លោកស្រី ម៉ាលី សុជាតា៖ មកទល់ម៉ោងនេះ កម្ពុជានៅរក្សាប្រៀបឈ្នះនៅលើសមរភូមិយោធា
newsare.net
នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា៖ មកទល់ម៉ោងនេះ កម្ពុជានៅរក្សាប្រៀបឈ្នះនៅលើសមរភូមិយោធា
នៅក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិលោកស្រី ម៉ាលី សុជាតា បានថ្លែងថាកម្ពុជានៅរក្សាបានប្រៀបឈ្នះលើសមរភូមិប្រយុទ្ធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិដូច្នេះ គឺដោយសារកងទ័ពកម្ពុជាបានដណ្តើមកាន់កាប់ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងតំបន់មុំបី។ ចំពោះតុល្យការនៃការខូចខាតរបស់ភាគីកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះបញ្ជាក់ថា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ក៏ប៉ុន្តែលោកស្រីគ្រាន់តែឲ្យដឹងថាកងកម្លាំងកម្ពុជាពេលនេះ បានឈរជើងយ៉ាងរឹងមាំ ១០០%នៅលើសមរភូមិ ដោយរក្សាបាននូវអធិបតេយ្យភាពរបស់ខ្លួន។ Read more