បុគ្គលិកខ្មែរ៤៥រូបត្រូវបានរួចផុតពីគ្រោះថ្នាក់ដែលជាប់គាំងនៅប្រាសាទព្រះវិហារ
newsare.net
អាជ្ញាធរជាតិព្រះវិហារបានប្រកាសនៅថ្ងៃទី២៦ ខែកក្កដានេះថា បុគ្គលិករបស់ខ្លបុគ្គលិកខ្មែរ៤៥រូបត្រូវបានរួចផុតពីគ្រោះថ្នាក់ដែលជាប់គាំងនៅប្រាសាទព្រះវិហារ
អាជ្ញាធរជាតិព្រះវិហារបានប្រកាសនៅថ្ងៃទី២៦ ខែកក្កដានេះថា បុគ្គលិករបស់ខ្លួនចំនួន៤៥រូប បានរួចផុតពីគ្រោះថ្នាក់ ដែលជាប់គាំងនៅលើប្រាសាទព្រះវិហារតាំងពីថ្ងៃទី២៤ ខែកក្កដា គ្រាដែលកងទ័ពថៃបើកការបាញ់ប្រហារមកលើទឹកដីកម្ពុជា។ អាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសថា កាលពីម៉ោង២២យប់ថ្ងៃទី២៥ ខែកក្កដា អាជ្ញាធរជាតិមួយនេះ បានសម្របសម្រួលជូនបុគ្គលិកទាំងនោះចុះពីលើភ្នំ មកតាមចម្រាក់ភ្នំពើយតាឌីរហូតមកដល់ភូមិធម្មជាតិតេជោ រួចបន្តដំណើរដោយរថយន្តមកស្នាក់ការអាជ្ញាធរជាតិព្រះវិហារដោយសុវត្ថិភាព។ លោក គង់ ពុទ្ធិកា អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារប្រាប់វិទ្យុបារាំងអន្តរជាតិRFI កាលពីថ្ងៃទិ២៤ ខែកក្កដា ថាប្រាសាទព្រះវិហារបានរងការខូចខាតផ្នែកខ្លះ ក្រោយទាហានថៃបានបាញ់ផ្លោងជាច្រើនគ្រាប់មកតំបន់ប្រាសាទព្រះវិហារ និងមកលើកងទ័ពកម្ពុជា៕ Read more