Putin decrees that military garb be Russian-made
newsare.net
The decree comes into force from todayPutin decrees that military garb be Russian-made
The decree comes into force from today Read more
The decree comes into force from today Read more
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហាររបស់កម្ពុជាបានប្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន០៧ប្រទេស នៅថ្ងៃទី១៥ ខែសីហាថា ទាហានថៃនៅតែចល័តកម្លាំងទ័ពចូលមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាដោយគឃ្លើននៅចំពោះមុខក្រុមសង្កេតការណ៍អន្តរជាតិ។ តែលោកថាសម្រាប់កងកម្លាំងកម្ពុជាវិញគឺរក្សាបាននូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ បន្ទាប់ពីសេចក្តីថ្លែងការណ៍រួម និងបទឈប់បាញ់។
ពលរដ្ឋអាមេរិកាំងមួយរូប លោក Michael B Alfaro បានទទួលការចាប់អារម្មណ៍ពីមហាជនកម្ពុជា ក្រោយពីលោកធ្វើសេចក្តីរាយការណ៍ជុំវិញផលវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក Michael B Alfaro បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥សីហា ដោយជួបជាមួយបណ្តាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់ នៅជំរំជនភៀសសឹក និងតំបន់ជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានស្វះស្វែងឲ្យមានជំនួបមួយនៅខេត្តយូណាន រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ដើម្បីពិភាក្សាអំពីភាពតានតឹងនៃជម្លោះព្រំដែនប្រទេសទាំង២។ ការណ៍នេះនាំឲ្យមានការចោទសួរថា តើចិនអាចមានឥទ្ធិពល ក្នុងការសម្របសម្រួលបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃតាមមធ្យោបាយណាខ្លះ ព្រោះក្រោយបទអន្តរាគមន៍របស់ប្រធាបធិបតីអាមេរិក លោក ដូណាល់ ត្រាំ ភាគីទាំង២នៅមើលមុខគ្នាមិនចំ ហើយយោធាថៃនៅបន្តធ្វើសកម្មភាពតាមអ្វីដែលកម្ពុជាយល់ថា ជាការបំពានលើបទឈប់បាញ់។
កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងកម្ពុជា-ថៃ បានប្តេជ្ញាចិត្តបន្តអនុវត្តនូវលទ្ធផលកិច្ចប្រជុំពិសេសរវាង លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ កាលពីថ្ងៃទី២៨កក្កដា និងលទ្ធផលឯកភាពគ្នាទាំង១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃ៧សីហា។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី១៦ ខែសីហានេះ។ តាមអ្នកនាំពាក្យរូបនេះ កម្ពុជា-ថៃ បានយល់ស្របបង្កើតក្រុមការងារសម្របសម្រួលមួយ ដើម្បីរក្សាទំនាក់ទំនងនៅគ្រប់កម្រិត។
ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី ស្តីពីសង្រ្គាមអ៊ុយក្រែន ដែលពិភពលោកទន្ទឹងតាមដានអស់ជាច្រើនថ្ងៃ មិនបានផ្តល់លទ្ធផលអ្វីជាដុំកំភួននោះទេ។ បន្ទាប់ពីជួបផ្ទាល់ ទល់មុខគ្នាជិត៣ម៉ោង នៅរដ្ឋអាឡាស្កាទឹកដីអាមេរិក កាលពីថ្ងៃសុក្រទី ១៥សីហា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំរុស្ស៊ី លោកពូទីនបានចាត់ទុកការពិភាក្សារីកចម្រើនទៅមុខ ប៉ុន្តែ គ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់នៅក្នុងសំណុំរឿងអ៊ុយក្រែន។
នៅប៉ាគីស្ថាន គ្រោះទឹកជំនន់ហូរបាក់ដីដោយព្យុះភ្លៀងដ៏កំណាច បានសម្លាប់ជីវិតមនុស្សយ៉ាងហោចជាង ៣០០នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន នៅថ្ងៃសៅរ៍ ទី១៦ សីហា។
បន្ទាប់ពីជិះកង់អស់រយៈពេល១ឆ្នាំ២ខែ ចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា អ្នកជិះកង់ឯករាជ្យ ទីវ តារារិទ្ធបានមកដល់គោលដៅនៅបារាំងកាលពីសប្តាហ៍មុន។ ជិះកង់តែម្នាក់ឯងលើចម្ងាយផ្លូវជាង៣ម៉ឺនគីឡូម៉ែត្រ ពីប្រទេសកម្ពុជាឆ្ពោះទៅទឹកដីអឺរ៉ុប ជាបេសកកម្មរបស់អ្នកជិះកង់ឯករាជ្យ ដើម្បីស្វែងរកការរៃអង្គាស បរិច្ចាគថវិកាពីសាធារណជនដើម្បីជួយដល់មន្ទីរពេទ្យពីរ គឺមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ នៅទីក្រុងប៉ារីស ឈាង បុប្ផាបានជួបសម្ភាសន៍ លោកទីវ តារារិទ្ធ នៅមាត់ទន្លេសែន នៅមុនពេលលោកធ្វើដំណើរចាកចេញបន្តទៅប្រទេសអេស្ប៉ាញ សំដៅប្រទេសអាហ្វ្រិកខាងត្បូងដែលជាគោលដៅចុងក្រោយនៃយុទ្ធនាការជិះកង់ដើម្បីកុមារកម្ពុជា។ សូមទស្សនាដំណើរផ្សងព្រេងរបស់យុវជនខ្មែរ លោកទីវ តារារិទ្ធ។
តំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១៦ ខែសីហានេះ បានដាក់លិខិតផ្លូវការមួយទៅកាន់រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ដើម្បីសុំកិច្ចអន្តរាគមន៍របស់អូស្ត្រាលីក្នុងការធានាបទឈប់បាញ់រយៈពេលវែងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ បន្ថែមពីនេះសហគមន៍ខ្មែរ ថែមទាំងអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនខ្មែរ ដែលស្ថិតក្នុងតំបន់រងប៉ះពាល់ខ្លាំងដោយសារតែការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃកន្លងមកនេះ។
រដ្ឋាភិបាលចិន ប្តឹងរដ្ឋាភិបាលកាណាដា ទៅអង្គការពាណិជ្ជកម្មពិភពលោក WTO ចំពោះការដំឡើងរនាំងពន្ធគយដ៏ខ្ពស់ លើផលិតផលដែក។ ពាក្យបណ្តឹងរបស់ប៉េកាំងបានតម្កល់រួចហើយ កាលពីថ្ងៃសុក្រ ទី១៥ សីហា។ នេះបើតាមក្រសួងពាណិជ្ជកម្មចិន ដោយបញ្ជាក់ថា កាណាដាបានធ្វើខុសបទដ្ឋានច្បាប់ពាណិជ្ជកម្មពិភពលោក។
កិច្ចប្រជុំអន្តរជាតិនៅទីក្រុងហ្សឺណែវរយៈពេល ១០ថ្ងៃ ដើម្បីចរចាបង្កើតសន្ធិសញ្ញាពិភពលោកប្រឆាំងនឹងប្លាស្ទិក បានបិទបញ្ចប់នៅថ្ងៃសុក្រ ទី១៤ សីហា ដោយទទួលបរាជ័យជាថ្មី។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រទេសផលិតប្រងទាំងតូចទាំងធំ ក្នុងចំនួនដ៏ច្រើនលើសលប់ បានរារាំងប្រឆាំងនឹងការកាត់បន្ថយផលិតផលប្លាស្ទិក នៅទូទាំងពិភពលោក។
ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី(RTT) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានប្រកាសនាំចេញជាផ្លូវការលើកដំបូងនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមទៅកាន់ប្រទេសអូស្ត្រាលី។ ជាជំហានដំបូងកម្ពុជាបាននាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមចំនួន ១២តោន និងគ្រោងនាំចេញជំហានបន្ទាប់ ដោយបង្កើនបរិមាណកាន់តែច្រើន។
ក្រុមអ្នកសង្កេតការណ៍អន្តរកាល មកពី៧ប្រទេស កំពុងបំពេញបេសកកម្មចុះពិនិត្យទីតាំង ដែលរងផលប៉ះពាល់ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ មើលឃើញថា នេះជាជំហានដ៏ល្អរបស់កម្ពុជា ដើម្បីបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ក្នុងការគោរពបទឈប់បាញ់ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បើតាមក្រុមអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ក្រុមអ្នកសង្កេតការណ៍អន្តរកាល នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើជាសាក្សី នៃជម្លោះព្រំដែន កម្ពុជា-ថៃ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវជួបគ្នាជាថ្មី នៅថ្ងៃសុក្រ ទី១៥សីហានេះ ក្នុងរដ្ឋអាឡាស្កា។ នេះជាជំនួបកំពូលលើកទី១រវាងប្រមុខរដ្ឋអាមេរិកនិងរុស្ស៊ី បន្ទាប់ពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ ប្រធានបទដែលពិភពលោកកំពុងទន្ទឹងរង់ចាំ គឺស្តីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ក៏ប៉ុន្តែ ការពិភាក្សាពីជោគវាសនាអ៊ុយក្រែននេះ គ្មានវត្តមានលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី នោះទេ។
លោក ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានជួបជជែកគ្នាតាមប្រព័ន្ធវីដេអូជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ មេដឹកនាំកំពូលនៃប្រទេសកម្ពុជា និងវៀតណាម បានលើកឡើងច្រើនពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសផ្នែកពាណិជ្ជកម្ម ដែលបានកើនឡើងខ្ពស់ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ អាជ្ញាធរមីនកម្ពុជាបានដាក់លិខិតជាផ្លូវការទៅកាន់ប្រធានអនុសញ្ញាអូតាវ៉ា បន្ទាប់ពីថៃបានចោទប្រកាន់កម្ពុជាថាបង្កប់មីនថ្មីបណ្តាលឱ្យទាហានថៃរងរបួសជាបន្តបន្ទាប់។ តាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៥សីហានេះ កម្ពុជាបានប្រាប់ប្រធានអនុសញ្ញាអូតាវ៉ា អំពីសវតា និងប្រវត្តិ ដែលថៃចិញ្ចឹមចិត្តឈ្លានពានកម្ពុជា ដោយប្រើរូបភាពថាកម្ពុជាដាក់មីនថ្មី។
គិតចាប់តាំងពីផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីពេលកន្លងទៅ គេអាចកត់សម្គាល់ឃើញពីការវិវត្តនៃបច្ចេកវិទ្យាថ្មីៗនៅក្នុងការប្រើប្រាស់គ្រឿងសព្វាវុធរបស់ភាគីទាំងសងខាង។ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក ឬដ្រូន ការប្រើប្រាស់កាំភ្លើងធំ ការផ្តាច់និងកំណត់សេវាបញ្ជាជាដើម ទាំងអស់នេះសុទ្ធតែផ្សាភ្ជាប់នឹងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ក្នុងន័យនេះអ្នកជំនាញសង្កត់ធ្ងន់ថា កម្ពុជាគួរដកបទពិសោធន៍ពីសង្គ្រាមជាមួយថៃនាពេលនេះ ដោយត្រូវពង្រឹងការអប់រំបន្ថែមក្នុងមុខវិជ្ជា ឬជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាឲ្យខ្លាំងក្លាជាមុន។
នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបន្តច្រានចោល ចំពោះព័ត៌មានប្រឌិតរបស់ភាគីថៃ ដែលថានៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ នឹងមានកិច្ចប្រជុំមួយនៅទីក្រុងបាងកក ដែលមានបណ្ដាប្រទេសជាសមាជិកអនុញ្ញាអូតាវ៉ាចូលរួម ដើម្បីប្រឆាំងជាមួយកម្ពុជា។ ជាមួយគ្នានេះ លោក ជុំ សុន្ទរី ក៏បានបដិសេធដាច់អហង្ការ ចំពោះការចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីតាមព្រំដែន និងថាកម្ពុជានៅតែគោរពយ៉ាងពេញលេញចំពោះអនុសញ្ញាអូតាវ៉ា។
ផលិតផលបំបាត់ក្លិនក្លៀកមានច្រើនទម្រង់ណាស់ ហើយច្រើនតែមានធាតុផ្សំម្យ៉ាងដែលមានឈ្មោះថាអំបិលអាលុយមីញ៉ូម។ អំបិលអាលុយមីញ៉ូម មានសមត្ថភាពខ្ពស់អាចទប់ស្កាត់ការបែកញើសខ្លាំង និងបំបាត់ក្លិនមិនល្អនៅលើខ្លួនបានទៀត ប៉ុន្តែតើផលិតផលដែលយើងយកមកលាបក្លៀកស្ទើរជារៀងរាល់ថ្ងៃ អាចមានឥទ្ធិពលផ្សេងក្រៅពីបំបាត់ក្លិនទេ?
ស្ត្រីប្រកបដោយឥទ្ធិពលរបស់កូរ៉េខាងជើង លោកស្រី គីម យ៉ូជុង បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១៤សីហានេះ ថារបបព្យុងយ៉ាងគ្មានចេតនាផ្សះផ្សាទំនាក់ទំនងឱ្យប្រសើរឡើងជាមួយនឹងកូរ៉េខាងត្បូងទេ។ ហើយកូរ៉េខាងជើងក៏មិនបានបញ្ឈប់ការឃោសនាបំពងសំឡេងនៅតាមព្រំដែន ដូចពាក្យរបស់សេអ៊ូលឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោកស្រី គីម យ៉ូជុងដដែល។
សហភាពអឺរ៉ុបកំពុងតែយកចិត្តទុកដាក់ជាខ្លាំងក្នុងការជួយសង្គ្រោះរដ្ឋសមាជិក ដែលកំពុងតែរងគ្រោះព្រោះភ្លើងឆេះព្រៃ។ បារាំង ក្រិក ព័រទុយហ្គាល អាល់បានី ប៊ុលហ្ការី អង់គ្លេស និងអេស្ប៉ាញ មានភ្លើងឆេះព្រៃច្រើនម៉ឺន-សែនហិកតា។ តែក្នុងចំណោមនោះ ប្រទេសអឺរ៉ុបដែលកំពុងរងគ្រោះខ្លាំងជាងគេ គឺ ក្រិក អេស្ប៉ាញ និងប៊ុលហ្ការី។ ចំណែក តួកគី ក៏មានភ្លើងឆេះព្រៃគួរឲ្យបារម្ភដែរ។
អង្គការសហប្រជាជាតិ បានចោទប្រកាន់ថា របបសឹកភូមាបានប្រព្រឹត្តទារុណកម្មដ៏ធ្ងន់ធ្ងរ ទៅលើអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ។ នេះបើតាមរបាយការណ៍ថ្មីរបស់គណៈកម្មការស៊ើបអង្កេតពិសេសនៃសហប្រជាជាតិ ដោយបញ្ជាក់ទៀតថា ទារុណកម្មលើរាយកាយនិងផ្លូវភេទ ដោយវាយដំ ដកក្រចក ឆក់ខ្សែភ្លើង និងរំលោភបូក។
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើករណី លោក ដួង តារា អតីតជំនួយការរបស់លោក ហ៊ុន សែន និងគ្នីគ្នារបស់លោកចំនួន៣នាក់ទៀត ក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយលក់ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំងចំនួន៣លានដុល្លារ។ ប៉ុន្តែតុលាការបានប្រកាសលើកពេលចេញសេចក្តីសម្រេចផ្តន្ទាទោស។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់រដ្ឋាភិបាលនារសៀលថ្ងៃពុធនេះថា យោធាថៃបានធ្វើសកម្មភាពបំពានលើបទឈប់បាញ់ ដោយបានចូលមករាយបន្លាលួស និងដាក់ពង្រាយកង់ឡាននៅច្រកជោគជ័យក្នុងដែនអធិបតេយ្យកម្ពុជា។ ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់ការពារជាតិរូបនេះ កើតឡើងនៅក្រោយពេលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ទាហានថៃឈុតប៉ារ៉ាប្រមាណ២០ទៅ៣០នាក់បានយកបន្លាលួស មកហ៊ុមព័ទ្ធបិទផ្លូវចូលផ្ទះប្រជាពលរដ្ឋខ្មែរ ៣ទៅ៤ខ្នង និងផ្លូវចូលច្រកណង់ចាន់ កាលពីល្ងាចថ្ងៃអង្គារ ទី១២ សីហា ឆ្នាំ២០២៥ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ កំពុងតែផ្តើមបំពេញទស្សនកិច្ច ចំនួន ៣ថ្ងៃ នៅលីបង់។ ដំណើរទស្សនកិច្ចនៅរដ្ឋធានីបេរូតនេះ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ចុះកិច្ចព្រមព្រៀងស្តីពីកិច្ចការពារសន្តិសុខរួមតាមព្រំដែនជាមួយអ៊ីរ៉ាក់ និងក្រោយពីសហរដ្ឋអាមេរិក បានដាក់សម្ពាធឲ្យជម្រុះអាវុធពីពួកហេសបូឡាលីបង់ដែលសម្ព័ន្ធមិត្តអ៊ីរ៉ង់។
ចាប់តាំងពីមានជម្លោះជាមួយថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក ពលរដ្ឋខ្មែរបានផ្តើមរុញឲ្យមានចលនាជាតិនិយមជាបន្តបន្ទាប់ តាមរយៈពហិការទំនិញថៃ។ គំនិតជាតិនិយមនេះ បានកើតឡើងពេញទំហឹងមកទល់បច្ចុប្បន្ន ក្រោយថៃបើកការវាយប្រហារដើម្បីឈ្លានពានទឹកដីកម្ពុជាអស់រយៈ៥ថ្ងៃ នៅចុងខែកក្កដា ឆ្នាំ២០២៥។ អ្នកតាមដានសង្គមនានាកត់សម្គាល់ថា មានពលរដ្ឋខ្មែរមួយចំនួននៅតែបន្តប្រើប្រាស់ទំនិញថៃ ដោយសារការបិទច្រកនាំចូលមិនទាន់មានប្រសិទ្ធភាព និងខ្លះទៀតបោះបង់ចោលទាំងស្រុងចំពោះការប្រើប្រាស់ទំនិញថៃ ហើយឈានទៅប្រើផលិតផលក្នុងស្រុក និងទំនិញនាំចូលពីប្រទេសផ្សេងក្រៅពីថៃ។
របាយការណ៍របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បង្ហាញថា ស្ថានភាពការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ គ្មានការផ្លាស់ប្តូរអ្វីគួរឲ្យកត់សម្គាល់ឡើយ។ តាមរបាយការណ៍ ការរំលោភសិទ្ធិមនុស្សដែលកើតមានធ្ងន់ធ្ងរ រួមមានការធ្វើទារុណកម្ម ការប្រើអំពើហិង្សា ឬការដាក់ទណ្ឌកម្មដោយរដ្ឋាភិបាល និងតុលាការមិនឯករាជ្យ ការដាក់ទោសលើអ្នកទោស អ្នកនយោបាយ និងសកម្មជនសង្គម។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជាវាយតម្លៃ និងចាត់ទុករបាយការណ៍នេះថា ធ្វើឡើងមិនស្របនឹងបរិបទនៃសង្គមរបស់កម្ពុជា។
ក្រៅពីអំពាវនាវឲ្យឈប់លក់អាវុធឲ្យអ៊ីស្រាអែល ក្រុមប្រឹក្សាអឺរ៉ុបបានដាស់តឿនរដ្ឋសមាជិកទាំង ៤៦ ប្រទេស ឲ្យប្រយ័ត្នប្រយែងក្នុងការផ្ទេរអាវុធឲ្យអ៊ីស្រាអែល និងត្រូវតែធានាថា អាវុធនោះនឹងមិនត្រូវប្រើប្រាស់ដោយបំពានសិទ្ធិមនុស្ស នៅតំបន់ហ្កាហ្សា នោះឡើយ។ សេចក្តីដាស់តឿននេះ មានគោលដៅស្របគ្នានឹងចំណាត់ការរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានប្រកាសផ្អាកឈប់នាំចេញអាវុធទៅអ៊ីស្រាអែល។
ភាពអត់ឃ្លានកំពុងកើនឡើងយ៉ាងគំហុកនៅភូមា ជាពិសេសនៅតំបន់រ៉ាឃីនដែលញាំញីដោយសង្គ្រាមស៊ីវិលខ្លាំងជាងគេ។ បើតាមអង្គការកម្មវិធីស្បៀងអាហារពិភពលោក តំបន់រ៉ាឃីនជួបគ្រោះទុរ្ភិក្សខ្លាំងឡើងៗ ជាផលវិបាកដោយផ្ទាល់នៃសេចក្តីសម្រេចរបស់រដ្ឋបាលអាមេរិក កាត់បន្ថយជំនួយមនុស្សធម៌អន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតដាច់ដោយឡែកចំនួនពីរទៅកាន់អង្គការសហប្រជាជាតិ(អ.ស.ប)ស្តីពីការគំរាមកំហែងកាន់តែធ្ងន់ធ្ងរលើបទឈប់បាញ់ពីសំណាក់ភាគីថៃ។ ក្នុងចំណោមលិខិតទាំងពីរនេះ មួយច្បាប់ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប និងមួយច្បាប់ទៀតផ្ញើទៅកាន់លោកអគ្គលេខាធិការ អ.ស.ប។ នេះបើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងនៅក្នុងឱកាសនៃសន្និសីទកាសែតនាថ្ងៃទី១២ ខែសីហានេះ។
ក្រសួងទេសចរណ៍បានកោះប្រជុំនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ដើម្បីដាក់ចេញវិធានការគន្លឹះ ឆ្លើយតបនឹងបញ្ហាប្រឈមដែលកើតមានពីជម្លោះព្រំដែនកម្ពុជា និងថៃ។ ក្រុមអ្នកតាមដានវិស័យទេសចរណ៍ លើកឡើងថា សង្គ្រាមរវាងកម្ពុជា និងថៃនាពេលកន្លងមកនេះ គឺពិតជាធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ប៉ះពាល់ខ្លាំងគឺភ្ញៀវជាជនជាតិខ្មែរទៅប្រទេសថៃ និងភ្ញៀវជាជនជាតិថៃមកកាន់កម្ពុជា។ តែសម្រាប់ភ្ញៀវទេសចរពីប្រទេសផ្សេងៗ ហាក់ដូចជាពុំទាន់ប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ៕
នៅប៉ុន្មានម៉ោងមុនអស់សុពលភាព លោកប្រធានាធិបតីអាមេរិក បានចេញក្រឹត្យពន្យារកិច្ចព្រមព្រៀងផ្អាកអត្រាពន្ធគយកប់ពពក ពេលរយៈពេល៩០ថ្ងៃបន្ថែមទៀត ដើម្បីបន្តការចរចាជាមួយភាគីចិន។ តើនេះជាសញ្ញាបញ្ជាក់អំពីភាពល្អប្រសើរឡើងវិញនៃទំនាក់ទំនងរវាងមហាអំណាចទាំងពីរ?
រយៈពេល ៧ខែឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិចំនួនជាង ៣៦ពាន់លានដុល្លារ ពោលមានការកើនឡើង ១៦,៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ យ៉ាងណាមិញ ថៃនៅតែជាដៃគូពាណិជ្ជកម្មឈានមុខរបស់កម្ពុជា បើទោះបីប្រទេសទាំងពីរ កំពុងមានជម្លោះព្រំដែនរវាងគ្នាក្តី។
ក្នុងបរិបទតានតឹងនៃរនាំងពន្ធគយអាមេរិក ចិននិងប្រេស៊ីលបានឈោងដៃចាប់ឱកាសរកស៊ីជាមួយគ្នា។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល១ម៉ោង ប្រមុខរដ្ឋចិននិងប្រធានាធិបតីប្រេស៊ីល បានគូសបង្ហាញពីឆន្ទៈបន្តធ្វើការជាមួយគ្នា ដើម្បីកាលានុវត្តភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ចនៃប្រទេសជាតិទាំង ២។ នេះបើតាមការបញ្ជាក់របស់ខុទ្ទកាល័យប្រធានាធិបតីប្រេស៊ីល និងកាសែតរដ្ឋចិន។
ក្នុងលិខិតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានសម្រេចផ្អាកមុខងារលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ rfi នៅថ្ងៃទី១២សីហានេះថា លោក ស៊ាន បូរ៉ាត ត្រូវផ្អាកតំណែងដោយសារក្រុមពិសេសស៊ើបអង្កេតផ្ទៃក្នុង ACU រកឃើញភស្តុតាងមួយចំនួន ដែលសង្ស័យថា លោក ស៊ាន បូរ៉ាត អាចពាក់ព័ន្ធក្នុងសំណុំរឿងបោកប្រាស់របស់អតីតឧកញ៉ា ឡេង ចាន់ណា។ តាមអ្នកនាំពាក្យរូបនេះដដែល ACU នៅពុំទាន់ដាក់សេចក្តីសន្និដ្ឋានទាំងស្រុងនោះទេ ពោល លោក ស៊ាន បូរ៉ាត កំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ។
មន្ត្រីយោធា និងរដ្ឋាភិបាលថៃបានប្រតិកម្មជាបន្តបន្ទាប់ទៅនឹងពាក្យសម្តីរបស់មេទ័ពភូមិភាគ២របស់ថៃ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ក្លាង ដែលថាក្នុងពេលនៅសល់តែ៥១ថ្ងៃនៃការចូលនិវត្តន៍លោកនឹងវាយដណ្តើមយកប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីក្នុងខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជា។ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ វីនថៃ ស៊ូវារី បានចេញមុខការពារលោកប៊ុនស៊ីន ដោយបានធ្វើការបំភ្លឺថា សម្តីរបស់មេទ័ពភូមិភាគរូបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបកស្រាយខុស។ នេះមានន័យថា យោធាថៃគ្មានចេតនាបំផុសការប្រើប្រាស់ទ័ពដើម្បីទាមទារគ្រប់គ្រងប្រាសាទតាក្របីនោះទេ។