Cambodia



ម្ចាស់កសិដ្ឋានថា ការចិញ្ចឹមក្រួចត្រូវមានបច្ចេកទេសត្រឹមត្រូវ ទើបមានទីផ្សារល្អ

លោក ឃុត សាវរី ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រួចនៅក្រុងកំពត បានបញ្ជាក់ថា ក្រួចសាច់មានទីផ្សារល

លោក​ម៉ាក្រុងថាបារាំងនឹងប្រកាស​​ទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅមហាសន្និបាត អ.ស.ប. ខែកញ្ញា

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២

លោក​ម៉ាក្រុងថាបារាំងនឹងប្រកាស​​ទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅមហាសន្និបាត អ.ស.ប. ខែកញ្ញា

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២៤កក្កដា​ ថាបារាំងនឹងប្រកាស​ទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅ​ក្នុង​ឱកាស​មហាសន្និបាតអង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខ​។ ការប្រកាសទទួលស្គាល់ ដែលលោក​ម៉ាក្រុងអះអាងថា នឹងផ្តល់សន្ទុះ​រួមជាលក្ខណៈអន្តរជាតិ ដើម្បីឈានទៅ​បង្កើតរដ្ឋប៉ាឡេស្ទីនជាផ្លូវការ​ និងដើម្បី​កសាងសន្តិភាព​ជូនប្រជាជនប៉ាឡេស្ទីន។ ប្រតិកម្មទៅនឹង​ការប្រកាសរបស់​លោក​ម៉ាក្រុង លោកនេតាន់យ៉ាហ៊ូ បាន​ចាត់ទុក​ថាបារាំងកំពុងតែផ្តល់រង្វាន់ជូន​ចំពោះក្រុមហាម៉ាស ដែល​បានចូល​​សម្លាប់ប្រជាជនអ៊ីស្រាអែលចំនួន​១២១៩​នាក់ យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី​៧តុលា​ឆ្នាំ​២០២៣។​

អាមេរិកដកទណ្ឌកម្មចំពោះក្រុមហ៊ុននិងអ្នកជំនួញស្និទ្ធនឹងរបបសឹកភូមា

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានសម្រេចប្រកាសដកទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន និងអ្នកជំនួញមួយ

អាមេរិកដកទណ្ឌកម្មចំពោះក្រុមហ៊ុននិងអ្នកជំនួញស្និទ្ធនឹងរបបសឹកភូមា

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានសម្រេចប្រកាសដកទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន និងអ្នកជំនួញមួយចំនួនដែលជិតស្និទ្ធនឹងរដ្ឋអំណាចរបបសឹកភូមា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក ដោយពុំបានបញ្ជាក់ពីមូលហេតុលម្អិតឡើយ។ តែជាការកត់សម្គាល់ ការលើកលែងទណ្ឌកម្មនេះបានធ្វើឡើង បន្ទាប់ពីប្រមុខដឹកនាំរបបសឹកភូមាបានសរសេរឆ្លើយតបលិខិតមួយ ជូនលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។​

សភាអាស៊ានដើម្បីសិទ្ធិមនុស្សអំពាវនាវ​ឱ្យអាស៊ាន​អន្តរាគមន៍​​​ក្នុងសង្គ្រាម​ខ្មែរ-ថៃ

នៅចំពោះមុខនៃស្ថានការណ៍ក្តៅក្នុងជម្លោះប្រដាប់អាវុធ​តាមព្រំដែន​កម្ពុជា-ថៃនាពេលនេះ សភាអាស៊

សភាអាស៊ានដើម្បីសិទ្ធិមនុស្សអំពាវនាវ​ឱ្យអាស៊ាន​អន្តរាគមន៍​​​ក្នុងសង្គ្រាម​ខ្មែរ-ថៃ

នៅចំពោះមុខនៃស្ថានការណ៍ក្តៅក្នុងជម្លោះប្រដាប់អាវុធ​តាមព្រំដែន​កម្ពុជា-ថៃនាពេលនេះ សភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានទទូចឱ្យអាស៊ាន និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន​ចូលអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពារអាយុជីវិតជនស៊ីវិល​​។ តាមសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)​ ​អាស៊ាន​ត្រូវបំពេញ​ឱ្យបាននូវតួនាទីរបស់ខ្លួន​​​ ទោះ​ត្រូវប្រើគ្រប់យន្តការកាទូត​ក៏ដោយ​។ តែតាមកាសែត The Straits times នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានហៅទូរស័ព្ទទៅ​​ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ​​​កាលពីយប់ម្សិលមិញ និងបាន​អំពាវនាវឱ្យ​ភាគីទាំង២ បន្ធូរបន្ថយជម្លោះផងដែរ។ ​

កម្ពុជាស្នើកិច្ចអន្តរាគមន៍បន្ទាន់ពីក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្រោយទាហានថៃឈ្លានពានទឹកដីកម្ពុជា

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានស្នើទៅកាន់ក្រុមប្រ

កម្ពុជាស្នើកិច្ចអន្តរាគមន៍បន្ទាន់ពីក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្រោយទាហានថៃឈ្លានពានទឹកដីកម្ពុជា

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឲ្យជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពាន​របស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ការសុំកិច្ចអន្តរាគមន៍របស់កម្ពុជាពីសំណាក់អង្គការសហប្រជាជាតិនាពេលនេះ គឺក្រោយហេតុការណ៍វាយប្រហារគ្នាយ៉ាងខ្លាំងក្លា រវាងកងទ័ពកម្ពុជា-ថៃ នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ តំបន់មុំបី រហូតដល់ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោក​ម៉ាក្រុងថាបារាំងនឹងប្រកាស​​ទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅមហាសន្និបាតអ.ស.ប. ខែកញ្ញា

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២

លោក​ម៉ាក្រុងថាបារាំងនឹងប្រកាស​​ទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅមហាសន្និបាតអ.ស.ប. ខែកញ្ញា

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២៤កក្កដា​ ថាបារាំងនឹងប្រកាស​ទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅ​ក្នុង​ឱកាស​មហាសន្និបាតអង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខ​។ ការប្រកាសទទួលស្គាល់ ដែលលោក​ម៉ាក្រុងអះអាងថា នឹងផ្តល់សន្ទុះ​រួមជាលក្ខណៈអន្តរជាតិ ដើម្បីឈានទៅ​បង្កើតរដ្ឋប៉ាឡេស្ទីនជាផ្លូវការ​ និងដើម្បី​កសាងសន្តិភាព​ជូនប្រជាជនប៉ាឡេស្ទីន។ ប្រតិកម្មទៅនឹង​ការប្រកាសរបស់​លោក​ម៉ាក្រុង លោកនេតាន់យ៉ាហ៊ូ បាន​ចាត់ទុក​ថាបារាំងកំពុងតែផ្តល់រង្វាន់ជូន​ចំពោះក្រុមហាម៉ាស ដែល​បានចូល​​សម្លាប់ប្រជាជនអ៊ីស្រាអែលចំនួន​១២១៩​នាក់ យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី​៧តុលា​ឆ្នាំ​២០២៣។​

អ្វីទៅជាដំណោះស្រាយ ដើម្បីឲ្យកម្ពុជា-ថៃ បញ្ឈប់ការផ្ទុះអាវុធដាក់គ្នា?

កងទ័ពកម្ពុជា និងកងទ័ពថៃ បាន និងកំពុងវាយប្រហារគ្នា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-

អ្វីទៅជាដំណោះស្រាយ ដើម្បីឲ្យកម្ពុជា-ថៃ បញ្ឈប់ការផ្ទុះអាវុធដាក់គ្នា?

កងទ័ពកម្ពុជា និងកងទ័ពថៃ បាន និងកំពុងវាយប្រហារគ្នា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឈានចូលដល់ថ្ងៃទី២។ បណ្តាប្រទេស និងសហគមន៍អន្តរជាតិជាច្រើនបានអំពាវនាវឲ្យភាគីកម្ពុជា-ថៃ បើកកិច្ចចរចាដោយសន្តិវិធី ដើម្បីបញ្ឈប់ការផ្ទុះអាវុធដាក់គ្នានាពេលនេះ។ អ្នកជំនាញកិច្ចការអន្តរជាតិនានាបានលើកឡើងថា ភាគីថៃត្រូវតែបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនមកលើទឹកដីកម្ពុជា ហើយចូលខ្លួនមកទទួលស្គាល់ការដោះស្រាយគ្នាតាមសន្តិវិធី តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ។ តើកម្ពុជា-ថៃ​ អាចមានដំណោះស្រាយបែបណា ដើម្បីបញ្ឈប់ការផ្ទុះអាវុធដាក់គ្នា?

អាជ្ញាធរហុងកុងប្រកាសផ្តល់ប្រាក់រង្វាន់ដើម្បីតាមចាប់ខ្លួនពួកអ្នកប្រឆាំងនៅបរទេស

នៅថ្ងៃសុក្រ ទី២៥ កក្កដា​ អាជ្ញាធរ​ហុងកុង​​ប្រកាស​​​ផ្តល់​ប្រាក់​រង្វាន់​ ចន្លោះ​ពី​​ ២ សែន

អាជ្ញាធរហុងកុងប្រកាសផ្តល់ប្រាក់រង្វាន់ដើម្បីតាមចាប់ខ្លួនពួកអ្នកប្រឆាំងនៅបរទេស

នៅថ្ងៃសុក្រ ទី២៥ កក្កដា​ អាជ្ញាធរ​ហុងកុង​​ប្រកាស​​​ផ្តល់​ប្រាក់​រង្វាន់​ ចន្លោះ​ពី​​ ២ សែន ទៅ​ ១ លាន​​ដុល្លារហុងកុង​ ចំពោះ​ព័ត៌មាន​លម្អិត​ទាំងឡាយ​ណា​ ដែល​អាច​ឈាន​ទៅ​ចាប់ខ្លួន​ក្រុម​អ្នក​ប្រឆាំង​ ចំនួន ១៩ នាក់​ នៅ​បរទេស​។ ​អាជ្ញាធរហុងកុង ​ចោទប្រកាន់​ថា​ ជន​ទាំង​នោះ​ បានរៀបចំ​គម្រោង​ការធ្វើ​​វិទ្ធង្សនា ដើម្បី​ផ្តួល​រំលំ​រដ្ឋអំណាច​។

លោកស្រី ម៉ាលី សុជាតា៖ ថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលបំពានលើអនុសញ្ញាអន្តរជាតិ

នៅក្នុងសន្និសីទកាសែតរយៈពេលខ្លី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាព្រឹកថ្ងៃទ

លោកស្រី ម៉ាលី សុជាតា៖ ថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលបំពានលើអនុសញ្ញាអន្តរជាតិ

នៅក្នុងសន្និសីទកាសែតរយៈពេលខ្លី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថាកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា ស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទីពីរនេះ ចំនួន​ ៧ទីតាំង។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ រៀបរាប់ថាថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាចាប់តាំងពីម៉ោង ៣,២០នាទី ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ភ្នំខ្មោច តាថាវ ភ្នំ៣៣៣ ប្រាសាទតាមាន់ ប្រាសាទតាក្របី ជាំតែ និងតំបន់មុំ៣។ នៅក្នុងការវាយប្រហារមកលើកងទ័ពកម្ពុជានេះ ថៃបានប្រើប្រាស់គ្រាប់បែកចង្កោមចំនួន ២លើក។ ចំណុចនេះត្រូវលោកស្រី ម៉ាលី សុជាតា កត់សម្គាល់ថាការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃ បានបំពានធ្ងន់ធ្ងរទៅលើអនុសញ្ញាអន្តរជាតិ បង្ហាញពីភាពឃោរឃៅ និងអមនុស្សធម៌។ សូមស្តាប់ប្រសាសន៍លោកស្រី ម៉ាលី សុជាតា ដែលរៀបចំដោយ ញឹម សុផល៖

ហេតុអ្វីកម្ពុជា និងថៃមិនអាចគេចផុតពីការធ្វើសង្រ្គាមជាថ្មីនៅក្នុងជម្លោះព្រំដែន?

ទីបំផុតនៅក្នុងជម្លោះព្រំដែន សង្រ្គាមរវាងកម្ពុជា និងថៃបានផ្ទុះនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្ន

ហេតុអ្វីកម្ពុជា និងថៃមិនអាចគេចផុតពីការធ្វើសង្រ្គាមជាថ្មីនៅក្នុងជម្លោះព្រំដែន?

ទីបំផុតនៅក្នុងជម្លោះព្រំដែន សង្រ្គាមរវាងកម្ពុជា និងថៃបានផ្ទុះនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីម្ខាងៗបានប្រើប្រាស់សព្វាវុធធុនធ្ងន់ដើម្បីវាយប្រហារគ្នា។ តាមកំណត់ហេតុពីភាគីកម្ពុជា ការវាយប្រយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃចាប់ផ្តើមដំបូងពីប្រាសាទតាមាន់ធំ និងបានឈានទៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច ហើយបន្តពង្រីកភូមិសាស្ត្រវាយប្រយុទ្ធទៅដល់តំបន់មុំបី រហូតដល់ប្រាសាទព្រះវិហារទៀត។ តើគេអាចនិយាយបានទេថា សង្រ្គាមជាថ្មីរវាងកម្ពុជា និងថៃនៅក្នុងជម្លោះព្រំដែនពេលនេះជារឿងដែលគេបានទន្ទឹងរង់ចាំ ពិសេសពីភាគីកម្ពុជា?

ទទួលទានអាហារ​ពេលល្ងាច កាន់​តែ​ឆាប់​កាន់​តែ​ល្អ​សម្រាប់​សុខភាព

ជម្រើស​ម្ហូបអាហារមានសារៈ​​សំខាន់ណាស់​សម្រាប់​សុខភាព។ ពេលម៉ោង​ទទួល​ទានអាហារ​​ក៏​សំខាន់ដែ

ទទួលទានអាហារ​ពេលល្ងាច កាន់​តែ​ឆាប់​កាន់​តែ​ល្អ​សម្រាប់​សុខភាព

ជម្រើស​ម្ហូបអាហារមានសារៈ​​សំខាន់ណាស់​សម្រាប់​សុខភាព។ ពេលម៉ោង​ទទួល​ទានអាហារ​​ក៏​សំខាន់ដែរ។  តើអ្នកដឹង​ទេ ថា​ម៉ោង​ទទួល​ទានអាហារ​ អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព? អ្នក​វិទ្យាសាស្ត្រ​ផ្តល់​សេចក្តី​បំភ្លឺ​ថា​ហេតុ​អ្វី​​ត្រូវ​ឆាប់​ទទួល​ទាន​អាហារល្ងាច។

ថ្នាក់ដឹកនាំ​សហភាពអឺរ៉ុប​ និង ចិន​ ពិភាក្សា​ពី​វិបត្តិ​អន្តរជាតិ​និង​ជម្លោះ​ពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​កំពូល​​សហភាព​អឺរ៉ុប បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានីប៉េកាំង និង​បា​នជួប​ពិភាក្សា

ថ្នាក់ដឹកនាំ​សហភាពអឺរ៉ុប​ និង ចិន​ ពិភាក្សា​ពី​វិបត្តិ​អន្តរជាតិ​និង​ជម្លោះ​ពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​កំពូល​​សហភាព​អឺរ៉ុប បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានីប៉េកាំង និង​បា​នជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនពីង។ ប្រមុខរដ្ឋ​ចិន បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​សហភាពអឺរ៉ុប ពង្រឹង​ទំនុកចិត្ត​ចំពោះគ្នាទៅវិញទៅមក ខណៈពេល​ដែល​សមភាគី​អឺរ៉ុប​ជំរុញ​ឲ្យ​រដ្ឋអំណាច​ប៉េកាំង​ ផ្តល់​ដំណោះស្រាយ​ច្បាស់លាស់ ចំពោះ​ជម្លោះពាណិជ្ជកម្ម​។​

អ៊ុយក្រែននិងរុស្ស៊ីចរចាគ្នាជាថ្មី តែចុះសម្រុងគ្នាបានត្រឹមតែការ​​ដោះដូរចំណាប់ខ្មាំង

អ៊ុយក្រែននិងរុស្ស៊ី បានចាប់ផ្តើម​ចរចាគ្នាជាថ្មីឡើងវិញ នៅឯក្រុង​អ៊ីស្តង់ប៊ូល កាលពីល្ងាចថ្

អ៊ុយក្រែននិងរុស្ស៊ីចរចាគ្នាជាថ្មី តែចុះសម្រុងគ្នាបានត្រឹមតែការ​​ដោះដូរចំណាប់ខ្មាំង

អ៊ុយក្រែននិងរុស្ស៊ី បានចាប់ផ្តើម​ចរចាគ្នាជាថ្មីឡើងវិញ នៅឯក្រុង​អ៊ីស្តង់ប៊ូល កាលពីល្ងាចថ្ងៃ​ពុធទី​២៣កក្កដាម្សិលម៉ិញ​។ ក៏ប៉ុន្តែ លទ្ធ​ផល​បានស្តួចស្តើងបំផុត ដោយភាគីទាំងសងខាង ​បាន​ទទួលស្គាល់ថា​មានគោលជំហរ​ផ្ទុយពី​គ្នាស្រឡះ។ ក្រុម​ចរចាអ៊ុយក្រែននិងរុស្ស៊ីបានត្រឹមតែ​យល់ព្រម ដោះដូរចំណាប់ខ្មាំង​គ្នា​ចំនួន​ ១២០០នាក់ទៅវិញទៅមក។

លោក ហ៊ុន សែន ចេញមកឆ្លើយតបកាសែតថៃ ថា លោកកំពុងបញ្ជាទ័ពនិងមិនបានទៅចិនទេ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានប្រាប់ពលរដ្ឋខ្មែរកុំឲ្យមានការព្រួយបារម្ភ ព្រោះថាលោ

លោក ហ៊ុន សែន ចេញមកឆ្លើយតបកាសែតថៃ ថា លោកកំពុងបញ្ជាទ័ពនិងមិនបានទៅចិនទេ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានប្រាប់ពលរដ្ឋខ្មែរកុំឲ្យមានការព្រួយបារម្ភ ព្រោះថាលោកមិនរត់ទៅណាឡើយ ពោលគឺនៅរួមចំណែកបញ្ជាទ័ពតាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយខ្មាំងថៃឈ្លានពាន។ ការបញ្ជាក់របស់លោក ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្រោយសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយថា លោក ហ៊ុន សែន កំពុងជិះយន្តហោះឯកជនទៅប្រទេសចិន អំឡុងកងទ័ពកម្ពុជា-ថៃកំពុងផ្ទុះអាវុធដាក់គ្នា។

លោកស្រី ម៉ាលី សុជាតា៖ មកទល់ម៉ោងនេះ កម្ពុជានៅរក្សាប្រៀបឈ្នះនៅលើសមរភូមិយោធា

នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ

លោកស្រី ម៉ាលី សុជាតា៖ មកទល់ម៉ោងនេះ កម្ពុជានៅរក្សាប្រៀបឈ្នះនៅលើសមរភូមិយោធា

នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បានថ្លែងថាកម្ពុជានៅរក្សាបានប្រៀបឈ្នះលើសមរភូមិប្រយុទ្ធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិដូច្នេះ គឺដោយសារកងទ័ពកម្ពុជាបានដណ្តើមកាន់កាប់ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងតំបន់មុំបី។ ចំពោះតុល្យការនៃការខូចខាតរបស់ភាគីកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបញ្ជាក់ថា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ក៏ប៉ុន្តែលោកស្រីគ្រាន់តែឲ្យដឹងថាកងកម្លាំងកម្ពុជាពេលនេះ បានឈរជើងយ៉ាងរឹងមាំ ១០០%នៅលើសមរភូមិ ដោយរក្សាបាននូវអធិបតេយ្យភាពរបស់ខ្លួន។

លោកដូណាល់ ត្រាំ ប្រកាស​សម្រេចបាន​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​ “ដ៏​ធំមហិមា​” ជាមួយជប៉ុន

លោក​ប្រធានាធិបតីដូណាល់ ត្រាំ បា​នប្រកាសថា រដ្ឋបា​លលោក បានចរចាបានសម្រេចជាមួយជប៉ុន ដើម្បី​ក

លោកដូណាល់ ត្រាំ ប្រកាស​សម្រេចបាន​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​ “ដ៏​ធំមហិមា​” ជាមួយជប៉ុន

លោក​ប្រធានាធិបតីដូណាល់ ត្រាំ បា​នប្រកាសថា រដ្ឋបា​លលោក បានចរចាបានសម្រេចជាមួយជប៉ុន ដើម្បី​កំណត់​កិច្ចព្រមព្រៀងពន្ធគយ ដែលលោកអះអាងថាជាកិច្ចព្រមព្រៀង “ដ៏ធំមហិហា”។​ ពន្ធនាំចូលទំនិញទៅវិញទៅមក ជាទូទៅរវាងជប៉ុននិងអាមេរិក នឹងត្រូវ​កំណត់ត្រឹម​១៥%។​ ដោយឡែក អត្រាពន្ធបន្ថែម​ដល់ទៅ​៥០% លើដែកថែប​​ជប៉ុនដែលនាំចូលមក​អាមេរិក គឺមិនត្រូវបាន​ដោះស្រាយ​ដោយ​កិច្ចព្រមព្រៀងនេះ​ទេ។

អ៊ុយក្រែន​អនុម័ត​ច្បាប់ថ្មី​ដកហូត​ឯករាជ្យភាព​របស់អយ្យការនិង​អង្គភាព​ប្រឆាំង​អំពើពុករលួយ

ក្នុងសំឡេងភាគច្រើនលើសលប់ រដ្ឋសភាអ៊ុយក្រែនបានអនុម័តច្បាប់ថ្មីដែលសម្រេចដកហូតឯករាជ្យភាពរបស

អ៊ុយក្រែន​អនុម័ត​ច្បាប់ថ្មី​ដកហូត​ឯករាជ្យភាព​របស់អយ្យការនិង​អង្គភាព​ប្រឆាំង​អំពើពុករលួយ

ក្នុងសំឡេងភាគច្រើនលើសលប់ រដ្ឋសភាអ៊ុយក្រែនបានអនុម័តច្បាប់ថ្មីដែលសម្រេចដកហូតឯករាជ្យភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នអយ្យការប្រឆាំងអំពើពុករលួយ។ ពលរដ្ឋអ៊ុយក្រែនផ្ទុះក្តីខឹងសម្បារ និងនាំគ្នាធ្វើបាតុកម្មនៅកណ្តាលរដ្ឋធានីកៀវ។ ចំណែកសហភាពអឺរ៉ុបវាយតម្លៃភ្លាមៗថា រដ្ឋាភិបាលក្រុងកៀវកំពុងតែដើរថយក្រោយ។

ហ្កាហ្សា៖ កុមារជាង​៧ម៉ឺននាក់ ប្រឈមនឹងបញ្ហា​កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុត

កុមារប្រមាណ​​៧១០០០នាក់នៅតំបន់​ហ្កាហ្សា កំពុងប្រឈម​នឹងបញ្ហា​កង្វះអាហារូបត្ថម្ភដ៏ធ្ងន់ធ្ង

ហ្កាហ្សា៖ កុមារជាង​៧ម៉ឺននាក់ ប្រឈមនឹងបញ្ហា​កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុត

កុមារប្រមាណ​​៧១០០០នាក់នៅតំបន់​ហ្កាហ្សា កំពុងប្រឈម​នឹងបញ្ហា​កង្វះអាហារូបត្ថម្ភដ៏ធ្ងន់ធ្ងរបំផុត។ កាលពីថ្ងៃទី​២៣កក្កដា អង្គការ​មនុស្សធម៌​ចំនួន​១១០អង្គការ បានរួមគ្នាអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ត្រូវតែ​រកវិធីជួយជាបន្ទាន់ ព្រោះ​គ្រោះអត់ឃ្លាន គ្មានអ្វីបរិភោគ កំពុង​តែសម្លាប់​ប្រជាជននៅហ្កាហ្សា។ ជនរងគ្រោះដែលប្រឈមបំផុតនោះ គឺកុមារ​។ តំណាងអង្គការ Unicef បាន​រន្ធាន់ ថាត្រូវតែដកចេញជាបន្ទាន់ នូវ​រនាំងរាំងខ្ទប់ការ​ដឹកជំនួយស្បៀងអាហារ​ទៅកាន់​ហ្កាហ្សា។

ប៉ាគីស្ថាន៖ អ្នកនយោបាយប្រឆាំងជាង៣០នាក់ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ១០ឆ្នាំ

នៅរដ្ឋប៉ែកខាងកើតប្រទេសប៉ាគីស្ថាន ប្រធានគណបក្សប្រឆាំងដ៏លេចធ្លោ និងសហការីនយោបាយជាង ៣០នាក់ ប

ប៉ាគីស្ថាន៖ អ្នកនយោបាយប្រឆាំងជាង៣០នាក់ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ១០ឆ្នាំ

នៅរដ្ឋប៉ែកខាងកើតប្រទេសប៉ាគីស្ថាន ប្រធានគណបក្សប្រឆាំងដ៏លេចធ្លោ និងសហការីនយោបាយជាង ៣០នាក់ បាន​ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗចំនួន ១០ ឆ្នាំ។ នេះបើតាមក្រសួងយុត្តិធម៌ប៉ាគីស្ថានដោយបញ្ជាក់ហេតុផលថា ពួកគេបានប្រព្រឹត្តអំពើ«ភេរវកម្ម»។ ក៏ប៉ុន្តែ អ្នកនាំពាក្យបក្សប្រឆាំងអះអាងថា រដ្ឋអំណាចប៉ាគីស្ថានតែងតែសំអាងលើមូលហេតុប្រយុទ្ធប្រឆាំងអំពើភេរវកម្មធ្វើជាលេសដើម្បីកម្ទេចអ្នកនយោបាយប្រឆាំង។ ​

អនុព័ន្ធយោធាកម្ពុជាគ្មានយោបល់នៅពេលថៃកោះហៅអនុព័ន្ធយោធាបរទេសទៅស្តាប់ករណីផ្ទុះមីន

កងទ័ពភូមិន្ទថៃ បានកោះហៅអនុព័ន្ធយោធាបរទេស៤៧ប្រទេស​រួមទាំងកម្ពុជាផង ទៅស្តាប់របាយការណ៍​របស

អនុព័ន្ធយោធាកម្ពុជាគ្មានយោបល់នៅពេលថៃកោះហៅអនុព័ន្ធយោធាបរទេសទៅស្តាប់ករណីផ្ទុះមីន

កងទ័ពភូមិន្ទថៃ បានកោះហៅអនុព័ន្ធយោធាបរទេស៤៧ប្រទេស​រួមទាំងកម្ពុជាផង ទៅស្តាប់របាយការណ៍​របស់​ខ្លួនអំពីឧបទ្ទវហេតុផ្ទុះមីនកាលពីថ្ងៃទី ១៦ ខែកក្កដា ដែលបានបណ្តាលឲ្យទាហានថៃបីនាក់រងរបួស។ តែអនុព័ន្ធយោធាកម្ពុជា ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះ គឺមិនមានយោបល់អ្វីទាំងអស់ ពាក់ព័ន្ធករណីផ្ទុះមីនថ្មីៗនេះក្នុងតំបន់មុំបីនៃទឹកដីប្រទេសកម្ពុជា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ​ Khaosod English។ អ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជា យល់ឃើញថា ភាពស្ងៀមស្ងាត់របស់អនុព័ន្ធយោធាកម្ពុជាក្នុងរឿងនេះ អាចបញ្ជាក់ជាថ្មីទៅភាគីថៃថា កម្ពុជាមិនស្ថិតនៅពីក្រោយការដាក់មីនលើទឹកដីខ្លួនឯងនោះទេ។

លោក អួន ស៊ីឡុត៖ រដ្ឋគួរតែពន្លឿនការបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទីឱ្យបានច្រើន

នៅថ្ងៃទី២០ ខែកក្កដា សមាគមស្វាយចន្ទីកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះតម្លៃគ្រាប់ស្វាយច

លោក អួន ស៊ីឡុត៖ រដ្ឋគួរតែពន្លឿនការបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទីឱ្យបានច្រើន

នៅថ្ងៃទី២០ ខែកក្កដា សមាគមស្វាយចន្ទីកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា ដែលអាចជួបហានិភ័យ ដោយសារតែការប្រមូលផលដំណាលគ្នាជាមួយចន្ទីអាហ្រ្វិកខាងលិច។ ការព្រមានយ៉ាងដូច្នេះ ធ្វើឡើងក្រោយសមាគមស្វាយចន្ទីកម្ពុជាសង្កេតឃើញគ្រាប់ស្វាយចន្ទីនៅតំបន់អាហ្វ្រិកខាងលិចមានតម្លៃថោក ខណៈបរិមាណ និងគុណភាពផលិតរបស់គេខ្ពស់។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អួន ស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ក្នុងរដូវប្រមូលផលកន្លងទៅ គ្រាប់ស្វាយចន្ទីកម្ពុជាហាក់ធ្លាក់ថ្លៃបន្តិច តែធ្លាក់ក្នុងរយៈពេលខ្លី។ តែជាយន្តការដើម្បីធានាថា ស្វាយចន្ទីកម្ពុជាមិនប៉ះពាល់ផ្នែកតម្លៃ លោក អួន ស៊ីឡុត ជំរុញឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទី ខណៈមានក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីមួយចំនួនកំពុងមានចំណាប់អារម្មណ៍។

តើកម្ពុជាអាចទាក់ទាញអ្នកវិនិយោគបានកម្រិតណា បន្ទាប់ពីបង្ក្រាបការឆបោកតាមអនឡាញ?

កម្ពុជា​បានបង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អន​ឡាញ​យ៉ាង​ក្តៅ​គគុក​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ ខែ

តើកម្ពុជាអាចទាក់ទាញអ្នកវិនិយោគបានកម្រិតណា បន្ទាប់ពីបង្ក្រាបការឆបោកតាមអនឡាញ?

កម្ពុជា​បានបង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អន​ឡាញ​យ៉ាង​ក្តៅ​គគុក​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២៥ ក្រោយ​ពី​មាន​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋា​ភិបាល ​លោក ហ៊ុន ម៉ាណែត​។​ លទ្ធផល​គឺ​បង្ក្រាប​បាន ​១៣៨​ទីតាំង ​គិត​ត្រឹម​ថ្ងៃ​ទី​២២​ខែ​កក្កដា ​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​សរុប​ ៣.០៧៥នាក់​ ក្នុងនោះ​មាន​ជន​ជាតិ​ចិន​ច្រើន​ជាង​គេ​គឺ​ចំនួន​ ១,០២៨នាក់​ និង​តាម​ពី​ក្រោយ​ដោយ​ជន​ជាតិ​វៀតណាម​ ចំនួន​៦៩៣​នាក់​។ ​ចំណែក ​មេក្លោង​ ១១​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​តុ​លា​ការ​។ ​នេះ​បើតាម​គណៈ​កម្មការ​ចំពោះកិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​។​ តើ​កម្ពុជា​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​បាន​កម្រិត​ណា ​បន្ទាប់ពី​បង្ក្រាប​ការ​ឆបោក​តាម​អន​ឡាញនា​ពេល​នេះ​?​

សមត្ថកិច្ចខ្មែរឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមអនឡាញជាង ៣ ០០០នាក់

គណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឲ្យដឹងថាចាប់ពីថ្ងៃទី២៧ ខ

សមត្ថកិច្ចខ្មែរឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមអនឡាញជាង ៣ ០០០នាក់

គណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឲ្យដឹងថាចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញចំនួន ១៣៨ទីតាំង និងឃាត់ខ្លួនជនសង្ស័យចម្រុះជាតិសាសន៍បាន​ចំនួនជាង ៣ ០០០នាក់។ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ ធ្វើឡើងក្រោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

តើកម្ពុជាគួរពន្លឿនការដាក់បណ្តឹងទៅ ICJ ឬយ៉ាងណា ខណៈព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្តៅខ្លាំង?

ស្ថានការណ៍តានតឹងនៃជម្លោះព្រំដែនខ្មែរ-ថៃ កំពុងវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានការព្រមា

តើកម្ពុជាគួរពន្លឿនការដាក់បណ្តឹងទៅ ICJ ឬយ៉ាងណា ខណៈព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្តៅខ្លាំង?

ស្ថានការណ៍តានតឹងនៃជម្លោះព្រំដែនខ្មែរ-ថៃ កំពុងវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានការព្រមានរបស់ភាគីថៃ ដោយប្រកាសផ្អាកការទស្សនានៅប្រាសាទតាមាន់ធំរយៈពេល៧ថ្ងៃទៀតផង។ ចំពោះអ្នកតាមដាននយោបាយ និងសង្គមកម្ពុជា សកម្មភាពរបស់ភាគីថៃនាពេលនេះ ហាក់បង្ហាញថាប្រាសាទតាមាន់ធំជារបស់ខ្លួន ដែលគិតថាថៃជាអ្នកគ្រប់គ្រងនៅតំបន់នោះ។ ក្នុងន័យនេះ ពួកគេចង់ឃើញរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហររបស់ខ្លួនឲ្យម៉ឺងម៉ាត់ជាងនេះទៅកាន់ភាគីថៃ បន្ថែមពីលើដំណើរការរៀបចំបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ​ ICJ។ តើក្នុងកាលៈទេសៈបែបនេះ កម្ពុជាគួរពន្លឿននីតិវិធី ដាក់ពាក្យបណ្តឹងទៅតុលាការ​ ICJ ឬយ៉ាងណា?

រដ្ឋ​ចាប់ផ្តើម​​ដោះស្រាយសំណងឱ្យ​​ពលរដ្ឋ ក្រោយបញ្ចប់បោះបង្គោលព្រំដី​ព្រែកជីកហ្វូណន

ដំណើរការបោះបង្គោលព្រំដែនព្រែកជីកហ្វូណន​នឹងត្រូវបញ្ចប់ជាស្ថាពរក្នុងសប្តាហ៍នេះ ហើយក្រុមអ្

រដ្ឋ​ចាប់ផ្តើម​​ដោះស្រាយសំណងឱ្យ​​ពលរដ្ឋ ក្រោយបញ្ចប់បោះបង្គោលព្រំដី​ព្រែកជីកហ្វូណន

ដំណើរការបោះបង្គោលព្រំដែនព្រែកជីកហ្វូណន​នឹងត្រូវបញ្ចប់ជាស្ថាពរក្នុងសប្តាហ៍នេះ ហើយក្រុមអ្នក​ជំនាញនឹងចាប់​ចុះវាស់​វែងក្បាលដី​ពលរដ្ឋដែលរងផលប៉ះពាល់​​ក្នុងគម្រោង​​។ នេះជាការអះអាងរបស់លោក ​ផល រឹម អ្នកនាំពាក្យក្រសួង​សាធារណការ និងដឹកជញ្ជូន​នៅរសៀលថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០២៥។ តាមអ្នកនាំពាក្យក្រសួងសាធារណការ ​រដ្ឋនឹងធ្វើឱ្យបានដូចការធានាកន្លងមកថា ​​​​គ្មានពលរដ្ឋ​ណាម្នាក់​បាត់បង់ផលប្រយោជន៍ដោយសារគម្រោងអភិវឌ្ឍរបស់រដ្ឋ​​​​ឡើយ​។

អ៊ីរ៉ង់​ថាស្ថានីយ៍​នុយក្លេអ៊ែរ​​​ខូច​ខាត​ខ្លាំង តែរក្សា​​សិទ្ធិ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ទៀត

គេ​ត្រូវ​រង់​ចាំ​អស់​ពេល​ជាង​​មួយ​ខែ ទើប​ឃើញ​អ៊ីរ៉ង់ប្រកាស​ទទួល​ស្គាល់​ថា ​ការ​វាយប្រហា

អ៊ីរ៉ង់​ថាស្ថានីយ៍​នុយក្លេអ៊ែរ​​​ខូច​ខាត​ខ្លាំង តែរក្សា​​សិទ្ធិ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ទៀត

គេ​ត្រូវ​រង់​ចាំ​អស់​ពេល​ជាង​​មួយ​ខែ ទើប​ឃើញ​អ៊ីរ៉ង់ប្រកាស​ទទួល​ស្គាល់​ថា ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែលនិង​អាមេរិក​​មក​លើទឹក​ដី​​អ៊ីរ៉ង់ បាន​ធ្វើ​​ឱ្យ​ទីតាំង​និង​ស្ថានីយ៍នុយក្លេអ៊ែរអ៊ីរ៉ង់​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។ ប៉ុន្តែអ៊ីរ៉ង់​​មិន​បញ្ឈប់​មហិច្ឆតា​ចម្រើន​ធាតុ​អ៊ុយរ៉ានីញូម​ទេ។ ដោយ​ប្រកាស​ត្រៀម​ខ្លួន​ចូល​ចរចា​ជុំ​ថ្មី​ជាមួយអន្តរជាតិ ​​អ៊ីរ៉ង់​បាន​​បញ្ជាក់ថាកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នាពេល​អនាគត​​​ ត្រូវ​តែ​មាន​ចែង​អំពី​សិទ្ធិ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​។

អាមេរិកក្រោម​រដ្ឋបាល​លោក ត្រាំ បាន​​ដកខ្លួនជាថ្មីម្តងទៀត ​ចេញ​ពីអង្គការ​​យូណេស្កូ

សហរដ្ឋអាមេរិក បា​នប្រកាស​ដកខ្លួនជាថ្មី​ ​ចេញពី​អង្គការអប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ នៃស

អាមេរិកក្រោម​រដ្ឋបាល​លោក ត្រាំ បាន​​ដកខ្លួនជាថ្មីម្តងទៀត ​ចេញ​ពីអង្គការ​​យូណេស្កូ

សហរដ្ឋអាមេរិក បា​នប្រកាស​ដកខ្លួនជាថ្មី​ ​ចេញពី​អង្គការអប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌ នៃសហប្រជាជាតិ​ ហៅកាត់ថា យូណេស្កូ។​ ការណ៍​នេះធ្វើ​ឡើង​ជា​លើកទី២​ ដែល​​អាមេរិក​ឋិត​ក្រោម​រដ្ឋបាល​ដឹកនាំរបស់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​​សម្រេចដកខ្លួនចេញជាឯកតោភាគី។ តែបើសរុប​រយៈ​ពេល​៤០ឆ្នាំចុងក្រោយ អាមេរិក​ដកខ្លួន​ចេញ ចំនួន​ ៣ លើក។ ថ្នាក់ដឹកនាំ​យូណេស្កូ បាន​សម្តែងក្តីសោកស្តាយជាពន់ពេក។ ឯអ៊ីស្រាអែល​បាន​សម្តែង​ក្តីត្រេកអរ​ និង​ថា អាមេរិក​ឈរលើភាព​យុត្តិធម៌​ត្រឹមត្រូវ​។ 

អាមេរិក៖ Human Rights Watch បរិហារពី​លក្ខខណ្ឌឃុំជនអន្តោប្រវេសន៍យ៉ាងអមនុស្សធម៌

នៅសហរដ្ឋអាមេរិក អង្គការសិទ្ធិមនុស្ស Human Rights Watch បានរិះគន់ និងបរិហារជាថ្មីថែមទៀតចំពោះនយោបាយបណ្ត

អាមេរិក៖ Human Rights Watch បរិហារពី​លក្ខខណ្ឌឃុំជនអន្តោប្រវេសន៍យ៉ាងអមនុស្សធម៌

នៅសហរដ្ឋអាមេរិក អង្គការសិទ្ធិមនុស្ស Human Rights Watch បានរិះគន់ និងបរិហារជាថ្មីថែមទៀតចំពោះនយោបាយបណ្តេញជនអន្តោប្រវេសន៍ក្រោមអំណាចរដ្ឋបាលលោក ដូណាល់ ត្រាំ។ ក្នុងរបាយការណ៍ចេញផ្សាយថ្ងៃទី២១ កក្កដា Human Rights Watch បានសង្កត់ធ្ងន់អំពីលក្ខខណ្ឌ និងស្ថានភាពដ៏លំបាកវេទនា នៅក្នុងមន្ទីរឃុំឃាំងសម្រាប់ជនអន្តោប្រវេសន៍ និងបានបញ្ជាក់បន្ថែមថា ជនអន្តោប្រវេសន៍ដែលកំពុងជាប់ឃុំនៅអាមេរិកបានទទួលរងនូវអំពើអមនុស្សធម៌ ការមាក់ងាយ និងបន្ទាបបន្ថោក។ 

នាយករដ្ឋមន្ត្រីស្តីទីថៃគំរាមថា ថៃនឹងកោះហៅឯកអគ្គរាជទូតរបស់ខ្លួនចេញពីកម្ពុជា

នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមថាំ វីឆាយ៉ាឆ័យ (Phumtham Wechayachai) បានគំរាមនៅថ្ងៃទី២១ខែកក្កដាថា រដ្ឋាភិ

នាយករដ្ឋមន្ត្រីស្តីទីថៃគំរាមថា ថៃនឹងកោះហៅឯកអគ្គរាជទូតរបស់ខ្លួនចេញពីកម្ពុជា

នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមថាំ វីឆាយ៉ាឆ័យ (Phumtham Wechayachai) បានគំរាមនៅថ្ងៃទី២១ខែកក្កដាថា រដ្ឋាភិបាលទីក្រុងបាងកកនឹងកោះហៅឯកអគ្គរាជទូតថៃប្រចាំទីក្រុងភ្នំពេញទៅបាងកកវិញ បើថៃរកឃើញថា  កម្ពុជា​បាន​បង្កប់មីនប្រឆាំងនឹងមនុស្សដែលធ្វើឲ្យទាហានថៃ៣នាក់រងរបួសនាពេលថ្មីៗនេះ។ នេះបើតាមសារព័ត៌មានថៃThe Nation។ តែរដ្ឋាភិបាលកម្ពុជា បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់នានាពីភាគីថៃ ចំពោះករណីគ្រាប់មីននោះ ហើយថាកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនអនុសញ្ញាក្រុងអូតាវ៉ា ដែលហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស។

ឥណ្ឌូណេស៊ី​​បារម្ភពីការរំលោភ​សិទ្ធិពលរដ្ឋខ្លួន ​​ក្នុង​​​យុទ្ធនាការបង្ក្រាប​បទល្មើសអនឡាញ​នៅ​កម្ពុជា

​ឥណ្ឌូណេស៊ី​គាំទ្រ​​​យុទ្ធនាការបង្ក្រាបបទល្មើសអនឡាញរបស់រដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្

ឥណ្ឌូណេស៊ី​​បារម្ភពីការរំលោភ​សិទ្ធិពលរដ្ឋខ្លួន ​​ក្នុង​​​យុទ្ធនាការបង្ក្រាប​បទល្មើសអនឡាញ​នៅ​កម្ពុជា

​ឥណ្ឌូណេស៊ី​គាំទ្រ​​​យុទ្ធនាការបង្ក្រាបបទល្មើសអនឡាញរបស់រដ្ឋាភិបាលកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់​ស្ថានទូតឥណ្ឌូណេស៊ី​​ប្រចាំនៅកម្ពុជាថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០២៥។ តាម​សេចក្តីប្រកាសដដែល ឥណ្ឌូណេស៊ី​ក៏​បារម្ភ​​ពីការរំលោភសិទ្ធិ និងសុខមាលភាពពលរដ្ឋខ្លួន​ជាច្រើនរយនាក់​ ដែលកំពុងជាប់ក្នុងសំណាញ់ច្បាប់​នៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់កម្ពុជាបានឲ្យដឹងថាកម្ពុជានឹងជំរុញកិច្ចសហប្រតិបត្តិការ និងជួយសម្របសម្រួលដល់ពលរដ្ឋឥណ្ឌូណេស៊ី ដែលកំពុងជាប់ពាក់ព័ន្ធនឹងការងារអនឡាញខុសច្បាប់នៅកម្ពុជា។

កម្ពុជាព្រមានភាគីថៃកុំឲ្យបំពានបន្ទាត់ក្រហម

ប្រ​មុខ​រដ្ឋា​ភិ​បាល​កម្ពុជា ​នៅ​ថ្ងៃ​ទី​២២ ​ខែ​កក្កដា​នេះ ​បាន​ព្រមាន​ដោយ​ទំនង​ជា​សំដៅ​

កម្ពុជាព្រមានភាគីថៃកុំឲ្យបំពានបន្ទាត់ក្រហម

ប្រ​មុខ​រដ្ឋា​ភិ​បាល​កម្ពុជា ​នៅ​ថ្ងៃ​ទី​២២ ​ខែ​កក្កដា​នេះ ​បាន​ព្រមាន​ដោយ​ទំនង​ជា​សំដៅ​ទៅ​កាន់​ភាគី​ថៃ​ថា​កុំ​បំ​ពាន​បន្ទាត់​ក្រ​ហម ​ពីព្រោះ​បន្ទាត់​ក្រហម​នៅ​តែ​ជា​បន្ទាត់​ក្រហម​ មិន​មាន​ការ​ប្រែ​ប្រួល​ទេ​។​ ការ​ព្រ​មាន​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ម៉ាណែត​ យ៉ាង​ដូច្នេះ ​ដោយ​សារ​តែ​ អ្នក​នយោបាយ​ថៃ​ កង​ទ័ព​ និង​សារ​ព័ត៌​មានថៃ​ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​កម្ពុជា​ថា​ លូក​ដៃ​ចូល​នយោបាយ​ផ្ទៃ​ក្នុង​ថៃ ​និង​ចោទ​កម្ពុជា​ពី​ការ​ដាក់មីន​ ជា​ដើម​។

វិមានក្រេមឡាំងថា រុស្ស៊ី និងអ៊ុយក្រែនមានលក្ខខណ្ឌចរចាបញ្ចប់សង្គ្រាម ខ្វែងគ្នាខ្លាំង

នៅថ្ងៃចន្ទ ទី២១ កក្កដា រដ្ឋមន្ត្រីការបរទេសបារាំងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅអ៊ុយក្រែន ខណ

វិមានក្រេមឡាំងថា រុស្ស៊ី និងអ៊ុយក្រែនមានលក្ខខណ្ឌចរចាបញ្ចប់សង្គ្រាម ខ្វែងគ្នាខ្លាំង

នៅថ្ងៃចន្ទ ទី២១ កក្កដា រដ្ឋមន្ត្រីការបរទេសបារាំងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅអ៊ុយក្រែន ខណៈពេលដែលអ៊ុយក្រែនកំពុងតែបោះដៃរកក្រុងម៉ូស្គូដើម្បីចរចាបញ្ចប់សង្គ្រាម។ តែមន្ត្រីជាន់ខ្ពស់នៅវិមានក្រេមឡាំងបានព្រលយពាក្យថា រុស្ស៊ី និងអ៊ុយក្រែនមានលក្ខខណ្ឌនៃសំណើចរចាបញ្ចប់សង្គ្រាមផ្ទុយគ្នាឆ្ងាយណាស់។

យន្តហោះយោធាបង់ក្លាដែសធ្លាក់លើសាលារៀនស្លាប់ក្មេងជាច្រើននាក់

យន្តហោះប្រដេញរបស់កងទ័ពជើងអាកាសបង់ក្លាដែសមួយគ្រឿងដែលកំពុងហាត់ហោះហើរបានធ្លាក់លើសាលារៀនមួ

យន្តហោះយោធាបង់ក្លាដែសធ្លាក់លើសាលារៀនស្លាប់ក្មេងជាច្រើននាក់

យន្តហោះប្រដេញរបស់កងទ័ពជើងអាកាសបង់ក្លាដែសមួយគ្រឿងដែលកំពុងហាត់ហោះហើរបានធ្លាក់លើសាលារៀនមួយក្នុងរដ្ឋធានីដាកានាថ្ងៃចន្ទ ទី២១ កក្កដា ២០២៥។ មានស្លាប់យ៉ាងហោចណាស់ ១៦នាក់ ភាគច្រើនជាសិស្សសាលា និងរបួសជាង១០០នាក់។ នេះបើតាមតុល្យការផ្លូវការបឋម។

Get more results via ClueGoal