អនុព័ន្ធយោធាកម្ពុជាគ្មានយោបល់នៅពេលថៃកោះហៅអនុព័ន្ធយោធាបរទេសទៅស្តាប់ករណីផ្ទុះមីន
newsare.net
កងទ័ពភូមិន្ទថៃ បានកោះហៅអនុព័ន្ធយោធាបរទេស៤៧ប្រទេសរួមទាំងកម្ពុជាផង ទៅស្តាប់របាយការណ៍របសអនុព័ន្ធយោធាកម្ពុជាគ្មានយោបល់នៅពេលថៃកោះហៅអនុព័ន្ធយោធាបរទេសទៅស្តាប់ករណីផ្ទុះមីន
កងទ័ពភូមិន្ទថៃ បានកោះហៅអនុព័ន្ធយោធាបរទេស៤៧ប្រទេសរួមទាំងកម្ពុជាផង ទៅស្តាប់របាយការណ៍របស់ខ្លួនអំពីឧបទ្ទវហេតុផ្ទុះមីនកាលពីថ្ងៃទី ១៦ ខែកក្កដា ដែលបានបណ្តាលឲ្យទាហានថៃបីនាក់រងរបួស។ តែអនុព័ន្ធយោធាកម្ពុជា ដែលមានវត្តមានក្នុងកិច្ចប្រជុំនោះ គឺមិនមានយោបល់អ្វីទាំងអស់ ពាក់ព័ន្ធករណីផ្ទុះមីនថ្មីៗនេះក្នុងតំបន់មុំបីនៃទឹកដីប្រទេសកម្ពុជា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃ Khaosod English។ អ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជា យល់ឃើញថា ភាពស្ងៀមស្ងាត់របស់អនុព័ន្ធយោធាកម្ពុជាក្នុងរឿងនេះ អាចបញ្ជាក់ជាថ្មីទៅភាគីថៃថា កម្ពុជាមិនស្ថិតនៅពីក្រោយការដាក់មីនលើទឹកដីខ្លួនឯងនោះទេ។ Read more