Cambodia



Zita Oligui Nguema indignée après le meurtre de la petite Esther

La Première Dame, Madame Zita Oligui Nguema, a fermement condamné l'acte qualifié d'« abject et inhumain » ayant coûté la vie à la jeune Esther. Elle a affirmé qu'aucune société ne pouvait tolérer de tels crimes et qu'aucun enfant ne devrait subi

ចំនួន​ពល​រដ្ឋជប៉ុន​​​ធ្លាក់​ចុះ​​ខ្លាំង ដល់​កំរិត​ឯតទគ្គកម្ម​ថ្មី

ចំនួន​ប្រជាពលរដ្ឋ​​ជប៉ុន​នៅ​ឆ្នាំ​២០២៥ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មានទេ ​គិត

ចំនួន​ពល​រដ្ឋជប៉ុន​​​ធ្លាក់​ចុះ​​ខ្លាំង ដល់​កំរិត​ឯតទគ្គកម្ម​ថ្មី

ចំនួន​ប្រជាពលរដ្ឋ​​ជប៉ុន​នៅ​ឆ្នាំ​២០២៥ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មានទេ ​គិត​តាំង​ពី​ប្រទេស​ផ្តើម​ធ្វើ​​កំណត់​ត្រា​​ជំរឿនប្រជាជន​មក។ លទ្ធផល​នៃ​ជំរឿននេះ​ ​បាន​បញ្ជាក់​ឱ្យ​ឃើញកាន់​តែ​ច្បាស់​​អំពី​​ស្ថានភាព​​ចាស់​ជរា​របស់​ប្រជាជន​ជប៉ុន ដែល​រដ្ឋាភិបាល​បាន​ចាត់​ទុក​ជា ស្ថាន​ភាពបន្ទាន់​។

តើករណីផ្ទុះមីនរបួសទាហានថៃជាថ្មី អាចជាល្បិចដើម្បីឈ្លានពានមកលើកម្ពុជាម្តងទៀត?

ថៃអះអាងថាទាហានរបស់ខ្លួន៣រូប បានរងរបួសក្នុងហេតុការណ៍ផ្ទុះមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ កាល

តើករណីផ្ទុះមីនរបួសទាហានថៃជាថ្មី អាចជាល្បិចដើម្បីឈ្លានពានមកលើកម្ពុជាម្តងទៀត?

ថៃអះអាងថាទាហានរបស់ខ្លួន៣រូប បានរងរបួសក្នុងហេតុការណ៍ផ្ទុះមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃសៅរ៍ទី៩សីហា អំឡុងពេលពួកគេដើរល្បាតដោយរាយបន្លាលួស។ ក្រសួងការបរទេសថៃក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងបានចោទប្រកាន់មកភាគីកម្ពុជាថា បានដាក់មីនថ្មីនៅតាមព្រំដែនដែលរំលោភមកលើដែនអធិបតេយ្យភាពរបស់ខ្លួន។ តែព័ត៌មាននេះ ត្រូវបានបដិសេធដោយភាគីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិ បង្ហាញកង្វល់ថា ហេតុការណ៍ផ្ទុះមីនជាថ្មីនេះ អាចជាចេតនារបស់ថៃ ចិញ្ចឹមចិត្តចង់ឈ្លានពានកម្ពុជាជាថ្មីម្តងទៀត។

អាមេរិកចង់ប្រើកម្លាំងយោធាទៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀន នៅអាមេរិកឡាទីន

បណ្តាញសារព័ត៌មានអាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រ ទី៨ សីហា ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ប

អាមេរិកចង់ប្រើកម្លាំងយោធាទៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀន នៅអាមេរិកឡាទីន

បណ្តាញសារព័ត៌មានអាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រ ទី៨ សីហា ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យយោធាទាំងអស់ត្រៀមខ្លួនចេញទៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀន នៅអាមេរិកឡាទីន។ ក្រោយពីទទួលបានដំណឹងនេះភ្លាម លោកស្រីប្រធានាធិបតីម៉ិកស៊ិកបានជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់យោធាអាមេរិក នៅលើទឹកដីរបស់ខ្លួន។

ហេតុ​អ្វី​ក្រុម​ប្រទេស​ផលិត​ប្រេង​ រារាំង​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក?

កិច្ចប្រជុំ​អន្តរជាតិ​នៅ​ក្រុង​ហ្សឺណែវ ដើម្បី​តាក់តែង​សន្ធិសញ្ញាពិភពលោក​​ប្រឆាំង​ប្លាស្

ហេតុ​អ្វី​ក្រុម​ប្រទេស​ផលិត​ប្រេង​ រារាំង​សន្ធិសញ្ញា​ប្រឆាំង​ប្លាស្ទិក?

កិច្ចប្រជុំ​អន្តរជាតិ​នៅ​ក្រុង​ហ្សឺណែវ ដើម្បី​តាក់តែង​សន្ធិសញ្ញាពិភពលោក​​ប្រឆាំង​ប្លាស្ទិក​ គ្មានការ​ជឿន​លឿន​ទៅ​មុខ​​ទេ។ នេះ​បើ​តាម​តំណាង​ការទូត​អេក្វាទ័រ ដែល​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិស្តីពី​ប្លាស្ទិក។ ក្រុម​ប្រទេស​ផលិត​ប្រេង​បន្ត​រារាំង​ ហើយ​ប្រឆាំង​នឹង​ការ​កាត់​បន្ថយ​ប្លាស្ទិក​នៅ​លើ​ពិភពលោក​យ៉ាង​ខ្លាំង។ ហេតុអ្វី? ព្រោះ​តែ​ប្រយោជន៍​ហិរញ្ញវត្ថុឬ?

លោក ​ត្រាំ ​នឹង​ជួប​​លោក​ពូទីន នៅ​អាឡាស្កា ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន

លោកប្រធានាធិបតី​​ដូណាល់ត្រាំនឹង​ជួបសមភាគី​រុស្ស៊ី​​លោក​ពូទីន​ នៅ​ថ្ងៃ​ទី​១៥​សីហា​ នៅរដ្

លោក ​ត្រាំ ​នឹង​ជួប​​លោក​ពូទីន នៅ​អាឡាស្កា ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន

លោកប្រធានាធិបតី​​ដូណាល់ត្រាំនឹង​ជួបសមភាគី​រុស្ស៊ី​​លោក​ពូទីន​ នៅ​ថ្ងៃ​ទី​១៥​សីហា​ នៅរដ្ឋ​​អាឡាស្កា របស់​សហរដ្ឋ​អាមេរិក។ ម៉ូស្គូ​ក៏​បាន​បញ្ជាក់ថា​ពិត​ជា​នឹង​មាន​ជំនួប​រវាង​មេដឹកនាំកំពូល​ទាំង​ពីរ ដើម្បី​ជជែក​ដោះស្រាយ​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន។ ​ការ​ធ្វើ​សម្បទាន ទឹក​ដី ជាចំណុច​ដ៏​សំខាន់​មួយ​នៃកិច្ច​ពិភាក្សានេះ។ នេះ​​​បើ​តាម​ការ​អះអាង​របស់​លោកដូណាល់​ត្រាំ។ គ្មាន​ចំណែក​ក្នុង​ជំនួប​ លោកប្រធានាធិបតី​អ៊ុយក្រែន បាន​ព្រមាន​នៅ​ថ្ងៃ​សៅរ៍​នេះ ថា អ៊ុយក្រែន​មិន​ព្រម​បោះបង់​ទឹក​ដីរងការ​ឈ្លានពាន​​ទេ ឯ​ការ​សម្រេចចិត្ត​​ដោយ​គ្មាន​អ៊ុយក្រែន ជា​សេចក្តី​សម្រេច​ប្រឆាំង​សន្តិភាព។

សង្គ្រាម​អ៊ុយក្រែន៖ មុន​ជំនួប​ត្រាំ-ពូទីន អឺរ៉ុប​អំពាវនាវ​​ឱ្យ​បន្ត​ដាក់​​គំនាប​លើ​រុស្ស៊ី

ជំនួប​រវាង​​លោក​ដូណាល់ត្រាំ​និង​លោក​ពូទីន នៅ​ថ្ងៃទី​១៥​សីហា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​

សង្គ្រាម​អ៊ុយក្រែន៖ មុន​ជំនួប​ត្រាំ-ពូទីន អឺរ៉ុប​អំពាវនាវ​​ឱ្យ​បន្ត​ដាក់​​គំនាប​លើ​រុស្ស៊ី

ជំនួប​រវាង​​លោក​ដូណាល់ត្រាំ​និង​លោក​ពូទីន នៅ​ថ្ងៃទី​១៥​សីហា ដើម្បី​ស្វែង​រក​ដំណោះស្រាយ​បិទ​បញ្ចប់​សង្គ្រាម ដោយ​​ឱ្យ​អ៊ុយក្រែនធ្វើ​សម្បទាន​ទឹក​ដី កំពុង​ធ្វើ​ឱ្យ​ក្រុង​កៀវ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ហ្សេឡេនស្គី​បាន​ប្រកាស​ច្រាន​ចោល​ជា​ស្រេចមិន​ទទួល​យក​កិច្ចព្រមព្រៀង​ដែល​ធ្វើ​បាត់បង់​ទឹក​ដី​ទេ។ ចំណែក​អឺរ៉ុប​​ក៏​កំពុង​ខ្នះ​ខ្នែង​បញ្ចេញ​សំឡេង និង​បញ្ជាក់​អំពី​ការ​គាំទ្រ​ឥតងាករេ​​ជាមួយ​អ៊ុយក្រែន​។

អ៊ីស្រាអែល៖ គ្រួសារចំណាប់ខ្មាំងធ្វើបាតុកម្មប្រឆាំងនឹងផែនការគ្រប់គ្រងតំបន់ហ្កាហ្សា

ប្រជាជានអ៊ីស្រាអែលរាប់រាប់ម៉ឺននាក់ ដែលភាគច្រើនជាក្រុមគ្រួសារចំណាប់ខ្មាំងបានចេញធ្វើបាតុក

អ៊ីស្រាអែល៖ គ្រួសារចំណាប់ខ្មាំងធ្វើបាតុកម្មប្រឆាំងនឹងផែនការគ្រប់គ្រងតំបន់ហ្កាហ្សា

ប្រជាជានអ៊ីស្រាអែលរាប់រាប់ម៉ឺននាក់ ដែលភាគច្រើនជាក្រុមគ្រួសារចំណាប់ខ្មាំងបានចេញធ្វើបាតុកម្ម នៅថ្ងៃសៅរ៍ ទី៩ សីហា ទាមទារឱ្យបិទបញ្ចប់សង្រ្គាមនៅហ្កាហ្សា និងដោះលែងចំណាប់ខ្មាំងជាបន្ទាន់ដែលឋិតក្នុងដៃក្រុមហាម៉ាស។ បាតុករបានផ្ទុះកំហឹងកាន់តែខ្លាំងឡើងប្រឆាំងនឹងផែនការវាយលុកចូលគ្រប់គ្រងតំបន់ហ្កាហ្សារបស់រដ្ឋាភិបាលអ៊ីស្រាអែល ព្រោះយល់ថា គម្រោងការថ្មីនេះ នឹងនាំគ្រោះថ្នាក់ដល់អាយុជីវិតរបស់ចំណាប់ខ្មាំងទៅវិញទេ។

អាមេនី និងអាស៊ែបៃហ្សង់ចុះកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបិទបញ្ចប់ជម្លោះដណ្តើមទឹកដី ជានិរន្តរ៍

លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសនៅសេតវិមាន កាលពីថ្ងៃសុក្រ ទី៨ សីហា ថា អាមេនី និ

អាមេនី និងអាស៊ែបៃហ្សង់ចុះកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបិទបញ្ចប់ជម្លោះដណ្តើមទឹកដី ជានិរន្តរ៍

លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានប្រកាសនៅសេតវិមាន កាលពីថ្ងៃសុក្រ ទី៨ សីហា ថា អាមេនី និងអាស៊ែបៃហ្សង់ យល់ព្រមបិទបញ្ចប់ជម្លោះដណ្តើមទឹកដីគ្នា ជាង៣០ឆ្នាំ។ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជានិរន្តរ៍ មេដឹកនាំនៃប្រទេសទំាងពីរបានថែមទាំងស្នើដាក់លិខិតគាំទ្របេក្ខភាព លោក ដូណាល់ ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាពផង។

លោក ហ៊ុន សែន ថាសង្គ្រាមកម្ពុជា និងថៃបានផ្ទេរពីការប្រើអាវុធមកប្រើជំពាមកៅស៊ូ

លោក​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា បាន​បញ្ចេញ​ប្រតិ​កម្ម​នៅ​យប់​ថ្ងៃ​ទី​៨​ ខែ​សីហាថ

លោក ហ៊ុន សែន ថាសង្គ្រាមកម្ពុជា និងថៃបានផ្ទេរពីការប្រើអាវុធមកប្រើជំពាមកៅស៊ូ

លោក​ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា បាន​បញ្ចេញ​ប្រតិ​កម្ម​នៅ​យប់​ថ្ងៃ​ទី​៨​ ខែ​សីហាថា​ សង្គ្រាម​ព្រំដែន​កម្ពុជា-ថៃ បាន​ផ្ទេរ​ពី​សង្គ្រាម​ប្រើ​ប្រាស់​អាវុធ​ មក​ជា​សង្រ្គាម​ប្រើ​ប្រាស់​ជំពាម​កៅ​ស៊ូ​បាញ់​ដោយ​គ្រាប់​ឃ្លី និង​កូន​ដុំ​ដែក​។​ តាម​អតីត​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ រឿង​នេះ​បើ​មើល​មួយ​ភ្លែត​ដូច​ជា​រឿង​កំប្លែង​ ឬ​ជា​រឿង​តូច​តាច​ តែ​បើ​ពិនិត្យ​ឲ្យ​ស៊ី​ជម្រៅ វា​ជា​រឿង​ធំ​ ប្រសិន​បើ​មិន​ទប់​ស្កាត់​បាន​ទេ​នោះ​។

ស្នឹមបៃតងជួយអ្នកជំនាញបារាំងឲ្យស្វែងរកឃើញរូបរាងល្អឯករបស់ព្រះវិស្ណុផ្ទំ

មានវត្តមានជាពិសេសនៅទឹកដីបារាំងនៅក្នុងក្របខ័ណ្ឌនៃការជួសជុល និងការតាំងពិព័រណ៌នៅសារមន្ទីរជ

ស្នឹមបៃតងជួយអ្នកជំនាញបារាំងឲ្យស្វែងរកឃើញរូបរាងល្អឯករបស់ព្រះវិស្ណុផ្ទំ

មានវត្តមានជាពិសេសនៅទឹកដីបារាំងនៅក្នុងក្របខ័ណ្ឌនៃការជួសជុល និងការតាំងពិព័រណ៌នៅសារមន្ទីរជាតិបារាំងហ្គីមេ រហូតដល់ខែកញ្ញា ប្រតិមាព្រះវិស្ណុផ្ទំធ្វើពីសំរឹទ្ធមកពីប្រាសាទមេបុណ្យខាងលិចត្រូវបានអ្នកជំនាញបារាំងសិក្សាវិភាគរកឃើញជាច្រើនចំណុច។ ការរកឃើញដែលបានជួយបញ្ចប់ចម្ងល់មួយចំនួន និងបង្កើតភាពភ្ញាក់ផ្អើលក្នុងចំណោមអ្នកស្រាវជ្រាវបារាំង។ នៅក្នុងបទយកការណ៍របស់ឈាង បុប្ផានៅថ្ងៃនេះ លោកអ្នកនាងអាចស្តាប់ការពន្យល់របស់អ្នកជំនាញបារាំងម្នាក់ទៀត គឺ លោក David Bourgarit សាស្ត្រាចារ្យ និងជាវិស្វករផ្នែកលោហៈនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងជួសជុលនៃសារមន្ទីរបារាំង C2RMF។

អាល្លឺម៉ង់ចាត់វិធានការក្តៅ ដោយ​សម្រេច​ផ្អាក មិននាំចេញអាវុធទៅអ៊ីស្រាអែល

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ចាត់វិធានការ​ដាក់ពិន័យ​អ៊ីស្រាអែល បន្ទាប់ពីប្រមុខ​រដ្ឋាភិបាល​

អាល្លឺម៉ង់ចាត់វិធានការក្តៅ ដោយ​សម្រេច​ផ្អាក មិននាំចេញអាវុធទៅអ៊ីស្រាអែល

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ចាត់វិធានការ​ដាក់ពិន័យ​អ៊ីស្រាអែល បន្ទាប់ពីប្រមុខ​រដ្ឋាភិបាល​របស់​ប្រទេស​នេះបញ្ជាឲ្យកងទ័ពចូលគ្រប់គ្រងហ្កាហ្សាទាំងមូល។ ប្រតិកម្ម​ទៅនឹង​ផែនការវាយលុកចូលគ្រប់គ្រង​ទឹកដីហ្កាហ្សា នាយករដ្ឋមន្រ្តីអាល្លឺម៉ង់​កាលពីថ្ងៃ​សុក្រទី ៨ សីហាបាន​ប្រកាស​​ផ្អាកការនាំចេញអាវុធទៅអ៊ីស្រាអែល។ សង្ស័យថា ​យុទ្ធសាស្រ្ត​របស់​អ៊ីស្រាអែលគ្មាន​ប្រសិទ្ធភាព​ដើម្បី ​រំដោះចំណាប់ខ្មាំង និង​ដកអាវុធ​ពីក្រុមហាម៉ាស ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់នៅបាន​ព្រមាន​អ៊ីស្រាអែល​កុំ​ឲ្យរាលដាល​ភ្លើងសង្រ្គាម​ចូលទៅក្នុង​ទឹកដី​ស៊ីហ្សកដានី​របស់​ប៉ាឡេស្ទីន។

បារាំង៖ ស្លាប់ម្នាក់ របួស​ច្រើ​ននាក់​ ព្រោះ​ភ្លើង​ឆេះព្រៃ នៅ​ភាគខាងត្បូង

នៅប៉ែក​ខាង​ត្បូង​ប្រទេស​បារាំងជាប់​នឹង​​​អេស្ប៉ាញ​ ភ្លើង​ឆេះព្រៃ​រាប់​ម៉ឺនហិកតារ​ បាន​ប

បារាំង៖ ស្លាប់ម្នាក់ របួស​ច្រើ​ននាក់​ ព្រោះ​ភ្លើង​ឆេះព្រៃ នៅ​ភាគខាងត្បូង

នៅប៉ែក​ខាង​ត្បូង​ប្រទេស​បារាំងជាប់​នឹង​​​អេស្ប៉ាញ​ ភ្លើង​ឆេះព្រៃ​រាប់​ម៉ឺនហិកតារ​ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្សម្នាក់ និង​របួស​ច្រើន​នាក់​។ អគ្គិភ័យចាប់ផ្តើម​ឆេះ​ តាំងពីថ្ងៃអង្គារ បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ ទី​៨ សីហា ហើយ​នៅតែ​ពុំ​ទាន់​រលត់​ទៀត​។​

រយៈពេល១ខែ ពលករខ្មែរសម្រុកចេញពីថៃជាង ៨០ម៉ឺននាក់

គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ពលករខ្មែរជាង ៨០ម៉ឺននាក់បានវិលត្រឡប់មកកាន់មាតុប្រទេសវិ

រយៈពេល១ខែ ពលករខ្មែរសម្រុកចេញពីថៃជាង ៨០ម៉ឺននាក់

គិតត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ពលករខ្មែរជាង ៨០ម៉ឺននាក់បានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រសួងការងារកម្ពុជា តាមរយៈអ្នកនាំពាក្យ លោក ស៊ុន មេសា បានធានាថា ពលករខ្មែរដែលមកពីថៃទាំងអស់នឹងទទួលបានការងារធ្វើគ្រប់ៗគ្នា។ ក្រសួងការងារកម្ពុជាបានចេញមុខមកធានាសាជាថ្មី ថានឹងដាក់ទោសទណ្ឌលើជនឆ្លៀតឱកាស ដែលចង់ទារប្រាក់ពីពលរដ្ឋ ជាថ្នូរនឹងការទទួលបានការងារ នៅក្នុងប្រទេសកម្ពុជា។

បណ្ឌិត ឌុច ដារិន្ទ៖ ការបន្តយកពន្ធលើទំនិញជជុះពី​អាមេរិកជាការ​លើកកម្ពស់សុខុមាលភាពពលរដ្ឋខ្មែរ

យោងតាមអនុក្រឹត្យស្តីពី​ការ​ដាក់ឱ្យអនុវត្ត​អត្រាពន្ធគយលើទំនិញ​​នាំចូល​ពីសហរដ្ឋអាមេរិក​ច

បណ្ឌិត ឌុច ដារិន្ទ៖ ការបន្តយកពន្ធលើទំនិញជជុះពី​អាមេរិកជាការ​លើកកម្ពស់សុខុមាលភាពពលរដ្ឋខ្មែរ

យោងតាមអនុក្រឹត្យស្តីពី​ការ​ដាក់ឱ្យអនុវត្ត​អត្រាពន្ធគយលើទំនិញ​​នាំចូល​ពីសហរដ្ឋអាមេរិក​ចុះថ្ងៃទី​៨សីហានេះ រដ្ឋាភិបាលកម្ពុជា​បានសម្រេច​ដាក់ឱ្យអនុវត្តអត្រាពន្ធគយសូន្យ​ភាពរយ​ចំពោះមុខទំនិញ​ ដែលមានដើមកំណើត​នៅសហរដ្ឋអាមេរិក និងនាំចូល​មកកម្ពុជាពីសហរដ្ឋអាមេរិកផ្ទាល់។ ​តាមអនុក្រឹត្យ ​​​ទំនិញអាមេរិកដែលកម្ពុជា​មិនយកពន្ធគឺ​ មិនមែនជា​ទំនិញជជុះ ឬទំនិញ​ប្រើប្រាស់រួច​ហើយ​​នោះទេ​។ លោក​បណ្ឌិត ឌុច ដារិន្ទ អ្នកវិភាគសេដ្ឋកិច្ចយល់ថា ការសម្រេច​ឱ្យអនុវត្តអត្រាពន្ធ​គយសូន្យភាគរយចំពោះមុខទំនិញ ដែលបាន​កំណត់ខាងលើនេះនឹងចូលរួម​​ដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។ ​​​អ្នកវិភាគសេដ្ឋកិច្ចរូបនេះ​បានសម្តែងការគាំ​​ទ្រផងដែរ ចំពោះ​ការ​បន្តយកពន្ធ​លើទំនិញជជុះ​ពី​សហរដ្ឋ​​អាមេរិក​ ដោយលោកយល់ថា​ទោះទំនិញប្រភេទនេះ​​តម្លៃថោក តែវាបង្កផល​ប៉ះពាល់ដល់​សុខភាព​សាធារណៈ និងបរិស្ថានកម្ពុជា​​​។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលសម្រេចបញ្ជាឲ្យកងទ័ពវាយចូល​គ្រប់​គ្រង​ទឹកដី​ហ្កាហ្សា​ទាំងមូល

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក បេនចាមិន នេតាន់យ៉ាហ៊ូ​ បាន​សម្រេច​បញ្ជា​ឲ្យ​កងទ័ព​អ៊ីស្រា

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលសម្រេចបញ្ជាឲ្យកងទ័ពវាយចូល​គ្រប់​គ្រង​ទឹកដី​ហ្កាហ្សា​ទាំងមូល

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក បេនចាមិន នេតាន់យ៉ាហ៊ូ​ បាន​សម្រេច​បញ្ជា​ឲ្យ​កងទ័ព​អ៊ីស្រាអែល​វាយលុក​ចូល​គ្រប់​គ្រង​ទឹកដីហ្កាហ្សា​ទាំងមូល​។ ​ អង្គការ​សហប្រជាជាតិ ​មហា​អំណាច​អង់គ្លេសនិង​ចិន​ បានបង្ហាញ​ជំហរ​​ជំទាស់ និង​ប្រាប់​អ៊ីស្រាអែល​ឲ្យ​បញ្ចប់​សកម្មភាព​សឹកចម្បាំង​​ជាបន្ទាន់។​  

កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី៨ ខែ​សីហា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី៨ ខែ​សីហា ឆ្នាំ២០២៥ ដោយ សាំ ឧត្តម

កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី៨ ខែ​សីហា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រ ទី៨ ខែ​សីហា ឆ្នាំ២០២៥ ដោយ សាំ ឧត្តម

តើកិច្ចព្រមព្រៀងនៃGBC អាចដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ?

កម្ពុជា និង​ថៃសម្រេចបាននូវ​​ការឯកភាពគ្នាចំនួន ១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្

តើកិច្ចព្រមព្រៀងនៃGBC អាចដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ?

កម្ពុជា និង​ថៃសម្រេចបាននូវ​​ការឯកភាពគ្នាចំនួន ១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃព្រហស្បតិ៍ទី៧សីហាម្សិលមិញ​។ ១៣ចំណុចនោះមានទាក់ទងនឹងការអនុវត្តបទឈប់បាញ់ឲ្យខ្ជាប់ខ្ជួន និងយន្តការនានាដើម្បីបញ្ចៀសស្ថានការណ៍តានតឹង​ក្នុងជម្លោះ​​ព្រំដែនកម្ពុជា-ថៃ។ ទោះជាយ៉ាងនេះក្តី អ្នកជំនាញកិច្ចការអន្តរជាតិ យល់ថា កិច្ចព្រមព្រៀងទាំង ១៣ចំណុចនៃ GBC មិនទាន់អាចធានា​បានទាំងស្រុងនូវដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃនៅឡើយ។ 

មេដឹកនាំបរទេសចាត់ទុកកិច្ចព្រមព្រៀងនៃកិច្ចប្រជុំ GBC កម្ពុជា-ថៃ ជាជំហានស្តារសន្តិភាពឡើងវិញ

មេដឹកនាំបណ្តាប្រទេសមួយចំនួនទាំងក្នុងទ្វីបអាស៊ី និងលោកខាងលិចបានចេញមកស្វាគមន៍កិច្ចព្រមព្រ

មេដឹកនាំបរទេសចាត់ទុកកិច្ចព្រមព្រៀងនៃកិច្ចប្រជុំ GBC កម្ពុជា-ថៃ ជាជំហានស្តារសន្តិភាពឡើងវិញ

មេដឹកនាំបណ្តាប្រទេសមួយចំនួនទាំងក្នុងទ្វីបអាស៊ី និងលោកខាងលិចបានចេញមកស្វាគមន៍កិច្ចព្រមព្រៀងកម្ពុជា-ថៃ តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ចំពោះបណ្តាប្រទេសទាំងនោះ កិច្ចព្រមព្រៀងដែលសម្រេចបាន​នោះ​ជាជំហានដំបូងប្រកបដោយការស្ថាបនា និងសំខាន់បំផុតក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។

កម្មវិធីព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ ទី៧ ខែ​សីហា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃពុធ ទី៦ ខែ​សីហា ឆ្នាំ២០២៥ ដោយ ស៊ឹម ចាន់សំណាង

កម្មវិធីព័ត៌មានប្រចាំថ្ងៃព្រហស្បតិ៍ ទី៧ ខែ​សីហា ឆ្នាំ២០២៥

កម្មវិធីព័ត៌មានប្រចាំថ្ងៃពុធ ទី៦ ខែ​សីហា ឆ្នាំ២០២៥ ដោយ ស៊ឹម ចាន់សំណាង

អាល្លឺម៉ង់នឹងពន្យារការត្រួតពិនិត្យ​នៅច្រកព្រំដែនដើម្បី​ទប់ស្កាត់ បង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់

រដ្ឋាភិបាល​ថ្មីរបស់អាល្លឺម៉ង់ទំនង​មិន​បោះបង់ចោលនយោបាយ​ប្រយុទ្ធប្រឆាំង​នឹង​ជនអន្តោប្រវេ

អាល្លឺម៉ង់នឹងពន្យារការត្រួតពិនិត្យ​នៅច្រកព្រំដែនដើម្បី​ទប់ស្កាត់ បង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់

រដ្ឋាភិបាល​ថ្មីរបស់អាល្លឺម៉ង់ទំនង​មិន​បោះបង់ចោលនយោបាយ​ប្រយុទ្ធប្រឆាំង​នឹង​ជនអន្តោប្រវេសន៍។ ខណៈពេល​ដែល​យុទ្ធនាការ​រឹតបន្តឹង​ការត្រួតពិនិត្យ​ច្រកព្រំដែន​ត្រូវ​ចប់​នៅ​ថ្ងៃទី ១៦​កញ្ញា​ខាងមុខ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់ កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ៧ សីហា​បាន​អះអាងថា អាល្លឺម៉ង់​នឹង​ពន្យារវិធានការត្រួតពិនិត្យ​ច្រកព្រំដែន សម្រាប់​រយៈពេល​៦ខែ​ទៅមុខទៀត។ ការរឹតបន្តឹង​ច្រកព្រំដែន​ក្នុង​ហេតុផល​ប្រយុទ្ធប្រឆាំង​នឹង​ជនអន្តោប្រវេសន៍ខុសច្បាប់ បានធ្វើឲ្យ​ប្រទេស​ជិតខាងរបស់អាល្លឺម៉ង់មាន​ការអាក់អន់ ថ្នាំងថ្នាក់ចិត្ត​ជាខ្លាំង។ ប៉ូឡូញ​ផ្ទាល់​ដែលប្រឆាំង​នឹង​ការស្តាររបាំងរនាំងរវាងប្រទេស​អឺរ៉ុប​ក្នុង​លំហស្ហិនហ្កិន ក៏បាន​ប្រតិកម្ម​តប​នឹង​អាល្លឺម៉ង់ ដោយ​ការរឹតបន្តឹង​ច្រកចេញចូល​នៅ​ព្រំដែន​របស់ខ្លួនជាមួយអាល្លឺម៉ង់។

ហេតុអ្វីអាមេរិកខំខ្នះខ្នែងចេញមុខសម្របសម្រួលដោះស្រាយជម្លោះកម្ពុជា-ថៃ?

ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ កាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកដែលជ

ហេតុអ្វីអាមេរិកខំខ្នះខ្នែងចេញមុខសម្របសម្រួលដោះស្រាយជម្លោះកម្ពុជា-ថៃ?

ចាប់តាំងពីការផ្ទុះសង្គ្រាមរវាងកម្ពុជា-ថៃ កាលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកដែលជាបងធំទី១ពិភពលោកបានចេញមុខភ្លាមៗមកសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងភាគីជម្លោះទាំងពីរ និងបានបន្តតាមដានការអនុវត្តបទឈប់បាញ់គ្នានោះយ៉ាងដិតដល់ថែមទៀតផង។ ជាមួយគ្នានេះ នៅថ្ងៃទី៧ ខែសីហា មេបញ្ជាការកងកម្លាំងប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ក្នុងគ្រាដែលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទៀ សីហា ក៏បានអះអាងថា អាមេរិកនឹងផ្តល់ជំនួយចំបាច់នានាក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យមានប្រសិទ្ធិភាព ឈានទៅដល់ការកសាងសន្តិភាពឋិតថេរមួយ នៅតាមបន្ទាត់ព្រំដែនរបស់ប្រទេសទាំងពីរ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា អាមេរិកកំពុងបង្ហាញពីឥទ្ធិពលរបស់ខ្លួនក្នុងការរក្សាសណ្តាប់ធ្នាប់ពិភពលោក ក្នុងនាមជាប្រទេសមហាអំណាចដែលស្រឡាញ់សន្តិភាព តែមិនមែនក្នុងន័យទប់ឥទ្ធិពលរបស់ចិនដែលកំពុងរីកធំក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះឡើយ។ 

អាមេរិកខ្ចីដៃ​ឥណ្ឌា​សង្កត់ករុស្ស៊ីឲ្យ​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន

អត្រាពន្ធគយ​ថ្មី​របស់​សហរដ្ឋ​​អាមេរិក​ បានចូលជាធរមាន នៅ​ថ្ងៃទី​៧សីហានេះ​។ ក្នុង​​នោះ លោក​

អាមេរិកខ្ចីដៃ​ឥណ្ឌា​សង្កត់ករុស្ស៊ីឲ្យ​បញ្ចប់​សង្គ្រាម​នៅអ៊ុយក្រែន

អត្រាពន្ធគយ​ថ្មី​របស់​សហរដ្ឋ​​អាមេរិក​ បានចូលជាធរមាន នៅ​ថ្ងៃទី​៧សីហានេះ​។ ក្នុង​​នោះ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បានសម្រេចដំឡើង​ពន្ធគយបន្ថែម ដល់ទៅ​ ៥០% ​ចំពោះ​ទំនិញ​នាំចូល​ពី​ឥណ្ឌា។ នេះក៏ព្រោះតែចៅហ្វាយ​សេតវិមាន​អាមេរិកចង់​សំដៅ​ដាក់​សម្ពាធលើវិមាន​ក្រេមឡាំង​ ​ដ្បិ​តថា ឥណ្ឌាជា​ដៃគូ​ពាណិជ្ជកម្ម​របស់រុស្ស៊ី និង​ជួយ​ទិញប្រេង​ពីរុស្ស៊ី​។​ នៅ​ពេល​ភ្លាមៗនេះ សហគ្រិនឥណ្ឌា និង​ធុរជនបរទេស​​នៅស្រុក​ឥណ្ឌា កំពុងតែព្រួយ​បារម្ភ​អំពីការ​ក្ស័យ​ធន​។​ ​

លោកពូទីនទទួលជួបប្រេសិតពិសេស​របស់លោកត្រាំ មុនពេលផុតឱសានវាទអាមេរិក

ប្រេសិតពិសេស​របស់​លោកដូណាល់ ត្រាំ គឺ​លោក Steve Witkoff​​បានទៅដល់ទីក្រុង​ម៉ូស្គូ កាលពីថ្ងៃ​ពុធទី ៦ស

លោកពូទីនទទួលជួបប្រេសិតពិសេស​របស់លោកត្រាំ មុនពេលផុតឱសានវាទអាមេរិក

ប្រេសិតពិសេស​របស់​លោកដូណាល់ ត្រាំ គឺ​លោក Steve Witkoff​​បានទៅដល់ទីក្រុង​ម៉ូស្គូ កាលពីថ្ងៃ​ពុធទី ៦សីហា ដើម្បី​ជួប​មេដឹកនាំ​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន។ នៅក្នុង​សេចក្តីប្រកាស​ វិមានក្រេមឡាំងចាត់ទុក ការពិភាក្សារវាង មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង លោក Steve Witkoff បេសកជនរបស់លោក  ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំថា ”មានប្រយោជន៍និងស្ថាបនា”។ ជំនួប​នៅទីក្រុង​ម៉ូស្គូ ប្រព្រឹត្តទៅ នៅតែ​ពីរថ្ងៃទៀតប៉ុណ្ណោះ មុន​ផុតកាលកំណត់ នៃឱសានវាទអាមេរិក សំដៅបញ្ចប់ សង្គ្រាម នៅ អ៊ុយក្រែន។។

លោក ថាច់ សេដ្ឋា អាចប្រឈមនឹងបទចោទប្រកាន់ ថ្មីមួយទៀត ក្រោយចូលបំភ្លឺនៅសាលាដំបូង

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី៧សីហានេះ បានបើកសវនាការកោះហៅអនុប្រធានគណបក្សភ្ល

លោក ថាច់ សេដ្ឋា អាចប្រឈមនឹងបទចោទប្រកាន់ ថ្មីមួយទៀត ក្រោយចូលបំភ្លឺនៅសាលាដំបូង

សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ទី៧សីហានេះ បានបើកសវនាការកោះហៅអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យចូលបំភ្លឺលើសំណុំរឿងថ្មីមួយទៀត ដែលទាំងមេធាវី និងសាច់ញាតិរបស់អ្នកនយោបាជំទាស់រូបនេះ មិនទាន់ដឹងច្បាស់នៅឡើយ។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់បក្សភ្លើងទៀន និងមេធាវីការពារក្តី​ យល់ថា លោក ថាច់ សេដ្ឋា អាចប្រឈមនឹងបទចោទប្រកាន់ថ្មីបន្ថែមទៀត ក្រោយការចូលបំភ្លឺនៅសាលាដំបូងនាព្រឹកនេះ។

កម្ពុជា-ថៃ ឯកភាពគ្នា១៣ចំណុចក្នុងកិច្ចប្រជុំGBC ដើម្បីបន្ធូរស្ថានការណ៍ព្រំដែន

ប្រមុខការពារជាតិកម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុចសំខាន់ៗទាក់ទងនឹងជម្លោះព្រំដែនរវាង

កម្ពុជា-ថៃ ឯកភាពគ្នា១៣ចំណុចក្នុងកិច្ចប្រជុំGBC ដើម្បីបន្ធូរស្ថានការណ៍ព្រំដែន

ប្រមុខការពារជាតិកម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុចសំខាន់ៗទាក់ទងនឹងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលបានឈានដល់ការប្រើប្រាស់កម្លាំងយោធាវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កាលពីខែកក្កដា កន្លងទៅ។ ការឯកភាពគ្នាចំនួន១៣ចំណុចរវាងកម្ពុជា-ថៃ ធ្វើឡើងតាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

កម្ពុជាស្រងាកចិត្តនឹងថៃដែលបន្តផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ

នៅរសៀលថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥​នេះ​​ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុ

កម្ពុជាស្រងាកចិត្តនឹងថៃដែលបន្តផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ

នៅរសៀលថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៥​នេះ​​ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC កំពុងចាប់ផ្តើម ​​នៅទីក្រុង​​គូ​ឡាឡាំពួរ ​ដោយមាន​ការចូលរួមរបស់​តំណាង​ប្រទេសទី៣ គឺម៉ាឡេស៊ី អាមេរិក និងចិន។ ​តែមុនកិច្ចប្រជុំនេះបើកទ្វារ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី​ ​​បានបញ្ជាក់ថា កម្ពុជាស្រងាកចិត្ត ​ដែលថៃនៅតែបន្ត​ធ្វើយុទ្ធនាការ​ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បី​​បំភ្លៃ​​ឆន្ទៈ​របស់កម្ពុជាដែលចង់បានតែសន្តិភាព​។ ​តាម​លោក ជុំ សុន្ទរី យុទ្ធនាការនេះជាការប៉ុនប៉ងបំភាន់សហគមន៍អន្តរជាតិ ​និងបង្វែរ​ការចាប់អារម្មណ៍ពីសកម្មភាពឈ្លានពានរបស់ថៃខ្លួនឯងផ្ទាល់មកលើកម្ពុជា។

អាមេរិកត្រៀមផ្តល់ជំនួយចាំបាច់នានាក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

សហរដ្ឋអាមេរិកបានអះអាងពីការត្រៀមបំពាក់ប្រព័ន្ធឃ្លាំមើលតាមអាកាស ផ្តល់គ្រឿងបរិក្ខារផ្នែកយោ

អាមេរិកត្រៀមផ្តល់ជំនួយចាំបាច់នានាក្នុងការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ

សហរដ្ឋអាមេរិកបានអះអាងពីការត្រៀមបំពាក់ប្រព័ន្ធឃ្លាំមើលតាមអាកាស ផ្តល់គ្រឿងបរិក្ខារផ្នែកយោធា និងសម្ភារៈបច្ចេកទេសទំនើបដទៃទៀត ដើម្បីចូលរួមតាមដានការអនុវត្តបទឈប់បាញ់រវាងយោធាកម្ពុជា និងថៃ។ នេះបើតាមការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី៧ ខែសីហានេះ។ សហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដើម្បីធានាថា បទឈប់បាញ់នេះនឹងប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។

ថៃលើកសំណើ៨ចំណុចក្នុងកិច្ចប្រជុំ GBC និងសង្ឃឹមថា កម្ពុជាទទួលយក

រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃនៅថ្ងៃទី៥ ខែសីហា បានលើកសំណើចំនួន ៨ចំណុចក្នុងកិច្ចប្រជ

ថៃលើកសំណើ៨ចំណុចក្នុងកិច្ចប្រជុំ GBC និងសង្ឃឹមថា កម្ពុជាទទួលយក

រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃនៅថ្ងៃទី៥ ខែសីហា បានលើកសំណើចំនួន ៨ចំណុចក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC)ជាមួយកម្ពុជា និងរំពឹងថា បើកម្ពុជាទទួលយកសំណើទាំងនោះ កិច្ចប្រជុំថ្ងៃទី៧ ខែសីហានឹងសម្រេចបានលទ្ធផលល្អ។ នេះជាសម្រង់សម្តីរបស់លោក ណាត់ថាផុន ណាក់ផានិត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ចុះផ្សាយដោយសារព័ត៌មាន Thai Enquirer នាថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥។ អ្នកជំនាញកិច្ចការអន្តរជាតិថា ថៃមានចេតនាបំប៉ោងព័ត៌មាន ដើម្បីបង្កការភាន់ច្រឡំដល់សាធារណមតិ។

កម្ពុជារៀបចំព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព ក្នុងន័យលើកទឹកចិត្តកងទ័ពជួរមុខ

មានអត្តពលិក និងពលរដ្ឋខ្មែរជាង១ពាន់នាក់ បានចូលរួមព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព នៅទីក្រុង

កម្ពុជារៀបចំព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព ក្នុងន័យលើកទឹកចិត្តកងទ័ពជួរមុខ

មានអត្តពលិក និងពលរដ្ឋខ្មែរជាង១ពាន់នាក់ បានចូលរួមព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព នៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារទី៥សីហា។​ ទឹកចិត្តរបស់អត្តពលិកនិងពលរដ្ឋខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាមួយនេះ គឺដើម្បីបញ្ជាក់ពីការគាំទ្រដល់វីរភាពនៃកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងសមរភូមិជួរមុខ នៃសង្រ្គាមព្រំដែនកម្ពុជា-ថៃ។ បើទោះជាគ្មានអ្វីអាចរួមចំណែកបានក៏ដោយ តែពលរដ្ឋខ្មែរជឿថា ការផ្តល់កម្លាំងចិត្តពីចម្ងាយ ជាឱសថមិនអាចខ្វះបាន ដល់ស្មារតីកងទ័ពកម្ពុជាដែលកំពុងតតាំងនឹងខ្មាំងសត្រូវ។

កម្ពុជាស្នើឲ្យថៃបញ្ឈប់សកម្មភាពយោធាជាឯកតោភាគីដើម្បីបញ្ចៀសភាពប្រទូសរ៉ាយ

នៅរសៀលថ្ងៃទី ៦​ ខែសីហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី  ប្រាប់សន្និសីទ

កម្ពុជាស្នើឲ្យថៃបញ្ឈប់សកម្មភាពយោធាជាឯកតោភាគីដើម្បីបញ្ចៀសភាពប្រទូសរ៉ាយ

នៅរសៀលថ្ងៃទី ៦​ ខែសីហានេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី  ប្រាប់សន្និសីទព័ត៌មានប្រចាំថ្ងៃរបស់រដ្ឋាភិបាលកម្ពុជា ដោយអំពាវនាវឲ្យភាគីថៃ បញ្ឈប់សកម្មភាពយោធាជាឯកតោភាគីនៅតាមព្រំដែនប្រទេសទាំង២ ដែលបង្កហានិភ័យដល់ការកើតឡើងជាថ្មីនូវការវាយប្រយុទ្ធគ្នា និងធ្វើឲ្យមានអស្ថិរភាពនៅតាមបណ្តោយព្រំដែន។ ការអំពាវនាវរបស់ភាគីកម្ពុជា កើតឡើង ក្រោយយោធាថៃនៅបន្តធ្វើសកម្មភាពបំពានលើដែនអធិបតេយ្យភាពកម្ពុជា ដោយការរាយបន្លាលួសនៅត្រង់ច្រកអានសេះ​ ក្នុងខេត្តព្រះវិហារ របស់កម្ពុជា។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នៅរសៀលថ្ងៃទី ៦​ ខែសីហានេះ ក៏បានប្រកាសច្រានចោលព័ត៌មានរបស់កាសែតថៃ ដែលថា ទាហានកម្ពុជាម្នាក់នៃបញ្ជាការដ្ឋានអង្គរក្សរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យថា បានធ្វើសកម្មភាពចារកម្មយកព័ត៌មានពីយោធាថៃបញ្ជូនមកកម្ពុជា។

លោក នេតាន់យ៉ាហ៊ូ បញ្ជាឲ្យកងទ័ពសម្រុកវាយប្រហារដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល

អ៊ីស្រាអែលត្រូវយកឈ្នះពួកប្រដាប់អាវុធហាម៉ាស និងរំដោះចំណាប់ខ្មាំង។ នេះបើតាមនាយករដ្ឋមន្ត្រ

លោក នេតាន់យ៉ាហ៊ូ បញ្ជាឲ្យកងទ័ពសម្រុកវាយប្រហារដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល

អ៊ីស្រាអែលត្រូវយកឈ្នះពួកប្រដាប់អាវុធហាម៉ាស និងរំដោះចំណាប់ខ្មាំង។ នេះបើតាមនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ ដែលថ្លែងក្នុងសម្តីម៉ឺងម៉ាត់។ ដើម្បីសម្រេចវត្ថុបំណងនេះ លោក នេតាន់យ៉ាហ៊ូ បានចេញបញ្ជាឲ្យកងទ័ពសម្រុកវាយលុក និងឈានទៅកាន់កាប់តំបន់ហ្កាហ្សាទាំងស្រុង ហើយត្រួតត្រាជំរំភៀសខ្លួនប៉ាឡេស្ទីនថែមទៀត។

៨០ឆ្នាំ ក្រោយរងគ្រាប់បែកបរមាណូនៅហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគី ការចងចាំជប៉ុនកំពុងរលុប?

កាលពី៨០ឆ្នាំមុន ពោលនៅថ្ងៃទី៦ សីហាឆ្នាំ១៩៤៥ និងជាប្រវត្តិសាស្ត្រ គ្រាប់បែកបរមាណូ ១គ្រាប់ដំ

៨០ឆ្នាំ ក្រោយរងគ្រាប់បែកបរមាណូនៅហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគី ការចងចាំជប៉ុនកំពុងរលុប?

កាលពី៨០ឆ្នាំមុន ពោលនៅថ្ងៃទី៦ សីហាឆ្នាំ១៩៤៥ និងជាប្រវត្តិសាស្ត្រ គ្រាប់បែកបរមាណូ ១គ្រាប់ដំបូងត្រូវបានអាមេរិកទម្លាក់លើក្រុងហ៊ីរ៉ូស្ហ៊ីម៉ា និងលើក្រុងណាហ្កាសាគីនៅ ៣ថ្ងៃបន្ទាប់។ ក្នុងពេលតែមួយប៉ប្រិចភ្នែក គ្រាប់បរមាណូបានផ្តាច់ជីវិតមនុស្សអស់ ជាង២១ម៉ឺននាក់ និងជាង១៥ម៉ឺននាក់រងរបួស។ ថ្វីបើសង្គ្រាមលោកបានបិទបញ្ចប់ ហើយហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគីបានក្លាយជានិម្មិតរូបនៃសន្តិភាពក្តី តែការចងចាំនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរហាក់កំពុងតែចាប់រលុបជាមួយពេលវេលា។

ប្រឈមនឹងអង្ករឡើងថ្លៃខ្លាំង រដ្ឋាភិបាលជប៉ុនលើកទឹកចិត្តឲ្យកសិករធ្វើស្រែ

នៅចំពោះមុខវិបត្តិអង្ករឡើងថ្លៃ រដ្ឋាភិបាលជប៉ុនមាននយោបាយថ្មី។ លោកនាយករដ្ឋមន្ត្រីជប៉ុនបានប

ប្រឈមនឹងអង្ករឡើងថ្លៃខ្លាំង រដ្ឋាភិបាលជប៉ុនលើកទឹកចិត្តឲ្យកសិករធ្វើស្រែ

នៅចំពោះមុខវិបត្តិអង្ករឡើងថ្លៃ រដ្ឋាភិបាលជប៉ុនមាននយោបាយថ្មី។ លោកនាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសនៅថ្ងៃអង្គារ ទី៥ សីហា ២០២៥នេះ លើកទឹកចិត្តឱ្យប្រជាកសិករដាំស្រូវឱ្យបានច្រើនជាងមុនដើម្បីបង្កើនទិន្នផលស្រូវ។

សមត្ថកិច្ចកម្ពុជាចាប់បានសាច់បង្កកជិត៧តោន ដែលគ្មានប្រភពច្បាស់លាស់

សមត្ថកិច្ចកម្ពុជាចាប់បានសាច់បង្កកទម្ងន់ជិត ៧តោនដែលគ្មានប្រភពច្បាស់លាស់ និងនាំចូលមកកម្ពុ

សមត្ថកិច្ចកម្ពុជាចាប់បានសាច់បង្កកជិត៧តោន ដែលគ្មានប្រភពច្បាស់លាស់

សមត្ថកិច្ចកម្ពុជាចាប់បានសាច់បង្កកទម្ងន់ជិត ៧តោនដែលគ្មានប្រភពច្បាស់លាស់ និងនាំចូលមកកម្ពុជាដោយខុសលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ នេះបើតាមការឱ្យដឹងពីលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥។ យ៉ាងណាមិញ រូបភាពនៃការនាំចូលសាច់បង្កកតែងមានជាហូរហែ ក្នុងនោះសាច់ដែលចាប់បានភាគច្រើនគឺត្រូវបានដឹកចេញពីប្រទេសវៀតណាម។

ប្រព័ន្ធផ្សព្វផ្សាយថៃថាបុរសម្នាក់ដែលសង្ស័យជាអង្គរក្សរបស់លោក ហ៊ុន សែន ត្រូវថៃចាប់ខ្លួន

នគរបាលថៃនៅខេត្តបុរីរម្យ បានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថា ជាទាហានក្នុងកងអង្គរក្សរបស់អតី

ប្រព័ន្ធផ្សព្វផ្សាយថៃថាបុរសម្នាក់ដែលសង្ស័យជាអង្គរក្សរបស់លោក ហ៊ុន សែន ត្រូវថៃចាប់ខ្លួន

នគរបាលថៃនៅខេត្តបុរីរម្យ បានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថា ជាទាហានក្នុងកងអង្គរក្សរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា ​លោក ហ៊ុន​ សែន។ នគរបាលថៃដាក់ការសង្ស័យថា​ បុរសម្នាក់នោះ បានចូលទៅសម្ងំក្នុងស្រុកក្រសាំង នៃខេត្តរបស់ថៃដែលនៅជាប់ខេត្តឧត្តរមានជ័យរបស់កម្ពុជា ដើម្បីយកការណ៍ពីទាហានថៃ។ តែអ្នកវិភាគយល់ថា ថៃកំពុងបង្កើតរឿងដើម្បីទម្លាក់ការទទួលខុសត្រូវលើភាគីកម្ពុជា។

Get more results via ClueGoal