អ៊ុយក្រែនប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបទី៣៤ ខណៈសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅតែបន្ត
newsare.net
ថ្ងៃទី២៤សីហា គឺជាទិវាបុណ្យឯករាជ្យជាតិអ៊ុយក្រែន ខួបទី៣៤ នៅក្នុងបរិបទដែលសង្គ្រាមឈ្លានពអ៊ុយក្រែនប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបទី៣៤ ខណៈសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅតែបន្ត
ថ្ងៃទី២៤សីហា គឺជាទិវាបុណ្យឯករាជ្យជាតិអ៊ុយក្រែន ខួបទី៣៤ នៅក្នុងបរិបទដែលសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅតែបន្ត។ បើទោះបីជាមានការប្រឹងប្រែងពីលោកដូណាល់ ត្រាំ និងក្រុមប្រទេសអឺរ៉ុប ប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងសន្តិភាព តែគិតត្រឹមពេលនេះ ភាគីរុស្ស៊ីនៅតែមិនអើពើអ្វីទាំងអស់ ក្រៅតែពីបន្តទាមទារឲ្យអ៊ុយក្រែនប្រគល់ទឹកដីឲ្យខ្លួន។ នៅរដ្ឋធានីកៀវ កម្មវិធីបុណ្យបានប្រព្រឹត្តិទៅដោយមានវត្តមានចូលរួម ពីលោកនាយករដ្ឋមន្ត្រីកាណាដា ម៉ាក ខានី។ នៅក្នុងឱកាសបុណ្យឯករាជ្យជាតិនេះ កាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ កងទ័ពអ៊ុយក្រែនបានបើកការវាយប្រហារដោយប្រើដ្រូន ទៅលើទីតាំងស្ថានីយនុយក្លេអ៊ែរ និងទីតាំងស្តុកប្រេងរបស់រុស្ស៊ី បណ្តាលឲ្យមានអគ្គីភ័យឆាបឆេះច្រើនកន្លែង។ Read more