ជនភៀសសឹកហាក់មិនទាន់មានជំនឿថា ថៃនឹងគោរពបទឈប់បាញ់ជាមួយកម្ពុជា
newsare.net
កម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ដោយឥតលក្ខខណ្ឌចាប់ពីម៉ោង១២៖០០ រំលងអាធាត្រថ្ងៃចន្ទ ទី២ជនភៀសសឹកហាក់មិនទាន់មានជំនឿថា ថៃនឹងគោរពបទឈប់បាញ់ជាមួយកម្ពុជា
កម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ដោយឥតលក្ខខណ្ឌចាប់ពីម៉ោង១២៖០០ រំលងអាធាត្រថ្ងៃចន្ទ ទី២៨ ឆ្លងចូលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមលទ្ធផលនៃកិច្ចចរចាពិសេសរវាងមេដឹកនាំប្រទេសទាំងពីរនៅក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៨ ខែកក្កដា។ ពលរដ្ឋក្នុងជំរំភៀសសឹកក្នុងខេត្តឧត្តរមានជ័យបានបង្ហាញក្តីត្រេកអរចំពោះលទ្ធផលមួយនេះ។ តែទន្ទឹមគ្នានេះ ពួកគេក៏បារម្ភខ្លាចភាគីថៃបន្តក្រឡាស់សម្តីដោយមិនអនុវត្តតាមការព្រមព្រៀងជាមួយភាគីកម្ពុជា។ ពីជំរំបាត់ថ្កាត់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ សូមលោក អ្នកនាងទស្សនាសេចក្តីរាយការណ៍របស់ ជួប នរក្សា ដោយមានជំនួយបច្ចេកទេសពី ឈា ប៊ុណ្ណារិទ្ធ៖ Read more