កម្ពុជាទទូចឲ្យមានក្រុមសង្កេតការណ៍ឯករាជ្យដើម្បី«កសាងទំនុកចិត្ត»លើបទឈប់បាញ់
newsare.net
ក្រសួងការបរទេសកម្ពុជា បានប្រកាសជាសាធារណៈថា កម្ពុជាមិនអាចទទួលយកបានជាដាច់ខាតលើពាក្យសម្តីកម្ពុជាទទូចឲ្យមានក្រុមសង្កេតការណ៍ឯករាជ្យដើម្បី«កសាងទំនុកចិត្ត»លើបទឈប់បាញ់
ក្រសួងការបរទេសកម្ពុជា បានប្រកាសជាសាធារណៈថា កម្ពុជាមិនអាចទទួលយកបានជាដាច់ខាតលើពាក្យសម្តីចោទប្រកាន់នានាប្រកបដោយគ្រោះថ្នាក់ ដែលថាកម្ពុជា បានរំលោភលើបទឈប់បាញ់។ នៅក្នុងសនិ្នសីទព័ត៌មានមួយនាទីក្រុងភ្នំពេញ នៅថ្ងៃពុធទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានថ្លែងថា កម្ពុជាទទូចឲ្យមានការបង្កើត ក្រុមសង្កេតការណ៍ឯករាជ្យមួយ ដែលក្រុមនេះគួរតែត្រូវបានធ្វើឡើងឲ្យបានឆាប់ ដើម្បីគាំទ្រដំណើរការដ៏ផុយស្រួយក្នុងការកសាងទំនុកចិត្តលើការអនុវត្តបទឈប់បាញ់គ្នារវាងភាគីកម្ពុជា និងថៃ។ Read more