Cambodia



ម៉ាឡេស៊ី៖ រដ្ឋត្រាំងគូនូ ដាក់​ទោសព្រហ្មទណ្ឌ បើ​មិន​ថ្វាយបង្គំ រាល់ថ្ងៃសុក្រ

នៅរដ្ឋ​សហព័ន្ធ​​ម៉ាឡេស៊ី​ អាជ្ញាធរ​នៃរដ្ឋ​អភិរក្ស​និយម ត្រាំងគូនូ បាន​ប្រកាស​រឹតបន្តឹង​ច

ម៉ាឡេស៊ី៖ រដ្ឋត្រាំងគូនូ ដាក់​ទោសព្រហ្មទណ្ឌ បើ​មិន​ថ្វាយបង្គំ រាល់ថ្ងៃសុក្រ

នៅរដ្ឋ​សហព័ន្ធ​​ម៉ាឡេស៊ី​ អាជ្ញាធរ​នៃរដ្ឋ​អភិរក្ស​និយម ត្រាំងគូនូ បាន​ប្រកាស​រឹតបន្តឹង​ច្បាប់សាសនា​ឥស្លាម ដោយ​ដាក់ទោសពន្ធនាគារ ចំពោះ​ជនណា​ដែល​មិន​ទៅ​ថ្វាយ​បង្គំព្រះ រៀងរាល់ថ្ងៃសុក្រ។ ដើម្បីសម្រេច​វិធានការនេះ​ ការ​ត្រួតពិនិត្យ​និង​ឃ្លាំមើលពី​​សំណាក់​អាជ្ញាធរ​ ​កាន់តែ​តឹងតែង ហើយ​​ការ​ដាក់ពិន័យជា​ទឹកប្រាក់​ ​រឹងរឹតតែ​​ច្រើន​ខ្លាំង។​ ​

យោធា​អ៊ីស្រាអែល​កោះ​ហៅ​ទ័ព​បម្រុង​៦​ម៉ឺ​ននាក់​មក​វាយផ្តាច់​យក​ក្រុង​ហ្កាហ្សា

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​អនុម័ត​ផែនការ​វាយ​សង្គ្រុប​យក​ក្រុង​ហ្កា

យោធា​អ៊ីស្រាអែល​កោះ​ហៅ​ទ័ព​បម្រុង​៦​ម៉ឺ​ននាក់​មក​វាយផ្តាច់​យក​ក្រុង​ហ្កាហ្សា

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​អនុម័ត​ផែនការ​វាយ​សង្គ្រុប​យក​ក្រុង​ហ្កាហ្សា និង​បាន​ចេញ​បញ្ជា​នៅ​ថ្ងៃពុធ​ទី​២០​សីហា ឱ្យ​ទ័ព​បម្រុង​៦​ម៉ឺន​នាក់​ចូល​ជួរ ​បំពេញ​បេសកកម្ម​ប្រយុទ្ធ។ ការ​ប្រមូល​កម្លាំងទ័ព​ធ្វើ​ឡើង​ក្នុង​ពេល​កំពុង​មាន​យន្តការ​សម្រប​សម្រួល​ដើម្បី​ផ្អាក​បាញ់​លើ​ដែន​ដី​ប៉ាឡេស្ទីន​និង​ការ​ដោះលែង​ចំណាប់​ខ្មាំង។

ម៉ាឡេស៊ី ដាក់​ទោសព្រហ្មទណ្ឌ បើ​មិន​ថ្វាយបង្គំព្រះ រាល់ថ្ងៃសុក្រ

នៅរដ្ឋ​សហព័ន្ធ​​ម៉ាឡេស៊ី​ អាជ្ញាធរ​នៃរដ្ឋ​អភិរក្ស​និយមមួយ បាន​ប្រកាស​រឹតបន្តឹង​ច្បាប់សា

ម៉ាឡេស៊ី ដាក់​ទោសព្រហ្មទណ្ឌ បើ​មិន​ថ្វាយបង្គំព្រះ រាល់ថ្ងៃសុក្រ

នៅរដ្ឋ​សហព័ន្ធ​​ម៉ាឡេស៊ី​ អាជ្ញាធរ​នៃរដ្ឋ​អភិរក្ស​និយមមួយ បាន​ប្រកាស​រឹតបន្តឹង​ច្បាប់សាសនា​ឥស្លាម ដោយ​ដាក់ទោសពន្ធនាគារ ចំពោះ​ជនណា​ដែល​មិន​ទៅ​ថ្វាយ​បង្គំព្រះ រៀងរាល់ថ្ងៃសុក្រ។ ដើម្បីសម្រេច​វិធានការនេះ​ ការ​ត្រួតពិនិត្យ​និង​ឃ្លាំមើលពី​​សំណាក់​អាជ្ញាធរ​ ​កាន់តែ​តឹងតែង ហើយ​​ការ​ដាក់ពិន័យជា​ទឹកប្រាក់​ ​រឹងរឹតតែ​​ច្រើន​ខ្លាំង។​ ​

នៅពេលដែលពលរដ្ឋខ្មែរធ្វើពហិកាផលិតផលថៃនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាប្រែប្រួលយ៉ាងណា?

ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​ថៃ ​ពិសេស​នៅ​គ្រា​ដែល​កង​ទ័ព​ថៃ​បើក​ការ​ប

នៅពេលដែលពលរដ្ឋខ្មែរធ្វើពហិកាផលិតផលថៃនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាប្រែប្រួលយ៉ាងណា?

ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​ថៃ ​ពិសេស​នៅ​គ្រា​ដែល​កង​ទ័ព​ថៃ​បើក​ការ​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​កម្ពុជា​ក្នុង​សង្គ្រាម​៥​ថ្ងៃ​ កាល​ពី​ចុង​ខែ​កក្កដា​ បាន​ធ្វើ​ឲ្យ​ចរន្ត​ជាតិ​និយម​របស់​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ពុះកញ្ជ្រោល​ ដោយសារ​ពលរដ្ឋ​ខ្មែរខ្លះ​ឈប់​ប្រើ​ផលិត​ផល​ថៃ​។​ តែ​ទន្ទឹម​នឹង​គ្នា​នោះ ​ក៏មាន​ការ​ចោទ​សួរ​ថា ​តើផលិត​ផល​របស់​កម្ពុជា​បច្ចុប្បន្ន​អាច​ធានា​បាន​គ្រប់​សម្រាប់​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​ពលរដ្ឋ​ខ្មែរ​ហើយ​ឬ​នៅ​។ ម្យ៉ាង​ទៀត នៅ​ពេល​ដែល​កម្ពុជា​ឈប់​ប្រើ​ផលិតផល​ថៃ​ តើ​អាច​នឹង​ធ្វើ​ឲ្យ​ទំនិញ​ពី​ប្រភព​ផ្សេង​ទៀត​ហក់​ឡើង​ថ្លៃ ឬ​យ៉ាង​ណា ​ហើយ​ពេល​នោះ ​រដ្ឋ​ត្រូវ​ធានា​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​មាន​ការ​ដំឡើង​ថ្លៃ​ទំនិញ​ ឬ​ការ​ក្លែង​បន្លំ​ទំនិញ​?​

គណៈកម្មការអង្កេតថា​មាន​បាត់ខ្លួន​ជាង​បី​សែន​នាក់​នៅ​ស៊ីរី ក្រោម​របប​ផ្តាច់ការ​អាសាដ

គណៈកម្មការ​អង្កេត ដែល​បង្កើត​ឡើងនៅ​​ខែ​ឧសភា​ ដោយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​ស៊ីរី​ បាន​ទម្ល

គណៈកម្មការអង្កេតថា​មាន​បាត់ខ្លួន​ជាង​បី​សែន​នាក់​នៅ​ស៊ីរី ក្រោម​របប​ផ្តាច់ការ​អាសាដ

គណៈកម្មការ​អង្កេត ដែល​បង្កើត​ឡើងនៅ​​ខែ​ឧសភា​ ដោយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​ស៊ីរី​ បាន​ទម្លាយ​ឱ្យ​ដឹង​ថា មាន​ករណី​​​​បាត់​ខ្លួនដល់​ទៅ​ជាង​​៣សែន​នាក់ ក្នុងអំឡុង​ពេល​៥០​ឆ្នាំ​ នៃ​​​របប​ផ្តាច់ការ​ស៊ីរី ដឹកនាំ​ឱ្យ​ត្រកូល​អាសាដ​ ​ឪនិង​កូន។ ​បើ​ចំនួន​មនុស្ស​បាត់​ខ្លួន​ច្រើន ការងារ​​វែក​រក​អត្តសញ្ញាណដើម្បី​បញ្ជាក់​ការ​ពិត​ ក៏​​នឹង​ធំធេងខ្លាំងដែរ។

ដោយខ្វះកម្លាំងពលកម្ម ថៃប្រកាសជ្រើសរើសពលករបរទេស

រដ្ឋាភិបាលក្រុងបាងកក បានប្រកាសស្វែងរកពលករ ពីបណ្តាប្រទេសនានាៗនៅតំបន់អាស៊ី ដើម្បីមកធ្វើការ

ដោយខ្វះកម្លាំងពលកម្ម ថៃប្រកាសជ្រើសរើសពលករបរទេស

រដ្ឋាភិបាលក្រុងបាងកក បានប្រកាសស្វែងរកពលករ ពីបណ្តាប្រទេសនានាៗនៅតំបន់អាស៊ី ដើម្បីមកធ្វើការដោយស្របច្បាប់ នៅក្នុងប្រទេសថៃ។ ថៃត្រូវការកម្លាំងពលកម្មបរទេស ដើម្បីបម្រើឲ្យប្រយោជន៍សេដ្ឋកិច្ច។ តែថ្មីៗនេះ ថៃត្រូវប្រឈមនឹងបញ្ហាខ្វះកម្លាំងពលកម្ម ជាខ្លាំង ក៏ព្រោះតែ ពលករខ្មែរច្រើនម៉ឺននាក់ បន្តរត់ត្រឡប់ចូលស្រុកកំណើតវិញ ក្រោយផ្ទុះសង្គ្រាមនៅតាមព្រំដែនហើយបទឈប់បាញ់ បន្តឋិតក្នុងសភាពផុយស្រួយនៅឡើយ។​  

តាមរយៈវេទិកាការងារ តើកម្ពុជាអាចផ្តល់ការងារធ្វើដល់ពលករត្រឡប់ពីថៃយ៉ាងដូចម្តេច?

ក្រសួងការងារនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាការងារសម្រាប់ពលករខ្មែរដែលត្រឡប់

តាមរយៈវេទិកាការងារ តើកម្ពុជាអាចផ្តល់ការងារធ្វើដល់ពលករត្រឡប់ពីថៃយ៉ាងដូចម្តេច?

ក្រសួងការងារនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាការងារសម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ កម្មវត្ថុគឺដើម្បីទម្រង់ទិស និងស្វែងរកឱកាសការងារដល់ពលករទាំងអស់នោះ។ អ្នកធ្វើការក្នុងវិស័យការងារយល់ឃើញថា វេទិកាការងារនេះគឺជារឿងមួយល្អប្រសើរ ក៏ព្រោះតែវាអាចជួយសម្រួលដល់ការស្វែងរកការងាររបស់ពលករដែលទើបមកពីប្រទេសថៃ។ ប៉ុន្តែអ្នកជំនាញនៅតែមើលឃើញពីបញ្ហាចោទមួយចំនួនរួមមាន ទីផ្សារការងារ និងចំនួនការងារមិនសមស្របនឹងចំនួនពលករ។ ក្នុងន័យនេះ ពួកគេចង់ឃើញរដ្ឋាភិបាល និងក្រសួងការងាររៀបចំគោលនយោបាយសមស្របច្បាស់លាស់ ដើម្បីធានាការឆ្លើយតបមានប្រសិទ្ធភាពសម្រាប់ឱកាសការងារដល់ពលរដ្ឋ។

ក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះពិនិត្យការខូចខាតនៅប្រាសាទព្រះវិហារ

នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)មកពី៥ប្រទេស បានចុះទៅពិនិ

ក្រុមអ្នកសង្កេតការណ៍អន្តរកាលចុះពិនិត្យការខូចខាតនៅប្រាសាទព្រះវិហារ

នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)មកពី៥ប្រទេស បានចុះទៅពិនិត្យ​ តំបន់ប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់រវាងភាគីយោធាកម្ពុជា និងថៃ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាលនេះ ជាផ្នែកមួយនៃការអនុវត្តទៅការព្រមព្រៀងគ្នារវាងភាគីកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥។  

ជម្លោះកម្ពុជា-ថៃ​៖ សង្គមស៊ីវិល​ដាក់​ញត្តិទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស

នៅថ្ងៃទី​២០ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ អង្គការសង្គមស៊ីវិល​កម្ពុជាមួយក្រុម ​​នឹងដាក់ញត្តិ​ទៅ

ជម្លោះកម្ពុជា-ថៃ​៖ សង្គមស៊ីវិល​ដាក់​ញត្តិទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស

នៅថ្ងៃទី​២០ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ អង្គការសង្គមស៊ីវិល​កម្ពុជាមួយក្រុម ​​នឹងដាក់ញត្តិ​ទៅកាន់បណ្តាស្ថានទូត​នៃប្រទេស​​ជាហត្ថលេខី ​​នៃកិច្ចព្រម​ព្រៀង​សន្តិភាព​​ទីក្រុងប៉ារីស​​ ឆ្នាំ​១៩៩១។ គោលបំណងនៃការដាក់ញត្តិនេះ គឺទាមទារឲ្យ ​​ប្រទេសហត្ថលេខីទាំងនោះ ​ត្រូវរក្សា​ការប្តេជ្ញា​ចិត្ត និងមានចំណាត់ការ​ជា​បន្ទាន់​ក្នុងការការពារ​អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ​អំឡុងពេលមាន​ជម្លោះព្រំដែន​កម្ពុជា-ថៃ​។

លោក ហ៊ុន សែន ព្រមានចាប់ខ្លួនមេដឹកនាំថៃវិញ បើថៃអាចចាប់ខ្លួនមេដឹកនាំកម្ពុជា

ប្រ​មុខ​គណ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ លោក ​ហ៊ុន ​សែន ​បាន​ព្រមាន​នៅ​យប់​ថ្ងៃ​ទី​១៨​ ខែ​ស

លោក ហ៊ុន សែន ព្រមានចាប់ខ្លួនមេដឹកនាំថៃវិញ បើថៃអាចចាប់ខ្លួនមេដឹកនាំកម្ពុជា

ប្រ​មុខ​គណ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ លោក ​ហ៊ុន ​សែន ​បាន​ព្រមាន​នៅ​យប់​ថ្ងៃ​ទី​១៨​ ខែ​សីហា​ថា​ ប្រសិន​បើ​ថៃ​អាច​ចាប់​មេដឹក​នាំ​កម្ពុជា​បាន​ នោះ​កម្ពុជា​ក៏​អាច​ចាប់​មេ​ដឹក​នាំ​ថៃ​មួយ​ចំនួន​ដែល​បាន​ឈ្លាន​ពាន​ និង​សម្លាប់​ប្រ​ជាជន​កម្ពុជា​បាន​ដូច​គ្នា​ដែរ​។​ ប្រតិ​កម្ម​របស់​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​បែប​នេះ​ក៏​ដោយ​សារ​តែ​នាយក​រដ្ឋ​មន្ត្រី​ស្តីទី​ថៃ​បាន​និយាយ​ថា​ លោក​ ហ៊ុន​ សែន​ និងលោក​ ហ៊ុន ម៉ាណែត ​នឹង​ត្រូវ​ចាប់​ខ្លួន​ភ្លាម​ ប្រសិន​បើ​រក​ឃើញ​ថា​ចូល​ជាន់​ទឹក​ដី​ថៃ​។

ជម្លោះ​​ព្រំដែន​បាន​ធូរ​ស្បើយ​ ​​ចិន​និង​ឥណ្ឌាឈាន​ទៅ​បើក​​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ

ទំនាក់ទំនង​រវាង​មហាអំណាច​អាស៊ី​ទាំងពីរ​ចិន​និង​ឥណ្ឌា​កំពុង​មាន​ភាព​ស្វាហាប់​វិជ្ជមាន ឡើ

ជម្លោះ​​ព្រំដែន​បាន​ធូរ​ស្បើយ​ ​​ចិន​និង​ឥណ្ឌាឈាន​ទៅ​បើក​​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ

ទំនាក់ទំនង​រវាង​មហាអំណាច​អាស៊ី​ទាំងពីរ​ចិន​និង​ឥណ្ឌា​កំពុង​មាន​ភាព​ស្វាហាប់​វិជ្ជមាន ឡើង​វិញ។ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ណារិនដ្រាម៉ូឌី នឹង​អញ្ជើញ​ទៅ​ចិន​នៅ​ចុង​ខែសីហា។ នេះ​បើ​តាម​សេ​ចក្តី​ជូន​ដំណឹង​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ឥណ្ឌា មុន​ជំនួប​ជាមួយ​ប្រមុខ​ការ​ទូត​ចិន។ លោក​ វ៉ាង យី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ នៅ​ទីក្រុង​ញូវដេលី បាន​ប្រកាសនៅ​ថ្ងៃអង្គារ​ទី​១៩​សីហា​នេះ​វិញ​​ថា ទំនាក់ទំនង​ចិន-ឥណ្ឌា កំពុងប្រសើរ​ឡើង​ ឈាន​ឆ្ពោះ​ទៅរក​​កិច្ចសហប្រតិបត្តិការ ដូច​មុន​។

តើកម្ពុជាប្រកាន់ជំហរយ៉ាងណាចំពោះការបន្តរាយលួសបន្លារបស់ថៃចូលទឹកដីខ្មែរ?

បន្ទាប់ពីមានកិច្ចព្រមព្រៀងលើបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី ថៃបានចោទ

តើកម្ពុជាប្រកាន់ជំហរយ៉ាងណាចំពោះការបន្តរាយលួសបន្លារបស់ថៃចូលទឹកដីខ្មែរ?

បន្ទាប់ពីមានកិច្ចព្រមព្រៀងលើបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅម៉ាឡេស៊ី ថៃបានចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មីនៅតាមព្រំដែន។ តែការចោទប្រកាន់នេះ ត្រូវបានកម្ពុជាច្រានចោល និងបញ្ជាក់ថាជាមីនចាស់ ដែលនៅសល់តាំងពីសម័យសង្គ្រាម។ ចុងក្រោយនេះ កងទ័ពថៃបានបង្កើនការរាយលួសបន្លា និងកង់ឡាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានរំលោភចូលមកក្នុងទឹកដីកម្ពុជាផងដែរ។ អ្នកតាមដានសង្គម និងនយោបាយនានា បានយល់ស្របដូចគ្នាចំពោះភាពអត់ធ្មត់របស់កម្ពុជា ដើម្បីទទួលបានពិន្ទុល្អ ក្នុងការគោរពបទឈប់បាញ់ និងព្យាយាមដោះស្រាយជាក់ស្តែង តាមដែលអាចធ្វើទៅបាន។

ទាំងសរសើរនិងលើកទឹកចិត្ត មេដឹកនាំអឺរ៉ុប និងអ៊ុយក្រែន​ចង់ឲ្យលោកដូណាល់ ត្រាំ ដាក់សម្ពាធ​លើ​លោកពូទីន

ផ្ទុយពីជម្លោះទាស់សំដីខ្លាំងកាលពី​៥ខែមុន ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាន​ទទួលប្រធា

ទាំងសរសើរនិងលើកទឹកចិត្ត មេដឹកនាំអឺរ៉ុប និងអ៊ុយក្រែន​ចង់ឲ្យលោកដូណាល់ ត្រាំ ដាក់សម្ពាធ​លើ​លោកពូទីន

ផ្ទុយពីជម្លោះទាស់សំដីខ្លាំងកាលពី​៥ខែមុន ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាន​ទទួលប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីយ៉ាងរាក់ទាក់​​នៅសេតវិមាន កាលពីថ្ងៃចន្ទទី ១៨​សីហាម្សិលមិញ។ នៅក្នុង​កិច្ចប្រជុំ​ស្តីពី​សំណុំរឿងអ៊ុយក្រែន មានការចូលរួមផងដែរ ពី​ប្រធានាធិបតីបារាំង នាយករដ្ឋមន្រ្តីរបស់ប្រទេស​អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ ហ្វាំងឡង់ និង​ប្រធានគណៈកម្មការអឺរ៉ុប។ ថ្នាក់ដឹកនាំ​អឺរ៉ុប​​បាន​លើកគ្នា​ជាលើកទី១ ទៅសេតវិមាន ដើម្បី​ជួយបញ្ចុះបញ្ចូល​ឲ្យ​ប្រធានាធិបតីអាមេរិក គិត​គូរ​ពីផលប្រយោជន៍សន្តិសុខ​របស់អ៊ុយក្រែន និងអឺរ៉ុប នៅក្នុង​ដំណើរការចរចាជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោកពូទីន ដើម្បី​បិទបញ្ចប់សង្រ្គាមអ៊ុយក្រែន។

លោក ហេង រតនា៖ ព្រំដែនកម្ពុជា-ថៃ ជាង៧០០គីឡូម៉ែត្រនៅមិនទាន់បានបោសសំអាតមីន

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ អគ្គនាយកសកម្មភាពកម្ចាត់មីនកម្ពុជ

លោក ហេង រតនា៖ ព្រំដែនកម្ពុជា-ថៃ ជាង៧០០គីឡូម៉ែត្រនៅមិនទាន់បានបោសសំអាតមីន

នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ អគ្គនាយកសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)​ បានថ្លែងថានៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ ប្រមាណជាង ៧០០គីឡូម៉ែត្រ នៅមានគ្រាប់មីន ដែលបន្សល់ទុកពីសម័យសង្គ្រាមជាយូរមកហើយ និងដែលមិនទាន់បានបោសសម្អាតនៅឡើយ។ ការលើកឡើងរបស់លោក ហេង រតនា ដូច្នេះ គឺជាការបញ្ជាក់ឡើងវិញ និងក៏ជាការឆ្លើយតបទៅភាគីថៃ ដែលបានចោទថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ ដែលមានជម្លោះបច្ចុប្បន្ន។ តាមលោកអគ្គនាយក CMAC តំបន់ព្រំដែន ដែលនៅមានគ្រាប់មីន ហើយមិនទាន់បានបោសសម្អាត គឺមិនមែនជាតំបន់អាទិភាពជាចម្បងនោះទេ។ សូមបញ្ជាក់ថា រយៈពេល៣៣ឆ្នាំកន្លងទៅ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ​បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួនជាង ១,២លានគ្រាប់ មីនប្រឆាំងរថក្រោះចំនួនជាង ២៦ ០០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣,២លានគ្រាប់៕

ស្ថាប័នសិទ្ធិមនុស្សកម្ពុជា៖ ថៃបំពានបទឈប់បាញ់ដោយការរាយបន្លាលួសលើទឹកដីកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើឲ្យស្ថាប័នអន្តរជាតិធំៗចំនួនបីក្នុងនោះមានទាំងការ

ស្ថាប័នសិទ្ធិមនុស្សកម្ពុជា៖ ថៃបំពានបទឈប់បាញ់ដោយការរាយបន្លាលួសលើទឹកដីកម្ពុជា

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានស្នើឲ្យស្ថាប័នអន្តរជាតិធំៗចំនួនបីក្នុងនោះមានទាំងការិយាល័យរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សឲ្យពិនិត្យលើការរំលោភបំពានលើបទឈប់បាញ់ពីសំណាក់ភាគីយោធាថៃ ដែលបាននិងកំពុងរាយបន្លាលួស ឬធ្វើសកម្មភាពបំពានផ្សេងៗទៀត លើទឹកដីកម្ពុជា។ តែអ្នកវិភាគថា សំណើរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជាលោក កែវ រ៉េមី ទំនងជាមិនអាចបញ្ចុះបញ្ចូលស្ថាប័នអន្តរជាតិទាំងនោះ ជួយកម្ពុជាបានពេញដៃពេញជើងនោះទេ ក្រោមហេតុផលថាស្ថាប័នមួយនេះ ស្ថិតក្រោមឥទ្ធិពលនយោបាយនៅកម្ពុជា ពោលគឺខ្វះឯករាជ្យភាព និងយុត្តិធម៌ដើម្បីលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។ 

អតីតជនភៀសខ្លួន និងកូនចៅជំនាន់ក្រោយនៅបារាំងឈឺឆ្អាល រៃអង្គាសថវិកាជួយជនភៀសសឹកនៅកម្ពុជា

ឃ្លាតតែកាយ ប៉ុន្តែ ចិត្ត​នៅនឹក​ទន្ទឹងគិតដល់​ជនរួមជាតិក្នុងស្រុកដែល​កំពុង​ជួបទុក្ខលំបាក រ

អតីតជនភៀសខ្លួន និងកូនចៅជំនាន់ក្រោយនៅបារាំងឈឺឆ្អាល រៃអង្គាសថវិកាជួយជនភៀសសឹកនៅកម្ពុជា

ឃ្លាតតែកាយ ប៉ុន្តែ ចិត្ត​នៅនឹក​ទន្ទឹងគិតដល់​ជនរួមជាតិក្នុងស្រុកដែល​កំពុង​ជួបទុក្ខលំបាក រត់ភៀសសឹក​ដោយសារតែ​សង្រ្គាមឈ្លានពាន​ពីសំណាក់កងទ័ពថៃ។ ទាំងនេះជា​អារម្មណ៍​របស់​ប្រជាជនខ្មែរ មិនថា ជាមនុស្សចាស់ ឬ​កូនចៅជំនាន់ក្រោយ​ដែល​កើតធំដឹងក្តីនៅប្រទេស​បារាំង។ ដោយសារតែអារម្មណ៍ឈឺឆ្អាល ចង់​បន្ធូរទុក្ខលំបាក​របស់ជនភៀសសឹក វត្តចន្ទរង្សី​ក្នុងទីក្រុង​ត្រំប្លេភាគខាងជើង​ទីក្រុង​ប៉ារីសបាន​រៀបចំ​កម្មវិធី​បង្សុកូល​រៃអង្គាស​ថវិកា​ដើម្បីជួយ​កងទ័ពកម្ពុជា និង​ជនភៀសសឹកនៅតាមព្រំដែនខ្មែរថៃ តាមរយៈ​សមាគមFragmentis Vitae Asia។ ឈាងបុប្ផា​បានទៅធ្វើបទយកការណ៍ផ្ទាល់​នៅ​វត្តចន្ទរង្ស៊ី

តើណាសា​អាចសម្រេច​មហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទដែរឬទេ?

សហរដ្ឋអាមេរិកកំពុង​ញាប់ដៃជើងដើម្បី​នាំយកម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ទៅដាក់​នៅឋាន​ព្រះច

តើណាសា​អាចសម្រេច​មហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទដែរឬទេ?

សហរដ្ឋអាមេរិកកំពុង​ញាប់ដៃជើងដើម្បី​នាំយកម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​ទៅដាក់​នៅឋាន​ព្រះចន្ទ ឲ្យបាន​យ៉ាងយូរបំផុត នៅមុនឆ្នាំ​២០៣០។ នៅក្នុង​ក្របខណ្ឌ​នៃ​បេសកកម្ម​បញ្ជូនមនុស្ស​ឲ្យត្រលប់ទៅជាន់ដី​ព្រះចន្ទ​នៅអំឡុង​ឆ្នាំ​២០២៧ ​ប្រធានថ្មី​របស់​ទីភ្នាក់ងារ​ណាសា​កាលពី​ចុងខែ​កក្កដាកន្លងទៅបាន​បញ្ជា​ឲ្យគេ​ដាក់ដេញថ្លៃគម្រោងផលិត​​ប្រតិករនុយក្លេអ៊ែរ​ដែលមានសមត្ថភាព​ផ្គត់ផ្គង់​ថាមពល​នៅលើ​ឋានព្រះចន្ទ។ តើណាសា​អាចសម្រេច​មហិច្ឆតាដំឡើងម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​នៅលើ​ឋានព្រះចន្ទដែរឬទេ? យើងស្តាប់បទអត្ថាធិប្បាយ​របស់​ឈាង បុប្ផា

នៅអេស្ប៉ាញនិងព័រទុយហ្កាល់ ភ្លើងឆេះព្រៃមានទំហំ​សរុប​​៥៦ម៉ឺនហិកតា ​គិតពីដើមឆ្នាំ​២០២៥មក

ធាតុអាកាសក្តៅនិងស្ងួតខ្លាំងឆ្នាំនេះ បានបង្ក​ជាភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅតាមប្រទេសអឺរ

នៅអេស្ប៉ាញនិងព័រទុយហ្កាល់ ភ្លើងឆេះព្រៃមានទំហំ​សរុប​​៥៦ម៉ឺនហិកតា ​គិតពីដើមឆ្នាំ​២០២៥មក

ធាតុអាកាសក្តៅនិងស្ងួតខ្លាំងឆ្នាំនេះ បានបង្ក​ជាភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅតាមប្រទេសអឺរ៉ុប ដូចជាក្រិក បារាំង និងជាពិសេស​អេស្ប៉ាញ​និងព័រទុយហ្កាល់។ គិតពីដើម​ឆ្នាំ​២០២៥មក ភ្លើងបានលេបត្របាក់ព្រៃឈើ លំនៅដ្ឋាន​ប្រជាជន​ ក្នុងទំហំផ្ទៃដី​សរុបជាង​៥៦ម៉ឺនហិកតា នៅអេស្ប៉ាញនិង​ព័រទុយហ្កាល់​។ គិតត្រឹមថ្ងៃចន្ទទី​​១៨សីហា ក្រុមពន្លត់អគ្គីភ័យ​កំពុងព្យាយាមយ៉ាងលំបាក ដើម្បីពន្លត់ភ្លើងនិងបង្អាក់ការឆេះរាលដាល។

មេដឹកនាំអឺរ៉ុបនឹងអមដំណើរលោកហ្សេឡេនស្គី ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបលោក ត្រាំ

ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានប្រកាសថា លោក វ្លូឌីមៀរ ហ្សេឡេនស្គី មិនឯកាឡើយ ក្នុងជំនួបជាមួយលោក

មេដឹកនាំអឺរ៉ុបនឹងអមដំណើរលោកហ្សេឡេនស្គី ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបលោក ត្រាំ

ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានប្រកាសថា លោក វ្លូឌីមៀរ ហ្សេឡេនស្គី មិនឯកាឡើយ ក្នុងជំនួបជាមួយលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក នាថ្ងៃចន្ទ ទី១៨ សីហា។ មេដឹកនាំអឺរ៉ុបមួយចំនួននឹងអមដំណើរលោកប្រធានាធិបតីអ៊ុយក្រែន ទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជជែកពិភាក្សាជាមួយចៅហ្វាយសេតវិមាន អំពីជំនួបទ្វេភាគីអាមេរិក និងរុស្ស៊ី នៅរដ្ឋអាឡាស្កា និងសង្រ្គាមនៅអ៊ុយក្រែន។

តើបេសកកម្មរបស់លោក Michael Alfaro ទៅកាន់ព្រំដែនកម្ពុជាឆ្លុះបញ្ចាំងពីអ្វីខ្លះ?

លោក ​Michael Alfaro ​ជា​ជន​ជាតិ​អាមេរិកាំង​ម្នាក់​បាន​ និង​កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​

តើបេសកកម្មរបស់លោក Michael Alfaro ទៅកាន់ព្រំដែនកម្ពុជាឆ្លុះបញ្ចាំងពីអ្វីខ្លះ?

លោក ​Michael Alfaro ​ជា​ជន​ជាតិ​អាមេរិកាំង​ម្នាក់​បាន​ និង​កំពុង​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំ​ណាក់​ពល​រដ្ឋ​កម្ពុជា​ ដោយ​សារ​តែ​លោក​ចុះ​ទៅ​កាន់​តំបន់​មាន​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​បាន​រាយការណ៍​ពី​ផល​វិបាក​នៃ​លទ្ធ​ផល​ដែល​កើត​ចេញ​ពី​សង្គ្រាម​៥​ថ្ងៃ​រវាង​កម្ពុជា ​និង​ថៃ​។ ​ប្រធាន​ក្រុម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ប្រ​ចាំ​សេត​វិមាន​បាន​បញ្ជាក់​ថា​ លោក ​Michael Alfaro​ មក​កម្ពុជា​ក្នុង​នាម​ជា​អ្នក​កាសែត​ម្នាក់​ ដោយ​រ៉ាប់​រង​ការ​ចំណាយ​ខ្លួន​ឯង​ និង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​រដ្ឋា​ភិបាល​កម្ពុជា​ទេ​។ តើ​បេសក​កម្ម​របស់​លោក​ Michael Alfaro ទៅ​កាន់​ព្រំ​ដែន​កម្ពុជា​ឆ្លុះ​បញ្ចាំង​យ៉ាង​ដូច​ម្តេច​ខ្លះ​?

កម្ពុជាថានឹងធ្វើឲ្យទំនាក់ទំនងជាមួយចិនកាន់តែស៊ីជម្រៅ តែក៏មិនចោលវៀតណាមដែរ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានគូសបញ្ជាក់នៅអំឡុងពេលមានកិច្ចប្រជុំរដ

កម្ពុជាថានឹងធ្វើឲ្យទំនាក់ទំនងជាមួយចិនកាន់តែស៊ីជម្រៅ តែក៏មិនចោលវៀតណាមដែរ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានគូសបញ្ជាក់នៅអំឡុងពេលមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១០នៅប្រទេសចិនថា កម្ពុជានឹងបន្តបង្កើនទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅជាមួយភាគីចិន។ តែទន្ទឹមនឹងគ្នានោះ ប្រមុខការទូតកម្ពុជាក៏អះអាងថាកម្ពុជាក៏បន្តរក្សាទំនាក់ទំនងដ៏រឹងមាំជាមួយវៀតណាម។ នេះបើសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយថ្ងៃទី១៥ ខែសីហា។

របបសឹកភូមាប្រកាស​រៀបចំ​ការបោះឆ្នោតជាតិ​នៅចុងខែ​ធ្នូ តែបិទផ្លូវគណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី

ការបោះឆ្នោតសភា​នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨​ខែធ្នូ​ចុងឆ្នាំ២០២៥។ នេះបើតាម​ការប្រកាស​

របបសឹកភូមាប្រកាស​រៀបចំ​ការបោះឆ្នោតជាតិ​នៅចុងខែ​ធ្នូ តែបិទផ្លូវគណបក្ស​របស់​លោកស្រី​អ៊ុងសាន ស៊ូជី

ការបោះឆ្នោតសភា​នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨​ខែធ្នូ​ចុងឆ្នាំ២០២៥។ នេះបើតាម​ការប្រកាស​របស់​របបសឹកភូមា នៅថ្ងៃចន្ទទី ១៨​សីហា។ ក្នុង​រយៈពេល​ជិត​៥ឆ្នាំ ពោលគិតចាប់តាំង​ពីធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អ៊ុងសាន ស៊ូជី​នៅ​ខែ កុម្ភៈ​ឆ្នាំ​២០២១ នេះជាលើកទី១​ដែល​របបសឹកភូមា​ប្រកាស​រៀបចំ​ការបោះឆ្នោតសកល។ ក្នុងកាលៈទេសៈ​ដែលប្រទេស​កំពុង​ឆាបឆេះ​ដោយ​ភ្លើងសង្រ្គាមស៊ីវិល តើ​របបសឹកភូមា​អាច​រៀបចំ​ការបោះឆ្នោត​បាន​ដោយ​របៀបណា? 

ប្រជាជនអ៊ីស្រាអែល​៥សែននាក់​ធ្វើបាតុកម្ម​ ទាមទារ​ឲ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា​និងរំដោះ​ចំណាប់ខ្មាំង

កាលពីថ្ងៃអាទិត្យ​ទី​១៧សីហា ប្រជាជនអ៊ីស្រាអែល​ប្រមាណ​៥សែននាក់ បានរួមគ្នាធ្វើមហាបាតុកម្ម ន

ប្រជាជនអ៊ីស្រាអែល​៥សែននាក់​ធ្វើបាតុកម្ម​ ទាមទារ​ឲ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា​និងរំដោះ​ចំណាប់ខ្មាំង

កាលពីថ្ងៃអាទិត្យ​ទី​១៧សីហា ប្រជាជនអ៊ីស្រាអែល​ប្រមាណ​៥សែននាក់ បានរួមគ្នាធ្វើមហាបាតុកម្ម នៅទីក្រុង​ទែល​អា​វីវ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាលរបស់​លោកនេតាន់យ៉ាហ៊ូ ត្រូវតែ​ចុះបទឈប់បាញ់ បិទបញ្ចប់សង្គ្រាមនៅហ្កាហ្សា និងរំដោះចំណាប់ខ្មាំងដែល​នៅសេសសល់ទាំងប៉ុន្មាន​មកវិញ។ ជាង​២ឆ្នាំមកនេះ ប្រជាជនអ៊ីស្រាអែល​តែងតែបាន​ធ្វើបាតុកម្មជារឿយៗ ដើម្បីប្រឆាំងនឹងសង្គ្រាមនៅហ្កាហ្សា។​ តែលើកនេះ ​គឺជាបាតុកម្មធំបំផុតមិនធ្លាប់មាន​ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រកាសថា​នឹងបើកប្រតិបត្តិការ​យោធាជា​ថ្មីម្តងទៀត ចូលទៅកាន់ទីក្រុង​ហ្កាហ្សាស៊ីធី​ ដើម្បី​កម្ទេចក្រុមហាម៉ាស​។

លោកដូណាល់ត្រាំ លើកសំណើស្តីពីការធានាសន្តិសុខ​ឲ្យ​អ៊ុយក្រែន ដែលស្រដៀងគ្នា​នឹង​ការធានារបស់​អូតង់

នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយ​ប្រធានាធិបតីអ៊ុយក្រែន និង​​ថ្នាក់ដឹកនាំ​ប្រទេស​អឺរ៉ុប កាលព

លោកដូណាល់ត្រាំ លើកសំណើស្តីពីការធានាសន្តិសុខ​ឲ្យ​អ៊ុយក្រែន ដែលស្រដៀងគ្នា​នឹង​ការធានារបស់​អូតង់

នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយ​ប្រធានាធិបតីអ៊ុយក្រែន និង​​ថ្នាក់ដឹកនាំ​ប្រទេស​អឺរ៉ុប កាលពីថ្ងៃសៅរ៍ ទី ១៦​សីហា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបាន​លើកសំណើស្តីពីការធានាសន្តិសុខ​ឲ្យអ៊ុយក្រែន ដោយ​មិនចាំបាច់​ឲ្យ​ប្រទេស​នេះ​ចូលជា​សមាជិក​របស់​អង្គការ​អូតង់។ យោងតាមប្រភពមន្រ្តីអាមេរិកដែលស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំង AFP នៅក្នុង​កិច្ចសន្ទនាតាមទូរស័ព្ទនោះដែរ លោកដូណាល់ត្រាំ​បង្ហាញគំនិត​គាំទ្រ​​ការលើកឡើង​របស់​ប្រធានាធិបតី​រុស្ស៊ីដែល​ចង់ឲ្យ​អ៊ុយក្រែន​ដកខ្លួន​ទាំងស្រុង​ចេញពីតំបន់​ដុនបាស់ ជាថ្នូរ​នឹង​ការឈប់​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី​នៅ​តំបន់​ពីរផ្សេងទៀត គឺ​Kherson និង​Zaporizhzhia។ តំបន់ពីរនេះគ្រប់គ្រង​មួយផ្នែក​ដោយកងទ័ពអ៊ុយក្រែនដែលកំពុង​វាយរុញច្រាន​កងទ័ពរុស្ស៊ី។ ឈាង បុប្ផាលម្អិត​ព័ត៌មាននេះ

ស៊ីរី៖ សហគមន៍ជនជាតិភាគតិចឌ្រូហ្ស ចេញធ្វើបាតុកម្ម ដើម្បីទាមទារបំបែកទឹកដី

ប្រធានាធិបតីស៊ីរីបានអំពាវនាវឲ្យសហគមន៍ជនជាតិភាគតិចឌ្រូហ្ស និងបេដ្វាំង បញ្ឈប់ការបង្ហូរឈាម

ស៊ីរី៖ សហគមន៍ជនជាតិភាគតិចឌ្រូហ្ស ចេញធ្វើបាតុកម្ម ដើម្បីទាមទារបំបែកទឹកដី

ប្រធានាធិបតីស៊ីរីបានអំពាវនាវឲ្យសហគមន៍ជនជាតិភាគតិចឌ្រូហ្ស និងបេដ្វាំង បញ្ឈប់ការបង្ហូរឈាម និងរួបរួមគ្នា កសាងប្រទេសជាតិ។ ការអំពាវនាវរបស់ប្រមុខដឹកនាំស៊ីរីថ្មី ធ្វើឡើងមួយថ្ងៃបន្ទាប់ពីសហគមន៍ឌ្រូហ្សរាប់រយនាក់ បាននាំគ្នាធ្វើបាតុកម្ម នៅថ្ងៃសៅរ៍ ទី១៦ សីហា ដើម្បីទាមទារបំបែកទឹកដី ព្រមទាំងថ្កោលទោសចំពោះអំពើហិង្សាស្លាប់ជនជាតិភាគតិចឌ្រូហ្សជាច្រើននាក់ កាលពីខែកក្កដា ដែលបង្កដោយក្រុមប្រដាប់អាវុធសហគមន៍បេដ្វាំង។

អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលទំនិញខូចគុណភាពនាំចូលពីថៃមកកម្ពុជា តាមប្រទេសឡាវ

អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានឃាត់រថយន្តចំនួន​៤​គ្រឿង​

អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលទំនិញខូចគុណភាពនាំចូលពីថៃមកកម្ពុជា តាមប្រទេសឡាវ

អាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានឃាត់រថយន្តចំនួន​៤​គ្រឿង​ដែល​ដឹក​ទំនិញ​ពី​ប្រទេស​ថៃ​ចូលមកកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវតាមច្រកព្រំដែនកំពង់ស្រឡៅ។ ក្រោយការត្រួតពិនិត្យ អាជ្ញាធរកម្ពុជា រកឃើញថា ទំនិញទាំងនោះសុទ្ធតែជាទំនិញខូចគុណភាព និងបានសម្រេចដុតកម្ទេចចោលតែម្តង។

មេទ័ពកម្ពុជាថាថៃនៅតែចល័តទ័ពចូលទឹកដីកម្ពុជាទោះជាមានអ្នកសង្កេតការណ៍អន្តរកាល

មេ​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ព្រះ​វិហារ​របស់​កម្ពុជា​បាន​ប្រាប់​ក្រ

មេទ័ពកម្ពុជាថាថៃនៅតែចល័តទ័ពចូលទឹកដីកម្ពុជាទោះជាមានអ្នកសង្កេតការណ៍អន្តរកាល

មេ​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​ព្រះ​វិហារ​របស់​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នក​សង្កេត​ការណ៍​អន្តរ​កាល ​(IOT) ​ចំនួន​០៧​ប្រទេស​ នៅ​ថ្ងៃ​ទី​១៥​ ខែ​សីហា​ថា​ ទាហាន​ថៃ​នៅ​តែ​ចល័ត​កម្លាំង​ទ័ព​ចូល​មក​លើ​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា​ដោយ​គឃ្លើន​នៅ​ចំពោះ​មុខ​ក្រុម​សង្កេត​ការណ៍​អន្តរ​ជាតិ​។​ តែ​លោកថា​សម្រាប់​កង​កម្លាំង​កម្ពុជា​វិញ​គឺ​រក្សា​បាន​នូវ​បទ​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ បន្ទាប់ពី​សេចក្តី​ថ្លែង​ការណ៍រួម​ និង​បទ​ឈប់​បាញ់​។

ជនជាតិអាមេរិកាំងម្នាក់កំពុងទាញការចាប់អារម្មណ៍ពីផលវិបាកនៃជម្លោះព្រំដែនកម្ពុជា និងថៃ

ពលរដ្ឋអាមេរិកាំងមួយរូប លោក Michael B Alfaro បានទទួលការចាប់អារម្មណ៍ពីមហាជនកម្ពុជា ក្រោយពីលោកធ្វើសេចក

ជនជាតិអាមេរិកាំងម្នាក់កំពុងទាញការចាប់អារម្មណ៍ពីផលវិបាកនៃជម្លោះព្រំដែនកម្ពុជា និងថៃ

ពលរដ្ឋអាមេរិកាំងមួយរូប លោក Michael B Alfaro បានទទួលការចាប់អារម្មណ៍ពីមហាជនកម្ពុជា ក្រោយពីលោកធ្វើសេចក្តីរាយការណ៍ជុំវិញផលវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក Michael B Alfaro បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥សីហា ដោយជួបជាមួយបណ្តាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់ នៅជំរំជនភៀសសឹក និងតំបន់ជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

តើចិនអាចសម្របសម្រួលបញ្ចប់ជម្លោះព្រំដែនកម្ពុជាថៃដោយរបៀបណា?

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានស្វះស្វែងឲ្យមានជំនួបមួយនៅខេត្តយូណាន រវាងរដ្ឋមន្ត្រី

តើចិនអាចសម្របសម្រួលបញ្ចប់ជម្លោះព្រំដែនកម្ពុជាថៃដោយរបៀបណា?

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានស្វះស្វែងឲ្យមានជំនួបមួយនៅខេត្តយូណាន រវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ​ ដើម្បីពិភាក្សាអំពីភាពតានតឹងនៃជម្លោះព្រំដែនប្រទេសទាំង២។ ការណ៍នេះនាំឲ្យមានការចោទសួរថា តើចិនអាចមានឥទ្ធិពល ក្នុងការសម្របសម្រួលបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃតាមមធ្យោបាយណាខ្លះ ព្រោះក្រោយបទអន្តរាគមន៍របស់ប្រធាបធិបតីអាមេរិក លោក ដូណាល់ ត្រាំ ភាគីទាំង២នៅមើលមុខគ្នាមិនចំ ហើយយោធាថៃនៅបន្តធ្វើសកម្មភាពតាមអ្វីដែលកម្ពុជាយល់ថា ជាការបំពានលើបទឈប់បាញ់។

កិច្ចប្រជុំRBC៖ កម្ពុជា-ថៃ រក្សាស្មារតីអនុវត្តបទឈប់បាញ់និងចំណុចទាំង១៣នៃGBC

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងកម្ពុជា-ថៃ បាន

កិច្ចប្រជុំRBC៖ កម្ពុជា-ថៃ រក្សាស្មារតីអនុវត្តបទឈប់បាញ់និងចំណុចទាំង១៣នៃGBC

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងកម្ពុជា-ថៃ បានប្តេជ្ញាចិត្តបន្តអនុវត្តនូវលទ្ធផលកិច្ចប្រជុំពិសេសរវាង លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ កាលពីថ្ងៃទី២៨កក្កដា និងលទ្ធផលឯកភាពគ្នាទាំង១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃ៧សីហា។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី១៦ ខែសីហានេះ។ តាមអ្នកនាំពាក្យរូបនេះ កម្ពុជា-ថៃ បានយល់ស្របបង្កើតក្រុមការងារសម្របសម្រួលមួយ ដើម្បីរក្សាទំនាក់ទំនងនៅគ្រប់កម្រិត។

លោកដូណាល់ត្រាំ ក្រាលព្រំក្រហមទទួលលោកពូទីន តែគ្មានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន

ជំនួបកំពូល​រវាង​ប្រធានាធិបតីអាមេរិក និង​ប្រធានាធិបតីរុស្ស៊ី ស្តីពី​សង្រ្គាមអ៊ុយក្រែន ដែល

លោកដូណាល់ត្រាំ ក្រាលព្រំក្រហមទទួលលោកពូទីន តែគ្មានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែន

ជំនួបកំពូល​រវាង​ប្រធានាធិបតីអាមេរិក និង​ប្រធានាធិបតីរុស្ស៊ី ស្តីពី​សង្រ្គាមអ៊ុយក្រែន ដែលពិភពលោក​ទន្ទឹងតាមដាន​អស់ជាច្រើនថ្ងៃ​ មិនបាន​ផ្តល់​លទ្ធផលអ្វីជាដុំកំភួន​នោះទេ។ បន្ទាប់ពីជួបផ្ទាល់ ទល់មុខគ្នា​ជិត​៣ម៉ោង នៅរដ្ឋអាឡាស្កា​ទឹកដីអាមេរិក កាលពី​ថ្ងៃ​សុក្រទី ១៥សីហា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ និង​មេដឹកនាំ​រុស្ស៊ី លោក​ពូទីន​​​បានចាត់ទុកការពិភាក្សារីកចម្រើនទៅមុខ ប៉ុន្តែ គ្មានកិច្ចព្រមព្រៀង​អ្វីទាំងអស់នៅក្នុង​សំណុំរឿង​អ៊ុយក្រែន។

២ថ្ងៃ ស្លាប់ជាង ៣០០នាក់ នៅប៉ាគីស្ថាន ក្នុងគ្រោះទឹកជំនន់ដ៏កំណាច

នៅប៉ាគីស្ថាន គ្រោះទឹកជំនន់ហូរបាក់ដីដោយព្យុះភ្លៀងដ៏កំណាច បានសម្លាប់ជីវិតមនុស្សយ៉ាងហោចជាង

២ថ្ងៃ ស្លាប់ជាង ៣០០នាក់ នៅប៉ាគីស្ថាន ក្នុងគ្រោះទឹកជំនន់ដ៏កំណាច

នៅប៉ាគីស្ថាន គ្រោះទឹកជំនន់ហូរបាក់ដីដោយព្យុះភ្លៀងដ៏កំណាច បានសម្លាប់ជីវិតមនុស្សយ៉ាងហោចជាង ៣០០នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួន។ នេះបើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន នៅថ្ងៃសៅរ៍ ទី១៦ សីហា។

ទោះជួ​បឧបសគ្គ ស្ទើរអស់ជីវិត លោកទីវ តារារិទ្ធប្រឹងងើបឈរបន្តជិះកង់​ដើម្បីកុមារកម្ពុជា

បន្ទាប់ពី​ជិះកង់​អស់រយៈពេល​១ឆ្នាំ​២ខែ ចេញពីខេត្ត​សៀមរាប ប្រទេស​កម្ពុជា អ្នកជិះកង់ឯករាជ្យ

ទោះជួ​បឧបសគ្គ ស្ទើរអស់ជីវិត លោកទីវ តារារិទ្ធប្រឹងងើបឈរបន្តជិះកង់​ដើម្បីកុមារកម្ពុជា

បន្ទាប់ពី​ជិះកង់​អស់រយៈពេល​១ឆ្នាំ​២ខែ ចេញពីខេត្ត​សៀមរាប ប្រទេស​កម្ពុជា អ្នកជិះកង់ឯករាជ្យ​ ទីវ តារារិទ្ធ​បានមកដល់គោលដៅនៅបារាំង​កាលពីសប្តាហ៍មុន។ ជិះកង់​តែម្នាក់​ឯង​លើ​ចម្ងាយផ្លូវជាង​៣ម៉ឺនគីឡូម៉ែត្រ ពី​ប្រទេស​កម្ពុជាឆ្ពោះទៅទឹកដីអឺរ៉ុប ជា​បេសកកម្ម​របស់អ្នកជិះកង់ឯករាជ្យ ដើម្បី​ស្វែងរក​ការរៃអង្គាស បរិច្ចាគ​ថវិកា​ពី​សាធារណជន​ដើម្បីជួយ​ដល់​មន្ទីរពេទ្យ​ពីរ គឺ​មន្ទីរពេទ្យ​គន្ធបុប្ផា និងមន្ទីរពេទ្យ​កុមារអង្គរ។ នៅទីក្រុង​ប៉ារីស ឈាង បុប្ផា​បានជួបសម្ភាសន៍ លោក​ទីវ តារារិទ្ធ នៅ​មាត់ទន្លេសែន នៅមុន​ពេល​លោក​ធ្វើដំណើរចាកចេញ​បន្តទៅ​ប្រទេស​អេស្ប៉ាញ សំដៅ​ប្រទេស​អាហ្វ្រិកខាងត្បូងដែលជា​គោលដៅចុងក្រោយ​នៃ​យុទ្ធនាការ​ជិះកង់​ដើម្បីកុមារកម្ពុជា។ សូមទស្សនា​ដំណើរផ្សងព្រេង​របស់​យុវជនខ្មែរ​ លោក​ទីវ តារារិទ្ធ។

សហគមន៍ខ្មែរក្រៅប្រទេសស្នើអូស្ត្រាលីធានាបទឈប់បាញ់រវាងកម្ពុជា-ថៃ និងផ្តល់ជំនួយមនុស្សធម៌

តំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១៦ ខែសីហានេះ បានដាក់លិខិតផ្លូវការមួយទៅកាន់រដ្

សហគមន៍ខ្មែរក្រៅប្រទេសស្នើអូស្ត្រាលីធានាបទឈប់បាញ់រវាងកម្ពុជា-ថៃ និងផ្តល់ជំនួយមនុស្សធម៌

តំណាងសហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី១៦ ខែសីហានេះ បានដាក់លិខិតផ្លូវការមួយទៅកាន់រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ដើម្បីសុំកិច្ចអន្តរាគមន៍របស់អូស្ត្រាលីក្នុងការធានាបទឈប់បាញ់រយៈពេលវែងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ បន្ថែមពីនេះសហគមន៍ខ្មែរ ថែមទាំងអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនខ្មែរ ដែលស្ថិតក្នុងតំបន់រងប៉ះពាល់ខ្លាំងដោយសារតែការផ្ទុះអាវុធដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃកន្លងមកនេះ។

Get more results via ClueGoal