ពលរដ្ឋក្នុងខេត្តសៀមរាបដើរក្បួនសុំឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ដោះលែងទាហានខ្មែរ ១៨នាក់
newsare.net
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ រួមទាំងព្រះសង្ឃបាននាំគ្នាដើរក្ពលរដ្ឋក្នុងខេត្តសៀមរាបដើរក្បួនសុំឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ដោះលែងទាហានខ្មែរ ១៨នាក់
នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ រួមទាំងព្រះសង្ឃបាននាំគ្នាដើរក្បួនដង្ហែសន្តិភាពនៅតាមសួនព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការដើរក្បួនរបស់ពលរដ្ឋនៅខេត្តសៀមរាបនេះ គឺដើម្បីទាមទារឲ្យប្រទេសថៃដោះលែងវីរកងទ័ពកម្ពុជា១៨រូប ដែលថៃបានចាប់ខ្លួន កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមពីនេះក៏មានការលើកបដាស្នើសុំដល់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ។ Read more