Cambodia



Part-time PHV driver who stopped suicide attempt among 38 recipients of MHA’s public spiritedness award

Chong Jun-Yu was behind the wheel in the wee hours of the morning when he overheard his passenger’s distressing video call with a friend.“Her friend was drunk and contemplated ending her life over relationship issues,” the 47-year-old recalled about th

កម្ពុជាបន្ត​ច្រានចោលការចោទរបស់ថៃដែល​ថា កម្ពុជាមិនគោរពបទឈប់បាញ់

ក្នុងសន្និសីទកាសែតនៅថ្ងៃទី​៥សីហានេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាច្រាន

កម្ពុជាបន្ត​ច្រានចោលការចោទរបស់ថៃដែល​ថា កម្ពុជាមិនគោរពបទឈប់បាញ់

ក្នុងសន្និសីទកាសែតនៅថ្ងៃទី​៥សីហានេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាច្រានចោលជាថ្មីម្តងទៀត ចំពោះ​ការចោទប្រកាន់​របស់ថៃ ដែលថាកម្ពុជាមិនគោរពបទឈប់បាញ់។ តាមលោក ជុំ សន្ទរី ទំនាស់បច្ចុប្ប​ន្ននេះផ្តើមឡើងដោយថៃ ហើយថៃខ្លួនឯងនៅ​​​ផ្គើនទន្ទ្រានចូលដែនអធិបតេយ្យ​កម្ពុជា បើ​ទោះមានបទឈប់បាញ់ហើយក្តី។ ​លោក ជុំ សន្ទរី បានច្រានចោល​ផងដែរចំពោះ​ការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជាយកជនស៊ីវិលជាគោលដៅ​វាយប្រហារ។

សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលថាថៃមានផែនការធ្វើឃាត លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត

សារ​ព័ត៌​មាន​ Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​កម្ពុជា​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា

សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលថាថៃមានផែនការធ្វើឃាត លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត

សារ​ព័ត៌​មាន​ Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​កម្ពុជា​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា​នេះ​ថា ​ប្រទេស​ថៃ​គ្រោង​​ប្រើ​ប្រាស់​យន្ត​ហោះ​វាយ​ប្រហារ​ធុន​ស្រាល ​AT-6TH​ បំពាក់​ដោយ​គ្រាប់​បែក​ណែ​នាំ GPS ​របស់​កូរ៉េ ​ដើម្បី​ប៉ុន​ប៉ង​ធ្វើ​ឃាត​ទៅ​លើ​ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។ តែមិនទាន់មានប្រតិកម្មយ៉ាងណាពីអ្នកនាំពាក្យ លោក ហ៊ុន សែន នៅឡើយ​។

ស៊ីលីកាន់ទុក្ខជាតិ ៣ថ្ងៃ ក្រោយគ្រោះបាក់អណ្តូងរ៉ែស្លាប់កម្មករ ៥នាក់

អណ្តូងរ៉ែទង់ដែងដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលស្ថិតនៅក្នុងប្រទេសស៊ីលី បានបាក់រលំ កាលពីថ្ងៃ

ស៊ីលីកាន់ទុក្ខជាតិ ៣ថ្ងៃ ក្រោយគ្រោះបាក់អណ្តូងរ៉ែស្លាប់កម្មករ ៥នាក់

អណ្តូងរ៉ែទង់ដែងដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលស្ថិតនៅក្នុងប្រទេសស៊ីលី បានបាក់រលំ កាលពីថ្ងៃព្រហស្បតិ៍ទី ៣១ កក្កដា២០២៥។ កម្មករ ៥នាក់ដែលជាប់កុនក្នុងអណ្តូង តាំងពីថ្ងៃកើតឧប្បតិហេតុមក បានស្លាប់បាត់បង់ជីវិតទាំងអស់។ នេះបើតាមសេចក្តីប្រកាសរបស់អាជ្ញាធរស៊ីលី ក្រោយពីរកឃើញសាកសពជនបាត់ខ្លួនចុងក្រោយ នៅថ្ងៃអាទិត្យទី ៣ សីហា។ ប្រធានាធិបតីស៊ីលីបានចេញក្រិត្យកាន់ទុក្ខជាតិចំនួន ៣ថ្ងៃ។

អ្នកជំនាញ៖ សំរាមប្លាស្ទិកគំរាមសុខភាពមនុស្សជាតិកាន់តែធ្ងន់ធ្ងរ និងកាន់តែខ្លាំង

សំរាមប្លាស្ទិកជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងកាន់តែធំឡើងៗ សម្រាប់សុខភាពដែលធ្វើឱ្យពិភពលោកខា

អ្នកជំនាញ៖ សំរាមប្លាស្ទិកគំរាមសុខភាពមនុស្សជាតិកាន់តែធ្ងន់ធ្ងរ និងកាន់តែខ្លាំង

សំរាមប្លាស្ទិកជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងកាន់តែធំឡើងៗ សម្រាប់សុខភាពដែលធ្វើឱ្យពិភពលោកខាតបង់។ បើគិតជាថវិកា គឺអស់យ៉ាងហោច ១៥០០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ តែគ្រប់គ្នាមើលស្រាលទំហំគ្រោះថ្នាក់របស់ប្លាស្ទិកណាស់។ នេះបើតាមរបាយការណ៍ព្រមានរបស់អ្នកស្រាវជ្រាវល្បីៗ ដែលមានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet នៅថ្ងៃចន្ទ ទី៤ សីហា ២០២៥។

អ៊ីស្រាអែលជំរុញឲ្យអន្តរជាតិយកចិត្តទុកដាក់ចំពោះចំណាប់ខ្មាំងក្នុងកណ្តាប់ដៃហាម៉ាស

រដ្ឋាភិបាលអ៊ីស្រាអែលបានបំផុសឲ្យសាធារណៈមតិអន្តរជាតិ យកចិត្តទុកដាក់ចំពោះជោគវាសនារបស់ចំណាប

អ៊ីស្រាអែលជំរុញឲ្យអន្តរជាតិយកចិត្តទុកដាក់ចំពោះចំណាប់ខ្មាំងក្នុងកណ្តាប់ដៃហាម៉ាស

រដ្ឋាភិបាលអ៊ីស្រាអែលបានបំផុសឲ្យសាធារណៈមតិអន្តរជាតិ យកចិត្តទុកដាក់ចំពោះជោគវាសនារបស់ចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវពួកប្រដាប់អាវុធហាម៉ាសចាប់ខ្លួន ជាង ២២ ខែមកហើយ។ ការប្រកាសនេះ ធ្វើឡើង ក្រោយពីពួកហាម៉ាសបានផ្សាយវីដេអូដែលបង្ហាញពីសភាពដ៏វេទនារបស់ចំណាប់ខ្មាំង២នាក់ ដែលមានតែស្បែកដណ្តប់ឆ្អឹង។ ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាចិត្តតាមកម្ទេចពួកហាម៉ាស និងរំដោះចំណាប់ខ្មាំង។ ក៏ប៉ុន្តែ អតីតមេបញ្ជាការកំពូល និងក្រុមគ្រួសារចំណាប់ខ្មាំង បានអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា និងថា ការបន្តធ្វើសង្គ្រាមទៀត គឺមានតែនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតចំណាប់ខ្មាំង ទៅវិញទេ។

កម្ពុជានឹងពឹងពាក់កាកបាទក្រហមអន្តរជាតិដើម្បីជួយទាហានខ្មែរ១៨រូបដែលថៃចាប់យកទៅ

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី៤ ​ខែ​សីហា ​ថា ​កម្ពុជា​នឹ

កម្ពុជានឹងពឹងពាក់កាកបាទក្រហមអន្តរជាតិដើម្បីជួយទាហានខ្មែរ១៨រូបដែលថៃចាប់យកទៅ

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី៤ ​ខែ​សីហា ​ថា ​កម្ពុជា​នឹង​ឈាន​ទៅ​រក​ការ​ពឹង​ពាក់​លើ​កាក​បាទ​ក្រហម​អន្តរ​ជាតិ​ដើម្បី​ជួយ​ដល់​ទាហាន​កម្ពុជា​១៨​រូប​ដែល​ថៃ​ចាប់​យក​ទៅ​ នៅក្រោយ​បទ​ឈប់​បាញ់​តែ​មិន​ទាន់​បាន​បញ្ជូន​មក​វិញ​។​ គិត​ត្រឹម​ថ្ងៃ​ទី​៤​ខែ​សីហា​នេះ​ មាន​ទាហាន​ខ្មែរ​តែ​២​រូប ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ប្រគល់​មក​វិញ​ ដោយ​ស្ថិត​ក្នុង​ស្ថាន​ភាព​របួស​។

តើសហគមន៍អន្តរជាតិគួរមានយន្តការបែបណា ដើម្បីឲ្យថៃគោរពបទឈប់បាញ់ជាមួយកម្ពុជា?

ក្រោយកម្ពុជា-ថៃ សម្រេចបាននូវបទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃតែងចោទប្រក

តើសហគមន៍អន្តរជាតិគួរមានយន្តការបែបណា ដើម្បីឲ្យថៃគោរពបទឈប់បាញ់ជាមួយកម្ពុជា?

ក្រោយកម្ពុជា-ថៃ សម្រេចបាននូវបទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃតែងចោទប្រកាន់កម្ពុជាថាបានរំលោភបទឈប់បាញ់ម្តងជាពីរដង។ ប៉ុន្តែកម្ពុជាបានច្រានចោល និងបញ្ជាក់ថាខ្លួនតែងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានតាមអនុលោមច្បាប់អន្តរជាតិ។ អ្នកជំនាញកិច្ចការអន្តរជាតិនានា បានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់រវាងកម្ពុជា និងថៃនាពេលនេះ ដែលតម្រូវឲ្យសហគមន៍អន្តរជាតិចាត់តាំងក្រុមសង្កេតការណ៍ឯករាជ្យជាបន្ទាន់ក្នុងការតាមដាន។ តាមក្រុមអ្នកជំនាញ សហគមន៍អន្តរជាតិត្រូវមានវិធានការច្បាស់លាស់មួយ ក្នុងការដាក់សម្ពាធ ឬទណ្ឌកម្មចំពោះភាគីថៃប្រសិនបើនៅតែបន្តរំលោភបទឈប់បាញ់។ ស្ថិតក្នុងអំឡុងពេលនេះ តើសហគមន៍អន្តរជាតិមានតួនាទីយ៉ាងណា ដើម្បីឲ្យភាគីថៃគោរពបទបាញ់ជាមួយកម្ពុជា?

លីបង់៖ ៥ឆ្នាំក្រោយផ្ទុះនៅកំពង់ផែបេរូត ការស៊ើបអង្កេតរកមូលហេតុពិតបន្តគ្មានពន្លឺ

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ជាខួប៥ឆ្នាំគត់នៃហេតុការណ៍ផ្ទុះដ៏មហន្តរាយនៅកំពង់ផែបេរូតប្រទេស

លីបង់៖ ៥ឆ្នាំក្រោយផ្ទុះនៅកំពង់ផែបេរូត ការស៊ើបអង្កេតរកមូលហេតុពិតបន្តគ្មានពន្លឺ

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ជាខួប៥ឆ្នាំគត់នៃហេតុការណ៍ផ្ទុះដ៏មហន្តរាយនៅកំពង់ផែបេរូតប្រទេសលីបង់។ ការផ្ទុះដ៏ធំសម្បើមនេះ បណ្តាលឲ្យស្លាប់មនុស្សជាង ២៣០នាក់ និងរបួសច្រើនពាន់នាក់។ តែរហូតមកទល់ពេលនេះការស៊ើបអង្កេតស្វែងរកមូលហេតុពិតនៃសោកនាដកម្មនោះបន្តគ្មានពន្លឺនៅឡើយ ហើយយុត្តិធម៌សម្រាប់ជនរងគ្រោះក៏នៅឆ្ងាយពីក្តីសង្ឃឹម។

ពលរដ្ឋខ្មែរនៅក្រៅប្រទេសចេញធ្វើបាតុកម្មទាមទារឲ្យថៃគោរពបទឈប់បាញ់

ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តាប្រទេសនានា តួយ៉ាងអង់គ្លេស ​បារាំង និង​កាណាដា នាំគ្នា​ធ្វ

ពលរដ្ឋខ្មែរនៅក្រៅប្រទេសចេញធ្វើបាតុកម្មទាមទារឲ្យថៃគោរពបទឈប់បាញ់

ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តាប្រទេសនានា តួយ៉ាងអង់គ្លេស ​បារាំង និង​កាណាដា នាំគ្នា​ធ្វើបាតុកម្មទាមទារឲ្យមានសន្តិភាព និងដោះលែងទាហានកម្ពុជា ដែលត្រូវកងយោធាថៃចាប់ខ្លួនជាឈ្លើយសឹក។  អ្នកវិភាគយល់ថា ការធ្វើបាតុកម្មនេះមិនអាចគាបថៃឲ្យគោរពបទបាញ់នោះទេ លើក​លែងតែភាគីកម្ពុជា និងថៃ ធានាឲ្យបាននូវ​​យន្តការតាមដានរឹងមំាមួយពីអ្នកសង្កេតការណ៍ឯករាជ្យ ក្នុងការ​ឃ្លាំមើលស្ថានភាពទូទៅនៅតាមព្រំដែន ខ្មែរ និងថៃ។

អ្នកនាំពាក្យ៖ សភាពការណ៍ជួរមុខនៅព្រំដែនខ្មែរ-ថៃ បន្តស្ងប់ស្ងាត់

សភាពការណ៍ជួរមុខទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលនៅជាប់ប្រទេសថៃ  បានបន្តស្ថិតនៅក្នុងភា

អ្នកនាំពាក្យ៖ សភាពការណ៍ជួរមុខនៅព្រំដែនខ្មែរ-ថៃ បន្តស្ងប់ស្ងាត់

សភាពការណ៍ជួរមុខទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលនៅជាប់ប្រទេសថៃ  បានបន្តស្ថិតនៅក្នុងភាពប្រក្រតី ពោលគឺមិនមានការផ្ទុះអាវុធ រវាងកងទ័ពកម្ពុជា និងថៃ ខណៈទាហានកម្ពុជារក្សាការប្រុងប្រយ័ត្នខ្ពស់ ហើយកម្ពុជាក៏បន្តគោរពយ៉ាងម៉ឺងម៉ាត់បទឈប់បាញ់ដែលភាគីកម្ពុជា និងថៃទទួលបាននៅប្រទេសម៉ាឡេស៊ី កាលពីខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។ អ្នកនាំពាក្យរូបនេះដដែលបានបញ្ជាក់ថា គិតត្រឹមម៉ោង១១ ព្រឹកថ្ងៃទី ៤ ខែសីហា កងយោធាថៃ ក៏នៅមិនទាន់បញ្ជូនទាហានខ្មែរ ១៨នាក់ដែលយោធាថៃបានចាប់ជាឈ្លើយសឹក ក្រោយបទឈប់បាញ់ចូលធរមានកាលពីម៉ោង១២ រំលង អធ្រាត្រ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។

កម្ពុជាផ្តល់សារសំខាន់លើបទឈប់បាញ់ តែថៃចោទកម្ពុជាថាខ្វះភាពស្មោះត្រង់

នៅថ្ងៃអង្គារ ទី២៩​ ខែកក្កដា ឆ្នាំ២០២៥នេះ ថៃបានប្រកាសចោទកម្ពុជាចំៗ ថាបានបំពានបទឈប់បាញ់ ដែលភ

កម្ពុជាផ្តល់សារសំខាន់លើបទឈប់បាញ់ តែថៃចោទកម្ពុជាថាខ្វះភាពស្មោះត្រង់

នៅថ្ងៃអង្គារ ទី២៩​ ខែកក្កដា ឆ្នាំ២០២៥នេះ ថៃបានប្រកាសចោទកម្ពុជាចំៗ ថាបានបំពានបទឈប់បាញ់ ដែលភាគីកម្ពុជា និងថៃ ទើបឯកភាពគ្នាកាលពីថ្ងៃចន្ទ នៅប្រទេសម៉ាឡេស៊ី។ រដ្ឋាភិបាលទីក្រុងបាងកកបានលើកឡើងថា កងទ័ពកម្ពុជា បានបើកការវាយប្រហារដោយគ្មានគោលដៅពិតប្រាកដលើតំបន់នានាក្នុងទឹកដីថៃ នៅតាមព្រំដែន។ តែកម្ពុជា​បានបដិសេធចោលយ៉ាងដាច់អហង្ការនូវរាល់ព័ត៌មានដែលថា កម្ពុជារំលោភបទឈប់បាញ់ និងថាជាការចោទប្រកាន់មិនមានការពិត ប្រឌិត និងគ្មានមូលដ្ឋាន។

ក្រសួងមហាផ្ទៃហាមដាច់ខាតការបង្ហោះដ្រូនក្នុងខេត្តចំនួន ៩ របស់កម្ពុជា

ក្រសួងមហាផ្ទៃកម្ពុជាបានហាមឃាត់ជាដាច់ខាតក្នុងការបង្ហោះដ្រូនក្នុងខេត្តទាំងអស់ដែលនៅជាប់ព្

ក្រសួងមហាផ្ទៃហាមដាច់ខាតការបង្ហោះដ្រូនក្នុងខេត្តចំនួន ៩ របស់កម្ពុជា

ក្រសួងមហាផ្ទៃកម្ពុជាបានហាមឃាត់ជាដាច់ខាតក្នុងការបង្ហោះដ្រូនក្នុងខេត្តទាំងអស់ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តខ្លះទៀត ដែលមិននៅជាប់ព្រំដែន។ បំរាមនេះគឺក្រោមហេតុផលការពារសន្តិសុខ និងសុវត្ថិភាពជាតិ អំឡុងពេលថៃកំពុងមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា។ តាមក្រសួងមហាផ្ទៃ ត្រូវផ្អាកការបង្ហោះដ្រូនរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣ខែសីហាតទៅ បើពុំដូច្នោះអ្នកល្មើសនឹងត្រូវប្រឈមតាមច្បាប់។

ក្រសួងការពារជាតិកម្ពុជា៖ ថៃ​ទើបបញ្ជូនគ្រឿងចក្រ និងកម្លាំងប្រដាប់អាវុធចូលតំបន់អានសេះ

នៅថ្ងៃទី៤ ខែសីហានេះ​ ថៃបានបញ្ជូនគ្រឿងចក្រ និង​កម្លាំងប្រដាប់អាវុធគ្រប់ដៃចូលតំបន់អានសេះក្

ក្រសួងការពារជាតិកម្ពុជា៖ ថៃ​ទើបបញ្ជូនគ្រឿងចក្រ និងកម្លាំងប្រដាប់អាវុធចូលតំបន់អានសេះ

នៅថ្ងៃទី៤ ខែសីហានេះ​ ថៃបានបញ្ជូនគ្រឿងចក្រ និង​កម្លាំងប្រដាប់អាវុធគ្រប់ដៃចូលតំបន់អានសេះក្នុងខេត្តព្រះវិហារ និងតំបន់ផ្សេងទៀតដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ​នេះជាការគូសបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី​៤ សីហា​នេះ។ មិនត្រឹមតែប៉ុណ្ណឹងទេ និង​បើ​តាមលោកស្រី ម៉ាលី សុជាតា យោធា​ថៃថែមទាំងហ៊ានរាយបន្លាលួស ទោះបីកងកម្លាំងកម្ពុជាបានហាមយ៉ាងណាក៏ដោយ​។

ខ្មែរ​នៅ​អឺរ៉ុប​ធ្វើបាតុកម្មជា​លើក​ទីពីរ​នៅ​ប៉ារីស ​ទាមទារឱ្យ​ថៃ​​ដោះលែង​កងទ័ព​​ខ្មែរ

ពី​ក្រុង​ឡុងដ៍ ដល់​ប៉ារីស និង​ក្រុង​នីស​ភាគ​ខាង​ត្បូង បារាំង ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​បារ

ខ្មែរ​នៅ​អឺរ៉ុប​ធ្វើបាតុកម្មជា​លើក​ទីពីរ​នៅ​ប៉ារីស ​ទាមទារឱ្យ​ថៃ​​ដោះលែង​កងទ័ព​​ខ្មែរ

ពី​ក្រុង​ឡុងដ៍ ដល់​ប៉ារីស និង​ក្រុង​នីស​ភាគ​ខាង​ត្បូង បារាំង ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​បារាំង និង​អឺរ៉ុប បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ ប្រឆាំង​នឹង​ទង្វើ​របស់​ទាហាន​ថៃ ដែល​បាន​វាយប្រហារ​មក​លើ​ទឹក​ដី និង​ប្រាសាទ​បូរាណ​ខ្មែរ ប្រាប់​ពិភពលោក។ នៅ​ថ្ងៃអាទិត្យ ជាគម្រប់​ពីរ​ថ្ងៃ​ជាប់​គ្នា​ដែល​ប្រជាជន​ខ្មែរ បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីលាន​ក្បែរ​តួអេហ្វែល ជា​ថ្មី ក្នុង​បំណង​តែ​មួយ គឺ​ទាមទារ​ឱ្យ​ថៃ​ដោះលែង​យុទ្ធជន​ខ្មែរ​ទាំង​១៨​នាក់។

ពលរដ្ឋថៃរាប់ពាន់នាក់ចេញធ្វើបាតុកម្មប្រឆាំងនឹងសង្រ្គាម និងរដ្ឋាភិបាល

នៅទីក្រុងបាងកក ក្រុមប្រឆាំងនឹងរដ្ឋាភិបាលថៃរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅ

ពលរដ្ឋថៃរាប់ពាន់នាក់ចេញធ្វើបាតុកម្មប្រឆាំងនឹងសង្រ្គាម និងរដ្ឋាភិបាល

នៅទីក្រុងបាងកក ក្រុមប្រឆាំងនឹងរដ្ឋាភិបាលថៃរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅថ្ងៃសៅរ៍ ទី២ សីហា ដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្តីព្យួរតំណែង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ចុះចេញពីតំណែង។ ក្រុមបាតុករគាំទ្ររាជានិយមថៃ ខឹងនឹងរបៀបដឹកនាំរបស់នាយករដ្ឋមន្រ្តីព្យួរតំណែងរូបនេះ ក្រោយពីមានការបែកធ្លាយសំឡេងសន្ទនារវាងលោកស្រី និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងបានចោទលោកស្រី ថាជាអ្នកបង្កឲ្យមានសង្រ្គាមរវាងខ្មែរនិងថៃ។

តើស្មារតីជាតិនិយមជ្រុលប្រឆាំងថៃមានផលប៉ះពាល់យ៉ាងណាខ្លះលើបទឈប់បាញ់?

កម្ពុជា និងថៃបានឈានដល់បទឈប់បាញ់បន្ទាន់មួយនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០

តើស្មារតីជាតិនិយមជ្រុលប្រឆាំងថៃមានផលប៉ះពាល់យ៉ាងណាខ្លះលើបទឈប់បាញ់?

កម្ពុជា និងថៃបានឈានដល់បទឈប់បាញ់បន្ទាន់មួយនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៥ ក្រោយមានបទអន្តរាគមន៍ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការសម្របសម្រួលរបស់ប្រធានអាស៊ានប្តូរវេនគឺ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ ស្របពេលកម្ពុជាកំពុងប្រកាន់ខ្ជាប់នឹងបទឈប់បាញ់នេះ មានការចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក អំពាវនាវឲ្យពលរដ្ឋខ្មែរឈប់ប្រើប្រាស់ផលិតផលថៃ និង​ខ្លះមានបង្កប់​ពាក្យពេចន៍អុជអាលឱ្យ​​ស្អប់ខ្ពើមជាតិសាសន៍ថៃ។ អ្នកឃ្លាំមើលសង្គមកម្ពុជាយល់ថា ការបង្កើនស្មារតីជាតិនិយម ​ដែលចំណេញដល់ប្រទេសជាតិ​ជារឿងត្រឹមត្រូវ។ ប៉ុន្តែប្រសិនបើជា​ទង្វើនោះជ្រុលហួសហេតុ បែបអុជអាល បង្កជម្លោះ បង្កើតការស្អប់ខ្ពើមជាតិសាសន៍ដទៃ នោះវា​​នឹងបើកផ្លូវឱ្យថៃ​យកលេស​បង្កអរិភាពលើកម្ពុជាបាន​​។ 

ចិន​បង្កើត​ឧបករណ៍តូច​បំផុត​បំពាក់​លើ​ឃ្មុំ ​សម្រាប់​ចារកិច្ច​និងប្រតិបត្តិការ​សង្គ្រោះ

ជា​មោទនភាព​ផ្នែក​បច្ចេកវិទ្យាខ្លាំង​បំផុត​សម្រាប់​ចិន។ ពីមុន​យឺតយ៉ាវខ្លាំង ​ដើរក្រោយ​អា

ចិន​បង្កើត​ឧបករណ៍តូច​បំផុត​បំពាក់​លើ​ឃ្មុំ ​សម្រាប់​ចារកិច្ច​និងប្រតិបត្តិការ​សង្គ្រោះ

ជា​មោទនភាព​ផ្នែក​បច្ចេកវិទ្យាខ្លាំង​បំផុត​សម្រាប់​ចិន។ ពីមុន​យឺតយ៉ាវខ្លាំង ​ដើរក្រោយ​អាមេរិក​និង​ជប៉ុនមែន​ តែ​ពេល​នេះ​ចិនបាន​រត់តាម​​ទាន់ និង​​កំពុង​ចាប់​ផ្តើម​វ៉ារគេ​វ៉ារឯង តាម​រយៈ​ការ​ចំណាយ​វិនិយោគដ៏​ធំ​មហិមារ និង​អានុភាព​នៃ​ឧស្សាហកម្ម​អេឡិចត្រូនិក។ ចិន​បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ ផ្នែក​បង្កើត​ឧបករណ៍​បញ្ជា​​សត្វ​ល្អិត​​ ដ៏​ស្រាលបំផុត បំពាក់លើ​សត្វឃ្មុំ​​។

ស្ថាប័នសិទ្ធិមនុស្ស​កម្ពុជាស្នើឱ្យ​ OHCHR សង្កត់កថៃ រឿងធ្វើទារុណកម្មព្រៃផ្សៃ​លើទាហានខ្មែរ

នៅថ្ងៃទី​១ ខែសីហា ឆ្នាំ២០២៥ ​គណៈកម្មកាធិការសិទ្ធិមនុស្សកម្ពុជា​បានដាក់ញត្តិ​ទៅឧត្តមស្នងក

ស្ថាប័នសិទ្ធិមនុស្ស​កម្ពុជាស្នើឱ្យ​ OHCHR សង្កត់កថៃ រឿងធ្វើទារុណកម្មព្រៃផ្សៃ​លើទាហានខ្មែរ

នៅថ្ងៃទី​១ ខែសីហា ឆ្នាំ២០២៥ ​គណៈកម្មកាធិការសិទ្ធិមនុស្សកម្ពុជា​បានដាក់ញត្តិ​ទៅឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ OHCHR ដើម្បីសុំ​អន្តរាគមន៍ជាបន្ទាន់លើករណីរំលោភបំពាន ​ធ្វើទារុណកម្ម និង​ឃុំខ្លួនទាហានកម្ពុជា ២០នាក់​ ​​​ដែលថៃចាប់ជាចំណាប់ខ្មាំង ​​ក្រោយបទឈប់បាញ់ចូលជាធរមាន​​​កាលពីម៉ោង១២ អធ្រាត្រថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ តាមគណៈ​កម្មា​ធិការ​​មនុស្សកម្ពុជា ​ទាហានខ្មែរ​ ២នាក់ ដែលថៃទើប​បញ្ជូនមកកម្ពុជាវិញក្នុងថ្ងៃទី​១ ខែ​សីហា ឆ្នាំ២០២៥នោះ​​ ត្រូវបានរកឃើញថា​ស្ថិតក្នុង​ស្ថានភាពមាន​វិបត្តិផ្លូវកាយ និងផ្លូវចិត្តធ្ងន់ធ្ងរ។

ថៃព្រមឱ្យប្រទេសអព្យាក្រឹត្យចូលសង្កេតការណ៍ក្នុងកិច្ចប្រជុំ GBC

រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃយល់ព្រមសំណើរបស់ភាគីកម្ពុជា ដែលចង់ឱ្យមានក្រុមប្រទេសសង

ថៃព្រមឱ្យប្រទេសអព្យាក្រឹត្យចូលសង្កេតការណ៍ក្នុងកិច្ចប្រជុំ GBC

រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃយល់ព្រមសំណើរបស់ភាគីកម្ពុជា ដែលចង់ឱ្យមានក្រុមប្រទេសសង្កេតការណ៍ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC)។ នេះបើយោងតាមលិខិតផ្លូវការរបស់ក្រសួងការពារជាតិថៃ ដែល​​ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥។ ការយល់ព្រមរបស់ភាគីថៃនាពេលនេះធ្វើឡើង​​តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយ​កាសែតបាងកកប៉ុស្តិ៍ ផ្សាយថា រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃបដិសេធមិនទទួលយកសំណើរបស់ភាគីកម្ពុជា ក្រោមហេតុផលថា ជាកិច្ចប្រជុំទ្វេភាគី និងបន្ទាប់ពីម៉ាឡេស៊ីអះអាងថា កងទ័ពរបស់ខ្លួននឹងចូលខ្លួនសម្របសម្រួលបន្តទៀត។ 

សហគមន៍​ខ្មែរនៅបារាំង ​ធ្វើបាតុកម្មទាមទារ​សន្តិភាពនិង​ឲ្យ​ថៃ​ដោះលែង​ទាហានខ្មែរ

សហគមន៍ខ្មែរនៅប្រទេសបារាំង ធ្វើបាតុកម្ម នៅរសៀលថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ នៅក្រុងប៉ារីស។ ប

សហគមន៍​ខ្មែរនៅបារាំង ​ធ្វើបាតុកម្មទាមទារ​សន្តិភាពនិង​ឲ្យ​ថៃ​ដោះលែង​ទាហានខ្មែរ

សហគមន៍ខ្មែរនៅប្រទេសបារាំង ធ្វើបាតុកម្ម នៅរសៀលថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ នៅក្រុងប៉ារីស។ បាតុកម្មនេះបានធ្វើឡើងក្នុងបរិបទសង្គ្រាមខ្មែរ-ថៃនៅព្រំដែន ដែលស្ងៀមស្ងាត់ក្នុងអំលុងពេលរក្សាបទឈប់បាញ់ ហើយមេៗទាហានទាំង២ភាគី ក៏បន្តចរចាគ្នានៅឡើយ។ បាតុករខ្មែរនៅ​ស្រុកបារាំង បានទាមទារសន្តិភាពពិតប្រាកដ និងទាមទារឲ្យទ័ព​ថៃប្រគល់ទាហានខ្មែរ ឲ្យកម្ពុជា វិញ។

លោកត្រាំបញ្ចេញ​​នាវាមុជ​ទឹក​​នុយក្លេអ៊ែរ ក្រោយ​ឮ​សម្តី​​បង្ក​រឿង​​របស់​អតីត​ប្រធានាធិបតី​រុស្ស៊ី

អាមេរិក​ដំឡើង​សំឡេង​ដាក់​រុស្ស៊ី​កាន់​តែ​ខ្លាំង​ឡើងៗ​។ ជា​ប្រតិកម្ម​តប​នឹង​សេចក្តីថ្លែង

លោកត្រាំបញ្ចេញ​​នាវាមុជ​ទឹក​​នុយក្លេអ៊ែរ ក្រោយ​ឮ​សម្តី​​បង្ក​រឿង​​របស់​អតីត​ប្រធានាធិបតី​រុស្ស៊ី

អាមេរិក​ដំឡើង​សំឡេង​ដាក់​រុស្ស៊ី​កាន់​តែ​ខ្លាំង​ឡើងៗ​។ ជា​ប្រតិកម្ម​តប​នឹង​សេចក្តីថ្លែងការណ៍​បែប​បង្ក​ហេតុ​របស់​អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក ឌីមីទ្រី​ មេដវេដេវ - នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​១​សីហា​២០២៥​នេះ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចេញ​​បញ្ជា​ឱ្យ​ពង្រាយ​​នាវា​មុជទឹក​នុយក្លេអ៊ែរ ពីរ​គ្រឿង ​នៅទីតាំង​ដ៏​សក្តិសម​។

បណ្តាអង្គទូតនៅកម្ពុជាជំរុញកម្ពុជា-ថៃ គោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព

បណ្តាអង្គទូតនានានៅកម្ពុជាបានសរសេរសារតាមបណ្តាញសង្គមរបស់ខ្លួន ដោយជំរុញឲ្យកម្ពុជា-ថៃ គោរពបទ

បណ្តាអង្គទូតនៅកម្ពុជាជំរុញកម្ពុជា-ថៃ គោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព

បណ្តាអង្គទូតនានានៅកម្ពុជាបានសរសេរសារតាមបណ្តាញសង្គមរបស់ខ្លួន ដោយជំរុញឲ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព។ សំណេររបស់បណ្តាអង្គទូតនៅកម្ពុជា ធ្វើឡើងក្រោយពេលពួកគេបាន ​ទៅមើលស្ថានភាពជាក់ស្តែងនៃតំបន់រងគ្រោះដោយសារគ្រាប់ផ្លោងរបស់ភាគីថៃចូលមកទឹកដីកម្ពុជានៅថ្ងៃទី១សីហា។

អ្នកស្រាវជ្រាវវិទ្យា​សាស្ត្រ​ចោទ​រដ្ឋបាល​អាមេរិកបំភ្លៃការពិត លើការស្រាវជ្រាវស្តីពី​អាកាសធាតុ

អ្នកវិទ្យាសាស្ត្រល្បីឈ្មោះជាច្រើននាក់ បានចេញមុខ​ចោទ​អាជ្ញាធរអាមេរិក ថាបាន​ធ្វើ​របាយការណ

អ្នកស្រាវជ្រាវវិទ្យា​សាស្ត្រ​ចោទ​រដ្ឋបាល​អាមេរិកបំភ្លៃការពិត លើការស្រាវជ្រាវស្តីពី​អាកាសធាតុ

អ្នកវិទ្យាសាស្ត្រល្បីឈ្មោះជាច្រើននាក់ បានចេញមុខ​ចោទ​អាជ្ញាធរអាមេរិក ថាបាន​ធ្វើ​របាយការណ៍ដោយ​យក​ការសិក្សាស្រាវជ្រាវរបស់ពួកគេ យកទៅ​បំភ្លៃការពិត ឬបកស្រាយ​ដោយ​ភន្ត័ច្រឡំ ដើម្បីបម្រើដល់​គោល​នយោបាយ​​ប្រឆាំងអាកាស​ធាតុ​។ ការចេញមុខចោទនេះ គឺបន្ទាប់ពីរដ្ឋបាល​អាមេរិក ​បាន​លុបចោលច្បាប់គ្រប់គ្រង​ការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់​ឆ្នាំ​២០០៩ ដោយផ្អែកលើ​របាយការណ៍ថ្មីមួយ ហើយដែល​អ្នកវិទ្យាសាស្ត្រចោទថា បានបកស្រាយខុសពីការពិត​នៃការសន្និដ្ឋានរបស់គេ​។

ក្រុមប្រឹក្សាអឺរ៉ុបជំរុញឲ្យអេស្ប៉ាញទប់ស្កាត់បញ្ហាពុករលួយរបស់មន្ត្រីជាន់ខ្ពស់និងប៉ូលិស

នៅអេស្ប៉ាញ សំណុំរឿងពុករលួយនៅតែបន្តលងបន្លាចនាយករដ្ឋមន្ត្រី លោក ប៉េត្រូ សាន់ឆេស៍ (Pedro Sánchez)។ ក្នុ

ក្រុមប្រឹក្សាអឺរ៉ុបជំរុញឲ្យអេស្ប៉ាញទប់ស្កាត់បញ្ហាពុករលួយរបស់មន្ត្រីជាន់ខ្ពស់និងប៉ូលិស

នៅអេស្ប៉ាញ សំណុំរឿងពុករលួយនៅតែបន្តលងបន្លាចនាយករដ្ឋមន្ត្រី លោក ប៉េត្រូ សាន់ឆេស៍ (Pedro Sánchez)។ ក្នុងរបាយការណ៍ ចេញផ្សាយថ្ងៃទី១ សីហា ក្រុមប្រឹក្សាអឺរ៉ុប បន្តរិះគន់អេស្ប៉ាញ អំពីបញ្ហាពុករលួយរបស់ក្រុមមន្ត្រីសាធារណៈក្នុងជួររដ្ឋាភិបាល និងក្រុមនគរបាល ហើយជំរុញឲ្យប្រទេសនេះ ពន្លឿនវិធានការទប់ស្កាត់។ 

លោក ពូទីន ប្រកាសឲ្យប្រើច្បាប់ថ្មី បន្តឹងការត្រួតពិនិត្យ លើអ្នកប្រើប្រាស់អ៊ីនធ័រនែតក្នុងប្រទេស

ចាប់ពីថ្ងៃសុក្រទី១ ខែសីហា ឆ្នាំ ២០២៥ ទៅ ពលរដ្ឋរុស្ស៊ីណា ដែលប្រើបណ្តាញអ៊ិនធ័រនែត ដើម្បីស្វែង

លោក ពូទីន ប្រកាសឲ្យប្រើច្បាប់ថ្មី បន្តឹងការត្រួតពិនិត្យ លើអ្នកប្រើប្រាស់អ៊ីនធ័រនែតក្នុងប្រទេស

ចាប់ពីថ្ងៃសុក្រទី១ ខែសីហា ឆ្នាំ ២០២៥ ទៅ ពលរដ្ឋរុស្ស៊ីណា ដែលប្រើបណ្តាញអ៊ិនធ័រនែត ដើម្បីស្វែងមាតិកាផ្សេងៗ ដែលត្រូវអាជ្ញាធរវិនិច្ឆ័យថាមានលក្ខណៈ ជ្រុលនិយម នឹងត្រូវរងពិន័យ។ មានទម្រង់ស្រពិចស្រពិលនៅឡើយ ច្បាប់ថ្មីនេះ នឹងបើកផ្លូវឲ្យអាជ្ញាធររុស្ស៊ី ដាក់សម្ពាធមួយជាន់បន្ថែមទៀត លើប្រជាជនក្នុងស្រុក។ 

អត្រាពន្ធអាមេរិកនឹងចូលជាធរមាននៅថ្ងៃទី​៧សីហា ខណៈប្រទេសច្រើនសង្ឃឹមបន្តការចរចា

លោកដូណាល់ ត្រាំ​បានដាក់ឱសានវាទថាថ្ងៃទី​១សីហានេះ អត្រាពន្ធថ្មីលើទំនិញនាំចូល នឹងត្រូវអនុវត

អត្រាពន្ធអាមេរិកនឹងចូលជាធរមាននៅថ្ងៃទី​៧សីហា ខណៈប្រទេសច្រើនសង្ឃឹមបន្តការចរចា

លោកដូណាល់ ត្រាំ​បានដាក់ឱសានវាទថាថ្ងៃទី​១សីហានេះ អត្រាពន្ធថ្មីលើទំនិញនាំចូល នឹងត្រូវអនុវត្ត។ តែ​កាលពីរសៀល​ថ្ងៃទី​៣១កក្កដា សេតវិមានបានប្រកាសថា អត្រាពន្ធថ្មីនេះនឹងចូលជាធរមាន​នៅថ្ងៃទី​៧សីហា ដើម្បីទុកពេល​វេលាឲ្យអាជ្ញាធរគយ​រៀបចំ​ដំណើរការការងារ​។ គិតត្រឹមពេលនេះ មានប្រទេសតែ​៧ទេ ដែល​បានសម្រេចបានកិច្ចព្រមព្រៀងកំណត់អាត្រាពន្ធជាមួយអាមេរិក។ តើចាប់ពីថ្ងៃ​៧​សីហាទៅ អត្រាពន្ធនាំចូលរបស់អាមេរិក នឹងមានកម្រិត​ប៉ុន្មានខ្លះ សម្រាប់ប្រទេសនីមួយៗ ?

តើកម្ពុជាអាចប្រជែងទីផ្សារក្នុងតំបន់បានកម្រិតណា ក្រោយអាមេរិកបញ្ចុះពន្ធដល់១៩%?

សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធបដិការឱ្យកម្ពុជាមកត្រឹម ១៩% រាល់មុខទំនិញនាំចេញពីកម្ពុជាច

តើកម្ពុជាអាចប្រជែងទីផ្សារក្នុងតំបន់បានកម្រិតណា ក្រោយអាមេរិកបញ្ចុះពន្ធដល់១៩%?

សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធបដិការឱ្យកម្ពុជាមកត្រឹម ១៩% រាល់មុខទំនិញនាំចេញពីកម្ពុជាចូលទៅទីផ្សាររបស់អាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន ចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ ការបញ្ចុះអត្រាពន្ធបដិការរបស់អាមេរិក ធ្វើឡើងបន្ទាប់ពី កម្ពុជា និងថៃសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់មួយដែលផ្តើមឡើងពីការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា កម្ពុជានឹងក្លាយជាប្រទេសមួយដែលមានការប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ចំពោះការទាក់ទាញអ្នកវិនិយោគពីបរទេសមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ តែអ្នកជំនាញក៏ស្នើឱ្យរដ្ឋាភិបាលគិតគូរទៅលើការបង្កើននូវបរិយាកាសវិនិយោគងាយស្រួល និងការដឹកជញ្ចូនមានតម្លៃទាបជាងមុន។

អគ្គលេខាអង្គការ OIF ស្នើកម្ពុជា និងថៃ គោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព

អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី(OIF) លោកស្រី ល្វី

អគ្គលេខាអង្គការ OIF ស្នើកម្ពុជា និងថៃ គោរពបទឈប់បាញ់ឲ្យមានប្រសិទ្ធភាព

អគ្គលេខាធិការអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ហ្វ្រង់កូហ្វូនី(OIF) លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO)កាលពីថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៥ បាន​ប្រកាសស្វាគមន៍បទឈប់បាញ់ជាបន្ទាន់ និងឥតលក្ខខណ្ឌ រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ បន្ថែមពីនេះ លោកស្រី មូស៊ីគីវ៉ាបូ ក៏បានស្នើឲ្យភាគីកម្ពុជា-ថៃ គោរពឲ្យបាននូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព។

អ្នកនាំពាក្យក្រសួងការពារជាតិថា កម្ពុជាទទួលបានទាហាន ២រូប ក្នុងស្ថានភាពរបួសពីភាគីថៃ

គិតត្រឹមម៉ោង ៤រសៀល​ ថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ២០២៥ កម្ពុជាទទួលបានទាហាន ២រូប ដែលស្ថិតក្នុងស្

អ្នកនាំពាក្យក្រសួងការពារជាតិថា កម្ពុជាទទួលបានទាហាន ២រូប ក្នុងស្ថានភាពរបួសពីភាគីថៃ

គិតត្រឹមម៉ោង ៤រសៀល​ ថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ២០២៥ កម្ពុជាទទួលបានទាហាន ២រូប ដែលស្ថិតក្នុងស្ថានភាពរបួសពីភាគីថៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ។ តុល្យការចុងក្រោយ មានទាហានកម្ពុជា ១៨រូបផ្សេងទៀត ដែលភាគីថៃបន្តឃុំឃាំងជាចំណាប់ខ្មាំង និងមិនទាន់បានប្រគល់មកឲ្យកម្ពុជាវិញ។

CMAC៖ ថៃប្រើគ្រាប់បែកធុនធ្ងន់ទម្លាក់ពីលើយន្តហោះ ដើម្បីឈ្លានពានកម្ពុជា

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានរកឃើញអាវុធយុទ្ធភណ្ឌផ្ទុះ និងមិនទាន់ផ្ទុះ ព្រមទាំង

CMAC៖ ថៃប្រើគ្រាប់បែកធុនធ្ងន់ទម្លាក់ពីលើយន្តហោះ ដើម្បីឈ្លានពានកម្ពុជា

មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) បានរកឃើញអាវុធយុទ្ធភណ្ឌផ្ទុះ និងមិនទាន់ផ្ទុះ ព្រមទាំងរណ្តៅគ្រាប់បែកជាច្រើន ដែលកងទ័ពអាកាសថៃបានទម្លាក់លើប្រទេសកម្ពុជា អំឡុងពេលនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥បានចេញមកបញ្ជាក់ចំៗថា អាវុធយុទ្ធភណ្ឌដូចជាគ្រាប់ប្រភេទ MK-84 ដែលកម្ពុជារកឃើញនាពេលនេះសុទ្ធសឹងជាគ្រាប់ថ្មីថ្មោង ដែលថៃបានយកមកប្រើប្រាស់ក្នុងការឈ្លានពានទឹកដីកម្ពុជា។ តែថៃបានបដិសេធ និងគេចពីការទទួលខុសត្រូវចំពោះការលើកឡើងរបស់អង្គភាពស៊ីម៉ាក់ដូច្នេះ។​

កម្ពុជា-ថៃ ឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី

កម្ពុជាបានឯកភាពទៅលើសំណើរបស់ភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែ

កម្ពុជា-ថៃ ឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំ GBC នៅប្រទេសម៉ាឡេស៊ី

កម្ពុជាបានឯកភាពទៅលើសំណើរបស់ភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅក្នុងប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅនាពេលនេះ កម្ពុជាក៏បានស្នើសុំដល់ភាគីអាមេរិក ចិន និងម៉ាឡេស៊ី ឲ្យចូលរួមជាអ្នកសង្កេតការណ៍ផងដែរ ដើម្បីឲ្យដំណើរការកិច្ចប្រជុំនេះប្រកបដោយអព្យាក្រឹត្យ។

អាមេរិកបញ្ចុះពន្ធលើទំនិញកម្ពុជានាំចូលអាមេរិកពី ៣៦% មកត្រឹម ១៩%

អាមេរិកបានសម្រេចបញ្ចុះអត្រាពន្ធបដិការដល់កម្ពុជាមកត្រឹម១៩% ដែលការសម្រេចនេះបានចូលជាធរមានច

អាមេរិកបញ្ចុះពន្ធលើទំនិញកម្ពុជានាំចូលអាមេរិកពី ៣៦% មកត្រឹម ១៩%

អាមេរិកបានសម្រេចបញ្ចុះអត្រាពន្ធបដិការដល់កម្ពុជាមកត្រឹម១៩% ដែលការសម្រេចនេះបានចូលជាធរមានចាប់ពីថ្ងៃសុក្រទី០១ ខែសីហា ឆ្នាំ២០២៥តទៅ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃសុក្រទី០១សីហានេះ។ ការបញ្ចុះអត្រាពន្ធរបស់អាមេរិកលើទំនិញកម្ពុជាមកត្រឹម ១៩%នេះ ធ្វើឡើងក្រោយពេលដែលកម្ពុជា-ថៃ យល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់កាលពីពេលថ្មីៗនេះ ជុំវិញជម្លោះនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

លោកហ្សេឡេនស្គីអំពាវនាវ​ឲ្យផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី ពុំនោះទេរុស្ស៊ីនៅតែបន្តគំរាមសន្តិសុខអឺរ៉ុប

នៅក្នុង​ឱកាស​ខួប៥០ឆ្នាំ នៃកិច្ចព្រមព្រៀងហ៊ែលស៊ីនគីស្តីពីសន្តិសុខអឺរ៉ុប ១សីហា​១៩៧៥ លោក​ប្

លោកហ្សេឡេនស្គីអំពាវនាវ​ឲ្យផ្លាស់ប្តូររបបដឹកនាំនៅរុស្ស៊ី ពុំនោះទេរុស្ស៊ីនៅតែបន្តគំរាមសន្តិសុខអឺរ៉ុប

នៅក្នុង​ឱកាស​ខួប៥០ឆ្នាំ នៃកិច្ចព្រមព្រៀងហ៊ែលស៊ីនគីស្តីពីសន្តិសុខអឺរ៉ុប ១សីហា​១៩៧៥ លោក​ប្រធានាធិតបី​អ៊ុយក្រែន វ្លូឌីមៀរ ហ្សេឡេនស្គី បានថ្លែងសុន្ទរកថា ដោយ​លោក​បានអំពាវនាវ​ឲ្យពិភពលោក ត្រូវ​តែ​​រួមគ្នា​ផ្លាប់ប្តូររបបដឹកនាំនៅរុស្ស៊ី ព្រោះពុំនោះទេ រុស្ស៊ី​នឹងបន្តគំរាមសន្តិសុខ គំរា​​ម​សន្តិភាពរបស់ប្រទេសអឺរ៉ុបជាបន្តបន្ទាប់​។ សុន្ទរកថាលោក​ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានធ្វើឡើងបន្ទាប់ពី​វេលាទៀបភ្លឺថ្ងៃព្រហស្បតិ៍ទី​៣១កក្កដា រុស្ស៊ីបានបញ្ជាដ្រូន​ចំនួន​៣០៩គ្រឿងនិង​បាញ់​មីស៊ីល៩គ្រាប់ សំដៅ​មកលើរដ្ឋធានីកៀវ។ អាជ្ញាធរអ៊ុយក្រែនបាន​អះអាងថា ដ្រូននិង​មីស៊ីលរុស្ស៊ី​បានវាយសំដៅ​ចំ​អគារផ្ទះសំបែង មន្ទីរពេទ្យ និងសាលារៀន បណ្តាល​ឲ្យ​មានមនុស្ស​របួសយ៉ាងហោច​ជាង​៥០នាក់។

Get more results via ClueGoal