ទោះជួបឧបសគ្គ ស្ទើរអស់ជីវិត លោកទីវ តារារិទ្ធប្រឹងងើបឈរបន្តជិះកង់ដើម្បីកុមារកម្ពុជា
newsare.net
បន្ទាប់ពីជិះកង់អស់រយៈពេល១ឆ្នាំ២ខែ ចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា អ្នកជិះកង់ឯករាជ្យទោះជួបឧបសគ្គ ស្ទើរអស់ជីវិត លោកទីវ តារារិទ្ធប្រឹងងើបឈរបន្តជិះកង់ដើម្បីកុមារកម្ពុជា
បន្ទាប់ពីជិះកង់អស់រយៈពេល១ឆ្នាំ២ខែ ចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា អ្នកជិះកង់ឯករាជ្យ ទីវ តារារិទ្ធបានមកដល់គោលដៅនៅបារាំងកាលពីសប្តាហ៍មុន។ ជិះកង់តែម្នាក់ឯងលើចម្ងាយផ្លូវជាង៣ម៉ឺនគីឡូម៉ែត្រ ពីប្រទេសកម្ពុជាឆ្ពោះទៅទឹកដីអឺរ៉ុប ជាបេសកកម្មរបស់អ្នកជិះកង់ឯករាជ្យ ដើម្បីស្វែងរកការរៃអង្គាស បរិច្ចាគថវិកាពីសាធារណជនដើម្បីជួយដល់មន្ទីរពេទ្យពីរ គឺមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។ នៅទីក្រុងប៉ារីស ឈាង បុប្ផាបានជួបសម្ភាសន៍ លោកទីវ តារារិទ្ធ នៅមាត់ទន្លេសែន នៅមុនពេលលោកធ្វើដំណើរចាកចេញបន្តទៅប្រទេសអេស្ប៉ាញ សំដៅប្រទេសអាហ្វ្រិកខាងត្បូងដែលជាគោលដៅចុងក្រោយនៃយុទ្ធនាការជិះកង់ដើម្បីកុមារកម្ពុជា។ សូមទស្សនាដំណើរផ្សងព្រេងរបស់យុវជនខ្មែរ លោកទីវ តារារិទ្ធ។ Read more