Cambodia



Iran’s persistence in combating hepatitis is commendable: WHO

TEHRAN –Jaffar Hussain, World Health Organization (WHO) Representative to Iran, has lauded Iranian health experts and officials, as well as people, in addressing hepatitis B and C, underlining that the country’s determination in eliminating hepatitis is p

ហេតុអ្វីអាមេរិកខំខ្នះខ្នែងចេញមុខសម្របសម្រួលដោះស្រាយជម្លោះកម្ពុជា-ថៃ?

ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ កាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកដែលជ

ហេតុអ្វីអាមេរិកខំខ្នះខ្នែងចេញមុខសម្របសម្រួលដោះស្រាយជម្លោះកម្ពុជា-ថៃ?

ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ កាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកដែលជាបងធំទី១ពិភពលោកបានចេញមុខភ្លាមៗមកសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរ និងបានបន្តតាមដានការអនុវត្តបទឈប់បាញ់គ្នានោះយ៉ាងដិតដល់ថែមទៀតផង។ ជាមួយគ្នានេះ នៅថ្ងៃទី៧ ខែសីហា មេបញ្ជាការកងកម្លាំងប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ក្នុងគ្រាដែលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទៀ សីហា ក៏បានអះអាងថា អាមេរិកនឹងផ្តល់ជំនួយចំបាច់នានាក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យមានប្រសិទ្ធិភាព ឈានទៅដល់ការកសាងសន្តិភាពឋិតថេរមួយ នៅតាមបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា អាមេរិកកំពុងបង្ហាញពីឥទ្ធិពលរបស់ខ្លួនក្នុងការរក្សាសណ្តាប់ធ្នាប់ពិភពលោក ក្នុងនាមជាប្រទេសមហាអំណាចដែលស្រឡាញ់សន្តិភាព តែមិនមែនក្នុងន័យទប់ឥទ្ធិពលរបស់ចិនដែលកំពុងរីកធំក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះឡើយ។ 

អាមេរិកខ្ចីដៃ​ឥណ្ឌា​សង្កត់ករុស្ស៊ីឲ្យ​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន

អត្រាពន្ធគយ​ថ្មី​របស់​សហរដ្ឋ​​អាមេរិក​ បានចូលជាធរមាន នៅ​ថ្ងៃទី​៧សីហានេះ​។ ក្នុង​​នោះ លោក​

អាមេរិកខ្ចីដៃ​ឥណ្ឌា​សង្កត់ករុស្ស៊ីឲ្យ​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន

អត្រាពន្ធគយ​ថ្មី​របស់​សហរដ្ឋ​​អាមេរិក​ បានចូលជាធរមាន នៅ​ថ្ងៃទី​៧សីហានេះ​។ ក្នុង​​នោះ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បានសម្រេចដំឡើង​ពន្ធគយបន្ថែម ដល់ទៅ​ ៥០% ​ចំពោះ​ទំនិញ​នាំចូល​ពី​ឥណ្ឌា។ នេះក៏ព្រោះតែចៅហ្វាយ​សេតវិមាន​អាមេរិកចង់​សំដៅ​ដាក់​សម្ពាធលើវិមាន​ក្រេមឡាំង​ ​ដ្បិ​តថា ឥណ្ឌាជា​ដៃគូ​ពាណិជ្ជកម្ម​របស់រុស្ស៊ី និង​ជួយ​ទិញប្រេង​ពីរុស្ស៊ី​។​ នៅ​ពេល​ភ្លាមៗនេះ សហគ្រិនឥណ្ឌា និង​ធុរជនបរទេស​​នៅស្រុក​ឥណ្ឌា កំពុងតែព្រួយ​បារម្ភ​អំពីការ​ក្ស័យ​ធន​។​ ​

លោកពូទីនទទួលជួបប្រេសិតពិសេស​របស់លោកត្រាំ មុនពេលផុតឱសានវាទអាមេរិក

ប្រេសិតពិសេស​របស់​លោកដូណាល់ ត្រាំ គឺ​លោក Steve Witkoff​​បានទៅដល់ទីក្រុង​ម៉ូស្គូ កាលពីថ្ងៃ​ពុធទី ៦ស

លោកពូទីនទទួលជួបប្រេសិតពិសេស​របស់លោកត្រាំ មុនពេលផុតឱសានវាទអាមេរិក

ប្រេសិតពិសេស​របស់​លោកដូណាល់ ត្រាំ គឺ​លោក Steve Witkoff​​បានទៅដល់ទីក្រុង​ម៉ូស្គូ កាលពីថ្ងៃ​ពុធទី ៦សីហា ដើម្បី​ជួប​មេដឹកនាំ​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន។ នៅក្នុង​សេចក្តីប្រកាស​ វិមានក្រេមឡាំងចាត់ទុក ការពិភាក្សារវាង មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង លោក Steve Witkoff បេសកជនរបស់លោក  ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំថា ”មានប្រយោជន៍និងស្ថាបនា”។ ជំនួប​នៅទីក្រុង​ម៉ូស្គូ ប្រព្រឹត្តទៅ នៅតែ​ពីរថ្ងៃទៀតប៉ុណ្ណោះ មុន​ផុតកាលកំណត់ នៃឱសានវាទអាមេរិក សំដៅបញ្ចប់ សង្គ្រាម នៅ អ៊ុយក្រែន។។

លោក ថាច់ សេដ្ឋា អាចប្រឈមនឹងបទចោទប្រកាន់ ថ្មីមួយទៀត ក្រោយចូលបំភ្លឺនៅសាលាដំបូង

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី៧សីហានេះ បានបើកសវនាការកោះហៅអនុប្រធានគណបក្សភ្ល

លោក ថាច់ សេដ្ឋា អាចប្រឈមនឹងបទចោទប្រកាន់ ថ្មីមួយទៀត ក្រោយចូលបំភ្លឺនៅសាលាដំបូង

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី៧សីហានេះ បានបើកសវនាការកោះហៅអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យចូលបំភ្លឺលើសំណុំរឿងថ្មីមួយទៀត ដែលទាំងមេធាវី និងសាច់ញាតិរបស់អ្នកនយោបាជំទាស់រូបនេះ មិនទាន់ដឹងច្បាស់នៅឡើយ។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន និងមេធាវីការពារក្តី​ យល់ថា លោក ថាច់ សេដ្ឋា អាចប្រឈមនឹងបទចោទប្រកាន់ថ្មីបន្ថែមទៀត ក្រោយការចូលបំភ្លឺនៅសាលាដំបូងនាព្រឹកនេះ។

កម្ពុជា-ថៃ ឯកភាពគ្នា១៣ចំណុចក្នុងកិច្ចប្រជុំGBC ដើម្បីបន្ធូរស្ថានការណ៍ព្រំដែន

ប្រមុខការពារជាតិកម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុចសំខាន់ៗទាក់ទងនឹងជម្លោះព្រំដែនរវាង

កម្ពុជា-ថៃ ឯកភាពគ្នា១៣ចំណុចក្នុងកិច្ចប្រជុំGBC ដើម្បីបន្ធូរស្ថានការណ៍ព្រំដែន

ប្រមុខការពារជាតិកម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុចសំខាន់ៗទាក់ទងនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលបានឈានដល់ការប្រើប្រាស់កម្លាំងយោធាវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កាលពីខែកក្កដា កន្លងទៅ។ ការឯកភាពគ្នាចំនួន១៣ចំណុចរវាងកម្ពុជា-ថៃ ធ្វើឡើងតាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កម្ពុជាស្រងាកចិត្តនឹងថៃដែលបន្តផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ

នៅរសៀលថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥​នេះ​​ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុ

កម្ពុជាស្រងាកចិត្តនឹងថៃដែលបន្តផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ

នៅរសៀលថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥​នេះ​​ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC កំពុងចាប់ផ្តើម ​​នៅទីក្រុង​​គូ​ឡាឡាំពួរ ​ដោយមាន​ការចូលរួមរបស់​តំណាង​ប្រទេសទី៣ គឺម៉ាឡេស៊ី អាមេរិក និងចិន។ ​តែមុនកិច្ចប្រជុំនេះបើកទ្វារ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី​ ​​បានបញ្ជាក់ថា កម្ពុជាស្រងាកចិត្ត ​ដែលថៃនៅតែបន្ត​ធ្វើយុទ្ធនាការ​ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បី​​បំភ្លៃ​​ឆន្ទៈ​របស់កម្ពុជាដែលចង់បានតែសន្តិភាព​។ ​តាម​លោក ជុំ សុន្ទរី យុទ្ធនាការនេះជាការប៉ុនប៉ងបំភាន់សហគមន៍អន្តរជាតិ ​និងបង្វែរ​ការចាប់អារម្មណ៍ពីសកម្មភាពឈ្លានពានរបស់ថៃខ្លួនឯងផ្ទាល់មកលើកម្ពុជា។

អាមេរិកត្រៀមផ្តល់ជំនួយចាំបាច់នានាក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

សហរដ្ឋអាមេរិកបានអះអាងពីការត្រៀមបំពាក់ប្រព័ន្ធឃ្លាំមើលតាមអាកាស ផ្តល់គ្រឿងបរិក្ខារផ្នែកយោ

អាមេរិកត្រៀមផ្តល់ជំនួយចាំបាច់នានាក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

សហរដ្ឋអាមេរិកបានអះអាងពីការត្រៀមបំពាក់ប្រព័ន្ធឃ្លាំមើលតាមអាកាស ផ្តល់គ្រឿងបរិក្ខារផ្នែកយោធា និងសម្ភារៈបច្ចេកទេសទំនើបដទៃទៀត ដើម្បីចូលរួមតាមដានការអនុវត្តបទឈប់បាញ់រវាងយោធាកម្ពុជា និងថៃ។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៧ ខែសីហានេះ។ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីធានាថា បទឈប់បាញ់នេះនឹងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។

ថៃលើកសំណើ៨ចំណុចក្នុងកិច្ចប្រជុំ GBC និងសង្ឃឹមថា កម្ពុជាទទួលយក

រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃនៅថ្ងៃទី៥ ខែសីហា បានលើកសំណើចំនួន ៨ចំណុចក្នុងកិច្ចប្រជ

ថៃលើកសំណើ៨ចំណុចក្នុងកិច្ចប្រជុំ GBC និងសង្ឃឹមថា កម្ពុជាទទួលយក

រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃនៅថ្ងៃទី៥ ខែសីហា បានលើកសំណើចំនួន ៨ចំណុចក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)ជាមួយកម្ពុជា និងរំពឹងថា បើកម្ពុជាទទួលយកសំណើទាំងនោះ កិច្ចប្រជុំថ្ងៃទី៧ ខែសីហានឹងសម្រេចបានលទ្ធផលល្អ។ នេះជាសម្រង់សម្តីរបស់លោក ណាត់ថាផុន ណាក់ផានិត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ចុះផ្សាយដោយសារព័ត៌មាន Thai Enquirer នាថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥។ អ្នកជំនាញកិច្ចការអន្តរជាតិថា ថៃមានចេតនាបំប៉ោងព័ត៌មាន ដើម្បីបង្កការភាន់ច្រឡំដល់សាធារណមតិ។

កម្ពុជារៀបចំព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព ក្នុងន័យលើកទឹកចិត្តកងទ័ពជួរមុខ

មានអត្តពលិក និងពលរដ្ឋខ្មែរជាង១ពាន់នាក់ បានចូលរួមព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព នៅទីក្រុង

កម្ពុជារៀបចំព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព ក្នុងន័យលើកទឹកចិត្តកងទ័ពជួរមុខ

មានអត្តពលិក និងពលរដ្ឋខ្មែរជាង១ពាន់នាក់ បានចូលរួមព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព នៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារទី៥សីហា។​ ទឹកចិត្តរបស់អត្តពលិកនិងពលរដ្ឋខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាមួយនេះ គឺដើម្បីបញ្ជាក់ពីការគាំទ្រដល់វីរភាពនៃកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងសមរភូមិជួរមុខ នៃសង្រ្គាមព្រំដែនកម្ពុជា-ថៃ។ បើទោះជាគ្មានអ្វីអាចរួមចំណែកបានក៏ដោយ តែពលរដ្ឋខ្មែរជឿថា ការផ្តល់កម្លាំងចិត្តពីចម្ងាយ ជាឱសថមិនអាចខ្វះបាន ដល់ស្មារតីកងទ័ពកម្ពុជាដែលកំពុងតតាំងនឹងខ្មាំងសត្រូវ។

កម្ពុជាស្នើឲ្យថៃបញ្ឈប់សកម្មភាពយោធាជាឯកតោភាគីដើម្បីបញ្ចៀសភាពប្រទូសរ៉ាយ

នៅរសៀលថ្ងៃទី ៦​ ខែសីហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី  ប្រាប់សន្និសីទ

កម្ពុជាស្នើឲ្យថៃបញ្ឈប់សកម្មភាពយោធាជាឯកតោភាគីដើម្បីបញ្ចៀសភាពប្រទូសរ៉ាយ

នៅរសៀលថ្ងៃទី ៦​ ខែសីហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី  ប្រាប់សន្និសីទព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋាភិបាលកម្ពុជា ដោយអំពាវនាវឲ្យភាគីថៃ បញ្ឈប់សកម្មភាពយោធាជាឯកតោភាគីនៅតាមព្រំដែនប្រទេសទាំង២ ដែលបង្កហានិភ័យដល់ការកើតឡើងជាថ្មីនូវការវាយប្រយុទ្ធគ្នា និងធ្វើឲ្យមានអស្ថិរភាពនៅតាមបណ្តោយព្រំដែន។ ការអំពាវនាវរបស់ភាគីកម្ពុជា កើតឡើង ក្រោយយោធាថៃនៅបន្តធ្វើសកម្មភាពបំពានលើដែនអធិបតេយ្យភាពកម្ពុជា ដោយការរាយបន្លាលួសនៅត្រង់ច្រកអានសេះ​ ក្នុងខេត្តព្រះវិហារ របស់កម្ពុជា។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅរសៀលថ្ងៃទី ៦​ ខែសីហានេះ ក៏បានប្រកាសច្រានចោលព័ត៌មានរបស់កាសែតថៃ ដែលថា ទាហានកម្ពុជាម្នាក់នៃបញ្ជាការដ្ឋានអង្គរក្សរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យថា បានធ្វើសកម្មភាពចារកម្មយកព័ត៌មានពីយោធាថៃបញ្ជូនមកកម្ពុជា។

លោក នេតាន់យ៉ាហ៊ូ បញ្ជាឲ្យកងទ័ពសម្រុកវាយប្រហារដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល

អ៊ីស្រាអែលត្រូវយកឈ្នះពួកប្រដាប់អាវុធហាម៉ាស និងរំដោះចំណាប់ខ្មាំង។ នេះបើតាមនាយករដ្ឋមន្ត្រ

លោក នេតាន់យ៉ាហ៊ូ បញ្ជាឲ្យកងទ័ពសម្រុកវាយប្រហារដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល

អ៊ីស្រាអែលត្រូវយកឈ្នះពួកប្រដាប់អាវុធហាម៉ាស និងរំដោះចំណាប់ខ្មាំង។ នេះបើតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ ដែលថ្លែងក្នុងសម្តីម៉ឺងម៉ាត់។ ដើម្បីសម្រេចវត្ថុបំណងនេះ លោក នេតាន់យ៉ាហ៊ូ បានចេញបញ្ជាឲ្យកងទ័ពសម្រុកវាយលុក និងឈានទៅកាន់កាប់តំបន់ហ្កាហ្សាទាំងស្រុង ហើយត្រួតត្រាជំរំភៀសខ្លួនប៉ាឡេស្ទីនថែមទៀត។

៨០ឆ្នាំ ក្រោយរងគ្រាប់បែកបរមាណូនៅហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគី ការចងចាំជប៉ុនកំពុងរលុប?

កាលពី៨០ឆ្នាំមុន ពោលនៅថ្ងៃទី៦ សីហាឆ្នាំ១៩៤៥ និងជាប្រវត្តិសាស្ត្រ គ្រាប់បែកបរមាណូ ១គ្រាប់ដំ

៨០ឆ្នាំ ក្រោយរងគ្រាប់បែកបរមាណូនៅហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគី ការចងចាំជប៉ុនកំពុងរលុប?

កាលពី៨០ឆ្នាំមុន ពោលនៅថ្ងៃទី៦ សីហាឆ្នាំ១៩៤៥ និងជាប្រវត្តិសាស្ត្រ គ្រាប់បែកបរមាណូ ១គ្រាប់ដំបូងត្រូវបានអាមេរិកទម្លាក់លើក្រុងហ៊ីរ៉ូស្ហ៊ីម៉ា និងលើក្រុងណាហ្កាសាគីនៅ ៣ថ្ងៃបន្ទាប់។ ក្នុងពេលតែមួយប៉ប្រិចភ្នែក គ្រាប់បរមាណូបានផ្តាច់ជីវិតមនុស្សអស់ ជាង២១ម៉ឺននាក់ និងជាង១៥ម៉ឺននាក់រងរបួស។ ថ្វីបើសង្គ្រាមលោកបានបិទបញ្ចប់ ហើយហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគីបានក្លាយជានិម្មិតរូបនៃសន្តិភាពក្តី តែការចងចាំនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរហាក់កំពុងតែចាប់រលុបជាមួយពេលវេលា។

ប្រឈមនឹងអង្ករឡើងថ្លៃខ្លាំង រដ្ឋាភិបាលជប៉ុនលើកទឹកចិត្តឲ្យកសិករធ្វើស្រែ

នៅចំពោះមុខវិបត្តិអង្ករឡើងថ្លៃ រដ្ឋាភិបាលជប៉ុនមាននយោបាយថ្មី។ លោកនាយករដ្ឋមន្ត្រីជប៉ុនបានប

ប្រឈមនឹងអង្ករឡើងថ្លៃខ្លាំង រដ្ឋាភិបាលជប៉ុនលើកទឹកចិត្តឲ្យកសិករធ្វើស្រែ

នៅចំពោះមុខវិបត្តិអង្ករឡើងថ្លៃ រដ្ឋាភិបាលជប៉ុនមាននយោបាយថ្មី។ លោកនាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសនៅថ្ងៃអង្គារ ទី៥ សីហា ២០២៥នេះ លើកទឹកចិត្តឱ្យប្រជាកសិករដាំស្រូវឱ្យបានច្រើនជាងមុនដើម្បីបង្កើនទិន្នផលស្រូវ។

សមត្ថកិច្ចកម្ពុជាចាប់បានសាច់បង្កកជិត៧តោន ដែលគ្មានប្រភពច្បាស់លាស់

សមត្ថកិច្ចកម្ពុជាចាប់បានសាច់បង្កកទម្ងន់ជិត ៧តោនដែលគ្មានប្រភពច្បាស់លាស់ និងនាំចូលមកកម្ពុ

សមត្ថកិច្ចកម្ពុជាចាប់បានសាច់បង្កកជិត៧តោន ដែលគ្មានប្រភពច្បាស់លាស់

សមត្ថកិច្ចកម្ពុជាចាប់បានសាច់បង្កកទម្ងន់ជិត ៧តោនដែលគ្មានប្រភពច្បាស់លាស់ និងនាំចូលមកកម្ពុជាដោយខុសលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ នេះបើតាមការឱ្យដឹងពីលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ យ៉ាងណាមិញ រូបភាពនៃការនាំចូលសាច់បង្កកតែងមានជាហូរហែ ក្នុងនោះសាច់ដែលចាប់បានភាគច្រើនគឺត្រូវបានដឹកចេញពីប្រទេសវៀតណាម។

ប្រព័ន្ធផ្សព្វផ្សាយថៃថាបុរសម្នាក់ដែលសង្ស័យជាអង្គរក្សរបស់លោក ហ៊ុន សែន ត្រូវថៃចាប់ខ្លួន

នគរបាលថៃនៅខេត្តបុរីរម្យ បានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថា ជាទាហានក្នុងកងអង្គរក្សរបស់អតី

ប្រព័ន្ធផ្សព្វផ្សាយថៃថាបុរសម្នាក់ដែលសង្ស័យជាអង្គរក្សរបស់លោក ហ៊ុន សែន ត្រូវថៃចាប់ខ្លួន

នគរបាលថៃនៅខេត្តបុរីរម្យ បានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថា ជាទាហានក្នុងកងអង្គរក្សរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា ​លោក ហ៊ុន​ សែន។ នគរបាលថៃដាក់ការសង្ស័យថា​ បុរសម្នាក់នោះ បានចូលទៅសម្ងំក្នុងស្រុកក្រសាំង នៃខេត្តរបស់ថៃដែលនៅជាប់ខេត្តឧត្តរមានជ័យរបស់កម្ពុជា ដើម្បីយកការណ៍ពីទាហានថៃ។ តែអ្នកវិភាគយល់ថា ថៃកំពុងបង្កើតរឿងដើម្បីទម្លាក់ការទទួលខុសត្រូវលើភាគីកម្ពុជា។

អាល្លឺម៉ង់​កាត់ទោស​ចារបុរសដើមកំណើត​ចិនដែលលួច​ស៊ើប​ការ​ណ៍​សម្ងាត់​ពី​អឺរ៉ុប​ឲ្យ​ប៉េកាំង

តុលាការ​អាល្លឺម៉ង់ បើកសវនាការកាត់ក្តី​​ចារបុរស​ម្នាក់​ ជា​ពលរដ្ឋ​អាល្លឺម៉ង់​ដើម​កំណើត​ច

អាល្លឺម៉ង់​កាត់ទោស​ចារបុរសដើមកំណើត​ចិនដែលលួច​ស៊ើប​ការ​ណ៍​សម្ងាត់​ពី​អឺរ៉ុប​ឲ្យ​ប៉េកាំង

តុលាការ​អាល្លឺម៉ង់ បើកសវនាការកាត់ក្តី​​ចារបុរស​ម្នាក់​ ជា​ពលរដ្ឋ​អាល្លឺម៉ង់​ដើម​កំណើត​ចិន​ ដែល​បាន​លួច​ស៊ើប​យការណ៍​សម្ងាត់​ពី​យោធា​ សេដ្ឋកិច្ច និង​នយោបាយ​របស់សហភាព​អឺរ៉ុប​និង​​អាល្លឺម៉ង់​ ឲ្យប្រទេស​​ចិន។​​ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំងបាន​បដិសេធ​ច្រានចោល​ថា រឿង​នេះ​គ្មាន​ពាក់ព័ន្ធ​នឹង​ចិន​ទេ​។​ 

ការប្រឡងបាក់ឌុបត្រូវពន្យារពេលព្រោះស្ថានការណ៍ជម្លោះព្រំដែននៅមិនទាន់ធូរស្រាល

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ចំនួន ១

ការប្រឡងបាក់ឌុបត្រូវពន្យារពេលព្រោះស្ថានការណ៍ជម្លោះព្រំដែននៅមិនទាន់ធូរស្រាល

ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យារពេលប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ចំនួន ១០ថ្ងៃ ទៅមុខទៀត ពោលលើកពីថ្ងៃទី ១៨ និងថ្ងៃទី១៩ សីហា ទៅធ្វើនៅថ្ងៃទី ២៨ និងថ្ងៃទី២៩ សីហា ឆ្នាំ២០២៥វិញ។ ការពន្យារពេលនេះ ដើម្បីសម្រួលឲ្យមានការគាំទ្រពិសេសដល់បេក្ខជនក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ជាទីដែលរងគ្រោះដោយសារសង្គ្រាមរវាងកម្ពុជា និងថៃ និងដែលនៅមិនទាន់ធូរស្រាល។

ប្រធានអាស៊ាន ប្រើផ្កាយរណបដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ

ប្រធានអាស៊ានប្តូរវេន និងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ឹម បានឲ្យដឹងថា ម៉ាឡ

ប្រធានអាស៊ាន ប្រើផ្កាយរណបដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ

ប្រធានអាស៊ានប្តូរវេន និងជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ឹម បានឲ្យដឹងថា ម៉ាឡេស៊ីបានកំពុងប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។ លោក អាន់វ៉ា អ៊ីប្រាហ៊ឹម បានបញ្ជាក់យ៉ាងដូច្នេះនៅចំពោះមុខសមាជិកសភាម៉ាឡេស៊ីនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ និងចំពេលដែលគណៈប្រតិភូកម្ពុជា-ថៃ កំពុងមានកិច្ចប្រជុំ GBC នៅម៉ាឡេស៊ីផងដែរ។

តើកម្ពុជាអាចធ្វើអ្វីបានទៀត បើថៃនៅគឃ្លើនបំពានដែនដីកម្ពុជា?

កម្ពុជា និងថៃ បានសម្រេចនូវបទឈប់បាញ់មួយដែលជាគំនិតផ្តួមផ្តើមរបស់ប្រធានាធិបតីអាមេរិកលោក ដូណ

តើកម្ពុជាអាចធ្វើអ្វីបានទៀត បើថៃនៅគឃ្លើនបំពានដែនដីកម្ពុជា?

កម្ពុជា និងថៃ បានសម្រេចនូវបទឈប់បាញ់មួយដែលជាគំនិតផ្តួមផ្តើមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់​ ត្រាំ ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី និងមានចិនជាសាក្សី កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥នៅទីក្រុង ពូត្រាចាយ៉ា។ តែមិនបានមួយសប្តាហ៍ផង យោធាថៃ​បានបង្ហាញកាយវិការមើលស្រាលបទឈប់បាញ់នេះ ដោយបញ្ជូនកងទ័ព និងគ្រឿងចក្ររុលចូល និងរាយបន្លាលួសលើទឹកដីកម្ពុជានៅច្រកអានសេះក្នុងខេត្តព្រះវិហាររបស់កម្ពុជា។ អ្នកតាមដានសង្គមកម្ពុជា ស្នើឲ្យកម្ពុជាត្រិះរិះរកគ្រប់មធ្យោបាយ​ ជាពិសេសយន្តការការទូត ដើម្បីបង្អាក់សន្ទុះនៃការឈ្លានពានរបស់យោធាថៃ។

អូស្ត្រាលីបញ្ជាទិញនាវាចម្បាំងចំនួន ១១គ្រឿងពីជប៉ុន

ក្នុងក្របខ័ណ្ឌនៃការធ្វើទំនើបកម្មគ្រឿងសព្វាវុធការពារជាតិ អូស្ត្រាលីបានប្រកាសនៅថ្ងៃអង្គា

អូស្ត្រាលីបញ្ជាទិញនាវាចម្បាំងចំនួន ១១គ្រឿងពីជប៉ុន

ក្នុងក្របខ័ណ្ឌនៃការធ្វើទំនើបកម្មគ្រឿងសព្វាវុធការពារជាតិ អូស្ត្រាលីបានប្រកាសនៅថ្ងៃអង្គារ ទី៥ សីហាពីការទិញនាវាចម្បាំងចំនួន ១១គ្រឿងពីជប៉ុនក្នុងតម្លៃទឹកប្រាក់ ៦ ០០០លានដុល្លារអាមេរិក។ នេះជាកិច្ចព្រមព្រៀងសព្វាវុធដ៏ធំមិនធ្លាប់មានសម្រាប់ជប៉ុន និងអូស្ត្រាលី។

សមុទ្រចិនខាងត្បូង៖ ហ្វីលីពីនត្រៀមធ្វើសមយុទ្ធយោធាជើងទឹកជាមួយឥណ្ឌា

ក្នុងបរិបទតានតឹងនៅសមុទ្រចិនខាងត្បូង ប្រទេសហ្វីលីពីនត្រៀមធ្វើសមុទ្ធយោធាយោធាជើងទឹកជាមួយឥណ

សមុទ្រចិនខាងត្បូង៖ ហ្វីលីពីនត្រៀមធ្វើសមយុទ្ធយោធាជើងទឹកជាមួយឥណ្ឌា

ក្នុងបរិបទតានតឹងនៅសមុទ្រចិនខាងត្បូង ប្រទេសហ្វីលីពីនត្រៀមធ្វើសមុទ្ធយោធាយោធាជើងទឹកជាមួយឥណ្ឌា។ ឥណ្ឌា ដែលជាគូប្រជែងដ៏ចាស់វស្សា ទល់នឹងមហាយក្សចិន។ ការធ្វើសមុទ្ធទ្វេភាគីរវាងកងទ័ពឥណ្ឌានិងហ្វីលីពីន ត្រូវឯកភាពគ្នានៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីននៅក្រុងញូវដេលី។ ប្រទេសទាំង២ក៏មានគម្រោងសហការគ្នាជាច្រើនទៀតនៅក្នុងវិស័យយោធា។

កម្ពុជាបន្ត​ច្រានចោលការចោទរបស់ថៃដែល​ថា កម្ពុជាមិនគោរពបទឈប់បាញ់

ក្នុងសន្និសីទកាសែតនៅថ្ងៃទី​៥សីហានេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាច្រាន

កម្ពុជាបន្ត​ច្រានចោលការចោទរបស់ថៃដែល​ថា កម្ពុជាមិនគោរពបទឈប់បាញ់

ក្នុងសន្និសីទកាសែតនៅថ្ងៃទី​៥សីហានេះ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាច្រានចោលជាថ្មីម្តងទៀត ចំពោះ​ការចោទប្រកាន់​របស់ថៃ ដែលថាកម្ពុជាមិនគោរពបទឈប់បាញ់។ តាមលោក ជុំ សន្ទរី ទំនាស់បច្ចុប្ប​ន្ននេះផ្តើមឡើងដោយថៃ ហើយថៃខ្លួនឯងនៅ​​​ផ្គើនទន្ទ្រានចូលដែនអធិបតេយ្យ​កម្ពុជា បើ​ទោះមានបទឈប់បាញ់ហើយក្តី។ ​លោក ជុំ សន្ទរី បានច្រានចោល​ផងដែរចំពោះ​ការចោទប្រកាន់របស់ថៃ ដែលថា កម្ពុជាយកជនស៊ីវិលជាគោលដៅ​វាយប្រហារ។

សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលថាថៃមានផែនការធ្វើឃាត លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត

សារ​ព័ត៌​មាន​ Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​កម្ពុជា​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា

សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលថាថៃមានផែនការធ្វើឃាត លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត

សារ​ព័ត៌​មាន​ Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋា​ភិបាល​កម្ពុជា​បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា​នេះ​ថា ​ប្រទេស​ថៃ​គ្រោង​​ប្រើ​ប្រាស់​យន្ត​ហោះ​វាយ​ប្រហារ​ធុន​ស្រាល ​AT-6TH​ បំពាក់​ដោយ​គ្រាប់​បែក​ណែ​នាំ GPS ​របស់​កូរ៉េ ​ដើម្បី​ប៉ុន​ប៉ង​ធ្វើ​ឃាត​ទៅ​លើ​ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។ តែមិនទាន់មានប្រតិកម្មយ៉ាងណាពីអ្នកនាំពាក្យ លោក ហ៊ុន សែន នៅឡើយ​។

ស៊ីលីកាន់ទុក្ខជាតិ ៣ថ្ងៃ ក្រោយគ្រោះបាក់អណ្តូងរ៉ែស្លាប់កម្មករ ៥នាក់

អណ្តូងរ៉ែទង់ដែងដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលស្ថិតនៅក្នុងប្រទេសស៊ីលី បានបាក់រលំ កាលពីថ្ងៃ

ស៊ីលីកាន់ទុក្ខជាតិ ៣ថ្ងៃ ក្រោយគ្រោះបាក់អណ្តូងរ៉ែស្លាប់កម្មករ ៥នាក់

អណ្តូងរ៉ែទង់ដែងដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលស្ថិតនៅក្នុងប្រទេសស៊ីលី បានបាក់រលំ កាលពីថ្ងៃព្រហស្បតិ៍ទី ៣១ កក្កដា២០២៥។ កម្មករ ៥នាក់ដែលជាប់កុនក្នុងអណ្តូង តាំងពីថ្ងៃកើតឧប្បតិហេតុមក បានស្លាប់បាត់បង់ជីវិតទាំងអស់។ នេះបើតាមសេចក្តីប្រកាសរបស់អាជ្ញាធរស៊ីលី ក្រោយពីរកឃើញសាកសពជនបាត់ខ្លួនចុងក្រោយ នៅថ្ងៃអាទិត្យទី ៣ សីហា។ ប្រធានាធិបតីស៊ីលីបានចេញក្រិត្យកាន់ទុក្ខជាតិចំនួន ៣ថ្ងៃ។

អ្នកជំនាញ៖ សំរាមប្លាស្ទិកគំរាមសុខភាពមនុស្សជាតិកាន់តែធ្ងន់ធ្ងរ និងកាន់តែខ្លាំង

សំរាមប្លាស្ទិកជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងកាន់តែធំឡើងៗ សម្រាប់សុខភាពដែលធ្វើឱ្យពិភពលោកខា

អ្នកជំនាញ៖ សំរាមប្លាស្ទិកគំរាមសុខភាពមនុស្សជាតិកាន់តែធ្ងន់ធ្ងរ និងកាន់តែខ្លាំង

សំរាមប្លាស្ទិកជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ និងកាន់តែធំឡើងៗ សម្រាប់សុខភាពដែលធ្វើឱ្យពិភពលោកខាតបង់។ បើគិតជាថវិកា គឺអស់យ៉ាងហោច ១៥០០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ តែគ្រប់គ្នាមើលស្រាលទំហំគ្រោះថ្នាក់របស់ប្លាស្ទិកណាស់។ នេះបើតាមរបាយការណ៍ព្រមានរបស់អ្នកស្រាវជ្រាវល្បីៗ ដែលមានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet នៅថ្ងៃចន្ទ ទី៤ សីហា ២០២៥។

អ៊ីស្រាអែលជំរុញឲ្យអន្តរជាតិយកចិត្តទុកដាក់ចំពោះចំណាប់ខ្មាំងក្នុងកណ្តាប់ដៃហាម៉ាស

រដ្ឋាភិបាលអ៊ីស្រាអែលបានបំផុសឲ្យសាធារណៈមតិអន្តរជាតិ យកចិត្តទុកដាក់ចំពោះជោគវាសនារបស់ចំណាប

អ៊ីស្រាអែលជំរុញឲ្យអន្តរជាតិយកចិត្តទុកដាក់ចំពោះចំណាប់ខ្មាំងក្នុងកណ្តាប់ដៃហាម៉ាស

រដ្ឋាភិបាលអ៊ីស្រាអែលបានបំផុសឲ្យសាធារណៈមតិអន្តរជាតិ យកចិត្តទុកដាក់ចំពោះជោគវាសនារបស់ចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវពួកប្រដាប់អាវុធហាម៉ាសចាប់ខ្លួន ជាង ២២ ខែមកហើយ។ ការប្រកាសនេះ ធ្វើឡើង ក្រោយពីពួកហាម៉ាសបានផ្សាយវីដេអូដែលបង្ហាញពីសភាពដ៏វេទនារបស់ចំណាប់ខ្មាំង២នាក់ ដែលមានតែស្បែកដណ្តប់ឆ្អឹង។ ជាថ្មីម្តងទៀត នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាចិត្តតាមកម្ទេចពួកហាម៉ាស និងរំដោះចំណាប់ខ្មាំង។ ក៏ប៉ុន្តែ អតីតមេបញ្ជាការកំពូល និងក្រុមគ្រួសារចំណាប់ខ្មាំង បានអំពាវនាវឲ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា និងថា ការបន្តធ្វើសង្គ្រាមទៀត គឺមានតែនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតចំណាប់ខ្មាំង ទៅវិញទេ។

កម្ពុជានឹងពឹងពាក់កាកបាទក្រហមអន្តរជាតិដើម្បីជួយទាហានខ្មែរ១៨រូបដែលថៃចាប់យកទៅ

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី៤ ​ខែ​សីហា ​ថា ​កម្ពុជា​នឹ

កម្ពុជានឹងពឹងពាក់កាកបាទក្រហមអន្តរជាតិដើម្បីជួយទាហានខ្មែរ១៨រូបដែលថៃចាប់យកទៅ

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា បាន​ប្រកាស​នៅ​យប់​ថ្ងៃ​ទី៤ ​ខែ​សីហា ​ថា ​កម្ពុជា​នឹង​ឈាន​ទៅ​រក​ការ​ពឹង​ពាក់​លើ​កាក​បាទ​ក្រហម​អន្តរ​ជាតិ​ដើម្បី​ជួយ​ដល់​ទាហាន​កម្ពុជា​១៨​រូប​ដែល​ថៃ​ចាប់​យក​ទៅ​ នៅក្រោយ​បទ​ឈប់​បាញ់​តែ​មិន​ទាន់​បាន​បញ្ជូន​មក​វិញ​។​ គិត​ត្រឹម​ថ្ងៃ​ទី​៤​ខែ​សីហា​នេះ​ មាន​ទាហាន​ខ្មែរ​តែ​២​រូប ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ប្រគល់​មក​វិញ​ ដោយ​ស្ថិត​ក្នុង​ស្ថាន​ភាព​របួស​។

តើសហគមន៍អន្តរជាតិគួរមានយន្តការបែបណា ដើម្បីឲ្យថៃគោរពបទឈប់បាញ់ជាមួយកម្ពុជា?

ក្រោយកម្ពុជា-ថៃ សម្រេចបាននូវបទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃតែងចោទប្រក

តើសហគមន៍អន្តរជាតិគួរមានយន្តការបែបណា ដើម្បីឲ្យថៃគោរពបទឈប់បាញ់ជាមួយកម្ពុជា?

ក្រោយកម្ពុជា-ថៃ សម្រេចបាននូវបទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃតែងចោទប្រកាន់កម្ពុជាថាបានរំលោភបទឈប់បាញ់ម្តងជាពីរដង។ ប៉ុន្តែកម្ពុជាបានច្រានចោល និងបញ្ជាក់ថាខ្លួនតែងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានតាមអនុលោមច្បាប់អន្តរជាតិ។ អ្នកជំនាញកិច្ចការអន្តរជាតិនានា បានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់រវាងកម្ពុជា និងថៃនាពេលនេះ ដែលតម្រូវឲ្យសហគមន៍អន្តរជាតិចាត់តាំងក្រុមសង្កេតការណ៍ឯករាជ្យជាបន្ទាន់ក្នុងការតាមដាន។ តាមក្រុមអ្នកជំនាញ សហគមន៍អន្តរជាតិត្រូវមានវិធានការច្បាស់លាស់មួយ ក្នុងការដាក់សម្ពាធ ឬទណ្ឌកម្មចំពោះភាគីថៃប្រសិនបើនៅតែបន្តរំលោភបទឈប់បាញ់។ ស្ថិតក្នុងអំឡុងពេលនេះ តើសហគមន៍អន្តរជាតិមានតួនាទីយ៉ាងណា ដើម្បីឲ្យភាគីថៃគោរពបទបាញ់ជាមួយកម្ពុជា?

លីបង់៖ ៥ឆ្នាំក្រោយផ្ទុះនៅកំពង់ផែបេរូត ការស៊ើបអង្កេតរកមូលហេតុពិតបន្តគ្មានពន្លឺ

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ជាខួប៥ឆ្នាំគត់នៃហេតុការណ៍ផ្ទុះដ៏មហន្តរាយនៅកំពង់ផែបេរូតប្រទេស

លីបង់៖ ៥ឆ្នាំក្រោយផ្ទុះនៅកំពង់ផែបេរូត ការស៊ើបអង្កេតរកមូលហេតុពិតបន្តគ្មានពន្លឺ

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ជាខួប៥ឆ្នាំគត់នៃហេតុការណ៍ផ្ទុះដ៏មហន្តរាយនៅកំពង់ផែបេរូតប្រទេសលីបង់។ ការផ្ទុះដ៏ធំសម្បើមនេះ បណ្តាលឲ្យស្លាប់មនុស្សជាង ២៣០នាក់ និងរបួសច្រើនពាន់នាក់។ តែរហូតមកទល់ពេលនេះការស៊ើបអង្កេតស្វែងរកមូលហេតុពិតនៃសោកនាដកម្មនោះបន្តគ្មានពន្លឺនៅឡើយ ហើយយុត្តិធម៌សម្រាប់ជនរងគ្រោះក៏នៅឆ្ងាយពីក្តីសង្ឃឹម។

ពលរដ្ឋខ្មែរនៅក្រៅប្រទេសចេញធ្វើបាតុកម្មទាមទារឲ្យថៃគោរពបទឈប់បាញ់

ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តាប្រទេសនានា តួយ៉ាងអង់គ្លេស ​បារាំង និង​កាណាដា នាំគ្នា​ធ្វ

ពលរដ្ឋខ្មែរនៅក្រៅប្រទេសចេញធ្វើបាតុកម្មទាមទារឲ្យថៃគោរពបទឈប់បាញ់

ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្តាប្រទេសនានា តួយ៉ាងអង់គ្លេស ​បារាំង និង​កាណាដា នាំគ្នា​ធ្វើបាតុកម្មទាមទារឲ្យមានសន្តិភាព និងដោះលែងទាហានកម្ពុជា ដែលត្រូវកងយោធាថៃចាប់ខ្លួនជាឈ្លើយសឹក។  អ្នកវិភាគយល់ថា ការធ្វើបាតុកម្មនេះមិនអាចគាបថៃឲ្យគោរពបទបាញ់នោះទេ លើក​លែងតែភាគីកម្ពុជា និងថៃ ធានាឲ្យបាននូវ​​យន្តការតាមដានរឹងមំាមួយពីអ្នកសង្កេតការណ៍ឯករាជ្យ ក្នុងការ​ឃ្លាំមើលស្ថានភាពទូទៅនៅតាមព្រំដែន ខ្មែរ និងថៃ។

អ្នកនាំពាក្យ៖ សភាពការណ៍ជួរមុខនៅព្រំដែនខ្មែរ-ថៃ បន្តស្ងប់ស្ងាត់

សភាពការណ៍ជួរមុខទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលនៅជាប់ប្រទេសថៃ  បានបន្តស្ថិតនៅក្នុងភា

អ្នកនាំពាក្យ៖ សភាពការណ៍ជួរមុខនៅព្រំដែនខ្មែរ-ថៃ បន្តស្ងប់ស្ងាត់

សភាពការណ៍ជួរមុខទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលនៅជាប់ប្រទេសថៃ  បានបន្តស្ថិតនៅក្នុងភាពប្រក្រតី ពោលគឺមិនមានការផ្ទុះអាវុធ រវាងកងទ័ពកម្ពុជា និងថៃ ខណៈទាហានកម្ពុជារក្សាការប្រុងប្រយ័ត្នខ្ពស់ ហើយកម្ពុជាក៏បន្តគោរពយ៉ាងម៉ឺងម៉ាត់បទឈប់បាញ់ដែលភាគីកម្ពុជា និងថៃទទួលបាននៅប្រទេសម៉ាឡេស៊ី កាលពីខែកក្កដា ឆ្នាំ២០២៥។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។ អ្នកនាំពាក្យរូបនេះដដែលបានបញ្ជាក់ថា គិតត្រឹមម៉ោង១១ ព្រឹកថ្ងៃទី ៤ ខែសីហា កងយោធាថៃ ក៏នៅមិនទាន់បញ្ជូនទាហានខ្មែរ ១៨នាក់ដែលយោធាថៃបានចាប់ជាឈ្លើយសឹក ក្រោយបទឈប់បាញ់ចូលធរមានកាលពីម៉ោង១២ រំលង អធ្រាត្រ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។

កម្ពុជាផ្តល់សារសំខាន់លើបទឈប់បាញ់ តែថៃចោទកម្ពុជាថាខ្វះភាពស្មោះត្រង់

នៅថ្ងៃអង្គារ ទី២៩​ ខែកក្កដា ឆ្នាំ២០២៥នេះ ថៃបានប្រកាសចោទកម្ពុជាចំៗ ថាបានបំពានបទឈប់បាញ់ ដែលភ

កម្ពុជាផ្តល់សារសំខាន់លើបទឈប់បាញ់ តែថៃចោទកម្ពុជាថាខ្វះភាពស្មោះត្រង់

នៅថ្ងៃអង្គារ ទី២៩​ ខែកក្កដា ឆ្នាំ២០២៥នេះ ថៃបានប្រកាសចោទកម្ពុជាចំៗ ថាបានបំពានបទឈប់បាញ់ ដែលភាគីកម្ពុជា និងថៃ ទើបឯកភាពគ្នាកាលពីថ្ងៃចន្ទ នៅប្រទេសម៉ាឡេស៊ី។ រដ្ឋាភិបាលទីក្រុងបាងកកបានលើកឡើងថា កងទ័ពកម្ពុជា បានបើកការវាយប្រហារដោយគ្មានគោលដៅពិតប្រាកដលើតំបន់នានាក្នុងទឹកដីថៃ នៅតាមព្រំដែន។ តែកម្ពុជា​បានបដិសេធចោលយ៉ាងដាច់អហង្ការនូវរាល់ព័ត៌មានដែលថា កម្ពុជារំលោភបទឈប់បាញ់ និងថាជាការចោទប្រកាន់មិនមានការពិត ប្រឌិត និងគ្មានមូលដ្ឋាន។

ក្រសួងមហាផ្ទៃហាមដាច់ខាតការបង្ហោះដ្រូនក្នុងខេត្តចំនួន ៩ របស់កម្ពុជា

ក្រសួងមហាផ្ទៃកម្ពុជាបានហាមឃាត់ជាដាច់ខាតក្នុងការបង្ហោះដ្រូនក្នុងខេត្តទាំងអស់ដែលនៅជាប់ព្

ក្រសួងមហាផ្ទៃហាមដាច់ខាតការបង្ហោះដ្រូនក្នុងខេត្តចំនួន ៩ របស់កម្ពុជា

ក្រសួងមហាផ្ទៃកម្ពុជាបានហាមឃាត់ជាដាច់ខាតក្នុងការបង្ហោះដ្រូនក្នុងខេត្តទាំងអស់ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តខ្លះទៀត ដែលមិននៅជាប់ព្រំដែន។ បំរាមនេះគឺក្រោមហេតុផលការពារសន្តិសុខ និងសុវត្ថិភាពជាតិ អំឡុងពេលថៃកំពុងមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា។ តាមក្រសួងមហាផ្ទៃ ត្រូវផ្អាកការបង្ហោះដ្រូនរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣ខែសីហាតទៅ បើពុំដូច្នោះអ្នកល្មើសនឹងត្រូវប្រឈមតាមច្បាប់។

ក្រសួងការពារជាតិកម្ពុជា៖ ថៃ​ទើបបញ្ជូនគ្រឿងចក្រ និងកម្លាំងប្រដាប់អាវុធចូលតំបន់អានសេះ

នៅថ្ងៃទី៤ ខែសីហានេះ​ ថៃបានបញ្ជូនគ្រឿងចក្រ និង​កម្លាំងប្រដាប់អាវុធគ្រប់ដៃចូលតំបន់អានសេះក្

ក្រសួងការពារជាតិកម្ពុជា៖ ថៃ​ទើបបញ្ជូនគ្រឿងចក្រ និងកម្លាំងប្រដាប់អាវុធចូលតំបន់អានសេះ

នៅថ្ងៃទី៤ ខែសីហានេះ​ ថៃបានបញ្ជូនគ្រឿងចក្រ និង​កម្លាំងប្រដាប់អាវុធគ្រប់ដៃចូលតំបន់អានសេះក្នុងខេត្តព្រះវិហារ និងតំបន់ផ្សេងទៀតដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ​នេះជាការគូសបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃទី​៤ សីហា​នេះ។ មិនត្រឹមតែប៉ុណ្ណឹងទេ និង​បើ​តាមលោកស្រី ម៉ាលី សុជាតា យោធា​ថៃថែមទាំងហ៊ានរាយបន្លាលួស ទោះបីកងកម្លាំងកម្ពុជាបានហាមយ៉ាងណាក៏ដោយ​។

Get more results via ClueGoal