Cambodia



Moscow expects Trump to pay return visit after Alaska summit — Russian envoy

Rodion Miroshnik stressed that Washington and Moscow share a broad agenda, covering international and global issues as well as direct economic, cultural, sporting, and other exchanges

ទោះជួ​បឧបសគ្គ ស្ទើរអស់ជីវិត លោកទីវ តារារិទ្ធប្រឹងងើបឈរបន្តជិះកង់​ដើម្បីកុមារកម្ពុជា

បន្ទាប់ពី​ជិះកង់​អស់រយៈពេល​១ឆ្នាំ​២ខែ ចេញពីខេត្ត​សៀមរាប ប្រទេស​កម្ពុជា អ្នកជិះកង់ឯករាជ្យ

ទោះជួ​បឧបសគ្គ ស្ទើរអស់ជីវិត លោកទីវ តារារិទ្ធប្រឹងងើបឈរបន្តជិះកង់​ដើម្បីកុមារកម្ពុជា

បន្ទាប់ពី​ជិះកង់​អស់រយៈពេល​១ឆ្នាំ​២ខែ ចេញពីខេត្ត​សៀមរាប ប្រទេស​កម្ពុជា អ្នកជិះកង់ឯករាជ្យ​ ទីវ តារារិទ្ធ​បានមកដល់គោលដៅនៅបារាំង​កាលពីសប្តាហ៍មុន។ ជិះកង់​តែម្នាក់​ឯង​លើ​ចម្ងាយផ្លូវជាង​៣ម៉ឺនគីឡូម៉ែត្រ ពី​ប្រទេស​កម្ពុជាឆ្ពោះទៅទឹកដីអឺរ៉ុប ជា​បេសកកម្ម​របស់អ្នកជិះកង់ឯករាជ្យ ដើម្បី​ស្វែងរក​ការរៃអង្គាស បរិច្ចាគ​ថវិកា​ពី​សាធារណជន​ដើម្បីជួយ​ដល់​មន្ទីរពេទ្យ​ពីរ គឺ​មន្ទីរពេទ្យ​គន្ធបុប្ផា និងមន្ទីរពេទ្យ​កុមារអង្គរ។ នៅទីក្រុង​ប៉ារីស ឈាង បុប្ផា​បានជួបសម្ភាសន៍ លោក​ទីវ តារារិទ្ធ នៅ​មាត់ទន្លេសែន នៅមុន​ពេល​លោក​ធ្វើដំណើរចាកចេញ​បន្តទៅ​ប្រទេស​អេស្ប៉ាញ សំដៅ​ប្រទេស​អាហ្វ្រិកខាងត្បូងដែលជា​គោលដៅចុងក្រោយ​នៃ​យុទ្ធនាការ​ជិះកង់​ដើម្បីកុមារកម្ពុជា។ សូមទស្សនា​ដំណើរផ្សងព្រេង​របស់​យុវជនខ្មែរ​ លោក​ទីវ តារារិទ្ធ។

សហគមន៍ខ្មែរក្រៅប្រទេសស្នើអូស្ត្រាលីធានាបទឈប់បាញ់រវាងកម្ពុជា-ថៃ និងផ្តល់ជំនួយមនុស្សធម៌

តំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១៦ ខែសីហានេះ បានដាក់លិខិតផ្លូវការមួយទៅកាន់រដ្

សហគមន៍ខ្មែរក្រៅប្រទេសស្នើអូស្ត្រាលីធានាបទឈប់បាញ់រវាងកម្ពុជា-ថៃ និងផ្តល់ជំនួយមនុស្សធម៌

តំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១៦ ខែសីហានេះ បានដាក់លិខិតផ្លូវការមួយទៅកាន់រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ដើម្បីសុំកិច្ចអន្តរាគមន៍របស់អូស្ត្រាលីក្នុងការធានាបទឈប់បាញ់រយៈពេលវែងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ បន្ថែមពីនេះសហគមន៍ខ្មែរ ថែមទាំងអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនខ្មែរ ដែលស្ថិតក្នុងតំបន់រងប៉ះពាល់ខ្លាំងដោយសារតែការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃកន្លងមកនេះ។

ចិនប្តឹងកាណាដា​ទៅ​អង្គការពាណិជ្ជកម្មពិភពលោក WTO ចំពោះការ​ដំឡើងពន្ធ​ដែក

រដ្ឋាភិបាល​ចិន​ ​​ប្តឹង​រដ្ឋាភិបាល​កាណាដា ទៅអង្គការពាណិជ្ជកម្មពិភពលោក WTO  ចំពោះការ​ដំឡើង​រ

ចិនប្តឹងកាណាដា​ទៅ​អង្គការពាណិជ្ជកម្មពិភពលោក WTO ចំពោះការ​ដំឡើងពន្ធ​ដែក

រដ្ឋាភិបាល​ចិន​ ​​ប្តឹង​រដ្ឋាភិបាល​កាណាដា ទៅអង្គការពាណិជ្ជកម្មពិភពលោក WTO  ចំពោះការ​ដំឡើង​រនាំងពន្ធគយ​ដ៏​ខ្ពស់ លើផលិត​ផលដែក​។ ពាក្យបណ្តឹងរបស់​ប៉េកាំង​បាន​តម្កល់រួច​ហើយ កាលពី​ថ្ងៃសុក្រ ទី​១៥ សីហា។ នេះបើតាម​ក្រសួង​ពាណិជ្ជ​កម្ម​ចិន​ ដោយ​បញ្ជាក់ថា កាណាដា​បាន​ធ្វើ​ខុស​បទដ្ឋាន​ច្បាប់​ពាណិជ្ជកម្ម​ពិភពលោក​។​ ​

តើ កិច្ចចរចាបង្កើតសន្ធិសញ្ញាពិភពលោក ប្រឆាំងនឹងបា្លសិ្ទក បរាជ័យជាលើកទី២ ?

កិច្ចប្រជុំអន្តរជាតិនៅទីក្រុងហ្សឺណែវរយៈពេល ១០ថ្ងៃ ដើម្បីចរចាបង្កើតសន្ធិសញ្ញាពិភពលោកប្រឆ

តើ កិច្ចចរចាបង្កើតសន្ធិសញ្ញាពិភពលោក ប្រឆាំងនឹងបា្លសិ្ទក បរាជ័យជាលើកទី២ ?

កិច្ចប្រជុំអន្តរជាតិនៅទីក្រុងហ្សឺណែវរយៈពេល ១០ថ្ងៃ ដើម្បីចរចាបង្កើតសន្ធិសញ្ញាពិភពលោកប្រឆាំងនឹងប្លាស្ទិក បានបិទបញ្ចប់នៅថ្ងៃសុក្រ ទី១៤ សីហា ដោយទទួលបរាជ័យជាថ្មី។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រទេសផលិតប្រងទាំងតូចទាំងធំ ក្នុងចំនួនដ៏ច្រើនលើសលប់ បានរារាំងប្រឆាំងនឹងការកាត់បន្ថយផលិតផលប្លាស្ទិក នៅទូទាំងពិភពលោក។

កម្ពុជានាំគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាង ១២តោនលើកដំបូង ទៅកាន់អូស្ត្រាលី

ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី(RTT) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២

កម្ពុជានាំគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាង ១២តោនលើកដំបូង ទៅកាន់អូស្ត្រាលី

ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី(RTT) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានប្រកាសនាំចេញជាផ្លូវការលើកដំបូងនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមទៅកាន់ប្រទេសអូស្ត្រាលី។ ជាជំហានដំបូងកម្ពុជាបាននាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមចំនួន ១២តោន និងគ្រោងនាំចេញជំហានបន្ទាប់ ដោយបង្កើនបរិមាណកាន់តែច្រើន។

តើវត្តមានរបស់អ្នកសង្កេតការណ៍អន្តរកាលនៅព្រំដែន មានឥទ្ធិពលបែបណាលើបទឈប់បាញ់?

ក្រុមអ្នកសង្កេតការណ៍អន្តរកាល មកពី៧ប្រទេស កំពុងបំពេញបេសកកម្មចុះពិនិត្យទីតាំង ដែលរងផលប៉ះពា

តើវត្តមានរបស់អ្នកសង្កេតការណ៍អន្តរកាលនៅព្រំដែន មានឥទ្ធិពលបែបណាលើបទឈប់បាញ់?

ក្រុមអ្នកសង្កេតការណ៍អន្តរកាល មកពី៧ប្រទេស កំពុងបំពេញបេសកកម្មចុះពិនិត្យទីតាំង ដែលរងផលប៉ះពាល់ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ មើលឃើញថា នេះជាជំហានដ៏ល្អរបស់កម្ពុជា ដើម្បីបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ក្នុងការគោរពបទឈប់បាញ់ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បើតាមក្រុមអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ក្រុមអ្នកសង្កេតការណ៍អន្តរកាល នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើជាសាក្សី នៃជម្លោះព្រំដែន កម្ពុជា-ថៃ។

ជំនួបត្រាំ-ពូទីន ស្តីពីជោគវាសនាសង្គ្រាមអ៊ុយក្រែន ដោយ​គ្មានវត្តមានមេដឹកនាំអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក ​ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវ​ជួប

ជំនួបត្រាំ-ពូទីន ស្តីពីជោគវាសនាសង្គ្រាមអ៊ុយក្រែន ដោយ​គ្មានវត្តមានមេដឹកនាំអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក ​ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវ​ជួប​គ្នាជាថ្មី នៅ​ថ្ងៃ​សុក្រ​ ទី​១៥សីហានេះ ក្នុងរដ្ឋអាឡាស្កា​។ នេះជា​ជំនួប​កំពូ​លលើកទី១​រវាង​​ប្រមុខ​រដ្ឋ​អាមេរិក​និងរុស្ស៊ី បន្ទាប់ពី​ផ្ទុះ​សង្គ្រាម​នៅអ៊ុយក្រែន។ ប្រធានបទ​ដែល​ពិភពលោក​កំពុង​ទន្ទឹង​រង់ចាំ គឺ​ស្តីពី​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ក៏ប៉ុន្តែ ​ការ​ពិភាក្សា​ពី​ជោគវាសនា​អ៊ុយក្រែននេះ ​គ្មានវត្តមានលោកប្រធានាធិបតី​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​ នោះទេ។​​ ​

លោក ហ៊ុន សែន និងលោក តូ ឡឹម សាទរពីកំណើនខ្ពស់នៃទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម

លោក ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានជួបជជែកគ្

លោក ហ៊ុន សែន និងលោក តូ ឡឹម សាទរពីកំណើនខ្ពស់នៃទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម

លោក ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានជួបជជែកគ្នាតាមប្រព័ន្ធវីដេអូជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ មេដឹកនាំកំពូលនៃប្រទេសកម្ពុជា និងវៀតណាម បានលើកឡើងច្រើនពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសផ្នែកពាណិជ្ជកម្ម ដែលបានកើនឡើងខ្ពស់ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ។

កម្ពុជាប្រាប់​ប្រធានអនុសញ្ញាអូតាវ៉ាថា ​​ថៃ​យកលេសថា​កម្ពុជាដាក់មីនថ្មី​ដើម្បី​ឈ្លានពានកម្ពុជា

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ អាជ្ញាធរមីនកម្ពុជាបានដាក់លិខិតជាផ្លូវការ​ទៅកាន់​ប្រធានអនុ

កម្ពុជាប្រាប់​ប្រធានអនុសញ្ញាអូតាវ៉ាថា ​​ថៃ​យកលេសថា​កម្ពុជាដាក់មីនថ្មី​ដើម្បី​ឈ្លានពានកម្ពុជា

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ អាជ្ញាធរមីនកម្ពុជាបានដាក់លិខិតជាផ្លូវការ​ទៅកាន់​ប្រធានអនុសញ្ញា​​អូតាវ៉ា​ ​​​​​បន្ទាប់ពីថៃ​​​បានចោទប្រកាន់កម្ពុជាថា​បង្កប់មីនថ្មីបណ្តាលឱ្យទាហាន​ថៃរង​របួស​ជាបន្តបន្ទាប់​។ ​តាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី​១៥សីហានេះ ​កម្ពុជាបានប្រាប់​ប្រធានអនុសញ្ញាអូតាវ៉ា អំពី​សវតា និងប្រវត្តិ ​ដែលថៃ​ចិញ្ចឹមចិត្តឈ្លានពាន​កម្ពុជា ដោយប្រើ​​រូបភាព​​ថាកម្ពុជាដាក់មីនថ្មី​។ ​

តើកម្ពុជាគួរពង្រឹងផ្នែកព័ត៌មានវិទ្យាឲ្យខ្លាំងក្លា ឬយ៉ាងណា ក្រោយការប្រយុទ្ធគ្នា៥ថ្ងៃជាមួយថៃ?

គិតចាប់តាំងពីផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីពេលកន្លងទៅ គេអាចកត់សម្គា

តើកម្ពុជាគួរពង្រឹងផ្នែកព័ត៌មានវិទ្យាឲ្យខ្លាំងក្លា ឬយ៉ាងណា ក្រោយការប្រយុទ្ធគ្នា៥ថ្ងៃជាមួយថៃ?

គិតចាប់តាំងពីផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីពេលកន្លងទៅ គេអាចកត់សម្គាល់ឃើញពីការវិវត្តនៃបច្ចេកវិទ្យាថ្មីៗនៅក្នុងការប្រើប្រាស់គ្រឿងសព្វាវុធរបស់ភាគីទាំងសងខាង។ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក ឬដ្រូន ការប្រើប្រាស់កាំភ្លើងធំ ការផ្តាច់និងកំណត់សេវាបញ្ជាជាដើម​ ទាំងអស់នេះសុទ្ធតែផ្សាភ្ជាប់នឹងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ក្នុងន័យនេះអ្នកជំនាញសង្កត់ធ្ងន់ថា កម្ពុជាគួរដកបទពិសោធន៍ពីសង្គ្រាមជាមួយថៃនាពេលនេះ ដោយត្រូវពង្រឹងការអប់រំបន្ថែមក្នុងមុខវិជ្ជា ឬជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាឲ្យខ្លាំងក្លាជាមុន។

កម្ពុជាបដិសេធជាថ្មី ចំពោះការលើកឡើងថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែន

នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេសកម

កម្ពុជាបដិសេធជាថ្មី ចំពោះការលើកឡើងថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែន

នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបន្តច្រានចោល ចំពោះព័ត៌មានប្រឌិតរបស់ភាគីថៃ ដែលថានៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ នឹងមានកិច្ចប្រជុំមួយនៅទីក្រុងបាងកក ដែលមានបណ្ដាប្រទេសជាសមាជិកអនុញ្ញាអូតាវ៉ាចូលរួម ដើម្បីប្រឆាំងជាមួយកម្ពុជា។ ជាមួយគ្នានេះ លោក ជុំ សុន្ទរី ក៏បានបដិសេធដាច់អហង្ការ ចំពោះការចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីតាមព្រំដែន និងថាកម្ពុជានៅតែគោរពយ៉ាងពេញលេញចំពោះអនុសញ្ញាអូតាវ៉ា។

គ្រោះថ្នាក់​និង​ហានិភ័យ​នៃ​ផលិតផល​បំបាត់​ក្លិនក្លៀក

ផលិតផល​បំបាត់​ក្លិន​ក្លៀកមាន​ច្រើន​ទម្រង់​ណាស់ ហើយ​​ច្រើន​តែមាន​ធាតុ​ផ្សំ​ម្យ៉ាង​ដែល​មា

គ្រោះថ្នាក់​និង​ហានិភ័យ​នៃ​ផលិតផល​បំបាត់​ក្លិនក្លៀក

ផលិតផល​បំបាត់​ក្លិន​ក្លៀកមាន​ច្រើន​ទម្រង់​ណាស់ ហើយ​​ច្រើន​តែមាន​ធាតុ​ផ្សំ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា​អំបិល​អាលុយមីញ៉ូម។ អំបិល​អាលុយមីញ៉ូម មាន​សមត្ថភាព​ខ្ពស់​អាច​ទប់​ស្កាត់​ការ​បែក​ញើស​ខ្លាំង និង​បំបាត់​ក្លិន​មិន​ល្អ​នៅ​លើ​ខ្លួន​បាន​ទៀត ប៉ុន្តែ​តើ​ផលិតផល​ដែល​យើង​យក​មក​លាប​ក្លៀក​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ អាច​មាន​ឥទ្ធិពល​ផ្សេង​ក្រៅ​ពីបំបាត់​​ក្លិន​ទេ?

កូរ៉េខាង​ជើង​គ្រោង​ចែង«ការ​ផ្តាច់ចំណង»​ជាមួយ​កូរ៉េខាង​ត្បូង ​​ក្នុង​រដ្ឋធម្មនុញ្ញ

ស្ត្រី​ប្រកប​ដោយ​​ឥទ្ធិពល​របស់​កូរ៉េខាង​ជើង លោកស្រី​ គីម យ៉ូជុង បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្

កូរ៉េខាង​ជើង​គ្រោង​ចែង«ការ​ផ្តាច់ចំណង»​ជាមួយ​កូរ៉េខាង​ត្បូង ​​ក្នុង​រដ្ឋធម្មនុញ្ញ

ស្ត្រី​ប្រកប​ដោយ​​ឥទ្ធិពល​របស់​កូរ៉េខាង​ជើង លោកស្រី​ គីម យ៉ូជុង បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​សីហា​នេះ ថា​របប​ព្យុងយ៉ាង​គ្មាន​ចេតនា​ផ្សះផ្សា​ទំនាក់ទំនង​ឱ្យ​ប្រសើរ​ឡើង​​ជាមួយ​នឹង​កូរ៉េខាង​ត្បូង​ទេ។ ហើយ​កូរ៉េខាង​ជើង​ក៏​មិន​បាន​បញ្ឈប់​ការ​ឃោសនា​បំពង​សំឡេង​នៅ​តាម​ព្រំដែន ដូច​ពាក្យ​របស់​សេអ៊ូល​ឡើយ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​ គីម យ៉ូជុងដដែល។

សហភាពអឺរ៉ុបដុតដៃដុតជើងជួយរដ្ឋសមាជិករងគ្រោះព្រោះភ្លើង​ឆេះព្រៃ

សហភាព​អឺរ៉ុបកំពុងតែ​យកចិត្ត​ទុកដាក់​ជាខ្លាំងក្នុង​ការ​ជួយ​សង្គ្រោះ​រដ្ឋសមាជិក ដែល​កំពុង

សហភាពអឺរ៉ុបដុតដៃដុតជើងជួយរដ្ឋសមាជិករងគ្រោះព្រោះភ្លើង​ឆេះព្រៃ

សហភាព​អឺរ៉ុបកំពុងតែ​យកចិត្ត​ទុកដាក់​ជាខ្លាំងក្នុង​ការ​ជួយ​សង្គ្រោះ​រដ្ឋសមាជិក ដែល​កំពុងតែ​រងគ្រោះ​ព្រោះ​ភ្លើង​ឆេះព្រៃ​។ បារាំង ក្រិក ព័រទុយហ្គាល អាល់បានី ​ប៊ុលហ្ការី អង់គ្លេស និង​អេស្ប៉ាញ មាន​ភ្លើង​ឆេះព្រៃច្រើន​​ម៉ឺន-​សែន​ហិកតា។​ តែក្នុង​ចំណោមនោះ ប្រទេស​អឺរ៉ុប​ដែល​កំពុង​រងគ្រោះខ្លាំងជាងគេ​​ ​ គឺ ក្រិក អេស្ប៉ាញ និង​ប៊ុលហ្ការី​។​ ចំណែក​ តួកគី ក៏​មាន​ភ្លើង​ឆេះព្រៃ​គួរ​ឲ្យ​បារម្ភ​ដែរ​។  

អ.ស.ប.៖ របបសឹកភូមាធ្វើ​ទារុណកម្មជាប្រព័ន្ធទៅលើអ្នក​ជាប់​ឃុំ

អង្គការសហប្រជាជាតិ បានចោទប្រកាន់​ថា របបសឹកភូមា​បាន​ប្រព្រឹត្តទារុណកម្មដ៏ធ្ងន់ធ្ងរ​ ទៅលើ​

អ.ស.ប.៖ របបសឹកភូមាធ្វើ​ទារុណកម្មជាប្រព័ន្ធទៅលើអ្នក​ជាប់​ឃុំ

អង្គការសហប្រជាជាតិ បានចោទប្រកាន់​ថា របបសឹកភូមា​បាន​ប្រព្រឹត្តទារុណកម្មដ៏ធ្ងន់ធ្ងរ​ ទៅលើ​អ្នក​ជាប់​ឃុំឃាំងក្នុង​ពន្ធនាគារ​​។ នេះបើតាមរបាយការណ៍ថ្មីរបស់​គណៈកម្មការស៊ើបអង្កេត​ពិសេស​នៃ​សហប្រជាជាតិ​ ដោយ​បញ្ជាក់ទៀតថា ទារុណកម្ម​​លើរាយកាយនិងផ្លូវ​ភេទ​ ដោយ​វាយដំ ដកក្រចក ឆក់ខ្សែភ្លើង និង​រំលោភបូក។​  

តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿង លោក ដួង តារា និងគ្នីគ្នា លក់ពន្ធនាគារខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើករណី លោក ដួង តារា អតីតជំន

តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿង លោក ដួង តារា និងគ្នីគ្នា លក់ពន្ធនាគារខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើករណី លោក ដួង តារា អតីតជំនួយការរបស់លោក ហ៊ុន សែន និងគ្នីគ្នារបស់លោកចំនួន៣នាក់ទៀត ក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយលក់ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំងចំនួន៣លានដុល្លារ។ ប៉ុន្តែតុលាការបានប្រកាសលើកពេលចេញសេចក្តីសម្រេចផ្តន្ទាទោស។

កម្ពុជាស្នើឲ្យយោធាថៃបញ្ឈប់សកម្មភាពខ្លួនហួសពីការកំណត់ក្នុងបទឈប់បាញ់

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសក្នុងសន្និសីទកាស

កម្ពុជាស្នើឲ្យយោធាថៃបញ្ឈប់សកម្មភាពខ្លួនហួសពីការកំណត់ក្នុងបទឈប់បាញ់

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់រដ្ឋាភិបាលនារសៀលថ្ងៃពុធនេះថា យោធាថៃបានធ្វើសកម្មភាពបំពានលើបទឈប់បាញ់ ដោយបានចូលមករាយបន្លាលួស និងដាក់ពង្រាយកង់ឡាននៅច្រកជោគជ័យក្នុងដែនអធិបតេយ្យកម្ពុជា។ ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់ការពារជាតិរូបនេះ កើតឡើងនៅក្រោយពេលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ទាហានថៃឈុតប៉ារ៉ាប្រមាណ២០ទៅ៣០នាក់បានយកបន្លាលួស មកហ៊ុមព័ទ្ធបិទផ្លូវចូលផ្ទះប្រជាពលរដ្ឋខ្មែរ ៣ទៅ៤ខ្នង និងផ្លូវចូលច្រកណង់ចាន់ កាលពីល្ងាចថ្ងៃអង្គារ ទី១២ សីហា ឆ្នាំ២០២៥ ​នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

មេដឹកនាំជាន់ខ្ពស់​អ៊ីរ៉ង់ ធ្វើ​ទស្សនកិច្ចនៅលីបង់ ក្រោយ​អាមេរិក​គំរាម​ឲ្យ​ហេសបូឡា​ទម្លាក់​អាវុធ

​​អគ្គលេខាធិការ​​នៃ​ឧត្តមក្រុមប្រឹក្សា​សន្តិសុខជាតិ​អ៊ីរ៉ង់ កំពុង​តែផ្តើម​បំពេញ​ទស្សនកិ

មេដឹកនាំជាន់ខ្ពស់​អ៊ីរ៉ង់ ធ្វើ​ទស្សនកិច្ចនៅលីបង់ ក្រោយ​អាមេរិក​គំរាម​ឲ្យ​ហេសបូឡា​ទម្លាក់​អាវុធ

​​អគ្គលេខាធិការ​​នៃ​ឧត្តមក្រុមប្រឹក្សា​សន្តិសុខជាតិ​អ៊ីរ៉ង់ កំពុង​តែផ្តើម​បំពេញ​ទស្សនកិច្ច ​ចំនួន ​៣ថ្ងៃ នៅ​លីបង់​។ ដំណើរ​ទស្សនកិច្ច​នៅរដ្ឋធានីបេរូត​នេះ​ ធ្វើឡើង​បន្ទាប់ពីអ៊ីរ៉ង់​​​​ចុះកិច្ចព្រមព្រៀង​ស្តីពីកិច្ចការពារ​សន្តិសុខរួម​តាម​ព្រំដែន​ជាមួយ​អ៊ីរ៉ាក់​​ និង​ក្រោយ​ពី​សហរដ្ឋអាមេរិក បាន​​​ដាក់សម្ពាធឲ្យជម្រុះ​អាវុធពី​ពួកហេសបូឡាលីបង់ដែល​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​។ ​

តើសន្ទុះនៃការគាំទ្រផលិតផលខ្មែរ មានប្រសិទ្ធភាពកំរិតណាអំឡុងពេលឈ្លោះជាមួយថៃ?

ចាប់តាំងពីមានជម្លោះជាមួយថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក ពលរដ្ឋខ្មែរបានផ្តើមរុញឲ្យមានច

តើសន្ទុះនៃការគាំទ្រផលិតផលខ្មែរ មានប្រសិទ្ធភាពកំរិតណាអំឡុងពេលឈ្លោះជាមួយថៃ?

ចាប់តាំងពីមានជម្លោះជាមួយថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក ពលរដ្ឋខ្មែរបានផ្តើមរុញឲ្យមានចលនាជាតិនិយមជាបន្តបន្ទាប់ តាមរយៈពហិការទំនិញថៃ។ គំនិតជាតិនិយមនេះ បានកើតឡើងពេញទំហឹងមកទល់បច្ចុប្បន្ន ក្រោយថៃបើកការវាយប្រហារដើម្បីឈ្លានពានទឹកដីកម្ពុជាអស់រយៈ៥ថ្ងៃ នៅចុងខែកក្កដា ឆ្នាំ២០២៥។ អ្នកតាមដានសង្គមនានាកត់សម្គាល់ថា មានពលរដ្ឋខ្មែរមួយចំនួននៅតែបន្តប្រើប្រាស់ទំនិញថៃ ដោយសារការបិទច្រកនាំចូលមិនទាន់មានប្រសិទ្ធភាព និងខ្លះទៀតបោះបង់ចោលទាំងស្រុងចំពោះការប្រើប្រាស់ទំនិញថៃ ហើយឈានទៅប្រើផលិតផលក្នុងស្រុក និងទំនិញនាំចូលពីប្រទេសផ្សេងក្រៅពីថៃ។

ក្រសួងការបរទេសអាមេរិកថាបញ្ហាសិទ្ធិមនុស្សកម្ពុជានៅតែធ្ងន់ធ្ងរ តែមន្ត្រីរដ្ឋាភិបាលបដិសេធ

របាយការណ៍របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បង្ហាញថា ស្ថានភាពការគ

ក្រសួងការបរទេសអាមេរិកថាបញ្ហាសិទ្ធិមនុស្សកម្ពុជានៅតែធ្ងន់ធ្ងរ តែមន្ត្រីរដ្ឋាភិបាលបដិសេធ

របាយការណ៍របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បង្ហាញថា ស្ថានភាពការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ គ្មាន​ការ​ផ្លាស់​ប្តូរ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ឡើយ។ តាមរបាយការណ៍ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​កើត​មាន​ធ្ងន់​ធ្ងរ​ រួម​មាន​ការ​ធ្វើ​ទារុណ​កម្ម ​ការប្រើអំពើហិង្សា​ ឬ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​រដ្ឋាភិ​បាល ​និង​តុលាការ​មិន​ឯករាជ្យ ​ការដាក់​ទោស​លើ​អ្នក​ទោស​ អ្នកនយោបាយ និង​សកម្មជន​សង្គម​។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជាវាយតម្លៃ និងចាត់ទុករបាយការណ៍នេះថា ធ្វើឡើងមិនស្របនឹងបរិបទនៃសង្គមរបស់កម្ពុជា។

ក្រុមប្រឹក្សាអឺរ៉ុបព្រមាន​សមាជិកឲ្យឈប់​​លក់​អាវុធ​ឲ្យ​អ៊ីស្រាអែល

ក្រៅពី​អំពាវនាវ​ឲ្យ​ឈប់លក់អាវុធឲ្យអ៊ីស្រាអែល ក្រុមប្រឹក្សាអឺរ៉ុបបាន​ដាស់តឿនរដ្ឋ​សមាជិកទ

ក្រុមប្រឹក្សាអឺរ៉ុបព្រមាន​សមាជិកឲ្យឈប់​​លក់​អាវុធ​ឲ្យ​អ៊ីស្រាអែល

ក្រៅពី​អំពាវនាវ​ឲ្យ​ឈប់លក់អាវុធឲ្យអ៊ីស្រាអែល ក្រុមប្រឹក្សាអឺរ៉ុបបាន​ដាស់តឿនរដ្ឋ​សមាជិកទាំង​ ៤៦ ប្រទេស ​ឲ្យប្រយ័ត្នប្រយែងក្នុង​ការ​ផ្ទេរអាវុធ​ឲ្យ​អ៊ីស្រាអែល​ និងត្រូវ​តែ​ធានាថា អាវុធ​នោះនឹង​មិនត្រូវ​ប្រើប្រាស់​ដោយ​បំពាន​សិទ្ធិមនុស្ស​ នៅតំបន់​​ហ្កាហ្សា​ នោះឡើយ​។ សេចក្តី​ដាស់តឿន​នេះ មាន​គោលដៅស្របគ្នា​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​បា​ន​ប្រកាស​ផ្អាក​ឈប់​នាំចេញ​​អាវុធទៅ​អ៊ីស្រាអែល​។​​ ​

ជំនួយ​មនុស្សធម៌អន្តរជាតិធ្លាក់ចុះ​​ ចំនួន​ពលរដ្ឋ​ភូមា​ជួប​គ្រោះ​ទុរ្ភិក្សកើន​ខ្លាំង

ភាពអត់​ឃ្លាន​កំពុង​កើន​ឡើង​យ៉ាង​គំហុក​នៅ​ភូមា ជា​ពិសេស​នៅ​​តំបន់រ៉ាឃីន​ដែល​ញាំញី​​ដោយ​ស

ជំនួយ​មនុស្សធម៌អន្តរជាតិធ្លាក់ចុះ​​ ចំនួន​ពលរដ្ឋ​ភូមា​ជួប​គ្រោះ​ទុរ្ភិក្សកើន​ខ្លាំង

ភាពអត់​ឃ្លាន​កំពុង​កើន​ឡើង​យ៉ាង​គំហុក​នៅ​ភូមា ជា​ពិសេស​នៅ​​តំបន់រ៉ាឃីន​ដែល​ញាំញី​​ដោយ​សង្គ្រាម​ស៊ីវិល​ខ្លាំងជាង​គេ​។ បើ​តាម​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក តំបន់​រ៉ាឃីន​ជួប​គ្រោះ​ទុរ្ភិក្ស​ខ្លាំងឡើងៗ ជា​ផលវិបាក​ដោយ​ផ្ទាល់​នៃសេចក្តី​សម្រេច​របស់​រដ្ឋបាល​អាមេរិក​ ​​កាត់​បន្ថយ​ជំនួយ​មនុស្សធម៌​អន្តរជាតិ។

លោក ប្រាក់ សុខុន ផ្ញើលិខិតចំនួន២ទៅអ.ស.ប ជុំវិញការគំរាមកំហែងបទឈប់បាញ់របស់ថៃ

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់​ សុខុន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតដាច់ដោ

លោក ប្រាក់ សុខុន ផ្ញើលិខិតចំនួន២ទៅអ.ស.ប ជុំវិញការគំរាមកំហែងបទឈប់បាញ់របស់ថៃ

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់​ សុខុន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតដាច់ដោយឡែកចំនួនពីរទៅកាន់អង្គការសហប្រជាជាតិ(អ.ស.ប)​ស្តីពីការគំរាមកំហែងកាន់តែធ្ងន់ធ្ងរលើបទឈប់បាញ់ពីសំណាក់ភាគីថៃ។ ក្នុងចំណោមលិខិតទាំងពីរនេះ មួយច្បាប់ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ អ.ស.ប និងមួយច្បាប់ទៀតផ្ញើទៅកាន់លោកអគ្គលេខាធិការ អ.ស.ប។​ នេះបើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងនៅក្នុងឱកាសនៃសន្និសីទកាសែតនាថ្ងៃទី១២ ខែសីហានេះ។

តើវិស័យទេសចរណ៍អាចរងផលប៉ះពាល់កម្រិតណា ពីសង្គ្រាមព្រំដែនកម្ពុជា និងថៃ?

ក្រ​សួង​ទេស​ចរណ៍​បាន​កោះ​ប្រជុំ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ដើម្បី​ដាក់​ចេញ​វិ

តើវិស័យទេសចរណ៍អាចរងផលប៉ះពាល់កម្រិតណា ពីសង្គ្រាមព្រំដែនកម្ពុជា និងថៃ?

ក្រ​សួង​ទេស​ចរណ៍​បាន​កោះ​ប្រជុំ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ដើម្បី​ដាក់​ចេញ​វិធាន​ការ​គន្លឹះ​ ឆ្លើយ​តប​នឹង​បញ្ហា​ប្រឈម​ដែល​កើត​មាន​ពី​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ។​ ក្រុម​អ្នក​តាម​ដាន​វិស័យ​ទេសចរណ៍ លើក​ឡើង​ថា ​សង្គ្រាម​រវាង​កម្ពុជា និង​ថៃ​នាពេល​កន្លង​មក​នេះ​ គឺ​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​។​ ប៉ះ​ពាល់​ខ្លាំង​គឺ​ភ្ញៀវ​ជា​ជន​ជាតិ​ខ្មែរ​ទៅ​ប្រទេស​ថៃ ​និង​ភ្ញៀវ​ជា​ជន​ជាតិ​ថៃមក​កាន់​កម្ពុជា​។​ តែ​សម្រាប់​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ផ្សេងៗ​ ហាក់​ដូច​ជា​ពុំ​ទាន់​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​នៅ​ឡើយ​៕

លោក​ត្រាំ​ផ្អាក​វិធានការ​យក​​​ពន្ធកប់ពពក​លើផលិតផល​ចិន​៩០ថ្ងៃ​ទៀត

នៅ​ប៉ុន្មាន​ម៉ោង​មុនអស់​សុពលភាព លោកប្រធានាធិបតី​អាមេរិក បាន​ចេញ​​ក្រឹត្យ​ពន្យារ​កិច្ចព្

លោក​ត្រាំ​ផ្អាក​វិធានការ​យក​​​ពន្ធកប់ពពក​លើផលិតផល​ចិន​៩០ថ្ងៃ​ទៀត

នៅ​ប៉ុន្មាន​ម៉ោង​មុនអស់​សុពលភាព លោកប្រធានាធិបតី​អាមេរិក បាន​ចេញ​​ក្រឹត្យ​ពន្យារ​កិច្ចព្រមព្រៀង​ផ្អាក​អត្រាពន្ធគយ​កប់ពពក​ ពេល​រយៈ​ពេល​៩០​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​បន្ត​ការ​ចរចា​ជាមួយ​ភាគី​ចិន។ តើ​នេះ​ជា​សញ្ញា​បញ្ជាក់​អំពី​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ?

ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជារយៈពេល ៧ខែឆ្នាំ២០២៥ កើនឡើង១៦,៥%

រយៈពេល ៧ខែឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិចំនួនជាង ៣៦ពាន់លានដុល្លារ ពោល

ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជារយៈពេល ៧ខែឆ្នាំ២០២៥ កើនឡើង១៦,៥%

រយៈពេល ៧ខែឆ្នាំ២០២៥ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិចំនួនជាង ៣៦ពាន់លានដុល្លារ ពោលមានការកើនឡើង ១៦,៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ យ៉ាងណាមិញ ថៃនៅតែជាដៃគូពាណិជ្ជកម្មឈានមុខរបស់កម្ពុជា បើទោះបីប្រទេសទាំងពីរ កំពុងមានជម្លោះព្រំដែនរវាងគ្នាក្តី។

ចិន​និង​ប្រេស៊ីល​ចាប់ឱកាស​រក​ស៊ីជុំគ្នា

​ក្នុង​បរិបទ​តានតឹង​នៃ​រនាំង​ពន្ធគយ​អាមេរិក ចិន​និង​ប្រេស៊ីល​បានឈោងដៃ​ចាប់​ឱកាស​រកស៊ីជា

ចិន​និង​ប្រេស៊ីល​ចាប់ឱកាស​រក​ស៊ីជុំគ្នា

​ក្នុង​បរិបទ​តានតឹង​នៃ​រនាំង​ពន្ធគយ​អាមេរិក ចិន​និង​ប្រេស៊ីល​បានឈោងដៃ​ចាប់​ឱកាស​រកស៊ីជាមួយ​គ្នា។ ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រយៈ​ពេល​១ម៉ោង​ ប្រមុខរដ្ឋ​ចិន​និង​ប្រធានាធិបតី​​ប្រេស៊ីល​ បាន​គូសបង្ហាញ​ពី​ឆន្ទៈ​បន្ត​ធ្វើការ​ជាមួយ​គ្នា ដើម្បី​កាលានុវត្តភាព​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​នៃប្រទេស​​ជាតិ​ទាំង​ ២​។​ នេះបើតាម​ការ​បញ្ជាក់​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​ប្រេស៊ីល និង​កាសែត​​រដ្ឋ​ចិន​។​ ​

ACU ផ្អាកមុខងារលោក ស៊ាន បូរ៉ាត ក្រោយសង្ស័យពាក់ព័ន្ធសំណុំរឿងបោកប្រាស់របស់ ឡេង ចាន់ណា

ក្នុងលិខិតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ​ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បា

ACU ផ្អាកមុខងារលោក ស៊ាន បូរ៉ាត ក្រោយសង្ស័យពាក់ព័ន្ធសំណុំរឿងបោកប្រាស់របស់ ឡេង ចាន់ណា

ក្នុងលិខិតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ​ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បាន​​សម្រេចផ្អាក​មុខងារលោក ស៊ាន បូរ៉ាត ពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ​ rfi នៅថ្ងៃទី​១២សីហានេះថា ​លោក ស៊ាន បូរ៉ាត ត្រូវផ្អាកតំណែង​​ដោយសារ​​​ក្រុមពិសេស​​ស៊ើបអង្កេតផ្ទៃក្នុង ACU រក​ឃើញភស្តុតាងមួយចំនួន​ ដែលសង្ស័យថា លោក ស៊ាន បូរ៉ាត អាច​​ពាក់ព័ន្ធក្នុង​​សំណុំរឿងបោកប្រាស់របស់អតីតឧកញ៉ា​ ឡេង ចាន់ណា។ តាម​អ្នកនាំពាក្យរូបនេះដដែល ACU ​នៅពុំទាន់​ដាក់សេចក្តីសន្និដ្ឋាន​ទាំងស្រុងនោះទេ ពោល​​ លោក ស៊ាន បូរ៉ាត កំពុងស្ថិតនៅក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ។ ​

យោធា និងរដ្ឋាភិបាលថៃថា គ្មានផែនការសឹកដើម្បីដណ្តើមយកប្រាសាទរបស់កម្ពុជា

មន្ត្រីយោធា និងរដ្ឋាភិបាលថៃ​បានប្រតិកម្មជាបន្តបន្ទាប់ទៅនឹងពាក្យសម្តីរបស់មេទ័ពភូមិភាគ២រប

យោធា និងរដ្ឋាភិបាលថៃថា គ្មានផែនការសឹកដើម្បីដណ្តើមយកប្រាសាទរបស់កម្ពុជា

មន្ត្រីយោធា និងរដ្ឋាភិបាលថៃ​បានប្រតិកម្មជាបន្តបន្ទាប់ទៅនឹងពាក្យសម្តីរបស់មេទ័ពភូមិភាគ២របស់ថៃ ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ក្លាង ដែលថា​ក្នុងពេលនៅសល់តែ៥១ថ្ងៃ​នៃការចូលនិវត្តន៍លោកនឹងវាយដណ្តើមយកប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីក្នុងខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជា។ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ វីនថៃ ស៊ូវារី បានចេញមុខការពារ​លោកប៊ុនស៊ីន ដោយបានធ្វើការបំភ្លឺថា សម្តីរបស់មេទ័ពភូមិភាគរូបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបកស្រាយខុស។ ​នេះមានន័យថា យោធាថៃគ្មានចេតនាបំផុសការប្រើប្រាស់ទ័ពដើម្បីទាមទារគ្រប់គ្រងប្រាសាទតាក្របីនោះទេ។

កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃចំពោះការបំពានអនុសញ្ញាក្រុងអូតាវ៉ា

ក្រសួងការបរទេសថៃបានឲ្យដឹងកាលពីថ្ងៃទី១០​ ខែសីហា ឆ្នាំ២០២៥នេះថា តំណាងអចិន្ត្រៃយ៍របស់រដ្ឋាភ

កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃចំពោះការបំពានអនុសញ្ញាក្រុងអូតាវ៉ា

ក្រសួងការបរទេសថៃបានឲ្យដឹងកាលពីថ្ងៃទី១០​ ខែសីហា ឆ្នាំ២០២៥នេះថា តំណាងអចិន្ត្រៃយ៍របស់រដ្ឋាភិបាលថៃនៅការិយាល័យអង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ បានប្តឹងកម្ពុជាទៅប្រធានចាត់តាំងនៃកិច្ចប្រជុំលើកទី២២របស់រដ្ឋភាគី អនុសញ្ញាទីក្រុងអូតាវ៉ា ចំពោះការដាក់គ្រាប់មីនប្រឆាំងម​នុស្សដែលបានបណ្តាលឲ្យទាហានថៃ១១នាក់របួសធ្ងន់ស្រាលលើទីតាំងដែលភាគីថៃអះអាងថា ជាទឹកដីរបស់ខ្លួន។ តែកម្ពុជាបានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់​ភាគីថៃម្តងហើយម្តងទៀតនេះ។

សង្គ្រាម​ហ្កាហ្សា៖ អ្នកសារព័ត៌មាន​ Al Jazeera ៥នាក់​ ស្លាប់​ក្រោម​ការវាយប្រហារ​របស់អ៊ីស្រាអែល

អ្នកសារព័ត៌មាន​ Al Jazeera  ចំនួន ៥ នាក់ រួម​មាន ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ និង​អ្នក​ថតវីដេអូ​​ បាន

សង្គ្រាម​ហ្កាហ្សា៖ អ្នកសារព័ត៌មាន​ Al Jazeera ៥នាក់​ ស្លាប់​ក្រោម​ការវាយប្រហារ​របស់អ៊ីស្រាអែល

អ្នកសារព័ត៌មាន​ Al Jazeera  ចំនួន ៥ នាក់ រួម​មាន ​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ និង​អ្នក​ថតវីដេអូ​​ បាន​ស្លាប់ព្រោះការវាយប្រហារ​​របស់​អ៊ីស្រាអែល នៅ​ថ្ងៃ​អាទិត្យ ទី​១០សីហា។ នេះបើតាម​មន្ទីរពេទ្យ​ al-Shifa នៅ​ទីក្រុង​ហ្កាហ្សា និង​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សាយផ្សាយព័ត៌មាន​​ Al Jazeera ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កាតា។ កងទ័ព​អ៊ីស្រាអែល បាន​ទទួល​ស្គាល់​ថា​ ពិតជា​ស្នាដៃ​របស់​ខ្លួន និង​ចាត់ទុកថា ការវាយប្រហារ​នោះសំដៅ​ផ្ទាំង​ស៊ីប​«ភេរវជន»។​  

បេក្ខជនប្រធានាធិបតី​កូឡុំប៊ីដែល​ត្រូវគេបាញ់​៣គ្រាប់ ទទួល​មរណភាព

​បេក្ខជនប្រធានាធិបតីកូឡុំប៊ី​ លោក មីរ៉ែល អ៊ុយរីប តួរបៃ បាន​ទទួលអនិច្ចកម្ម នៅថ្ងៃ​ចន្ទ ទី១១ស

បេក្ខជនប្រធានាធិបតី​កូឡុំប៊ីដែល​ត្រូវគេបាញ់​៣គ្រាប់ ទទួល​មរណភាព

​បេក្ខជនប្រធានាធិបតីកូឡុំប៊ី​ លោក មីរ៉ែល អ៊ុយរីប តួរបៃ បាន​ទទួលអនិច្ចកម្ម នៅថ្ងៃ​ចន្ទ ទី១១សីហា​​ បន្ទាប់ពីទទួល​ការ​ព្យាបាល​និង​​វះកាត់​ជាច្រើន​លើក។ អ្នក​នយោបាយ​វ័យក្មេងរូបនេះ ​​រងរបួស​ធ្ងន់​ធ្ងរ​ ព្រោះតែ​​ខ្មាន់​កាំភ្លើង​បាញ់​ត្រូវ ៣ គ្រាប់ កាលពីខែមិថុនា​ ​ក្នុង​ពេល​​កំពុង​ធ្វើយុទ្ធនាការ​បោះឆ្នោត​។ ក្រោយទទួល​ដំណឹង​មរណទុក្ខ សហរដ្ឋអាមេរិក​​សម្តែងក្តីសោកស្តាយ និង​ទាមទារ​ឲ្យ​ស្វែង​រក​យុត្តិ​ធម៌​ជូន​ចំពោះ​ខ្មោចអ្នក​នយោបាយ​ស្តាំនិយម រូបនេះ។​  

តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​ពីលោកខាងលិចនឹង​អា​ចទៅផ្លាស់ប្តូរអ្វីខ្លះ?

នៅប៉ុន្មានថ្ងៃមកនេះ ប្រទេស​លោកខាងលិច​ជាបន្តបន្ទាប់គ្នា​បាន​ប្រកាសត្រៀម​ខ្លួនទទួលស្គាល់​

តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​ពីលោកខាងលិចនឹង​អា​ចទៅផ្លាស់ប្តូរអ្វីខ្លះ?

នៅប៉ុន្មានថ្ងៃមកនេះ ប្រទេស​លោកខាងលិច​ជាបន្តបន្ទាប់គ្នា​បាន​ប្រកាសត្រៀម​ខ្លួនទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​ នៅក្នុង​ឱកាស​មហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា​ខាងមុខ។ លើកលែងតែ​សហរដ្ឋអាមេរិក ប្រទេស​លោកខាងលិចដែលជា​សម្ព័ន្ធមិត្ត​របស់អ៊ីស្រាអែល​បាន​សន្យា​ទទួលស្គាល់​ប៉ាឡេស្ទីនជារដ្ឋមួយនឹងគេ នៅបន្ទាប់ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​ប្រកាសពីផែនការ​ចូលទៅច្បាម គ្រប់គ្រង​ទីក្រុង​ហ្កាហ្សា។ នៅ​ថ្ងៃ​ចន្ទទី ១១​សីហា អូស្ត្រាលី​ជាសម្ព័ន្ធមិត្ត​ចុងក្រោយគេ​របស់អាមេរិក​ដែល​ងាកចេញពី​នយោបាយ​ការពារអ៊ីស្រាអែល ទៅ​ទទួល​រដ្ឋបាឡេស្ទីន។ តើ​ការប្រកាស​ទទួលស្គាល់​ពីសំណាក់​ប្រទេស​មហាអំណាច​ឧស្សាហកម្ម ដូចជា​បារាំង អង់គ្លេស​ កាណាដា និង​ចុងក្រោយ​គឺ​អូស្ត្រាលី នឹង​អាច​ទៅផ្លាស់ប្តូរ​ខ្សែទឹក​ ឬ​លក្ខខណ្ឌ​ជីវិត​របស់​របស់​ប្រជា​ជន​ប៉ាឡេស្ទីន​ដែរ​ឬទេ?

អ្នកវិភាគបារម្ភថា ករណីផ្ទុះមីនជាថ្មីអាចជាលេសរបស់ថៃបង្កសង្រ្គាមជាមួយកម្ពុជា

នៅថ្ងៃសៅរ៍ទី៩សីហា យោធាភូមិភាគ២ថៃ បានអះអាងថា ទាហានថៃ៣រូប បានរងរបួសក្នុងហេតុការណ៍ផ្ទុះមីនតា

អ្នកវិភាគបារម្ភថា ករណីផ្ទុះមីនជាថ្មីអាចជាលេសរបស់ថៃបង្កសង្រ្គាមជាមួយកម្ពុជា

នៅថ្ងៃសៅរ៍ទី៩សីហា យោធាភូមិភាគ២ថៃ បានអះអាងថា ទាហានថៃ៣រូប បានរងរបួសក្នុងហេតុការណ៍ផ្ទុះមីនតាមតំបន់ព្រំដែនកម្ពុជា-ថៃ អំឡុងពេលពួកគេកំពុងដើរល្បាត។ អ្នកវិភាគនៅកម្ពុជា បង្ហាញក្តីបារម្ភថា ករណីផ្ទុះមីនជាថ្មីនេះអាចជាលេសរបស់ភាគីថៃ ដើម្បីបង្កការប៉ះទង្គិចឡើងវិញជាមួយកម្ពុជា។

Get more results via ClueGoal