែលបានវាយតម្លៃថា មានការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ចដោយអតីតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន២នៅកម្ពុជា។ ការណ៍នេះបង្កឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ដល់ជីវភាពរបស់ពលរដ្ឋដែលកំពុងរស់នៅក្នុងភាពក្រីក្រ។
ប្រាក់បៀវត្សសរុបចំនួនជាង ១០លានដុល្លារ ត្រូវបានបើកលើសជូនដល់មន្ត្រីរាជការក្នុងរយៈពេល ៣ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ ទឹកប្រាក់ជាង ៩លានដុល្លារ ក្នុងចំនួន ១០លានដុល្លារនេះ ត្រូវ ACU បញ្ជាក់ថាបានផ្ទេរចូលថវិកាជាតិវិញ ខណៈប្រាក់ជាង ១លានដុល្លារផ្សេងទៀតមិនទាន់បានបង្វែរចូលរដ្ឋវិញនៅឡើយ។
នៅដើមសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនគ្រឿងសព្វាវុធបន្ថែមទៀតទៅឲ្យអ៊ុយក្រែនដើម្បីប្រយុទ្ធការពារខ្លួន។ ការសន្យារបស់ចៅហ្វាយសេតវិមានយ៉ាងដូច្នេះធ្វើឡើង ក្រោយពីលោកធ្លាប់សម្រេចផ្អាកបញ្ចូនអាវុធឲ្យអ៊ុយក្រែន និងបន្ទាប់បានអាក់អន់ចិត្តនឹងប្រធានាធិបតីរុស្ស៊ី លោក ពូទីន។
លោកដូណាល់ ត្រាំបានទទួលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ក្នុងពិធីលៀងសាយភោគ នៅឯសេតវិមាន កាលពីថ្ងៃល្ងាចថ្ងៃចន្ទ ទី៧ កក្កដា។ លោកដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅតំបន់ហា្កហ្សា អាចនឹងចេញជាស្ថាពរក្នុងពេលឆាប់ៗនេះហើយ។ ចំណែកលោកនេតាន់យ៉ាហ៊ូវិញ បានសរសើរលោកដូណាល់ ត្រាំ មិនដាច់ពីមាត់ ហើយថាអ៊ីស្រាអែលបានស្នើសុំឲ្យគេប្រគល់ពានរង្វាន់ណូបែលសន្តិភាព ជូនលោកដូណាល់ ត្រាំ ថែមទៀតផង។
សហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែកក្កដា បានប្រកាសអត្រាពន្ធថ្មីលើបណ្តាប្រទេសនានា ដែលក្នុងនោះ កម្ពុជានឹងត្រូវជាប់ពន្ធ៣៦ភាគរយ ស្មើជាមួយថៃ ដែលជាប់ពន្ធ៣៦ភាគរយដូចគ្នា តែខ្ពស់ជាង វៀតណាមដែលជាប់ពន្ធតែ២០ភាគរយ។ ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា លោក Casey Barnett បានអះអាងថា កម្ពុជាមានការកាត់បន្ថយអត្រាពន្ធច្រើនជាងគេក្នុងចំណោមប្រទេសចំនួន១៤ក្នុងតំបន់អាស៊ី អាហ្វ្រិក និងតំបន់អឺរ៉ុប។
ក្រសួងធនធានទឹកកម្ពុជា នៅថ្ងៃទី៨ ខែកក្កដានេះ ស្នើឲ្យធនាគារពិភពលោកជួយសម្របសម្រួលដល់ដៃគូអភិវឌ្ឍន៍នានាលើគំនិតផ្ដួចផ្តើមបឹងទន្លេសាប នៃកម្មវិធីគ្រប់គ្រង និងស្តារអាងទន្លេសាបជាមួយនឹងការគាំទ្រការវិនិយោគរយៈពេលវែងពី៥ ទៅ១០ឆ្នាំ។ ការស្នើនេះធ្វើឡើងក្នុងជំនួបអាហារថ្ងៃត្រង់រវាង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានអាជ្ញាធរទន្លេសាប នៅចំពោះមុខលោកស្រី Maria Angelica Sotomayor ប្រធានគ្រប់គ្រងការអនុវត្តទឹកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក (WB)។
នៅថ្ងៃទី៧ កក្កដា សហរដ្ឋអាមេរិកបានដាក់លិខិតជាផ្លូវការមកកម្ពុជាដោយបានកំណត់ពន្ធនាំចូលទំនិញពីកម្ពុជាទៅអាមេរិកក្នុងអាត្រា៣៦%។ ចំនួនពន្ធនេះបានថយចុះ១៣% បើធៀបនឹងអាត្រាពន្ធចាស់ដែលរដ្ឋបាលអាមេរិកបានកំណត់ចំនួន៤៩%។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកធ្វើការក្នុងវិស័យកាត់ដេរនៅកម្ពុជាយល់ឃើញថា អាត្រាពន្ធគយ៣៦%នេះ គឺស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាមួយផ្នែកធំពឹងផ្អែកលើវិស័យវាយនភណ្ឌកាត់ដេរ។ ក្នុងន័យនេះអ្នកជំនាញ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាស្វះស្វែងបន្តកិច្ចចរចាជាមួយភាគីអាមេរិក មុនអាត្រាពន្ធថ្មីនេះចូលជាធរមាននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ តើអាត្រាពន្ធថ្មី ៣៦% របស់អាមេរិកសមស្របសម្រាប់កម្ពុជាដែរឬទេ?
តុលាការថៃទើបចេញដីកាចាប់ខ្លួនអ្នកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជាក្រោមបទចោទ «ប្រព្រឹត្តិឧក្រិដ្ឋកម្មអនឡាញ»។ នេះបើតាមការចេញផ្សាយរបស់កាសែតក្នុងស្រុកថៃនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥។ តាមដីកាតុលាការដែលចុះផ្សាយដោយកាសែតថៃ ឧកញ៉ា កុក អាន ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងក្រុមបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មលាងលុយកខ្វក់។ តែមន្ត្រីកម្ពុជាចាត់ទុកថាករណីនេះ គ្រាន់តែជាល្បិចព្រួសឈាមរបស់ថៃដាក់កម្ពុជាប៉ុណ្ណោះ។