ក្រសួងព័ត៌មានបិទកាសែតអនឡាញ CCN TV ក្រោយចុះផ្សាយរំលោភវិជ្ជាជីវៈ
newsare.net
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានបិទអង្គភាពសារព័ត៌មានអនឡាញឈ្មោះ សារ៉ា ស៊ីស៊ីអ៊ក្រសួងព័ត៌មានបិទកាសែតអនឡាញ CCN TV ក្រោយចុះផ្សាយរំលោភវិជ្ជាជីវៈ
នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានបិទអង្គភាពសារព័ត៌មានអនឡាញឈ្មោះ សារ៉ា ស៊ីស៊ីអ៊ិន ធីវី លែងឱ្យដំណើរការតទៅទៀត ក្រោយអង្គភាពមួយនេះបានចុះផ្សាយព័ត៌មានខ្វះវិជ្ជាជីវៈ និងរំលោភសន្តិសុខជាតិ។ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា មុនការលុបអាជ្ញាបណ្ណ ក្រសួងបានណែនាំអង្គភាពមួយនេះជាច្រើនលើកមកហើយ។ ជាមួយគ្នានេះ លោកក៏រំឭកឱ្យអ្នកសារព័ត៌មានចាំបាច់ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជុំវិញករណីវិបត្តិព្រំដែនកម្ពុជា-ថៃ។ Read more