ហេតុអ្វីអាមេរិកខំខ្នះខ្នែងចេញមុខសម្របសម្រួលដោះស្រាយជម្លោះកម្ពុជា-ថៃ?
newsare.net
ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ កាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកដែលជហេតុអ្វីអាមេរិកខំខ្នះខ្នែងចេញមុខសម្របសម្រួលដោះស្រាយជម្លោះកម្ពុជា-ថៃ?
ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ កាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកដែលជាបងធំទី១ពិភពលោកបានចេញមុខភ្លាមៗមកសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរ និងបានបន្តតាមដានការអនុវត្តបទឈប់បាញ់គ្នានោះយ៉ាងដិតដល់ថែមទៀតផង។ ជាមួយគ្នានេះ នៅថ្ងៃទី៧ ខែសីហា មេបញ្ជាការកងកម្លាំងប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ក្នុងគ្រាដែលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទៀ សីហា ក៏បានអះអាងថា អាមេរិកនឹងផ្តល់ជំនួយចំបាច់នានាក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យមានប្រសិទ្ធិភាព ឈានទៅដល់ការកសាងសន្តិភាពឋិតថេរមួយ នៅតាមបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា អាមេរិកកំពុងបង្ហាញពីឥទ្ធិពលរបស់ខ្លួនក្នុងការរក្សាសណ្តាប់ធ្នាប់ពិភពលោក ក្នុងនាមជាប្រទេសមហាអំណាចដែលស្រឡាញ់សន្តិភាព តែមិនមែនក្នុងន័យទប់ឥទ្ធិពលរបស់ចិនដែលកំពុងរីកធំក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះឡើយ។ Read more