Cambodia



Inside the Lionesses' all-night party after winning the Women's Euros: Players down wine and sing Sweet Caroline as they celebrate until 4.10am after stunning penalty shootout victory

It was party time for the Lionesses on Sunday night after Sarina Wiegman 's side beat world champions Spain in a penalty shootout to retain their Women's Euros title.

អង្គការ UNICEF និងWorld Visionទទូចឱ្យយកចិត្តទុកដាក់ និងផ្តល់ជំនួយដល់កុមារភៀសសឹក

បន្ទាប់ពីមានការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ អង្គការការពារកុមារចំ

អង្គការ UNICEF និងWorld Visionទទូចឱ្យយកចិត្តទុកដាក់ និងផ្តល់ជំនួយដល់កុមារភៀសសឹក

បន្ទាប់ពីមានការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ អង្គការការពារកុមារចំនួន ២ គឺអង្គការ UNICEF និង World Vision បាននឹងកំពុងស្វែងរកជំនួយចាំបាច់សម្រាប់កុមារភៀសសឹកនៅតាមខេត្តជាប់ព្រំដែនប្រទេសកម្ពុជា-ថៃ។ អង្គការទាំង ២ ដែលប្រចាំការនៅកម្ពុជា បានរកឃើញថាជនភៀសសឹក ពិសេសកុមារកំពុងជួបប្រទះនូវកង្វះសម្ភារៈអនាម័យ និងការអប់រំ ខណៈជំនួយសំខាន់ផ្សេងទៀតរួមមានជំនួយគាំពារសុខភាព និងអាហារូបត្ថម្ភក៏កំពុងត្រូវការបន្ទាន់ផងដែរ។

លោក អ៊ិន ចាន់នី៖ ការលុបបំណុលទាំងស្រុងដល់យុទ្ធជនពលី ​ជាការតបស្នងគុណដ៏ធំធេង

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានសម្រេចលុបចោលបំណុលទាំងស្រុង និងបំណុលតាមក

លោក អ៊ិន ចាន់នី៖ ការលុបបំណុលទាំងស្រុងដល់យុទ្ធជនពលី ​ជាការតបស្នងគុណដ៏ធំធេង

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានសម្រេចលុបចោលបំណុលទាំងស្រុង និងបំណុលតាមការកំណត់ទឹកប្រាក់ណាមួយ ដល់យុទ្ធជន ដែលបានពលី ពិការ និងរងរបួសក្នុងការប្រយុទ្ធគ្នាជាមួយថៃនៅតាមព្រំដែនកាលពីពេលថ្មីៗកន្លងទៅ។ ដោយឡែក ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការសម្រេចលុបចោលបំណុលទាំងស្រុងដល់យុទ្ធជនពលី ដែលជាកូនបំណុលរបស់អេស៊ីលីដា និងអ្នករួមកម្ចី គឺជាការដឹងគុណដ៏ធំធេងដល់យុទ្ធជន ដែលបានតស៊ូច្បាំងនឹងថៃ។ ជាការច្បាំងដ៏ប្តូរផ្តាច់ និងលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី សេចក្តីសុខសាន្តរបស់ពលរដ្ឋ ព្រមទាំងផ្តល់នូវបរិយាកាសល្អដល់ការធ្វើអាជីវកម្មនៃវិស័យធនាគារផងដែរ។

តំបន់ប៉ាស៊ីហ្វិកប្រកាសអាសន្នរលកស៊ូណាមិដ៏ធំមិនធ្លាប់មានក្នុងរយៈពេល ៧០ឆ្នាំ

គ្រោះរញ្ជួយដីក្រោមបាតសមុទ្រដ៏ធំកម្រិត ៨,៧ រ៉ិចទ័រ បានបណ្តាលឲ្យកើតមានរលកស៊ូណាមិដ៏គ្រោះថ្នា

តំបន់ប៉ាស៊ីហ្វិកប្រកាសអាសន្នរលកស៊ូណាមិដ៏ធំមិនធ្លាប់មានក្នុងរយៈពេល ៧០ឆ្នាំ

គ្រោះរញ្ជួយដីក្រោមបាតសមុទ្រដ៏ធំកម្រិត ៨,៧ រ៉ិចទ័រ បានបណ្តាលឲ្យកើតមានរលកស៊ូណាមិដ៏គ្រោះថ្នាក់នៅរុស្ស៊ី និងក្នុងតំបន់ប៉ាស៊ីហ្វិក។ រុស្ស៊ី ជប៉ុន ចិន ហ្វីលីពីន និងប្រទេសកូនកោះបានប្រកាសអាសន្នព្រមៗគ្នា និងណែនាំឲ្យពលរដ្ឋជម្លៀសខ្លួនរកទីទួលសុវត្ថិភាព។ អ្នកជំនាញឧតុនិយមអាមេរិកក៏ប្រកាសអាសន្នដែរ ពិសេសនៅកោះហាវ៉ៃ។

អនុព័ន្ធយោធា១៣ប្រទេស ចុះពិនិត្យទីតាំងសមរភូមិតាមព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អនុព័ន្ធយោធាមកពីប្រទេសចំនួន១៣ ប្រចាំនៅកម្ពុជា បានធ្វើដំណ

អនុព័ន្ធយោធា១៣ប្រទេស ចុះពិនិត្យទីតាំងសមរភូមិតាមព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អនុព័ន្ធយោធាមកពីប្រទេសចំនួន១៣ ប្រចាំនៅកម្ពុជា បានធ្វើដំណើរទៅកាន់ទីតាំងនានា ដែលមានការប្រយុទ្ធគ្នាកន្លងទៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតំបន់ប្រាសាទព្រះវិហារ។ កម្មវត្ថុនៃការដឹកនាំអនុព័ន្ធយោធាទាំង១៣ប្រទេស ទៅកាន់ទីតាំងជម្លោះព្រំដែន គឺដើម្បីត្រួតពិនិត្យនូវដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។

ធនាគារជាតិណែនាំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុលុបចោលបំណុលខ្លះដល់យោធិនពលីក្នុងសមរភូមិ

ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា បានណែនាំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុល

ធនាគារជាតិណែនាំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុលុបចោលបំណុលខ្លះដល់យោធិនពលីក្នុងសមរភូមិ

ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា បានណែនាំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលុបចោលនូវឥណទានចំនួន១០លានរៀល ចំពោះយោធិនពិការ និងលុបចោលឥណទានចំនួន៨០លានរៀល ចំពោះយោធិនពលី។ ការជំរុញរបស់ធនាគារជាតិនៃកម្ពុជា គឺជាការឆ្លើយតបទៅនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការជួយសម្រាលបន្ទុកដល់យោធិន ដែលបានធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់កងទ័ពថៃ។ ក្រោយការណែនាំ ធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបានប្រកាសលុបចោលនូវបំណុលទាំងស្រុងជូនយោធិនពិការ និងយោធិនពលីជីវិតក្នុងសមរភូមិ។

កម្ពុជាទទូចឲ្យមានក្រុមសង្កេតការណ៍ឯករាជ្យដើម្បី«កសាងទំនុកចិត្ត»លើបទឈប់បាញ់

ក្រសួងការបរទេសកម្ពុជា​ បានប្រកាសជាសាធារណៈថា កម្ពុជាមិនអាចទទួលយកបានជាដាច់ខាតលើពាក្យសម្តី

កម្ពុជាទទូចឲ្យមានក្រុមសង្កេតការណ៍ឯករាជ្យដើម្បី«កសាងទំនុកចិត្ត»លើបទឈប់បាញ់

ក្រសួងការបរទេសកម្ពុជា​ បានប្រកាសជាសាធារណៈថា កម្ពុជាមិនអាចទទួលយកបានជាដាច់ខាតលើពាក្យសម្តីចោទប្រកាន់នានាប្រកបដោយគ្រោះថ្នាក់ ដែលថាកម្ពុជា បានរំលោភលើបទឈប់បាញ់។ នៅក្នុងសនិ្នសីទព័ត៌មានមួយនាទីក្រុងភ្នំពេញ​ នៅថ្ងៃពុធទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​លោក ជុំ សុន្ទរី បានថ្លែងថា កម្ពុជាទទូចឲ្យមានការបង្កើត ក្រុមសង្កេតការណ៍ឯករាជ្យមួយ ដែលក្រុមនេះគួរតែត្រូវបានធ្វើឡើងឲ្យបានឆាប់ ដើម្បីគាំទ្រដំណើរការដ៏ផុយស្រួយក្នុងការកសាងទំនុកចិត្តលើការអនុវត្តបទឈប់បាញ់គ្នារវាងភាគីកម្ពុជា​ និងថៃ។

រដ្ឋាភិបាលប្រកាសផ្តល់ក្របខ័ណ្ឌបន្តវេនដល់សាច់ញាតិកងទ័ពដែលពលី និងពិការក្នុងសមរភូមិ

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌបន្តវេនឲ្យស

រដ្ឋាភិបាលប្រកាសផ្តល់ក្របខ័ណ្ឌបន្តវេនដល់សាច់ញាតិកងទ័ពដែលពលី និងពិការក្នុងសមរភូមិ

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌបន្តវេនឲ្យសាច់ញាតិបង្កើតមួយរូបរបស់យោធិន និងនគរបាលជាតិ ដែលបានពលីជីវិត ឬរងពិការភាព ក្នុងសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ។ ចំពោះលោក ហ៊ុន ម៉ាណែត ការផ្តល់ក្របខ័ណ្ឌបន្តវេនទៅសាច់ញាតិរបស់ «វីរៈកងទ័ពជួរមុខ» គឺជាការតបស្នងនូវកិច្ចខិតខំប្រឹងប្រែង និងបូជាជីវិតការពារជាតិមាតុភូមិ។

FMI ៖ ​សេដ្ឋកិច្ច​ពិភពលោក​ មានភាពធន់​ ​ទោះបីឋិត​​ក្រោម​សម្ពាធ​​​ពន្ធគយ​អាមេរិក

សេដ្ឋកិច្ចពិភពលោក ៣ខែចុងក្រោយ ​មានភាពធន់​ ហើយ​អាច​ទប់ទល់នឹង​វិបត្តិ​សកល ទោះ​បីជាឋិត​ក្រោម

FMI ៖ ​សេដ្ឋកិច្ច​ពិភពលោក​ មានភាពធន់​ ​ទោះបីឋិត​​ក្រោម​សម្ពាធ​​​ពន្ធគយ​អាមេរិក

សេដ្ឋកិច្ចពិភពលោក ៣ខែចុងក្រោយ ​មានភាពធន់​ ហើយ​អាច​ទប់ទល់នឹង​វិបត្តិ​សកល ទោះ​បីជាឋិត​ក្រោមសម្ពាធរនាំងពន្ធគយដ៏​ធ្ងន់​របស់​សហរដ្ឋ​អាមេរិក ក៏ដោយក្តី​។ នេះបើតាម​ការ​ព្យាករ​ របស់​ អង្គការ​មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ជាបារាំង​ថា FMI។ តែ FMI ក៏​បាន​ព្រមា​នដែរថា ភាព​ស្រពិចស្រពិល ​មិន​ច្បាស់​លាស់ មា​នទំហំ​ធំ​នៅឡើយ។​ ​ ​

អង្គការ​មនុស្សធម៌​អំពាវនាវ ឲ្យ​សំរុកបញ្ជូនស្បៀងចូលហ្កាហ្សាជាបន្ទាន់

ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ៊ីស្រាអែលបានផ្អាក​បាញ់ប្លោងគ្រាប់ នៅទីកន្លែងខ្លះ​ក្នុង​ហ្ក

អង្គការ​មនុស្សធម៌​អំពាវនាវ ឲ្យ​សំរុកបញ្ជូនស្បៀងចូលហ្កាហ្សាជាបន្ទាន់

ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ៊ីស្រាអែលបានផ្អាក​បាញ់ប្លោងគ្រាប់ នៅទីកន្លែងខ្លះ​ក្នុង​ហ្កាហ្សា ព្រមទាំងអនុញ្ញាត​ឲ្យ​ ទម្លាក់ស្បៀង​តាមឆ័ត្រយោងផងដែរ​។ ស្បៀងអាហារប្រមាណ​១២០កាមីញ៉ុង ក៏ត្រូវបានគេដឹកចូលហ្កាហ្សាដែរ ២ថ្ងៃមកនេះ។ តែយ៉ាងណា អង្គការមនុស្សធម៌​បន្តស្រែកដង្ហើយ ឲ្យ​មានការសំរុក​បញ្ជូន​ស្បៀង​ឲ្យ​បានច្រើន​បំផុត​ ទៅហ្កាហ្សា ព្រោះគ្រោះទុរ្ភិក្សកំពុងតែគំរាមអាសន្ន​ខ្លាំង​ណាស់​។ រសៀលថ្ងៃអង្គារ​២៩កក្កដា​ បារាំង អាល្លឺម៉ង់ បានប្រកាសថាគេ​នឹង​បញ្ជូន​ស្បៀង​បន្ថែម​ឲ្យ​បានច្រើនតាមតែអាចធ្វើទៅបាន​។

មេដឹកនាំបរទេសសា្វគមន៍បទឈប់បាញ់រវាងកម្ពុជា-ថៃ និងថាជាជំហានវិជ្ជមានក្នុងការស្ដារសន្តិភាពក្នុងតំបន់

មេដឹកនាំបរទេសមួយចំនួនទាំងក្នុងទ្វីបអាស៊ី និងលោកខាងលិច បានចេញមកសាទរ និងស្វាគមន៍ចំពោះបទឈប់

មេដឹកនាំបរទេសសា្វគមន៍បទឈប់បាញ់រវាងកម្ពុជា-ថៃ និងថាជាជំហានវិជ្ជមានក្នុងការស្ដារសន្តិភាពក្នុងតំបន់

មេដឹកនាំបរទេសមួយចំនួនទាំងក្នុងទ្វីបអាស៊ី និងលោកខាងលិច បានចេញមកសាទរ និងស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានឯកភាពគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីប្រធានប្តូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ ក្នុងខ្លឹមសារស្រដៀងគ្នា មេដឹកនាំបរទេសទាំងនោះបានចាត់ទុក ការចរចាបទឈប់បាញ់ដែលជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងមានការចូលរួមពីចិន ថាជាជំហានទៅរកការស្តារសន្តិភាព និងកិច្ចសហប្រតិបត្តិការឡើងវិញរវាងប្រទេសកម្ពុជា និងថៃ។

ក្រសួងព័ត៌មានស្នើអ្នកលេងបណ្តាញសង្គមកុំកាត់តរូបភាពប្រមាថស្តេច និងមេដឹកនាំថៃ

ក្រសួងព័ត៌មានកម្ពុជាអំពាវនាវឱ្យអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងពលរដ្ឋខ្មែ

ក្រសួងព័ត៌មានស្នើអ្នកលេងបណ្តាញសង្គមកុំកាត់តរូបភាពប្រមាថស្តេច និងមេដឹកនាំថៃ

ក្រសួងព័ត៌មានកម្ពុជាអំពាវនាវឱ្យអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងពលរដ្ឋខ្មែរទាំងអស់បញ្ឈប់រាល់ការកាត់តរូបភាពប្រមាថមេដឹកនាំថៃ បង្កើតព័ត៌មានញុះញង់បង្ករឱ្យឆេះកំហឹង  និងរើសអើងពូជសាសន៍។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបានស្នើឱ្យពលរដ្ឋខ្មែរទាំងអស់ប្រុងប្រយ័ត្នចំពោះព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ពាក់ព័ន្ធនឹងករណីជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក Casey Barnett៖ សហ​រដ្ឋ​​អាមេរិក​មិនទាន់អាច​សម្រេចពន្ធបដិការជាមួយ​​ថៃ និងកម្ពុជាបានឡើយ

សហរដ្ឋ​អាមេរិកមិនអាច​​​សម្រេចកិច្ចចរចា​​ពន្ធបដិការជាមួយកម្ពុជា ឬថៃបានឡើយ។ ​នេះបើតាម​ការ

លោក Casey Barnett៖ សហ​រដ្ឋ​​អាមេរិក​មិនទាន់អាច​សម្រេចពន្ធបដិការជាមួយ​​ថៃ និងកម្ពុជាបានឡើយ

សហរដ្ឋ​អាមេរិកមិនអាច​​​សម្រេចកិច្ចចរចា​​ពន្ធបដិការជាមួយកម្ពុជា ឬថៃបានឡើយ។ ​នេះបើតាម​ការបញ្ជាក់របស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលបាន​ប្រាប់​វិទ្យុបារាំងRFI នៅព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៥នេះ។ ​​​ការបញ្ជាក់របស់លោក Casey Barnett ដូច្នេះ គឺបន្ទាប់ពីកាសែតបរទេសមួយចំនួនបានរាយការណ៍​ពីការផ្ទុះអាវុធ​ជាថ្មី នៅតែ​ប៉ុន្មានម៉ោងប៉ុណ្ណោះ​​ក្រោយ​ភាគីទាំង២ ព្រមព្រៀងបង្កើតបទឈប់បាញ់បន្ទាន់មួយ កាលពីយប់ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបទឈប់បាញ់នេះត្រូវបានផ្តួច​ផ្តើមដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ ទុកពេលត្រឹមតែពី១០ ទៅ ១២ថ្ងៃឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមអ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរន្ថើនឲ្យថ្នាក់ដឹកនាំរុស្ស៊ីបញ្ចប់សង្គ្រាមន

លោក ដូណាល់ ត្រាំ ទុកពេលត្រឹមតែពី១០ ទៅ ១២ថ្ងៃឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមអ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរន្ថើនឲ្យថ្នាក់ដឹកនាំរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយកាត់បន្ថយថ្ងៃឱសានវាទ។ ពីប្រទេសអង់គ្លេស ចៅហ្វាយសេតវិមានបានកំណត់ពេលត្រឹមតែពី ១០ ទៅ១២ថ្ងៃប៉ុណ្ណោះ ដើម្បីឲ្យចៅហ្វាយវិមានក្រេមឡាំង ពន្លត់ភ្លើងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ បើពុំដូច្នោះទេ វ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មធ្ងន់ចំពោះម៉ូស្គូ។

កម្ពុជាបដិសេធចោលព័ត៌មានរបស់យោធាថៃដែលថាកម្ពុជារំលោភបទឈប់បាញ់

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​បានច្រានចោលការអត្ថាធិប្បា

កម្ពុជាបដិសេធចោលព័ត៌មានរបស់យោធាថៃដែលថាកម្ពុជារំលោភបទឈប់បាញ់

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​បានច្រានចោលការអត្ថាធិប្បាយរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថា មានការប្រយុទ្ធកើតឡើង ក្រោយឱសានវាទនៅវេលាម៉ោង១២យប់ថ្ងៃទី ២៨ ខែ កក្កដា។ នៅក្នុងសន្និសីទព័ត៌មាន​មួយធ្វើឡើងនាព្រឹកថ្ងៃអង្គារទី ២៩ ខែ​ កក្កដា ឆ្នាំ ២០២៥នេះ លោកស្រីបានបញ្ជាក់ទៀតថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង ១២យប់ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។ សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទ ទី ២៨ ខែកក្កដា ភាគីកម្ពុជា និងថៃ បានព្រមព្រៀងលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ត្រៀមខ្លួន​ជាស្រេចក្នុងការសម្របសម្រួលក្រុមសង្កេតការណ៍ ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ជាបន្ទាន់នេះ។ បទឈប់បាញ់នេះ កើតឡើង បន្ទាប់ពីមានបទអន្តរាគមន៍របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងក្រោយកងទ័ពកម្ពុជា និងថៃវាយប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅតំបន់មានជម្លោះតាមបន្ទាត់ព្រំដែននៃប្រទេសទាំង២។

តើអ្វីទៅដែលកម្ពុជាគួរធ្វើ ក្រោយជំនួបនៅម៉ាឡេស៊ី ក្នុងករណីមាន ឬគ្មានបទឈប់បាញ់?

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ មេដឹកនាំកំពូលកម្ពុជា និងថៃ បានជួបចរចាគ្នាកម្រិតខ្ពស់ នៅប្

តើអ្វីទៅដែលកម្ពុជាគួរធ្វើ ក្រោយជំនួបនៅម៉ាឡេស៊ី ក្នុងករណីមាន ឬគ្មានបទឈប់បាញ់?

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ មេដឹកនាំកំពូលកម្ពុជា និងថៃ បានជួបចរចាគ្នាកម្រិតខ្ពស់ នៅប្រទេសម៉ាឡេស៊ី ដែលមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ជាអ្នកសម្របសម្រួល។ ជំនួបនេះធ្វើឡើងដោយមានការរៀបចំពីសហរដ្ឋអាមេរិក និងមានការចូលរួមពីតំណាងរដ្ឋាភិបាលចិន ដើម្បីស្វែងរកដំណោះស្រាយរវាងកម្ពុជា និងថៃ ខណៈកងទ័ពនៃប្រទេសទាំងពីរបាននិងកំពុងប្រយុទ្ធគ្នានៅតាមព្រំដែនអស់រយៈពេល ៥ថ្ងៃមកហើយ។ តើអ្វីទៅដែលកម្ពុជាគួរធ្វើ ក្រោយជំនួបចរចានៅម៉ាឡេស៊ី ក្នុងករណីមាន ឬគ្មានបទឈប់បាញ់នោះ?

អ.ស.ប.៖ មិនត្រូវយកគ្រោះអត់ឃ្លានធ្វើជាអាវុធសម្លាប់មនុស្សជាដាច់ខាត

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បានក្រើនរម្លឹក ថា គេមិនត្រូវយកការ

អ.ស.ប.៖ មិនត្រូវយកគ្រោះអត់ឃ្លានធ្វើជាអាវុធសម្លាប់មនុស្សជាដាច់ខាត

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរស៍ បានក្រើនរម្លឹក ថា គេមិនត្រូវយកការអត់ឃ្លានធ្វើជាអាវុធសម្លាប់មនុស្សឡើយ។ ប្រសាសន៍របស់ប្រមុខដឹកនាំស្ថាប័នអង្គការសហប្រជាជាតិយ៉ាងដូច្នេះថ្លែងឡើងនៅក្នុងកិច្ចប្រជុំកំពូលដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះទុរ្ភិក្សនៅទ្វីបអាហ្វ្រិក។

ចិននឹងផ្តល់ប្រាក់ឧបត្ថម្ភគ្រួសារប្រចាំឆ្នាំដើម្បីជំរុញអត្រាកំណើត

ប្រឈមនឹងវិបត្តិប្រជាសាស្ត្រ រដ្ឋាភិបាលចិនសម្រេចផ្តល់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំក្នុងមួយឆ្

ចិននឹងផ្តល់ប្រាក់ឧបត្ថម្ភគ្រួសារប្រចាំឆ្នាំដើម្បីជំរុញអត្រាកំណើត

ប្រឈមនឹងវិបត្តិប្រជាសាស្ត្រ រដ្ឋាភិបាលចិនសម្រេចផ្តល់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំក្នុងមួយឆ្នាំ ៤២០អឺរ៉ូ ដល់គ្រួសារដែលមានកូនអាយុក្រោម ៣ឆ្នាំ និងរហូតដល់កូនមានអាយុ ៣ឆ្នាំ។ នេះជាវិធានការសំដៅលើកកម្ពស់អត្រាកំណើតនៅក្នុងប្រទេសឡើងវិញ។

ជនភៀសសឹកហាក់មិនទាន់មានជំនឿថា ថៃនឹងគោរពបទឈប់បាញ់​ជាមួយ​កម្ពុជា

កម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ដោយឥតលក្ខខណ្ឌចាប់ពីម៉ោង១២៖០០ រំលងអាធាត្រថ្ងៃចន្ទ ទី២

ជនភៀសសឹកហាក់មិនទាន់មានជំនឿថា ថៃនឹងគោរពបទឈប់បាញ់​ជាមួយ​កម្ពុជា

កម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ដោយឥតលក្ខខណ្ឌចាប់ពីម៉ោង១២៖០០ រំលងអាធាត្រថ្ងៃចន្ទ ទី២៨ ឆ្លងចូលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមលទ្ធផលនៃកិច្ចចរចាពិសេសរវាងមេដឹកនាំប្រទេសទាំងពីរនៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៨ ខែកក្កដា។ ពលរដ្ឋក្នុងជំរំភៀសសឹកក្នុងខេត្តឧត្តរមានជ័យបានបង្ហាញក្តីត្រេកអរចំពោះលទ្ធផលមួយនេះ។ តែទន្ទឹមគ្នានេះ ពួកគេក៏បារម្ភខ្លាចភាគីថៃបន្តក្រឡាស់សម្តីដោយមិនអនុវត្តតាមការព្រមព្រៀងជាមួយភាគីកម្ពុជា។ ពីជំរំបាត់ថ្កាត់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ សូមលោក អ្នកនាងទស្សនាសេចក្តីរាយការណ៍របស់ ជួប នរក្សា ដោយមានជំនួយបច្ចេកទេសពី ឈា ប៊ុណ្ណារិទ្ធ៖

ពលរដ្ឋជាង១៣ម៉ឺននាក់ បានភៀសសឹករយៈពេល៥ថ្ងៃនៃការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ-ថៃ

គិតមកត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹកចំនួនជិត៤ម៉ឺនគ្រួសារ ស្មើនឹងជាង១៣ម៉ឺននាក់ ត

ពលរដ្ឋជាង១៣ម៉ឺននាក់ បានភៀសសឹករយៈពេល៥ថ្ងៃនៃការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរ-ថៃ

គិតមកត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹកចំនួនជិត៤ម៉ឺនគ្រួសារ ស្មើនឹងជាង១៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅកាន់តំបន់សុវត្ថិភាព និងផ្ទះសាច់ញាតិ។ សាលារៀនចំនួន ៦០០ ដែលស្ថិតនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយថៃទាំង៥ ត្រូវបានបិទទ្វារ និងសិស្សចំនួន ១៥ម៉ឺននាក់បានរងផលប៉ះពាល់ដល់ការសិក្សា។ នេះបើតាមលោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បន្តថាអំពើឈ្លានពានរបស់ថៃ ក៏បានបំផ្លាញផងដែរ ដល់ផ្ទះសម្បែង​ ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌរបស់ជាតិខ្មែរ និងពិភពលោក។

កម្ពុជាស្នើសុំអន្តរាគមន៍ពីអ្នកបញ្ជាទិញ ក្រោយក្រុមជ្រុលនិយមថៃប្រើហិង្សាលើពលករខ្មែរ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងការងារកម្ពុជាបានសរសេរលិខិតមួយច្បាប់ផ្ញើរទៅកាន់ម្ច

កម្ពុជាស្នើសុំអន្តរាគមន៍ពីអ្នកបញ្ជាទិញ ក្រោយក្រុមជ្រុលនិយមថៃប្រើហិង្សាលើពលករខ្មែរ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រសួងការងារកម្ពុជាបានសរសេរលិខិតមួយច្បាប់ផ្ញើរទៅកាន់ម្ចាស់ម៉ាកសម្គាល់ផលិតផល អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ ដោយស្នើសុំឲ្យធ្វើអន្តរាគមន៍បន្ទាន់លើករណីក្រុមជ្រុលនិយមថៃ ដែលបានប្រើប្រាស់អំពើហិង្សារលើពលករខ្មែរ។ ជាមួយគ្នានេះ ក្រសួងការងារកម្ពុជាក៏បានអំពាវនាវឱ្យភាគីថៃរក្សាកាតព្វកិច្ច គោរពគោលការណ៍ការងារ ដោយមិនរើសអើងជាតិសាសន៍ និងគោរពសិទ្ធិពលករ។

កម្ពុជា-ថៃ​ ព្រម​បើកកិច្ចប្រជុំ​​ពិសេសមួយ​​នៅកូឡាឡាំពួរ ដើម្បី​ស្វែងរក​បទឈប់បាញ់​បន្ទាន់

​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​​ចូលរួមកិច្ចប្រជុំ​

កម្ពុជា-ថៃ​ ព្រម​បើកកិច្ចប្រជុំ​​ពិសេសមួយ​​នៅកូឡាឡាំពួរ ដើម្បី​ស្វែងរក​បទឈប់បាញ់​បន្ទាន់

​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​​ចូលរួមកិច្ចប្រជុំ​ពិសេសមួយ នៅប្រទេសម៉ាឡេស៊ី ដើម្បីសម្រេច​បទឈប់បាញ់បន្ទាន់ ជាមួយ​តំណាងរដ្ឋាភិបាល​​ថៃ​។ ផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក ​​លោក ដូណាល់ ត្រាំ ​​​​កិច្ចប្រជុំកម្រិតខ្ពស់នេះនឹងមាន​​​​ការចូលរួមពីតំណាងរដ្ឋាភិបាល​​ចិន ​​និងមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម ​​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនជាអ្នក​សម្របសម្រួល។ ដោយឡែក​ រដ្ឋមន្ត្រីការ​បរទេសអាស៊ានបានចេញសេចក្តីប្រកាសរួមមួយ​នៅរសៀល​ថ្ងៃទី​២៨កក្កដានេះ ដោយជម្រុញបន្ថែមឱ្យភាគីទាំង២ បញ្ឈប់អំពើអរិភាពទាំងអស់ និងត្រឡប់ចូលតុចរចាផ្អែកតាម​គោលការណ៍សន្ធិសញ្ញាមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ធម្មនុញ្ញអាស៊ាន ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ។

ស្លាប់​និង​បាត់​ខ្លួនជា​ច្រើននាក់​​ ​​នៅ​ចិន ដោយ​ភ្លៀង​កំណាច

គ្រោះ​ហូរ​បាក់​ដី​ដោយព្យុះ​​ភ្លៀង​កំណាច បាន​សម្លាប់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​៤​នាក់ និ

ស្លាប់​និង​បាត់​ខ្លួនជា​ច្រើននាក់​​ ​​នៅ​ចិន ដោយ​ភ្លៀង​កំណាច

គ្រោះ​ហូរ​បាក់​ដី​ដោយព្យុះ​​ភ្លៀង​កំណាច បាន​សម្លាប់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​៤​នាក់ និង​១៣នាក់​ផ្សេង​ទៀត​បាត់​ខ្លួន។ នេះ​បើ​តាម​សារព័ត៌មាន​ផ្លូវការ​ចិន ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទទី​២៨​​កក្កដា ២០២៥។ មហន្តរាយ​អាកាសធាតុ​នេះ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​​​ជម្លៀស​ប្រជាពលរដ្ឋ​ជា​ច្រើន​សិបពាន់​នាក់​ នៅ​ខេត្ត​ជុំ​វិញ​រដ្ឋធានី​និង​នៅ​ប៉េកាំង។

ថៃ៖ ខ្មាន់កាំភ្លើងម្នាក់បាញ់រះសម្លាប់មនុស្សជាច្រើននាក់ មុននឹងធ្វើអត្តឃាតនៅក្រុងបាងកក

នៅប្រទេសថៃ ខ្មាន់កំាំភ្លើងម្នាក់បានបាញ់ប្រហារសម្លាប់មនុស្ស ៥នាក់ មុននឹងធ្វើអត្តឃាតខ្លួនឯ

ថៃ៖ ខ្មាន់កាំភ្លើងម្នាក់បាញ់រះសម្លាប់មនុស្សជាច្រើននាក់ មុននឹងធ្វើអត្តឃាតនៅក្រុងបាងកក

នៅប្រទេសថៃ ខ្មាន់កំាំភ្លើងម្នាក់បានបាញ់ប្រហារសម្លាប់មនុស្ស ៥នាក់ មុននឹងធ្វើអត្តឃាតខ្លួនឯង។ នេះបើតាមប៉ូលិសថៃដែលកំពុងតែបន្តការស៊ើបអង្កេតរកមើលមូលហេតុ និងចេតនាពិតប្រាកដរបស់ខ្មាន់កាំភ្លើង។ ហេតុការណ៍សោកនាដកម្មនេះបានកើតឡើងនៅថ្ងៃចន្ទ ទី២៨ កក្កដាក្នុងបរិវេណផ្សារលក់បន្លែនិងត្រីមួយកន្លែង នៅទីក្រុងបាងកក។ 

ពលរដ្ឋមួយចំនួនបារម្ភពីការបាត់បង់ផ្ទះនិងដីចម្ការ ដោយសារការផ្លាស់ប្តូរទំហំព្រែកជីក

ស្របពេលដែលគម្រោងព្រែកជីកហ្វូណន រៀបនឹងបញ្ចប់ការបោះបង្គោលនិយាមកា ក្តីបារម្ភពីការបាត់បង់ផ្

ពលរដ្ឋមួយចំនួនបារម្ភពីការបាត់បង់ផ្ទះនិងដីចម្ការ ដោយសារការផ្លាស់ប្តូរទំហំព្រែកជីក

ស្របពេលដែលគម្រោងព្រែកជីកហ្វូណន រៀបនឹងបញ្ចប់ការបោះបង្គោលនិយាមកា ក្តីបារម្ភពីការបាត់បង់ផ្ទះសម្បែងនិងដីចម្ការរបស់ពលរដ្ឋរងគ្រោះ កំពុងចោទឡើង។ ជាក់ស្តែងពលរដ្ឋក្នុងភូមិចំនួន២ក្នុងឃុំត្រើយស្លាស្រុកស្អាង បានលើកឡើងពីក្តីបារម្ភនៃការបាត់បង់ផ្ទះសម្បែង និងដីចម្ការ ដោយសារតែគម្រោងព្រែកជីកបានពង្រីកទំហំទទឹងរហូតដល់ជាង៥០០ម៉ែត្រ។ 

កម្ពុជា-ថៃ​ ព្រម​បើកកិច្ចប្រជុំ​​ពិសេសមួយ​​នៅកូឡាឡាំពួរ ដើម្បី​សម្រេច​បទឈប់បាញ់​បន្ទាន់

​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​​ចូលរួមកិច្ចប្រជុំ​

កម្ពុជា-ថៃ​ ព្រម​បើកកិច្ចប្រជុំ​​ពិសេសមួយ​​នៅកូឡាឡាំពួរ ដើម្បី​សម្រេច​បទឈប់បាញ់​បន្ទាន់

​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុង​​ចូលរួមកិច្ចប្រជុំ​ពិសេសមួយ នៅប្រទេសម៉ាឡេស៊ី ដើម្បីសម្រេច​បទឈប់បាញ់បន្ទាន់ ជាមួយ​តំណាងរដ្ឋាភិបាល​​ថៃ​។ ផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក ​​លោក ដូណាល់ ត្រាំ ​​​​កិច្ចប្រជុំកម្រិតខ្ពស់នេះនឹងមាន​​​​ការចូលរួមពីតំណាងរដ្ឋាភិបាល​​ចិន ​​និងមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម ​​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនជាអ្នក​សម្របសម្រួល។ ដោយឡែក​ រដ្ឋមន្ត្រីការ​បរទេសអាស៊ានបានចេញសេចក្តីប្រកាសរួមមួយ​នៅរសៀល​ថ្ងៃទី​២៨កក្កដានេះ ដោយជម្រុញបន្ថែមឱ្យភាគីទាំង២ បញ្ឈប់អំពើអរិភាពទាំងអស់ និងត្រឡប់ចូលតុចរចាផ្អែកតាម​គោលការណ៍សន្ធិសញ្ញាមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ធម្មនុញ្ញអាស៊ាន ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ។

ជនភៀសសឹករាប់ម៉ឺននាក់ ចាកចោលផ្ទះ អំឡុងពេលផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ

អស់រយ:ពេល៥ថ្ងៃមកហេីយ ដែលកងទ័ពថៃបានបើកការវាយប្រហារដោយអាវុធមកលើដែនអធិបតេយ្យភាពកម្ពុជា។ ពលរ

ជនភៀសសឹករាប់ម៉ឺននាក់ ចាកចោលផ្ទះ អំឡុងពេលផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ

អស់រយ:ពេល៥ថ្ងៃមកហេីយ ដែលកងទ័ពថៃបានបើកការវាយប្រហារដោយអាវុធមកលើដែនអធិបតេយ្យភាពកម្ពុជា។ ពលរដ្ឋខ្មែរដែលរស់នៅតាមខេត្តជាប់ព្រំដែនថៃ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង ដោយក្តីអាល័យ​ និងភិតភ័យជាពន្លឹក។ ពីជំរុំភៀសសឹកបាត់ថ្កៅ ក្នុងខេត្តឧត្តរមានជ័យ យើងមានសេចក្តីរាយការណ៍របស់ ជួប នរក្សា នៃវិទ្យុបារាំងអន្តរជាតិ ស្តីពីស្ថានភាពលំបាក និងការទទូចរបស់ពលរដ្ឋឲ្យភាគីថៃបញ្ឈប់ការបាញ់ប្រហារមកលើកម្ពុជា។ 

អារ៉ាប៊ីសាអូឌីតប្រជីវិតមនុស្ស​កាន់តែច្រើន ជាមួយនឹងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន

គិតពី​ដើមឆ្នាំនេះមក អារ៉ាប៊ីសាអូឌីត បានប្រហារជីវិតមនុស្ស​ជាង​២០០នាក់ហើយ។ ភាគច្រើន​នៃ​​ករ

អារ៉ាប៊ីសាអូឌីតប្រជីវិតមនុស្ស​កាន់តែច្រើន ជាមួយនឹងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន

គិតពី​ដើមឆ្នាំនេះមក អារ៉ាប៊ីសាអូឌីត បានប្រហារជីវិតមនុស្ស​ជាង​២០០នាក់ហើយ។ ភាគច្រើន​នៃ​​ករណីប្រហារជីវិតទាំងនេះ គឺសុទ្ធតែពាក់​ព័ន្ធនឹង​បទល្មើសគ្រឿងញៀន ហើយជន​ជាប់ចោទទៀតសោត ភាគច្រើនគឺជាជនបរទេស។ បញ្ហានេះ​ បានធ្វើ​ឲ្យ​​អង្គការសិទ្ធិមនុស្ស មានការ​​បារម្ភ ព្រោះជនបរទេសមួយចំនួនធំ​ជាពលករចំណាកស្រុក ពុំអាចទទួលបាន​សេវាការពារផ្លូវច្បាប់ នៅចំពោះមុខតុលាការអារ៉ាប៊ីសាអូឌីតឡើយ​។

ពលរដ្ឋខ្មែរនៅក្រៅប្រទេសនាំគ្នាស្រែកថ្កោលទោសទាហានថៃឈ្លានមកលើកម្ពុជា

នៅ​ថ្ងៃ​អា​ទិត្យ​ទី២៧ ខែកក្កដានេះ​ ពល​រដ្ឋ​ខ្មែរ​រាប់​រយ​នាក់​នៅ​ក្រៅ​ប្រទេស​បាន​នាំ​គ្

ពលរដ្ឋខ្មែរនៅក្រៅប្រទេសនាំគ្នាស្រែកថ្កោលទោសទាហានថៃឈ្លានមកលើកម្ពុជា

នៅ​ថ្ងៃ​អា​ទិត្យ​ទី២៧ ខែកក្កដានេះ​ ពល​រដ្ឋ​ខ្មែរ​រាប់​រយ​នាក់​នៅ​ក្រៅ​ប្រទេស​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ព្រម​ៗ​គ្នា ​ដោយ​ស្រែក​​ថ្កោល​ទោស ​និង​ទាម​ទារ​ឲ្យ​កង​ទ័ព​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ឈ្លាន​ពាន​មក​លើ​ទឹក​ដី​កម្ពុជា​។ ​បាតុ​កម្ម​របស់​ពល​រដ្ឋ​ខ្មែរ​បាន​កើត​ឡើង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ អូស្ត្រាលី និង​នៅ​ណូវ៉ែល​ហ្សេឡង់​។

កម្ពុជានឹងប្តឹងថៃទៅតុលាការអន្តរជាតិករណីថៃប្លោងគ្រាប់ចូលប្រាសាទព្រះវិហារ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចោទប្រកាន់ថៃថាបានរំលោភបំពានលើអធិបតេយ្យភាពកម្ពុ

កម្ពុជានឹងប្តឹងថៃទៅតុលាការអន្តរជាតិករណីថៃប្លោងគ្រាប់ចូលប្រាសាទព្រះវិហារ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានចោទប្រកាន់ថៃថាបានរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា ដោយការបង្កើនការប្លោងគ្រាប់ចូលប្រាសាទព្រះវិហារ។ ក្រសួងនឹងប្រមូលឯកសារនានា បញ្ជាក់អំពីការឈ្លានពានរបស់ថៃ និងឈានទៅ ប្តឹងថៃនៅតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ (ICC)។ អ្នកជំនាញច្បាប់កត់សម្គាល់ថា ថៃកំពុងប្រព្រឹត្តិបទឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់មួយមកបំផ្លាញប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទ ជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ ដែលត្រូវប្រឈមនឹងការទទួលខុសត្រូវជាអន្តរជាតិ ជាពិសេសនៅចំពោះមុខតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ។

អ៊ីស្រាអែលប្រកាស​ផ្អាកការប្រយុទ្ធ​១ថ្ងៃ១០ម៉ោង និង​បើក​ច្រកផ្លូវសុវត្ថិភាព​ដើម្បីដឹកស្បៀងនៅហ្កាហ្សា

ឆ្លើយតបទៅនឹងការដាក់សំពាធអំពាវនាវ ពីសហគមអ​ន្តរជាតិ នៅទីបំផុត កងទ័ពអ៊ីស្រាអែល បានប្រកាសថ្ងៃ

អ៊ីស្រាអែលប្រកាស​ផ្អាកការប្រយុទ្ធ​១ថ្ងៃ១០ម៉ោង និង​បើក​ច្រកផ្លូវសុវត្ថិភាព​ដើម្បីដឹកស្បៀងនៅហ្កាហ្សា

ឆ្លើយតបទៅនឹងការដាក់សំពាធអំពាវនាវ ពីសហគមអ​ន្តរជាតិ នៅទីបំផុត កងទ័ពអ៊ីស្រាអែល បានប្រកាសថ្ងៃទី​២៧​កក្កដាថា គេនឹងផ្អាក​ការប្រយុទ្ធមួយថ្ងៃ​១០ម៉ោងជារៀងរាល់ថ្ងៃ នៅត្រង់តំបន់មួយចំនួន​នៅហ្កាហ្សា ដើម្បី​ជួយសម្រួលដល់ប្រតិបត្តិការមនុស្សធម៌។ បន្ថែមពីនេះ អ៊ីស្រាអែលបានសម្រេច​បើក​ច្រកផ្លូវ​សុវត្ថិភាពនៅតំបន់ហ្កាហ្សា ដើម្បីអនុញ្ញាតដល់ការធ្វើដំណើរ និងការដឹកជញ្ជូនស្បៀង។ កងទ័ពអ៊ីស្រាអែល ក៏បានអះអាងដែរថាគេបានចាប់​ផ្តើម​ ទម្លាក់ស្បៀងអាហារតាមឆ័ត្រយោង បានខ្លះហើយ កាលពីថ្ងៃទី​២៦​កក្កដា​។

កម្ពុជា-ថៃ ឯកភាពលើសំណើបទឈប់បាញ់ ដែលអាមេរិកជាអ្នកសម្របសម្រួល

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់ក្តីសង្ឃឹមថា ភាគីថៃនឹងមិនកែប្រែជំហររបស់ខ្ល

កម្ពុជា-ថៃ ឯកភាពលើសំណើបទឈប់បាញ់ ដែលអាមេរិកជាអ្នកសម្របសម្រួល

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានដាក់ក្តីសង្ឃឹមថា ភាគីថៃនឹងមិនកែប្រែជំហររបស់ខ្លួនជាមួយសំណើរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឲ្យមានបទឈប់បាញ់ជាបន្ទាន់នោះទេ។ ដោយឡែក នាយករដ្ឋមន្រ្តីស្តីទីថៃ លោក ភូមថាំ វីឆាយ៉ាឆ័យ ក៏បានយល់ព្រមលើគោលការណ៍ដើម្បីឲ្យមានបទឈប់បាញ់នៅនឹងកន្លែង ប៉ុន្តែលោកថាចង់ឃើញចេតនាដោយស្មោះពីកម្ពុជាក្នុងការចរចាទ្វេភាគី ​ដើម្បីបញ្ចប់ភាពតានតឹងតាមព្រំដែន។ ការចេញមកអះអាងយ៉ាងដូចគ្នារបស់ភាគីកម្ពុជា-ថៃ គឺក្រោយមានជំនួបដាច់ដោយឡែក តាមទូរស័ព្ទរវាង លោក​ ដូណាល់ ត្រាំ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ នៅម៉ោង២ទាបភ្លឺ ថ្ងៃទី២៧ ខែកក្កដានេះ។

ភាគីថៃមិនគោរពបទឈប់បាញ់ជាមួយកម្ពុជាដែលស្នើឡើងដោយអាមេរិក

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​បាន​ថ្លែង​ថា​ ចាប់​តាំង​ពី​ម៉ោង​៥​ព្រឹក​ថ្ង

ភាគីថៃមិនគោរពបទឈប់បាញ់ជាមួយកម្ពុជាដែលស្នើឡើងដោយអាមេរិក

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​បាន​ថ្លែង​ថា​ ចាប់​តាំង​ពី​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៧​ ​ខែ​កក្កដា​ ថៃ​បាន​ចាប់​ផ្ដើម​វាយ ​មក​លើ​កម្ពុជា​ នៅ​តំបន់​ជាំតែ ​បុស្បូវ ​ដោយ​បាញ់​គ្រាប់​ និង​ប្រើ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ចំនួន​២​គ្រាប់ នៅ​តាម​ផ្លូវ​ឡើង​ទៅ​ប្រាសាទ​ព្រះ​វិហារ​។​ សកម្មភាព​របស់​ទាហាន​ថៃ​ បង្ហាញ​ថា​ ថៃ​នៅ​តែ​បន្ត​វាយ​ប្រហារ​ជា​ថ្មី​មក​លើ​កម្ពុជា​ ក្នុង​ថ្ងៃ​ទី​២៧ ​ខែ​កក្កដា​នេះ​ ហាក់​ដូច​ជា​ផ្គើន​ទៅ​នឹង​បទ​អន្តរាគមន៍​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់​មួយ​ ដែល​ស្នើ​ឡើង​ដោយ ​លោក ដូណាល់ ត្រាំ ប្រធានា​ធិប​តី​អាមេរិក​។

កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃជុំវិញការផ្លោងគ្រាប់ចូលទឹកដីឡាវ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថោ្កលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់

កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃជុំវិញការផ្លោងគ្រាប់ចូលទឹកដីឡាវ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថោ្កលទោសយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ពីសំណាក់ភាគីថៃដែលថា កម្ពុជា​បានបាញ់គ្រាប់ផ្លោងចូលក្នុងទឹកដីឡាវដោយចេតនា និងថា ការចោទប្រកាន់មិនពិតបែបនេះ មានចរិតព្យាបាទមកលើកម្ពុជា។​ ។ ចំណែក យោធាឡាវ ថាខ្លួនមិនដឹងច្បាស់ថា ភាគីជម្លោះណាមួយក្នុងសង្គ្រាមខ្មែរ ថៃ​ដែលបានបាញ់ផ្លោងគ្រាប់ចូលទឹកដីខ្លួននោះទេ។ តាមអ្នកវិភាគ ថៃចង់យកប្រៀបលើកម្ពុជាទាំងសមរភូមិកងទ័ព និងប្រព័ន្ធផ្សព្វផ្សាយដោយការប្រឌិតព័ត៌មានចោទប្រកាន់លើកម្ពុជា។

រដ្ឋាភិបាលកម្ពុជាចាត់វិធានការសម្របសម្រួលការវិលត្រឡប់របស់ពលករពីប្រទេសថៃ

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលបានចាត់វិធាន

រដ្ឋាភិបាលកម្ពុជាចាត់វិធានការសម្របសម្រួលការវិលត្រឡប់របស់ពលករពីប្រទេសថៃ

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ ដើម្បីសម្របសម្រួលចំពោះការវិលត្រឡប់ទ្រង់​ទ្រាយ​ធំចូលប្រទេសកំណើតវិញរបស់ពលករខ្មែរពីប្រទេសថៃ និងជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅតាមព្រំដែន។ លោកនាយករដ្ឋមន្រ្តី បានបញ្ជាឲ្យ អាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែនទាំងអស់ត្រូវសហការគ្នា រៀបចំរថយន្តដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទាំងអស់ពីព្រំដែន ត្រឡប់ទៅស្រុកកំណើតរបស់ពួកគេរៀងៗខ្លួន។

Get more results via ClueGoal