កម្ពុជាស្នើឲ្យយោធាថៃបញ្ឈប់សកម្មភាពខ្លួនហួសពីការកំណត់ក្នុងបទឈប់បាញ់
newsare.net
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសក្នុងសន្និសីទកាសកម្ពុជាស្នើឲ្យយោធាថៃបញ្ឈប់សកម្មភាពខ្លួនហួសពីការកំណត់ក្នុងបទឈប់បាញ់
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់រដ្ឋាភិបាលនារសៀលថ្ងៃពុធនេះថា យោធាថៃបានធ្វើសកម្មភាពបំពានលើបទឈប់បាញ់ ដោយបានចូលមករាយបន្លាលួស និងដាក់ពង្រាយកង់ឡាននៅច្រកជោគជ័យក្នុងដែនអធិបតេយ្យកម្ពុជា។ ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់ការពារជាតិរូបនេះ កើតឡើងនៅក្រោយពេលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ទាហានថៃឈុតប៉ារ៉ាប្រមាណ២០ទៅ៣០នាក់បានយកបន្លាលួស មកហ៊ុមព័ទ្ធបិទផ្លូវចូលផ្ទះប្រជាពលរដ្ឋខ្មែរ ៣ទៅ៤ខ្នង និងផ្លូវចូលច្រកណង់ចាន់ កាលពីល្ងាចថ្ងៃអង្គារ ទី១២ សីហា ឆ្នាំ២០២៥ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕ Read more