Cambodia



Votes at 16? We can't even pick Keir Starmer out of a line-up! Teens are wary of voting at next General Election - but they do know who Nigel Farage is

Youngsters (pictured) set to be given the right to vote in the next General Election have showcased a shocking lack of knowledge about the UK's political leaders.

វិមានក្រេមឡាំងថា រុស្ស៊ី និងអ៊ុយក្រែនមានលក្ខខណ្ឌចរចាបញ្ចប់សង្គ្រាម ខ្វែងគ្នាខ្លាំង

នៅថ្ងៃចន្ទ ទី២១ កក្កដា រដ្ឋមន្ត្រីការបរទេសបារាំងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅអ៊ុយក្រែន ខណ

វិមានក្រេមឡាំងថា រុស្ស៊ី និងអ៊ុយក្រែនមានលក្ខខណ្ឌចរចាបញ្ចប់សង្គ្រាម ខ្វែងគ្នាខ្លាំង

នៅថ្ងៃចន្ទ ទី២១ កក្កដា រដ្ឋមន្ត្រីការបរទេសបារាំងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅអ៊ុយក្រែន ខណៈពេលដែលអ៊ុយក្រែនកំពុងតែបោះដៃរកក្រុងម៉ូស្គូដើម្បីចរចាបញ្ចប់សង្គ្រាម។ តែមន្ត្រីជាន់ខ្ពស់នៅវិមានក្រេមឡាំងបានព្រលយពាក្យថា រុស្ស៊ី និងអ៊ុយក្រែនមានលក្ខខណ្ឌនៃសំណើចរចាបញ្ចប់សង្គ្រាមផ្ទុយគ្នាឆ្ងាយណាស់។

យន្តហោះយោធាបង់ក្លាដែសធ្លាក់លើសាលារៀនស្លាប់ក្មេងជាច្រើននាក់

យន្តហោះប្រដេញរបស់កងទ័ពជើងអាកាសបង់ក្លាដែសមួយគ្រឿងដែលកំពុងហាត់ហោះហើរបានធ្លាក់លើសាលារៀនមួ

យន្តហោះយោធាបង់ក្លាដែសធ្លាក់លើសាលារៀនស្លាប់ក្មេងជាច្រើននាក់

យន្តហោះប្រដេញរបស់កងទ័ពជើងអាកាសបង់ក្លាដែសមួយគ្រឿងដែលកំពុងហាត់ហោះហើរបានធ្លាក់លើសាលារៀនមួយក្នុងរដ្ឋធានីដាកានាថ្ងៃចន្ទ ទី២១ កក្កដា ២០២៥។ មានស្លាប់យ៉ាងហោចណាស់ ១៦នាក់ ភាគច្រើនជាសិស្សសាលា និងរបួសជាង១០០នាក់។ នេះបើតាមតុល្យការផ្លូវការបឋម។

ប្រជាពលរដ្ឋប្រមូលផ្តុំគ្នាមុខតុលាការទាមទារដំណោះស្រាយពីក្រុមហ៊ុនពិភពដីមាស

ប្រជាពលរដ្ឋរាប់សិបនាក់ដែលជាអតិថិជនរបស់ក្រុមហ៊ុនពិភពដីមាស របស់អតីត ឧកញ៉ា ហ៊ី គឹមហុង បានប្រ

ប្រជាពលរដ្ឋប្រមូលផ្តុំគ្នាមុខតុលាការទាមទារដំណោះស្រាយពីក្រុមហ៊ុនពិភពដីមាស

ប្រជាពលរដ្ឋរាប់សិបនាក់ដែលជាអតិថិជនរបស់ក្រុមហ៊ុនពិភពដីមាស របស់អតីត ឧកញ៉ា ហ៊ី គឹមហុង បានប្រមូលផ្តុំគ្នាតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ ដើម្បីស្នើឲ្យតុលាការពន្លឿននីតិវិធីដោះស្រាយវិវាទ ទាក់ទងទៅនឹងការខាតបង់ទឹកប្រាក់ជាច្រើនលានដុល្លារដែលពួកគេបានបង់ឲ្យក្រុមហ៊ុនដើម្បីបានការប្រាក់ត្រឡប់មកវិញ។ ការចេញតវ៉ាជាថ្មីទៀតរបស់ពលរដ្ឋនេះ ធ្វើឡើង​បន្ទាប់ពីអតីត ឧកញ៉ារូបនេះចេញមុខយកអំណោយទៅចែកកងទ័ពនៅព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗនេះ។

មន្ត្រីនគរបាលខណ្ឌព្រែកព្នៅម្នាក់ បានគេចខ្លួនក្រោយឆបោកប្រាក់ពលរដ្ឋពីគម្រោងដីឡូតិ៍

មន្ត្រីនគរបាលមានឋានន្តរស័ក្តិជាអធិការរងនគរបាលខណ្ឌព្រែកព្នៅម្នាក់ បានរងការចោទប្រកាន់ថាបោ

មន្ត្រីនគរបាលខណ្ឌព្រែកព្នៅម្នាក់ បានគេចខ្លួនក្រោយឆបោកប្រាក់ពលរដ្ឋពីគម្រោងដីឡូតិ៍

មន្ត្រីនគរបាលមានឋានន្តរស័ក្តិជាអធិការរងនគរបាលខណ្ឌព្រែកព្នៅម្នាក់ បានរងការចោទប្រកាន់ថាបោកយកប្រាក់ប្រជាពលរដ្ឋ តាមរយៈគម្រោងដីឡូតិ៍មួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមការឲ្យដឹងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ ស្នងការនគរបាលរាជធានីភ្នំពេញ​បញ្ជាក់ថាអង្គភាពនឹងអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ និងបានអះអាងថារឿងដីធ្លីមិនមានជាប់ពាក់ព័ន្ធជាមួយអង្គភាពឡើយ។

មន្ត្រីសង់ត្រាល់៖ ពលករខ្មែរខ្លះកំពុងរងគ្រោះពីការធ្វើទុក្ខបុកម្នេញពីថៅកែថៃ

ពលករខ្មែរ ដែលបានចូលទៅធ្វើការនៅក្នុងប្រទេសថៃ នៅតែបន្តវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញជារៀងរ

មន្ត្រីសង់ត្រាល់៖ ពលករខ្មែរខ្លះកំពុងរងគ្រោះពីការធ្វើទុក្ខបុកម្នេញពីថៅកែថៃ

ពលករខ្មែរ ដែលបានចូលទៅធ្វើការនៅក្នុងប្រទេសថៃ នៅតែបន្តវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញជារៀងរាល់ថ្ងៃ​។ ភាគច្រើននៃពលករ ដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញទាំងនោះ មានឯកសារស្នាក់នៅ មិនគ្រប់គ្រាន់ ឬហួសសុពលភាព។ មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន បានប្រាប់វិទ្យុបារាំងRFI នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះថា ពលករខ្មែរខ្លះនៅបន្តធ្វើការធម្មតា ពលករខ្លះទៀតចាកចេញមកប្រទេសខ្មែរវិញ ដោយមូលហេតុផ្សេងៗ។ មន្ត្រីការងារអង្គការសង់ត្រាល់រូបនេះឲ្យដឹងទៀតថា មានពលករខ្មែរជាង១០នាក់ ធ្វើការនៅខេត្តរ៉ាត់បុរី ជាប់នឹងទីក្រុងបាងកក បានបង្ខំចិត្តនាំគ្នាចាកចេញពីកន្លែងការងារដោយសារការធ្វើទុកបុកម្នេញពីថៅកែរបស់ពួកគេ ដូចជាការកាត់ទឹក កាត់ភ្លើង និងមិនបើកប្រាក់ខែឲ្យជាដើម។ សូមស្តាប់លោក លឹង សុផុន ពីខេត្តឈុនបុរីប្រទេសថៃ ដែលរៀបចំដោយ ញឹម សុផល៖

ឥណ្ឌូណេស៊ី ៖ ឆេះសាឡាង​ ស្លាប់​​មនុស្ស៣នាក់ និង​​សង្គ្រោះ​ជីវិត​ជាង​៥០០នាក់

នៅឥណ្ឌូណេស៊ី ការឆេះសាឡាងដឹកចម្លងអ្នកដំណើរ បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់​។ ក្រុមភ្នាក់ងារសង្

ឥណ្ឌូណេស៊ី ៖ ឆេះសាឡាង​ ស្លាប់​​មនុស្ស៣នាក់ និង​​សង្គ្រោះ​ជីវិត​ជាង​៥០០នាក់

នៅឥណ្ឌូណេស៊ី ការឆេះសាឡាងដឹកចម្លងអ្នកដំណើរ បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់​។ ក្រុមភ្នាក់ងារសង្គ្រោះ បាន​ជួយមនុស្សចេញពីភ្លើងផ្សែង និងស្រង់ចេញពីទឹក ចំនួនជាង៥០០នាក់។ នេះបើតាមអាជ្ញាធរមូលដ្ឋានឥណ្ឌូណេស៊ី ដោយបញ្ជាក់ទៀតថា កំពុងតែស្វែងរកជនរងគ្រោះ និងអ្នកបាត់ខ្លួនបន្តទៀត។ គ្រោះថ្នាក់ឆេះសាឡាងនៅឥណ្ឌូណេស៊ីនេះកើតឡើងផ្ទួនគ្នា បន្ទាប់ពីមានលិចសាឡាងមួយនៅម្តុំកោះបាលីស្លាប់មនុស្សជិត២០នាក់កាលពីខែដើមកក្កដា។

ជប៉ុន៖​ បក្ស​កាន់​អំណាច​បាត់​បង់​សំឡេង​ភាគ​ច្រើន​នៅព្រឹទ្ធសភា​​ តែលោកអ៊ីស្ហ៊ីបាបន្ត​តោង​​តំណែង

សម្ព័ន្ធ​បក្សកាន់​អំណាចជប៉ុន ដឹកនាំ​ដោយ​​លោក​នាយករដ្ឋមន្ត្រី​ស្ហ៊ីគេរុ អ៊ីស្ហ៊ីបា បានទទួ

ជប៉ុន៖​ បក្ស​កាន់​អំណាច​បាត់​បង់​សំឡេង​ភាគ​ច្រើន​នៅព្រឹទ្ធសភា​​ តែលោកអ៊ីស្ហ៊ីបាបន្ត​តោង​​តំណែង

សម្ព័ន្ធ​បក្សកាន់​អំណាចជប៉ុន ដឹកនាំ​ដោយ​​លោក​នាយករដ្ឋមន្ត្រី​ស្ហ៊ីគេរុ អ៊ីស្ហ៊ីបា បានទទួល​សំឡេង​គាំទ្រ​តែ​៤១​អសនៈ​ប៉ុណ្ណោះ ​​​នៅក្នុង​សម័យ​បោះឆ្នោត​ព្រឹទ្ធសភាជប៉ុន នា​​ថ្ងៃអាទិត្យទី​២០​កក្កដា​២០២៥ ម្សិលមិញ។ គ្មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅក្នុងសភា​តាំងពី​ខែ​តុលា​២០២៤​មក​ស្រាប់​ផង ពេល​នេះរដ្ឋាភិបាល​លោក​ស្ហ៊ីគេរុ អ៊ីស្ហ៊ីបា បាន​​បាត់​បង់​សំឡេង​ភាគ​ច្រើន​ នៅព្រឹទ្ធសភា​ទៀត។ ប៉ុន្តែ​លោក ស៊្ហីគេរុ អ៊ីស្ហ៊ីបា បាន​បញ្ជាក់​ជំហរ​មិន​លាលែង​ចេញ​ពី​តំណែង​ទេ។

មនុស្សស្លាប់ជាង ៣០នាក់ ដោយគ្រោះថ្នាក់លិចទូកទេសចរណ៍ នៅបេដាឡុង ប្រទេសវៀតណាម

យ៉ាងហោចណាស់ មានមនុស្សស្លាប់ជាង ៣០នាក់ និងបាត់ខ្លួនច្រើននាក់ ដោយគ្រោះថ្នាក់លិចទូកទេសចរណ៍ ន

មនុស្សស្លាប់ជាង ៣០នាក់ ដោយគ្រោះថ្នាក់លិចទូកទេសចរណ៍ នៅបេដាឡុង ប្រទេសវៀតណាម

យ៉ាងហោចណាស់ មានមនុស្សស្លាប់ជាង ៣០នាក់ និងបាត់ខ្លួនច្រើននាក់ ដោយគ្រោះថ្នាក់លិចទូកទេសចរណ៍ នៅតំបន់ទេសចរណ៍ បេដាឡុង ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ ទី១៩ កក្កដា។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា រហូតមកដល់ពេលនេះ មនុស្សប្រមាណ ១០នាក់ ប៉ុណ្ណោះ នៅរស់រានមានជីវិត។

កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងជួរកងទ័ព

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន បានឯកភាពគ្នាក្នុងការពង្រឹង​កិច្ច​សហប្រតិបត្តិ

កម្ពុជា-ហ្វីលីពីន ឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងជួរកងទ័ព

មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន បានឯកភាពគ្នាក្នុងការពង្រឹង​កិច្ច​សហប្រតិបត្តិការជាយុទ្ធសាស្ត្រមួយចំនួន ក្នុងនោះរួមមានការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការហ្វឹកហ្វឺនរួម​គ្នា និងការរៀបចំសមយុទ្ធទ្វេ​ភាគី​ទាំងក្នុងកម្រិតយុទ្ធវិធី និងយុទ្ធនាការ។ ការប្រកាសឯកភាពគ្នាយ៉ាងដូច្នេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងលោក ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោក រ៉យ ហ្កាលីដូ (ROY M. GALIDO) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

កម្ពុជាបានផ្តល់សញ្ជាតិដល់ជនបរទេសជាងប្រាំពាន់នាក់គិតមកដល់បច្ចុប្បន្ន

អគ្គ​នា​យក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម ​បាន​ឲ្យដឹង​ថា ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ ​មក​ដល់​បច្ចុប

កម្ពុជាបានផ្តល់សញ្ជាតិដល់ជនបរទេសជាងប្រាំពាន់នាក់គិតមកដល់បច្ចុប្បន្ន

អគ្គ​នា​យក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម ​បាន​ឲ្យដឹង​ថា ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ ​មក​ដល់​បច្ចុប្បន្ន​ កម្ពុជា​បាន​ផ្តល់​សញ្ជាតិ​ដល់​ជន​បរទេស​មាន​ចំនួន​ជាង​ប្រាំពាន់​នាក់​ ឬ​គិត​ជា​មធ្យម​ប្រមាណ​ពីររយ​នាក់​ក្នុង​មួយ​ឆ្នាំ។​ នេះ​ជាការ​គូស​បញ្ជាក់​នៅ​ក្នុង​សេច​ក្តី​បំភ្លឺ​របស់​អគ្គនា​យក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម​ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា​ ដែល​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​ សញ្ជាតិ​ខ្មែរ ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុម​ម៉ាហ្វីយ៉ា​ ដូច​ទំ​និញ​ក្នុង​ទីផ្សារ​។

ការប្រយុទ្ធនៅខាងត្បូងស៊ីរីនៅតែបន្ត ថ្វីបើ​មេដឹកនាំរដ្ឋាភិបាល​ប្រកាសបទឈប់បាញ់ចូលជាធរមាន

កាលពីព្រឹកថ្ងៃសៅរ៍ទី​១៩កក្កដា វិមានប្រធានាធិបតី​ស៊ីរី​បានប្រកាស​ ចូលជាធរមាននូវបទឈប់បាញ់

ការប្រយុទ្ធនៅខាងត្បូងស៊ីរីនៅតែបន្ត ថ្វីបើ​មេដឹកនាំរដ្ឋាភិបាល​ប្រកាសបទឈប់បាញ់ចូលជាធរមាន

កាលពីព្រឹកថ្ងៃសៅរ៍ទី​១៩កក្កដា វិមានប្រធានាធិបតី​ស៊ីរី​បានប្រកាស​ ចូលជាធរមាននូវបទឈប់បាញ់ នៅតំបន់ភាគខាតត្បូង ត្រង់តំបន់ខេត្ត​ស្វេដា (Soueïda) ដែល​មាន​ការ​ផ្ទុះអាវុធ​រវាងក្រុមសហគមន៍សាសនាផ្សេងគ្នា អស់​មួយ​សប្តាហ៍​មកហើយ។ ការវាយប្រយុទ្ធគ្នា ដែលបានបណ្តាល​ឲ្យស្លាប់​មនុស្ស​ ជិត​១ពាន់នាក់។ តែយ៉ាងណា​ នៅរសៀលថ្ងៃសៅរ៍ ប្រភពជាច្រើនបានអះអាងថា ការប្រយុទ្ធគ្នារវាង​ក្រុមឌ្រូស និង​ក្រុម​បេដ្វាំង នៅតែមានដដែលទេ។

សិង្ហបុរី កំពុងរងការវាយប្រហារទ្រង់ទ្រាយធំ ដោយក្រុមចោរព័ត៌មានវិទ្យាចិន

អាជ្ញាធរសិង្ហបុរីបានទាញសញ្ញាអាសន្ន អំពីការព្យាយាមចូលលួចទិន្នន័យរស៊ើបរបស់រដ្ឋាភិបាល ពីសំ

សិង្ហបុរី កំពុងរងការវាយប្រហារទ្រង់ទ្រាយធំ ដោយក្រុមចោរព័ត៌មានវិទ្យាចិន

អាជ្ញាធរសិង្ហបុរីបានទាញសញ្ញាអាសន្ន អំពីការព្យាយាមចូលលួចទិន្នន័យរស៊ើបរបស់រដ្ឋាភិបាល ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យាចិន។ ការវាយប្រហារតាមប្រព័ន្ធអ៊ិនធ័រនែតទ្រង់ទ្រាយធំនេះ អាចនឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី។

លោកដូណាល់ ត្រាំ ប្តឹង​កាសែត Wall Street Journal ទារប្រាក់​១ម៉ឺន​លានដុល្លារ ពីបទបរិហារកេរ្តិ៍

លោកដូណាល់ ត្រាំ បាន​ដាក់ពាក្យ​ប្តឹងកាសែត Wall Street Journal ទារប្រាក់ចំនួន១ម៉ឺនលានដុល្លារ ពីបទបរិហារក

លោកដូណាល់ ត្រាំ ប្តឹង​កាសែត Wall Street Journal ទារប្រាក់​១ម៉ឺន​លានដុល្លារ ពីបទបរិហារកេរ្តិ៍

លោកដូណាល់ ត្រាំ បាន​ដាក់ពាក្យ​ប្តឹងកាសែត Wall Street Journal ទារប្រាក់ចំនួន១ម៉ឺនលានដុល្លារ ពីបទបរិហារកេរ្តិ៍​​។ លោកដូណាល់ ត្រាំ បានបង្ហាញ​កំហឹងក្រេវក្រោធ បន្ទាប់ពីកាសែតនេះបានចុះផ្សាយ​កាលពីថ្ងៃព្រហស្បតិ៍​ ទី​១៧​កក្កដា​ ថាលោកបាន​ផ្ញើលិខិត​មួយនៅឆ្នាំ​២០០៣ ក្នុងឱកាសខួបកំណើតលោក Jeffrey Epstein ដែលជាប់ចោទក្នុងរឿងអាស្រូវផ្លូវភេទដ៏ធំមហិមា។ ក្នុងលិខិតនោះ កាសែត Wall Street Journal អះអាងថា ​លោកដូណាល់ ត្រាំ បានសរសេរពាក្យ​អាសអាភាស និងបានគូររូប​មនុស្ស​ស្រីអាកា្រត​កាយ​ថែមទៀតផង។

លោកដូណាល់ ត្រាំ ប្តឹង​កាសែត Wall Street Journal ទារប្រាក់​១ម៉ឺន​លានដុល្លារ ពីបទបរិហាកេរ្តិ៍

លោកដូណាល់ ត្រាំ បាន​ដាក់ពាក្យ​ប្តឹងកាសែត Wall Street Journal ទារប្រាក់ចំនួន១ម៉ឺនលានដុល្លារ ពីបទបរិហារក

លោកដូណាល់ ត្រាំ ប្តឹង​កាសែត Wall Street Journal ទារប្រាក់​១ម៉ឺន​លានដុល្លារ ពីបទបរិហាកេរ្តិ៍

លោកដូណាល់ ត្រាំ បាន​ដាក់ពាក្យ​ប្តឹងកាសែត Wall Street Journal ទារប្រាក់ចំនួន១ម៉ឺនលានដុល្លារ ពីបទបរិហារកេរ្តិ៍​​។ លោកដូណាល់ ត្រាំ បានបង្ហាញ​កំហឹងក្រេវក្រោធ បន្ទាប់ពីកាសែតនេះបានចុះផ្សាយ​កាលពីថ្ងៃព្រហស្បតិ៍​ ទី​១៧​កក្កដា​ ថាលោកបាន​ផ្ញើលិខិត​មួយនៅឆ្នាំ​២០០៣ ក្នុងឱកាសខួបកំណើតលោក Jeffrey Epstein ដែលជាប់ចោទក្នុងរឿងអាស្រូវផ្លូវភេទដ៏ធំមហិមា។ ក្នុងលិខិតនោះ កាសែត Wall Street Journal អះអាងថា ​លោកដូណាល់ ត្រាំ បានសរសេរពាក្យ​អាសអាភាស និងបានគូររូប​មនុស្ស​ស្រីអាកា្រត​កាយ​ថែមទៀតផង។

លោក ឃួន កៅ កែច្នៃផ្លែដូងស្តរដែលគ្មានប្រយោជន៍ទៅជារូបត្រីបែប ៣D

ដូងគឺជាដំណាំមួយប្រភេទដែលផ្ដល់នូវអត្ថប្រយោជន៍ច្រើន។ ក្នុងនោះដោយគ្រាន់តែផ្លែដូងមួយផ្លែអាច

លោក ឃួន កៅ កែច្នៃផ្លែដូងស្តរដែលគ្មានប្រយោជន៍ទៅជារូបត្រីបែប ៣D

ដូងគឺជាដំណាំមួយប្រភេទដែលផ្ដល់នូវអត្ថប្រយោជន៍ច្រើន។ ក្នុងនោះដោយគ្រាន់តែផ្លែដូងមួយផ្លែអាចឱ្យកសិករទាញយកផលទាំងសាច់ដូង ទឹកដូង ត្រឡោកដូង និងស្រកីដូង។ ដោយឡែក លោក ឃួន កៅ មានគំនិតច្នៃផ្លែដូងស្តរដែលមិនអាចបរិភោគបាន ទៅជារូបត្រីមានពណ៌ 3D សម្រាប់ជាវត្ថុអនុស្សាវរីយ៍យ៉ាងស្រស់ស្អាត និងទទួលបានការគាំទ្រច្រើនពីអតិថិជន។ អតីតវិចិត្រកររូបនេះ ក៏ចង់បង្រៀនកុមារក្រីក្រ ឬក្មេងកំព្រា ឱ្យចេះកែច្នៃផ្លែដូងស្តមិនបានការនេះ ឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍សម្រាប់លក់តាមតំបន់ទេសចរណ៍។

ជើងយន្តហោះត្រង់ពីចិនមកចុះចតនៅខេត្តសៀមរាបជាលើកដំបូង

ជើង​យន្ត​ហោះ​ត្រង់​ពី​ចិន​បាន​មក​ចុះ​ចត​នៅ​ខេត្ត​សៀម​រាប​ជា​លើក​ដំបូង ​នាព្រឹក​ថ្ងៃ​ទី​

ជើងយន្តហោះត្រង់ពីចិនមកចុះចតនៅខេត្តសៀមរាបជាលើកដំបូង

ជើង​យន្ត​ហោះ​ត្រង់​ពី​ចិន​បាន​មក​ចុះ​ចត​នៅ​ខេត្ត​សៀម​រាប​ជា​លើក​ដំបូង ​នាព្រឹក​ថ្ងៃ​ទី​១៨ ​ខែ​កក្កដា​ ឆ្នាំ​២០២៥​។​ ជើង​ហោះ​ហើរ​ត្រង់​នេះ ​ជា​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា ​ដែល​ផ្ទុក​អ្នក​ដំណើរ​ពេញ ​ដែល​បាន​ចាក​ចេញ​ពី​ទី​ក្រុង ​សិន​ជិន​ ប្រទេស​ចិន​។​ ឯក​អគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា​ បាន​គូស​បញ្ជាក់​ថា ​នេះ​ជា​ការ​រួម​បញ្ចូល​នូវ​ថាម​ពល​រស់​រវើក​ថ្មី​សម្រាប់​ឆ្នាំ​ទេសចរណ៍​ចិន​ និង ​កម្ពុជា​ ២០២៥​។

វៀតណាមគ្រោងហាមឃាត់ការជិះម៉ូតូក្នុងក្រុងដើម្បីកាត់បន្ថយផ្សែងពុល

វៀតណាមចង់បិទបញ្ចប់ការប្រើប្រាស់ម៉ូតូដែលបញ្ចេញផ្សែងពុល។ ដើម្បីសម្រេចកម្មវត្ថុកាត់បន្ថយផ្

វៀតណាមគ្រោងហាមឃាត់ការជិះម៉ូតូក្នុងក្រុងដើម្បីកាត់បន្ថយផ្សែងពុល

វៀតណាមចង់បិទបញ្ចប់ការប្រើប្រាស់ម៉ូតូដែលបញ្ចេញផ្សែងពុល។ ដើម្បីសម្រេចកម្មវត្ថុកាត់បន្ថយផ្សែងបំពុលបរិយាកាស រដ្ឋាភិបាលវៀតណាមគ្រោងនឹងហាមឃាត់មិនឱ្យទោចក្រយានយន្តដើរដោយប្រេងសាំង ឬម៉ាហ្សូតធ្វើចរាចរណ៍ក្នុងក្រុងហាណូយចាប់ពីខែកក្កដា ឆ្នាំ២០២៦ទៅ។

អឺរ៉ុបបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដើម្បីដាក់សម្ពាធឲ្យពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន

សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដាក់លើរុស្ស៊ី ដើម្បីបង្ខំឲ្យរបបក្

អឺរ៉ុបបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ដើម្បីដាក់សម្ពាធឲ្យពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន

សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដាក់លើរុស្ស៊ី ដើម្បីបង្ខំឲ្យរបបក្រុងម៉ូស្គូ ពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន។ កញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបលើកនេះ ផ្តោតខ្លាំងទៅលើប្រេងឥន្ធនៈ ដែលជាប្រភពចំណូលសំខាន់របស់រុស្ស៊ី។ ទណ្ឌកម្មនេះជាគម្រប់លើកទី១៨ហើយ បើគិតតាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបក៏រំពឹងថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងការដាក់ទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៊ី។

ទូតចិនសរសើរកម្ពុជាចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនប៊ីន (Wang Wenbin) បានបង្ហាញការគាំទ្រ និងកោតសរសើរកម្ពុជាច

ទូតចិនសរសើរកម្ពុជាចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកអនឡាញ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនប៊ីន (Wang Wenbin) បានបង្ហាញការគាំទ្រ និងកោតសរសើរកម្ពុជាចំពោះការប្រឹងប្រែង បង្ក្រាបបទល្មើសបច្ចេកវិទ្យា ដោយសំដៅលើអំពើឆបោកតាមបណ្តាញអ៊ីនធ័រនែត។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក វ៉ាង។ សំណេររបស់លោក វ៉ាង  ធ្វើឡើងស្របពេលអាជ្ញាធរកម្ពុជាកំពុងអនុវត្តបទបញ្ជាដាច់ណាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេស។

ថៃស្នើឲ្យកម្ពុជា​ដោះមីនចាស់ៗចេញ ក្រោយទាហានថៃ៣នាក់រងគ្រោះដោយជាន់មីន

អគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១

ថៃស្នើឲ្យកម្ពុជា​ដោះមីនចាស់ៗចេញ ក្រោយទាហានថៃ៣នាក់រងគ្រោះដោយជាន់មីន

អគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ថា មានតែសៀមទេដែលដឹងច្បាស់ថាគ្រាប់មីនដែលបានផ្ទុះនោះជាគ្រាប់មីនចាស់ ឬថ្មី។ ការលើកឡើងរបស់អគ្គនាយក CMAC ដូច្នេះ ធ្វើឡើងក្រោយមន្ត្រីថៃ តាមរយៈបណ្តាញផ្សព្វផ្សាយរបស់ខ្លួន បានស្នើឲ្យភាគីកម្ពុជាដោះគ្រាប់មីនចាស់ៗចេញ ដែលនៅសេសសល់តាមព្រំដែន។

អាមេរិកដាក់ពួកប្រដាប់អាវុធមួយក្រុមនៅកាស្មៀរឥណ្ឌាក្នុងបញ្ជីភេរវជន

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់បញ្ជូលក្រុមប្រដាប់អាវុធមួយក្រុមនៅតំបន់កាស្មៀរឥ

អាមេរិកដាក់ពួកប្រដាប់អាវុធមួយក្រុមនៅកាស្មៀរឥណ្ឌាក្នុងបញ្ជីភេរវជន

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់បញ្ជូលក្រុមប្រដាប់អាវុធមួយក្រុមនៅតំបន់កាស្មៀរឥណ្ឌាក្នុងបញ្ជីខ្មៅភេរវនិយម។ នេះបើតាមប្រមុខការទូតអាមេរិក លោក ម៉ារកូ រ៉ូប៊ីយ៉ូ ដោយបានចោទប្រកាន់ថា ពួកប្រដាប់អាវុធមួយក្រុមនេះជាអ្នកនៅពីក្រោយអំពើភេរវកម្មកាលពីខែមេសាកន្លងទៅ ហើយ​ដែល​បណ្តាលឲ្យផ្ទុះអាវុធបង្ហូរឈាមគ្នារវាងឥណ្ឌា និងប៉ាគីស្ថាន។ 

កម្ពុជានាំចេញផ្លែទុរេនស្រស់ដោយផ្ទាល់ចំនួន១៧តោន ជាលើកដំបូងទៅចិន

កម្ពុជាបាននាំចេញទុរេនប្រមាណ ១៧តោនជាលើកដំបូងទៅកាន់ប្រទេសចិន ខណៈទុរេនចំនួន ៣កុងតឺន័របន្ថែម

កម្ពុជានាំចេញផ្លែទុរេនស្រស់ដោយផ្ទាល់ចំនួន១៧តោន ជាលើកដំបូងទៅចិន

កម្ពុជាបាននាំចេញទុរេនប្រមាណ ១៧តោនជាលើកដំបូងទៅកាន់ប្រទេសចិន ខណៈទុរេនចំនួន ៣កុងតឺន័របន្ថែមទៀត នឹងនាំចេញទៅចិនដែរនៅសប្តាហ៍ក្រោយ។ នេះបើតាមក្រសួងកសិកម្មកម្ពុជានៅថ្ងៃទី១៧ កក្កដា ២០២៥ និងថាកម្ពុជានឹងប្រឹងប្រែងបន្តនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនបន្ថែមទៀតនៅថ្ងៃអនាគត។ ដោយឡែក អ្នកដាំទុរេននៅក្នុង​ស្រុក​សម្តែង​ការ​សាទរ និងអំពាវនាវឱ្យរដ្ឋាភិបាលពង្រឹងគុណភាពអនាម័យ ស្តង់ដារសុវត្ថិភាព និងរក្សាគុណភាពរសជាតិទុរេនខ្មែរ។

អ៊ីស្រាអែលសោកស្តាយនឹងការវាយប្រហារលើវិហារកាតូលិកនៅហ្កាហ្សាដោយភាន់ច្រឡំ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយយ៉ាងជ

អ៊ីស្រាអែលសោកស្តាយនឹងការវាយប្រហារលើវិហារកាតូលិកនៅហ្កាហ្សាដោយភាន់ច្រឡំ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូបានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយយ៉ាងជ្រាលជ្រៅដែលគ្រាប់កាំភ្លើងរបស់ទាហានអ៊ីស្រាអែលបែរជាធ្លាក់ត្រូវចំវិហារកាតូលិកក្នុងតំបន់ហ្កាហ្សា។ បើតាមសេតវិមាន ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានទូរស័ព្ទទៅប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំដើម្បីទទួលស្គាល់កំហុស។

តើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនឹងជួយអ្វីខ្លះដល់កម្ពុជា?

ប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានធ្វើសកម្មភាពបង្ក្រាបក្រុមឆបោកអនឡាញយ៉ាងក្តៅគគ

តើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនឹងជួយអ្វីខ្លះដល់កម្ពុជា?

ប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានធ្វើសកម្មភាពបង្ក្រាបក្រុមឆបោកអនឡាញយ៉ាងក្តៅគគុកនៅទូទាំងប្រទេស។ រយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកអនឡាញបានជាង១០កន្លែង ដែលស្ថិតនៅក្នុង ខេត្តព្រះសីហនុ កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ អ្នកតាមដានសង្គមនានាបានមើលឃើញថាយុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញដ៏ក្តៅគគុកនេះ គឺជាការបង្ហាញនូវឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាល ដើម្បីរក្សាបានសន្តិសុខជូនប្រជាជន និងជាការជួយលើកមុខមាត់ប្រទេសកម្ពុជាផងដែរ។

អង់គ្លេសនិង​អាល្លឺម៉ង់ចុះ “សន្ធិសញ្ញាមិត្តភាព” ពង្រឹងចំណងសហប្រតិបត្តិការ​ច្រើនវិស័យ

នៅទីក្រុងឡុងដ៍ លោក​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ បានចុះហត្ថលេខារួមគ្នាជាមួយ​លោកនាយករដ្ឋមន

អង់គ្លេសនិង​អាល្លឺម៉ង់ចុះ “សន្ធិសញ្ញាមិត្តភាព” ពង្រឹងចំណងសហប្រតិបត្តិការ​ច្រើនវិស័យ

នៅទីក្រុងឡុងដ៍ លោក​ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់ បានចុះហត្ថលេខារួមគ្នាជាមួយ​លោកនាយករដ្ឋមន្ត្រីអង់គ្លេស លើ​សន្ធិសញ្ញាមិត្តភាពរវាងប្រទេសទាំង២។ កិច្ចព្រមព្រៀងនេះ មានកំណត់ជាអាទិ៍ កិច្ចសហប្រតិបត្តិការ​ផ្នែក​ការពារជាតិ ព្រមទាំងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍​ខុសច្បាប់​ជាដើម។​

បារាំងបញ្ចប់វត្តមានយោធាអចិន្ត្រៃយ៍នៅអាហ្រ្វិកខាងលិច និងអាហ្រ្វិកកណ្តាល

ទង់ជាតិបារាំងនៅជំរំយោធា២កន្លែងក្នុងរដ្ឋធានីដាការ ប្រទេសសេណេហ្គាល់ត្រូវជំនួសដោយទង់ជាតិសេ

បារាំងបញ្ចប់វត្តមានយោធាអចិន្ត្រៃយ៍នៅអាហ្រ្វិកខាងលិច និងអាហ្រ្វិកកណ្តាល

ទង់ជាតិបារាំងនៅជំរំយោធា២កន្លែងក្នុងរដ្ឋធានីដាការ ប្រទេសសេណេហ្គាល់ត្រូវជំនួសដោយទង់ជាតិសេណេហ្គាល់វិញ។ ក្រោយមានវត្តមានយោធា ៦០ឆ្នាំក្នុងក្របខ័ណ្ឌសហការទ្វេភាគី ប្រទេសបារាំងបានបញ្ចប់វត្តមានយោធាអចិន្ត្រៃយ៍នៅប្រទេសសេណេហ្គាល់ ត្រឹមថ្ងៃព្រហស្បតិ៍ ទី១៧ កក្កដា។ ការណ៍នេះគឺស្របតាមឆន្ទៈនយោបាយរបស់ប្រមុខដឹកនាំប្រទេសសេណេហ្គាល់ដែលមិនចង់ឲ្យបន្តមានវត្តមានទ័ពបរទេសនៅលើទឹកដីខ្លួន។ ​

អ្នកនិយមអានភ្នំពេញប៉ុស្តិ៍ចង់ឃើញកាសែតវ័យចំណាស់នេះ ជាកាសែតបោះពុម្ពឡើងវិញ

គិតមកដល់ឆ្នាំ២០២៥នេះ កាសែតភ្នំពេញប៉ុស្តិ៍គឺជាកាសែតផ្សាយជាអង់គ្លេស ដែលមានវ័យចំណាស់ជាងគេក

អ្នកនិយមអានភ្នំពេញប៉ុស្តិ៍ចង់ឃើញកាសែតវ័យចំណាស់នេះ ជាកាសែតបោះពុម្ពឡើងវិញ

គិតមកដល់ឆ្នាំ២០២៥នេះ កាសែតភ្នំពេញប៉ុស្តិ៍គឺជាកាសែតផ្សាយជាអង់គ្លេស ដែលមានវ័យចំណាស់ជាងគេក្នុងប្រទេសកម្ពុជា។ ធ្លាប់បម្រើជាចំណីអារម្មណ៍អ្នកអានអស់រយៈពេល ៣៣ឆ្នាំ កាសែតមួយនេះបានសម្រេចបញ្ឈប់ការបោះពុម្ពជាក្រដាសនៅត្រឹមឆ្នាំ២០២៤ កន្លងទៅ។ អំឡុងឆ្នាំនោះ ភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយដោយប្តូរទៅជាទម្រង់អនឡាញទាំងស្រុង។ ក្នុងពិធីតាំងពិព័រណ៍រំលឹកស្នាដៃកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារ បណ្តាអ្នកនិយមអានកាសែតចំណាស់មួយនេះ ចង់ឃើញ ភ្នំពេញប៉ុស្តិ៍ផ្តល់ជម្រើសដល់អ្នកអាន តាមរយៈការបោះពុម្ពផ្សាយជាទម្រង់កាសែតឡើងវិញ។

សមាគមខេមបូចា៖ អ្នកកាសែតនៅបន្តរងការធ្វើទុក្ខបុកម្នេញជាច្រើនទម្រង់

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានរកឃើញករណីនៃការរំលោភបំពាននានា លើអ្នកកាសែតនៅ

សមាគមខេមបូចា៖ អ្នកកាសែតនៅបន្តរងការធ្វើទុក្ខបុកម្នេញជាច្រើនទម្រង់

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានរកឃើញករណីនៃការរំលោភបំពាននានា លើអ្នកកាសែតនៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥។ តាមរយៈរបាយការណ៍របស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២៥នេះ ខេមបូចា បង្ហាញថា សេរីភាពសារព័ត៌មាន នីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋាននៅកម្ពុជាបន្តជួបបញ្ហាប្រឈម។ តែមន្ត្រីរដ្ឋាភិបាលយល់ឃើញថារបាយការណ៍របស់ ខេមបូចា ធ្វើឡើងតែមួយជ្រុង។

អង់គ្លេសប្រកាសមិនយកពន្ធលើសម្លៀកបំពាក់ និងផលិតផលមួយចំនួនទៀតពីកម្ពុជា

ប្រទេសអង់គ្លេសបានប្រកាសមិនយកពន្ធលើទំនិញនាំចូលដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិ

អង់គ្លេសប្រកាសមិនយកពន្ធលើសម្លៀកបំពាក់ និងផលិតផលមួយចំនួនទៀតពីកម្ពុជា

ប្រទេសអង់គ្លេសបានប្រកាសមិនយកពន្ធលើទំនិញនាំចូលដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀតពីកម្ពុជា។ នេះបើតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ តាមអង់គ្លេស ការប្រកាសមិនយកពន្ធនាំចូលទំនិញនេះ គឺជាវិធានការពាណិជ្ជកម្មថ្មី ដើម្បីបើកឱកាស និងជំរុញការធ្វើពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ជាមួយប្រទេសដៃគូកំពុងអភិវឌ្ឍន៍ទាំងអស់នៅក្នុងពិភពលោក។

ស្លាប់យ៉ាងហោច៣នាក់ ដោយសារជំនន់ទឹកភ្លៀងយ៉ាងគំហុកនៅកូរ៉េខាងត្បូង

នៅតំបន់ភាគខាងលិចកូរ៉េខាងត្បូង ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក ក្នុងកម្រិតមួយដែលគេមិនធ្លាប់ជួ

ស្លាប់យ៉ាងហោច៣នាក់ ដោយសារជំនន់ទឹកភ្លៀងយ៉ាងគំហុកនៅកូរ៉េខាងត្បូង

នៅតំបន់ភាគខាងលិចកូរ៉េខាងត្បូង ទឹកភ្លៀងបានធ្លាក់យ៉ាងគំហុក ក្នុងកម្រិតមួយដែលគេមិនធ្លាប់ជួបប្រទះ ក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ។ ផ្អែកតាមអាជ្ញាធរកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧កក្កដា ជំនន់ទឹកភ្លៀងដ៏ខ្លាំងក្លាមិនធ្លាប់មាននេះ បានបណ្តាលឲ្យស្លាប់មនុស្សយ៉ាង​ហោច៣នាក់ និងច្រើនពាន់នាក់ត្រូវជម្លៀសទៅរកទីកន្លែងមានសុវត្ថិភាព។

សហភាពអឺរ៉ុបស្នើគម្រោងកញ្ចប់ថវិកាចំនួន ២ ០០០ ពាន់លានអឺរ៉ូសម្រាប់ឆ្នាំ២០២៨-២០៣៤

គណៈកម្មការអឺរ៉ុបបានស្នើគម្រោងកញ្ចប់ថវិកាសហភាពអឺរ៉ុបចំនួន ២ ០០០ ពាន់លានអឺរ៉ុបសម្រាប់រយៈពេ

សហភាពអឺរ៉ុបស្នើគម្រោងកញ្ចប់ថវិកាចំនួន ២ ០០០ ពាន់លានអឺរ៉ូសម្រាប់ឆ្នាំ២០២៨-២០៣៤

គណៈកម្មការអឺរ៉ុបបានស្នើគម្រោងកញ្ចប់ថវិកាសហភាពអឺរ៉ុបចំនួន ២ ០០០ ពាន់លានអឺរ៉ុបសម្រាប់រយៈពេលចន្លោះឆ្នាំ ២០២៨ និងឆ្នាំ២០៣៤។ សំណើគម្រោងកញ្ចប់ថវិកានេះបាន​ត្រូវលោកស្រីប្រធានគណៈកម្មការអឺរ៉ុបពន្យល់ថា គឺដើម្បីជំរុញការប្រកួតប្រជែងសកម្មភាពសេដ្ឋកិច្ច កំណែទម្រង់វិស័យកសិកម្ម និងបំផុសសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ផែនការនេះហាក់ទំនងជាលំបាកនឹងចេញទៅរួច ពីព្រោះមានសមាជិកមួយចំនួនជំទាស់។

រឿង​អាស្រូវផ្លូវ​ភេទ​​​​ព្រះសង្ឃ​កំពុង​អង្រួន​សហគមន៍​ពុទ្ធសាសនិកថៃ

រឿង​អាស្រូវ​បាន​ផ្ទុះ​ឡើង​ ដោយ​​ស្ត្រីថៃ​​​វ័យ​​៣៥​ឆ្នាំ​ម្នាក់ មាន​ទំនាក់ទំនង​ក្នុង​ទម

រឿង​អាស្រូវផ្លូវ​ភេទ​​​​ព្រះសង្ឃ​កំពុង​អង្រួន​សហគមន៍​ពុទ្ធសាសនិកថៃ

រឿង​អាស្រូវ​បាន​ផ្ទុះ​ឡើង​ ដោយ​​ស្ត្រីថៃ​​​វ័យ​​៣៥​ឆ្នាំ​ម្នាក់ មាន​ទំនាក់ទំនង​ក្នុង​ទម្រង់ជា​​ “ស្រី​កំណាន់” របស់​​​ព្រះ​សង្ឃ​ជាង​១០​​​អង្គ នៅ​វត្តផ្សេងៗ​គ្នា​ស្ទើរ​ទូទាំង​ប្រទេស។ ព្រះ​សង្ឃជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​នេះ​​​ ខ្លះ​មាន​ឋានៈ​និង​តួនាទី​ជាន់​ខ្ពស់​ផង។ ប្រើ​ល្បិច​លួង​លោម​ស្នេហ៍​ព្រះ​សង្ឃ​ដើម្បី​​ជំរិត​​យក​លុយ ស្ត្រី​ឆបោក​នេះ​ទើប​ត្រូវ​បាន​ប៉ូលិសថៃ​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​ទី​អង្គារ​ទី​១៥​កក្កដា​២០២៥ ជាមួយវត្ថុ​តាង​ជា​ច្រើន។

អ្នកកាសែត២នាក់ត្រូវបានចាប់ខ្លួន ករណីស្ទាក់យកលុយពីអ្នកដឹកអុស

អាជ្ញាធរមានសមត្ថកិច្ចនៅខេត្តកំពង់ស្ពឺ បានចាប់ខ្លួន អ្នកកាសែត២នាក់ បន្ទាប់ពីពួកគេត្រូវបាន

អ្នកកាសែត២នាក់ត្រូវបានចាប់ខ្លួន ករណីស្ទាក់យកលុយពីអ្នកដឹកអុស

អាជ្ញាធរមានសមត្ថកិច្ចនៅខេត្តកំពង់ស្ពឺ បានចាប់ខ្លួន អ្នកកាសែត២នាក់ បន្ទាប់ពីពួកគេត្រូវបានរកឃើញថា ចុះឃ្លំាមើលបទល្មើសព្រៃឈើ និងយកលុយពីអ្នកដឹកអុស និងធ្យូង  ស្ថិតក្នុងភូមិ​ក្រាំង​ពង្រ​ ឃុំសង្កែសាទប​ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមាគមការពារសិទ្ធិអ្នកកាសែត យល់ឃើញថា អ្នកកាសែតគួរត្រូវបាននាំខ្លួនយកមកអប់រំ ប្រសិនពួកគេដើរហួសពីបន្ទាត់វិជ្ជាជីវៈអ្នកសារព័ត៌មាន ពោលគឺមិនគួរណាធ្វើការចាប់ខ្លួនតាមវិធានការច្បាប់ផ្សេង​ៗ ដូចជា ច្បាប់ព្រហ្មទណ្ឌនោះទេ។

ហេតុ​អ្វី​បាន​គេ​ចាត់​ទុក​​​​​គ្រាប់ស្វាយចន្ទីជា​សម្ព័ន្ធមិត្ត​សុខភាព?

មិន​ត្រឹម​តែមានរសជាតិឆ្ងាញ់​ជាប់​មាត់​ទេ គ្រាប់​ស្វាយចន្ទី​ថែម​ទាំងជា​អាហារគួរ​ជាទី​ចាប

ហេតុ​អ្វី​បាន​គេ​ចាត់​ទុក​​​​​គ្រាប់ស្វាយចន្ទីជា​សម្ព័ន្ធមិត្ត​សុខភាព?

មិន​ត្រឹម​តែមានរសជាតិឆ្ងាញ់​ជាប់​មាត់​ទេ គ្រាប់​ស្វាយចន្ទី​ថែម​ទាំងជា​អាហារគួរ​ជាទី​ចាប់​អារម្មណ៍ទៀត បើគិត​តាម​បែប​អាហារូបត្ថម្ភ។ តើ​​គ្រាប់​ស្វាយចន្ទី​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ណា​ដល់​សុខភាព? តើ​គេ​អាចទទួល​ទាន​គ្រាប់​ស្វាយចន្ទី​ជា​រៀង​រាល់​ថ្ងៃ​ និង​ក្នុងបរិមាណ​ប៉ុនណា​ដែរ?

Get more results via ClueGoal