ប្រជាពលរដ្ឋរាប់សិបនាក់ដែលជាអតិថិជនរបស់ក្រុមហ៊ុនពិភពដីមាស របស់អតីត ឧកញ៉ា ហ៊ី គឹមហុង បានប្រមូលផ្តុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ ដើម្បីស្នើឲ្យតុលាការពន្លឿននីតិវិធីដោះស្រាយវិវាទ ទាក់ទងទៅនឹងការខាតបង់ទឹកប្រាក់ជាច្រើនលានដុល្លារដែលពួកគេបានបង់ឲ្យក្រុមហ៊ុនដើម្បីបានការប្រាក់ត្រឡប់មកវិញ។ ការចេញតវ៉ាជាថ្មីទៀតរបស់ពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីអតីត ឧកញ៉ារូបនេះចេញមុខយកអំណោយទៅចែកកងទ័ពនៅព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗនេះ។
មន្ត្រីនគរបាលមានឋានន្តរស័ក្តិជាអធិការរងនគរបាលខណ្ឌព្រែកព្នៅម្នាក់ បានរងការចោទប្រកាន់ថាបោកយកប្រាក់ប្រជាពលរដ្ឋ តាមរយៈគម្រោងដីឡូតិ៍មួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការឲ្យដឹងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ ស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថាអង្គភាពនឹងអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ និងបានអះអាងថារឿងដីធ្លីមិនមានជាប់ពាក់ព័ន្ធជាមួយអង្គភាពឡើយ។
ពលករខ្មែរ ដែលបានចូលទៅធ្វើការនៅក្នុងប្រទេសថៃ នៅតែបន្តវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញជារៀងរាល់ថ្ងៃ។ ភាគច្រើននៃពលករ ដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញទាំងនោះ មានឯកសារស្នាក់នៅ មិនគ្រប់គ្រាន់ ឬហួសសុពលភាព។ មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន បានប្រាប់វិទ្យុបារាំងRFI នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះថា ពលករខ្មែរខ្លះនៅបន្តធ្វើការធម្មតា ពលករខ្លះទៀតចាកចេញមកប្រទេសខ្មែរវិញ ដោយមូលហេតុផ្សេងៗ។ មន្ត្រីការងារអង្គការសង់ត្រាល់រូបនេះឲ្យដឹងទៀតថា មានពលករខ្មែរជាង១០នាក់ ធ្វើការនៅខេត្តរ៉ាត់បុរី ជាប់នឹងទីក្រុងបាងកក បានបង្ខំចិត្តនាំគ្នាចាកចេញពីកន្លែងការងារដោយសារការធ្វើទុកបុកម្នេញពីថៅកែរបស់ពួកគេ ដូចជាការកាត់ទឹក កាត់ភ្លើង និងមិនបើកប្រាក់ខែឲ្យជាដើម។ សូមស្តាប់លោក លឹង សុផុន ពីខេត្តឈុនបុរីប្រទេសថៃ ដែលរៀបចំដោយ ញឹម សុផល៖
នៅឥណ្ឌូណេស៊ី ការឆេះសាឡាងដឹកចម្លងអ្នកដំណើរ បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់។ ក្រុមភ្នាក់ងារសង្គ្រោះ បានជួយមនុស្សចេញពីភ្លើងផ្សែង និងស្រង់ចេញពីទឹក ចំនួនជាង៥០០នាក់។ នេះបើតាមអាជ្ញាធរមូលដ្ឋានឥណ្ឌូណេស៊ី ដោយបញ្ជាក់ទៀតថា កំពុងតែស្វែងរកជនរងគ្រោះ និងអ្នកបាត់ខ្លួនបន្តទៀត។ គ្រោះថ្នាក់ឆេះសាឡាងនៅឥណ្ឌូណេស៊ីនេះកើតឡើងផ្ទួនគ្នា បន្ទាប់ពីមានលិចសាឡាងមួយនៅម្តុំកោះបាលីស្លាប់មនុស្សជិត២០នាក់កាលពីខែដើមកក្កដា។
សម្ព័ន្ធបក្សកាន់អំណាចជប៉ុន ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីស្ហ៊ីគេរុ អ៊ីស្ហ៊ីបា បានទទួលសំឡេងគាំទ្រតែ៤១អសនៈប៉ុណ្ណោះ នៅក្នុងសម័យបោះឆ្នោតព្រឹទ្ធសភាជប៉ុន នាថ្ងៃអាទិត្យទី២០កក្កដា២០២៥ ម្សិលមិញ។ គ្មានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភាតាំងពីខែតុលា២០២៤មកស្រាប់ផង ពេលនេះរដ្ឋាភិបាលលោកស្ហ៊ីគេរុ អ៊ីស្ហ៊ីបា បានបាត់បង់សំឡេងភាគច្រើន នៅព្រឹទ្ធសភាទៀត។ ប៉ុន្តែលោក ស៊្ហីគេរុ អ៊ីស្ហ៊ីបា បានបញ្ជាក់ជំហរមិនលាលែងចេញពីតំណែងទេ។
យ៉ាងហោចណាស់ មានមនុស្សស្លាប់ជាង ៣០នាក់ និងបាត់ខ្លួនច្រើននាក់ ដោយគ្រោះថ្នាក់លិចទូកទេសចរណ៍ នៅតំបន់ទេសចរណ៍ បេដាឡុង ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ទី១៩ កក្កដា។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សប្រមាណ ១០នាក់ ប៉ុណ្ណោះ នៅរស់រានមានជីវិត។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រមួយចំនួន ក្នុងនោះរួមមានការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការហ្វឹកហ្វឺនរួមគ្នា និងការរៀបចំសមយុទ្ធទ្វេភាគីទាំងក្នុងកម្រិតយុទ្ធវិធី និងយុទ្ធនាការ។ ការប្រកាសឯកភាពគ្នាយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោក រ៉យ ហ្កាលីដូ (ROY M. GALIDO) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ មកដល់បច្ចុប្បន្ន កម្ពុជាបានផ្តល់សញ្ជាតិដល់ជនបរទេសមានចំនួនជាងប្រាំពាន់នាក់ ឬគិតជាមធ្យមប្រមាណពីររយនាក់ក្នុងមួយឆ្នាំ។ នេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី៨ ខែកក្កដា ដែលច្រានចោលការចោទប្រកាន់ថា សញ្ជាតិខ្មែរ ត្រូវបានលក់ទៅឲ្យក្រុមម៉ាហ្វីយ៉ា ដូចទំនិញក្នុងទីផ្សារ។
កាលពីព្រឹកថ្ងៃសៅរ៍ទី១៩កក្កដា វិមានប្រធានាធិបតីស៊ីរីបានប្រកាស ចូលជាធរមាននូវបទឈប់បាញ់ នៅតំបន់ភាគខាតត្បូង ត្រង់តំបន់ខេត្តស្វេដា (Soueïda) ដែលមានការផ្ទុះអាវុធរវាងក្រុមសហគមន៍សាសនាផ្សេងគ្នា អស់មួយសប្តាហ៍មកហើយ។ ការវាយប្រយុទ្ធគ្នា ដែលបានបណ្តាលឲ្យស្លាប់មនុស្ស ជិត១ពាន់នាក់។ តែយ៉ាងណា នៅរសៀលថ្ងៃសៅរ៍ ប្រភពជាច្រើនបានអះអាងថា ការប្រយុទ្ធគ្នារវាងក្រុមឌ្រូស និងក្រុមបេដ្វាំង នៅតែមានដដែលទេ។
អាជ្ញាធរសិង្ហបុរីបានទាញសញ្ញាអាសន្ន អំពីការព្យាយាមចូលលួចទិន្នន័យរស៊ើបរបស់រដ្ឋាភិបាល ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យាចិន។ ការវាយប្រហារតាមប្រព័ន្ធអ៊ិនធ័រនែតទ្រង់ទ្រាយធំនេះ អាចនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី។
លោកដូណាល់ ត្រាំ បានដាក់ពាក្យប្តឹងកាសែត Wall Street Journal ទារប្រាក់ចំនួន១ម៉ឺនលានដុល្លារ ពីបទបរិហារកេរ្តិ៍។ លោកដូណាល់ ត្រាំ បានបង្ហាញកំហឹងក្រេវក្រោធ បន្ទាប់ពីកាសែតនេះបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧កក្កដា ថាលោកបានផ្ញើលិខិតមួយនៅឆ្នាំ២០០៣ ក្នុងឱកាសខួបកំណើតលោក Jeffrey Epstein ដែលជាប់ចោទក្នុងរឿងអាស្រូវផ្លូវភេទដ៏ធំមហិមា។ ក្នុងលិខិតនោះ កាសែត Wall Street Journal អះអាងថា លោកដូណាល់ ត្រាំ បានសរសេរពាក្យអាសអាភាស និងបានគូររូបមនុស្សស្រីអាកា្រតកាយថែមទៀតផង។
លោកដូណាល់ ត្រាំ បានដាក់ពាក្យប្តឹងកាសែត Wall Street Journal ទារប្រាក់ចំនួន១ម៉ឺនលានដុល្លារ ពីបទបរិហារកេរ្តិ៍។ លោកដូណាល់ ត្រាំ បានបង្ហាញកំហឹងក្រេវក្រោធ បន្ទាប់ពីកាសែតនេះបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧កក្កដា ថាលោកបានផ្ញើលិខិតមួយនៅឆ្នាំ២០០៣ ក្នុងឱកាសខួបកំណើតលោក Jeffrey Epstein ដែលជាប់ចោទក្នុងរឿងអាស្រូវផ្លូវភេទដ៏ធំមហិមា។ ក្នុងលិខិតនោះ កាសែត Wall Street Journal អះអាងថា លោកដូណាល់ ត្រាំ បានសរសេរពាក្យអាសអាភាស និងបានគូររូបមនុស្សស្រីអាកា្រតកាយថែមទៀតផង។
ដូងគឺជាដំណាំមួយប្រភេទដែលផ្ដល់នូវអត្ថប្រយោជន៍ច្រើន។ ក្នុងនោះដោយគ្រាន់តែផ្លែដូងមួយផ្លែអាចឱ្យកសិករទាញយកផលទាំងសាច់ដូង ទឹកដូង ត្រឡោកដូង និងស្រកីដូង។ ដោយឡែក លោក ឃួន កៅ មានគំនិតច្នៃផ្លែដូងស្តរដែលមិនអាចបរិភោគបាន ទៅជារូបត្រីមានពណ៌ 3D សម្រាប់ជាវត្ថុអនុស្សាវរីយ៍យ៉ាងស្រស់ស្អាត និងទទួលបានការគាំទ្រច្រើនពីអតិថិជន។ អតីតវិចិត្រកររូបនេះ ក៏ចង់បង្រៀនកុមារក្រីក្រ ឬក្មេងកំព្រា ឱ្យចេះកែច្នៃផ្លែដូងស្តមិនបានការនេះ ឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍សម្រាប់លក់តាមតំបន់ទេសចរណ៍។
ជើងយន្តហោះត្រង់ពីចិនបានមកចុះចតនៅខេត្តសៀមរាបជាលើកដំបូង នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ ជើងហោះហើរត្រង់នេះ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលផ្ទុកអ្នកដំណើរពេញ ដែលបានចាកចេញពីទីក្រុង សិនជិន ប្រទេសចិន។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា នេះជាការរួមបញ្ចូលនូវថាមពលរស់រវើកថ្មីសម្រាប់ឆ្នាំទេសចរណ៍ចិន និង កម្ពុជា ២០២៥។
វៀតណាមចង់បិទបញ្ចប់ការប្រើប្រាស់ម៉ូតូដែលបញ្ចេញផ្សែងពុល។ ដើម្បីសម្រេចកម្មវត្ថុកាត់បន្ថយផ្សែងបំពុលបរិយាកាស រដ្ឋាភិបាលវៀតណាមគ្រោងនឹងហាមឃាត់មិនឱ្យទោចក្រយានយន្តដើរដោយប្រេងសាំង ឬម៉ាហ្សូតធ្វើចរាចរណ៍ក្នុងក្រុងហាណូយចាប់ពីខែកក្កដា ឆ្នាំ២០២៦ទៅ។
សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដាក់លើរុស្ស៊ី ដើម្បីបង្ខំឲ្យរបបក្រុងម៉ូស្គូ ពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន។ កញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបលើកនេះ ផ្តោតខ្លាំងទៅលើប្រេងឥន្ធនៈ ដែលជាប្រភពចំណូលសំខាន់របស់រុស្ស៊ី។ ទណ្ឌកម្មនេះជាគម្រប់លើកទី១៨ហើយ បើគិតតាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបក៏រំពឹងថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៊ី។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនប៊ីន (Wang Wenbin) បានបង្ហាញការគាំទ្រ និងកោតសរសើរកម្ពុជាចំពោះការប្រឹងប្រែង បង្ក្រាបបទល្មើសបច្ចេកវិទ្យា ដោយសំដៅលើអំពើឆបោកតាមបណ្តាញអ៊ីនធ័រនែត។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក វ៉ាង។ សំណេររបស់លោក វ៉ាង ធ្វើឡើងស្របពេលអាជ្ញាធរកម្ពុជាកំពុងអនុវត្តបទបញ្ជាដាច់ណាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេស។
អគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ថា មានតែសៀមទេដែលដឹងច្បាស់ថាគ្រាប់មីនដែលបានផ្ទុះនោះជាគ្រាប់មីនចាស់ ឬថ្មី។ ការលើកឡើងរបស់អគ្គនាយក CMAC ដូច្នេះ ធ្វើឡើងក្រោយមន្ត្រីថៃ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លួន បានស្នើឲ្យភាគីកម្ពុជាដោះគ្រាប់មីនចាស់ៗចេញ ដែលនៅសេសសល់តាមព្រំដែន។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់បញ្ជូលក្រុមប្រដាប់អាវុធមួយក្រុមនៅតំបន់កាស្មៀរឥណ្ឌាក្នុងបញ្ជីខ្មៅភេរវនិយម។ នេះបើតាមប្រមុខការទូតអាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ ដោយបានចោទប្រកាន់ថា ពួកប្រដាប់អាវុធមួយក្រុមនេះជាអ្នកនៅពីក្រោយអំពើភេរវកម្មកាលពីខែមេសាកន្លងទៅ ហើយដែលបណ្តាលឲ្យផ្ទុះអាវុធបង្ហូរឈាមគ្នារវាងឥណ្ឌា និងប៉ាគីស្ថាន។
កម្ពុជាបាននាំចេញទុរេនប្រមាណ ១៧តោនជាលើកដំបូងទៅកាន់ប្រទេសចិន ខណៈទុរេនចំនួន ៣កុងតឺន័របន្ថែមទៀត នឹងនាំចេញទៅចិនដែរនៅសប្តាហ៍ក្រោយ។ នេះបើតាមក្រសួងកសិកម្មកម្ពុជានៅថ្ងៃទី១៧ កក្កដា ២០២៥ និងថាកម្ពុជានឹងប្រឹងប្រែងបន្តនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនបន្ថែមទៀតនៅថ្ងៃអនាគត។ ដោយឡែក អ្នកដាំទុរេននៅក្នុងស្រុកសម្តែងការសាទរ និងអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងគុណភាពអនាម័យ ស្តង់ដារសុវត្ថិភាព និងរក្សាគុណភាពរសជាតិទុរេនខ្មែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅដែលគ្រាប់កាំភ្លើងរបស់ទាហានអ៊ីស្រាអែលបែរជាធ្លាក់ត្រូវចំវិហារកាតូលិកក្នុងតំបន់ហ្កាហ្សា។ បើតាមសេតវិមាន ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានទូរស័ព្ទទៅប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំដើម្បីទទួលស្គាល់កំហុស។
ប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានធ្វើសកម្មភាពបង្ក្រាបក្រុមឆបោកអនឡាញយ៉ាងក្តៅគគុកនៅទូទាំងប្រទេស។ រយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកអនឡាញបានជាង១០កន្លែង ដែលស្ថិតនៅក្នុង ខេត្តព្រះសីហនុ កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ អ្នកតាមដានសង្គមនានាបានមើលឃើញថាយុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញដ៏ក្តៅគគុកនេះ គឺជាការបង្ហាញនូវឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាល ដើម្បីរក្សាបានសន្តិសុខជូនប្រជាជន និងជាការជួយលើកមុខមាត់ប្រទេសកម្ពុជាផងដែរ។
នៅទីក្រុងឡុងដ៍ លោកប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានចុះហត្ថលេខារួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រីអង់គ្លេស លើសន្ធិសញ្ញាមិត្តភាពរវាងប្រទេសទាំង២។ កិច្ចព្រមព្រៀងនេះ មានកំណត់ជាអាទិ៍ កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ ព្រមទាំងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់ជាដើម។
ទង់ជាតិបារាំងនៅជំរំយោធា២កន្លែងក្នុងរដ្ឋធានីដាការ ប្រទេសសេណេហ្គាល់ត្រូវជំនួសដោយទង់ជាតិសេណេហ្គាល់វិញ។ ក្រោយមានវត្តមានយោធា ៦០ឆ្នាំក្នុងក្របខ័ណ្ឌសហការទ្វេភាគី ប្រទេសបារាំងបានបញ្ចប់វត្តមានយោធាអចិន្ត្រៃយ៍នៅប្រទេសសេណេហ្គាល់ ត្រឹមថ្ងៃព្រហស្បតិ៍ ទី១៧ កក្កដា។ ការណ៍នេះគឺស្របតាមឆន្ទៈនយោបាយរបស់ប្រមុខដឹកនាំប្រទេសសេណេហ្គាល់ដែលមិនចង់ឲ្យបន្តមានវត្តមានទ័ពបរទេសនៅលើទឹកដីខ្លួន។
គិតមកដល់ឆ្នាំ២០២៥នេះ កាសែតភ្នំពេញប៉ុស្តិ៍គឺជាកាសែតផ្សាយជាអង់គ្លេស ដែលមានវ័យចំណាស់ជាងគេក្នុងប្រទេសកម្ពុជា។ ធ្លាប់បម្រើជាចំណីអារម្មណ៍អ្នកអានអស់រយៈពេល ៣៣ឆ្នាំ កាសែតមួយនេះបានសម្រេចបញ្ឈប់ការបោះពុម្ពជាក្រដាសនៅត្រឹមឆ្នាំ២០២៤ កន្លងទៅ។ អំឡុងឆ្នាំនោះ ភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយដោយប្តូរទៅជាទម្រង់អនឡាញទាំងស្រុង។ ក្នុងពិធីតាំងពិព័រណ៍រំលឹកស្នាដៃកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារ បណ្តាអ្នកនិយមអានកាសែតចំណាស់មួយនេះ ចង់ឃើញ ភ្នំពេញប៉ុស្តិ៍ផ្តល់ជម្រើសដល់អ្នកអាន តាមរយៈការបោះពុម្ពផ្សាយជាទម្រង់កាសែតឡើងវិញ។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានរកឃើញករណីនៃការរំលោភបំពាននានា លើអ្នកកាសែតនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥។ តាមរយៈរបាយការណ៍របស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២៥នេះ ខេមបូចា បង្ហាញថា សេរីភាពសារព័ត៌មាន នីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋាននៅកម្ពុជាបន្តជួបបញ្ហាប្រឈម។ តែមន្ត្រីរដ្ឋាភិបាលយល់ឃើញថារបាយការណ៍របស់ ខេមបូចា ធ្វើឡើងតែមួយជ្រុង។
ប្រទេសអង់គ្លេសបានប្រកាសមិនយកពន្ធលើទំនិញនាំចូលដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀតពីកម្ពុជា។ នេះបើតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ តាមអង់គ្លេស ការប្រកាសមិនយកពន្ធនាំចូលទំនិញនេះ គឺជាវិធានការពាណិជ្ជកម្មថ្មី ដើម្បីបើកឱកាស និងជំរុញការធ្វើពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ជាមួយប្រទេសដៃគូកំពុងអភិវឌ្ឍន៍ទាំងអស់នៅក្នុងពិភពលោក។
នៅតំបន់ភាគខាងលិចកូរ៉េខាងត្បូង ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក ក្នុងកម្រិតមួយដែលគេមិនធ្លាប់ជួបប្រទះ ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ។ ផ្អែកតាមអាជ្ញាធរកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧កក្កដា ជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាមិនធ្លាប់មាននេះ បានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងហោច៣នាក់ និងច្រើនពាន់នាក់ត្រូវជម្លៀសទៅរកទីកន្លែងមានសុវត្ថិភាព។
គណៈកម្មការអឺរ៉ុបបានស្នើគម្រោងកញ្ចប់ថវិកាសហភាពអឺរ៉ុបចំនួន ២ ០០០ ពាន់លានអឺរ៉ុបសម្រាប់រយៈពេលចន្លោះឆ្នាំ ២០២៨ និងឆ្នាំ២០៣៤។ សំណើគម្រោងកញ្ចប់ថវិកានេះបានត្រូវលោកស្រីប្រធានគណៈកម្មការអឺរ៉ុបពន្យល់ថា គឺដើម្បីជំរុញការប្រកួតប្រជែងសកម្មភាពសេដ្ឋកិច្ច កំណែទម្រង់វិស័យកសិកម្ម និងបំផុសសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ផែនការនេះហាក់ទំនងជាលំបាកនឹងចេញទៅរួច ពីព្រោះមានសមាជិកមួយចំនួនជំទាស់។
រឿងអាស្រូវបានផ្ទុះឡើង ដោយស្ត្រីថៃវ័យ៣៥ឆ្នាំម្នាក់ មានទំនាក់ទំនងក្នុងទម្រង់ជា “ស្រីកំណាន់” របស់ព្រះសង្ឃជាង១០អង្គ នៅវត្តផ្សេងៗគ្នាស្ទើរទូទាំងប្រទេស។ ព្រះសង្ឃជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវនេះ ខ្លះមានឋានៈនិងតួនាទីជាន់ខ្ពស់ផង។ ប្រើល្បិចលួងលោមស្នេហ៍ព្រះសង្ឃដើម្បីជំរិតយកលុយ ស្ត្រីឆបោកនេះទើបត្រូវបានប៉ូលិសថៃចាប់ខ្លួនបាននៅថ្ងៃទីអង្គារទី១៥កក្កដា២០២៥ ជាមួយវត្ថុតាងជាច្រើន។
អាជ្ញាធរមានសមត្ថកិច្ចនៅខេត្តកំពង់ស្ពឺ បានចាប់ខ្លួន អ្នកកាសែត២នាក់ បន្ទាប់ពីពួកគេត្រូវបានរកឃើញថា ចុះឃ្លំាមើលបទល្មើសព្រៃឈើ និងយកលុយពីអ្នកដឹកអុស និងធ្យូង ស្ថិតក្នុងភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមាគមការពារសិទ្ធិអ្នកកាសែត យល់ឃើញថា អ្នកកាសែតគួរត្រូវបាននាំខ្លួនយកមកអប់រំ ប្រសិនពួកគេដើរហួសពីបន្ទាត់វិជ្ជាជីវៈអ្នកសារព័ត៌មាន ពោលគឺមិនគួរណាធ្វើការចាប់ខ្លួនតាមវិធានការច្បាប់ផ្សេងៗ ដូចជា ច្បាប់ព្រហ្មទណ្ឌនោះទេ។
មិនត្រឹមតែមានរសជាតិឆ្ងាញ់ជាប់មាត់ទេ គ្រាប់ស្វាយចន្ទីថែមទាំងជាអាហារគួរជាទីចាប់អារម្មណ៍ទៀត បើគិតតាមបែបអាហារូបត្ថម្ភ។ តើគ្រាប់ស្វាយចន្ទីផ្តល់អត្ថប្រយោជន៍យ៉ាងណាដល់សុខភាព? តើគេអាចទទួលទានគ្រាប់ស្វាយចន្ទីជារៀងរាល់ថ្ងៃ និងក្នុងបរិមាណប៉ុនណាដែរ?
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងជាថ្មីម្តងទៀតនូវមុខទំនិញមួយចំនួន ដែលត្រូវហាមឃាត់ការនាំចូលពីប្រទេសថៃ។ មុខទំនិញដែលជាប់បម្រាមទាំងនេះរួមមាន បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។ ការរំលឹករបស់ស្ថាប័នគយនៅពេលនេះ ធ្វើឡើងដើម្បីឲ្យអាជីវករ និងពាណិជ្ជករបានយល់ និងចៀសវាងការនាំទំនិញ ដែលមានប្រភពដើមពីប្រទេសថៃទាំងនេះចូលមកកម្ពុជា។
មួយថ្ងៃ ក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសទុកពេល ៥០ ថ្ងៃ ឲ្យរុស្ស៊ី បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន វិមានក្រេមឡាំង បានឆ្លើយតបទៅវិញភ្លាមថា រុស្ស៊ីនឹងត្រូវការពេល ដើម្បីពិចារណាលើការដាក់ឱសានវាទ ពីសំណាក់អាមេរិក។ គួរបញ្ជាក់ថា ដើម្បីបន្ថែមសម្ពាធមួយកម្រិតទៀតលើរុស្ស៊ី អាមេរិក បានប្រកាសបញ្ជូនអាវុធទៅជួយអ៊ុយក្រែន តាមរយៈអង្គការអូតង់ និង ព្រមានដំឡើងពន្ធគយច្រើនសន្ធឹក ចំពោះប្រទេសទាំងឡាយណា ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី។