Cambodia



ចិនផ្តល់ការបណ្តុះបណ្តាលជំនាញបញ្ញាសិប្បនិម្មិត AI នៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលខេត្តក្វាងស៊ីរបស់ចិន បានអះអាងកាលពីចុងសប្តាហ៍កន្លងទៅថា ចិននឹងគាំទ្របណ្ឌិត្យសភាបច្

ចិនផ្តល់ការបណ្តុះបណ្តាលជំនាញបញ្ញាសិប្បនិម្មិត AI នៅក្នុងប្រទេសកម្ពុជា

រដ្ឋបាលខេត្តក្វាងស៊ីរបស់ចិន បានអះអាងកាលពីចុងសប្តាហ៍កន្លងទៅថា ចិននឹងគាំទ្របណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដើម្បីអភិវឌ្ឍន៍ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងប្រទេសកម្ពុជា។ ដោយឡែក អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាមើលឃើញថា ការបណ្តុះបណ្តាលលើចំណេះដឹងបញ្ញាសិប្បនិម្មិត AI នឹងផ្តល់នូវភាពវិជ្ជមានសម្រាប់ធនធានមនុស្ស និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

លោកទៀ សីហា ស្នើឲ្យពលរដ្ឋអត់ធ្មត់ការពារជាតិជាមួយរដ្ឋាភិបាល

រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកទៀ សីហានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៥នេះ បានប្រតិកម្មនឹងការរ

លោកទៀ សីហា ស្នើឲ្យពលរដ្ឋអត់ធ្មត់ការពារជាតិជាមួយរដ្ឋាភិបាល

រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកទៀ សីហានៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៥នេះ បានប្រតិកម្មនឹងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួនដែលចោទក្រសួងការពារជាតិថា បានលាក់បាំង ព័ត៌មានជុំវិញស្ថានការណ៍នៅបណ្តោយព្រំដែនខ្មែរ និងថៃ ខណៈពលរដ្ឋខ្មែរ​ក្រោកតវ៉ាប្រឆាំងនឹងការរាយលួសបន្លា​រំលោភលើទឹកដីរបស់ពលរដ្ឋខ្មែរក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ​ ខេត្ត បន្ទាយមានជ័យ។ ប្រមុខការពារជាតិកម្ពុជា ស្នើឲ្យពលរដ្ឋរក្សាភាពអត់ធ្មត់ ខណៈរដ្ឋាភិបាលកំពុងដោះស្រាយជម្លោះជាមួយភាគីថៃ តាមយន្តការសន្ទនាគ្នា ស្របតាមការកំណត់​ក្នុងបទឈប់បាញ់រវាងភាគីកម្ពុជា​ និងថៃ។

ពិភពលោកស្រែកថ្កោលទោស ក្រោយអ្នកកាសែត​៥នាក់ទៀតស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល

រន្ធត់ តក់ស្លុត និងថ្កោលទោស។ នេះជា​ប្រតិកម្មដែល​សហគមន៍អន្តរជាតិ​បាន​បន្លឺ​យ៉ាងស្រុះគ្នាច

ពិភពលោកស្រែកថ្កោលទោស ក្រោយអ្នកកាសែត​៥នាក់ទៀតស្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល

រន្ធត់ តក់ស្លុត និងថ្កោលទោស។ នេះជា​ប្រតិកម្មដែល​សហគមន៍អន្តរជាតិ​បាន​បន្លឺ​យ៉ាងស្រុះគ្នាចាប់តាំងពី​ល្ងាច​ចន្ទទី ២៥ខែសីហា ថ្ងៃដែល​មនុស្ស​២០នាក់ ក្នុងនោះ​អ្នកកាសែត​៥នាក់​ស្លាប់​នៅក្នុងការវាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល​ ទៅលើមន្ទីរពេទ្យ​នៅ​ភាគខាងត្បូងហ្កាហ្សា។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​បាន​សំដែងការសោកស្តាយចំពោះគ្រោះថ្នាក់​ ប៉ុន្តែ ការពារ​ប្រតិបត្តិការ​របស់​កងទ័ពអ៊ីស្រាអែល​ដែលមាន​គោលដៅសំខាន់​គឺ​គាស់រំលើង​ក្រុមហាម៉ាស និង​រំដោះចំណាប់ខ្មាំង។

នាយករដ្ឋមន្ត្រីបារាំង ប្រថុយ​​ឲ្យ​សភាបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត ដើម្បី​អនុម័ត​ច្បាប់ថវិកា

តើបារាំងកំពុងឈានចូល​ក្នុងវិបត្តិនយោបាយឬ? លោក​នាយករដ្ឋមន្ត្រី​ ហ្វ្រង់ស្វ័រ បៃរូ បានប្រថុយ

នាយករដ្ឋមន្ត្រីបារាំង ប្រថុយ​​ឲ្យ​សភាបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត ដើម្បី​អនុម័ត​ច្បាប់ថវិកា

តើបារាំងកំពុងឈានចូល​ក្នុងវិបត្តិនយោបាយឬ? លោក​នាយករដ្ឋមន្ត្រី​ ហ្វ្រង់ស្វ័រ បៃរូ បានប្រថុយ​ដាក់អាយុជីវិតរដ្ឋាភិបាលរបស់​លោក ឲ្យសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី​៨កញ្ញា ដើម្បី​ឈានទៅអនុម័តច្បាប់ថវិកាជាតិ ទាំងដែល​រដ្ឋាភិបាល​គ្មានសំឡេងភាគច្រើនក្នុងសភា​​។ ក្រុមគណបក្ស​នយោបាយបារាំង ដែល​ប្រឆាំងនឹងគម្រោងច្បាប់ថវិកា​របស់រដ្ឋាភិបាល​ បាននាំគ្នា​អះអាងថា គេនឹង​មិនបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្តឲ្យ​រដ្ឋាភិបាលរបស់​លោក​បៃរូឡើយ ដែលមានន័យ​ថា រដ្ឋាភិបាល​នេះអាចនឹងត្រូវដួល​​​រលំ នៅថ្ងៃទី​៨កញ្ញា​។

កម្ពុជាដាក់លិខិតជំទាស់ទៅភាគី​ថៃជុំវិញការ​ផ្ដល់បណ្ណ​កម្មសិទ្ធិដី​ដល់​ពលរដ្ឋថៃ​លើ​ដី​ខ្មែរ

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យលោក អ៊ុំ រាត្រី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បាន​ផ្ញើ​លិខិត​ទៅ​អ

កម្ពុជាដាក់លិខិតជំទាស់ទៅភាគី​ថៃជុំវិញការ​ផ្ដល់បណ្ណ​កម្មសិទ្ធិដី​ដល់​ពលរដ្ឋថៃ​លើ​ដី​ខ្មែរ

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យលោក អ៊ុំ រាត្រី នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បាន​ផ្ញើ​លិខិត​ទៅ​អភិបាល​ខេត្ត​ស្រះកែវរបស់​ថៃ ដើម្បីជំទាស់ទៅនឹង​ការ​ចេញ​បណ្ណកម្មសិទ្ធិជូនពលរដ្ឋថៃ នៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លិខិតជំទាស់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើឡើងក្រោយកាសែតថៃ The Nation ចុះផ្សាយថា អភិបាលខេត្តស្រះកែវ បានបញ្ជា​ឲ្យ​មន្ត្រី​ដីធ្លី​ពន្លឿន​ការ​ចេញ​បណ្ណ​កម្មសិទ្ធិ​សម្រាប់​ពលរដ្ឋនៅភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ។

លោក សម រង្ស៊ី ស្នើថៃដោះលែងទាហានខ្មែរ១៨នាក់ តែឆ្លៀតរិះគន់លើលោក ហ៊ុន សែន

លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានសរសេរ លិខិតមួយច្បាប់ទៅកា

លោក សម រង្ស៊ី ស្នើថៃដោះលែងទាហានខ្មែរ១៨នាក់ តែឆ្លៀតរិះគន់លើលោក ហ៊ុន សែន

លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានសរសេរ លិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយាឆ័យ ដើម្បីស្នើសុំឲ្យថៃ ដោះលែងទាហានខ្មែរចំនួន១៨ នាក់ដែលថៃចាប់ខ្លួន។ សំណើររបស់លោក សម រង្ស៊ី គឺជា ការធ្វើឡើងបន្ថែមពីលើអ្វីដែលរដ្ឋាភិបាលកម្ពុជាបានទាមទារជារៀងរាល់ថ្ងៃ ស្នើសុំឲ្យភាគីថៃ ដោះលែងទាហានកម្ពុជាដោយឥតលក្ខខណ្ឌ។

មេទ័ពភូមិភាគ២ថៃគំរាមប្រើកម្លាំង ក្រោយពលរដ្ឋខ្មែរងើបប្រឆាំងនឹងបន្លាលួស

បន្ទាប់ពីពលរដ្ឋខ្មែរបានស្រុះគ្នាងើបប្រឆាំងការរាយបន្លាលួសតាមតែអំពើចិត្តរបស់យោធាថៃ មេទ័ពភ

មេទ័ពភូមិភាគ២ថៃគំរាមប្រើកម្លាំង ក្រោយពលរដ្ឋខ្មែរងើបប្រឆាំងនឹងបន្លាលួស

បន្ទាប់ពីពលរដ្ឋខ្មែរបានស្រុះគ្នាងើបប្រឆាំងការរាយបន្លាលួសតាមតែអំពើចិត្តរបស់យោធាថៃ មេទ័ពភូមិភាគ២ថៃ ឧត្តមសេនីយ៍ឯក Boonsin Padklang បានព្រមានអំពីការបាញ់បង្អើលឲ្យមានការបញ្ឈប់សកម្មភាពបំពានលើទឹកដីថៃ។ តែអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថ្លែងថា ការក្រោកប្រឆាំងរបស់ពលរដ្ឋខ្មែរនឹងការរាយបន្លាលួសរបស់ទាហានថៃនោះ កើតចេញពីក្តីបារម្ភរបស់ពួកគេផ្ទាល់ដែលជាម្ចាស់ដី និងជាការការពារទ្រព្យសម្បតិ្តរបស់ប្រជាជន។ អ្នកវិភាគយល់ថា ការប្រឆាំងរបស់ពលរដ្ឋខ្មែរ ជាជំហរត្រឹមត្រូវ និងកើតចេញពីកំហឹងឈឺចាប់ខ្លាំងក្លា នៅចំពោះមុខការរាយបន្លាលួសពីសំណាក់យោធាភាគីថៃ ដែលបំពានលើទឹកដីរបស់ពួកគេ។ 

តើកម្ពុជាត្រូវប្រើយុទ្ធសាស្ត្រអ្វីខ្លះដើម្បីទប់ទល់នឹងការបន្តសកម្មភាពរាយបន្លាលួសរបស់ភាគីថៃ?

នៅ​ថ្ងៃ​ទី​២៥​ ខែ​សីហា ឆ្នាំ​២០២៥​ ទាហាន​ថៃ​បាន​ព្យាយាម​ចូល​រាយ​បន្លា​លួស​នៅ​ភូមិ​ជោគ​ជ័

តើកម្ពុជាត្រូវប្រើយុទ្ធសាស្ត្រអ្វីខ្លះដើម្បីទប់ទល់នឹងការបន្តសកម្មភាពរាយបន្លាលួសរបស់ភាគីថៃ?

នៅ​ថ្ងៃ​ទី​២៥​ ខែ​សីហា ឆ្នាំ​២០២៥​ ទាហាន​ថៃ​បាន​ព្យាយាម​ចូល​រាយ​បន្លា​លួស​នៅ​ភូមិ​ជោគ​ជ័យ​ ឃុំ​អូរបី​ជាន់ ​ស្រុក​អូរ​ជ្រៅ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដែល​ទល់​មុខ​ភូមិ​ Nong Chan ស្រុក Khok Sung ​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ប៉ុន្តែ​ក៏​ត្រូវ​បាន​ប្រជា​ពល​រដ្ឋខ្មែរ ​និង​សមត្ថ​កិច្ច​នៅ​ភូមិ​ជោគ​ជ័យ​ធ្វើ​ការ​ទប់​ស្កាត់​យ៉ាង​ខ្លាំង​ ហើយ​ទា​ហាន​ថៃ​ក៏​យក​បន្លា​លួស​នោះ​ត្រឡប់​ទៅ​វិញ​។​ នេះ​បើ​តាម​ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា​។​ សកម្ម​ភាព​រាយ​បន្លា​លួស​របស់​ភាគី​ថៃ​មិន​មែន​ជា​លើក​ទី​១ទេ ​ពោល​តាំង​ពី​ក្រោយ​បទ​ឈប់​បាញ់​មក​ ទាហាន​ថៃ​តែង​តែ​ធ្វើ​សកម្ម​ភាព​បែប​នេះ​។​ ដើម្បី​ទប់​ទល់​នឹង​សកម្ម​ភាព​របស់​ទាហាន​ថៃ​ដែលរំលោភ​លើ​ទឹក​ដី​កម្ពុជា​ តើកម្ពុជា​ត្រូវ​ប្រើ​យុទ្ធ​សាស្ត្រ​អ្វី​ខ្លះ​​ដើម្បី​ទប់​ទល់​?

តំណាងរាស្ត្រអូស្ត្រាលីមួយរូបថា ជម្លោះខ្មែរ ថៃមិនគួរមានតទៅទៀតទេ

សមាជិកសភាសហព័ន្ធរបស់ប្រទេសអូស្ត្រាលីមួយរូបគឺលោក Mark Dreyfus បានធ្វើបទអន្តរាគមន៍ស្តីពីជម្លោះព្រ

តំណាងរាស្ត្រអូស្ត្រាលីមួយរូបថា ជម្លោះខ្មែរ ថៃមិនគួរមានតទៅទៀតទេ

សមាជិកសភាសហព័ន្ធរបស់ប្រទេសអូស្ត្រាលីមួយរូបគឺលោក Mark Dreyfus បានធ្វើបទអន្តរាគមន៍ស្តីពីជម្លោះព្រំដែនខ្មែរ និងថៃ ដែលបានបង្កក្តីបារម្ភខ្លាំងដល់សហគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី។ តាមបទអន្តរាគមន៍ដែលមានរយៈពេល ជាង៣នាទី សមាជិកសភារូបនេះ បានថ្លែងថា ជម្លោះព្រំដែនខ្មែរថៃត្រូវតែមិនអាចកើតមានទៀត ហើយសហគមន៍អន្តរជាតិក៏ត្រូវមានការឆ្លើយតបនឹងរឿងជម្លោះនេះ។ លោកថា រដ្ឋាភិបាលអូស្ត្រាលីបានគាំទ្របទឈប់បាញ់រវាងភាគីកម្ពុជា និងថៃ។ តែលោកថា សន្តិភាពមិនមែនមានន័យថា ទាល់តែគ្មានសង្គ្រាមនោះទេ ពោលគឺត្រូវតែមានយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងជំនឿជឿជាក់ថា រាល់ពលរដ្ឋទាំងអស់សមនឹងទទួលបានការរស់នៅដោយគ្មានការភ័យខ្លាច។ សូមស្តាប់បទអន្តរគមន៍របស់​លោក Mark Dreyfusសមាជិកសភាសហព័ន្ធរបស់ប្រទេសអូស្ត្រាលី ដែលរៀបចំដោយហ៊ុល រស្មី។

កម្ពុជាគួរសម្រេចយ៉ាងណាចំពោះការបើកព្រំដែនឡើងវិញ និងដោះមីនមនុស្សធម៌ជាមួយថៃ?

រដ្ឋមន្ត្រីការបរទេសកម្ពុជា តាមរយៈអ្នកនាំពាក្យលោក នង សាកល កាលពីពេលថ្មីៗនេះ បានលើកឡើងពីសុឆន

កម្ពុជាគួរសម្រេចយ៉ាងណាចំពោះការបើកព្រំដែនឡើងវិញ និងដោះមីនមនុស្សធម៌ជាមួយថៃ?

រដ្ឋមន្ត្រីការបរទេសកម្ពុជា តាមរយៈអ្នកនាំពាក្យលោក នង សាកល កាលពីពេលថ្មីៗនេះ បានលើកឡើងពីសុឆន្ទៈវិលទៅរកប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ តាមរយៈការចាប់ផ្តើមកិច្ចពិភាក្សាបើកព្រំដែនឡើងវិញ និងការដោះមីនតាមបែបមនុស្សធម៌។ អ្នកវិភាគនយោបាយ និងសង្គមនានាយល់ឃើញថាគោលបំណងរបស់កម្ពុជាគឺជារឿងដ៏ល្អ តែត្រូវធ្វើឡើងដោយការប្រយ័ត្នប្រយែងផងដែរ។

សមត្ថកិច្ចរកឃើញទណ្ឌិត ៣នាក់បង្កើតហ្វេសប៊ុកដើម្បីឆបោកលុយពីមនុស្សស្រី

សមត្ថកិច្ចរាជធានីភ្នំពេញអះអាងថា បានរកឃើញជនសង្ស័យ ៦នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់រូបប្រុ

សមត្ថកិច្ចរកឃើញទណ្ឌិត ៣នាក់បង្កើតហ្វេសប៊ុកដើម្បីឆបោកលុយពីមនុស្សស្រី

សមត្ថកិច្ចរាជធានីភ្នំពេញអះអាងថា បានរកឃើញជនសង្ស័យ ៦នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់រូបប្រុសស្អាតក្លែងបន្លំក្នុងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីលួងលោម សុំស្នេហ៍ និងឆបោកប្រាក់ពីមនុស្សស្រីដោយការផ្ញើសារ។ នេះបើតាម លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ និងបានបញ្ជាក់ថា ជនល្មើសចំនួន ៣នាក់គឺជាទណ្ឌិត ដែលកំពុងអនុវត្តទោសក្នុងពន្ធនាគារខេត្តស្ទឹងត្រែង។

បង់ក្លាដែស អំពាវនាវ ​ភូមា ​ឲ្យ​បញ្ឈប់ការ​បោសសម្អាតជាតិសាសន៍​​រ៉ូហ៊ីងយ៉ា

នៅ​បង់ក្លាដែស លោក មូហាម៉ាដ យូនូស នាយករដ្ឋមន្រ្តីអន្តរកាល បាន​អំពាវនាវ​ដល់​របបសឹក​ភូមា ឲ្យ​

បង់ក្លាដែស អំពាវនាវ ​ភូមា ​ឲ្យ​បញ្ឈប់ការ​បោសសម្អាតជាតិសាសន៍​​រ៉ូហ៊ីងយ៉ា

នៅ​បង់ក្លាដែស លោក មូហាម៉ាដ យូនូស នាយករដ្ឋមន្រ្តីអន្តរកាល បាន​អំពាវនាវ​ដល់​របបសឹក​ភូមា ឲ្យ​បិទបញ្ចប់​ការ​បោសសម្អាត​ជាតិសាសន៍​រ៉ូហ៊ីងយ៉ា កាន់​សាសនាអ៊ីស្លាម​។ មេដឹកនាំបង់ក្លាដែស ដែល​ជាជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ រូបនេះ​ ក៏ប្រកូក​​ប្រកាស​ឲ្យ​សហគមន៍​អន្តរជាតិ​ ផ្តល់​ជំនួយ​សប្បុរសធម៌​បន្ថែមទៀត​ ទៅ​ដល់ជំរំ​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ដែល​កំពុងតែមាន​មនុស្ស​រស់​នៅ​​កកណែនណាន់​តាន់​តាប់  ចំនួន​ជាង ​១ លាននាក់​ ឋិត​នៅ​ភាគអាគ្នេយ៍ ​ប្រទេស​បង់ក្លាដែស។​

ថៃ​ទិញយន្តហោះចម្បាំង ​Gripen សេរីថ្មី​​ចំនួន​៤គ្រឿង ពីក្រុមហ៊ុនSAABស៊ុយអែត

ថ្ងៃចន្ទទី​២៥សីហា ថៃ​បានចុះកិច្ចសន្យាទិញយន្តហោះចម្បាំង​ ប្រភេទ​ Gripen ផលិតដោយ​ក្រុមហ៊ុនស៊ុយអ

ថៃ​ទិញយន្តហោះចម្បាំង ​Gripen សេរីថ្មី​​ចំនួន​៤គ្រឿង ពីក្រុមហ៊ុនSAABស៊ុយអែត

ថ្ងៃចន្ទទី​២៥សីហា ថៃ​បានចុះកិច្ចសន្យាទិញយន្តហោះចម្បាំង​ ប្រភេទ​ Gripen ផលិតដោយ​ក្រុមហ៊ុនស៊ុយអែត SAAB ចំនួន​៤គ្រឿង។ យន្តហោះចម្បាំងថ្មីទំនើបបំផុតទាំងនេះ គឺកងទ័ពអាកាសថៃ នឹងយកមកជំនួស​យន្តហោះចម្បាំង F-16 របស់ខ្លួន ដែលមានចំណាស់តាំងតែពីឆ្នាំ​១៩៨០។

Space X លុបចោលការ​បាញ់បង្ហោះសាកល្បង ​យានStarship ១៥នាទីមុនពេលកំណត់ ដោយសារបញ្ហាបច្ចេកទេស

ក្រុមហ៊ុន Space X ដែលគ្រោងបាញ់​បង្ហោះសាកល្បង យានអវកាស Starship កាលពីល្ងាចថ្ងៃអាទិត្យ​ទី​២៤សីហាម្សិល

Space X លុបចោលការ​បាញ់បង្ហោះសាកល្បង ​យានStarship ១៥នាទីមុនពេលកំណត់ ដោយសារបញ្ហាបច្ចេកទេស

ក្រុមហ៊ុន Space X ដែលគ្រោងបាញ់​បង្ហោះសាកល្បង យានអវកាស Starship កាលពីល្ងាចថ្ងៃអាទិត្យ​ទី​២៤សីហាម្សិលមិញ បានសម្រេច​លុបចោល​វិញ ប្រមាណ​១៥នាទីមុនពេលកំណត់ បន្ទាប់ពីបានរកឃើញថាមាន​បែកធ្លាយ​សារធាតុអុកស៊ីសែនរាវ។ នេះគឺជាបរាជ័យថ្មីមួយទៀត របស់​ក្រុមហ៊ុន​លោក Elon Musk ដែលមានមហិច្ឆតា ​ចង់ដឹកមនុស្ស​ឡើងទៅ​ព្រះចន្ទ និងគ្រោង​ទៅភពអង្គារ នៅ​ឆ្នាំ​២០២៦។

កម្ពុជា និងថៃ ឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ និងជៀសវាងការប៉ះទង្គិចគ្នា

នៅ​ថ្ងៃ​ទី​២៥​ ខែ​សីហា​នេះ​ ភាគី​កម្ពុជា​ និង​ថៃ​ បាន​ឯក​ភាព​គ្នា​ក្នុង​ការ​រក្សា​ទំនាក់​

កម្ពុជា និងថៃ ឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំ និងជៀសវាងការប៉ះទង្គិចគ្នា

នៅ​ថ្ងៃ​ទី​២៥​ ខែ​សីហា​នេះ​ ភាគី​កម្ពុជា​ និង​ថៃ​ បាន​ឯក​ភាព​គ្នា​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ជា​ប្រចាំ​ រវាង​បណ្តា​យោធ​ភូមិ​ភាគ​ និង​តំបន់​យោធា ​ព្រម​ទាំង​បណ្តា​អង្គ​ភាព​ នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា-ថៃ ​និង​ខិត​ខំ​ដោះ​ស្រាយ​រាល់​បញ្ហា​ដោយ​សន្តិ​វិធី ​និង​ជៀស​វាង​ការ​ប៉ះ​ទង្គិច​គ្នា​។​ នេះ​បើ​តាម​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ដែល​បាន​គូស​បញ្ជាក់​នៅក្នុង​លទ្ធផល​នៃ​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​គណៈ​កម្មា​ធិការ​ព្រំ​ដែន​ថ្នាក់​យោធ​ភូមិ​ភាគ​កម្ពុជា-ថៃ ​(RBC)​។

សង្គមស៊ីវិលក្នុងស្រុកចំនួន៥០ ស្នើរដ្ឋសភាកុំអនុម័តច្បាប់ដកសញ្ជាតិខ្មែរ

អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៥០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ​ ដោយស្នើសុំកុំ

សង្គមស៊ីវិលក្នុងស្រុកចំនួន៥០ ស្នើរដ្ឋសភាកុំអនុម័តច្បាប់ដកសញ្ជាតិខ្មែរ

អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៥០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមមួយ​ ដោយស្នើសុំកុំឲ្យរដ្ឋសភាជាតិអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលអាចឈានដល់ការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ។ សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលនេះ ធ្វើឡើងចំពេលដែលរដ្ឋសភាកម្ពុជានៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពី​​វិសោធនកម្ម​ច្បាប់សញ្ជាតិ ​ដែល​អនុញ្ញាត​ឲ្យ​មានការ​ដក​សញ្ជាតិ​លើ​ពល​រដ្ឋ​ខ្មែរ​ដែលប្រព្រឹត្តអំពើណាមួយប៉ះពាល់ដល់សន្តិសុខជាតិ។

ការស្ទង់មតិថៃរកឃើញថា ពលរដ្ឋថៃមិនចង់រាប់អានកម្ពុជា តែកម្ពុជាថាជាការប្រមាថ

វិទ្យាស្ថានជាតិនៃការអភិវឌ្ឍរដ្ឋបាល NIDA របស់ថៃ​ បានឲ្យដឹងនាពេលថ្មីៗនេះថា ជាងពាក់កណ្តាលនៃពលរ

ការស្ទង់មតិថៃរកឃើញថា ពលរដ្ឋថៃមិនចង់រាប់អានកម្ពុជា តែកម្ពុជាថាជាការប្រមាថ

វិទ្យាស្ថានជាតិនៃការអភិវឌ្ឍរដ្ឋបាល NIDA របស់ថៃ​ បានឲ្យដឹងនាពេលថ្មីៗនេះថា ជាងពាក់កណ្តាលនៃពលរដ្ឋថៃ​ដែលបានផ្តល់យោបល់តាមការស្ទង់មតិមួយ យល់ស្របថា ប្រទេសជិតខាងគឺកម្ពុជា ជាប្រទេសដែលថៃមិនគួរសេពគប់ជាមួយនោះទេ។ ៦៤,៧៣ភាគរយនៃអ្នកចូលរួមផ្តល់មតិថៃជឿថា ប្រទេសមហាអំណាចកំពុងជ្រៀតជ្រែកជម្លោះព្រំដែនកម្ពុជា និងថៃ​ដើម្បីរក្សាឲ្យបាននូវផលប្រយោជន៍ដែលចាក់ឫសក្នុងប្រជាជាតិទាំង២។ តែអ្នកសិក្សាស្រាវជ្រាវនៅកម្ពុជា យល់ថា ការវាយតម្លៃនេះ មានចរិតនយោបាយ និងប្រមាថមកលើកម្ពុជា។

សិប្បកម្ម​កែច្នៃត្រីប្រាសំយ៉ុងនៅខេត្តសៀមរាប ជំរុញការលើកកម្ពស់អាជីវកម្មក្នុងស្រុក

ត្រីប្រាសំយ៉ុង ឬហៅថា ត្រីប្រហើម ជាអាហារដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ ក៏ព្រោះតែវាមានក្លិនឈ

សិប្បកម្ម​កែច្នៃត្រីប្រាសំយ៉ុងនៅខេត្តសៀមរាប ជំរុញការលើកកម្ពស់អាជីវកម្មក្នុងស្រុក

ត្រីប្រាសំយ៉ុង ឬហៅថា ត្រីប្រហើម ជាអាហារដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ ក៏ព្រោះតែវាមានក្លិនឈ្ងុយ ឬស្អុយតែឆ្ងាញ់។ ចាប់ផ្តើមក្នុងឆ្នាំ២០១៦ អ្នកស្រី យន់ ស៊ីនួន បានប្រែក្លាយខ្លួនពីម្ចាស់អាជីវកម្មកែច្នៃត្រីងៀតលក់ជាលក្ខណៈគ្រួសារ មកជាសិប្បកម្មកែច្នៃត្រីធម្មជាតិប្រចាំខេត្តទេសចរណ៍។ អ្នកស្រីបានចាប់ឱកាសផលិតត្រីប្រាសំយ៉ុង ដើម្បីជួយបង្កើតទីផ្សារដល់អ្នកចិញ្ចឹមត្រីប្រាក្នុងសហគមន៍។ ជា​មួយ​រស​ជាតិ ​គុណភាព​ អនាម័យ និងការ​វេច​ខ្ចប់ បាន​ធ្វើ​ឲ្យ​សិប្បកម្មស៊ីនួនពិភពត្រីធម្មជាតិ​ទទួលបានការ​គាំ​ទ្រ​ពី​អតិថិជន​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​​ថ្ងៃ​​។ 

វៀតណាម​ជម្លៀស​ប្រជាជនជាង ៣ សែននាក់ នៅ​តំបន់​ឆ្នេរ គេចចេញពី​ព្យុះ Kajiki

ព្យុះKajiki ត្រូវ​បោកបក់​លើ​ប្រទេសវៀតណាម នៅថ្ងៃនេះ​និងថ្ងៃស្អែក​ ក្នុងកម្រិត​កម្លាំង​ខ្យល់ ប្

វៀតណាម​ជម្លៀស​ប្រជាជនជាង ៣ សែននាក់ នៅ​តំបន់​ឆ្នេរ គេចចេញពី​ព្យុះ Kajiki

ព្យុះKajiki ត្រូវ​បោកបក់​លើ​ប្រទេសវៀតណាម នៅថ្ងៃនេះ​និងថ្ងៃស្អែក​ ក្នុងកម្រិត​កម្លាំង​ខ្យល់ ប្រមាណ​ជា ១៤០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង។ ព្យុះកំណាច​នេះ អាច​នឹង​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ ហើយ​ខូច​ខាត​ច្រើន។ ម្ល៉ោះហើយ អាជ្ញាធរវៀតណាម បា​នជម្លៀស​ប្រជាពលរដ្ឋ​ ប្រមាណជាង​​ ៣ សែន នាក់ ​ដែល​រស់​នៅ​តាម​តំបន់ឆ្នេរ ក្នុង​ខេត្ត​ចំនួន​៥ ឲ្យ​ទៅរក​ទីទួល​មាន​សុវត្ថិភាព​។​​

សាលាមធ្យមវិចិត្រសិល្បៈរួមគ្នាក្នុងគ្រាលំបាករៀបចំសិល្បៈសប្បុរសធម៌ដើម្បីវីរៈកងទ័ពកម្ពុជា

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ សាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប

សាលាមធ្យមវិចិត្រសិល្បៈរួមគ្នាក្នុងគ្រាលំបាករៀបចំសិល្បៈសប្បុរសធម៌ដើម្បីវីរៈកងទ័ពកម្ពុជា

កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ សាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំការសម្តែងសិល្បៈសប្បុរសធម៌ដើម្បីវីរៈកងទ័ពកម្ពុជា ជាលើកដំបូងដោយមានការចូលរួមពីសប្បុរសជនពីគ្រប់ទីជិតឆ្ងាយនិងមានការសម្តែងស្នាដៃសិល្បៈរបស់សិស្សានុសិស្សបញ្ចប់ការសិក្សាព្រមទាំងសិល្បករសិល្បការនីរួមអាជីពផ្សេងៗទៀត។  គោលបំណងសំខាន់នៃការរួមគ្នាសម្តែងសិល្បៈសប្បុរសធម៌នេះគឺធ្វើឡើងដើម្បីគាំទ្រនិងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខកម្ពុជាដែលកំពុងបំពេញបេសកកម្ម ការពារបូរណភាពទឹកដីខ្មែរ និងក៏ដើម្បីរួមចំណែកក្នុងគ្រាលំបាកជួយដល់ជនភៀសសឹកកម្ពុជាដែលកំពុងរងគ្រោះដោយសារសង្គ្រាមឈ្លានពាននៅតាមមណ្ឌលសុវត្ថិភាពមួយចំនួននៃភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ 

បង់ក្លាដែសនិង​ប៉ាគីស្ថាន​រឹត​ចំណង​មេត្រីភាព ក្រោម​ក្រសែភ្នែក​សម្លក់សម្លឹងពីឥណ្ឌា

ប៉ាគីស្ថាន​ និង​បង់ក្លាដែស បាន​ចាប់ដៃគ្នា​រឹត​ចំណង​មិត្តភាព​ ក្រោយពី​ឆ្លងកាត់​ច្រើន​ទសវត

បង់ក្លាដែសនិង​ប៉ាគីស្ថាន​រឹត​ចំណង​មេត្រីភាព ក្រោម​ក្រសែភ្នែក​សម្លក់សម្លឹងពីឥណ្ឌា

ប៉ាគីស្ថាន​ និង​បង់ក្លាដែស បាន​ចាប់ដៃគ្នា​រឹត​ចំណង​មិត្តភាព​ ក្រោយពី​ឆ្លងកាត់​ច្រើន​ទសវត្សរ៍​ក្នុងភាព​ជាសត្រូវព្រោះ​តែ​សំណុំរឿង​សង្គ្រាម​បំបែកទឹកដី​​។ នៅ​ពេលនេះ​ រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន បាន​ទៅ​ជាន់​ទឹកដី​បង់ក្លាដែស ជា​លើកទី១ ក្រោយ​ពី​ខកខាន​ ប្រមាណ ១២ ឆ្នាំ​។​ ប្រទេស​ទាំងជិត​ខាងទាំង២ បាន​​សន្យា​ចាប់ដៃគ្នា ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ និង​សហការ​អន្តរវប្បធម៌។ ភាព​ល្អូនល្អិននេះ ឋិត​ក្រោមក្រសែភ្នែកតាមដាន​យ៉ាងសម្លក់សម្លឹងរបស់ឥណ្ឌា ដែលជាសត្រូវសួពូជ​របស់​ប៉ាគីស្ថាន និងជា​ប្រភពអរិភាព​ថ្មីថ្មោង​របស់​បង់ក្លាដែស​។​ ​

អាជ្ញាធរឥណ្ឌូណេស៊ីចង់​បន្ថយ​សំឡេងភ្លេងធុងបាស់ ដែលប៉ះពាល់ដល់​​ភាពស្ងប់ស្ងត់ និងសុខភាព​របស់ប្រជាជន

នៅកោះហ្សាវ៉ា ប្រទេស​​ឥណ្ឌូណេស៊ី កម្មវិធីរាំសប្បាយចាក់ធុងបាស់ថ្លង់ទ្រហឹងអឺងកងតាមផ្លូវ​ កំ

អាជ្ញាធរឥណ្ឌូណេស៊ីចង់​បន្ថយ​សំឡេងភ្លេងធុងបាស់ ដែលប៉ះពាល់ដល់​​ភាពស្ងប់ស្ងត់ និងសុខភាព​របស់ប្រជាជន

នៅកោះហ្សាវ៉ា ប្រទេស​​ឥណ្ឌូណេស៊ី កម្មវិធីរាំសប្បាយចាក់ធុងបាស់ថ្លង់ទ្រហឹងអឺងកងតាមផ្លូវ​ កំពុងតែបង្កការរំខានយ៉ាងខ្លាំងដល់ភាពស្ងប់ស្ងាត់ និងបង្កផលប៉ះពាល់ទៅលើ​សុខភាពរបស់​ប្រជាជន​។ ប្រឈមនឹងបញ្ហានេះ អាជ្ញាធរឥណ្ឌូណេស៊ី បាន​ចេញវិធានការ​បន្តិចបន្តួចដើម្បី​បន្ថយ​សំឡេងធុងបាស់។ ដោយឡែក ក្រុមប្រឹក្សា​សាសនាអ៊ីស្លាមវិញប្រចាំតំបន់នៅឥណ្ឌូណេស៊ីវិញ បានប្រកាសចាត់ទុក​ ការចាក់ភ្លេងតាមធុងបាស់ឮៗខ្លាំង គឺជាទង្វើខុសនឹងច្បាប់សាសនាអ៊ីស្លាម​ ដែលហៅថា « ហារ៉ាំ »។

យោធាថៃបដិសេធលទ្ធផលប្រជុំជាមួយកម្ពុជាដែលនិយាយដល់រឿងរាយបន្លាលួស

ការិយាល័យអនុព័ន្ធយោធាថៃប្រចាំស្ថានទូតថៃក្នុងទីក្រុងភ្នំពេញ បានចេញលិខិតមួយនាពេលថ្មីៗនេះ

យោធាថៃបដិសេធលទ្ធផលប្រជុំជាមួយកម្ពុជាដែលនិយាយដល់រឿងរាយបន្លាលួស

ការិយាល័យអនុព័ន្ធយោធាថៃប្រចាំស្ថានទូតថៃក្នុងទីក្រុងភ្នំពេញ បានចេញលិខិតមួយនាពេលថ្មីៗនេះ បដិសេធចោលសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា ពាក់ព័ន្ធនឹងលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដែលថា មានការពិភាក្សាអំពីវិធានការដែលអាចអនុវត្តបានចំពោះបញ្ហាបន្លាលួស និងការរារាំងផ្សេងៗទៀត ដើម្បីសម្រួលទុក្ខលំបាករបស់ពលរដ្ឋមូលដ្ឋាន។ តែក្រសួងការពារជាតិកម្ពុជាបានការពារសេចក្តីថ្លែងការណ៍របស់ខ្លួនកន្លងមកថាទុកជាបានការដដែល។ សម្រាប់អ្នកវិភាគ ថៃមិនដែលមើលឃើញកម្ពុជាក្នុងផ្លូវវិជ្ជមាននោះទេ និងមិនសូវមានភាពស្មោះត្រង់នឹងពាក្យសម្តីរបស់ខ្លួន។ ​

មេធាវីការពារក្តីចង់ឃើញករណី លោក កឹម សុខា មានដំណោះស្រាយដូចករណី លោក ថាក់ស៊ីន

មេ​ធាវី​ការ​ពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​កោត​សរ​សើរ​ដល់​មេធាវី​ការ​ពារ​ក្តី​ឲ្យ​ លោក ​ថា

មេធាវីការពារក្តីចង់ឃើញករណី លោក កឹម សុខា មានដំណោះស្រាយដូចករណី លោក ថាក់ស៊ីន

មេ​ធាវី​ការ​ពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​កោត​សរ​សើរ​ដល់​មេធាវី​ការ​ពារ​ក្តី​ឲ្យ​ លោក ​ថាក់ស៊ីន ​ថា​បាន​ដោះរឿង​នយោបាយ​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ​រូប​នេះ​ទទួល​បាន​ជោគ​ជ័យ​។​ ជោគ​ជ័យ​ដែល​តុលា​ការ​ថៃ​នៅថ្ងៃ​ទី​២២ ​ខែ​សីហា  បាន​ទម្លាក់​ចោលបទ​ចោទ​លើ​ លោក ​ថាក់ស៊ីន ពី​បទ​ប្រមាថ​ព្រះ​មហាក្សត្រ​។​ ក្នុងន័យ​នេះ ​មេធា​វី​ការ​ពារ​ក្តី​លោក កឹម សុខា ​ក៏​ចង់​ឃើញ​អ្នក​នយោបាយ​នៅ​កម្ពុជា ​មាន​ការ​អត់​ឱន​ឲ្យ​គ្នា ​និងផ្សះ​ផ្សា​ជាតិ ​នៅ​គ្រា​ដែល​ប្រទេស​ជិត​ខាង​កំពុង​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​។

សត្វដំរីឈ្មោះឡាក់គីនៅភ្នំតាម៉ៅបាត់បង់ជីវិតក្រោយមានជំងឺតែ២ថ្ងៃ

រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានប្រកាសជាសាធារណៈនៅថ្ងៃ អាទិត្យទី

សត្វដំរីឈ្មោះឡាក់គីនៅភ្នំតាម៉ៅបាត់បង់ជីវិតក្រោយមានជំងឺតែ២ថ្ងៃ

រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានប្រកាសជាសាធារណៈនៅថ្ងៃ អាទិត្យទី ២៤ ខែសីហា ឆ្នាំ២០២៥នេះ អំពីការស្លាប់សត្វដំរីឈ្មោះ ឡាក់គី ដោយសារជំងឺនៅសួនសត្វភ្នំតាម៉ៅ ឬហៅម្យ៉ាងទៀតថា មជ្ឈមណ្ឌលភ្នំតាម៉ៅ។  រដ្ឋបាលព្រៃឈើចាត់ទុកការស្លាប់របស់សត្វដំរី ឡាក់គី ថាជាការបាត់បង់ដំរីដែលជា«និមិត្តរូបមួយដ៏សំខាន់»នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

កូរ៉េ​ខាងជើង​បាញ់​សាកល្បងមីស៊ីល​ទំនើប​ថ្មី២គ្រាប់ ជាការព្រមាន​សត្រូវ

របបដឹកនាំក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​មីស៊ីល​ដ៏​ទំនើប​ថ្មី​ ២ គ្រាប់​ ដើម្បីជាការ​ព្រ

កូរ៉េ​ខាងជើង​បាញ់​សាកល្បងមីស៊ីល​ទំនើប​ថ្មី២គ្រាប់ ជាការព្រមាន​សត្រូវ

របបដឹកនាំក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​មីស៊ីល​ដ៏​ទំនើប​ថ្មី​ ២ គ្រាប់​ ដើម្បីជាការ​ព្រមាន​​មេដឹកនាំ​កូរ៉េខាងត្បូង​ ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ជួប​សម្ព័ន្ធ​មិត្ត​អាមេរិក​ លោកប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​វ៉ាស៊ីនតោន។ ក្រៅពី​បាញ់សាកល្បង​​មីស៊ីលទៅលើអាកាស​, កងទ័ព​កូរ៉េខាងជើង ៣០នាក់ ក៏បាន​បាញ់ជាង ១០ គ្រាប់ និងដើរ​​ឈ្លានពាន​ចូល​តំបន់​ព្រំដែនខណ្ឌ​ចែក​កូរ៉េ​ទាំង​២ នៅ​ត្រង់​ចំណុច​គ្មាន​កងទ័ព​​ ថែមទៀត​ផង។​​

អ៊ុយក្រែន​ប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបទី​៣៤ ខណៈសង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​នៅតែបន្ត

ថ្ងៃទី​២៤សីហា គឺជាទិវាបុណ្យ​ឯករាជ្យជាតិអ៊ុយក្រែន ខួប​ទី​៣៤ នៅក្នុងបរិបទដែលសង្គ្រាមឈ្លានព

អ៊ុយក្រែន​ប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបទី​៣៤ ខណៈសង្គ្រាម​ឈ្លានពានរបស់រុស្ស៊ី​នៅតែបន្ត

ថ្ងៃទី​២៤សីហា គឺជាទិវាបុណ្យ​ឯករាជ្យជាតិអ៊ុយក្រែន ខួប​ទី​៣៤ នៅក្នុងបរិបទដែលសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅតែបន្ត​។ បើទោះបីជាមានការប្រឹងប្រែង​ពីលោកដូណាល់ ត្រាំ និងក្រុមប្រទេសអឺរ៉ុប ​ប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បី​​ជំរុញ​ឲ្យ​មានកិច្ចព្រមព្រៀងសន្តិភាព តែគិតត្រឹមពេលនេះ ភាគី​រុស្ស៊ី​នៅតែមិន​អើពើអ្វីទាំងអស់ ក្រៅតែពីបន្តទាមទារ​ឲ្យអ៊ុយក្រែន​ប្រគល់ទឹកដី​ឲ្យខ្លួន​។ នៅរដ្ឋធានីកៀវ កម្មវិធីបុណ្យ​បានប្រព្រឹត្តិទៅដោយ​មានវត្តមាន​ចូលរួម ​ពីលោកនាយករដ្ឋមន្ត្រីកាណាដា ម៉ាក ខានី​។ នៅក្នុងឱកាសបុណ្យឯករាជ្យជាតិនេះ កាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ កងទ័ព​​អ៊ុយក្រែនបានបើកការវាយប្រហារ​ដោយ​ប្រើដ្រូន ទៅលើទីតាំងស្ថានីយ​នុយក្លេអ៊ែរ និង​ទីតាំងស្តុកប្រេង​របស់រុស្ស៊ី បណ្តាល​ឲ្យ​មាន​​អគ្គីភ័យឆាបឆេះ​ច្រើនកន្លែង​។

តើរដ្ឋាភិបាលលោកហ៊ុន ម៉ាណែតសម្រេចបានស្នាដៃ និងជួបរឿងអ្វីខ្លះក្នុងរយៈពេល២ឆ្នាំនេះ?

ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ជាខួប២ឆ្នាំនៃការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្ប

តើរដ្ឋាភិបាលលោកហ៊ុន ម៉ាណែតសម្រេចបានស្នាដៃ និងជួបរឿងអ្វីខ្លះក្នុងរយៈពេល២ឆ្នាំនេះ?

ថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៥ ជាខួប២ឆ្នាំនៃការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា​ដ៏មានឥទ្ធិពលលោកហ៊ុន សែន។ អ្នកវិភាគ និងអ្នកនយោបាយមួយចំនួនវាយតម្លៃថា ការគ្រប់គ្រងប្រទេសរបស់លោកហ៊ុន ម៉ាណែ​ត មានទាំងភាពជោគជ័យ និងជូរចត់។ ជូរចត់ ដោយសារតែប៉ុន្មានខែចុងក្រោយនៃការកាន់អំណាចរយៈពេល២ឆ្នាំនេះ លោកហ៊ុន ម៉ាណែតត្រូវឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយគឺបញ្ហាដែលផ្តើមចេញពីជម្លោះព្រំដែនកម្ពុជា និងថៃ។ សកម្មជនប្រជាធិបតេយ្យខ្លះ ក៏បានកត់ចំណាំឃើញថា លោក ហ៊ុន ម៉ាណែតបាននិងកំពុងដឹកនាំប្រទេស ដោយមានស្រមោលឪពុកលោកតាមជាប់ជានិច្ច។

ភាពយន្តឯកសារ​ភ្នំខ្មោចបង្ហាញពីទុក្ខវេទនារបស់ជនភៀសខ្លួនខ្មែរដែលថៃដឹកមកទម្លាក់ចោល

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនប្រទេសថៃ ដោយស

ភាពយន្តឯកសារ​ភ្នំខ្មោចបង្ហាញពីទុក្ខវេទនារបស់ជនភៀសខ្លួនខ្មែរដែលថៃដឹកមកទម្លាក់ចោល

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ ប្រជាជនខ្មែររាប់ម៉ឺននាក់បានភៀសខ្លួនទៅជាយដែនប្រទេសថៃ ដោយសង្ឃឹមថា នឹងទទួលបានជំនួយមនុស្សធម៌អន្តរជាតិ។ ប៉ុន្តែផ្ទុយទៅវិញ អំឡុងខែមិថុនា ឆ្នាំ១៩៧៩ អាជ្ញាធរថៃបានបង្ខំឲ្យជនភៀសខ្លួនខ្មែរទាំងអស់ត្រឡប់ទៅចូលក្នុងប្រទេសកម្ពុជាវិញ ដោយអាជ្ញាធរថៃបានដឹកមកទម្លាក់ចោលនៅតំបន់គ្រោះថ្នាក់តាមជួរភ្នំដងរែក។ សោកនាដកម្មភ្នំខ្មោចបានក្លាយជាសុបិន្តដ៏អាក្រក់ សម្រាប់ជនភៀសខ្លួនខ្មែរទាំងអស់ ដែលនៅរស់រានមានជីវិត ក៏ព្រោះតែវាបានរំលឹកពីសេចក្ដីឈឺចាប់នៃដំណើរស្វែងរកសិទ្ធិរស់រានសារជាថ្មី។

លោក ដូណាល់ ត្រាំ ដកតំណែង​ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្យួរ​តំណែងប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា និង

លោក ដូណាល់ ត្រាំ ដកតំណែង​ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្យួរ​តំណែងប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធា និង​មន្ត្រីជាន់​ខ្ពស់យោធា ​​២ នាក់ទៀត​។ ការ​បណ្តេញចេញពី​តំណែងនេះ​ ព្រោះតែ ​ប្រធានាធិបតីអាមេរិក ​លែង​ទុកចិត្តពួក​គេ បន្ទាប់ពី​​ចេញផ្សាយ​របាយការណ៍​ អះអាង​ថា ការវាយប្រហាររបស់​អាមេរិក​​ទៅ​លើស្ថានីយ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​មាន​ប្រសិទ្ធភាព​តួច​តួច​។​

តុលាការកំពូលឥណ្ឌាប្តូរចិត្ត មិន​តម្រូវ​ឲ្យ​អាជ្ញាធរក្រុង​​ញូដេលី ចាប់សត្វឆ្កែអនាថាយកទៅបង្ខាំងទុក

បន្ទាប់ពីបាន​ចេញសាលក្រមតម្រូវ​ឲ្យ​អាជ្ញាធរក្រុងញូដេលី​ ចាប់សត្វឆ្កែអនាថា​យកទៅបង្ខាំងទុ

តុលាការកំពូលឥណ្ឌាប្តូរចិត្ត មិន​តម្រូវ​ឲ្យ​អាជ្ញាធរក្រុង​​ញូដេលី ចាប់សត្វឆ្កែអនាថាយកទៅបង្ខាំងទុក

បន្ទាប់ពីបាន​ចេញសាលក្រមតម្រូវ​ឲ្យ​អាជ្ញាធរក្រុងញូដេលី​ ចាប់សត្វឆ្កែអនាថា​យកទៅបង្ខាំងទុក នៅទីបំផុត​តុលាការកំពូលឥណ្ឌា បានដកថយ​វិញ ក្រោយ​រងនូវ​ការរិះគន់​ពីសំណាក់​ប្រជាជនក្រុងញូដេលី ​និងក្រុមអ្នកអាណិតស្រលាញ់សត្វ​។ ជាមួយនឹងសេចក្តីសម្រេចថ្មីរបស់តុលាការកំពូលឥណ្ឌា សត្វឆ្កែអនាថានៅក្រុងញូដេលី នឹងត្រូវចាប់យកមកចាក់វ៉ាក់សាំង ហើយ​ក្រៀវកុំឲ្យ​បន្តពូជ មុននឹង​ដោះលែង​ទៅវិញ​។

ពលរដ្ឋក្នុងខេត្តសៀមរាបដើរក្បួនសុំឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ដោះលែង​ទាហានខ្មែរ ១៨នាក់

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ រួមទាំងព្រះសង្ឃបាននាំគ្នាដើរក្

ពលរដ្ឋក្នុងខេត្តសៀមរាបដើរក្បួនសុំឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ដោះលែង​ទាហានខ្មែរ ១៨នាក់

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់ រួមទាំងព្រះសង្ឃបាននាំគ្នាដើរក្បួនដង្ហែសន្តិភាពនៅតាមសួនព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាបបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការដើរក្បួនរបស់ពលរដ្ឋនៅខេត្តសៀមរាបនេះ គឺដើម្បីទាមទារឲ្យប្រទេសថៃដោះលែងវីរកងទ័ពកម្ពុជា១៨រូប ដែលថៃបានចាប់ខ្លួន កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមពីនេះក៏មានការលើកបដាស្នើសុំដល់សហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជួយអន្តរាគមន៍ដោះស្រាយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ។

កម្ពុជា-ចិន​ចុះ​ MOU បណ្តុះ​បណ្តាលគ្រូ​បង្រៀន​​ភាសា​ចិននៅ​កម្ពុជា

ក្រសួង​អប់​រំ​កម្ពុជា​ និង​ចិន​បាន​​ចុះ​​​​អនុស្សរណៈយោគយល់​គ្នា​ (MOU) ​ក្នុង​ការ​បណ្តុះ​បណ

កម្ពុជា-ចិន​ចុះ​ MOU បណ្តុះ​បណ្តាលគ្រូ​បង្រៀន​​ភាសា​ចិននៅ​កម្ពុជា

ក្រសួង​អប់​រំ​កម្ពុជា​ និង​ចិន​បាន​​ចុះ​​​​អនុស្សរណៈយោគយល់​គ្នា​ (MOU) ​ក្នុង​ការ​បណ្តុះ​បណ្តាលគ្រូ​បង្រៀន​ភាសា​ចិន​នៅ​កម្ពុជា ដើម្បីបង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​អប់​រំ។​​ តាម​ក្រសួង​អប់​រំ យុវជន​ និង​កីឡា កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​សីហា​ ឆ្នាំ២០២៥ ការ​ចុះ​ហត្ថ​លេខា​យោគ​យល់​គ្នា​នេះ​នឹង​ជំរុញ​ដល់​ការ​អភិ​វឌ្ឍការ​បង្រៀន​ភាសា​ចិននៅកម្ពុជា​ និង​លើកកម្ពស់​ទំនាក់​ទំនងរវាង​ប្រទេស​ទាំង​២។​

អ.ស.ប.៖ ហ្កាហ្សា ជួបគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ តែអ៊ីស្រាអែលចោទថាជារឿងកុហក

ជាច្រើន​ខែមកហើយ ដែល​សហគមន៍អន្តរជាតិ បាន​លើកឡើង​ពី​វិបត្តិមនុស្សធម៌​នៅ​ហ្កាហ្សា។ ពេលនេះទៀ

អ.ស.ប.៖ ហ្កាហ្សា ជួបគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ តែអ៊ីស្រាអែលចោទថាជារឿងកុហក

ជាច្រើន​ខែមកហើយ ដែល​សហគមន៍អន្តរជាតិ បាន​លើកឡើង​ពី​វិបត្តិមនុស្សធម៌​នៅ​ហ្កាហ្សា។ ពេលនេះទៀត អង្គការសហប្រជាជាតិ បាន​ប្រកាសទទួលស្គាល់ ជាផ្លូវការ ថាពិត​មានគ្រោះទុរ្ភិក្សអត់ឃ្លានដ៏ធ្ងន់ធ្ងរ​នៅហ្កាហ្សា ហើយបញ្ហា​នេះ អាច​ជៀសវាង​បាន ប្រសិន​បើ​គ្មាន​ការ​ជំទាស់​រារាំង​ពីអ៊ីស្រាអែល។ ក៏ប៉ុន្ តែ អ៊ីស្រាអែល បាន​បរិហារថា​ ជា​កុហកបោកប្រាស់ និង​បម្រើប្រយោជន៍​ឲ្យ​ពួក​ប្រដាប់អាវុធហាម៉ាស​។​  

លោកម៉ាឌូរ៉ូ ចោទថា​​អាមេរិក​ បានពង្រាយនាវាចម្បាំង​គំរាម​ផ្តួលរំលំរបបដឹកនាំវ៉េណេស៊ុយអេឡា

ថ្ងៃសុក្រទី​២២សីហា លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បាន​ថ្លែងថ្កោលទោសសហរដ្ឋអ

លោកម៉ាឌូរ៉ូ ចោទថា​​អាមេរិក​ បានពង្រាយនាវាចម្បាំង​គំរាម​ផ្តួលរំលំរបបដឹកនាំវ៉េណេស៊ុយអេឡា

ថ្ងៃសុក្រទី​២២សីហា លោកនីកូឡា ម៉ាឌូរ៉ូ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា បាន​ថ្លែងថ្កោលទោសសហរដ្ឋអាមេរិក ថាកំពុងតែធ្វើអំពើខុសច្បាប់ តាមរយៈការបញ្ជូន​នាវាចម្បាំងច្រើនគ្រឿង មកគំរាមសម្លុត​​ និងប៉ុនប៉ង​ផ្តួលរំលំរបបដឹកនាំ​វ៉េណេស៊ុយអេឡា។ ការថ្លែង​​ថ្កោលទោសរបស់​លោកប្រធានាធិបតី​វ៉េណេស៊ុយអេឡា​នេះ គឺបន្ទាប់ពី​​ លោកដូណាល់ ត្រាំ បាន​សម្រេចបញ្ជូន​នាវាច្បាំង​ចំនួន​៣គ្រឿង និងកម្លាំងទាហានច្រើនពាន់នាក់ ទៅតំបន់សមុទ្រការ៉ាអ៊ីប ក្បែរវ៉េណេស៊ុយអេឡា ដោយ​លើក​ហេតុផលថា ដើម្បី​​បង្ក្រាប​​បណ្តាញ​ជួញដូរ​គ្រឿងញៀន​។

Get more results via ClueGoal