បេក្ខជនបាក់ឌុបក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ នឹងទទួលបានវិធានការពិសេស
newsare.net
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាកបេក្ខជនបាក់ឌុបក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ នឹងទទួលបានវិធានការពិសេស
នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថាបេក្ខជន ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នឹងត្រូវទទួលបានវិធានការពិសេសនៅក្នុងការប្រលងនេះ។ ក៏ប៉ុន្តែលោករដ្ឋមន្ត្រីមិនទាន់បង្ហើបនៅឡើយ ថាវិធានការពិសេស ដែលក្រសួងត្រូវជួយដល់បេក្ខជនប្រលងបាក់ឌុបជិត ៤ពាន់នាក់ នៅក្នុងខេត្តទាំងពីរខាងលើយ៉ាងណានោះទេ។ សូមបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចូលរួមសរុបជាង ១៤៦ ០០០នាក់។ មុនការប្រលងបាក់ឌុបមកដល់ ជាពិសេសអំឡុងពេលត្រៀមប្រលង ពលរដ្ឋនិងសិស្សានុស្សិសនៃសាលាមួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ បានរងផលប៉ះពាល់ពីការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមព្រំដែន។ អំពើឈ្លានពានរបស់ថៃមកលើកម្ពុជាដូច្នេះ បណ្តាលឲ្យពលរដ្ឋ និងសិស្សានុសិស្ស ដែលកំពុងសិក្សានៅក្នុងខេត្តតាមព្រំដែនទាំងពីរក្លាយជាជនភៀសសឹក សាលារៀនជាច្រើនត្រូវបិទ និងសិស្សត្រូវខកខានសិក្សា ជាពិសេសការត្រៀមប្រលងបាក់ឌុប៕ Read more