ក្រសួងការបរទេសបដិសេធការចោទប្រកាន់ថា កម្ពុជាប្រើពលរដ្ឋជាខែលក្នុងជម្លោះព្រំដែនជាមួយថៃ
newsare.net
កម្ពុជាសុំបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ប្រជាពលរដ្ឋជាខែលក្រសួងការបរទេសបដិសេធការចោទប្រកាន់ថា កម្ពុជាប្រើពលរដ្ឋជាខែលក្នុងជម្លោះព្រំដែនជាមួយថៃ
កម្ពុជាសុំបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ប្រជាពលរដ្ឋជាខែល។ នេះជាការឆ្លើយតបរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៨សីហា។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីភាគីថៃ បានចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ពលរដ្ឋជាខែលនៅក្នុងបញ្ហាជម្លោះព្រំដែន នៅភូមិណងចាន់ និងភូមិជោគជ័យ ក្នុងច្រកអូរបីជាន់ខេត្តបន្ទាយមានជ័យ ជាទីដែលផ្ទះរបស់ពលរដ្ឋមួយចំនួន១២ខ្នងត្រូវថៃរឹបអូស។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ពលរដ្ឋខ្មែរបានរស់នៅទីតាំងដែលភាគីថៃហ៊ុំព័ទ្ធជាយូរមកហើយ ហើយការហ៊ុំព័ទ្ធនេះ គឺជាសកម្មភាពយោធាថៃជាឯកតោភាគី។ Read more