Cambodia



Russian, Azerbaijani foreign ministers discuss bilateral, regional agendas

The Azerbaijani Foreign Ministry added that Lavrov and Bayramov «highly appreciated» the results of the meeting of the intergovernmental commission on economic cooperation held in Astrakhan on August 22

តើរដ្ឋាភិបាលលោកហ៊ុន ម៉ាណែតសម្រេចបានស្នាដៃ និងជួបរឿងអ្វីខ្លះក្នុងរយៈពេល២ឆ្នាំនេះ?

ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ជាខួប២ឆ្នាំនៃការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្ប

តើរដ្ឋាភិបាលលោកហ៊ុន ម៉ាណែតសម្រេចបានស្នាដៃ និងជួបរឿងអ្វីខ្លះក្នុងរយៈពេល២ឆ្នាំនេះ?

ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ជាខួប២ឆ្នាំនៃការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា​ដ៏មានឥទ្ធិពលលោកហ៊ុន សែន។ អ្នកវិភាគ និងអ្នកនយោបាយមួយចំនួនវាយតម្លៃថា ការគ្រប់គ្រងប្រទេសរបស់លោកហ៊ុន ម៉ាណែ​ត មានទាំងភាពជោគជ័យ និងជូរចត់។ ជូរចត់ ដោយសារតែប៉ុន្មានខែចុងក្រោយនៃការកាន់អំណាចរយៈពេល២ឆ្នាំនេះ លោកហ៊ុន ម៉ាណែតត្រូវឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយគឺបញ្ហាដែលផ្តើមចេញពីជម្លោះព្រំដែនកម្ពុជា និងថៃ។ សកម្មជនប្រជាធិបតេយ្យខ្លះ ក៏បានកត់ចំណាំឃើញថា លោក ហ៊ុន ម៉ាណែតបាននិងកំពុងដឹកនាំប្រទេស ដោយមានស្រមោលឪពុកលោកតាមជាប់ជានិច្ច។

ភាពយន្តឯកសារ​ភ្នំខ្មោចបង្ហាញពីទុក្ខវេទនារបស់ជនភៀសខ្លួនខ្មែរដែលថៃដឹកមកទម្លាក់ចោល

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនប្រទេសថៃ ដោយស

ភាពយន្តឯកសារ​ភ្នំខ្មោចបង្ហាញពីទុក្ខវេទនារបស់ជនភៀសខ្លួនខ្មែរដែលថៃដឹកមកទម្លាក់ចោល

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនប្រទេសថៃ ដោយសង្ឃឹមថា នឹងទទួលបានជំនួយមនុស្សធម៌អន្តរជាតិ។ ប៉ុន្តែផ្ទុយទៅវិញ អំឡុងខែមិថុនា ឆ្នាំ១៩៧៩ អាជ្ញាធរថៃបានបង្ខំឲ្យជនភៀសខ្លួនខ្មែរទាំងអស់ត្រឡប់ទៅចូលក្នុងប្រទេសកម្ពុជាវិញ ដោយអាជ្ញាធរថៃបានដឹកមកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់តាមជួរភ្នំដងរែក។ សោកនាដកម្មភ្នំខ្មោចបានក្លាយជាសុបិន្តដ៏អាក្រក់ សម្រាប់ជនភៀសខ្លួនខ្មែរទាំងអស់ ដែលនៅរស់រានមានជីវិត ក៏ព្រោះតែវាបានរំលឹកពីសេចក្ដីឈឺចាប់នៃដំណើរស្វែងរកសិទ្ធិរស់រានសារជាថ្មី។

លោក ដូណាល់ ត្រាំ ដកតំណែង​ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្យួរ​តំណែងប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា និង

លោក ដូណាល់ ត្រាំ ដកតំណែង​ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្យួរ​តំណែងប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា និង​មន្ត្រីជាន់​ខ្ពស់យោធា ​​២ នាក់ទៀត​។ ការ​បណ្តេញចេញពី​តំណែងនេះ​ ព្រោះតែ ​ប្រធានាធិបតីអាមេរិក ​លែង​ទុកចិត្តពួក​គេ បន្ទាប់ពី​​ចេញផ្សាយ​របាយការណ៍​ អះអាង​ថា ការវាយប្រហាររបស់​អាមេរិក​​ទៅ​លើស្ថានីយ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​មាន​ប្រសិទ្ធភាព​តួច​តួច​។​

តុលាការកំពូលឥណ្ឌាប្តូរចិត្ត មិន​តម្រូវ​ឲ្យ​អាជ្ញាធរក្រុង​​ញូដេលី ចាប់សត្វឆ្កែអនាថាយកទៅបង្ខាំងទុក

បន្ទាប់ពីបាន​ចេញសាលក្រមតម្រូវ​ឲ្យ​អាជ្ញាធរក្រុងញូដេលី​ ចាប់សត្វឆ្កែអនាថា​យកទៅបង្ខាំងទុ

តុលាការកំពូលឥណ្ឌាប្តូរចិត្ត មិន​តម្រូវ​ឲ្យ​អាជ្ញាធរក្រុង​​ញូដេលី ចាប់សត្វឆ្កែអនាថាយកទៅបង្ខាំងទុក

បន្ទាប់ពីបាន​ចេញសាលក្រមតម្រូវ​ឲ្យ​អាជ្ញាធរក្រុងញូដេលី​ ចាប់សត្វឆ្កែអនាថា​យកទៅបង្ខាំងទុក នៅទីបំផុត​តុលាការកំពូលឥណ្ឌា បានដកថយ​វិញ ក្រោយ​រងនូវ​ការរិះគន់​ពីសំណាក់​ប្រជាជនក្រុងញូដេលី ​និងក្រុមអ្នកអាណិតស្រលាញ់សត្វ​។ ជាមួយនឹងសេចក្តីសម្រេចថ្មីរបស់តុលាការកំពូលឥណ្ឌា សត្វឆ្កែអនាថានៅក្រុងញូដេលី នឹងត្រូវចាប់យកមកចាក់វ៉ាក់សាំង ហើយ​ក្រៀវកុំឲ្យ​បន្តពូជ មុននឹង​ដោះលែង​ទៅវិញ​។

ពលរដ្ឋក្នុងខេត្តសៀមរាបដើរក្បួនសុំឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ដោះលែង​ទាហានខ្មែរ ១៨នាក់

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ រួមទាំងព្រះសង្ឃបាននាំគ្នាដើរក្

ពលរដ្ឋក្នុងខេត្តសៀមរាបដើរក្បួនសុំឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ដោះលែង​ទាហានខ្មែរ ១៨នាក់

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ រួមទាំងព្រះសង្ឃបាននាំគ្នាដើរក្បួនដង្ហែសន្តិភាពនៅតាមសួនព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការដើរក្បួនរបស់ពលរដ្ឋនៅខេត្តសៀមរាបនេះ គឺដើម្បីទាមទារឲ្យប្រទេសថៃដោះលែងវីរកងទ័ពកម្ពុជា១៨រូប ដែលថៃបានចាប់ខ្លួន កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមពីនេះក៏មានការលើកបដាស្នើសុំដល់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ។

កម្ពុជា-ចិន​ចុះ​ MOU បណ្តុះ​បណ្តាលគ្រូ​បង្រៀន​​ភាសា​ចិននៅ​កម្ពុជា

ក្រសួង​អប់​រំ​កម្ពុជា​ និង​ចិន​បាន​​ចុះ​​​​អនុស្សរណៈយោគយល់​គ្នា​ (MOU) ​ក្នុង​ការ​បណ្តុះ​បណ

កម្ពុជា-ចិន​ចុះ​ MOU បណ្តុះ​បណ្តាលគ្រូ​បង្រៀន​​ភាសា​ចិននៅ​កម្ពុជា

ក្រសួង​អប់​រំ​កម្ពុជា​ និង​ចិន​បាន​​ចុះ​​​​អនុស្សរណៈយោគយល់​គ្នា​ (MOU) ​ក្នុង​ការ​បណ្តុះ​បណ្តាលគ្រូ​បង្រៀន​ភាសា​ចិន​នៅ​កម្ពុជា ដើម្បីបង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​អប់​រំ។​​ តាម​ក្រសួង​អប់​រំ យុវជន​ និង​កីឡា កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ឆ្នាំ២០២៥ ការ​ចុះ​ហត្ថ​លេខា​យោគ​យល់​គ្នា​នេះ​នឹង​ជំរុញ​ដល់​ការ​អភិ​វឌ្ឍការ​បង្រៀន​ភាសា​ចិននៅកម្ពុជា​ និង​លើកកម្ពស់​ទំនាក់​ទំនងរវាង​ប្រទេស​ទាំង​២។​

អ.ស.ប.៖ ហ្កាហ្សា ជួបគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ តែអ៊ីស្រាអែលចោទថាជារឿងកុហក

ជាច្រើន​ខែមកហើយ ដែល​សហគមន៍អន្តរជាតិ បាន​លើកឡើង​ពី​វិបត្តិមនុស្សធម៌​នៅ​ហ្កាហ្សា។ ពេលនេះទៀ

អ.ស.ប.៖ ហ្កាហ្សា ជួបគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ តែអ៊ីស្រាអែលចោទថាជារឿងកុហក

ជាច្រើន​ខែមកហើយ ដែល​សហគមន៍អន្តរជាតិ បាន​លើកឡើង​ពី​វិបត្តិមនុស្សធម៌​នៅ​ហ្កាហ្សា។ ពេលនេះទៀត អង្គការសហប្រជាជាតិ បាន​ប្រកាសទទួលស្គាល់ ជាផ្លូវការ ថាពិត​មានគ្រោះទុរ្ភិក្សអត់ឃ្លានដ៏ធ្ងន់ធ្ងរ​នៅហ្កាហ្សា ហើយបញ្ហា​នេះ អាច​ជៀសវាង​បាន ប្រសិន​បើ​គ្មាន​ការ​ជំទាស់​រារាំង​ពីអ៊ីស្រាអែល។ ក៏ប៉ុន្ តែ អ៊ីស្រាអែល បាន​បរិហារថា​ ជា​កុហកបោកប្រាស់ និង​បម្រើប្រយោជន៍​ឲ្យ​ពួក​ប្រដាប់អាវុធហាម៉ាស​។​  

លោកម៉ាឌូរ៉ូ ចោទថា​​អាមេរិក​ បានពង្រាយនាវាចម្បាំង​គំរាម​ផ្តួលរំលំរបបដឹកនាំវ៉េណេស៊ុយអេឡា

ថ្ងៃសុក្រទី​២២សីហា លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បាន​ថ្លែងថ្កោលទោសសហរដ្ឋអ

លោកម៉ាឌូរ៉ូ ចោទថា​​អាមេរិក​ បានពង្រាយនាវាចម្បាំង​គំរាម​ផ្តួលរំលំរបបដឹកនាំវ៉េណេស៊ុយអេឡា

ថ្ងៃសុក្រទី​២២សីហា លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បាន​ថ្លែងថ្កោលទោសសហរដ្ឋអាមេរិក ថាកំពុងតែធ្វើអំពើខុសច្បាប់ តាមរយៈការបញ្ជូន​នាវាចម្បាំងច្រើនគ្រឿង មកគំរាមសម្លុត​​ និងប៉ុនប៉ង​ផ្តួលរំលំរបបដឹកនាំ​វ៉េណេស៊ុយអេឡា។ ការថ្លែង​​ថ្កោលទោសរបស់​លោកប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នេះ គឺបន្ទាប់ពី​​ លោកដូណាល់ ត្រាំ បាន​សម្រេចបញ្ជូន​នាវាច្បាំង​ចំនួន​៣គ្រឿង និងកម្លាំងទាហានច្រើនពាន់នាក់ ទៅតំបន់សមុទ្រការ៉ាអ៊ីប ក្បែរវ៉េណេស៊ុយអេឡា ដោយ​លើក​ហេតុផលថា ដើម្បី​​បង្ក្រាប​​បណ្តាញ​ជួញដូរ​គ្រឿងញៀន​។

ឯកអគ្គរាជទូតជប៉ុននឹងបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី កម្ពុជា និងថៃ ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន

ឯកអគ្គរាជទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ លោក Suzuki Hideo នឹងមកបំពេញទស្សនកិច្ចនៅប្រ

ឯកអគ្គរាជទូតជប៉ុននឹងបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី កម្ពុជា និងថៃ ដើម្បីជួយបន្ធូរបន្ថយភាពតានតឹងតាមព្រំដែន

ឯកអគ្គរាជទូតជប៉ុនទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ លោក Suzuki Hideo នឹងមកបំពេញទស្សនកិច្ចនៅប្រទេសចំនួនបីក្នុងតំបន់អាស៊ាន រួមមានម៉ាឡេស៊ី កម្ពុជា និងថៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសជប៉ុនចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ តាមក្រសួងការបរទេសជប៉ុន លោកឯកអគ្គរាជទូត Suzuki Hideo ក៏នឹងមានជំនួបជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា ថៃ និងម៉ាឡេស៊ី ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាក្នុងការឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ។

សាកលវិទ្យាល័យថៃមួយទៀតប្រកាសដកហូតសញ្ញាបត្របណ្ឌិតកិត្តិយសពីលោក ហ៊ុន សែន

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ សាកលវិទ្យាល័យមួយទៀតរបស់ប្រទេសថៃឈ្មោះ «បានសម្តេចចៅព្រះយា រច្ឆៈផ

សាកលវិទ្យាល័យថៃមួយទៀតប្រកាសដកហូតសញ្ញាបត្របណ្ឌិតកិត្តិយសពីលោក ហ៊ុន សែន

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ សាកលវិទ្យាល័យមួយទៀតរបស់ប្រទេសថៃឈ្មោះ «បានសម្តេចចៅព្រះយា រច្ឆៈផាត» ប្រកាសដកហូតសញ្ញបត្របណ្ឌិតកិត្តិយសពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះជាលើកទី២ហើយដែលសាកលវិទ្យាល័យនៅប្រទេសថៃប្រកាសដកហូតសញ្ញាបត្របណ្ឌិតកិត្តិយសពីប្រធានព្រឹទ្ធសភាកម្ពុជា បន្ទាប់ពីកម្ពុជា-ថៃ បានផ្ទុះអាវុធដាក់គ្នាអស់រយៈពេល៥ថ្ងៃ និងស្របពេលដែលប្រទេសទាំងពីរទម្លាក់កម្រិតការទូតឱ្យនៅទាបបំផុត។ តែជាការឆ្លើយតប លោក ហ៊ុន សែន ថាសញ្ញាបត្រទាំងនោះសុទ្ធតែគ្មានតម្លៃ ដ្បិតលោកបានបោះចោលយូរណាស់មកហើយ។

សាលារៀន៧កន្លែងរងការខូចខាតដោយគ្រាប់បែករបស់ថៃក្នុងសង្គ្រាមជាមួយកម្ពុជា

ក្រ​សួង​អប់រំ​កម្ពុជា​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២២​ ខែ​សីហា​ថា​ សា​លា​ចំ​នួន​៧​កន្លែង​រង​ក

សាលារៀន៧កន្លែងរងការខូចខាតដោយគ្រាប់បែករបស់ថៃក្នុងសង្គ្រាមជាមួយកម្ពុជា

ក្រ​សួង​អប់រំ​កម្ពុជា​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២២​ ខែ​សីហា​ថា​ សា​លា​ចំ​នួន​៧​កន្លែង​រង​ការ​ខូច​ខាត​ដោយ​សារ​គ្រាប់​បែក​របស់​យោធា​ថៃ ​ក្នុង​សង្គ្រាម​៥​ថ្ងៃ​ជា​មួយ​កម្ពុជា​ កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​២០២៥​។​ តាម​ក្រ​សួង​អប់​រំ​ សា​លា​រៀន​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​សង្គ្រាម​នេះ​ នឹង​ត្រូវ​ចំណាយ​ថវិកា​ ៥០​ម៉ឺន​ដុល្លារ ​សម្រាប់​ជួស​ជុល​ឡើង​វិញ​ ហើយ​បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ការ​បើក​បវេសន​កាល​ឆ្នាំ​សិក្សាថ្មី​ ដែល​គ្រោង​បើក​នៅ​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២៥​។

សម្ព័ន្ធមិត្តអូតង់​កំពុងពិចារណា ​ចងក្រងការធានាសន្តិសុខដ៏រឹងមាំបំផុត ដើម្បីការពារអ៊ុយក្រែន

ដើម្បី​ការពារអ៊ុយក្រែនទល់នឹងមហិច្ឆតា​​គំរាមឈ្លានពានរបស់រុស្ស៊ី ក្រុមប្រទេសសម្ព័ន្ធមិត្ត

សម្ព័ន្ធមិត្តអូតង់​កំពុងពិចារណា ​ចងក្រងការធានាសន្តិសុខដ៏រឹងមាំបំផុត ដើម្បីការពារអ៊ុយក្រែន

ដើម្បី​ការពារអ៊ុយក្រែនទល់នឹងមហិច្ឆតា​​គំរាមឈ្លានពានរបស់រុស្ស៊ី ក្រុមប្រទេសសម្ព័ន្ធមិត្ត​នៃអង្គការអូតង់​ កំពុងតែពិចារណា​ស្វែងរកយន្តការ​ ចងក្រងការធានាសន្តិសុខ​ឲ្យ​បានរឹងមាំបំផុត​សម្រាប់អ៊ុយក្រែន​ ទៅថ្ងៃអនាគត។ នេះគឺជាសម្តី​​លើកឡើង របស់​លោក ម៉ាក រូត អគ្គលេខាធិការអង្គការអូតង់ ដែលបានទៅជួប​លោក​ហ្សេឡេនស្គី នៅ​ទីក្រុងកៀវ កាលពីសៀលថ្ងៃសុក្រទី​២២សីហា​។ ដោយឡែក គិតត្រឹមពេលនេះ ពុំទាន់មានដំណឹងអ្វីជាក់លាក់នៅឡើយទេ ទាក់ទិន​នឹងជំនួប​រវាង​លោកពូទីន និង​លោកហ្សេឡេនស្គី ដើម្បី​ចរចា​ស្វែងរក​កិច្ចព្រមព្រៀងសន្តិភាព​។

ប៉ូលិសចាប់ខ្លួនអតីតប្រធានាធិបតីស្រីលង្កា​ពីបទ​ពុករលួយ

នៅស្រីលង្កា ប៉ូលិសឃាត់ខ្លួនអតីតប្រធានាធិបតីលោក Ranil Wickremesinghe ​បន្ទាប់ពី​សាកសួរ​ចម្លើយ​រួច។ នគរប

ប៉ូលិសចាប់ខ្លួនអតីតប្រធានាធិបតីស្រីលង្កា​ពីបទ​ពុករលួយ

នៅស្រីលង្កា ប៉ូលិសឃាត់ខ្លួនអតីតប្រធានាធិបតីលោក Ranil Wickremesinghe ​បន្ទាប់ពី​សាកសួរ​ចម្លើយ​រួច។ នគរបាល​យុត្តិ​បាន​ចោទប្រកាន់ថា រូប​លោក​​បាន​ប្រើប្រាស់​ថវិកាជាតិ ដើម្បីដំណើរកម្សាន្តផ្ទាល់ខ្លួន ក្នុងអំឡុង​ពេល​​ដឹកនាំប្រទេស​ស្រីលង្កា។ អតីតប្រធានាធិបតី​រូបនេះ ក្លាយជា​ឥស្សរជនជាន់ខ្ពស់​បំផុត​នៃ​ក្រុម​អ្នកនយោបាយប្រឆាំង ដែល​​ត្រូវ​រដ្ឋាភិបាល​ឆ្វេងនិយមសព្វថ្ងៃ​ ​ចាប់ឃុំ​ខ្លួនក្រោម​​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ​។​​

តុលាការថៃបោះបង់ចោលការចោទប្រកាន់លើលោកថាក់ស៊ីន ពីបទ​ប្រមាថព្រះចេស្តាព្រះមហាក្សត្រ

ថ្ងៃសុក្រទី​២២សីហា តុលាការថៃបានសម្រេច​បោះបង់ចោល​ការចោទប្រកាន់ទាំងស្រុង​ លើរូបលោកថាក់ស៊ី

តុលាការថៃបោះបង់ចោលការចោទប្រកាន់លើលោកថាក់ស៊ីន ពីបទ​ប្រមាថព្រះចេស្តាព្រះមហាក្សត្រ

ថ្ងៃសុក្រទី​២២សីហា តុលាការថៃបានសម្រេច​បោះបង់ចោល​ការចោទប្រកាន់ទាំងស្រុង​ លើរូបលោកថាក់ស៊ីន នៅក្នុងសំណុំរឿងដែល​លោកជាប់ចោទពីបទ ប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ ផ្អែកតាម​មេធាវីរបស់​លោកថាក់ស៊ីន ការសម្រេចរបស់តុលាការ គឺដោយសារតែ​ចៅក្រមយល់ថា ពុំមាន​ភស្តុតាង​ដាក់បន្ទុកគ្រប់គ្រាន់ទៅលើរូបលោកថាក់ស៊ីន ដែលជាជនជាប់ចោទ។

ក្រសួងព័ត៌មានបិទកាសែតអនឡាញ CCN TV ក្រោយចុះផ្សាយរំលោភវិជ្ជាជីវៈ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានបិទអង្គភាពសារព័ត៌មានអនឡាញឈ្មោះ សារ៉ា ស៊ីស៊ីអ៊

ក្រសួងព័ត៌មានបិទកាសែតអនឡាញ CCN TV ក្រោយចុះផ្សាយរំលោភវិជ្ជាជីវៈ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានបិទអង្គភាពសារព័ត៌មានអនឡាញឈ្មោះ សារ៉ា ស៊ីស៊ីអ៊ិន ធីវី លែងឱ្យដំណើរការតទៅទៀត ក្រោយអង្គភាពមួយនេះបានចុះផ្សាយព័ត៌មានខ្វះវិជ្ជាជីវៈ និងរំលោភសន្តិសុខជាតិ។ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានបញ្ជាក់ថា មុនការលុបអាជ្ញាបណ្ណ ក្រសួងបានណែនាំអង្គភាពមួយនេះជាច្រើនលើកមកហើយ។ ជាមួយគ្នានេះ លោកក៏រំឭកឱ្យអ្នកសារព័ត៌មានចាំបាច់ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជុំវិញករណីវិបត្តិព្រំដែនកម្ពុជា-ថៃ។

បេក្ខជនបាក់ឌុបក្នុងខេត្តឧត្តរមានជ័យ​ និងព្រះវិហារ នឹងទទួលបានវិធានការពិសេស

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក

បេក្ខជនបាក់ឌុបក្នុងខេត្តឧត្តរមានជ័យ​ និងព្រះវិហារ នឹងទទួលបានវិធានការពិសេស

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថាបេក្ខជន ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នឹងត្រូវទទួលបានវិធានការពិសេសនៅក្នុងការប្រលងនេះ។ ក៏ប៉ុន្តែលោករដ្ឋមន្ត្រីមិនទាន់បង្ហើបនៅឡើយ ថាវិធានការពិសេស ដែលក្រសួងត្រូវជួយដល់បេក្ខជនប្រលងបាក់ឌុបជិត ៤ពាន់នាក់ នៅក្នុងខេត្តទាំងពីរខាងលើយ៉ាងណានោះទេ។ សូមបញ្ជាក់ថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចូលរួមសរុបជាង ១៤៦ ០០០នាក់។ មុនការប្រលងបាក់ឌុបមកដល់ ជាពិសេសអំឡុងពេលត្រៀមប្រលង ពលរដ្ឋនិងសិស្សានុស្សិសនៃសាលាមួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ បានរងផលប៉ះពាល់ពីការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមព្រំដែន។ អំពើឈ្លានពានរបស់ថៃមកលើកម្ពុជាដូច្នេះ បណ្តាលឲ្យពលរដ្ឋ និងសិស្សានុសិស្ស ដែលកំពុងសិក្សានៅក្នុងខេត្តតាមព្រំដែនទាំងពីរក្លាយជាជនភៀសសឹក សាលារៀនជាច្រើនត្រូវបិទ និងសិស្សត្រូវខកខានសិក្សា​ ជាពិសេសការត្រៀមប្រលងបាក់ឌុប៕

តើកម្ពុជាគួរបន្តព្យាយាមយ៉ាងណា ដើម្បីឱ្យថៃយល់ព្រមដោះលែងទាហានខ្មែរ ១៨នាក់មកវិញ?

គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល២៤ថ្ងៃ ដែលថៃបានចាប់ខ្លួន និងបន្តឃុំឃាំងទាហាន

តើកម្ពុជាគួរបន្តព្យាយាមយ៉ាងណា ដើម្បីឱ្យថៃយល់ព្រមដោះលែងទាហានខ្មែរ ១៨នាក់មកវិញ?

គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល២៤ថ្ងៃ ដែលថៃបានចាប់ខ្លួន និងបន្តឃុំឃាំងទាហានខ្មែរចំនួន១៨នាក់មិនព្រមដោះលែងឱ្យត្រឡប់មកកម្ពុជាវិញ។ ការបន្តឃុំខ្លួនទាហានខ្មែរដោយមិនព្រមដោះលែងឱ្យមានសេរីភាពវិញបែបនេះ ត្រូវបានភាគីកម្ពុជាចាត់ទុកថា បានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងបទឈប់បាញ់រវាងប្រទេសទាំងពីរ។ មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាបានប្រើគ្រប់វិធីសាស្ត្រទាំងអស់ មិនថាការទូត ការចរចា ក៏ប៉ុន្តែភាគីថៃនៅតែមិនអើពើចំពោះសំណើរបស់កម្ពុជា។ ត្រង់ចំណុចនេះ អ្នកវិភាគនយោបាយលើកទឹកចិត្តឱ្យកម្ពុជាបន្តប្រើយន្តការការទូត ពិសេសប្រើវិធីសាស្ត្រពឹងពាក់ប្រទេសមហាអំណាចឱ្យជួយដាក់គំនាបទៅលើថៃ។

លោក គីម ជុងអ៊ុន គោរពវិញ្ញាណក្ខន្ធទាហាន​​កូរ៉េខាងជើងស្លាប់​ក្នុង​សមរភូមិអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន រៀបចំពិធីគោរពវិញ្ញាណក្ខន្ធទាហានកូរ៉េខាងជើង ដែលបានពលីជីវិ

លោក គីម ជុងអ៊ុន គោរពវិញ្ញាណក្ខន្ធទាហាន​​កូរ៉េខាងជើងស្លាប់​ក្នុង​សមរភូមិអ៊ុយក្រែន

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន រៀបចំពិធីគោរពវិញ្ញាណក្ខន្ធទាហានកូរ៉េខាងជើង ដែលបានពលីជីវិត នៅសមរភូមិអ៊ុយក្រែន។ លុតជង្គង់ចំពោះ​រូប​ថត​យោធិនពាលី លោកប្រមុខដឹកនាំរបបក្រុង​ព្យុងយ៉ាង បានពោលពាក្យសរសើរ​ខ្មោចយុទ្ធជន ថាពោរពេញដោយ​«វីរភាព» និង​«គួរ​ឲ្យ​គោរព»។ ពិធីគោរពវិញ្ញាណក្ខន្ធ​នេះ រៀបចំ​នៅទីស្នាក់ការកណ្តាល​របស់​គណបក្ស ពលករកូរ៉េខាងជើង។​ ​

ជិត ២ខែ៖ កម្ពុជាបណ្តេញ​​ជនបរទេស​​ពាក់ព័ន្ធ​​ការឆបោកអនឡាញ​ជាង ២ពាន់នាក់

គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង​ការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា​​នៅថ្ងៃទី​២១​ ខែ​​

ជិត ២ខែ៖ កម្ពុជាបណ្តេញ​​ជនបរទេស​​ពាក់ព័ន្ធ​​ការឆបោកអនឡាញ​ជាង ២ពាន់នាក់

គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង​ការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា​​នៅថ្ងៃទី​២១​ ខែ​​សីហា ឆ្នាំ​២០២៥​ ​ ឱ្យដឹងថា ​​​​អាជ្ញាធរ​កម្ពុជា​​បានចាត់វិធានការ​​​​​​បង្ក្រាប​តាមគោលដៅ​ចំនួន ​៧២​ទីតាំង ក្នុង​ចំណោម ១៨​រាជធានី-ខេត្ត ​​ដោយបានឃាត់​​ខ្លួន​ជនសង្ស័យសរុបជាង​ ៣ពាន់នាក់ រួម​មាន​ ១៩សញ្ជាតិ។ ​​​​ក្នុងយុទ្ធនាការបោសសម្អាត​​ការឆបោក​តាមប្រព័ន្ធ​បច្ចេកវិទ្យា ​​ក្នុងរយៈពេលជិត ២ខែមក​នេះ ​​​អាជ្ញាធរ​កម្ពុជា​បានបញ្ជូនមុខសញ្ញា​​សង្ស័យជាមេខ្លោងចំនួន ៦៦នាក់ទៅតុលាការ និងមានបរទេស​​​​ជាង ២ ៤០០នាក់ទៀត​ត្រូវបណ្តេញចេញពី​កម្ពុជា។

អ្នកវិភាគ៖ លិខិតរបស់អតីតបេក្ខភាពទូតអាមេរិក ជាការនាំសាររកយុតិ្តធម៌ដល់ទាហានខ្មែរទាំង១៨នាក់

អតីតបេក្ខភាពឯកអគ្គរដ្ឋទូ តអាមេរិកប្រចាំប្រទេសថៃលោក Leewood Phu បានដាក់លិខិតមួយទៅកាន់ ប្រធានាធិបត

អ្នកវិភាគ៖ លិខិតរបស់អតីតបេក្ខភាពទូតអាមេរិក ជាការនាំសាររកយុតិ្តធម៌ដល់ទាហានខ្មែរទាំង១៨នាក់

អតីតបេក្ខភាពឯកអគ្គរដ្ឋទូ តអាមេរិកប្រចាំប្រទេសថៃលោក Leewood Phu បានដាក់លិខិតមួយទៅកាន់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីស្នើឲ្យលោកអន្តរាគមន៍ក្នុងការ ជំរុញដល់ភាគីថៃដោះលែងទាហានខ្មែរទាំង ១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា លិខិតដាក់ដោយអតីតបេក្ខភាពទ ូតអាមេរិកប្រចាំប្រទេសថៃនេះ គឺជាការរួមចំណែកនាំសារសំខាន់មួយពីកម្ពុជា ក្នុងការស្វែងរកយុត្តិធម៌ដល់កងទ័ពកម្ពុជា ដែលយោធាថៃបានចាប់ខ្លួនទៅ ក្រោយបទឈប់បាញ់ចូលជាធរមាន។

សហរដ្ឋអាមេរិក​ ដាក់ពន្ធគយ​ ១៥% ចំពោះ​ទំនិញ​​​សហភាព​អឺរ៉ុប

រដ្ឋាភិបា​លរបស់​លោកប្រធានាធិបតី​​ ដូណាល់ ត្រាំ​ បាន​សម្រេច​ដាក់អត្រាពន្ធគយ​ ចំនួន ១៥% ចំពោះ

សហរដ្ឋអាមេរិក​ ដាក់ពន្ធគយ​ ១៥% ចំពោះ​ទំនិញ​​​សហភាព​អឺរ៉ុប

រដ្ឋាភិបា​លរបស់​លោកប្រធានាធិបតី​​ ដូណាល់ ត្រាំ​ បាន​សម្រេច​ដាក់អត្រាពន្ធគយ​ ចំនួន ១៥% ចំពោះ​ទំនិញ​ជាច្រើន​មុខ ដែល​នាំចេញពី​សហភាពអឺរ៉ុប ចូល​ស្រុក​អាមេរិក។ នេះបើយោង​សេចក្តីថ្លែងការណ៍រួម រវាង​ វ៉ាស៊ីនតោន ​និង​ព្រុចសែល ដែល​ចុះ​ផ្សាយ​ នៅ​ថ្ងៃទី​២១ សីហា។ ចំពោះ​អត្រា​ពន្ធគយថ្មីនេះ​ បារាំង​និង​អ៊ីតាលី ហាក់ទំនង​ជា​​ខកចិត្តខ្លាំង​ ដ្បិត​ថា​ ស្រា​អឺរ៉ុបមិន​បានឋិត​ក្នុង​បញ្ជីលើកលែង​ពិសេស។​ 

អ៊ុយក្រែនសាកល្បងបានសម្រេច នូវ​មីស៊ីលថ្មី “Flamingo” អាចរត់បានចម្ងាយ​៣០០០គីឡូម៉ែត្រ

កាលពីថ្ងៃព្រហស្បតិ៍​ទី​២១សីហា លោក​ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថាអ៊ុយក្រែនបាន​សាកល្បង

អ៊ុយក្រែនសាកល្បងបានសម្រេច នូវ​មីស៊ីលថ្មី “Flamingo” អាចរត់បានចម្ងាយ​៣០០០គីឡូម៉ែត្រ

កាលពីថ្ងៃព្រហស្បតិ៍​ទី​២១សីហា លោក​ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថាអ៊ុយក្រែនបាន​សាកល្បងបានសម្រេច នូវមីស៊ីល​ប្រភេទថ្មីមួយ ជាប្រភេទមីស៊ីលក្រ័រស្យែរ អាចរត់ក្នុងល្បឿន​ខ្ទង់​៩៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានរយៈ​​ចម្ងាយ​៣០០០គីឡូម៉ែត្រ។ សព្វាវុធថ្មីនេះ​ អាចនឹងអនុញ្ញាត​ឲ្យ​អ៊ុយក្រែន វាយប្រហារ​ចូលជ្រៅទៅក្នុងទឹកដី​រុស្ស៊ី ដូចជាទីតាំងស្តុកគ្រឿងសព្វាវុធ និង​មូលដ្ឋាន​ទ័ពរុស្ស៊ី​​​ជាដើម​​​។

លោកស្រី ភែថងថាន ចូលខ្លួនទៅសវនាការ​តុលាការធម្មនុញ្ញថៃ ក្នុងសំណុំរឿងសារសំឡេងជាមួយ​លោកហ៊ុន សែន

នៅព្រឹក​ថ្ងៃព្រហស្បតិ៍​ទី​២១សីហា​​ លោកស្រី ភែថងថាន បានចូលខ្លួនទៅ​អង្គសវនាការ​​នៃ​​​តុលាក

លោកស្រី ភែថងថាន ចូលខ្លួនទៅសវនាការ​តុលាការធម្មនុញ្ញថៃ ក្នុងសំណុំរឿងសារសំឡេងជាមួយ​លោកហ៊ុន សែន

នៅព្រឹក​ថ្ងៃព្រហស្បតិ៍​ទី​២១សីហា​​ លោកស្រី ភែថងថាន បានចូលខ្លួនទៅ​អង្គសវនាការ​​នៃ​​​តុលាការធម្មនុញ្ញថៃ ដើម្បីឆ្លើយ​បំភ្លឺ នៅក្នុងសំណុំរឿងបែកធ្លាយ​សារសំឡេង​រវាងលោកស្រី និ​ងលោក​ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា​។ លោកស្រី ភែថងថាន អាចប្រឈមនឹងការដកហូតតំណែងនាយករដ្ឋមន្ត្រី​ជាស្ថាពរ ពីបទបំពាននឹងក្រមសីលធម៌ក្នុងនាមជា​ប្រមុខរដ្ឋាភិបាល​។​

ជម្លោះខ្មែរ-ថៃ៖ ពលរដ្ឋខ្មែរនៅបរទេសគ្រោងដាក់ញត្តិទៅប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកគ្រោងជួបជុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដើម្បីដ

ជម្លោះខ្មែរ-ថៃ៖ ពលរដ្ឋខ្មែរនៅបរទេសគ្រោងដាក់ញត្តិទៅប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស

ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកគ្រោងជួបជុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដើម្បីដាក់ញតិ្តទៅតាមស្ថានទូតនៃបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដើម្បីប្រឆាំងការឈ្លានពានរបស់ថៃចូលមកក្នុងបូរណភាពទឹកដីកម្ពុជាផងដែរ។ ការចេញមកធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅអាមេរិកនាពេលនេះ គឺស្របពេលដែលក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកកំពុងដាក់ញត្តិ​ទាមទារឲ្យ ​​ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ​ប្តេជ្ញា​ចិត្ត និងមានចំណាត់ការ​ជា​បន្ទាន់​ក្នុងការការពារ​អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ថៃ​។

របរដាំផ្កាម្លិះ ជាឆ្នាំងបាយប្រចាំថ្ងៃរបស់អ្នកស្រុកកោះក្របី

ពលរដ្ឋជាច្រើនគ្រួសារនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាន

របរដាំផ្កាម្លិះ ជាឆ្នាំងបាយប្រចាំថ្ងៃរបស់អ្នកស្រុកកោះក្របី

ពលរដ្ឋជាច្រើនគ្រួសារនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រកបរបរដាំដើមម្លិះ ជាពិសេសនៅជុំវិញផ្ទះ ដែលមានដីទំនេរ។ ថ្វីបើទាមទារការថែទាំច្រើនបន្តិចមែន តែអ្នកភូមិកោះក្របីទាញចំណូលបានច្រើន និងជាប់ជាប្រចាំពីរបរដាំផ្កាម្លិះ ក៏ព្រោះថា ដំណាំម្លិះហ៊ុចផលជារៀងរាល់ថ្ងៃ ពិសេសនៅរាល់មុនថ្ងៃសីលចូលមកដល់។ អ្នកដាំផ្កាមិ្លះចាត់ទុករបរមួយនេះថា ជាឆ្នាំងបាយកៀនផ្ទះដែលជួយឱ្យជីវភាពពួកគាត់ល្អប្រសើរ។

លោក អូលីវីយេ រីឆា ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក អូលីវីយេ រីឆា(Olivier Richard) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំង បានថ្វា

លោក អូលីវីយេ រីឆា ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ លោក អូលីវីយេ រីឆា(Olivier Richard) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសបារាំង បានថ្វាយសារតាំងដល់ព្រះមហាក្សត្រកម្ពុជាគឺព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។ ការថ្វាយសារតាំងដល់ព្រះមហាក្សត្រកម្ពុជាជាផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីលោក អូលីវីយេ រីឆា ត្រូវបានរដ្ឋាភិបាលបារាំងតែងតាំងលោក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជាជំនួសលោក ហ្សាក់ ប៉ឺឡេ ដែលបានចប់អាណត្តិការទូតកាលពីចុងខែកក្កដា ឆ្នាំ២០២៥។

កូនប្រុសលោក លិម គិមយ៉ា ទទូចស្នើឱ្យលោក ហ៊ុន ម៉ាណែតចាប់ខ្លួន លី រតនរស្មី និងពេជ្រ គឹមស្រ៊ិន

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក លិម តូម៉ាសំណាង កូនប្រុសលោក លិម គិមយ៉ា បានទទូចសុំឱ្យលោកនាយករដ

កូនប្រុសលោក លិម គិមយ៉ា ទទូចស្នើឱ្យលោក ហ៊ុន ម៉ាណែតចាប់ខ្លួន លី រតនរស្មី និងពេជ្រ គឹមស្រ៊ិន

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោក លិម តូម៉ាសំណាង កូនប្រុសលោក លិម គិមយ៉ា បានទទូចសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍លើការចាប់ខ្លួនជនសង្ស័យឈ្មោះ លី រតនរស្មី និងពេជ្រ គឹមស្រ៊ិន ដើម្បីយកមកកាត់ទោសតាមច្បាប់។ ការទទូចរបស់កូនប្រុសលោក លិម គិមយ៉ា ធ្វើឡើងបន្ទាប់ពីរូបគេកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជាហាក់មិនអើពើ និងទុកសំណុំរឿងឃាតកម្មឪពុករបស់ខ្លួនចោល បើទោះណាជាតុលាការថៃបានចេញដីកាឱ្យតាមចាប់ខ្លួនជនសង្ស័យទាំងពីរ និងត្រូវប៉ូលីសអន្តរជាតិអាំងទែប៉ូលដាក់ចូលនិវេទន៍ក្រហមនៃការតាមចាប់ខ្លួនក៏ដោយ។ តែសំណុំរឿងនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជាបដិសេធការអត្ថាធិប្បាយ។

នៅតំបន់ទីបេ​ ប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង ​អំពាវនាវឲ្យ​រួប​រួម​ជាតិ​សាសន៍

ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏កម្រ​នៅ​តំបន់​ស្វយ័តទីបេ ប្រធានាធិបតី​ចិន លោក ស៊ី​ ជីន​ពីង បា​នអ

នៅតំបន់ទីបេ​ ប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង ​អំពាវនាវឲ្យ​រួប​រួម​ជាតិ​សាសន៍

ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏កម្រ​នៅ​តំបន់​ស្វយ័តទីបេ ប្រធានាធិបតី​ចិន លោក ស៊ី​ ជីន​ពីង បា​នអំពាវនាវ​ឲ្យ​បង្រួងបង្រួម​ជាតិ​សាសន៍ រក្សា​ស្ថិរភាព និង​រស់នៅក្នុង​វិបុលភាព​នៃ​ព្រះពុទ្ធ​សាសនាទីបេ​​។ ការ​ប្រកាស​ដូច្នេះ បាន​ធ្វើឡើង​ក្នុង​​ទស្សនកិច្ច​ជាលើកទី២របស់​ប្រមុខ​រដ្ឋ​ចិន​រូប​នេះ នៅ​ក្នុង​តំបន់​ភ្នំខ្ពស់ភាគនិរតីនៃមហាប្រទេស​ចិន​​ ដែល​ពោរពេញ​ដោយ​កម្លាំង​ចលនា​ប្រឆាំង​នឹង​រដ្ឋអំណាច​ក្រុង​ប៉េកាំង​។​ ​

ម៉ាឡេស៊ី៖ រដ្ឋត្រាំងគូនូ ដាក់​ទោសព្រហ្មទណ្ឌ បើ​មិន​ថ្វាយបង្គំ រាល់ថ្ងៃសុក្រ

នៅរដ្ឋ​សហព័ន្ធ​​ម៉ាឡេស៊ី​ អាជ្ញាធរ​នៃរដ្ឋ​អភិរក្ស​និយម ត្រាំងគូនូ បាន​ប្រកាស​រឹតបន្តឹង​ច

ម៉ាឡេស៊ី៖ រដ្ឋត្រាំងគូនូ ដាក់​ទោសព្រហ្មទណ្ឌ បើ​មិន​ថ្វាយបង្គំ រាល់ថ្ងៃសុក្រ

នៅរដ្ឋ​សហព័ន្ធ​​ម៉ាឡេស៊ី​ អាជ្ញាធរ​នៃរដ្ឋ​អភិរក្ស​និយម ត្រាំងគូនូ បាន​ប្រកាស​រឹតបន្តឹង​ច្បាប់សាសនា​ឥស្លាម ដោយ​ដាក់ទោសពន្ធនាគារ ចំពោះ​ជនណា​ដែល​មិន​ទៅ​ថ្វាយ​បង្គំព្រះ រៀងរាល់ថ្ងៃសុក្រ។ ដើម្បីសម្រេច​វិធានការនេះ​ ការ​ត្រួតពិនិត្យ​និង​ឃ្លាំមើលពី​​សំណាក់​អាជ្ញាធរ​ ​កាន់តែ​តឹងតែង ហើយ​​ការ​ដាក់ពិន័យជា​ទឹកប្រាក់​ ​រឹងរឹតតែ​​ច្រើន​ខ្លាំង។​ ​

យោធា​អ៊ីស្រាអែល​កោះ​ហៅ​ទ័ព​បម្រុង​៦​ម៉ឺ​ននាក់​មក​វាយផ្តាច់​យក​ក្រុង​ហ្កាហ្សា

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​អនុម័ត​ផែនការ​វាយ​សង្គ្រុប​យក​ក្រុង​ហ្កា

យោធា​អ៊ីស្រាអែល​កោះ​ហៅ​ទ័ព​បម្រុង​៦​ម៉ឺ​ននាក់​មក​វាយផ្តាច់​យក​ក្រុង​ហ្កាហ្សា

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អ៊ីស្រាអែល​បាន​អនុម័ត​ផែនការ​វាយ​សង្គ្រុប​យក​ក្រុង​ហ្កាហ្សា និង​បាន​ចេញ​បញ្ជា​នៅ​ថ្ងៃពុធ​ទី​២០​សីហា ឱ្យ​ទ័ព​បម្រុង​៦​ម៉ឺន​នាក់​ចូល​ជួរ ​បំពេញ​បេសកកម្ម​ប្រយុទ្ធ។ ការ​ប្រមូល​កម្លាំងទ័ព​ធ្វើ​ឡើង​ក្នុង​ពេល​កំពុង​មាន​យន្តការ​សម្រប​សម្រួល​ដើម្បី​ផ្អាក​បាញ់​លើ​ដែន​ដី​ប៉ាឡេស្ទីន​និង​ការ​ដោះលែង​ចំណាប់​ខ្មាំង។

ម៉ាឡេស៊ី ដាក់​ទោសព្រហ្មទណ្ឌ បើ​មិន​ថ្វាយបង្គំព្រះ រាល់ថ្ងៃសុក្រ

នៅរដ្ឋ​សហព័ន្ធ​​ម៉ាឡេស៊ី​ អាជ្ញាធរ​នៃរដ្ឋ​អភិរក្ស​និយមមួយ បាន​ប្រកាស​រឹតបន្តឹង​ច្បាប់សា

ម៉ាឡេស៊ី ដាក់​ទោសព្រហ្មទណ្ឌ បើ​មិន​ថ្វាយបង្គំព្រះ រាល់ថ្ងៃសុក្រ

នៅរដ្ឋ​សហព័ន្ធ​​ម៉ាឡេស៊ី​ អាជ្ញាធរ​នៃរដ្ឋ​អភិរក្ស​និយមមួយ បាន​ប្រកាស​រឹតបន្តឹង​ច្បាប់សាសនា​ឥស្លាម ដោយ​ដាក់ទោសពន្ធនាគារ ចំពោះ​ជនណា​ដែល​មិន​ទៅ​ថ្វាយ​បង្គំព្រះ រៀងរាល់ថ្ងៃសុក្រ។ ដើម្បីសម្រេច​វិធានការនេះ​ ការ​ត្រួតពិនិត្យ​និង​ឃ្លាំមើលពី​​សំណាក់​អាជ្ញាធរ​ ​កាន់តែ​តឹងតែង ហើយ​​ការ​ដាក់ពិន័យជា​ទឹកប្រាក់​ ​រឹងរឹតតែ​​ច្រើន​ខ្លាំង។​ ​

នៅពេលដែលពលរដ្ឋខ្មែរធ្វើពហិកាផលិតផលថៃនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាប្រែប្រួលយ៉ាងណា?

ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​ថៃ ​ពិសេស​នៅ​គ្រា​ដែល​កង​ទ័ព​ថៃ​បើក​ការ​ប

នៅពេលដែលពលរដ្ឋខ្មែរធ្វើពហិកាផលិតផលថៃនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាប្រែប្រួលយ៉ាងណា?

ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំ​ដែន​កម្ពុជា ​និង​ថៃ ​ពិសេស​នៅ​គ្រា​ដែល​កង​ទ័ព​ថៃ​បើក​ការ​ប្រយុទ្ធ​ជា​មួយ​កង​ទ័ព​កម្ពុជា​ក្នុង​សង្គ្រាម​៥​ថ្ងៃ​ កាល​ពី​ចុង​ខែ​កក្កដា​ បាន​ធ្វើ​ឲ្យ​ចរន្ត​ជាតិ​និយម​របស់​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ពុះកញ្ជ្រោល​ ដោយសារ​ពលរដ្ឋ​ខ្មែរខ្លះ​ឈប់​ប្រើ​ផលិត​ផល​ថៃ​។​ តែ​ទន្ទឹម​នឹង​គ្នា​នោះ ​ក៏មាន​ការ​ចោទ​សួរ​ថា ​តើផលិត​ផល​របស់​កម្ពុជា​បច្ចុប្បន្ន​អាច​ធានា​បាន​គ្រប់​សម្រាប់​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​ពលរដ្ឋ​ខ្មែរ​ហើយ​ឬ​នៅ​។ ម្យ៉ាង​ទៀត នៅ​ពេល​ដែល​កម្ពុជា​ឈប់​ប្រើ​ផលិតផល​ថៃ​ តើ​អាច​នឹង​ធ្វើ​ឲ្យ​ទំនិញ​ពី​ប្រភព​ផ្សេង​ទៀត​ហក់​ឡើង​ថ្លៃ ឬ​យ៉ាង​ណា ​ហើយ​ពេល​នោះ ​រដ្ឋ​ត្រូវ​ធានា​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​មាន​ការ​ដំឡើង​ថ្លៃ​ទំនិញ​ ឬ​ការ​ក្លែង​បន្លំ​ទំនិញ​?​

គណៈកម្មការអង្កេតថា​មាន​បាត់ខ្លួន​ជាង​បី​សែន​នាក់​នៅ​ស៊ីរី ក្រោម​របប​ផ្តាច់ការ​អាសាដ

គណៈកម្មការ​អង្កេត ដែល​បង្កើត​ឡើងនៅ​​ខែ​ឧសភា​ ដោយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​ស៊ីរី​ បាន​ទម្ល

គណៈកម្មការអង្កេតថា​មាន​បាត់ខ្លួន​ជាង​បី​សែន​នាក់​នៅ​ស៊ីរី ក្រោម​របប​ផ្តាច់ការ​អាសាដ

គណៈកម្មការ​អង្កេត ដែល​បង្កើត​ឡើងនៅ​​ខែ​ឧសភា​ ដោយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​ស៊ីរី​ បាន​ទម្លាយ​ឱ្យ​ដឹង​ថា មាន​ករណី​​​​បាត់​ខ្លួនដល់​ទៅ​ជាង​​៣សែន​នាក់ ក្នុងអំឡុង​ពេល​៥០​ឆ្នាំ​ នៃ​​​របប​ផ្តាច់ការ​ស៊ីរី ដឹកនាំ​ឱ្យ​ត្រកូល​អាសាដ​ ​ឪនិង​កូន។ ​បើ​ចំនួន​មនុស្ស​បាត់​ខ្លួន​ច្រើន ការងារ​​វែក​រក​អត្តសញ្ញាណដើម្បី​បញ្ជាក់​ការ​ពិត​ ក៏​​នឹង​ធំធេងខ្លាំងដែរ។

Get more results via ClueGoal