កម្ពុជាប្រាប់ UNSC ដោយស្នើឲ្យមានការឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ
newsare.net
នៅក្នុងកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្ងៃទី២៥កម្ពុជាប្រាប់ UNSC ដោយស្នើឲ្យមានការឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ
នៅក្នុងកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្ងៃទី២៥ខែកក្កដា ត្រូវនឹងម៉ោង ២ទៀបភ្លឺ ថ្ងៃទី២៦ ខែកក្កដា ម៉ោងនៅកម្ពុជា តំណាងកម្ពុជាបានស្នើឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ និងឥតលក្ខខណ្ឌ ជាមួយភាគីថៃ។ នេះជាការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃសៅរ៍នេះ។ ក្នុងសន្និសីទដដែលនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានស្នើឲ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ចំពោះការពង្រាយកម្លាំងឈ្លានពានរបស់ថៃមកលើកម្ពុជា គ្រាដែលភាគីថៃបន្តពង្រាយទ័ពកាន់តែច្រើនមកតាមព្រំដែននៃបណ្តាខេត្តជាប់នឹងកម្ពុជា។ Read more