អាល្លឺម៉ង់នឹងពន្យារការត្រួតពិនិត្យនៅច្រកព្រំដែនដើម្បីទប់ស្កាត់ បង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់
newsare.net
រដ្ឋាភិបាលថ្មីរបស់អាល្លឺម៉ង់ទំនងមិនបោះបង់ចោលនយោបាយប្រយុទ្ធប្រឆាំងនឹងជនអន្តោប្រវេអាល្លឺម៉ង់នឹងពន្យារការត្រួតពិនិត្យនៅច្រកព្រំដែនដើម្បីទប់ស្កាត់ បង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់
រដ្ឋាភិបាលថ្មីរបស់អាល្លឺម៉ង់ទំនងមិនបោះបង់ចោលនយោបាយប្រយុទ្ធប្រឆាំងនឹងជនអន្តោប្រវេសន៍។ ខណៈពេលដែលយុទ្ធនាការរឹតបន្តឹងការត្រួតពិនិត្យច្រកព្រំដែនត្រូវចប់នៅថ្ងៃទី ១៦កញ្ញាខាងមុខ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ទី ៧ សីហាបានអះអាងថា អាល្លឺម៉ង់នឹងពន្យារវិធានការត្រួតពិនិត្យច្រកព្រំដែន សម្រាប់រយៈពេល៦ខែទៅមុខទៀត។ ការរឹតបន្តឹងច្រកព្រំដែនក្នុងហេតុផលប្រយុទ្ធប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ បានធ្វើឲ្យប្រទេសជិតខាងរបស់អាល្លឺម៉ង់មានការអាក់អន់ ថ្នាំងថ្នាក់ចិត្តជាខ្លាំង។ ប៉ូឡូញផ្ទាល់ដែលប្រឆាំងនឹងការស្តាររបាំងរនាំងរវាងប្រទេសអឺរ៉ុបក្នុងលំហស្ហិនហ្កិន ក៏បានប្រតិកម្មតបនឹងអាល្លឺម៉ង់ ដោយការរឹតបន្តឹងច្រកចេញចូលនៅព្រំដែនរបស់ខ្លួនជាមួយអាល្លឺម៉ង់។ Read more