បណ្ឌិត ឌុច ដារិន្ទ៖ ការបន្តយកពន្ធលើទំនិញជជុះពីអាមេរិកជាការលើកកម្ពស់សុខុមាលភាពពលរដ្ឋខ្មែរ
newsare.net
យោងតាមអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកចបណ្ឌិត ឌុច ដារិន្ទ៖ ការបន្តយកពន្ធលើទំនិញជជុះពីអាមេរិកជាការលើកកម្ពស់សុខុមាលភាពពលរដ្ឋខ្មែរ
យោងតាមអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិកចុះថ្ងៃទី៨សីហានេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តអត្រាពន្ធគយសូន្យភាពរយចំពោះមុខទំនិញ ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និងនាំចូលមកកម្ពុជាពីសហរដ្ឋអាមេរិកផ្ទាល់។ តាមអនុក្រឹត្យ ទំនិញអាមេរិកដែលកម្ពុជាមិនយកពន្ធគឺ មិនមែនជាទំនិញជជុះ ឬទំនិញប្រើប្រាស់រួចហើយនោះទេ។ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកវិភាគសេដ្ឋកិច្ចយល់ថា ការសម្រេចឱ្យអនុវត្តអត្រាពន្ធគយសូន្យភាគរយចំពោះមុខទំនិញ ដែលបានកំណត់ខាងលើនេះនឹងចូលរួមដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។ អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានសម្តែងការគាំទ្រផងដែរ ចំពោះការបន្តយកពន្ធលើទំនិញជជុះពីសហរដ្ឋអាមេរិក ដោយលោកយល់ថាទោះទំនិញប្រភេទនេះតម្លៃថោក តែវាបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានកម្ពុជា។ Read more