Cambodia



Western elites no longer hide their intent to kill Russian soldiers — Lavrov

«This reflects the fact that the West is unwilling to become just one of the major and powerful regions of a multipolar world, that it cannot give up the hegemony it has enjoyed for half a millennium,» the Russian foreign minister stated

តើកម្ពុជាអាចប្រជែងទីផ្សារក្នុងតំបន់បានកម្រិតណា ក្រោយអាមេរិកបញ្ចុះពន្ធដល់១៩%?

សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធបដិការឱ្យកម្ពុជាមកត្រឹម ១៩% រាល់មុខទំនិញនាំចេញពីកម្ពុជាច

តើកម្ពុជាអាចប្រជែងទីផ្សារក្នុងតំបន់បានកម្រិតណា ក្រោយអាមេរិកបញ្ចុះពន្ធដល់១៩%?

សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធបដិការឱ្យកម្ពុជាមកត្រឹម ១៩% រាល់មុខទំនិញនាំចេញពីកម្ពុជាចូលទៅទីផ្សាររបស់អាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន ចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ ការបញ្ចុះអត្រាពន្ធបដិការរបស់អាមេរិក ធ្វើឡើងបន្ទាប់ពី កម្ពុជា និងថៃសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់មួយដែលផ្តើមឡើងពីការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា កម្ពុជានឹងក្លាយជាប្រទេសមួយដែលមានការប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ចំពោះការទាក់ទាញអ្នកវិនិយោគពីបរទេសមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ តែអ្នកជំនាញក៏ស្នើឱ្យរដ្ឋាភិបាលគិតគូរទៅលើការបង្កើននូវបរិយាកាសវិនិយោគងាយស្រួល និងការដឹកជញ្ចូនមានតម្លៃទាបជាងមុន។

អគ្គលេខាអង្គការ OIF ស្នើកម្ពុជា និងថៃ គោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព

អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី(OIF) លោកស្រី ល្វី

អគ្គលេខាអង្គការ OIF ស្នើកម្ពុជា និងថៃ គោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព

អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី(OIF) លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO)កាលពីថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៥ បាន​ប្រកាសស្វាគមន៍បទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ បន្ថែមពីនេះ លោកស្រី មូស៊ីគីវ៉ាបូ ក៏បានស្នើឲ្យភាគីកម្ពុជា-ថៃ គោរពឲ្យបាននូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។

អ្នកនាំពាក្យក្រសួងការពារជាតិថា កម្ពុជាទទួលបានទាហាន ២រូប ក្នុងស្ថានភាពរបួសពីភាគីថៃ

គិតត្រឹមម៉ោង ៤រសៀល​ ថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ២០២៥ កម្ពុជាទទួលបានទាហាន ២រូប ដែលស្ថិតក្នុងស្

អ្នកនាំពាក្យក្រសួងការពារជាតិថា កម្ពុជាទទួលបានទាហាន ២រូប ក្នុងស្ថានភាពរបួសពីភាគីថៃ

គិតត្រឹមម៉ោង ៤រសៀល​ ថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ២០២៥ កម្ពុជាទទួលបានទាហាន ២រូប ដែលស្ថិតក្នុងស្ថានភាពរបួសពីភាគីថៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ។ តុល្យការចុងក្រោយ មានទាហានកម្ពុជា ១៨រូបផ្សេងទៀត ដែលភាគីថៃបន្តឃុំឃាំងជាចំណាប់ខ្មាំង និងមិនទាន់បានប្រគល់មកឲ្យកម្ពុជាវិញ។

CMAC៖ ថៃប្រើគ្រាប់បែកធុនធ្ងន់ទម្លាក់ពីលើយន្តហោះ ដើម្បីឈ្លានពានកម្ពុជា

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានរកឃើញអាវុធយុទ្ធភណ្ឌផ្ទុះ និងមិនទាន់ផ្ទុះ ព្រមទាំង

CMAC៖ ថៃប្រើគ្រាប់បែកធុនធ្ងន់ទម្លាក់ពីលើយន្តហោះ ដើម្បីឈ្លានពានកម្ពុជា

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានរកឃើញអាវុធយុទ្ធភណ្ឌផ្ទុះ និងមិនទាន់ផ្ទុះ ព្រមទាំងរណ្តៅគ្រាប់បែកជាច្រើន ដែលកងទ័ពអាកាសថៃបានទម្លាក់លើប្រទេសកម្ពុជា អំឡុងពេលនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥បានចេញមកបញ្ជាក់ចំៗថា អាវុធយុទ្ធភណ្ឌដូចជាគ្រាប់ប្រភេទ MK-84 ដែលកម្ពុជារកឃើញនាពេលនេះសុទ្ធសឹងជាគ្រាប់ថ្មីថ្មោង ដែលថៃបានយកមកប្រើប្រាស់ក្នុងការឈ្លានពានទឹកដីកម្ពុជា។ តែថៃបានបដិសេធ និងគេចពីការទទួលខុសត្រូវចំពោះការលើកឡើងរបស់អង្គភាពស៊ីម៉ាក់ដូច្នេះ។​

កម្ពុជា-ថៃ ឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី

កម្ពុជាបានឯកភាពទៅលើសំណើរបស់ភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែ

កម្ពុជា-ថៃ ឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី

កម្ពុជាបានឯកភាពទៅលើសំណើរបស់ភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅក្នុងប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនាពេលនេះ កម្ពុជាក៏បានស្នើសុំដល់ភាគីអាមេរិក ចិន និងម៉ាឡេស៊ី ឲ្យចូលរួមជាអ្នកសង្កេតការណ៍ផងដែរ ដើម្បីឲ្យដំណើរការកិច្ចប្រជុំនេះប្រកបដោយអព្យាក្រឹត្យ។

អាមេរិកបញ្ចុះពន្ធលើទំនិញកម្ពុជានាំចូលអាមេរិកពី ៣៦% មកត្រឹម ១៩%

អាមេរិកបានសម្រេចបញ្ចុះអត្រាពន្ធបដិការដល់កម្ពុជាមកត្រឹម១៩% ដែលការសម្រេចនេះបានចូលជាធរមានច

អាមេរិកបញ្ចុះពន្ធលើទំនិញកម្ពុជានាំចូលអាមេរិកពី ៣៦% មកត្រឹម ១៩%

អាមេរិកបានសម្រេចបញ្ចុះអត្រាពន្ធបដិការដល់កម្ពុជាមកត្រឹម១៩% ដែលការសម្រេចនេះបានចូលជាធរមានចាប់ពីថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ២០២៥តទៅ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃសុក្រទី០១សីហានេះ។ ការបញ្ចុះអត្រាពន្ធរបស់អាមេរិកលើទំនិញកម្ពុជាមកត្រឹម ១៩%នេះ ធ្វើឡើងក្រោយពេលដែលកម្ពុជា-ថៃ យល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីពេលថ្មីៗនេះ ជុំវិញជម្លោះនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

លោកហ្សេឡេនស្គីអំពាវនាវ​ឲ្យផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី ពុំនោះទេរុស្ស៊ីនៅតែបន្តគំរាមសន្តិសុខអឺរ៉ុប

នៅក្នុង​ឱកាស​ខួប៥០ឆ្នាំ នៃកិច្ចព្រមព្រៀងហ៊ែលស៊ីនគីស្តីពីសន្តិសុខអឺរ៉ុប ១សីហា​១៩៧៥ លោក​ប្

លោកហ្សេឡេនស្គីអំពាវនាវ​ឲ្យផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី ពុំនោះទេរុស្ស៊ីនៅតែបន្តគំរាមសន្តិសុខអឺរ៉ុប

នៅក្នុង​ឱកាស​ខួប៥០ឆ្នាំ នៃកិច្ចព្រមព្រៀងហ៊ែលស៊ីនគីស្តីពីសន្តិសុខអឺរ៉ុប ១សីហា​១៩៧៥ លោក​ប្រធានាធិតបី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងសុន្ទរកថា ដោយ​លោក​បានអំពាវនាវ​ឲ្យពិភពលោក ត្រូវ​តែ​​រួមគ្នា​ផ្លាប់ប្តូររបបដឹកនាំនៅរុស្ស៊ី ព្រោះពុំនោះទេ រុស្ស៊ី​នឹងបន្តគំរាមសន្តិសុខ គំរា​​ម​សន្តិភាពរបស់ប្រទេសអឺរ៉ុបជាបន្តបន្ទាប់​។ សុន្ទរកថាលោក​ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានធ្វើឡើងបន្ទាប់ពី​វេលាទៀបភ្លឺថ្ងៃព្រហស្បតិ៍ទី​៣១កក្កដា រុស្ស៊ីបានបញ្ជាដ្រូន​ចំនួន​៣០៩គ្រឿងនិង​បាញ់​មីស៊ីល៩គ្រាប់ សំដៅ​មកលើរដ្ឋធានីកៀវ។ អាជ្ញាធរអ៊ុយក្រែនបាន​អះអាងថា ដ្រូននិង​មីស៊ីលរុស្ស៊ី​បានវាយសំដៅ​ចំ​អគារផ្ទះសំបែង មន្ទីរពេទ្យ និងសាលារៀន បណ្តាល​ឲ្យ​មានមនុស្ស​របួសយ៉ាងហោច​ជាង​៥០នាក់។

កូរ៉េខាងត្បូង​សន្យាវិនិយោគនៅអាមេរិកច្រើនម៉ឺនលានដុល្លារ ជាថ្នូរនឹងកិច្ចព្រមព្រៀងអត្រាពន្ធ​​១៥%

២​ថ្ងៃមុនផុតឱសានវាទដែលលោក ដូណាល់ ត្រាំ បានគំរាម​អនុវត្តអត្រាពន្ធ២៥% ទីបំផុត​កូរ៉េខាងត្បូង

កូរ៉េខាងត្បូង​សន្យាវិនិយោគនៅអាមេរិកច្រើនម៉ឺនលានដុល្លារ ជាថ្នូរនឹងកិច្ចព្រមព្រៀងអត្រាពន្ធ​​១៥%

២​ថ្ងៃមុនផុតឱសានវាទដែលលោក ដូណាល់ ត្រាំ បានគំរាម​អនុវត្តអត្រាពន្ធ២៥% ទីបំផុត​កូរ៉េខាងត្បូង បានសម្រេចបានកិច្ចព្រមព្រៀង​មួយ ជាមួយសហហរដ្ឋអាមេរិក។ យោងតាមកិច្ចព្រមព្រៀង​នេះ អត្រាពន្ធ​បន្ថែមលើទំនិញកូរ៉េខាងត្បូងដែលនាំចូលទៅអាមេរិក នឹងមានកម្រិត​១៥% ហើយ​កូរ៉េខាងត្បូងវិញ បានសន្យា​វិនិយោគ​ច្រើនម៉ឺនលានដុល្លារ នៅសហរដ្ឋអាមេរិក​។

ព្រះរាជអាជ្ញារងអម លោក កឹម សុខា ធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធកងទ័ពពលី

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញមុខជាលើកដំ

ព្រះរាជអាជ្ញារងអម លោក កឹម សុខា ធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធកងទ័ពពលី

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញមុខជាលើកដំបូងនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធដល់កងទ័ពកម្ពុជា ដែលបានពលីជីវិតនៅក្នុងសមរភូមិតាមព្រំដែនកម្ពុជា-ថៃ។ វត្តមានរបស់មេដឹកនាំបក្សប្រឆាំងនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពយុទ្ធជនពលីពេលនេះ ធ្វើឡើងដោយមានការអមដំណើរពីសំណាក់ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចផងដែរ។

លោក Casey Barnett៖ អាមេរិកបានឯកភាពផ្តល់អត្រាពន្ធល្អជាងមុនដល់កម្ពុជា

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាលោក Casey Barnett បានបញ្ជាក់ថា អាមេរិក និងកម្ពុជាបានឈានដល

លោក Casey Barnett៖ អាមេរិកបានឯកភាពផ្តល់អត្រាពន្ធល្អជាងមុនដល់កម្ពុជា

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជាលោក Casey Barnett បានបញ្ជាក់ថា អាមេរិក និងកម្ពុជាបានឈានដល់ដំណាក់កាលឯកភាពគ្នាលើអត្រាពន្ធជាថ្មីម្តងទៀត។ លោក Casey Barnett បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះថា​ អាមេរិកបានឯកភាពផ្តល់អត្រាពន្ធល្អជាងមុនដល់កម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជា បានធ្វើសកម្មភាពចរចាយ៉ាងសកម្មក្នុងការងារចរចាអត្រាពន្ធជាមួយភាគីអាមេរិក។ តាមប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា អត្រាពន្ធថ្មីរបស់កម្ពុជា នឹងជួយដល់ការវិនិយោគរបស់បរទេស និងវិស័យវាយនភណ្ឌនៅកម្ពុជា ឲ្យកាន់តែមានកំណើន។

និស្សិតខ្មែរជាង៤០០នាក់បានត្រឡប់ពីប្រទេសថៃ ខណៈ ១៧២នាក់បន្តអាហារូករណ៍នៅកម្ពុជា

និស្សិតខ្មែរប្រមាណ ៤២៣នាក់ បានវិលត្រឡប់មកកាន់មាតុភូមិវិញ ក្រោយបានសម្រេចចាកចេញពីប្រទេសថៃ ប

និស្សិតខ្មែរជាង៤០០នាក់បានត្រឡប់ពីប្រទេសថៃ ខណៈ ១៧២នាក់បន្តអាហារូករណ៍នៅកម្ពុជា

និស្សិតខ្មែរប្រមាណ ៤២៣នាក់ បានវិលត្រឡប់មកកាន់មាតុភូមិវិញ ក្រោយបានសម្រេចចាកចេញពីប្រទេសថៃ បន្ទាប់ពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា និស្សិតចំនួន ១៧២នាក់ក្នុងចំណោម ៤២៣នាក់ បានទទួលអាហារូបករណ៍របស់ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន ដើម្បីបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសាធារណ និងឯកជនក្នុងប្រទេសកម្ពុជា។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI បន្ថែមថាក្រសួងនឹងបន្តធ្វើការសម្របសម្រួលដល់និស្សិត ដែលចង់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ និងផ្តល់អាហារូបករណ៍ទៅតាមជំនាញរៀងៗខ្លួន។ សូមស្តាប់ការលើកឡើងរបស់លោកស្រី ឃួន វិច្ឆិកា ដែលជាការរៀបចំឡើងដោយ សើ ដាវី៖

កុមាររស់ក្នុងជំរំចង់ឲ្យសង្រ្គាមឆាប់ចប់ ដើម្បីអាចទៅសិក្សារៀនសូត្រឡើងវិញ

ក្នុងរបត់នៃសង្រ្គាមកម្ពុជា-ថៃ បានផ្ទុះឡើង សាលារៀនគ្រប់កម្រិតក្នុងខេត្តឧត្តរមានជ័យ បានបិទទ

កុមាររស់ក្នុងជំរំចង់ឲ្យសង្រ្គាមឆាប់ចប់ ដើម្បីអាចទៅសិក្សារៀនសូត្រឡើងវិញ

ក្នុងរបត់នៃសង្រ្គាមកម្ពុជា-ថៃ បានផ្ទុះឡើង សាលារៀនគ្រប់កម្រិតក្នុងខេត្តឧត្តរមានជ័យ បានបិទទ្វារទាំងស្រុង ដោយមិនទាន់មានកាលបរិច្ឆេទបើកឡើងវិញ។ កុមារៗដែលរស់នៅក្នុងជំរំភៀសសឹកក្នុងខេត្តឧត្តរមានជ័យ បានបាត់បង់ឱកាសសិក្សានៅតាមសាលារៀន និងត្រូវបង្ខំចិត្តស្វ័យសិក្សាដោយខ្លួនឯង តាមរយៈការអានសៀវភៅ និងធ្វើលំហាត់គណិតវិទ្យាជាដើម។ កុមាររស់ក្នុងជំរំប្រាថ្នាឲ្យសង្រ្គាមឆាប់បញ្ចប់ ដើម្បីពួកគេបានត្រលប់ទៅទទួលសិក្សានៅតាមសាលារៀនឡើងវិញ។

របបសឹកភូមាប្រកាសដក «ស្ថានភាពអាសន្នជាតិ» និងជំរុញការបោះឆ្នោតជាតិ

រដ្ឋអំណាចភូមាប្រកាសដកចេញ «ស្ថានភាពអាសន្នជាតិ» ដើម្បីឈានទៅរៀបចំការបោះឆ្នោតសភាជាតិ ឲ្យប្រកប

របបសឹកភូមាប្រកាសដក «ស្ថានភាពអាសន្នជាតិ» និងជំរុញការបោះឆ្នោតជាតិ

រដ្ឋអំណាចភូមាប្រកាសដកចេញ «ស្ថានភាពអាសន្នជាតិ» ដើម្បីឈានទៅរៀបចំការបោះឆ្នោតសភាជាតិ ឲ្យប្រកបដោយប្រជាធិបតេយ្យពហុបក្ស។ នេះបើតាមអ្នកនាំពាក្យរបបសឹកភូមា នៅថ្ងៃព្រហស្បតិ៍ ទី៣១ កក្កដា។ តែយ៉ាងណាក៏ដោយ បណ្តាគណបក្សប្រឆាំង និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិ យល់ឃើញថា សភាពការណ៍ភូមាសព្វថ្ងៃពុំអាចរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌បានឡើយ។

ថៃប្រគល់សពទាហានខ្មែរ១រូប មកកម្ពុជា ខណៈ២០រូបទៀតត្រូវថៃឃុំខ្លួនជាចំណាប់ខ្មាំង

សាកសពទាហានកម្ពុជាមួយរូប ត្រូវភាគីថៃបញ្ជូនត្រលប់ឲ្យមកកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែ

ថៃប្រគល់សពទាហានខ្មែរ១រូប មកកម្ពុជា ខណៈ២០រូបទៀតត្រូវថៃឃុំខ្លួនជាចំណាប់ខ្មាំង

សាកសពទាហានកម្ពុជាមួយរូប ត្រូវភាគីថៃបញ្ជូនត្រលប់ឲ្យមកកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី ៣១ ខែកក្កដានេះ និងថាទាហានកម្ពុជាចំនួន ២០រូបទៀត ត្រូវថៃបន្តឃុំខ្លួនជាចំណាប់ខ្មាំង។ មេបញ្ជាការភូមិភាគ២នៃកងទ័ពថៃ បានអះអាងប្រាប់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីថា ថៃនឹងដោះលែងទាហានខ្មែរទាំង២០រូបវិញ នៅពេលចប់នីតិវិធីច្បាប់។

យូណេស្កូត្រៀមផ្តល់ជំនួយបច្ចេកទេស​ ដើម្បីការពារសម្បត្តិបេតិកភណ្ឌទាំងក្នុងប្រទេសកម្ពុជា និងថៃ

អង្គការយូណេស្កូប្រកាសថា ខ្លួនបានត្រៀមរួចរាល់ក្នុងការផ្តល់ជំនួយផ្នែកបច្ចេកទេស ដើម្បីធានា

យូណេស្កូត្រៀមផ្តល់ជំនួយបច្ចេកទេស​ ដើម្បីការពារសម្បត្តិបេតិកភណ្ឌទាំងក្នុងប្រទេសកម្ពុជា និងថៃ

អង្គការយូណេស្កូប្រកាសថា ខ្លួនបានត្រៀមរួចរាល់ក្នុងការផ្តល់ជំនួយផ្នែកបច្ចេកទេស ដើម្បីធានាដល់ការការពារសម្បត្តិបេតិកភណ្ឌទាំងក្នុងប្រទេសកម្ពុជា​ និងប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិនេះ ចេញផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ តែយ៉ាងណា អង្គការអន្តរជាតិមួយនេះ មិនបានបញ្ជាក់អំពីចំណាត់ការផ្លូវច្បាប់ ឬការទទួលខុសត្រូវណាមួយរបស់ភាគីថៃ ចំពោះការខូចខាត និងការបំផ្លិចបំផ្លាញមកលើសំណង់ប្រាសាទព្រះវិហាររបស់ខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកឡើយ។

ខ្យល់ព្យុះ Co May បោកបក់បង្កមហន្តរាយនៅចិន បន្ទាប់ពីហ្វីលីពីន

នៅចិន មនុស្សស្លាប់យ៉ាងហោចជាង ៣០នាក់ ព្រោះតែឥទ្ធិពលខ្យល់ព្យុះ Co May ដែលបានធ្វើឲ្យមានភ្លៀងធំ ទឹ

ខ្យល់ព្យុះ Co May បោកបក់បង្កមហន្តរាយនៅចិន បន្ទាប់ពីហ្វីលីពីន

នៅចិន មនុស្សស្លាប់យ៉ាងហោចជាង ៣០នាក់ ព្រោះតែឥទ្ធិពលខ្យល់ព្យុះ Co May ដែលបានធ្វើឲ្យមានភ្លៀងធំ ទឹកជំនន់ និងបាក់ដីនៅភាគឧត្តរប្រទេស។ ខ្យល់ព្យុះកំណាចនេះ ទើបតែឆ្លងចូលប្រទេសចិន ក្រោយពីបង្កមហន្តរាយនៅ ហ្វីលីពីន។​​

ឥណ្ឌានិង​អាមេរិក​សហការគ្នា បាញ់​បង្ហោះផ្កាយរណបទំនើប​បំផុតដើម្បីថត​ផែនដី

ផ្កាយរណបដ៏ទំនើបបំផុត​មួយ ត្រូវបាន​បាញ់ចេញពី​ភាគអាគ្នេយ៍ឥណ្ឌា​ កាលពីល្ងាចថ្ងៃពុធ ទី​៣០កក្

ឥណ្ឌានិង​អាមេរិក​សហការគ្នា បាញ់​បង្ហោះផ្កាយរណបទំនើប​បំផុតដើម្បីថត​ផែនដី

ផ្កាយរណបដ៏ទំនើបបំផុត​មួយ ត្រូវបាន​បាញ់ចេញពី​ភាគអាគ្នេយ៍ឥណ្ឌា​ កាលពីល្ងាចថ្ងៃពុធ ទី​៣០កក្កដា ដែល​ជាលទ្ធផល​នៃការ​​​សហការ​ផ្គុំនិងស្រាវជ្រាវ រវាង​​ទីភ្នាក់ងារ​អវកាស​អាមេរិក ជាមួយ​អង្គភាព​ស្រាវជ្រាវ​អវកាលឥណ្ឌា។​ ផ្កាយរណបពិសេសនេះ នឹងថតរូបភាព​លម្អិត​បំផុត ដើម្បីតាមដានដំណើរវិវឌ្ឍន៍ប្រែប្រួល​ ​របស់ផ្ទៃផែនដីទាំងមូលតែម្តង​។ ការតាមដានលម្អិតជាប្រចាំ ដែលអាចអនុញ្ញាត​ឲ្យអ្នកវិទ្យាសាស្ត្រព្យាករណ៍​ដឹងមុន អំពីហានិភ័យ​គ្រោះមហន្តរាយនានា​។

ប្រទេសលោក​ខាងលិច​១៥ប្រទេស រួមគ្នាអំពាវនាវ ​ហៅឲ្យ​ពិភពលោក​​​ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

នៅក្នុង​ឱកាសបិទ​សន្និសីទនៅឯអង្គការសហប្រជាជាតិ ស្តីពី​សំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅថ្ង

ប្រទេសលោក​ខាងលិច​១៥ប្រទេស រួមគ្នាអំពាវនាវ ​ហៅឲ្យ​ពិភពលោក​​​ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

នៅក្នុង​ឱកាសបិទ​សន្និសីទនៅឯអង្គការសហប្រជាជាតិ ស្តីពី​សំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន នៅថ្ងៃអង្គារ​ទី​២៩​​កក្កដា ​​ មានប្រទេស​លោកខាងលិចចំនួន​១៥ប្រទេស បានរួមគ្នា​ចេញសេចក្តីថ្លែងការណ៍ អំពាវនាវហៅឲ្យ​ពិភពលោក​ ប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​ជាផ្លូវការ​។ ចំណែក​ក្រុមប្រទេសអារ៉ាប់វិញ បាន​រួមគ្នា​ប្រកាសហៅ​ឲ្យ​ក្រុមហាម៉ាស ត្រូវតែទម្លាក់​អាវុធចុះ​ ដើម្បីកសាងសន្តិភាព​។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៖ ទាហានកម្ពុជាជិត២០នាក់ត្រូវបានយោធាថៃចាប់ខ្លួន

មេបញ្ជាការយោធាកម្ពុជាមួយរូបបានឲ្យដឹងនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥នេះថា ទាហានកម្ពុជា ជិត២

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៖ ទាហានកម្ពុជាជិត២០នាក់ត្រូវបានយោធាថៃចាប់ខ្លួន

មេបញ្ជាការយោធាកម្ពុជាមួយរូបបានឲ្យដឹងនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥នេះថា ទាហានកម្ពុជា ជិត២០នាក់ ត្រូវបានចាប់ខ្លួន ដោយទាហានថៃ ដែលបានប្រើកលល្បិចបញ្ឆោតឲ្យក្រុមទាហានខ្មែរថតរូបជាមួយពួកគេ រួចយកកាំភ្លើងភ្ជង់ចាប់ខ្លួនយកទៅទឹកដីថៃ។ ការលើកឡើងបែបនេះ ធ្វើឡើងនៅពេល​ អនុព័ន្ធយោធា និងអង្គទូតចំនួន ១៣ប្រទេសប្រចាំកម្ពុជា បានចុះទៅពិនិត្យសា្ថនការណ៍តាមព្រំដែនខ្មែរ និងថៃ ក្រោយមានបទឈប់បាញ់រវាងភាគីទាំង២។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប្រព័ន្ធផ្សព្វផ្សាយថៃ និងអន្តរជាតិមួយចំនួនក៏បានរាយការណ៍អំពីថៃចាប់ខ្លួនទាហានកម្ពុជាធ្វើជាឈ្លើយសឹកដែរ តែក្រសួងការពារជាតិកម្ពុជា មិនទាន់មានការបញ្ជាក់ផ្លូវការបែបណានៅឡើយ។

តំបន់ប៉ាស៊ីហ្វិកប្រកាសអាសន្ន​រលក​ស៊ូណាមិ​ដ៏ធំមិន​ធ្លាប់មានក្នុងរយៈពេល ៧០ឆ្នាំ

គ្រោះរញ្ជួយដីក្រោមបាតសមុទ្រដ៏ធំកម្រិត ៨,៧ រ៉ិចទ័រ បានបណ្តាលឲ្យកើតមានរលកស៊ូណាមិដ៏គ្រោះថ្នា

តំបន់ប៉ាស៊ីហ្វិកប្រកាសអាសន្ន​រលក​ស៊ូណាមិ​ដ៏ធំមិន​ធ្លាប់មានក្នុងរយៈពេល ៧០ឆ្នាំ

គ្រោះរញ្ជួយដីក្រោមបាតសមុទ្រដ៏ធំកម្រិត ៨,៧ រ៉ិចទ័រ បានបណ្តាលឲ្យកើតមានរលកស៊ូណាមិដ៏គ្រោះថ្នាក់នៅរុស្ស៊ី និងក្នុងតំបន់ប៉ាស៊ីហ្វិក។ រុស្ស៊ី ជប៉ុន ចិន ហ្វីលីពីន និងប្រទេសកូនកោះបានប្រកាសអាសន្នព្រមៗគ្នា និងណែនាំឲ្យពលរដ្ឋជម្លៀសខ្លួនរកទីទួលសុវត្ថិភាព។ អ្នកជំនាញឧតុនិយមអាមេរិកក៏ប្រកាសអាសន្នដែរ ពិសេសនៅកោះហាវ៉ៃ។

អង្គការ UNICEF និងWorld Visionទទូចឱ្យយកចិត្តទុកដាក់ និងផ្តល់ជំនួយដល់កុមារភៀសសឹក

បន្ទាប់ពីមានការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ អង្គការការពារកុមារចំ

អង្គការ UNICEF និងWorld Visionទទូចឱ្យយកចិត្តទុកដាក់ និងផ្តល់ជំនួយដល់កុមារភៀសសឹក

បន្ទាប់ពីមានការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ អង្គការការពារកុមារចំនួន ២ គឺអង្គការ UNICEF និង World Vision បាននឹងកំពុងស្វែងរកជំនួយចាំបាច់សម្រាប់កុមារភៀសសឹកនៅតាមខេត្តជាប់ព្រំដែនប្រទេសកម្ពុជា-ថៃ។ អង្គការទាំង ២ ដែលប្រចាំការនៅកម្ពុជា បានរកឃើញថាជនភៀសសឹក ពិសេសកុមារកំពុងជួបប្រទះនូវកង្វះសម្ភារៈអនាម័យ និងការអប់រំ ខណៈជំនួយសំខាន់ផ្សេងទៀតរួមមានជំនួយគាំពារសុខភាព និងអាហារូបត្ថម្ភក៏កំពុងត្រូវការបន្ទាន់ផងដែរ។

លោក អ៊ិន ចាន់នី៖ ការលុបបំណុលទាំងស្រុងដល់យុទ្ធជនពលី ​ជាការតបស្នងគុណដ៏ធំធេង

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានសម្រេចលុបចោលបំណុលទាំងស្រុង និងបំណុលតាមក

លោក អ៊ិន ចាន់នី៖ ការលុបបំណុលទាំងស្រុងដល់យុទ្ធជនពលី ​ជាការតបស្នងគុណដ៏ធំធេង

ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានសម្រេចលុបចោលបំណុលទាំងស្រុង និងបំណុលតាមការកំណត់ទឹកប្រាក់ណាមួយ ដល់យុទ្ធជន ដែលបានពលី ពិការ និងរងរបួសក្នុងការប្រយុទ្ធគ្នាជាមួយថៃនៅតាមព្រំដែនកាលពីពេលថ្មីៗកន្លងទៅ។ ដោយឡែក ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា ការសម្រេចលុបចោលបំណុលទាំងស្រុងដល់យុទ្ធជនពលី ដែលជាកូនបំណុលរបស់អេស៊ីលីដា និងអ្នករួមកម្ចី គឺជាការដឹងគុណដ៏ធំធេងដល់យុទ្ធជន ដែលបានតស៊ូច្បាំងនឹងថៃ។ ជាការច្បាំងដ៏ប្តូរផ្តាច់ និងលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី សេចក្តីសុខសាន្តរបស់ពលរដ្ឋ ព្រមទាំងផ្តល់នូវបរិយាកាសល្អដល់ការធ្វើអាជីវកម្មនៃវិស័យធនាគារផងដែរ។

តំបន់ប៉ាស៊ីហ្វិកប្រកាសអាសន្នរលកស៊ូណាមិដ៏ធំមិនធ្លាប់មានក្នុងរយៈពេល ៧០ឆ្នាំ

គ្រោះរញ្ជួយដីក្រោមបាតសមុទ្រដ៏ធំកម្រិត ៨,៧ រ៉ិចទ័រ បានបណ្តាលឲ្យកើតមានរលកស៊ូណាមិដ៏គ្រោះថ្នា

តំបន់ប៉ាស៊ីហ្វិកប្រកាសអាសន្នរលកស៊ូណាមិដ៏ធំមិនធ្លាប់មានក្នុងរយៈពេល ៧០ឆ្នាំ

គ្រោះរញ្ជួយដីក្រោមបាតសមុទ្រដ៏ធំកម្រិត ៨,៧ រ៉ិចទ័រ បានបណ្តាលឲ្យកើតមានរលកស៊ូណាមិដ៏គ្រោះថ្នាក់នៅរុស្ស៊ី និងក្នុងតំបន់ប៉ាស៊ីហ្វិក។ រុស្ស៊ី ជប៉ុន ចិន ហ្វីលីពីន និងប្រទេសកូនកោះបានប្រកាសអាសន្នព្រមៗគ្នា និងណែនាំឲ្យពលរដ្ឋជម្លៀសខ្លួនរកទីទួលសុវត្ថិភាព។ អ្នកជំនាញឧតុនិយមអាមេរិកក៏ប្រកាសអាសន្នដែរ ពិសេសនៅកោះហាវ៉ៃ។

អនុព័ន្ធយោធា១៣ប្រទេស ចុះពិនិត្យទីតាំងសមរភូមិតាមព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អនុព័ន្ធយោធាមកពីប្រទេសចំនួន១៣ ប្រចាំនៅកម្ពុជា បានធ្វើដំណ

អនុព័ន្ធយោធា១៣ប្រទេស ចុះពិនិត្យទីតាំងសមរភូមិតាមព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អនុព័ន្ធយោធាមកពីប្រទេសចំនួន១៣ ប្រចាំនៅកម្ពុជា បានធ្វើដំណើរទៅកាន់ទីតាំងនានា ដែលមានការប្រយុទ្ធគ្នាកន្លងទៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងតំបន់ប្រាសាទព្រះវិហារ។ កម្មវត្ថុនៃការដឹកនាំអនុព័ន្ធយោធាទាំង១៣ប្រទេស ទៅកាន់ទីតាំងជម្លោះព្រំដែន គឺដើម្បីត្រួតពិនិត្យនូវដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។

ធនាគារជាតិណែនាំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុលុបចោលបំណុលខ្លះដល់យោធិនពលីក្នុងសមរភូមិ

ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា បានណែនាំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុល

ធនាគារជាតិណែនាំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុលុបចោលបំណុលខ្លះដល់យោធិនពលីក្នុងសមរភូមិ

ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែកក្កដា បានណែនាំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលុបចោលនូវឥណទានចំនួន១០លានរៀល ចំពោះយោធិនពិការ និងលុបចោលឥណទានចំនួន៨០លានរៀល ចំពោះយោធិនពលី។ ការជំរុញរបស់ធនាគារជាតិនៃកម្ពុជា គឺជាការឆ្លើយតបទៅនឹងសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការជួយសម្រាលបន្ទុកដល់យោធិន ដែលបានធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធតតាំងនឹងការឈ្លានពានរបស់កងទ័ពថៃ។ ក្រោយការណែនាំ ធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបានប្រកាសលុបចោលនូវបំណុលទាំងស្រុងជូនយោធិនពិការ និងយោធិនពលីជីវិតក្នុងសមរភូមិ។

កម្ពុជាទទូចឲ្យមានក្រុមសង្កេតការណ៍ឯករាជ្យដើម្បី«កសាងទំនុកចិត្ត»លើបទឈប់បាញ់

ក្រសួងការបរទេសកម្ពុជា​ បានប្រកាសជាសាធារណៈថា កម្ពុជាមិនអាចទទួលយកបានជាដាច់ខាតលើពាក្យសម្តី

កម្ពុជាទទូចឲ្យមានក្រុមសង្កេតការណ៍ឯករាជ្យដើម្បី«កសាងទំនុកចិត្ត»លើបទឈប់បាញ់

ក្រសួងការបរទេសកម្ពុជា​ បានប្រកាសជាសាធារណៈថា កម្ពុជាមិនអាចទទួលយកបានជាដាច់ខាតលើពាក្យសម្តីចោទប្រកាន់នានាប្រកបដោយគ្រោះថ្នាក់ ដែលថាកម្ពុជា បានរំលោភលើបទឈប់បាញ់។ នៅក្នុងសនិ្នសីទព័ត៌មានមួយនាទីក្រុងភ្នំពេញ​ នៅថ្ងៃពុធទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា​លោក ជុំ សុន្ទរី បានថ្លែងថា កម្ពុជាទទូចឲ្យមានការបង្កើត ក្រុមសង្កេតការណ៍ឯករាជ្យមួយ ដែលក្រុមនេះគួរតែត្រូវបានធ្វើឡើងឲ្យបានឆាប់ ដើម្បីគាំទ្រដំណើរការដ៏ផុយស្រួយក្នុងការកសាងទំនុកចិត្តលើការអនុវត្តបទឈប់បាញ់គ្នារវាងភាគីកម្ពុជា​ និងថៃ។

រដ្ឋាភិបាលប្រកាសផ្តល់ក្របខ័ណ្ឌបន្តវេនដល់សាច់ញាតិកងទ័ពដែលពលី និងពិការក្នុងសមរភូមិ

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌបន្តវេនឲ្យស

រដ្ឋាភិបាលប្រកាសផ្តល់ក្របខ័ណ្ឌបន្តវេនដល់សាច់ញាតិកងទ័ពដែលពលី និងពិការក្នុងសមរភូមិ

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌបន្តវេនឲ្យសាច់ញាតិបង្កើតមួយរូបរបស់យោធិន និងនគរបាលជាតិ ដែលបានពលីជីវិត ឬរងពិការភាព ក្នុងសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ។ ចំពោះលោក ហ៊ុន ម៉ាណែត ការផ្តល់ក្របខ័ណ្ឌបន្តវេនទៅសាច់ញាតិរបស់ «វីរៈកងទ័ពជួរមុខ» គឺជាការតបស្នងនូវកិច្ចខិតខំប្រឹងប្រែង និងបូជាជីវិតការពារជាតិមាតុភូមិ។

FMI ៖ ​សេដ្ឋកិច្ច​ពិភពលោក​ មានភាពធន់​ ​ទោះបីឋិត​​ក្រោម​សម្ពាធ​​​ពន្ធគយ​អាមេរិក

សេដ្ឋកិច្ចពិភពលោក ៣ខែចុងក្រោយ ​មានភាពធន់​ ហើយ​អាច​ទប់ទល់នឹង​វិបត្តិ​សកល ទោះ​បីជាឋិត​ក្រោម

FMI ៖ ​សេដ្ឋកិច្ច​ពិភពលោក​ មានភាពធន់​ ​ទោះបីឋិត​​ក្រោម​សម្ពាធ​​​ពន្ធគយ​អាមេរិក

សេដ្ឋកិច្ចពិភពលោក ៣ខែចុងក្រោយ ​មានភាពធន់​ ហើយ​អាច​ទប់ទល់នឹង​វិបត្តិ​សកល ទោះ​បីជាឋិត​ក្រោមសម្ពាធរនាំងពន្ធគយដ៏​ធ្ងន់​របស់​សហរដ្ឋ​អាមេរិក ក៏ដោយក្តី​។ នេះបើតាម​ការ​ព្យាករ​ របស់​ អង្គការ​មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ជាបារាំង​ថា FMI។ តែ FMI ក៏​បាន​ព្រមា​នដែរថា ភាព​ស្រពិចស្រពិល ​មិន​ច្បាស់​លាស់ មា​នទំហំ​ធំ​នៅឡើយ។​ ​ ​

អង្គការ​មនុស្សធម៌​អំពាវនាវ ឲ្យ​សំរុកបញ្ជូនស្បៀងចូលហ្កាហ្សាជាបន្ទាន់

ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ៊ីស្រាអែលបានផ្អាក​បាញ់ប្លោងគ្រាប់ នៅទីកន្លែងខ្លះ​ក្នុង​ហ្ក

អង្គការ​មនុស្សធម៌​អំពាវនាវ ឲ្យ​សំរុកបញ្ជូនស្បៀងចូលហ្កាហ្សាជាបន្ទាន់

ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ៊ីស្រាអែលបានផ្អាក​បាញ់ប្លោងគ្រាប់ នៅទីកន្លែងខ្លះ​ក្នុង​ហ្កាហ្សា ព្រមទាំងអនុញ្ញាត​ឲ្យ​ ទម្លាក់ស្បៀង​តាមឆ័ត្រយោងផងដែរ​។ ស្បៀងអាហារប្រមាណ​១២០កាមីញ៉ុង ក៏ត្រូវបានគេដឹកចូលហ្កាហ្សាដែរ ២ថ្ងៃមកនេះ។ តែយ៉ាងណា អង្គការមនុស្សធម៌​បន្តស្រែកដង្ហើយ ឲ្យ​មានការសំរុក​បញ្ជូន​ស្បៀង​ឲ្យ​បានច្រើន​បំផុត​ ទៅហ្កាហ្សា ព្រោះគ្រោះទុរ្ភិក្សកំពុងតែគំរាមអាសន្ន​ខ្លាំង​ណាស់​។ រសៀលថ្ងៃអង្គារ​២៩កក្កដា​ បារាំង អាល្លឺម៉ង់ បានប្រកាសថាគេ​នឹង​បញ្ជូន​ស្បៀង​បន្ថែម​ឲ្យ​បានច្រើនតាមតែអាចធ្វើទៅបាន​។

មេដឹកនាំបរទេសសា្វគមន៍បទឈប់បាញ់រវាងកម្ពុជា-ថៃ និងថាជាជំហានវិជ្ជមានក្នុងការស្ដារសន្តិភាពក្នុងតំបន់

មេដឹកនាំបរទេសមួយចំនួនទាំងក្នុងទ្វីបអាស៊ី និងលោកខាងលិច បានចេញមកសាទរ និងស្វាគមន៍ចំពោះបទឈប់

មេដឹកនាំបរទេសសា្វគមន៍បទឈប់បាញ់រវាងកម្ពុជា-ថៃ និងថាជាជំហានវិជ្ជមានក្នុងការស្ដារសន្តិភាពក្នុងតំបន់

មេដឹកនាំបរទេសមួយចំនួនទាំងក្នុងទ្វីបអាស៊ី និងលោកខាងលិច បានចេញមកសាទរ និងស្វាគមន៍ចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានឯកភាពគ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីប្រធានប្តូរវេនអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ ក្នុងខ្លឹមសារស្រដៀងគ្នា មេដឹកនាំបរទេសទាំងនោះបានចាត់ទុក ការចរចាបទឈប់បាញ់ដែលជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងមានការចូលរួមពីចិន ថាជាជំហានទៅរកការស្តារសន្តិភាព និងកិច្ចសហប្រតិបត្តិការឡើងវិញរវាងប្រទេសកម្ពុជា និងថៃ។

ក្រសួងព័ត៌មានស្នើអ្នកលេងបណ្តាញសង្គមកុំកាត់តរូបភាពប្រមាថស្តេច និងមេដឹកនាំថៃ

ក្រសួងព័ត៌មានកម្ពុជាអំពាវនាវឱ្យអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងពលរដ្ឋខ្មែ

ក្រសួងព័ត៌មានស្នើអ្នកលេងបណ្តាញសង្គមកុំកាត់តរូបភាពប្រមាថស្តេច និងមេដឹកនាំថៃ

ក្រសួងព័ត៌មានកម្ពុជាអំពាវនាវឱ្យអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងពលរដ្ឋខ្មែរទាំងអស់បញ្ឈប់រាល់ការកាត់តរូបភាពប្រមាថមេដឹកនាំថៃ បង្កើតព័ត៌មានញុះញង់បង្ករឱ្យឆេះកំហឹង  និងរើសអើងពូជសាសន៍។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបានស្នើឱ្យពលរដ្ឋខ្មែរទាំងអស់ប្រុងប្រយ័ត្នចំពោះព័ត៌មាន ដែលគ្មានប្រភពច្បាស់លាស់ពាក់ព័ន្ធនឹងករណីជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក Casey Barnett៖ សហ​រដ្ឋ​​អាមេរិក​មិនទាន់អាច​សម្រេចពន្ធបដិការជាមួយ​​ថៃ និងកម្ពុជាបានឡើយ

សហរដ្ឋ​អាមេរិកមិនអាច​​​សម្រេចកិច្ចចរចា​​ពន្ធបដិការជាមួយកម្ពុជា ឬថៃបានឡើយ។ ​នេះបើតាម​ការ

លោក Casey Barnett៖ សហ​រដ្ឋ​​អាមេរិក​មិនទាន់អាច​សម្រេចពន្ធបដិការជាមួយ​​ថៃ និងកម្ពុជាបានឡើយ

សហរដ្ឋ​អាមេរិកមិនអាច​​​សម្រេចកិច្ចចរចា​​ពន្ធបដិការជាមួយកម្ពុជា ឬថៃបានឡើយ។ ​នេះបើតាម​ការបញ្ជាក់របស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលបាន​ប្រាប់​វិទ្យុបារាំងRFI នៅព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៥នេះ។ ​​​ការបញ្ជាក់របស់លោក Casey Barnett ដូច្នេះ គឺបន្ទាប់ពីកាសែតបរទេសមួយចំនួនបានរាយការណ៍​ពីការផ្ទុះអាវុធ​ជាថ្មី នៅតែ​ប៉ុន្មានម៉ោងប៉ុណ្ណោះ​​ក្រោយ​ភាគីទាំង២ ព្រមព្រៀងបង្កើតបទឈប់បាញ់បន្ទាន់មួយ កាលពីយប់ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលបទឈប់បាញ់នេះត្រូវបានផ្តួច​ផ្តើមដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ ទុកពេលត្រឹមតែពី១០ ទៅ ១២ថ្ងៃឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមអ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរន្ថើនឲ្យថ្នាក់ដឹកនាំរុស្ស៊ីបញ្ចប់សង្គ្រាមន

លោក ដូណាល់ ត្រាំ ទុកពេលត្រឹមតែពី១០ ទៅ ១២ថ្ងៃឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមអ៊ុយក្រែន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរន្ថើនឲ្យថ្នាក់ដឹកនាំរុស្ស៊ីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយកាត់បន្ថយថ្ងៃឱសានវាទ។ ពីប្រទេសអង់គ្លេស ចៅហ្វាយសេតវិមានបានកំណត់ពេលត្រឹមតែពី ១០ ទៅ១២ថ្ងៃប៉ុណ្ណោះ ដើម្បីឲ្យចៅហ្វាយវិមានក្រេមឡាំង ពន្លត់ភ្លើងសង្គ្រាមឈ្លានពានអ៊ុយក្រែន។ បើពុំដូច្នោះទេ វ៉ាស៊ីនតោននឹងដាក់ទណ្ឌកម្មធ្ងន់ចំពោះម៉ូស្គូ។

កម្ពុជាបដិសេធចោលព័ត៌មានរបស់យោធាថៃដែលថាកម្ពុជារំលោភបទឈប់បាញ់

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​បានច្រានចោលការអត្ថាធិប្បា

កម្ពុជាបដិសេធចោលព័ត៌មានរបស់យោធាថៃដែលថាកម្ពុជារំលោភបទឈប់បាញ់

ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​បានច្រានចោលការអត្ថាធិប្បាយរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថា មានការប្រយុទ្ធកើតឡើង ក្រោយឱសានវាទនៅវេលាម៉ោង១២យប់ថ្ងៃទី ២៨ ខែ កក្កដា។ នៅក្នុងសន្និសីទព័ត៌មាន​មួយធ្វើឡើងនាព្រឹកថ្ងៃអង្គារទី ២៩ ខែ​ កក្កដា ឆ្នាំ ២០២៥នេះ លោកស្រីបានបញ្ជាក់ទៀតថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង ១២យប់ ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។ សូមជម្រាបថា បន្ទាប់ពីកិច្ចប្រជុំពិសេស នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទ ទី ២៨ ខែកក្កដា ភាគីកម្ពុជា និងថៃ បានព្រមព្រៀងលើបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ត្រៀមខ្លួន​ជាស្រេចក្នុងការសម្របសម្រួលក្រុមសង្កេតការណ៍ ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ជាបន្ទាន់នេះ។ បទឈប់បាញ់នេះ កើតឡើង បន្ទាប់ពីមានបទអន្តរាគមន៍របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងក្រោយកងទ័ពកម្ពុជា និងថៃវាយប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ នៅតំបន់មានជម្លោះតាមបន្ទាត់ព្រំដែននៃប្រទេសទាំង២។

Get more results via ClueGoal