Cambodia



មេដឹកនាំអឺរ៉ុបនឹងអមដំណើរលោកហ្សេឡេនស្គី ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបលោក ត្រាំ

ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានប្រកាសថា លោក វ្លូឌីមៀរ ហ្សេឡេនស្គី មិនឯកាឡើយ ក្នុងជំនួបជាមួយលោក

មេដឹកនាំអឺរ៉ុបនឹងអមដំណើរលោកហ្សេឡេនស្គី ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបលោក ត្រាំ

ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានប្រកាសថា លោក វ្លូឌីមៀរ ហ្សេឡេនស្គី មិនឯកាឡើយ ក្នុងជំនួបជាមួយលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក នាថ្ងៃចន្ទ ទី១៨ សីហា។ មេដឹកនាំអឺរ៉ុបមួយចំនួននឹងអមដំណើរលោកប្រធានាធិបតីអ៊ុយក្រែន ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជជែកពិភាក្សាជាមួយចៅហ្វាយសេតវិមាន អំពីជំនួបទ្វេភាគីអាមេរិក និងរុស្ស៊ី នៅរដ្ឋអាឡាស្កា និងសង្រ្គាមនៅអ៊ុយក្រែន។

តើបេសកកម្មរបស់លោក Michael Alfaro ទៅកាន់ព្រំដែនកម្ពុជាឆ្លុះបញ្ចាំងពីអ្វីខ្លះ?

លោក ​Michael Alfaro ​ជា​ជន​ជាតិ​អាមេរិកាំង​ម្នាក់​បាន​ និង​កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​

តើបេសកកម្មរបស់លោក Michael Alfaro ទៅកាន់ព្រំដែនកម្ពុជាឆ្លុះបញ្ចាំងពីអ្វីខ្លះ?

លោក ​Michael Alfaro ​ជា​ជន​ជាតិ​អាមេរិកាំង​ម្នាក់​បាន​ និង​កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំ​ណាក់​ពល​រដ្ឋ​កម្ពុជា​ ដោយ​សារ​តែ​លោក​ចុះ​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​បាន​រាយការណ៍​ពី​ផល​វិបាក​នៃ​លទ្ធ​ផល​ដែល​កើត​ចេញ​ពី​សង្គ្រាម​៥​ថ្ងៃ​រវាង​កម្ពុជា ​និង​ថៃ​។ ​ប្រធាន​ក្រុម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ប្រ​ចាំ​សេត​វិមាន​បាន​បញ្ជាក់​ថា​ លោក ​Michael Alfaro​ មក​កម្ពុជា​ក្នុង​នាម​ជា​អ្នក​កាសែត​ម្នាក់​ ដោយ​រ៉ាប់​រង​ការ​ចំណាយ​ខ្លួន​ឯង​ និង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​រដ្ឋា​ភិបាល​កម្ពុជា​ទេ​។ តើ​បេសក​កម្ម​របស់​លោក​ Michael Alfaro ទៅ​កាន់​ព្រំ​ដែន​កម្ពុជា​ឆ្លុះ​បញ្ចាំង​យ៉ាង​ដូច​ម្តេច​ខ្លះ​?

កម្ពុជាថានឹងធ្វើឲ្យទំនាក់ទំនងជាមួយចិនកាន់តែស៊ីជម្រៅ តែក៏មិនចោលវៀតណាមដែរ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានគូសបញ្ជាក់នៅអំឡុងពេលមានកិច្ចប្រជុំរដ

កម្ពុជាថានឹងធ្វើឲ្យទំនាក់ទំនងជាមួយចិនកាន់តែស៊ីជម្រៅ តែក៏មិនចោលវៀតណាមដែរ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានគូសបញ្ជាក់នៅអំឡុងពេលមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១០នៅប្រទេសចិនថា កម្ពុជានឹងបន្តបង្កើនទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅជាមួយភាគីចិន។ តែទន្ទឹមនឹងគ្នានោះ ប្រមុខការទូតកម្ពុជាក៏អះអាងថាកម្ពុជាក៏បន្តរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយវៀតណាម។ នេះបើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយថ្ងៃទី១៥ ខែសីហា។

របបសឹកភូមាប្រកាស​រៀបចំ​ការបោះឆ្នោតជាតិ​នៅចុងខែ​ធ្នូ តែបិទផ្លូវគណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី

ការបោះឆ្នោតសភា​នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨​ខែធ្នូ​ចុងឆ្នាំ២០២៥។ នេះបើតាម​ការប្រកាស​

របបសឹកភូមាប្រកាស​រៀបចំ​ការបោះឆ្នោតជាតិ​នៅចុងខែ​ធ្នូ តែបិទផ្លូវគណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី

ការបោះឆ្នោតសភា​នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨​ខែធ្នូ​ចុងឆ្នាំ២០២៥។ នេះបើតាម​ការប្រកាស​របស់​របបសឹកភូមា នៅថ្ងៃចន្ទទី ១៨​សីហា។ ក្នុង​រយៈពេល​ជិត​៥ឆ្នាំ ពោលគិតចាប់តាំង​ពីធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី​នៅ​ខែ កុម្ភៈ​ឆ្នាំ​២០២១ នេះជាលើកទី១​ដែល​របបសឹកភូមា​ប្រកាស​រៀបចំ​ការបោះឆ្នោតសកល។ ក្នុងកាលៈទេសៈ​ដែលប្រទេស​កំពុង​ឆាបឆេះ​ដោយ​ភ្លើងសង្រ្គាមស៊ីវិល តើ​របបសឹកភូមា​អាច​រៀបចំ​ការបោះឆ្នោត​បាន​ដោយ​របៀបណា? 

ប្រជាជនអ៊ីស្រាអែល​៥សែននាក់​ធ្វើបាតុកម្ម​ ទាមទារ​ឲ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា​និងរំដោះ​ចំណាប់ខ្មាំង

កាលពីថ្ងៃអាទិត្យ​ទី​១៧សីហា ប្រជាជនអ៊ីស្រាអែល​ប្រមាណ​៥សែននាក់ បានរួមគ្នាធ្វើមហាបាតុកម្ម ន

ប្រជាជនអ៊ីស្រាអែល​៥សែននាក់​ធ្វើបាតុកម្ម​ ទាមទារ​ឲ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា​និងរំដោះ​ចំណាប់ខ្មាំង

កាលពីថ្ងៃអាទិត្យ​ទី​១៧សីហា ប្រជាជនអ៊ីស្រាអែល​ប្រមាណ​៥សែននាក់ បានរួមគ្នាធ្វើមហាបាតុកម្ម នៅទីក្រុង​ទែល​អា​វីវ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាលរបស់​លោកនេតាន់យ៉ាហ៊ូ ត្រូវតែ​ចុះបទឈប់បាញ់ បិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា និងរំដោះចំណាប់ខ្មាំងដែល​នៅសេសសល់ទាំងប៉ុន្មាន​មកវិញ។ ជាង​២ឆ្នាំមកនេះ ប្រជាជនអ៊ីស្រាអែល​តែងតែបាន​ធ្វើបាតុកម្មជារឿយៗ ដើម្បីប្រឆាំងនឹងសង្គ្រាមនៅហ្កាហ្សា។​ តែលើកនេះ ​គឺជាបាតុកម្មធំបំផុតមិនធ្លាប់មាន​ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសថា​នឹងបើកប្រតិបត្តិការ​យោធាជា​ថ្មីម្តងទៀត ចូលទៅកាន់ទីក្រុង​ហ្កាហ្សាស៊ីធី​ ដើម្បី​កម្ទេចក្រុមហាម៉ាស​។

លោកដូណាល់ត្រាំ លើកសំណើស្តីពីការធានាសន្តិសុខ​ឲ្យ​អ៊ុយក្រែន ដែលស្រដៀងគ្នា​នឹង​ការធានារបស់​អូតង់

នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយ​ប្រធានាធិបតីអ៊ុយក្រែន និង​​ថ្នាក់ដឹកនាំ​ប្រទេស​អឺរ៉ុប កាលព

លោកដូណាល់ត្រាំ លើកសំណើស្តីពីការធានាសន្តិសុខ​ឲ្យ​អ៊ុយក្រែន ដែលស្រដៀងគ្នា​នឹង​ការធានារបស់​អូតង់

នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយ​ប្រធានាធិបតីអ៊ុយក្រែន និង​​ថ្នាក់ដឹកនាំ​ប្រទេស​អឺរ៉ុប កាលពីថ្ងៃសៅរ៍ ទី ១៦​សីហា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបាន​លើកសំណើស្តីពីការធានាសន្តិសុខ​ឲ្យអ៊ុយក្រែន ដោយ​មិនចាំបាច់​ឲ្យ​ប្រទេស​នេះ​ចូលជា​សមាជិក​របស់​អង្គការ​អូតង់។ យោងតាមប្រភពមន្រ្តីអាមេរិកដែលស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង AFP នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទនោះដែរ លោកដូណាល់ត្រាំ​បង្ហាញគំនិត​គាំទ្រ​​ការលើកឡើង​របស់​ប្រធានាធិបតី​រុស្ស៊ីដែល​ចង់ឲ្យ​អ៊ុយក្រែន​ដកខ្លួន​ទាំងស្រុង​ចេញពីតំបន់​ដុនបាស់ ជាថ្នូរ​នឹង​ការឈប់​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី​នៅ​តំបន់​ពីរផ្សេងទៀត គឺ​Kherson និង​Zaporizhzhia។ តំបន់ពីរនេះគ្រប់គ្រង​មួយផ្នែក​ដោយកងទ័ពអ៊ុយក្រែនដែលកំពុង​វាយរុញច្រាន​កងទ័ពរុស្ស៊ី។ ឈាង បុប្ផាលម្អិត​ព័ត៌មាននេះ

ស៊ីរី៖ សហគមន៍ជនជាតិភាគតិចឌ្រូហ្ស ចេញធ្វើបាតុកម្ម ដើម្បីទាមទារបំបែកទឹកដី

ប្រធានាធិបតីស៊ីរីបានអំពាវនាវឲ្យសហគមន៍ជនជាតិភាគតិចឌ្រូហ្ស និងបេដ្វាំង បញ្ឈប់ការបង្ហូរឈាម

ស៊ីរី៖ សហគមន៍ជនជាតិភាគតិចឌ្រូហ្ស ចេញធ្វើបាតុកម្ម ដើម្បីទាមទារបំបែកទឹកដី

ប្រធានាធិបតីស៊ីរីបានអំពាវនាវឲ្យសហគមន៍ជនជាតិភាគតិចឌ្រូហ្ស និងបេដ្វាំង បញ្ឈប់ការបង្ហូរឈាម និងរួបរួមគ្នា កសាងប្រទេសជាតិ។ ការអំពាវនាវរបស់ប្រមុខដឹកនាំស៊ីរីថ្មី ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហគមន៍ឌ្រូហ្សរាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្ម នៅថ្ងៃសៅរ៍ ទី១៦ សីហា ដើម្បីទាមទារបំបែកទឹកដី ព្រមទាំងថ្កោលទោសចំពោះអំពើហិង្សាស្លាប់ជនជាតិភាគតិចឌ្រូហ្សជាច្រើននាក់ កាលពីខែកក្កដា ដែលបង្កដោយក្រុមប្រដាប់អាវុធសហគមន៍បេដ្វាំង។

អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលទំនិញខូចគុណភាពនាំចូលពីថៃមកកម្ពុជា តាមប្រទេសឡាវ

អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានឃាត់រថយន្តចំនួន​៤​គ្រឿង​

អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលទំនិញខូចគុណភាពនាំចូលពីថៃមកកម្ពុជា តាមប្រទេសឡាវ

អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានឃាត់រថយន្តចំនួន​៤​គ្រឿង​ដែល​ដឹក​ទំនិញ​ពី​ប្រទេស​ថៃ​ចូលមកកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវតាមច្រកព្រំដែនកំពង់ស្រឡៅ។ ក្រោយការត្រួតពិនិត្យ អាជ្ញាធរកម្ពុជា រកឃើញថា ទំនិញទាំងនោះសុទ្ធតែជាទំនិញខូចគុណភាព និងបានសម្រេចដុតកម្ទេចចោលតែម្តង។

មេទ័ពកម្ពុជាថាថៃនៅតែចល័តទ័ពចូលទឹកដីកម្ពុជាទោះជាមានអ្នកសង្កេតការណ៍អន្តរកាល

មេ​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ព្រះ​វិហារ​របស់​កម្ពុជា​បាន​ប្រាប់​ក្រ

មេទ័ពកម្ពុជាថាថៃនៅតែចល័តទ័ពចូលទឹកដីកម្ពុជាទោះជាមានអ្នកសង្កេតការណ៍អន្តរកាល

មេ​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ព្រះ​វិហារ​របស់​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរ​កាល ​(IOT) ​ចំនួន​០៧​ប្រទេស​ នៅ​ថ្ងៃ​ទី​១៥​ ខែ​សីហា​ថា​ ទាហាន​ថៃ​នៅ​តែ​ចល័ត​កម្លាំង​ទ័ព​ចូល​មក​លើ​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា​ដោយ​គឃ្លើន​នៅ​ចំពោះ​មុខ​ក្រុម​សង្កេត​ការណ៍​អន្តរ​ជាតិ​។​ តែ​លោកថា​សម្រាប់​កង​កម្លាំង​កម្ពុជា​វិញ​គឺ​រក្សា​បាន​នូវ​បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ បន្ទាប់ពី​សេចក្តី​ថ្លែង​ការណ៍រួម​ និង​បទ​ឈប់​បាញ់​។

ជនជាតិអាមេរិកាំងម្នាក់កំពុងទាញការចាប់អារម្មណ៍ពីផលវិបាកនៃជម្លោះព្រំដែនកម្ពុជា និងថៃ

ពលរដ្ឋអាមេរិកាំងមួយរូប លោក Michael B Alfaro បានទទួលការចាប់អារម្មណ៍ពីមហាជនកម្ពុជា ក្រោយពីលោកធ្វើសេចក

ជនជាតិអាមេរិកាំងម្នាក់កំពុងទាញការចាប់អារម្មណ៍ពីផលវិបាកនៃជម្លោះព្រំដែនកម្ពុជា និងថៃ

ពលរដ្ឋអាមេរិកាំងមួយរូប លោក Michael B Alfaro បានទទួលការចាប់អារម្មណ៍ពីមហាជនកម្ពុជា ក្រោយពីលោកធ្វើសេចក្តីរាយការណ៍ជុំវិញផលវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក Michael B Alfaro បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥សីហា ដោយជួបជាមួយបណ្តាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់ នៅជំរំជនភៀសសឹក និងតំបន់ជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

តើចិនអាចសម្របសម្រួលបញ្ចប់ជម្លោះព្រំដែនកម្ពុជាថៃដោយរបៀបណា?

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានស្វះស្វែងឲ្យមានជំនួបមួយនៅខេត្តយូណាន រវាងរដ្ឋមន្ត្រី

តើចិនអាចសម្របសម្រួលបញ្ចប់ជម្លោះព្រំដែនកម្ពុជាថៃដោយរបៀបណា?

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានស្វះស្វែងឲ្យមានជំនួបមួយនៅខេត្តយូណាន រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ​ ដើម្បីពិភាក្សាអំពីភាពតានតឹងនៃជម្លោះព្រំដែនប្រទេសទាំង២។ ការណ៍នេះនាំឲ្យមានការចោទសួរថា តើចិនអាចមានឥទ្ធិពល ក្នុងការសម្របសម្រួលបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃតាមមធ្យោបាយណាខ្លះ ព្រោះក្រោយបទអន្តរាគមន៍របស់ប្រធាបធិបតីអាមេរិក លោក ដូណាល់ ត្រាំ ភាគីទាំង២នៅមើលមុខគ្នាមិនចំ ហើយយោធាថៃនៅបន្តធ្វើសកម្មភាពតាមអ្វីដែលកម្ពុជាយល់ថា ជាការបំពានលើបទឈប់បាញ់។

កិច្ចប្រជុំRBC៖ កម្ពុជា-ថៃ រក្សាស្មារតីអនុវត្តបទឈប់បាញ់និងចំណុចទាំង១៣នៃGBC

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងកម្ពុជា-ថៃ បាន

កិច្ចប្រជុំRBC៖ កម្ពុជា-ថៃ រក្សាស្មារតីអនុវត្តបទឈប់បាញ់និងចំណុចទាំង១៣នៃGBC

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងកម្ពុជា-ថៃ បានប្តេជ្ញាចិត្តបន្តអនុវត្តនូវលទ្ធផលកិច្ចប្រជុំពិសេសរវាង លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ កាលពីថ្ងៃទី២៨កក្កដា និងលទ្ធផលឯកភាពគ្នាទាំង១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃ៧សីហា។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី១៦ ខែសីហានេះ។ តាមអ្នកនាំពាក្យរូបនេះ កម្ពុជា-ថៃ បានយល់ស្របបង្កើតក្រុមការងារសម្របសម្រួលមួយ ដើម្បីរក្សាទំនាក់ទំនងនៅគ្រប់កម្រិត។

លោកដូណាល់ត្រាំ ក្រាលព្រំក្រហមទទួលលោកពូទីន តែគ្មានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន

ជំនួបកំពូល​រវាង​ប្រធានាធិបតីអាមេរិក និង​ប្រធានាធិបតីរុស្ស៊ី ស្តីពី​សង្រ្គាមអ៊ុយក្រែន ដែល

លោកដូណាល់ត្រាំ ក្រាលព្រំក្រហមទទួលលោកពូទីន តែគ្មានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន

ជំនួបកំពូល​រវាង​ប្រធានាធិបតីអាមេរិក និង​ប្រធានាធិបតីរុស្ស៊ី ស្តីពី​សង្រ្គាមអ៊ុយក្រែន ដែលពិភពលោក​ទន្ទឹងតាមដាន​អស់ជាច្រើនថ្ងៃ​ មិនបាន​ផ្តល់​លទ្ធផលអ្វីជាដុំកំភួន​នោះទេ។ បន្ទាប់ពីជួបផ្ទាល់ ទល់មុខគ្នា​ជិត​៣ម៉ោង នៅរដ្ឋអាឡាស្កា​ទឹកដីអាមេរិក កាលពី​ថ្ងៃ​សុក្រទី ១៥សីហា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និង​មេដឹកនាំ​រុស្ស៊ី លោក​ពូទីន​​​បានចាត់ទុកការពិភាក្សារីកចម្រើនទៅមុខ ប៉ុន្តែ គ្មានកិច្ចព្រមព្រៀង​អ្វីទាំងអស់នៅក្នុង​សំណុំរឿង​អ៊ុយក្រែន។

២ថ្ងៃ ស្លាប់ជាង ៣០០នាក់ នៅប៉ាគីស្ថាន ក្នុងគ្រោះទឹកជំនន់ដ៏កំណាច

នៅប៉ាគីស្ថាន គ្រោះទឹកជំនន់ហូរបាក់ដីដោយព្យុះភ្លៀងដ៏កំណាច បានសម្លាប់ជីវិតមនុស្សយ៉ាងហោចជាង

២ថ្ងៃ ស្លាប់ជាង ៣០០នាក់ នៅប៉ាគីស្ថាន ក្នុងគ្រោះទឹកជំនន់ដ៏កំណាច

នៅប៉ាគីស្ថាន គ្រោះទឹកជំនន់ហូរបាក់ដីដោយព្យុះភ្លៀងដ៏កំណាច បានសម្លាប់ជីវិតមនុស្សយ៉ាងហោចជាង ៣០០នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន នៅថ្ងៃសៅរ៍ ទី១៦ សីហា។

ទោះជួ​បឧបសគ្គ ស្ទើរអស់ជីវិត លោកទីវ តារារិទ្ធប្រឹងងើបឈរបន្តជិះកង់​ដើម្បីកុមារកម្ពុជា

បន្ទាប់ពី​ជិះកង់​អស់រយៈពេល​១ឆ្នាំ​២ខែ ចេញពីខេត្ត​សៀមរាប ប្រទេស​កម្ពុជា អ្នកជិះកង់ឯករាជ្យ

ទោះជួ​បឧបសគ្គ ស្ទើរអស់ជីវិត លោកទីវ តារារិទ្ធប្រឹងងើបឈរបន្តជិះកង់​ដើម្បីកុមារកម្ពុជា

បន្ទាប់ពី​ជិះកង់​អស់រយៈពេល​១ឆ្នាំ​២ខែ ចេញពីខេត្ត​សៀមរាប ប្រទេស​កម្ពុជា អ្នកជិះកង់ឯករាជ្យ​ ទីវ តារារិទ្ធ​បានមកដល់គោលដៅនៅបារាំង​កាលពីសប្តាហ៍មុន។ ជិះកង់​តែម្នាក់​ឯង​លើ​ចម្ងាយផ្លូវជាង​៣ម៉ឺនគីឡូម៉ែត្រ ពី​ប្រទេស​កម្ពុជាឆ្ពោះទៅទឹកដីអឺរ៉ុប ជា​បេសកកម្ម​របស់អ្នកជិះកង់ឯករាជ្យ ដើម្បី​ស្វែងរក​ការរៃអង្គាស បរិច្ចាគ​ថវិកា​ពី​សាធារណជន​ដើម្បីជួយ​ដល់​មន្ទីរពេទ្យ​ពីរ គឺ​មន្ទីរពេទ្យ​គន្ធបុប្ផា និងមន្ទីរពេទ្យ​កុមារអង្គរ។ នៅទីក្រុង​ប៉ារីស ឈាង បុប្ផា​បានជួបសម្ភាសន៍ លោក​ទីវ តារារិទ្ធ នៅ​មាត់ទន្លេសែន នៅមុន​ពេល​លោក​ធ្វើដំណើរចាកចេញ​បន្តទៅ​ប្រទេស​អេស្ប៉ាញ សំដៅ​ប្រទេស​អាហ្វ្រិកខាងត្បូងដែលជា​គោលដៅចុងក្រោយ​នៃ​យុទ្ធនាការ​ជិះកង់​ដើម្បីកុមារកម្ពុជា។ សូមទស្សនា​ដំណើរផ្សងព្រេង​របស់​យុវជនខ្មែរ​ លោក​ទីវ តារារិទ្ធ។

សហគមន៍ខ្មែរក្រៅប្រទេសស្នើអូស្ត្រាលីធានាបទឈប់បាញ់រវាងកម្ពុជា-ថៃ និងផ្តល់ជំនួយមនុស្សធម៌

តំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១៦ ខែសីហានេះ បានដាក់លិខិតផ្លូវការមួយទៅកាន់រដ្

សហគមន៍ខ្មែរក្រៅប្រទេសស្នើអូស្ត្រាលីធានាបទឈប់បាញ់រវាងកម្ពុជា-ថៃ និងផ្តល់ជំនួយមនុស្សធម៌

តំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១៦ ខែសីហានេះ បានដាក់លិខិតផ្លូវការមួយទៅកាន់រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ដើម្បីសុំកិច្ចអន្តរាគមន៍របស់អូស្ត្រាលីក្នុងការធានាបទឈប់បាញ់រយៈពេលវែងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ បន្ថែមពីនេះសហគមន៍ខ្មែរ ថែមទាំងអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនខ្មែរ ដែលស្ថិតក្នុងតំបន់រងប៉ះពាល់ខ្លាំងដោយសារតែការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃកន្លងមកនេះ។

ចិនប្តឹងកាណាដា​ទៅ​អង្គការពាណិជ្ជកម្មពិភពលោក WTO ចំពោះការ​ដំឡើងពន្ធ​ដែក

រដ្ឋាភិបាល​ចិន​ ​​ប្តឹង​រដ្ឋាភិបាល​កាណាដា ទៅអង្គការពាណិជ្ជកម្មពិភពលោក WTO  ចំពោះការ​ដំឡើង​រ

ចិនប្តឹងកាណាដា​ទៅ​អង្គការពាណិជ្ជកម្មពិភពលោក WTO ចំពោះការ​ដំឡើងពន្ធ​ដែក

រដ្ឋាភិបាល​ចិន​ ​​ប្តឹង​រដ្ឋាភិបាល​កាណាដា ទៅអង្គការពាណិជ្ជកម្មពិភពលោក WTO  ចំពោះការ​ដំឡើង​រនាំងពន្ធគយ​ដ៏​ខ្ពស់ លើផលិត​ផលដែក​។ ពាក្យបណ្តឹងរបស់​ប៉េកាំង​បាន​តម្កល់រួច​ហើយ កាលពី​ថ្ងៃសុក្រ ទី​១៥ សីហា។ នេះបើតាម​ក្រសួង​ពាណិជ្ជ​កម្ម​ចិន​ ដោយ​បញ្ជាក់ថា កាណាដា​បាន​ធ្វើ​ខុស​បទដ្ឋាន​ច្បាប់​ពាណិជ្ជកម្ម​ពិភពលោក​។​ ​

តើ កិច្ចចរចាបង្កើតសន្ធិសញ្ញាពិភពលោក ប្រឆាំងនឹងបា្លសិ្ទក បរាជ័យជាលើកទី២ ?

កិច្ចប្រជុំអន្តរជាតិនៅទីក្រុងហ្សឺណែវរយៈពេល ១០ថ្ងៃ ដើម្បីចរចាបង្កើតសន្ធិសញ្ញាពិភពលោកប្រឆ

តើ កិច្ចចរចាបង្កើតសន្ធិសញ្ញាពិភពលោក ប្រឆាំងនឹងបា្លសិ្ទក បរាជ័យជាលើកទី២ ?

កិច្ចប្រជុំអន្តរជាតិនៅទីក្រុងហ្សឺណែវរយៈពេល ១០ថ្ងៃ ដើម្បីចរចាបង្កើតសន្ធិសញ្ញាពិភពលោកប្រឆាំងនឹងប្លាស្ទិក បានបិទបញ្ចប់នៅថ្ងៃសុក្រ ទី១៤ សីហា ដោយទទួលបរាជ័យជាថ្មី។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រទេសផលិតប្រងទាំងតូចទាំងធំ ក្នុងចំនួនដ៏ច្រើនលើសលប់ បានរារាំងប្រឆាំងនឹងការកាត់បន្ថយផលិតផលប្លាស្ទិក នៅទូទាំងពិភពលោក។

កម្ពុជានាំគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាង ១២តោនលើកដំបូង ទៅកាន់អូស្ត្រាលី

ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី(RTT) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២

កម្ពុជានាំគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាង ១២តោនលើកដំបូង ទៅកាន់អូស្ត្រាលី

ប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី(RTT) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានប្រកាសនាំចេញជាផ្លូវការលើកដំបូងនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមទៅកាន់ប្រទេសអូស្ត្រាលី។ ជាជំហានដំបូងកម្ពុជាបាននាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមចំនួន ១២តោន និងគ្រោងនាំចេញជំហានបន្ទាប់ ដោយបង្កើនបរិមាណកាន់តែច្រើន។

តើវត្តមានរបស់អ្នកសង្កេតការណ៍អន្តរកាលនៅព្រំដែន មានឥទ្ធិពលបែបណាលើបទឈប់បាញ់?

ក្រុមអ្នកសង្កេតការណ៍អន្តរកាល មកពី៧ប្រទេស កំពុងបំពេញបេសកកម្មចុះពិនិត្យទីតាំង ដែលរងផលប៉ះពា

តើវត្តមានរបស់អ្នកសង្កេតការណ៍អន្តរកាលនៅព្រំដែន មានឥទ្ធិពលបែបណាលើបទឈប់បាញ់?

ក្រុមអ្នកសង្កេតការណ៍អន្តរកាល មកពី៧ប្រទេស កំពុងបំពេញបេសកកម្មចុះពិនិត្យទីតាំង ដែលរងផលប៉ះពាល់ អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ មើលឃើញថា នេះជាជំហានដ៏ល្អរបស់កម្ពុជា ដើម្បីបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ក្នុងការគោរពបទឈប់បាញ់ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ បើតាមក្រុមអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ក្រុមអ្នកសង្កេតការណ៍អន្តរកាល នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើជាសាក្សី នៃជម្លោះព្រំដែន កម្ពុជា-ថៃ។

ជំនួបត្រាំ-ពូទីន ស្តីពីជោគវាសនាសង្គ្រាមអ៊ុយក្រែន ដោយ​គ្មានវត្តមានមេដឹកនាំអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក ​ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវ​ជួប

ជំនួបត្រាំ-ពូទីន ស្តីពីជោគវាសនាសង្គ្រាមអ៊ុយក្រែន ដោយ​គ្មានវត្តមានមេដឹកនាំអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក ​ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រូវ​ជួប​គ្នាជាថ្មី នៅ​ថ្ងៃ​សុក្រ​ ទី​១៥សីហានេះ ក្នុងរដ្ឋអាឡាស្កា​។ នេះជា​ជំនួប​កំពូ​លលើកទី១​រវាង​​ប្រមុខ​រដ្ឋ​អាមេរិក​និងរុស្ស៊ី បន្ទាប់ពី​ផ្ទុះ​សង្គ្រាម​នៅអ៊ុយក្រែន។ ប្រធានបទ​ដែល​ពិភពលោក​កំពុង​ទន្ទឹង​រង់ចាំ គឺ​ស្តីពី​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ក៏ប៉ុន្តែ ​ការ​ពិភាក្សា​ពី​ជោគវាសនា​អ៊ុយក្រែននេះ ​គ្មានវត្តមានលោកប្រធានាធិបតី​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​ នោះទេ។​​ ​

លោក ហ៊ុន សែន និងលោក តូ ឡឹម សាទរពីកំណើនខ្ពស់នៃទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម

លោក ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានជួបជជែកគ្

លោក ហ៊ុន សែន និងលោក តូ ឡឹម សាទរពីកំណើនខ្ពស់នៃទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម

លោក ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានជួបជជែកគ្នាតាមប្រព័ន្ធវីដេអូជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ មេដឹកនាំកំពូលនៃប្រទេសកម្ពុជា និងវៀតណាម បានលើកឡើងច្រើនពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសផ្នែកពាណិជ្ជកម្ម ដែលបានកើនឡើងខ្ពស់ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ។

កម្ពុជាប្រាប់​ប្រធានអនុសញ្ញាអូតាវ៉ាថា ​​ថៃ​យកលេសថា​កម្ពុជាដាក់មីនថ្មី​ដើម្បី​ឈ្លានពានកម្ពុជា

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ អាជ្ញាធរមីនកម្ពុជាបានដាក់លិខិតជាផ្លូវការ​ទៅកាន់​ប្រធានអនុ

កម្ពុជាប្រាប់​ប្រធានអនុសញ្ញាអូតាវ៉ាថា ​​ថៃ​យកលេសថា​កម្ពុជាដាក់មីនថ្មី​ដើម្បី​ឈ្លានពានកម្ពុជា

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ អាជ្ញាធរមីនកម្ពុជាបានដាក់លិខិតជាផ្លូវការ​ទៅកាន់​ប្រធានអនុសញ្ញា​​អូតាវ៉ា​ ​​​​​បន្ទាប់ពីថៃ​​​បានចោទប្រកាន់កម្ពុជាថា​បង្កប់មីនថ្មីបណ្តាលឱ្យទាហាន​ថៃរង​របួស​ជាបន្តបន្ទាប់​។ ​តាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី​១៥សីហានេះ ​កម្ពុជាបានប្រាប់​ប្រធានអនុសញ្ញាអូតាវ៉ា អំពី​សវតា និងប្រវត្តិ ​ដែលថៃ​ចិញ្ចឹមចិត្តឈ្លានពាន​កម្ពុជា ដោយប្រើ​​រូបភាព​​ថាកម្ពុជាដាក់មីនថ្មី​។ ​

តើកម្ពុជាគួរពង្រឹងផ្នែកព័ត៌មានវិទ្យាឲ្យខ្លាំងក្លា ឬយ៉ាងណា ក្រោយការប្រយុទ្ធគ្នា៥ថ្ងៃជាមួយថៃ?

គិតចាប់តាំងពីផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីពេលកន្លងទៅ គេអាចកត់សម្គា

តើកម្ពុជាគួរពង្រឹងផ្នែកព័ត៌មានវិទ្យាឲ្យខ្លាំងក្លា ឬយ៉ាងណា ក្រោយការប្រយុទ្ធគ្នា៥ថ្ងៃជាមួយថៃ?

គិតចាប់តាំងពីផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីពេលកន្លងទៅ គេអាចកត់សម្គាល់ឃើញពីការវិវត្តនៃបច្ចេកវិទ្យាថ្មីៗនៅក្នុងការប្រើប្រាស់គ្រឿងសព្វាវុធរបស់ភាគីទាំងសងខាង។ ក្នុងនោះរួមមានការប្រើប្រាស់យន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក ឬដ្រូន ការប្រើប្រាស់កាំភ្លើងធំ ការផ្តាច់និងកំណត់សេវាបញ្ជាជាដើម​ ទាំងអស់នេះសុទ្ធតែផ្សាភ្ជាប់នឹងជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ក្នុងន័យនេះអ្នកជំនាញសង្កត់ធ្ងន់ថា កម្ពុជាគួរដកបទពិសោធន៍ពីសង្គ្រាមជាមួយថៃនាពេលនេះ ដោយត្រូវពង្រឹងការអប់រំបន្ថែមក្នុងមុខវិជ្ជា ឬជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យាឲ្យខ្លាំងក្លាជាមុន។

កម្ពុជាបដិសេធជាថ្មី ចំពោះការលើកឡើងថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែន

នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេសកម

កម្ពុជាបដិសេធជាថ្មី ចំពោះការលើកឡើងថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែន

នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបន្តច្រានចោល ចំពោះព័ត៌មានប្រឌិតរបស់ភាគីថៃ ដែលថានៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ នឹងមានកិច្ចប្រជុំមួយនៅទីក្រុងបាងកក ដែលមានបណ្ដាប្រទេសជាសមាជិកអនុញ្ញាអូតាវ៉ាចូលរួម ដើម្បីប្រឆាំងជាមួយកម្ពុជា។ ជាមួយគ្នានេះ លោក ជុំ សុន្ទរី ក៏បានបដិសេធដាច់អហង្ការ ចំពោះការចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីតាមព្រំដែន និងថាកម្ពុជានៅតែគោរពយ៉ាងពេញលេញចំពោះអនុសញ្ញាអូតាវ៉ា។

គ្រោះថ្នាក់​និង​ហានិភ័យ​នៃ​ផលិតផល​បំបាត់​ក្លិនក្លៀក

ផលិតផល​បំបាត់​ក្លិន​ក្លៀកមាន​ច្រើន​ទម្រង់​ណាស់ ហើយ​​ច្រើន​តែមាន​ធាតុ​ផ្សំ​ម្យ៉ាង​ដែល​មា

គ្រោះថ្នាក់​និង​ហានិភ័យ​នៃ​ផលិតផល​បំបាត់​ក្លិនក្លៀក

ផលិតផល​បំបាត់​ក្លិន​ក្លៀកមាន​ច្រើន​ទម្រង់​ណាស់ ហើយ​​ច្រើន​តែមាន​ធាតុ​ផ្សំ​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា​អំបិល​អាលុយមីញ៉ូម។ អំបិល​អាលុយមីញ៉ូម មាន​សមត្ថភាព​ខ្ពស់​អាច​ទប់​ស្កាត់​ការ​បែក​ញើស​ខ្លាំង និង​បំបាត់​ក្លិន​មិន​ល្អ​នៅ​លើ​ខ្លួន​បាន​ទៀត ប៉ុន្តែ​តើ​ផលិតផល​ដែល​យើង​យក​មក​លាប​ក្លៀក​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ អាច​មាន​ឥទ្ធិពល​ផ្សេង​ក្រៅ​ពីបំបាត់​​ក្លិន​ទេ?

កូរ៉េខាង​ជើង​គ្រោង​ចែង«ការ​ផ្តាច់ចំណង»​ជាមួយ​កូរ៉េខាង​ត្បូង ​​ក្នុង​រដ្ឋធម្មនុញ្ញ

ស្ត្រី​ប្រកប​ដោយ​​ឥទ្ធិពល​របស់​កូរ៉េខាង​ជើង លោកស្រី​ គីម យ៉ូជុង បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្

កូរ៉េខាង​ជើង​គ្រោង​ចែង«ការ​ផ្តាច់ចំណង»​ជាមួយ​កូរ៉េខាង​ត្បូង ​​ក្នុង​រដ្ឋធម្មនុញ្ញ

ស្ត្រី​ប្រកប​ដោយ​​ឥទ្ធិពល​របស់​កូរ៉េខាង​ជើង លោកស្រី​ គីម យ៉ូជុង បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​សីហា​នេះ ថា​របប​ព្យុងយ៉ាង​គ្មាន​ចេតនា​ផ្សះផ្សា​ទំនាក់ទំនង​ឱ្យ​ប្រសើរ​ឡើង​​ជាមួយ​នឹង​កូរ៉េខាង​ត្បូង​ទេ។ ហើយ​កូរ៉េខាង​ជើង​ក៏​មិន​បាន​បញ្ឈប់​ការ​ឃោសនា​បំពង​សំឡេង​នៅ​តាម​ព្រំដែន ដូច​ពាក្យ​របស់​សេអ៊ូល​ឡើយ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី​ គីម យ៉ូជុងដដែល។

សហភាពអឺរ៉ុបដុតដៃដុតជើងជួយរដ្ឋសមាជិករងគ្រោះព្រោះភ្លើង​ឆេះព្រៃ

សហភាព​អឺរ៉ុបកំពុងតែ​យកចិត្ត​ទុកដាក់​ជាខ្លាំងក្នុង​ការ​ជួយ​សង្គ្រោះ​រដ្ឋសមាជិក ដែល​កំពុង

សហភាពអឺរ៉ុបដុតដៃដុតជើងជួយរដ្ឋសមាជិករងគ្រោះព្រោះភ្លើង​ឆេះព្រៃ

សហភាព​អឺរ៉ុបកំពុងតែ​យកចិត្ត​ទុកដាក់​ជាខ្លាំងក្នុង​ការ​ជួយ​សង្គ្រោះ​រដ្ឋសមាជិក ដែល​កំពុងតែ​រងគ្រោះ​ព្រោះ​ភ្លើង​ឆេះព្រៃ​។ បារាំង ក្រិក ព័រទុយហ្គាល អាល់បានី ​ប៊ុលហ្ការី អង់គ្លេស និង​អេស្ប៉ាញ មាន​ភ្លើង​ឆេះព្រៃច្រើន​​ម៉ឺន-​សែន​ហិកតា។​ តែក្នុង​ចំណោមនោះ ប្រទេស​អឺរ៉ុប​ដែល​កំពុង​រងគ្រោះខ្លាំងជាងគេ​​ ​ គឺ ក្រិក អេស្ប៉ាញ និង​ប៊ុលហ្ការី​។​ ចំណែក​ តួកគី ក៏​មាន​ភ្លើង​ឆេះព្រៃ​គួរ​ឲ្យ​បារម្ភ​ដែរ​។  

អ.ស.ប.៖ របបសឹកភូមាធ្វើ​ទារុណកម្មជាប្រព័ន្ធទៅលើអ្នក​ជាប់​ឃុំ

អង្គការសហប្រជាជាតិ បានចោទប្រកាន់​ថា របបសឹកភូមា​បាន​ប្រព្រឹត្តទារុណកម្មដ៏ធ្ងន់ធ្ងរ​ ទៅលើ​

អ.ស.ប.៖ របបសឹកភូមាធ្វើ​ទារុណកម្មជាប្រព័ន្ធទៅលើអ្នក​ជាប់​ឃុំ

អង្គការសហប្រជាជាតិ បានចោទប្រកាន់​ថា របបសឹកភូមា​បាន​ប្រព្រឹត្តទារុណកម្មដ៏ធ្ងន់ធ្ងរ​ ទៅលើ​អ្នក​ជាប់​ឃុំឃាំងក្នុង​ពន្ធនាគារ​​។ នេះបើតាមរបាយការណ៍ថ្មីរបស់​គណៈកម្មការស៊ើបអង្កេត​ពិសេស​នៃ​សហប្រជាជាតិ​ ដោយ​បញ្ជាក់ទៀតថា ទារុណកម្ម​​លើរាយកាយនិងផ្លូវ​ភេទ​ ដោយ​វាយដំ ដកក្រចក ឆក់ខ្សែភ្លើង និង​រំលោភបូក។​  

តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿង លោក ដួង តារា និងគ្នីគ្នា លក់ពន្ធនាគារខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើករណី លោក ដួង តារា អតីតជំន

តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿង លោក ដួង តារា និងគ្នីគ្នា លក់ពន្ធនាគារខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើករណី លោក ដួង តារា អតីតជំនួយការរបស់លោក ហ៊ុន សែន និងគ្នីគ្នារបស់លោកចំនួន៣នាក់ទៀត ក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយលក់ទីតាំងពន្ធនាគារខេត្តកំពង់ឆ្នាំងចំនួន៣លានដុល្លារ។ ប៉ុន្តែតុលាការបានប្រកាសលើកពេលចេញសេចក្តីសម្រេចផ្តន្ទាទោស។

កម្ពុជាស្នើឲ្យយោធាថៃបញ្ឈប់សកម្មភាពខ្លួនហួសពីការកំណត់ក្នុងបទឈប់បាញ់

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសក្នុងសន្និសីទកាស

កម្ពុជាស្នើឲ្យយោធាថៃបញ្ឈប់សកម្មភាពខ្លួនហួសពីការកំណត់ក្នុងបទឈប់បាញ់

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា​ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានប្រកាសក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់រដ្ឋាភិបាលនារសៀលថ្ងៃពុធនេះថា យោធាថៃបានធ្វើសកម្មភាពបំពានលើបទឈប់បាញ់ ដោយបានចូលមករាយបន្លាលួស និងដាក់ពង្រាយកង់ឡាននៅច្រកជោគជ័យក្នុងដែនអធិបតេយ្យកម្ពុជា។ ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់ការពារជាតិរូបនេះ កើតឡើងនៅក្រោយពេលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ទាហានថៃឈុតប៉ារ៉ាប្រមាណ២០ទៅ៣០នាក់បានយកបន្លាលួស មកហ៊ុមព័ទ្ធបិទផ្លូវចូលផ្ទះប្រជាពលរដ្ឋខ្មែរ ៣ទៅ៤ខ្នង និងផ្លូវចូលច្រកណង់ចាន់ កាលពីល្ងាចថ្ងៃអង្គារ ទី១២ សីហា ឆ្នាំ២០២៥ ​នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

មេដឹកនាំជាន់ខ្ពស់​អ៊ីរ៉ង់ ធ្វើ​ទស្សនកិច្ចនៅលីបង់ ក្រោយ​អាមេរិក​គំរាម​ឲ្យ​ហេសបូឡា​ទម្លាក់​អាវុធ

​​អគ្គលេខាធិការ​​នៃ​ឧត្តមក្រុមប្រឹក្សា​សន្តិសុខជាតិ​អ៊ីរ៉ង់ កំពុង​តែផ្តើម​បំពេញ​ទស្សនកិ

មេដឹកនាំជាន់ខ្ពស់​អ៊ីរ៉ង់ ធ្វើ​ទស្សនកិច្ចនៅលីបង់ ក្រោយ​អាមេរិក​គំរាម​ឲ្យ​ហេសបូឡា​ទម្លាក់​អាវុធ

​​អគ្គលេខាធិការ​​នៃ​ឧត្តមក្រុមប្រឹក្សា​សន្តិសុខជាតិ​អ៊ីរ៉ង់ កំពុង​តែផ្តើម​បំពេញ​ទស្សនកិច្ច ​ចំនួន ​៣ថ្ងៃ នៅ​លីបង់​។ ដំណើរ​ទស្សនកិច្ច​នៅរដ្ឋធានីបេរូត​នេះ​ ធ្វើឡើង​បន្ទាប់ពីអ៊ីរ៉ង់​​​​ចុះកិច្ចព្រមព្រៀង​ស្តីពីកិច្ចការពារ​សន្តិសុខរួម​តាម​ព្រំដែន​ជាមួយ​អ៊ីរ៉ាក់​​ និង​ក្រោយ​ពី​សហរដ្ឋអាមេរិក បាន​​​ដាក់សម្ពាធឲ្យជម្រុះ​អាវុធពី​ពួកហេសបូឡាលីបង់ដែល​សម្ព័ន្ធមិត្ត​អ៊ីរ៉ង់​។ ​

តើសន្ទុះនៃការគាំទ្រផលិតផលខ្មែរ មានប្រសិទ្ធភាពកំរិតណាអំឡុងពេលឈ្លោះជាមួយថៃ?

ចាប់តាំងពីមានជម្លោះជាមួយថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក ពលរដ្ឋខ្មែរបានផ្តើមរុញឲ្យមានច

តើសន្ទុះនៃការគាំទ្រផលិតផលខ្មែរ មានប្រសិទ្ធភាពកំរិតណាអំឡុងពេលឈ្លោះជាមួយថៃ?

ចាប់តាំងពីមានជម្លោះជាមួយថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥មក ពលរដ្ឋខ្មែរបានផ្តើមរុញឲ្យមានចលនាជាតិនិយមជាបន្តបន្ទាប់ តាមរយៈពហិការទំនិញថៃ។ គំនិតជាតិនិយមនេះ បានកើតឡើងពេញទំហឹងមកទល់បច្ចុប្បន្ន ក្រោយថៃបើកការវាយប្រហារដើម្បីឈ្លានពានទឹកដីកម្ពុជាអស់រយៈ៥ថ្ងៃ នៅចុងខែកក្កដា ឆ្នាំ២០២៥។ អ្នកតាមដានសង្គមនានាកត់សម្គាល់ថា មានពលរដ្ឋខ្មែរមួយចំនួននៅតែបន្តប្រើប្រាស់ទំនិញថៃ ដោយសារការបិទច្រកនាំចូលមិនទាន់មានប្រសិទ្ធភាព និងខ្លះទៀតបោះបង់ចោលទាំងស្រុងចំពោះការប្រើប្រាស់ទំនិញថៃ ហើយឈានទៅប្រើផលិតផលក្នុងស្រុក និងទំនិញនាំចូលពីប្រទេសផ្សេងក្រៅពីថៃ។

ក្រសួងការបរទេសអាមេរិកថាបញ្ហាសិទ្ធិមនុស្សកម្ពុជានៅតែធ្ងន់ធ្ងរ តែមន្ត្រីរដ្ឋាភិបាលបដិសេធ

របាយការណ៍របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បង្ហាញថា ស្ថានភាពការគ

ក្រសួងការបរទេសអាមេរិកថាបញ្ហាសិទ្ធិមនុស្សកម្ពុជានៅតែធ្ងន់ធ្ងរ តែមន្ត្រីរដ្ឋាភិបាលបដិសេធ

របាយការណ៍របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បង្ហាញថា ស្ថានភាពការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ គ្មាន​ការ​ផ្លាស់​ប្តូរ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់ឡើយ។ តាមរបាយការណ៍ ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​កើត​មាន​ធ្ងន់​ធ្ងរ​ រួម​មាន​ការ​ធ្វើ​ទារុណ​កម្ម ​ការប្រើអំពើហិង្សា​ ឬ​ការ​ដាក់​ទណ្ឌកម្ម​ដោយ​រដ្ឋាភិ​បាល ​និង​តុលាការ​មិន​ឯករាជ្យ ​ការដាក់​ទោស​លើ​អ្នក​ទោស​ អ្នកនយោបាយ និង​សកម្មជន​សង្គម​។ ប៉ុន្តែមន្រ្តីរដ្ឋាភិបាលកម្ពុជាវាយតម្លៃ និងចាត់ទុករបាយការណ៍នេះថា ធ្វើឡើងមិនស្របនឹងបរិបទនៃសង្គមរបស់កម្ពុជា។

ក្រុមប្រឹក្សាអឺរ៉ុបព្រមាន​សមាជិកឲ្យឈប់​​លក់​អាវុធ​ឲ្យ​អ៊ីស្រាអែល

ក្រៅពី​អំពាវនាវ​ឲ្យ​ឈប់លក់អាវុធឲ្យអ៊ីស្រាអែល ក្រុមប្រឹក្សាអឺរ៉ុបបាន​ដាស់តឿនរដ្ឋ​សមាជិកទ

ក្រុមប្រឹក្សាអឺរ៉ុបព្រមាន​សមាជិកឲ្យឈប់​​លក់​អាវុធ​ឲ្យ​អ៊ីស្រាអែល

ក្រៅពី​អំពាវនាវ​ឲ្យ​ឈប់លក់អាវុធឲ្យអ៊ីស្រាអែល ក្រុមប្រឹក្សាអឺរ៉ុបបាន​ដាស់តឿនរដ្ឋ​សមាជិកទាំង​ ៤៦ ប្រទេស ​ឲ្យប្រយ័ត្នប្រយែងក្នុង​ការ​ផ្ទេរអាវុធ​ឲ្យ​អ៊ីស្រាអែល​ និងត្រូវ​តែ​ធានាថា អាវុធ​នោះនឹង​មិនត្រូវ​ប្រើប្រាស់​ដោយ​បំពាន​សិទ្ធិមនុស្ស​ នៅតំបន់​​ហ្កាហ្សា​ នោះឡើយ​។ សេចក្តី​ដាស់តឿន​នេះ មាន​គោលដៅស្របគ្នា​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែល​បា​ន​ប្រកាស​ផ្អាក​ឈប់​នាំចេញ​​អាវុធទៅ​អ៊ីស្រាអែល​។​​ ​

Get more results via ClueGoal