Several drones destroyed in Voronezh Region
newsare.net
The drone danger regime at nighttime continuesSeveral drones destroyed in Voronezh Region
The drone danger regime at nighttime continues Read more
The drone danger regime at nighttime continues Read more
គិតមកដល់ឆ្នាំ២០២៥នេះ កាសែតភ្នំពេញប៉ុស្តិ៍គឺជាកាសែតផ្សាយជាអង់គ្លេស ដែលមានវ័យចំណាស់ជាងគេក្នុងប្រទេសកម្ពុជា។ ធ្លាប់បម្រើជាចំណីអារម្មណ៍អ្នកអានអស់រយៈពេល ៣៣ឆ្នាំ កាសែតមួយនេះបានសម្រេចបញ្ឈប់ការបោះពុម្ពជាក្រដាសនៅត្រឹមឆ្នាំ២០២៤ កន្លងទៅ។ អំឡុងឆ្នាំនោះ ភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយដោយប្តូរទៅជាទម្រង់អនឡាញទាំងស្រុង។ ក្នុងពិធីតាំងពិព័រណ៍រំលឹកស្នាដៃកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារ បណ្តាអ្នកនិយមអានកាសែតចំណាស់មួយនេះ ចង់ឃើញ ភ្នំពេញប៉ុស្តិ៍ផ្តល់ជម្រើសដល់អ្នកអាន តាមរយៈការបោះពុម្ពផ្សាយជាទម្រង់កាសែតឡើងវិញ។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានរកឃើញករណីនៃការរំលោភបំពាននានា លើអ្នកកាសែតនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥។ តាមរយៈរបាយការណ៍របស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២៥នេះ ខេមបូចា បង្ហាញថា សេរីភាពសារព័ត៌មាន នីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋាននៅកម្ពុជាបន្តជួបបញ្ហាប្រឈម។ តែមន្ត្រីរដ្ឋាភិបាលយល់ឃើញថារបាយការណ៍របស់ ខេមបូចា ធ្វើឡើងតែមួយជ្រុង។
ប្រទេសអង់គ្លេសបានប្រកាសមិនយកពន្ធលើទំនិញនាំចូលដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀតពីកម្ពុជា។ នេះបើតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ តាមអង់គ្លេស ការប្រកាសមិនយកពន្ធនាំចូលទំនិញនេះ គឺជាវិធានការពាណិជ្ជកម្មថ្មី ដើម្បីបើកឱកាស និងជំរុញការធ្វើពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ជាមួយប្រទេសដៃគូកំពុងអភិវឌ្ឍន៍ទាំងអស់នៅក្នុងពិភពលោក។
នៅតំបន់ភាគខាងលិចកូរ៉េខាងត្បូង ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក ក្នុងកម្រិតមួយដែលគេមិនធ្លាប់ជួបប្រទះ ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ។ ផ្អែកតាមអាជ្ញាធរកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧កក្កដា ជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាមិនធ្លាប់មាននេះ បានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច៣នាក់ និងច្រើនពាន់នាក់ត្រូវជម្លៀសទៅរកទីកន្លែងមានសុវត្ថិភាព។
គណៈកម្មការអឺរ៉ុបបានស្នើគម្រោងកញ្ចប់ថវិកាសហភាពអឺរ៉ុបចំនួន ២ ០០០ ពាន់លានអឺរ៉ុបសម្រាប់រយៈពេលចន្លោះឆ្នាំ ២០២៨ និងឆ្នាំ២០៣៤។ សំណើគម្រោងកញ្ចប់ថវិកានេះបានត្រូវលោកស្រីប្រធានគណៈកម្មការអឺរ៉ុបពន្យល់ថា គឺដើម្បីជំរុញការប្រកួតប្រជែងសកម្មភាពសេដ្ឋកិច្ច កំណែទម្រង់វិស័យកសិកម្ម និងបំផុសសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ផែនការនេះហាក់ទំនងជាលំបាកនឹងចេញទៅរួច ពីព្រោះមានសមាជិកមួយចំនួនជំទាស់។
រឿងអាស្រូវបានផ្ទុះឡើង ដោយស្ត្រីថៃវ័យ៣៥ឆ្នាំម្នាក់ មានទំនាក់ទំនងក្នុងទម្រង់ជា “ស្រីកំណាន់” របស់ព្រះសង្ឃជាង១០អង្គ នៅវត្តផ្សេងៗគ្នាស្ទើរទូទាំងប្រទេស។ ព្រះសង្ឃជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនេះ ខ្លះមានឋានៈនិងតួនាទីជាន់ខ្ពស់ផង។ ប្រើល្បិចលួងលោមស្នេហ៍ព្រះសង្ឃដើម្បីជំរិតយកលុយ ស្ត្រីឆបោកនេះទើបត្រូវបានប៉ូលិសថៃចាប់ខ្លួនបាននៅថ្ងៃទីអង្គារទី១៥កក្កដា២០២៥ ជាមួយវត្ថុតាងជាច្រើន។
អាជ្ញាធរមានសមត្ថកិច្ចនៅខេត្តកំពង់ស្ពឺ បានចាប់ខ្លួន អ្នកកាសែត២នាក់ បន្ទាប់ពីពួកគេត្រូវបានរកឃើញថា ចុះឃ្លំាមើលបទល្មើសព្រៃឈើ និងយកលុយពីអ្នកដឹកអុស និងធ្យូង ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមាគមការពារសិទ្ធិអ្នកកាសែត យល់ឃើញថា អ្នកកាសែតគួរត្រូវបាននាំខ្លួនយកមកអប់រំ ប្រសិនពួកគេដើរហួសពីបន្ទាត់វិជ្ជាជីវៈអ្នកសារព័ត៌មាន ពោលគឺមិនគួរណាធ្វើការចាប់ខ្លួនតាមវិធានការច្បាប់ផ្សេងៗ ដូចជា ច្បាប់ព្រហ្មទណ្ឌនោះទេ។
មិនត្រឹមតែមានរសជាតិឆ្ងាញ់ជាប់មាត់ទេ គ្រាប់ស្វាយចន្ទីថែមទាំងជាអាហារគួរជាទីចាប់អារម្មណ៍ទៀត បើគិតតាមបែបអាហារូបត្ថម្ភ។ តើគ្រាប់ស្វាយចន្ទីផ្តល់អត្ថប្រយោជន៍យ៉ាងណាដល់សុខភាព? តើគេអាចទទួលទានគ្រាប់ស្វាយចន្ទីជារៀងរាល់ថ្ងៃ និងក្នុងបរិមាណប៉ុនណាដែរ?
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងជាថ្មីម្តងទៀតនូវមុខទំនិញមួយចំនួន ដែលត្រូវហាមឃាត់ការនាំចូលពីប្រទេសថៃ។ មុខទំនិញដែលជាប់បម្រាមទាំងនេះរួមមាន បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ ការរំលឹករបស់ស្ថាប័នគយនៅពេលនេះ ធ្វើឡើងដើម្បីឲ្យអាជីវករ និងពាណិជ្ជករបានយល់ និងចៀសវាងការនាំទំនិញ ដែលមានប្រភពដើមពីប្រទេសថៃទាំងនេះចូលមកកម្ពុជា។
មួយថ្ងៃ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទុកពេល ៥០ ថ្ងៃ ឲ្យរុស្ស៊ី បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន វិមានក្រេមឡាំង បានឆ្លើយតបទៅវិញភ្លាមថា រុស្ស៊ីនឹងត្រូវការពេល ដើម្បីពិចារណាលើការដាក់ឱសានវាទ ពីសំណាក់អាមេរិក។ គួរបញ្ជាក់ថា ដើម្បីបន្ថែមសម្ពាធមួយកម្រិតទៀតលើរុស្ស៊ី អាមេរិក បានប្រកាសបញ្ជូនអាវុធទៅជួយអ៊ុយក្រែន តាមរយៈអង្គការអូតង់ និង ព្រមានដំឡើងពន្ធគយច្រើនសន្ធឹក ចំពោះប្រទេសទាំងឡាយណា ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។
លោកនាយករដ្ឋមន្ត្រីបារាំង ហ្វ្រង់ស្វ័រ បៃរូ បានបង្ហាញគម្រោងផែនការគ្រប់គ្រងការចំណាយសាធារណៈ ដើម្បីឈានទៅសន្សំប្រាក់ ឲ្យបានប្រមាណជាង៤ម៉ឺនលានអឺរ៉ូ។ សម្រាប់ឆ្នាំ២០២៦ ការចំណាយរបស់រដ្ឋក្នុងវិស័យជាច្រើន ដូចជាវិស័យសង្គមកិច្ច នឹងត្រូវកាត់បន្ថយ ស្របពេលដែលរដ្ឋាភិបាលបារាំង គ្រោងកាត់បន្ថយបុគ្គលិករដ្ឋប្រមាណ៣០០០នាក់។ លោកនាយករដ្ឋមន្ត្រីបារាំង បានទាញសញ្ញាអាសន្នទាក់ទិននឹង បំណុលសាធារណៈរដ្ឋរបស់បារាំង ដែលកាន់តែប៉ោងឡើង ដោយសារតែរដ្ឋចំណាយច្រើនជ្រុលលើសចំណូល ប៉ុន្មានឆ្នាំបន្តបន្ទាប់គ្នាមកនេះ។
នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា បានទិតៀនអាជ្ញាធរថៃថាមិនយល់ពីនីតិវិធីច្បាប់ និងថា អាជ្ញាធរថៃកំពុងទាញកម្ពុជា និងប៉ូលិសអន្តរជាតិ Interpol ទៅប្រឡូកប្រឡាក់ជាមួយទំនាស់នយោបាយផ្ទៃក្នុងរបស់ថៃ។ ប្រតិកម្មរបស់លោក ទូច សុឃៈ គឺជាការឆ្លើយតបទៅភាគីថៃ ដែលបានយកសារសំឡេងរវាងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃដែលត្រូវបានព្យួរដំណែង គ្រោងប្តឹងទៅប៉ូលិសអន្តរជាតិ Interpol។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាមួយនាពេលថ្មីៗនេះ ដោយបញ្ជាឲ្យមន្ត្រីថ្នាក់រាជធានី ខេត្តបង្កើនការបង្ក្រាបបទលើ្មសបច្ចេកវិទ្យា ការឆបោកតាមប្រព័ន្ធអនឡាញ និងបទឧក្រិដ្ឋផ្សេងទៀតតាមបណ្តាញអ៊ីនធ័រនែត។ លោកក៏ព្រមានបញ្ចប់មុខតំណែង អភិបាលរាជធានី ខេត្ត និងស្នងការរាជធានី ខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ប្រសិនពួកគេមិនអនុវត្តបទបញ្ជានេះ។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា កាលពីថ្ងៃទី១៤ ខែកក្កដាថា ច្បាប់ដកសញ្ជាតិមិនមែនចេះតែយកទៅអនុវត្តដកសញ្ជាតិពីពលរដ្ឋខ្មែរដោយងាយៗនោះឡើយ ពោលទាល់តែអ្នកនោះត្រូវបានរកឃើញថា«ក្បត់ជាតិ»។ ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឧទាហរណ៍ពីជនជាតិថៃ ដែលមានសញ្ជាតិខ្មែរ ហើយថាបើពួកគេផ្តល់លុយឲ្យធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា អ្នកនោះត្រូវចាត់ទុកថាជាជនក្បត់ជាតិ ដែលត្រូវតែដកសញ្ជាតិខ្មែរមកវិញ។ តាមអតីតនាយករដ្ឋមន្ត្រីរូបនេះ កម្ពុជាបានផ្តល់សញ្ជាតិខ្មែរឲ្យទៅជនបរទេសរាប់សិបសញ្ជាតិ តែកម្ពុជាមិនអាចដកសញ្ជាតិពីពួកគេបានទេ បើគ្មានច្បាប់ដកសញ្ជាតិ។ តើនរណាខ្លះជាគោលដៅនៃការដកហូតសញ្ជាតិ ក្រោយច្បាប់ថ្មីចេញ?
ក្នុងបរិបទប្រឈមមុខនឹងសម្ពាធដ៏ខ្លាំងពីសំណាក់ក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានប្រកាសថា ប្រទេសទាំងពីរ ចិននិងរុស្ស៊ីត្រូវពង្រឹងការជួយគាំទ្រគ្នាទៅវិញទៅមកឲ្យកាន់តែខ្លាំងឡើងថែមទៀត។ ប្រសាសន៍របស់ប្រមុខរដ្ឋចិនយ៉ាងដូច្នេះធ្វើឡើងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ពោលបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មរុស្ស៊ី និងបង្ខំឲ្យរដ្ឋអំណាចក្រុងម៉ូស្គូបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ជាងមួយខែក្រោយគ្រោះថ្នាក់ធ្លាក់យន្តហោះ Air India អាជ្ញាធរឥណ្ឌាបានចេញបញ្ជាឱ្យត្រួតពិនិត្យប្រព័ន្ធបង្ហូរសាំងទៅម៉ាស៊ីនរបស់យន្តហោះប៊ូអ៊ីងទាំងអស់ដែលធ្វើចរាចរណ៍នៅលើទឹកដីឥណ្ឌា។ វិធានការនេះធ្វើឡើងក្រោយពីក្រុមអ្នកអង្កេតរកឃើញថា គ្មានសាំងហូរទៅដល់ម៉ាស៊ីនយន្តហោះទើបយន្តហោះ B-787 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ធ្លាក់។
គិតត្រឹមខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥នេះ ចំនួនសហគ្រាសនិងគ្រឹះស្ថានដែលបានចុះបញ្ជីនៅក្រសួងការងារបានកើនពី ៤០៣០០ សហគ្រាស ដល់៤៥ ៦៥៦ សហគ្រាស ដែលចំនួននេះកើនឡើង ១៣,២៩%។ សហគ្រាសទាំងនោះរួមមានទាំងក្នុងវិស័យកាត់ដេរ និងវិស័យក្រៅពីការដេរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៥ ខែកក្កដានេះថា មូលហេតុដែលនាំឲ្យមានកំណើនសហគ្រាសនៅកម្ពុជា ក៏ព្រោះតែគោលនយោបាយអនុគ្រោះជាច្រើនរបស់រដ្ឋាភិបាលដល់វិនិយោគិន។ តាម លោក ស៊ុន មេសា កម្ពុជាជាប្រទេសដែលសម្បូរទីតាំងប្រកួតប្រជែង និងមានផលិតភាពការងារខ្ពស់សម្រាប់ផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារពិភពលោក។
នៅក្នុងសៀវភៅកំណត់ត្រាប្រចាំឆ្នាំ «ក្រាំងស» ស្តីពីវិស័យការពារជាតិ រដ្ឋាភិបាលជប៉ុនបានបង្ហាញអំពីកំណើនឥទ្ធិពលកងទ័ពចិន និងសកម្មភាពជាញឹកញយរបស់យោធាចិនដែលបំពានដែនបូរណភាពទឹកដីជប៉ុន។ ក្រុងតូក្យូចាត់ទុកសកម្មភាពទាំងនេះថាអាចនឹងប៉ះពាល់ខ្លាំងដល់សន្តិសុខជប៉ុន ហើយជប៉ុនក៏បន្តបង្កើនថវិកាការពារជាតិដើម្បីទប់ទល់នឹងជម្លោះប្រដាប់អាវុធដែលអាចកើតមានជាយថាហេតុ។
នៅក្នុងពិធីអបអរខួប ៣២ឆ្នាំ នៃកំណើតកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈថាច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលខកខានអនុវត្តអស់រយៈពេល ២០ឆ្នាំមកហើយនោះ នឹងត្រូវដាក់ឲ្យអនុវត្តឡើងវិញនៅឆ្នាំ២០២៦ ខាងមុខ។ ទាក់ទងទៅនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ អ្នកតាមដានសង្គម និងនយោបាយនានាបានសម្តែងនូវការគាំទ្រ និងលើកជាយោបល់ថា ការដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ សមស្របទៅនឹងកាលៈទេសៈមួយ ដែលកម្ពុជារងការឈ្លានពានអធិបតេយ្យភាពពីប្រទេសជិតខាង។
ប្រធានាធិបតីអាមេរិក លោកត្រាំអស់ភាពអត់ធ្មត់ជាមួយសមភាគីរុស្ស៊ី លោកពូទីនហើយ។ នៅថ្ងៃចន្ទ ទី១៤ កក្កដាក្នុងជំនួបជាមួយប្រមុខអង្គការតូអង់នៅសេតវិមាន លោកដូណាល់ត្រាំបានសម្តែងការខកចិត្តជាថ្មីនឹងទង្វើរបស់លោកពូទីនដោយប្រកាសដាក់ឱសានវាទ ៥០ថ្ងៃ ឱ្យរុស្ស៊ីបិទបញ្ចប់សង្គ្រាម បើពុំនោះទេ រុស្ស៊ីនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៅទៀត ប្រធានាធិបតីអាមេរិកបានប្រកាសផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្មីដល់អ៊ុយក្រែន តាមរយៈយន្តការអូតង់។
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានអះអាងថា កម្ពុជាមិនខ្វះទេកងទ័ព ដើម្បីបញ្ជូនឱ្យទៅឈរជើងការពារទឹកដី ឬប្រឆាំងការឈ្លានពានរបស់ថៃ។ ប្រមុខការពារជាតិកម្ពុជារូបនេះបានបញ្ជាក់នៅក្នុងពិធីទទួលដំណើរមាតុភូមិនិវត្តន៍កងទ័ពមួកខៀវកម្ពុជា ដែលបញ្ចប់បេសកកម្មរក្សាសន្តិភាពនៅអាហ្វ្រិកកណ្ដាលដែរថា កម្ពុជាមិនដកទ័ព និងសព្វាវុធធុនធ្ងន់ដាច់ខាត ដរាបណាស្ថានការណ៍តាមព្រំដែនមិនវិលទៅរកប្រក្រតីភាពឡើងវិញ។
រយៈពេល៦ខែដើមឆ្នាំ២០២៥នេះ ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកមានចំនួន ៥,៥ពាន់លានដុល្លារ ដែលចំនួននេះ កើនឡើងប្រមាណ ២៥%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍បឋមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ តាមរបាយការណ៍ដដែល អាមេរិកនៅតែជាដៃគូទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ទោះស្ថិតនៅក្នុងស្ថានភាពមិនទាន់ប្រាកដប្រជានៃការដំឡើងពន្ធបដិការ និងសង្គ្រាមពាណិជ្ជកម្មពិភពលោកយ៉ាងណាក្តី។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានអះអាងពីការចូលស្តាប់កិច្ចប្រជុំតាម ZOOM របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ក្នុងការរៀបចំផែនការធ្វើបាតុកម្មជំទាស់នឹងច្បាប់ដកហូតសញ្ជាតិពីពលរដ្ឋខ្មែរ។ ការថ្លែងរបស់ លោក ហ៊ុន សែន គឺធ្វើឡើងនៅក្នុងកិច្ចជុំវិសាមញ្ញរបស់ព្រឹទ្ធសភា នាថ្ងៃទី១៤ ខែកក្កដា ដើម្បីអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។តាមគម្រោងពលរដ្ឋខ្មែរ ក្នុងប្រទេសកូរ៉េខាងត្បូង នឹងធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅក្រោមឈ្មោះថា «មហាតុកម្មប្រឆាំងច្បាប់ដកសញ្ជាតិ»៕
ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សមានដើមកំណើត និងរស់នៅលើទឹកដីប្រទេសកម្ពុជា ជាយូរលង់មកហើយ។ ក្រុមនេះមានប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ភាសា និងរបៀបរបបរស់នៅដោយឡែក។ ជាប្រវត្តិសាស្ត្រ ការរស់នៅរបស់ជនជាតិដើមភាគតិច ពឹងផ្អែកទាំងស្រុងលើបរិស្ថានធម្មជាតិ ដោយផ្សារភ្ជាប់ទៅនឹងដីធ្លី ព្រៃឈើ ដើម្បីប្រកបមុខរបរជាចម្បងចិញ្ចឹមជីវិត។ ប្រឈមនឹងបាត់បង់ដីធ្លីដូនតា ទំនៀមទម្លាប់ប្រពៃណី ក្រុមជនជាតិដើមភាគតិចអំពាវទៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីធានាលើការអនុវត្តគម្រោងនៅថ្នាក់រដ្ឋបាលក្រោមជាតិ កុំឲ្យមានផលប៉ះពាល់អវិជ្ជមានណាមួយ ដល់ជីវភាពរស់នៅ ប្រពៃណី និងទំនៀមទម្លាប់ជនជាតិដើមភាគតិច៕
រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសនៅថ្ងៃចន្ទ ទី១៤ កក្កដា អំពីការដាក់កំហិតនាំចេញបន្ទះឈីប AI ទំនើបចុងក្រោយ ផលិតនៅសហរដ្ឋអាមេរិក ដោយតម្រូវឲ្យមានលិខិតអនុញ្ញាតិ ជាមុនសិន។ វិធានការរបស់អាជ្ញាធរម៉ាស៊ី ធ្វើឡើងដើម្បីទប់ស្កាត់រាល់ការនាំចេញខុសច្បាប់នៃបន្ទះឈីប AI អាមេរិក ពីប្រទេសរបស់ខ្លួន ទៅប្រប្រទេសដទៃ ជាពិសេស ប្រទេសចិន ព្រោះខ្លាចក្រែងរដ្ឋាភិបាលវ៉ាស៊ីនតោនឈប់លក់បន្ទះឈីប AI ឲ្យប្រទេសរបស់ខ្លួន។
ប្រឈមនឹងការគំរាមកំហែងសន្តិសុខកាន់តែធ្ងន់ធ្ងរឡើងៗ បារាំងចង់ស្តារឱ្យមានច្បាប់កាតព្វកិច្ចយោធាស្ម័គ្រចិត្តឡើងវិញ។ សម្រាប់លោកអេម៉ានុយអែល ម៉ាក្រុង កាតព្វកិច្ចយោធាស្ម័គ្រចិត្ត ជាការបង្កើនកម្លាំងយោធាបន្ថែមនៅពេលប្រទេសមានវិបត្តិផង និងជាការផ្តល់ឱកាសឱ្យក្មេងបានបម្រើជាតិផង។ ប្រធានាធិបតីបារាំងនឹងផ្តល់សេចក្តីសម្រេចចិត្តជាក់លាក់នៅប៉ុន្មានខែទៀតខាងមុខ។ តើអ្វីទៅជា កាតព្វកិច្ចយោធាស្ម័គ្រចិត្ត?
នៅមួយថ្ងៃមុនពិធីបុណ្យជាតិ ១៤កក្កដា ដែលតែងមានដង្ហែក្បួនព្យុះហយាត្រាដ៏សម្បើម លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង បានប្រកាសបង្កើនថវិកាយោធា ពីរដង បន្ថែមពីលើកញ្ចប់ថវិកាយោធាមានស្រាប់ សម្រាប់រយៈពេល២ឆ្នាំខាងមុខ។ សម្រាប់លោកប្រធានាធិបតី បារាំងត្រូវដំឡើងថវិកាការពារជាតិនៅពេលនេះ ដើម្បីបង្កើនសមត្ថភាពកងទ័ព សម្រាប់ប្រឈមនឹងស្ថានការណ៍ភូមិសាស្រ្តនយោបាយថ្មី បង្កឡើងដោយសង្គ្រាមរុស្សីនៅអ៊ុយក្រែន។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានព្រមានវាយខ្នោះសមាជិកព្រឹទ្ធសភា លោក គង់ មុនីកា និងលោក សេង ម៉ារ៉ាឌី មកពីគណបក្សឆន្ទៈខ្មែរ ដោយមិនចាំបាច់ដកសញ្ជាតិ ប្រសិនបើពួកគេហ៊ានប្រព្រឹត្តអំពើក្បត់ជាតិ។ ការព្រមានរបស់លោក ហ៊ុន សែន គឺក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនាព្រឹកថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីអនុម័ត សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា។ សេចក្តីស្នើច្បាប់នេះត្រូវបានអនុម័ត ដោយសំឡេង ៥៨ នៃចំនួនសមាជិកព្រឹទ្ធសភាដែលមានវត្តមានសរុបចំនួន៦០រូប។
ចាប់ពីឆ្នាំ២០២៦ទៅ កម្ពុជានឹងផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាសម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥។ តាមប្រមុខរដ្ឋាភិបាលកម្ពុជា ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវតែធ្វើវិសោធនកម្ម ដើម្បីធ្វើយ៉ាងណាឲ្យច្បាប់មួយនេះសមស្របនឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន និងចំពេលដែលមានភាពតានតឹងនៃជម្លោះព្រំដែនខ្មែរ-ថៃ។
នៅព្រឹកថ្ងៃទី១៤កក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កងទ័ពថៃនៅតែបន្តធ្វើផ្លូវទុកចល័តរថក្រោះចូលកាន់តែជ្រៅកៀកនឹងខ្សែត្រៀមកងទ័ពកម្ពុជា និងថា ជាញឹកញយ កងទ័ពថៃនៅតែបន្តចល័តកម្លាំងទ័ព និងសព្វាវុធឥតឈប់ឈរចូលមកទឹកដីកម្ពុជា។ លោក ហ៊ុន ម៉ាណែត បានសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះចេតនាបំពានរបស់ថៃយ៉ាងដូច្នេះ និងបានចោទសួរទៅថៃថា នេះជាចេទនាចង់បន្ថយកម្តៅ ព្រំដែន ឬយ៉ាងណា។
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីដោះស្រាយបញ្ហាផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន៥ ជុំវិញបឹងទន្លេសាប។ ការសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចនេះធ្វើឡើងដោយមានការយល់ព្រម និងចុះហត្ថលេខាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទទី១៤ ខែកក្កដា បានដាក់លក្ខខណ្ឌ៣ចំណុចទៅភាគីថៃ ប្រសិនបើថៃចង់បើកព្រំដែនឡើងវិញ។ កម្ពុជាទាមទារឲ្យថៃបើកព្រំដែនជាមុនសិន ដោយបើកគ្រប់ច្រក គ្រប់ចំណុចទាំងអស់ឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ៥ម៉ោងក្រោយថៃបើកព្រំដែន កម្ពុជានឹងបើកព្រំដែនឡើងវិញដែរ។ តែភាគីថៃកន្លងមកនេះ ធ្លាប់បានទាមទារឲ្យមានការបើកច្រកព្រំដែន ត្រូវធ្វើឡើងនៅពេលដំណាលគ្នា ទាំងថៃ និងកម្ពុជា។ តើកម្ពុជា និងថៃ គួរថយម្នាក់មួយជំហានដើម្បីបើកព្រំដែនឲ្យដូចដើមវិញឬទេ?
ក្នុងបរិបទតានតឹងជាមួយរដ្ឋអំណាចក្រុងប៉េកាំង យោធាតៃវ៉ាន់ធ្វើសមយុទ្ធប្រចាំឆ្នាំ ដោយប្រកាសបាញ់គ្រាប់ពិត និងបាញ់អាវុធទំនើបៗ រួមទាំងគ្រាប់រ៉ូក្កែតដែលទើបតែទទួលបានថ្មីៗពីសហរដ្ឋអាមេរិក។ ប្រធានបទសមយុទ្ធរបស់តៃវ៉ាន់ គឺហាត់ការពារខ្លួនទប់ទល់នឹងស្ថានការណ៍សង្គ្រាមឈ្លានពានរបស់ចិន។ សមយុទ្ធប្រចាំឆ្នាំ២០២៥នេះ ត្រូវបង្កើនចំនួនថ្ងៃគុណទ្វេដង និងបង្កើនចំនួនកងទ័ព យ៉ាងសន្ធឹក។
រដ្ឋមន្ត្រីការបរទេសនៃតំបន់អាស៊ីបូព៌ា បានបញ្ជាក់អំពីការគាំទ្ររបស់ពួកគេចំពោះការអភិវឌ្ឍរបស់រដ្ឋប៉ាឡេស្ទីន ដោយសង្កត់ធ្ងន់លើកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ភាពធន់របស់ស្ថាប័ន និងការកែលម្អជីវភាពរបស់ប្រជាជនឲ្យប្រសើរឡើង។ រដ្ឋមន្ត្រីការបរទេសកម្ពុជាក៏ស្ថិតក្នុងចំណោមរដ្ឋមន្ត្រីការបរទេសទាំងនោះ ដែលបានសម្តែងនូវសាមគ្គីភាពរបស់កម្ពុជាក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់ប៉ាឡេស្ទីន។
កសិករដាំដុះផ្លែមៀននៅលើកោះក្របីបានរអ៊ូរទាំថា កសិផលផ្លែមៀននៅឆ្នាំនេះទីផ្សារផ្គត់ផ្គង់ហាក់មានភាពចង្អៀត បើធៀបឆ្នាំកន្លងទៅ។ កាលពីឆ្នាំទៅមិញ កសិករថា ការបញ្ជាទិញផ្លែមៀនពីឈ្មួញមានចំនួនច្រើន នៅដើមរដូវប្រមូលផល ខណៈនៅឆ្នាំនេះ ការបញ្ជាទិញផ្លែមៀនគឺស្ងាត់។ ករណីនេះ កសិករដាំផ្លែមៀន យល់ថា មកពីមានការផ្សព្វផ្សាយព័ត៌មានមិនល្អដែលថា ផ្លែមៀនសម្បូរសារធាតុគីមី និងបង្កប៉ះពាល់ដល់សុខភាពដូចជាកើតមានជំងឺទឹកនោមផ្អែម និងម្យ៉ាងអាចមកពីការនាំចូលផ្លែមៀនពីក្រៅប្រទេសដែលប៉ះពាល់ដល់ការផ្គត់ផ្គង់របស់កសិករក្នុងស្រុក។