Cambodia



Motorists advised to get plate number of vehicle in an accident

Tax Administration Jamaica (TAJ) is advising motorists how to treat with traffic accidents now that the new electronic motor-vehicle fitness and registration system has taken effect. Speaking at a JIS Think Tank on July 18, Chief Corporate...

បុគ្គលិកខ្មែរ៤៥រូបត្រូវបានរួចផុតពីគ្រោះថ្នាក់ដែលជាប់គាំងនៅប្រាសាទព្រះវិហារ

អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​នេះ​ថា ​បុគ្គលិក​របស់​ខ្ល

បុគ្គលិកខ្មែរ៤៥រូបត្រូវបានរួចផុតពីគ្រោះថ្នាក់ដែលជាប់គាំងនៅប្រាសាទព្រះវិហារ

អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​នេះ​ថា ​បុគ្គលិក​របស់​ខ្លួន​ចំនួន​៤៥​រូប​ បាន​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ ដែល​ជាប់​គាំង​នៅ​លើ​ប្រាសាទ​ព្រះ​វិហារ​តាំងពី​ថ្ងៃ​ទី​២៤ ខែ​កក្កដា​ គ្រា​ដែល​កង​ទ័ព​ថៃ​បើក​ការ​បាញ់​ប្រហារ​មក​លើ​ទឹក​ដី​កម្ពុជា​។​ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​បញ្ជាក់​នៅ​ក្នុង​សេច​ក្តី​ប្រ​កាស​ថា​ កាល​ពីម៉ោង​២២​យប់​ថ្ងៃ​ទី​២៥ ខែ​កក្កដា ​អាជ្ញាធរ​ជាតិ​មួយ​នេះ​ បាន​សម្រប​សម្រួល​ជូន​បុគ្គលិក​ទាំង​នោះ​ចុះ​ពី​លើ​ភ្នំ​ មក​តាម​ចម្រាក់​ភ្នំ​ពើយ​តាឌី​​រហូត​មក​ដល់​ភូមិ​ធម្មជាតិ​តេជោ ​រួច​បន្ត​ដំណើរ​ដោយ​រថ​យន្ត​មក​ស្នាក់​ការ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ដោយ​សុវត្ថិភាព​។ លោក គង់ ពុទ្ធិកា អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ប្រាប់​វិទ្យុ​បារាំងអន្តរជាតិ​RFI កាលពីថ្ងៃទិ២៤ ខែកក្កដា ថា​ប្រាសាទ​ព្រះ​វិហារ​បាន​រង​ការ​ខូច​ខាត​ផ្នែក​ខ្លះ​ ក្រោយ​ទាហាន​ថៃ​បាន​បាញ់​ផ្លោង​ជា​ច្រើន​គ្រាប់​មកតំបន់​ប្រាសាទ​ព្រះវិហារ និង​មកលើ​កង​ទ័ព​កម្ពុជា​៕

ក្រសួងការពារជាតិថ្កោលទោសថៃដែលបាញ់កាំភ្លើងធំ៥គ្រាប់មកលើស្រុកវាលវែង ខេត្តពោធិ៍សាត់

ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី២៦ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកងទ័ពថៃដែលបាន

ក្រសួងការពារជាតិថ្កោលទោសថៃដែលបាញ់កាំភ្លើងធំ៥គ្រាប់មកលើស្រុកវាលវែង ខេត្តពោធិ៍សាត់

ក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី២៦ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសកងទ័ពថៃដែលបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន៥គ្រាប់មកលើទីតាំងជាច្រើនកន្លែងក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការវាយប្រហាររបស់កងទ័ពថៃមកភូមិសាស្ត្រខេត្តពោធិ៍សាត់នាពេលនេះ ក្រសួងការពារជាតិកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពអរិភាពរបស់ខ្លួនជាបន្ទាន់ ហើយត្រូវតែគោរពច្បាប់អន្តរជាតិ។

ប្រជាជនម៉ាឡេស៊ីច្រើនម៉ឺននាក់ធ្វើបាតុកម្ម ប្រឆាំង​នឹងរដ្ឋាភិបាល​លោក​អាន់វ៉ា អ៊ីប្រាហ៊ីម

នៅទីក្រុង​គូឡាឡាំពួរ ថ្ងៃសៅរ៍ទី​២៦កក្កដា ប្រជាជនម៉ាឡេស៊ី​ច្រើន​ម៉ឺននាក់ បានជួបជុំគ្នាធ្វ

ប្រជាជនម៉ាឡេស៊ីច្រើនម៉ឺននាក់ធ្វើបាតុកម្ម ប្រឆាំង​នឹងរដ្ឋាភិបាល​លោក​អាន់វ៉ា អ៊ីប្រាហ៊ីម

នៅទីក្រុង​គូឡាឡាំពួរ ថ្ងៃសៅរ៍ទី​២៦កក្កដា ប្រជាជនម៉ាឡេស៊ី​ច្រើន​ម៉ឺននាក់ បានជួបជុំគ្នាធ្វើបាតុកម្ម​ ប្រឆាំងនឹងតម្លៃទំនិញដែល​ឡើងថ្លៃខ្លាំងធ្វើបាបជីវភាព រីឯ​រដ្ឋាភិបាលវិញគ្មានកំណែទម្រង់ ឬវិធានការ​អ្វីទាំងអស់​។ គួរកត់សំគាល់ថា​​ នេះជាលើកទី​១ហើយ ដែល​មានបាតុកម្មទ្រង់ទ្រាយ​ធំ នៅកណ្តាលរាជធានី​របស់ម៉ាឡេស៊ី បន្ទាប់ពី​លោក​​នាយករដ្ឋមន្ត្រី​ អាន់វ៉ា អ៊ីប្រាហ៊ីម បានចូលមកកាន់អំណាចនៅឆ្នាំ​២០២២។

លោកស្រី ម៉ាលី សុជាតា៖ ទាហានថៃគំរាមទន្ទ្រាន ចូលខេត្តបន្ទាយមានជ័យ

ទាហានថៃបាននិងកំពុងទន្ទ្រានចូលមកក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស

លោកស្រី ម៉ាលី សុជាតា៖ ទាហានថៃគំរាមទន្ទ្រាន ចូលខេត្តបន្ទាយមានជ័យ

ទាហានថៃបាននិងកំពុងទន្ទ្រានចូលមកក្នុងខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ តាមលោកស្រី ម៉ាលី សុជាតា ការបន្តឈ្លានពានដោយកំរោលរបស់ភាគីថៃមកលើទឹកដីកម្ពុជា គឺបានរំលោភលើអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត។ បន្ថែមពីនេះ ភាគីថៃបានចល័តនាវាជើងទឹកសរុប៨គ្រឿងនៅដែនកោះជាប់កម្ពុជា។ ក្រសួងការពារជាតិកម្ពុជាក៏បានច្រានចោលផងដែរ ចំពោះការចោទប្រកាន់របស់ថៃថា កម្ពុជាបានប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ PHL-03 បាញ់ទៅលើភាគីថៃ។

តើឥទ្ធិពលរបស់UN អាចបញ្ឈប់សង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជាបានទេ?

ប្រទេសថៃបានច្រានចោលការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យមានការអត់ធ

តើឥទ្ធិពលរបស់UN អាចបញ្ឈប់សង្គ្រាមឈ្លានពានរបស់ថៃលើកម្ពុជាបានទេ?

ប្រទេសថៃបានច្រានចោលការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យមានការអត់ធ្មត់ខ្ពស់ ហើយបើកការវាយប្រហារបន្ថែមលើទឹកដីកម្ពុជា សំដៅទីតាំងដែលនៅឆ្ងាយពីតំបន់មានជម្លោះ។ មន្រ្តីរដ្ឋាភិបាល និងយោធាកម្ពុជាបានប្រតិកម្មជាបន្តបន្ទាប់ ដោយអំពាវនាវឲ្យមានបទឈប់បាញ់ តែក៏នៅរក្សាសិទ្ធិវាយការពារខ្លួនចំពោះការឈ្លានពានយ៉ាងចំហរបស់ថៃ។ អ្នកជំនាញច្បាប់ និងទំនាក់ទំនងអន្តរជាតិ មើលឃើញថា ថៃពិតជាបានត្រៀមផែនការវាយឈ្លានពានកម្ពុជា ដោយមិនអាចប្រកែកបាន។ តាមអ្នកវិភាគ តួនាទីរបស់អង្គការសហប្រជាជាតិនៅពេលនេះមានសារសំខាន់ដើម្បីបញ្ឈប់ការវាយប្រហាររបស់ថៃលើកម្ពុជា។

កម្ពុជាប្រាប់ UNSC ដោយស្នើឲ្យមានការឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ

នៅក្នុង​​កិច្ច​ប្រជុំ​បន្ទាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ ថ្ងៃ​ទី​២៥

កម្ពុជាប្រាប់ UNSC ដោយស្នើឲ្យមានការឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ

នៅក្នុង​​កិច្ច​ប្រជុំ​បន្ទាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ ថ្ងៃ​ទី​២៥​ខែ​កក្កដា ​ត្រូវ​នឹង​ម៉ោង​ ២​ទៀប​ភ្លឺ ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ​ម៉ោង​នៅ​កម្ពុជា ​តំណាង​កម្ពុជា​បាន​ស្នើ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​ និង​ឥត​លក្ខ​ខណ្ឌ​ ជា​មួយ​ភាគី​ថៃ​។​ នេះ​ជា​ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​កម្ពុជា​ នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។ ​ក្នុង​សន្និសីទ​ដដែល​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ក៏​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរ​ជាតិ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ ចំពោះ​ការ​ពង្រាយ​កម្លាំង​ឈ្លាន​ពាន​របស់​ថៃ​មក​លើ​កម្ពុជា​ គ្រា​ដែល​ភាគី​ថៃ​បន្ត​ពង្រាយ​ទ័ព​កាន់​តែ​ច្រើន​មក​តាម​ព្រំ​ដែន​នៃ​បណ្តា​ខេត្ត​ជាប់​នឹង​កម្ពុជា​។

មេធាវីថា លោក កឹម សុខា បារម្ភពីការឈ្លានពានរបស់ថៃ ជាងសំណុំរឿងផ្ទាល់ខ្លួនរបស់លោក

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបានបង្ហាញក្តីអាណិត និងបារម្ភជាពន់ពេកចំពោះអំពើឈ្ល

មេធាវីថា លោក កឹម សុខា បារម្ភពីការឈ្លានពានរបស់ថៃ ជាងសំណុំរឿងផ្ទាល់ខ្លួនរបស់លោក

លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិបានបង្ហាញក្តីអាណិត និងបារម្ភជាពន់ពេកចំពោះអំពើឈ្លានពានរបស់ប្រទេសថៃមកលើបូរណភាពទឹកដីកម្ពុជា។ នេះបើតាមសហមេធាវីការពារក្តីរបស់លោក កឹម សុខា ក្នុងពេលដែលពួកគេទៅជម្រាបដំណឹងអំពីដំណើរការនីតិវិធីសំណុំរឿងរបស់លោកនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ តាមសហមេធាវីការពារក្តី លោក កឹម សុខា គ្មានអារម្មណ៍គិតគូរពីសំណុំរឿងរបស់លោកដែលត្រូវឡើងសាលាឧទ្ធរណ៍នៅពេលខាងមុខនេះឡើយ ខណៈកម្ពុជាកំពុងមានសង្គ្រាមជាមួយថៃ។

លោក​ម៉ាក្រុងថាបារាំងនឹងប្រកាស​​ទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅមហាសន្និបាត អ.ស.ប. ខែកញ្ញា

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២

លោក​ម៉ាក្រុងថាបារាំងនឹងប្រកាស​​ទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅមហាសន្និបាត អ.ស.ប. ខែកញ្ញា

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២៤កក្កដា​ ថាបារាំងនឹងប្រកាស​ទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅ​ក្នុង​ឱកាស​មហាសន្និបាតអង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខ​។ ការប្រកាសទទួលស្គាល់ ដែលលោក​ម៉ាក្រុងអះអាងថា នឹងផ្តល់សន្ទុះ​រួមជាលក្ខណៈអន្តរជាតិ ដើម្បីឈានទៅ​បង្កើតរដ្ឋប៉ាឡេស្ទីនជាផ្លូវការ​ និងដើម្បី​កសាងសន្តិភាព​ជូនប្រជាជនប៉ាឡេស្ទីន។ ប្រតិកម្មទៅនឹង​ការប្រកាសរបស់​លោក​ម៉ាក្រុង លោកនេតាន់យ៉ាហ៊ូ បាន​ចាត់ទុក​ថាបារាំងកំពុងតែផ្តល់រង្វាន់ជូន​ចំពោះក្រុមហាម៉ាស ដែល​បានចូល​​សម្លាប់ប្រជាជនអ៊ីស្រាអែលចំនួន​១២១៩​នាក់ យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី​៧តុលា​ឆ្នាំ​២០២៣។​

អាមេរិកដកទណ្ឌកម្មចំពោះក្រុមហ៊ុននិងអ្នកជំនួញស្និទ្ធនឹងរបបសឹកភូមា

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានសម្រេចប្រកាសដកទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន និងអ្នកជំនួញមួយ

អាមេរិកដកទណ្ឌកម្មចំពោះក្រុមហ៊ុននិងអ្នកជំនួញស្និទ្ធនឹងរបបសឹកភូមា

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានសម្រេចប្រកាសដកទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន និងអ្នកជំនួញមួយចំនួនដែលជិតស្និទ្ធនឹងរដ្ឋអំណាចរបបសឹកភូមា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក ដោយពុំបានបញ្ជាក់ពីមូលហេតុលម្អិតឡើយ។ តែជាការកត់សម្គាល់ ការលើកលែងទណ្ឌកម្មនេះបានធ្វើឡើង បន្ទាប់ពីប្រមុខដឹកនាំរបបសឹកភូមាបានសរសេរឆ្លើយតបលិខិតមួយ ជូនលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។​

សភាអាស៊ានដើម្បីសិទ្ធិមនុស្សអំពាវនាវ​ឱ្យអាស៊ាន​អន្តរាគមន៍​​​ក្នុងសង្គ្រាម​ខ្មែរ-ថៃ

នៅចំពោះមុខនៃស្ថានការណ៍ក្តៅក្នុងជម្លោះប្រដាប់អាវុធ​តាមព្រំដែន​កម្ពុជា-ថៃនាពេលនេះ សភាអាស៊

សភាអាស៊ានដើម្បីសិទ្ធិមនុស្សអំពាវនាវ​ឱ្យអាស៊ាន​អន្តរាគមន៍​​​ក្នុងសង្គ្រាម​ខ្មែរ-ថៃ

នៅចំពោះមុខនៃស្ថានការណ៍ក្តៅក្នុងជម្លោះប្រដាប់អាវុធ​តាមព្រំដែន​កម្ពុជា-ថៃនាពេលនេះ សភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានទទូចឱ្យអាស៊ាន និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន​ចូលអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពារអាយុជីវិតជនស៊ីវិល​​។ តាមសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)​ ​អាស៊ាន​ត្រូវបំពេញ​ឱ្យបាននូវតួនាទីរបស់ខ្លួន​​​ ទោះ​ត្រូវប្រើគ្រប់យន្តការកាទូត​ក៏ដោយ​។ តែតាមកាសែត The Straits times នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានហៅទូរស័ព្ទទៅ​​ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃ​​​កាលពីយប់ម្សិលមិញ និងបាន​អំពាវនាវឱ្យ​ភាគីទាំង២ បន្ធូរបន្ថយជម្លោះផងដែរ។ ​

កម្ពុជាស្នើកិច្ចអន្តរាគមន៍បន្ទាន់ពីក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្រោយទាហានថៃឈ្លានពានទឹកដីកម្ពុជា

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានស្នើទៅកាន់ក្រុមប្រ

កម្ពុជាស្នើកិច្ចអន្តរាគមន៍បន្ទាន់ពីក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ក្រោយទាហានថៃឈ្លានពានទឹកដីកម្ពុជា

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឲ្យជួយអន្តរាគមន៍ជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពាន​របស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ ការសុំកិច្ចអន្តរាគមន៍របស់កម្ពុជាពីសំណាក់អង្គការសហប្រជាជាតិនាពេលនេះ គឺក្រោយហេតុការណ៍វាយប្រហារគ្នាយ៉ាងខ្លាំងក្លា រវាងកងទ័ពកម្ពុជា-ថៃ នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ តំបន់មុំបី រហូតដល់ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ។

លោក​ម៉ាក្រុងថាបារាំងនឹងប្រកាស​​ទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅមហាសន្និបាតអ.ស.ប. ខែកញ្ញា

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២

លោក​ម៉ាក្រុងថាបារាំងនឹងប្រកាស​​ទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅមហាសន្និបាតអ.ស.ប. ខែកញ្ញា

លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានបង្ហោះសារតាមបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២៤កក្កដា​ ថាបារាំងនឹងប្រកាស​ទទួលស្គាល់ “រដ្ឋប៉ាឡេស្ទីន” នៅ​ក្នុង​ឱកាស​មហាសន្និបាតអង្គការសហប្រជាជាតិ នាខែកញ្ញាខាងមុខ​។ ការប្រកាសទទួលស្គាល់ ដែលលោក​ម៉ាក្រុងអះអាងថា នឹងផ្តល់សន្ទុះ​រួមជាលក្ខណៈអន្តរជាតិ ដើម្បីឈានទៅ​បង្កើតរដ្ឋប៉ាឡេស្ទីនជាផ្លូវការ​ និងដើម្បី​កសាងសន្តិភាព​ជូនប្រជាជនប៉ាឡេស្ទីន។ ប្រតិកម្មទៅនឹង​ការប្រកាសរបស់​លោក​ម៉ាក្រុង លោកនេតាន់យ៉ាហ៊ូ បាន​ចាត់ទុក​ថាបារាំងកំពុងតែផ្តល់រង្វាន់ជូន​ចំពោះក្រុមហាម៉ាស ដែល​បានចូល​​សម្លាប់ប្រជាជនអ៊ីស្រាអែលចំនួន​១២១៩​នាក់ យ៉ាងសាហាវព្រៃផ្សៃ កាលពីថ្ងៃទី​៧តុលា​ឆ្នាំ​២០២៣។​

អ្វីទៅជាដំណោះស្រាយ ដើម្បីឲ្យកម្ពុជា-ថៃ បញ្ឈប់ការផ្ទុះអាវុធដាក់គ្នា?

កងទ័ពកម្ពុជា និងកងទ័ពថៃ បាន និងកំពុងវាយប្រហារគ្នា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-

អ្វីទៅជាដំណោះស្រាយ ដើម្បីឲ្យកម្ពុជា-ថៃ បញ្ឈប់ការផ្ទុះអាវុធដាក់គ្នា?

កងទ័ពកម្ពុជា និងកងទ័ពថៃ បាន និងកំពុងវាយប្រហារគ្នា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឈានចូលដល់ថ្ងៃទី២។ បណ្តាប្រទេស និងសហគមន៍អន្តរជាតិជាច្រើនបានអំពាវនាវឲ្យភាគីកម្ពុជា-ថៃ បើកកិច្ចចរចាដោយសន្តិវិធី ដើម្បីបញ្ឈប់ការផ្ទុះអាវុធដាក់គ្នានាពេលនេះ។ អ្នកជំនាញកិច្ចការអន្តរជាតិនានាបានលើកឡើងថា ភាគីថៃត្រូវតែបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនមកលើទឹកដីកម្ពុជា ហើយចូលខ្លួនមកទទួលស្គាល់ការដោះស្រាយគ្នាតាមសន្តិវិធី តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ។ តើកម្ពុជា-ថៃ​ អាចមានដំណោះស្រាយបែបណា ដើម្បីបញ្ឈប់ការផ្ទុះអាវុធដាក់គ្នា?

អាជ្ញាធរហុងកុងប្រកាសផ្តល់ប្រាក់រង្វាន់ដើម្បីតាមចាប់ខ្លួនពួកអ្នកប្រឆាំងនៅបរទេស

នៅថ្ងៃសុក្រ ទី២៥ កក្កដា​ អាជ្ញាធរ​ហុងកុង​​ប្រកាស​​​ផ្តល់​ប្រាក់​រង្វាន់​ ចន្លោះ​ពី​​ ២ សែន

អាជ្ញាធរហុងកុងប្រកាសផ្តល់ប្រាក់រង្វាន់ដើម្បីតាមចាប់ខ្លួនពួកអ្នកប្រឆាំងនៅបរទេស

នៅថ្ងៃសុក្រ ទី២៥ កក្កដា​ អាជ្ញាធរ​ហុងកុង​​ប្រកាស​​​ផ្តល់​ប្រាក់​រង្វាន់​ ចន្លោះ​ពី​​ ២ សែន ទៅ​ ១ លាន​​ដុល្លារហុងកុង​ ចំពោះ​ព័ត៌មាន​លម្អិត​ទាំងឡាយ​ណា​ ដែល​អាច​ឈាន​ទៅ​ចាប់ខ្លួន​ក្រុម​អ្នក​ប្រឆាំង​ ចំនួន ១៩ នាក់​ នៅ​បរទេស​។ ​អាជ្ញាធរហុងកុង ​ចោទប្រកាន់​ថា​ ជន​ទាំង​នោះ​ បានរៀបចំ​គម្រោង​ការធ្វើ​​វិទ្ធង្សនា ដើម្បី​ផ្តួល​រំលំ​រដ្ឋអំណាច​។

លោកស្រី ម៉ាលី សុជាតា៖ ថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលបំពានលើអនុសញ្ញាអន្តរជាតិ

នៅក្នុងសន្និសីទកាសែតរយៈពេលខ្លី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាព្រឹកថ្ងៃទ

លោកស្រី ម៉ាលី សុជាតា៖ ថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលបំពានលើអនុសញ្ញាអន្តរជាតិ

នៅក្នុងសន្និសីទកាសែតរយៈពេលខ្លី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថាកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា ស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទីពីរនេះ ចំនួន​ ៧ទីតាំង។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ រៀបរាប់ថាថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាចាប់តាំងពីម៉ោង ៣,២០នាទី ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ភ្នំខ្មោច តាថាវ ភ្នំ៣៣៣ ប្រាសាទតាមាន់ ប្រាសាទតាក្របី ជាំតែ និងតំបន់មុំ៣។ នៅក្នុងការវាយប្រហារមកលើកងទ័ពកម្ពុជានេះ ថៃបានប្រើប្រាស់គ្រាប់បែកចង្កោមចំនួន ២លើក។ ចំណុចនេះត្រូវលោកស្រី ម៉ាលី សុជាតា កត់សម្គាល់ថាការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃ បានបំពានធ្ងន់ធ្ងរទៅលើអនុសញ្ញាអន្តរជាតិ បង្ហាញពីភាពឃោរឃៅ និងអមនុស្សធម៌។ សូមស្តាប់ប្រសាសន៍លោកស្រី ម៉ាលី សុជាតា ដែលរៀបចំដោយ ញឹម សុផល៖

ហេតុអ្វីកម្ពុជា និងថៃមិនអាចគេចផុតពីការធ្វើសង្រ្គាមជាថ្មីនៅក្នុងជម្លោះព្រំដែន?

ទីបំផុតនៅក្នុងជម្លោះព្រំដែន សង្រ្គាមរវាងកម្ពុជា និងថៃបានផ្ទុះនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្ន

ហេតុអ្វីកម្ពុជា និងថៃមិនអាចគេចផុតពីការធ្វើសង្រ្គាមជាថ្មីនៅក្នុងជម្លោះព្រំដែន?

ទីបំផុតនៅក្នុងជម្លោះព្រំដែន សង្រ្គាមរវាងកម្ពុជា និងថៃបានផ្ទុះនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីម្ខាងៗបានប្រើប្រាស់សព្វាវុធធុនធ្ងន់ដើម្បីវាយប្រហារគ្នា។ តាមកំណត់ហេតុពីភាគីកម្ពុជា ការវាយប្រយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃចាប់ផ្តើមដំបូងពីប្រាសាទតាមាន់ធំ និងបានឈានទៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច ហើយបន្តពង្រីកភូមិសាស្ត្រវាយប្រយុទ្ធទៅដល់តំបន់មុំបី រហូតដល់ប្រាសាទព្រះវិហារទៀត។ តើគេអាចនិយាយបានទេថា សង្រ្គាមជាថ្មីរវាងកម្ពុជា និងថៃនៅក្នុងជម្លោះព្រំដែនពេលនេះជារឿងដែលគេបានទន្ទឹងរង់ចាំ ពិសេសពីភាគីកម្ពុជា?

ទទួលទានអាហារ​ពេលល្ងាច កាន់​តែ​ឆាប់​កាន់​តែ​ល្អ​សម្រាប់​សុខភាព

ជម្រើស​ម្ហូបអាហារមានសារៈ​​សំខាន់ណាស់​សម្រាប់​សុខភាព។ ពេលម៉ោង​ទទួល​ទានអាហារ​​ក៏​សំខាន់ដែ

ទទួលទានអាហារ​ពេលល្ងាច កាន់​តែ​ឆាប់​កាន់​តែ​ល្អ​សម្រាប់​សុខភាព

ជម្រើស​ម្ហូបអាហារមានសារៈ​​សំខាន់ណាស់​សម្រាប់​សុខភាព។ ពេលម៉ោង​ទទួល​ទានអាហារ​​ក៏​សំខាន់ដែរ។  តើអ្នកដឹង​ទេ ថា​ម៉ោង​ទទួល​ទានអាហារ​ អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សុខភាព? អ្នក​វិទ្យាសាស្ត្រ​ផ្តល់​សេចក្តី​បំភ្លឺ​ថា​ហេតុ​អ្វី​​ត្រូវ​ឆាប់​ទទួល​ទាន​អាហារល្ងាច។

ថ្នាក់ដឹកនាំ​សហភាពអឺរ៉ុប​ និង ចិន​ ពិភាក្សា​ពី​វិបត្តិ​អន្តរជាតិ​និង​ជម្លោះ​ពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​កំពូល​​សហភាព​អឺរ៉ុប បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានីប៉េកាំង និង​បា​នជួប​ពិភាក្សា

ថ្នាក់ដឹកនាំ​សហភាពអឺរ៉ុប​ និង ចិន​ ពិភាក្សា​ពី​វិបត្តិ​អន្តរជាតិ​និង​ជម្លោះ​ពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​កំពូល​​សហភាព​អឺរ៉ុប បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋធានីប៉េកាំង និង​បា​នជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនពីង។ ប្រមុខរដ្ឋ​ចិន បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​សហភាពអឺរ៉ុប ពង្រឹង​ទំនុកចិត្ត​ចំពោះគ្នាទៅវិញទៅមក ខណៈពេល​ដែល​សមភាគី​អឺរ៉ុប​ជំរុញ​ឲ្យ​រដ្ឋអំណាច​ប៉េកាំង​ ផ្តល់​ដំណោះស្រាយ​ច្បាស់លាស់ ចំពោះ​ជម្លោះពាណិជ្ជកម្ម​។​

អ៊ុយក្រែននិងរុស្ស៊ីចរចាគ្នាជាថ្មី តែចុះសម្រុងគ្នាបានត្រឹមតែការ​​ដោះដូរចំណាប់ខ្មាំង

អ៊ុយក្រែននិងរុស្ស៊ី បានចាប់ផ្តើម​ចរចាគ្នាជាថ្មីឡើងវិញ នៅឯក្រុង​អ៊ីស្តង់ប៊ូល កាលពីល្ងាចថ្

អ៊ុយក្រែននិងរុស្ស៊ីចរចាគ្នាជាថ្មី តែចុះសម្រុងគ្នាបានត្រឹមតែការ​​ដោះដូរចំណាប់ខ្មាំង

អ៊ុយក្រែននិងរុស្ស៊ី បានចាប់ផ្តើម​ចរចាគ្នាជាថ្មីឡើងវិញ នៅឯក្រុង​អ៊ីស្តង់ប៊ូល កាលពីល្ងាចថ្ងៃ​ពុធទី​២៣កក្កដាម្សិលម៉ិញ​។ ក៏ប៉ុន្តែ លទ្ធ​ផល​បានស្តួចស្តើងបំផុត ដោយភាគីទាំងសងខាង ​បាន​ទទួលស្គាល់ថា​មានគោលជំហរ​ផ្ទុយពី​គ្នាស្រឡះ។ ក្រុម​ចរចាអ៊ុយក្រែននិងរុស្ស៊ីបានត្រឹមតែ​យល់ព្រម ដោះដូរចំណាប់ខ្មាំង​គ្នា​ចំនួន​ ១២០០នាក់ទៅវិញទៅមក។

លោក ហ៊ុន សែន ចេញមកឆ្លើយតបកាសែតថៃ ថា លោកកំពុងបញ្ជាទ័ពនិងមិនបានទៅចិនទេ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានប្រាប់ពលរដ្ឋខ្មែរកុំឲ្យមានការព្រួយបារម្ភ ព្រោះថាលោ

លោក ហ៊ុន សែន ចេញមកឆ្លើយតបកាសែតថៃ ថា លោកកំពុងបញ្ជាទ័ពនិងមិនបានទៅចិនទេ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានប្រាប់ពលរដ្ឋខ្មែរកុំឲ្យមានការព្រួយបារម្ភ ព្រោះថាលោកមិនរត់ទៅណាឡើយ ពោលគឺនៅរួមចំណែកបញ្ជាទ័ពតាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយខ្មាំងថៃឈ្លានពាន។ ការបញ្ជាក់របស់លោក ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្រោយសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយថា លោក ហ៊ុន សែន កំពុងជិះយន្តហោះឯកជនទៅប្រទេសចិន អំឡុងកងទ័ពកម្ពុជា-ថៃកំពុងផ្ទុះអាវុធដាក់គ្នា។

លោកស្រី ម៉ាលី សុជាតា៖ មកទល់ម៉ោងនេះ កម្ពុជានៅរក្សាប្រៀបឈ្នះនៅលើសមរភូមិយោធា

នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ

លោកស្រី ម៉ាលី សុជាតា៖ មកទល់ម៉ោងនេះ កម្ពុជានៅរក្សាប្រៀបឈ្នះនៅលើសមរភូមិយោធា

នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បានថ្លែងថាកម្ពុជានៅរក្សាបានប្រៀបឈ្នះលើសមរភូមិប្រយុទ្ធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិដូច្នេះ គឺដោយសារកងទ័ពកម្ពុជាបានដណ្តើមកាន់កាប់ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងតំបន់មុំបី។ ចំពោះតុល្យការនៃការខូចខាតរបស់ភាគីកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបញ្ជាក់ថា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ក៏ប៉ុន្តែលោកស្រីគ្រាន់តែឲ្យដឹងថាកងកម្លាំងកម្ពុជាពេលនេះ បានឈរជើងយ៉ាងរឹងមាំ ១០០%នៅលើសមរភូមិ ដោយរក្សាបាននូវអធិបតេយ្យភាពរបស់ខ្លួន។

លោកដូណាល់ ត្រាំ ប្រកាស​សម្រេចបាន​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​ “ដ៏​ធំមហិមា​” ជាមួយជប៉ុន

លោក​ប្រធានាធិបតីដូណាល់ ត្រាំ បា​នប្រកាសថា រដ្ឋបា​លលោក បានចរចាបានសម្រេចជាមួយជប៉ុន ដើម្បី​ក

លោកដូណាល់ ត្រាំ ប្រកាស​សម្រេចបាន​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​ “ដ៏​ធំមហិមា​” ជាមួយជប៉ុន

លោក​ប្រធានាធិបតីដូណាល់ ត្រាំ បា​នប្រកាសថា រដ្ឋបា​លលោក បានចរចាបានសម្រេចជាមួយជប៉ុន ដើម្បី​កំណត់​កិច្ចព្រមព្រៀងពន្ធគយ ដែលលោកអះអាងថាជាកិច្ចព្រមព្រៀង “ដ៏ធំមហិហា”។​ ពន្ធនាំចូលទំនិញទៅវិញទៅមក ជាទូទៅរវាងជប៉ុននិងអាមេរិក នឹងត្រូវ​កំណត់ត្រឹម​១៥%។​ ដោយឡែក អត្រាពន្ធបន្ថែម​ដល់ទៅ​៥០% លើដែកថែប​​ជប៉ុនដែលនាំចូលមក​អាមេរិក គឺមិនត្រូវបាន​ដោះស្រាយ​ដោយ​កិច្ចព្រមព្រៀងនេះ​ទេ។

អ៊ុយក្រែន​អនុម័ត​ច្បាប់ថ្មី​ដកហូត​ឯករាជ្យភាព​របស់អយ្យការនិង​អង្គភាព​ប្រឆាំង​អំពើពុករលួយ

ក្នុងសំឡេងភាគច្រើនលើសលប់ រដ្ឋសភាអ៊ុយក្រែនបានអនុម័តច្បាប់ថ្មីដែលសម្រេចដកហូតឯករាជ្យភាពរបស

អ៊ុយក្រែន​អនុម័ត​ច្បាប់ថ្មី​ដកហូត​ឯករាជ្យភាព​របស់អយ្យការនិង​អង្គភាព​ប្រឆាំង​អំពើពុករលួយ

ក្នុងសំឡេងភាគច្រើនលើសលប់ រដ្ឋសភាអ៊ុយក្រែនបានអនុម័តច្បាប់ថ្មីដែលសម្រេចដកហូតឯករាជ្យភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នអយ្យការប្រឆាំងអំពើពុករលួយ។ ពលរដ្ឋអ៊ុយក្រែនផ្ទុះក្តីខឹងសម្បារ និងនាំគ្នាធ្វើបាតុកម្មនៅកណ្តាលរដ្ឋធានីកៀវ។ ចំណែកសហភាពអឺរ៉ុបវាយតម្លៃភ្លាមៗថា រដ្ឋាភិបាលក្រុងកៀវកំពុងតែដើរថយក្រោយ។

ហ្កាហ្សា៖ កុមារជាង​៧ម៉ឺននាក់ ប្រឈមនឹងបញ្ហា​កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុត

កុមារប្រមាណ​​៧១០០០នាក់នៅតំបន់​ហ្កាហ្សា កំពុងប្រឈម​នឹងបញ្ហា​កង្វះអាហារូបត្ថម្ភដ៏ធ្ងន់ធ្ង

ហ្កាហ្សា៖ កុមារជាង​៧ម៉ឺននាក់ ប្រឈមនឹងបញ្ហា​កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបំផុត

កុមារប្រមាណ​​៧១០០០នាក់នៅតំបន់​ហ្កាហ្សា កំពុងប្រឈម​នឹងបញ្ហា​កង្វះអាហារូបត្ថម្ភដ៏ធ្ងន់ធ្ងរបំផុត។ កាលពីថ្ងៃទី​២៣កក្កដា អង្គការ​មនុស្សធម៌​ចំនួន​១១០អង្គការ បានរួមគ្នាអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ត្រូវតែ​រកវិធីជួយជាបន្ទាន់ ព្រោះ​គ្រោះអត់ឃ្លាន គ្មានអ្វីបរិភោគ កំពុង​តែសម្លាប់​ប្រជាជននៅហ្កាហ្សា។ ជនរងគ្រោះដែលប្រឈមបំផុតនោះ គឺកុមារ​។ តំណាងអង្គការ Unicef បាន​រន្ធាន់ ថាត្រូវតែដកចេញជាបន្ទាន់ នូវ​រនាំងរាំងខ្ទប់ការ​ដឹកជំនួយស្បៀងអាហារ​ទៅកាន់​ហ្កាហ្សា។

ប៉ាគីស្ថាន៖ អ្នកនយោបាយប្រឆាំងជាង៣០នាក់ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ១០ឆ្នាំ

នៅរដ្ឋប៉ែកខាងកើតប្រទេសប៉ាគីស្ថាន ប្រធានគណបក្សប្រឆាំងដ៏លេចធ្លោ និងសហការីនយោបាយជាង ៣០នាក់ ប

ប៉ាគីស្ថាន៖ អ្នកនយោបាយប្រឆាំងជាង៣០នាក់ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ ១០ឆ្នាំ

នៅរដ្ឋប៉ែកខាងកើតប្រទេសប៉ាគីស្ថាន ប្រធានគណបក្សប្រឆាំងដ៏លេចធ្លោ និងសហការីនយោបាយជាង ៣០នាក់ បាន​ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗចំនួន ១០ ឆ្នាំ។ នេះបើតាមក្រសួងយុត្តិធម៌ប៉ាគីស្ថានដោយបញ្ជាក់ហេតុផលថា ពួកគេបានប្រព្រឹត្តអំពើ«ភេរវកម្ម»។ ក៏ប៉ុន្តែ អ្នកនាំពាក្យបក្សប្រឆាំងអះអាងថា រដ្ឋអំណាចប៉ាគីស្ថានតែងតែសំអាងលើមូលហេតុប្រយុទ្ធប្រឆាំងអំពើភេរវកម្មធ្វើជាលេសដើម្បីកម្ទេចអ្នកនយោបាយប្រឆាំង។ ​

អនុព័ន្ធយោធាកម្ពុជាគ្មានយោបល់នៅពេលថៃកោះហៅអនុព័ន្ធយោធាបរទេសទៅស្តាប់ករណីផ្ទុះមីន

កងទ័ពភូមិន្ទថៃ បានកោះហៅអនុព័ន្ធយោធាបរទេស៤៧ប្រទេស​រួមទាំងកម្ពុជាផង ទៅស្តាប់របាយការណ៍​របស

អនុព័ន្ធយោធាកម្ពុជាគ្មានយោបល់នៅពេលថៃកោះហៅអនុព័ន្ធយោធាបរទេសទៅស្តាប់ករណីផ្ទុះមីន

កងទ័ពភូមិន្ទថៃ បានកោះហៅអនុព័ន្ធយោធាបរទេស៤៧ប្រទេស​រួមទាំងកម្ពុជាផង ទៅស្តាប់របាយការណ៍​របស់​ខ្លួនអំពីឧបទ្ទវហេតុផ្ទុះមីនកាលពីថ្ងៃទី ១៦ ខែកក្កដា ដែលបានបណ្តាលឲ្យទាហានថៃបីនាក់រងរបួស។ តែអនុព័ន្ធយោធាកម្ពុជា ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះ គឺមិនមានយោបល់អ្វីទាំងអស់ ពាក់ព័ន្ធករណីផ្ទុះមីនថ្មីៗនេះក្នុងតំបន់មុំបីនៃទឹកដីប្រទេសកម្ពុជា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ​ Khaosod English។ អ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជា យល់ឃើញថា ភាពស្ងៀមស្ងាត់របស់អនុព័ន្ធយោធាកម្ពុជាក្នុងរឿងនេះ អាចបញ្ជាក់ជាថ្មីទៅភាគីថៃថា កម្ពុជាមិនស្ថិតនៅពីក្រោយការដាក់មីនលើទឹកដីខ្លួនឯងនោះទេ។

លោក អួន ស៊ីឡុត៖ រដ្ឋគួរតែពន្លឿនការបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទីឱ្យបានច្រើន

នៅថ្ងៃទី២០ ខែកក្កដា សមាគមស្វាយចន្ទីកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះតម្លៃគ្រាប់ស្វាយច

លោក អួន ស៊ីឡុត៖ រដ្ឋគួរតែពន្លឿនការបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទីឱ្យបានច្រើន

នៅថ្ងៃទី២០ ខែកក្កដា សមាគមស្វាយចន្ទីកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះតម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា ដែលអាចជួបហានិភ័យ ដោយសារតែការប្រមូលផលដំណាលគ្នាជាមួយចន្ទីអាហ្រ្វិកខាងលិច។ ការព្រមានយ៉ាងដូច្នេះ ធ្វើឡើងក្រោយសមាគមស្វាយចន្ទីកម្ពុជាសង្កេតឃើញគ្រាប់ស្វាយចន្ទីនៅតំបន់អាហ្វ្រិកខាងលិចមានតម្លៃថោក ខណៈបរិមាណ និងគុណភាពផលិតរបស់គេខ្ពស់។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អួន ស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ក្នុងរដូវប្រមូលផលកន្លងទៅ គ្រាប់ស្វាយចន្ទីកម្ពុជាហាក់ធ្លាក់ថ្លៃបន្តិច តែធ្លាក់ក្នុងរយៈពេលខ្លី។ តែជាយន្តការដើម្បីធានាថា ស្វាយចន្ទីកម្ពុជាមិនប៉ះពាល់ផ្នែកតម្លៃ លោក អួន ស៊ីឡុត ជំរុញឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតសួនកសិ-ឧស្សាហកម្មស្វាយចន្ទី ខណៈមានក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីមួយចំនួនកំពុងមានចំណាប់អារម្មណ៍។

តើកម្ពុជាអាចទាក់ទាញអ្នកវិនិយោគបានកម្រិតណា បន្ទាប់ពីបង្ក្រាបការឆបោកតាមអនឡាញ?

កម្ពុជា​បានបង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អន​ឡាញ​យ៉ាង​ក្តៅ​គគុក​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ ខែ

តើកម្ពុជាអាចទាក់ទាញអ្នកវិនិយោគបានកម្រិតណា បន្ទាប់ពីបង្ក្រាបការឆបោកតាមអនឡាញ?

កម្ពុជា​បានបង្ក្រាប​បទ​ល្មើស​ឆបោក​តាម​អន​ឡាញ​យ៉ាង​ក្តៅ​គគុក​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២៥ ក្រោយ​ពី​មាន​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋា​ភិបាល ​លោក ហ៊ុន ម៉ាណែត​។​ លទ្ធផល​គឺ​បង្ក្រាប​បាន ​១៣៨​ទីតាំង ​គិត​ត្រឹម​ថ្ងៃ​ទី​២២​ខែ​កក្កដា ​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​សរុប​ ៣.០៧៥នាក់​ ក្នុងនោះ​មាន​ជន​ជាតិ​ចិន​ច្រើន​ជាង​គេ​គឺ​ចំនួន​ ១,០២៨នាក់​ និង​តាម​ពី​ក្រោយ​ដោយ​ជន​ជាតិ​វៀតណាម​ ចំនួន​៦៩៣​នាក់​។ ​ចំណែក ​មេក្លោង​ ១១​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​តុ​លា​ការ​។ ​នេះ​បើតាម​គណៈ​កម្មការ​ចំពោះកិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​។​ តើ​កម្ពុជា​អាច​ទាក់​ទាញ​អ្នក​វិនិយោគ​បាន​កម្រិត​ណា ​បន្ទាប់ពី​បង្ក្រាប​ការ​ឆបោក​តាម​អន​ឡាញនា​ពេល​នេះ​?​

សមត្ថកិច្ចខ្មែរឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមអនឡាញជាង ៣ ០០០នាក់

គណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឲ្យដឹងថាចាប់ពីថ្ងៃទី២៧ ខ

សមត្ថកិច្ចខ្មែរឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមអនឡាញជាង ៣ ០០០នាក់

គណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានឲ្យដឹងថាចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញចំនួន ១៣៨ទីតាំង និងឃាត់ខ្លួនជនសង្ស័យចម្រុះជាតិសាសន៍បាន​ចំនួនជាង ៣ ០០០នាក់។ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ ធ្វើឡើងក្រោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

តើកម្ពុជាគួរពន្លឿនការដាក់បណ្តឹងទៅ ICJ ឬយ៉ាងណា ខណៈព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្តៅខ្លាំង?

ស្ថានការណ៍តានតឹងនៃជម្លោះព្រំដែនខ្មែរ-ថៃ កំពុងវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានការព្រមា

តើកម្ពុជាគួរពន្លឿនការដាក់បណ្តឹងទៅ ICJ ឬយ៉ាងណា ខណៈព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្តៅខ្លាំង?

ស្ថានការណ៍តានតឹងនៃជម្លោះព្រំដែនខ្មែរ-ថៃ កំពុងវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានការព្រមានរបស់ភាគីថៃ ដោយប្រកាសផ្អាកការទស្សនានៅប្រាសាទតាមាន់ធំរយៈពេល៧ថ្ងៃទៀតផង។ ចំពោះអ្នកតាមដាននយោបាយ និងសង្គមកម្ពុជា សកម្មភាពរបស់ភាគីថៃនាពេលនេះ ហាក់បង្ហាញថាប្រាសាទតាមាន់ធំជារបស់ខ្លួន ដែលគិតថាថៃជាអ្នកគ្រប់គ្រងនៅតំបន់នោះ។ ក្នុងន័យនេះ ពួកគេចង់ឃើញរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហររបស់ខ្លួនឲ្យម៉ឺងម៉ាត់ជាងនេះទៅកាន់ភាគីថៃ បន្ថែមពីលើដំណើរការរៀបចំបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ​ ICJ។ តើក្នុងកាលៈទេសៈបែបនេះ កម្ពុជាគួរពន្លឿននីតិវិធី ដាក់ពាក្យបណ្តឹងទៅតុលាការ​ ICJ ឬយ៉ាងណា?

រដ្ឋ​ចាប់ផ្តើម​​ដោះស្រាយសំណងឱ្យ​​ពលរដ្ឋ ក្រោយបញ្ចប់បោះបង្គោលព្រំដី​ព្រែកជីកហ្វូណន

ដំណើរការបោះបង្គោលព្រំដែនព្រែកជីកហ្វូណន​នឹងត្រូវបញ្ចប់ជាស្ថាពរក្នុងសប្តាហ៍នេះ ហើយក្រុមអ្

រដ្ឋ​ចាប់ផ្តើម​​ដោះស្រាយសំណងឱ្យ​​ពលរដ្ឋ ក្រោយបញ្ចប់បោះបង្គោលព្រំដី​ព្រែកជីកហ្វូណន

ដំណើរការបោះបង្គោលព្រំដែនព្រែកជីកហ្វូណន​នឹងត្រូវបញ្ចប់ជាស្ថាពរក្នុងសប្តាហ៍នេះ ហើយក្រុមអ្នក​ជំនាញនឹងចាប់​ចុះវាស់​វែងក្បាលដី​ពលរដ្ឋដែលរងផលប៉ះពាល់​​ក្នុងគម្រោង​​។ នេះជាការអះអាងរបស់លោក ​ផល រឹម អ្នកនាំពាក្យក្រសួង​សាធារណការ និងដឹកជញ្ជូន​នៅរសៀលថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០២៥។ តាមអ្នកនាំពាក្យក្រសួងសាធារណការ ​រដ្ឋនឹងធ្វើឱ្យបានដូចការធានាកន្លងមកថា ​​​​គ្មានពលរដ្ឋ​ណាម្នាក់​បាត់បង់ផលប្រយោជន៍ដោយសារគម្រោងអភិវឌ្ឍរបស់រដ្ឋ​​​​ឡើយ​។

អ៊ីរ៉ង់​ថាស្ថានីយ៍​នុយក្លេអ៊ែរ​​​ខូច​ខាត​ខ្លាំង តែរក្សា​​សិទ្ធិ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ទៀត

គេ​ត្រូវ​រង់​ចាំ​អស់​ពេល​ជាង​​មួយ​ខែ ទើប​ឃើញ​អ៊ីរ៉ង់ប្រកាស​ទទួល​ស្គាល់​ថា ​ការ​វាយប្រហា

អ៊ីរ៉ង់​ថាស្ថានីយ៍​នុយក្លេអ៊ែរ​​​ខូច​ខាត​ខ្លាំង តែរក្សា​​សិទ្ធិ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ទៀត

គេ​ត្រូវ​រង់​ចាំ​អស់​ពេល​ជាង​​មួយ​ខែ ទើប​ឃើញ​អ៊ីរ៉ង់ប្រកាស​ទទួល​ស្គាល់​ថា ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែលនិង​អាមេរិក​​មក​លើទឹក​ដី​​អ៊ីរ៉ង់ បាន​ធ្វើ​​ឱ្យ​ទីតាំង​និង​ស្ថានីយ៍នុយក្លេអ៊ែរអ៊ីរ៉ង់​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។ ប៉ុន្តែអ៊ីរ៉ង់​​មិន​បញ្ឈប់​មហិច្ឆតា​ចម្រើន​ធាតុ​អ៊ុយរ៉ានីញូម​ទេ។ ដោយ​ប្រកាស​ត្រៀម​ខ្លួន​ចូល​ចរចា​ជុំ​ថ្មី​ជាមួយអន្តរជាតិ ​​អ៊ីរ៉ង់​បាន​​បញ្ជាក់ថាកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ នាពេល​អនាគត​​​ ត្រូវ​តែ​មាន​ចែង​អំពី​សិទ្ធិ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​។

Get more results via ClueGoal