លោកស្រី ម៉ាលី សុជាតា៖ ថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលបំពានលើអនុសញ្ញាអន្តរជាតិ
newsare.net
នៅក្នុងសន្និសីទកាសែតរយៈពេលខ្លី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាព្រឹកថ្ងៃទលោកស្រី ម៉ាលី សុជាតា៖ ថៃបានប្រើប្រាស់គ្រាប់បែកចង្កោម ដែលបំពានលើអនុសញ្ញាអន្តរជាតិ
នៅក្នុងសន្និសីទកាសែតរយៈពេលខ្លី ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថាកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា ស្ថិតនៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទីពីរនេះ ចំនួន ៧ទីតាំង។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ រៀបរាប់ថាថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជាចាប់តាំងពីម៉ោង ៣,២០នាទី ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ភ្នំខ្មោច តាថាវ ភ្នំ៣៣៣ ប្រាសាទតាមាន់ ប្រាសាទតាក្របី ជាំតែ និងតំបន់មុំ៣។ នៅក្នុងការវាយប្រហារមកលើកងទ័ពកម្ពុជានេះ ថៃបានប្រើប្រាស់គ្រាប់បែកចង្កោមចំនួន ២លើក។ ចំណុចនេះត្រូវលោកស្រី ម៉ាលី សុជាតា កត់សម្គាល់ថាការប្រើប្រាស់គ្រាប់បែកចង្កោមរបស់ថៃ បានបំពានធ្ងន់ធ្ងរទៅលើអនុសញ្ញាអន្តរជាតិ បង្ហាញពីភាពឃោរឃៅ និងអមនុស្សធម៌។ សូមស្តាប់ប្រសាសន៍លោកស្រី ម៉ាលី សុជាតា ដែលរៀបចំដោយ ញឹម សុផល៖ Read more