កម្ពុជា-ថៃ ព្រមបើកកិច្ចប្រជុំពិសេសមួយនៅកូឡាឡាំពួរ ដើម្បីសម្រេចបទឈប់បាញ់បន្ទាន់
newsare.net
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងចូលរួមកិច្ចប្រជុំកម្ពុជា-ថៃ ព្រមបើកកិច្ចប្រជុំពិសេសមួយនៅកូឡាឡាំពួរ ដើម្បីសម្រេចបទឈប់បាញ់បន្ទាន់
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កំពុងចូលរួមកិច្ចប្រជុំពិសេសមួយ នៅប្រទេសម៉ាឡេស៊ី ដើម្បីសម្រេចបទឈប់បាញ់បន្ទាន់ ជាមួយតំណាងរដ្ឋាភិបាលថៃ។ ផ្តួចផ្តើមដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កិច្ចប្រជុំកម្រិតខ្ពស់នេះនឹងមានការចូលរួមពីតំណាងរដ្ឋាភិបាលចិន និងមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនជាអ្នកសម្របសម្រួល។ ដោយឡែក រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីប្រកាសរួមមួយនៅរសៀលថ្ងៃទី២៨កក្កដានេះ ដោយជម្រុញបន្ថែមឱ្យភាគីទាំង២ បញ្ឈប់អំពើអរិភាពទាំងអស់ និងត្រឡប់ចូលតុចរចាផ្អែកតាមគោលការណ៍សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ធម្មនុញ្ញអាស៊ាន ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ។ Read more