Cambodia

RJD, CPI(ML) Liberation only parties to file claims on Bihar draft electoral roll

In Bihar, the Rashtriya Janata Dal (RJD) and CPI (ML) Liberation are the only parties to file claims and objections on the draft electoral roll. RJD's booth level agents submitted three, while CPI(ML) Liberation filed 79. Over 1.9 lakh claims and objections w

ហេតុអ្វី សម្បទានរបស់រដ្ឋាភិបាល​នៅតែ​មិនអាច​បន្ថយកំហឹង​របស់បាតុករឥណ្ឌូណេស៊ី?

មនុស្សជាច្រើនពាន់នាក់​នៅបន្ត​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ទូទាំងប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃចន្ទទី

ហេតុអ្វី សម្បទានរបស់រដ្ឋាភិបាល​នៅតែ​មិនអាច​បន្ថយកំហឹង​របស់បាតុករឥណ្ឌូណេស៊ី?

មនុស្សជាច្រើនពាន់នាក់​នៅបន្ត​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ទូទាំងប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃចន្ទទី​១កញ្ញា នោះបើទោះបី​ជា​នាយករដ្ឋមន្រ្តីព្រមាន​ប្រើ​កម្លាំងដើម្បី​រក្សា​សណ្តាប់ធ្នាប់។ នៅពេល​បាតុកម្ម​បន្តផ្ទុះ​នៅតាម​ទីក្រុង​ជាច្រើននៅ​​ក្នុងប្រទេស នៅរដ្ឋធានី​ហ្សាការតាជាទីដែល​រដ្ឋាភិបាល​ដាក់​ពង្រាយទាហាន​និង​ប៉ូលិស នៅ​តាមផ្លូវធំៗ និងនៅមុខ​រដ្ឋសភា បាតុករ​បាន​រំសាយនៅពេល​ថ្ងៃលិច ចំណែក ក្រុមស្រ្តី និង​និស្សិត​មួយចំនួន​បាន​សម្រេច​លើកថ្ងៃ​ធ្វើបាតុកម្ម ដើម្បីជៀសវាងការប៉ះទង្គិច និងការបង្រ្កាប​ពីសំណាក់យោធា​ឥណ្ឌូណេស៊ី។ ពួកគេ​​លើកពេលធ្វើ​​បាតុកម្ម ប៉ុន្តែ កំហឹង​តវ៉ា​របស់ពួកគេ​នៅតែ​ខ្លាំង បើទោះបីជា​រដ្ឋាភិបាល និង​សភា​បាន​ធ្វើ​សម្បទាន​មួយចំនួនក្តី។ ហេតុអ្វីបានជាដូច្នេះ?

ថៃ៖ បក្សប្រឆាំង​ធំជាងគេ​ដាក់លក្ខខណ្ឌ​រំលាយ​សភា មុននឹងសុខចិត្ត​​បោះឆ្នោតគាំទ្រ​នាយករដ្ឋមន្ត្រីថ្មី

៣ថ្ងៃបន្ទាប់ពីលោកស្រី ភែថងថាន ត្រូវបាន​តុលាការធម្មនុញ្ញថៃដកហូតតំណែងជាស្ថាពរ គណបក្ស​នយោបា

ថៃ៖ បក្សប្រឆាំង​ធំជាងគេ​ដាក់លក្ខខណ្ឌ​រំលាយ​សភា មុននឹងសុខចិត្ត​​បោះឆ្នោតគាំទ្រ​នាយករដ្ឋមន្ត្រីថ្មី

៣ថ្ងៃបន្ទាប់ពីលោកស្រី ភែថងថាន ត្រូវបាន​តុលាការធម្មនុញ្ញថៃដកហូតតំណែងជាស្ថាពរ គណបក្ស​នយោបាយធំៗថៃ បានចាប់ផ្តើម​ប្រជុំចរចាគ្នា ដើម្បី​ស្នើបេក្ខជននាយករដ្ឋមន្ត្រីថ្មីម្នាក់ទៀត ទៅកាន់សភា​។ បន្ទាប់ពីបាន​ប្រជុំ​២ដាច់ដោយឡែកពីគ្នា ជាមួយគណបក្សភឿថៃ និង​គណបក្ស​ភូមិចៃថៃ គណបក្ស​ប្រាឆាឈុនដែលជាបក្សប្រឆាំងធំជាងគេបង្អស់ បានបើកការប្រជុំ​បក្ស​​កាលពីថ្ងៃចន្ទទី​១កញ្ញា​ ដើម្បីសម្រេចចិត្ត​ជ្រើសរើសគាំទ្របក្សណាមួយ​។ តែការប្រជុំនេះ​​ មិនបានលទ្ធផល​អ្វីទាំងអស់ ដោយ​សមាជិក​បក្ស​បានបង្ហាញ​ការមិនទុកចិត្ត ទាំងទៅលើបក្ស​ភូមិចៃថៃ និងទៅលើបក្សភឿថៃ។

មេដឹកនាំ​ចិននិងរុស្ស៊ីនិយាយពន្លះ បន្ទោសប្រទេស​លោកខាងលិច​នៅ ជំនួបកំពូល SCO

នៅក្នុង​ជំនួបកំពូល​របស់​អង្គការសហប្រតិបត្តិការ​សៀងហៃនៅថ្ងៃចន្ទទី ១កញ្ញា ដែលមានការចូលរួម

មេដឹកនាំ​ចិននិងរុស្ស៊ីនិយាយពន្លះ បន្ទោសប្រទេស​លោកខាងលិច​នៅ ជំនួបកំពូល SCO

នៅក្នុង​ជំនួបកំពូល​របស់​អង្គការសហប្រតិបត្តិការ​សៀងហៃនៅថ្ងៃចន្ទទី ១កញ្ញា ដែលមានការចូលរួមពី​ប្រមុខដឹកនាំ និង​ប្រមុខ​រដ្ឋាភិបាលប្រទេស​ជាង​២០ ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​រុស្ស៊ី​បាននិយាយ​ម្តងម្នាក់ បរិហារិះគន់ និង​ទម្លាក់កំហុស​លើ​ប្រទេស​លោកខាងលិច។ នៅក្នុង​បរិបទ​ដែលពិភពលោក​កំពុងជ្រួលច្របល់ និង​ផ្លាស់ប្តូរលឿន ប្រធានធិបតី​ចិន លោកស៊ី ជីនពីងបានអំពាវនាវ​ឲ្យ​គេ​ដើរតាម​ស្មារតី​សៀងហៃ ដោយប្រឆាំងដាច់ខាតនឹង​គំនិត​សង្រ្គាមត្រជាក់ និងសកម្មភាពដើរ​សម្លុតអ្នកដទៃ។

ហេតុអ្វីបានជាពលរដ្ឋខ្មែរនៅបង្ខំចិត្តត្រឡប់ទៅធ្វើការនៅថៃ?

កាសែតក្នុងស្រុកថៃកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានចុះផ្សាយអំពីករណីចាប់ឃុំខ្លួនពលរដ្ឋខ្ម

ហេតុអ្វីបានជាពលរដ្ឋខ្មែរនៅបង្ខំចិត្តត្រឡប់ទៅធ្វើការនៅថៃ?

កាសែតក្នុងស្រុកថៃកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានចុះផ្សាយអំពីករណីចាប់ឃុំខ្លួនពលរដ្ឋខ្មែរចំនួន៣៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃដើម្បីស្វែងរកការងារ។ ពលរដ្ឋខ្មែរទាំងនោះបានប្រាប់សមត្ថកិច្ចថៃថា ពួកគេជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបត្រូវបង្ខំចិត្តលួចឆ្លងដែនចូលទឹកដីថៃ។ អ្នកធ្វើការលើបញ្ហាពលករចំណាកស្រុកអះអាងថា ពលករខ្មែរត្រឡប់ពីប្រទេសថៃកំពុងប្រទះបញ្ហាប្រឈមសំខាន់ៗដូចជា កង្វះជំនួយមនុស្សធម៌ វិបត្តិបំណុលធនាគារ និងកង្វះការងារធ្វើជាដើម។ ក្នុងន័យនេះអ្នកពាក់ព័ន្ធក្នុងវិស័យការងារទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់មួយ ដូចជាការ​បញ្ចេញកញ្ចប់ថវិកាជាតិនៅកម្រិតណាមួយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់ពលករខ្មែរទាំងនោះ។

រញ្ជួយដី​នៅអាហ្វហ្កានីស្ថាន ស្លាប់ជាង​៨០០នាក់​ របួស​​យ៉ាងហោច​ជិត​៣០០០​នាក់

គ្រោះរញ្ជួយដី​កម្រិត ៦នៃមាត្រដ្ឋានរិចទែរ​ បានកើតឡើង​នៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន​ ក

រញ្ជួយដី​នៅអាហ្វហ្កានីស្ថាន ស្លាប់ជាង​៨០០នាក់​ របួស​​យ៉ាងហោច​ជិត​៣០០០​នាក់

គ្រោះរញ្ជួយដី​កម្រិត ៦នៃមាត្រដ្ឋានរិចទែរ​ បានកើតឡើង​នៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន​ កាលពីយប់ថ្ងៃអាទិត្យ​ឈានចូលថ្ងៃចន្ទ ទី១​កញ្ញានេះ​។ យោងតាម​ព័ត៌មានបឋម ពីអាជ្ញាធរតាលីបង់ មានមនុស្សស្លាប់យ៉ាងហោច ៨០០នាក់ និង​របួសយ៉ាងហោចជិត​៣០០០​នាក់​។

អង្គ​កា​រ Human Rights Watch ស្នើ​ឱ្យ​កម្ពុជា​លុប​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ

អង្គ​កា​រ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​​Human Rights Watch នៅ​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ២០២៥​នេះ​ បាន​ចេញ​

អង្គ​កា​រ Human Rights Watch ស្នើ​ឱ្យ​កម្ពុជា​លុប​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ

អង្គ​កា​រ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​​Human Rights Watch នៅ​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ២០២៥​នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្នើ​ឱ្យ​កម្ពុជា​កែ​សម្រួលការ​អនុម័ត​​ច្បាប់ដក​សញ្ជាតិ​ ដោយយល់ថា ច្បាប់ថ្មីនេះអាច​ជា​ឧបករណ៍នយោបាយ​រាំង​ខ្ទប់សំឡេង​​​​ពល​រដ្ឋ​។​ តាម​សេចក្តី​ប្រកាស​របស់​ខ្លួន​ អង្គ​កា​រ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចាត់ទុក​ច្បាប់ដក​សញ្ជាតិ​ប្រាសចាក​ពី​​​ច្បាប់ ​ដែល​មាន​ចែង​ជា​សកល​ស្តីពីសិទ្ធិ​មនុស្ស។​

ក្រុមមេដឹកនាំកម្ពុជាទៅទីក្រុងហាណូយដើម្បីរម្លឹកខួបជ័យជម្នះបដិវត្តន៍វៀតណាម

នៅថ្ងៃចន្ទ ទី ១ ខែកញ្ញានេះ ថ្នាក់ដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជាបានទៅដល់រដ្ឋធានីហាណូយ ដើម្

ក្រុមមេដឹកនាំកម្ពុជាទៅទីក្រុងហាណូយដើម្បីរម្លឹកខួបជ័យជម្នះបដិវត្តន៍វៀតណាម

នៅថ្ងៃចន្ទ ទី ១ ខែកញ្ញានេះ ថ្នាក់ដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជាបានទៅដល់រដ្ឋធានីហាណូយ ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងខួប៨០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ទី២ ខែកញ្ញា ឆ្នាំ២០២៥។ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា​​លោក ហេង​ សំរិន បានបញ្ជាក់ក្នុងបទសម្ភាសន៍មួយជាមួយកាសែតវៀតណាមថា ទស្សនកិច្ចរបស់ប្រតិភូជាន់ខ្ពស់កម្ពុជានៅវៀតណាម ជាឱកាសដើម្បីពង្រឹង​ និងពង្រីកទំនាក់ទំនងរវាងប្រជាជន​​ និងប្រជាជន ជំរុញការផ្លាស់ប្តូរវប្បធម៌ និងបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមករវាងប្រទេសទាំង២។ 

អាជីវករនិងពលរដ្ឋខ្មែរបន្តធ្វើពហិកាលើទំនិញថៃក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

នៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែមានភាពតានតឹងរហូតឈានទៅដល់ការផ្ទុះអាវុធ កាលពីចុ

អាជីវករនិងពលរដ្ឋខ្មែរបន្តធ្វើពហិកាលើទំនិញថៃក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

នៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែមានភាពតានតឹងរហូតឈានទៅដល់ការផ្ទុះអាវុធ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរកាន់តែមានសន្ទុះច្រើនឡើង ក្នុងការធ្វើពហិកាទៅលើទំនិញនិងផលិតផលផ្សេងៗដែលនាំចូលមកពីប្រទេសថៃ។ ជាក់ស្តែងនៅក្នុងខេត្តបាត់ដំបង អាជីវករលក់ដូរនៅតាមបណ្តាផ្សារនានាបានអះអាងថានៅក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ពួកគេតែងតែឲ្យតម្លៃទៅលើទំនិញនិងផលិតផលខ្មែរក្នុងស្រុកជាចម្បង មុននឹងសម្រេចចិត្តទិញនិងលក់ផលិតផលដែលខ្វះខាតផ្សេងទៀតដែលនាំចូលមកពីក្រៅប្រទេស ដូចជាមកពីប្រទេសចិន ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីជាដើម។ 

ACU៖លទ្ធភាពនៃការបែកធ្លាយវិញ្ញាសាគណិតអាចមាន​ក្រោយរដ្ឋមន្ត្រីចុះហត្ថលេខាមុនប្រឡង

វិញ្ញាសា​​គណិត​វិទ្យា​ អំឡុង​សម័យ​ប្រឡង​បាក់​ឌុប​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​សីហា ​ឆ្នាំ​២០២៥

ACU៖លទ្ធភាពនៃការបែកធ្លាយវិញ្ញាសាគណិតអាចមាន​ក្រោយរដ្ឋមន្ត្រីចុះហត្ថលេខាមុនប្រឡង

វិញ្ញាសា​​គណិត​វិទ្យា​ អំឡុង​សម័យ​ប្រឡង​បាក់​ឌុប​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​សីហា ​ឆ្នាំ​២០២៥​ មានលទ្ធភាពបែកធ្លាយក្រោយដំណាក់កាល​រដ្ឋមន្ត្រី​ក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានពិនិត្យរួច និងសម្រេចជាមួយនឹងហត្ថលេខា​សង្ខេប​។ នេះបើតាមការវាយតម្លៃបឋមរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ​​តាម​​​​ ACU វិញ្ញាសាគណិត​នេះក៏​អាច​ត្រូវបានលួចថតនៅបន្ទប់ប្រឡង​ ដែល​បេក្ខជន​មានវត្តមានមិនគ្រប់២៥នាក់ដែរ។

World Bank ផ្តល់​ជំនួយ​ជាង​ ១០០លាន​ដុល្លារ​ដើម្បី​កែលំអ​ការអប់រំកម្រិតមូលដ្ឋានកុមារ

ធនា​គារ​ពិ​ភព​លោក​ (World Bank) បានអនុម័តគម្រោងកែលំអ​ការអប់រំកម្រិតមូលដ្ឋាន ក្នុងទំហំ​ទឹក​ប្រាក់

World Bank ផ្តល់​ជំនួយ​ជាង​ ១០០លាន​ដុល្លារ​ដើម្បី​កែលំអ​ការអប់រំកម្រិតមូលដ្ឋានកុមារ

ធនា​គារ​ពិ​ភព​លោក​ (World Bank) បានអនុម័តគម្រោងកែលំអ​ការអប់រំកម្រិតមូលដ្ឋាន ក្នុងទំហំ​ទឹក​ប្រាក់​​ប្រមាណ​ជាង​ ១០០​លាន​ដុល្លារអាមេរិក​​ដើម្បី​ជួយ​ដល់​​កុមារ ដែលខ្សោយ​​​​ជំនាញ​អក្ខរកម្ម និង​គណិត​វិទ្យា​​។​ តាម​សេចក្តី​ប្រកាស​​​ព័ត៌មាន​នៅ​ថ្ងៃទី​១​ ខែ​កញ្ញា​ ឆ្នាំ២០២៥​  គម្រោង​នេះនឹង​ជួយ​ដល់​កុមារ​ជិត​ ២លាន​នាក់​ ​ខណៈ​កុមារ​តូច​អាយុក្រោម​ ៥​ឆ្នាំ​ប្រមាណជាង​​​ ៥ម៉ឺន​នាក់ផ្សេង​​​នឹង​ទទួល​បានការ​ថែ​ទាំពី​​មជ្ឍមណ្ឌល​ថែទាំ​កុមារ​នៅ​​កម្ពុជាផង​ដែរ​​។​

បាតុកម្ម​ហិង្សានៅឥណ្ឌូណេស៊ី​៖ ​ក្រុម​ជន​ខិលខូច​ចូល​លួច​ក្នុង​ផ្ទះ​រដ្ឋមន្ត្រី ​និង​ឥស្សរជន

នៅឥណ្ឌូណេស៊ី ​​បាតុកម្ម​ហិង្សា​ប្រឆាំង​នគរបាលនិងអាជ្ញាធរ​រដ្ឋ​ កាន់តែ​រីករាយដាលខ្លាំងឡើ

បាតុកម្ម​ហិង្សានៅឥណ្ឌូណេស៊ី​៖ ​ក្រុម​ជន​ខិលខូច​ចូល​លួច​ក្នុង​ផ្ទះ​រដ្ឋមន្ត្រី ​និង​ឥស្សរជន

នៅឥណ្ឌូណេស៊ី ​​បាតុកម្ម​ហិង្សា​ប្រឆាំង​នគរបាលនិងអាជ្ញាធរ​រដ្ឋ​ កាន់តែ​រីករាយដាលខ្លាំងឡើងៗ​។  ក្រៅពី​ដុត​បំផ្លាញ​ស្ថាប័ន​សាធារណៈពីសំណាក់​បាតុករហិង្សា ក៏មាន​ក្រុម​ជន​ខិលខូច​បាន​ឆ្លៀត​ឱកាស​ចូល​លួច​របស់របរ​នៅ​ក្នុងគេហដ្ឋាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ផ្ទះ​សមាជិកសភា ជាច្រើន​នាក់។​ ភ្លាមៗ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បាន​ចេញវិធានការ​ក្តៅ​ប្រឆាំង​នឹង​ក្រុមចោរ។ ចំណែក​​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បា​នចាត់ទុក​ក្រុម​ចោរ​ឆ្លៀត​ឱកាស​នោះ ថា ភេរវជន ក្បត់ជាតិ ​។ ​

តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យមន្ត្រីអនុវត្តច្បាប់រាងចាលក្នុងការប្រព្រឹត្តកំហុស?

សាធារណជននៅប៉ុន្មានថ្ងៃនេះ បានបន្តជជែកវែកញែកជំរុញឲ្យដាក់ទោសទណ្ឌលើអធិការរងនគរបាលខណ្ឌចំការ

តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យមន្ត្រីអនុវត្តច្បាប់រាងចាលក្នុងការប្រព្រឹត្តកំហុស?

សាធារណជននៅប៉ុន្មានថ្ងៃនេះ បានបន្តជជែកវែកញែកជំរុញឲ្យដាក់ទោសទណ្ឌលើអធិការរងនគរបាលខណ្ឌចំការមនមួយរូប ដែលបានប្រើពាក្យសម្តីមិនសមរម្យដាក់ក្មេងស្រី២រូប ដែលនាងគ្រាន់ជាសាក្សីជួយបំភ្លឺសំណុំរឿងឃាតកម្ម។ បន្ទាប់ពីចេញវីដេអូលើបណ្តាញសង្គម សាធារណជនបានចាត់ទុកពាក្យសម្តីរបស់អធិការរងរូបនោះ គឺជាការប្រព្រឹត្តខុសផ្នែកក្រមសីលធម៌ ក្នុងនាមខ្លួនជាមន្ត្រីអនុវត្តច្បាប់។ យ៉ាងណាក្រោយមានប្រតិកម្មពីមហាជន ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃអាទិត្យនេះ បានសម្រេចដកហូតដំណែង និងបណ្តេញអធិការរងខណ្ឌចំការមន ឈ្មោះ ហួត គង់ ចេញពីក្របខណ្ឌមន្ត្រីនគរបាល។

សមាជិកបក្សកម្លាំងជាតិម្នាក់ទៀតត្រូវបានឃាត់ខ្លួន គ្រាកម្ពុជារងការបំពានពីថៃ

មេដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យទី

សមាជិកបក្សកម្លាំងជាតិម្នាក់ទៀតត្រូវបានឃាត់ខ្លួន គ្រាកម្ពុជារងការបំពានពីថៃ

មេដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យទី ៣១ ខែ សីហា ឆ្នាំ ២០២៥ថា​ ប្រធានគណបក្សកម្លាំងជាតិ​ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបងលោក សឹង​ ហៀង​ ​ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយគ្មានដីកា និងគ្មានមូលហេតុច្បាស់លាស់។ លោក រ៉ុង ឈុន បានដាក់ការសង្ស័យថាការចាប់ខ្លួននេះ​ កើតឡើងដោយសារសកម្មភាពរបស់លោក សឹង​ ហៀង​ ក្នុងបណ្តាញសង្គមហ្វេសប៊ុក។ លោកផ្តល់ការកត់សម្គាល់ទៀតថា ការចាប់ខ្លួននេះមិនគួរកើតមានក្នុងពេលកម្ពុជាកំពុងរងការឈ្លានពានពីភាគីថៃ។

កាកបាទក្រហមព្រមានពីគ្រោះមហន្តរាយធ្ងន់ធ្ងរ បើ​អ៊ីស្រាអែល​បន្ត​បោស​សម្អាត​​ប៉ាឡេស្ទីន

យប់ថ្ងៃសៅរ៍ ឈាន​ចូលថ្ងៃអាទិត្យ ទី៣១សីហា កងទ័ព​អ៊ីស្រាអែល​បាន​សម្រុក​វាយប្រហារ​លើ​ក្រុង​ហ

កាកបាទក្រហមព្រមានពីគ្រោះមហន្តរាយធ្ងន់ធ្ងរ បើ​អ៊ីស្រាអែល​បន្ត​បោស​សម្អាត​​ប៉ាឡេស្ទីន

យប់ថ្ងៃសៅរ៍ ឈាន​ចូលថ្ងៃអាទិត្យ ទី៣១សីហា កងទ័ព​អ៊ីស្រាអែល​បាន​សម្រុក​វាយប្រហារ​លើ​ក្រុង​ហ្កាហ្សា ដើម្បី​កម្ទេច​លំនៅដ្ឋាន ហើយ​ជំរុញ​ប្រជាជន​ប៉ាឡេស្ទីន​ឲ្យ​ចាកចេញ។ ​កងទ័ព​​អ៊ីស្រាអែល​ ព្រមាន​ថា ការ​ជម្លៀស​ប្រជាជន​ចេញ ជារឿង​​ជៀស​ពុំ​រួច។ ផ្ទុយទៅវិញ អង្គការកាកបាទក្រហមអន្តរជាតិ បាន​ចេញមុខ​បរិហារ​អ៊ីស្រាអែល​អំពីការ​«បោសសម្អាត​»​ប្រជាជនប៉ាឡេស្ទីន និង​ព្រមាន​ថា ផែនការ​ជម្លៀស​ប្រជាជន​យ៉ាងសន្ធឹក ជាង ​១លាននាក់ ចេញពីក្រុង​ហ្កាហ្សា ជា​មហន្តរាយធ្ងន់ធ្ងរ និងជា​គម្រោង​ធ្វើ​ទៅមិនរួចទេ ប្រសិន​បើ​អ៊ីស្រាអែល​គោរព​​​ច្បាប់​អន្តរជាតិ​។​​

ចិនកំពុងទាញប្រមូល​អំណាចដឹកនាំពិភពលោក ទៅនៅអាស៊ី?

នៅថ្ងៃអាទិត្យទី​៣១​សីហា និងថ្ងៃចន្ទស្អែក ប្រទេស​ចិន​ធ្វើជា​ម្ចាស់ផ្ទះរៀបចំជំនួបកំពូល​លើ

ចិនកំពុងទាញប្រមូល​អំណាចដឹកនាំពិភពលោក ទៅនៅអាស៊ី?

នៅថ្ងៃអាទិត្យទី​៣១​សីហា និងថ្ងៃចន្ទស្អែក ប្រទេស​ចិន​ធ្វើជា​ម្ចាស់ផ្ទះរៀបចំជំនួបកំពូល​លើកទី​២៥​របស់​អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង​កំពង់ផែធានជីន។ តាំងពីថ្ងៃសៅរ៍ និង​នៅព្រឹកថ្ងៃអាទិត្យនេះ ប្រធានាធិបតីចិន លោកស៊ី ជីនពីង​បានទទួលស្វាគម មេដឹកនាំ​របស់​ប្រទេស​ធំៗជាច្រើន ដូចជាប្រធានាធិបតី​រុស្ស៊ី លោកពូទីន នាយករដ្ឋមន្រ្តីឥណ្ឌា ម៉ូឌី និង​ថ្នាក់ដឹកនាំ​របស់​ប្រទេស​អាស៊ីជាង១០ ក្នុងនោះមានផងដែរនាយករដ្ឋមន្រ្តី កម្ពុជា លោកហ៊ុនម៉ាណែត។

បាតុកម្ម​ហិង្សានៅឥណ្ឌូណេស៊ី​៖ ​ក្រុមជនខិលខូចចូលលួច​ក្នុង​ផ្ទះរដ្ឋមន្ត្រី​និង​ឥស្សរជន

នៅឥណ្ឌូណេស៊ី ​​បាតុកម្ម​ហិង្សា​ប្រឆាំង​នគរបាលនិងអាជ្ញាធរ​រដ្ឋ​ កាន់តែ​រីករាយដាលខ្លាំងឡើ

បាតុកម្ម​ហិង្សានៅឥណ្ឌូណេស៊ី​៖ ​ក្រុមជនខិលខូចចូលលួច​ក្នុង​ផ្ទះរដ្ឋមន្ត្រី​និង​ឥស្សរជន

នៅឥណ្ឌូណេស៊ី ​​បាតុកម្ម​ហិង្សា​ប្រឆាំង​នគរបាលនិងអាជ្ញាធរ​រដ្ឋ​ កាន់តែ​រីករាយដាលខ្លាំងឡើងៗ​។  ក្រៅពី​ដុត​បំផ្លាញ​ស្ថាប័ន​សាធារណៈពីសំណាក់​បាតុករហិង្សា ក៏មាន​ក្រុម​ជន​ខិលខូច​បាន​ឆ្លៀត​ឱកាស​ចូល​លួច​របស់របរ​នៅ​ក្នុងគេហដ្ឋាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​ផ្ទះ​សមាជិកសភា ជាច្រើន​នាក់។​ ភ្លាមៗ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បាន​ចេញវិធានការ​ក្តៅ​ប្រឆាំង​នឹង​ក្រុមចោរ។ ចំណែក​​ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បា​នចាត់ទុក​ក្រុម​ចោរ​ឆ្លៀត​ឱកាស​នោះ ថា ភេរវជន ក្បត់ជាតិ ​។ ​

ACU រកមិនទាន់ឃើញវិញ្ញាសាគណិតវិទ្យាដែលត្រូវបានគេផ្សព្វផ្សាយថាបែកធ្លាយ

នៅ​ថ្ងៃ​ទី​៣១​ ខែ​សីហា​នេះ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU)​ ​បាន​ប្រកាស​ថា​ ក្រុម​ការ​ង

ACU រកមិនទាន់ឃើញវិញ្ញាសាគណិតវិទ្យាដែលត្រូវបានគេផ្សព្វផ្សាយថាបែកធ្លាយ

នៅ​ថ្ងៃ​ទី​៣១​ ខែ​សីហា​នេះ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU)​ ​បាន​ប្រកាស​ថា​ ក្រុម​ការ​ងារ​ ACU​ បានស្រាវ​ជ្រាវ​ករណី​ដែល​គេ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​ថា​ មាន​ការ​បែក​ធ្លាយ​វិញ្ញាសា​គណិត​វិទ្យា​ អំឡុង​សម័យ​ប្រឡង​បាក់​ឌុប​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​សីហា ​ឆ្នាំ​២០២៥​។​ តែ ​ACU ​បាន​អះអាង​ថា​មក​ដល់​ម៉ោង​៥:៣០​នាទី​ថ្ងៃ​ទី​៣០ ខែ​សីហា ​ក្រុម​ការ​ងារ​នៅ​តែ​រក​មិន​ឃើញ​រូប​ពិត​នៃ​វិញ្ញាសា​គណិត​វិទ្យា​នេះ​នៅ​តាម​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​នៅ​ឡើយ​។

ក្នុងអាណត្តិលោកដូណាល់ ត្រាំ តើលែងមានទៀតហើយឬ រាត្រីទឹកឃ្មុំឥណ្ឌា និងអាមេរិក?

បន្ទាប់ពី​អាក់ខាន​ មិនបានទៅធ្វើទស្សនកិច្ច​អស់​៧ឆ្នាំ​នៅប្រទេសចិន នាយករដ្ឋមន្រ្តី​ឥណ្ឌា ល

ក្នុងអាណត្តិលោកដូណាល់ ត្រាំ តើលែងមានទៀតហើយឬ រាត្រីទឹកឃ្មុំឥណ្ឌា និងអាមេរិក?

បន្ទាប់ពី​អាក់ខាន​ មិនបានទៅធ្វើទស្សនកិច្ច​អស់​៧ឆ្នាំ​នៅប្រទេសចិន នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌីបានធ្វើដំណើរ​ទៅដល់​ទីក្រុង​ធៀនជីន កាលពីថ្ងៃសៅរ៍ទី ៣០​សីហា ដើម្បីចូលរួម​ នៅក្នុង​ជំនួបកំពូល របស់​អង្គការ​សហប្រតិបត្តិការ​សៀងហៃ។ វត្តមាន​ដ៏កម្រ​របស់​នាយករដ្ឋមន្រ្តីឥណ្ឌា​នៅចិន​ដែលជា​គូប្រជែងឥទ្ធិពលនៅក្នុងតំបន់​ និងគូជម្លោះនៅព្រំដែន​ឥណ្ឌា កើតមានឡើង ​នៅខណៈពេល​ដែល​ឥណ្ឌា​កំពុង​តានតឹង​ជាមួយសម្ព័ន្ធមិត្ត​អាមេរិក។ អាមេរិក​របស់​លោកដូណាល់ ត្រាំ​ទើប​ដំឡើង​ពន្ធធ្ងន់ ដល់ទៅ​៥០%​លើ​ទំនិញនាំចូលមកពី​ឥណ្ឌា កាលពីថ្ងៃពុធទី ២៧។ នៅថ្ងៃសៅរ៍ដដែល រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ឥណ្ឌា​បានបញ្ជាក់អះអាងជំហររបស់ឥណ្ឌា មិន​ចុះញ៉ម ​នៅចំពោះ​មុខ​ការដំឡើងពន្ធ៥០%​​របស់អាមេរិក។

ក្នុងអាណត្តិលោកដូណាល់ ត្រាំ តើលែងមានទៀតហើយ រាត្រីទឹកឃ្មុំឥណ្ឌា និងអាមេរិក?

អតីត​ប្រធានសភាអ៊ុយក្រែន ត្រូវខ្មាន់កាំភ្លើង​បាញ់ ស្លាប់

អតីតប្រធានសភាអ៊ុយក្រែន លោក អង់ដ្រី វ៉្លាឌីមៀរ៉ូវិច ប៉ារូប៊ី ​និងជា​សមាជិក​សភា​សព្វថ្ងៃ​ បា

អតីត​ប្រធានសភាអ៊ុយក្រែន ត្រូវខ្មាន់កាំភ្លើង​បាញ់ ស្លាប់

អតីតប្រធានសភាអ៊ុយក្រែន លោក អង់ដ្រី វ៉្លាឌីមៀរ៉ូវិច ប៉ារូប៊ី ​និងជា​សមាជិក​សភា​សព្វថ្ងៃ​ បានត្រូវ​ខ្មាន់កាំភ្លើងម្នាក់​​ បាញ់​សម្លាប់ នៅ​ក្នុង​ខេត្ត​ភាគ​លិច​ប្រទេ​សអ៊ុយ​ក្រែន។ បុរសជន​ដៃដល់​ដែល​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ បាន​រត់គេចខ្លួន​បាត់ ក្រោយ​ធ្វើ​សកម្មភាពបាញ់​ប្រហារ​រួច​។​ មជ្ឈដ្ឋាន​សាធារណៈមតិ​អ៊ុយក្រែន សង្ស័យ​ថា​ ឃាតកម្ម​នេះអាច​​មា​នជាប់ពាក់ព័ន្ធនឹងរុស្ស៊ី​។​ ​

ក្នុងអាណត្តិលោកដូណាល់ ត្រាំ លែងមានទៀតហើយ រាត្រីទឹកឃ្មុំឥណ្ឌា និងអាមេរិក?

បន្ទាប់ពី​អាក់ខាន​ មិនបានទៅធ្វើទស្សនកិច្ច​អស់​៧ឆ្នាំ​នៅប្រទេសចិន នាយករដ្ឋមន្រ្តី​ឥណ្ឌា ល

ក្នុងអាណត្តិលោកដូណាល់ ត្រាំ លែងមានទៀតហើយ រាត្រីទឹកឃ្មុំឥណ្ឌា និងអាមេរិក?

បន្ទាប់ពី​អាក់ខាន​ មិនបានទៅធ្វើទស្សនកិច្ច​អស់​៧ឆ្នាំ​នៅប្រទេសចិន នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌីបានធ្វើដំណើរ​ទៅដល់​ទីក្រុង​ធៀនជីន កាលពីថ្ងៃសៅរ៍ទី ៣០​សីហា ដើម្បីចូលរួម​ នៅក្នុង​ជំនួបកំពូល របស់​អង្គការ​សហប្រតិបត្តិការ​សៀងហៃ។ វត្តមាន​ដ៏កម្រ​របស់​នាយករដ្ឋមន្រ្តីឥណ្ឌា​នៅចិន​ដែលជា​គូប្រជែងឥទ្ធិពលនៅក្នុងតំបន់​ និងគូជម្លោះនៅព្រំដែន​ឥណ្ឌា កើតមានឡើង ​នៅខណៈពេល​ដែល​ឥណ្ឌា​កំពុង​តានតឹង​ជាមួយសម្ព័ន្ធមិត្ត​អាមេរិក។ អាមេរិក​របស់​លោកដូណាល់ ត្រាំ​ទើប​ដំឡើង​ពន្ធធ្ងន់ ដល់ទៅ​៥០%​លើ​ទំនិញនាំចូលមកពី​ឥណ្ឌា កាលពីថ្ងៃពុធទី ២៧។ នៅថ្ងៃសៅរ៍ដដែល រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ឥណ្ឌា​បានបញ្ជាក់អះអាងជំហររបស់ឥណ្ឌា មិន​ចុះញ៉ម ​នៅចំពោះ​មុខ​ការដំឡើងពន្ធ៥០%​​របស់អាមេរិក។

មេទ័ពបូព៌ាថៃប្រកាសប្រើច្បាប់អាជ្ញាសឹកក្នុងខេត្តស្រះកែវ ហើយត្រៀមបណ្តេញពលរដ្ឋខ្មែរចេញពីភូមិ

មេបញ្ជាការកងទ័ពបូព៌ាថៃ បានប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹកក្នុងខេត្តស្រះកែវ ដោយកំណត់យកតំបន់

មេទ័ពបូព៌ាថៃប្រកាសប្រើច្បាប់អាជ្ញាសឹកក្នុងខេត្តស្រះកែវ ហើយត្រៀមបណ្តេញពលរដ្ឋខ្មែរចេញពីភូមិ

មេបញ្ជាការកងទ័ពបូព៌ាថៃ បានប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹកក្នុងខេត្តស្រះកែវ ដោយកំណត់យកតំបន់ភូមិណងចាន់ ជាតំបន់ត្រួតពិនិត្យសន្តិសុខ និងត្រៀមបណ្តេញពលរដ្ឋខ្មែររស់នៅក្នុងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យដែលថៃអះអាងថា ជាទឹកដីរបស់ខ្លួន។  នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃទី២៩ ខែសីហា។ តែយ៉ាងណា ពុំទាន់មានសេចក្តីបំភ្លឺណាមួយពីក្រសួងការពារជាតិកម្ពុជានៅឡើយ។

តើមានមធ្យោបាយណាខ្លះដើម្បីទប់ស្កាត់ការប្រកាន់ជាតិសាសន៍រវាងខ្មែរ និងថៃ?

ករណីចាប់ខ្លួនក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ដែលមានដើមកំណើតខ្មែរនៅប្រទេសថៃ​ បាននាំឲ្យមានការព

តើមានមធ្យោបាយណាខ្លះដើម្បីទប់ស្កាត់ការប្រកាន់ជាតិសាសន៍រវាងខ្មែរ និងថៃ?

ករណីចាប់ខ្លួនក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ដែលមានដើមកំណើតខ្មែរនៅប្រទេសថៃ​ បាននាំឲ្យមានការពិភាក្សាផុរផុស​ក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីទំនោរនៃការរើសអើងជាតិសាសន៍ពីសំណាក់ប្រជាជនថៃមកលើពលរដ្ឋខ្មែរ។​ អ្នកឃ្លាំមើលសង្គមកម្ពុជា យល់ថា រដ្ឋាភិបាលនៃប្រទេសទាំង២គួរមានវិធានការបន្ទាន់ ដើម្បីឆ្លើយតបនឹងនិន្នាការនៃការរើសអើងជាតិសាសន៍នេះ ដែលអាចរាលដាលខ្លាំង បើប្រទេសទាំង២ចេះតែមិនត្រូវគ្នារឿងព្រំដែនដែលពេលនេះនៅបន្តសិ្ថតក្នុងភាពតានតឹងនៅឡើយ។

ឥណ្ឌូណេស៊ី​៖ ស្លាប់​មនុស្ស ​៣ នាក់​ ក្នុង​បាតុកម្ម​ហិង្សា​ប្រឆាំង​ប៉ូលិស

យ៉ាង​ហោច​មនុស្ស​ស្លាប់​ ៣ នាក់ និងរបួស​ច្រើន​នាក់ នៅក្នុង​បាតុកម្ម​ហិង្សា​ប្រឆាំង​នគរបាល​

ឥណ្ឌូណេស៊ី​៖ ស្លាប់​មនុស្ស ​៣ នាក់​ ក្នុង​បាតុកម្ម​ហិង្សា​ប្រឆាំង​ប៉ូលិស

យ៉ាង​ហោច​មនុស្ស​ស្លាប់​ ៣ នាក់ និងរបួស​ច្រើន​នាក់ នៅក្នុង​បាតុកម្ម​ហិង្សា​ប្រឆាំង​នគរបាល​ឥណ្ឌូណេស៊ី​។ ដើមហេតុ​ដំបូង​ ពី​ព្រោះតែប៉ូលិស​បើក​ឡាន​បុក​​អ្នករត់​​ម៉ូតូឌុប​ម្នាក់​ស្លាប់​។ វីដេអូ​បង្ហាញ​ពី​ហេតុការណ៍​គ្រោះថ្នាក់​ស្លាប់​​អ្នក​រត់​ម៉ូតូឌុបនេះ  បានបែកធ្លាយ​ក្នុង​បណ្តាញសង្គម និង​បាន​​​បំផុស​កំហឹង​​ប្រជា​ពលរដ្ឋ​​។​ បាតុកម្មហិង្សា​​ក៏​​រីករាលដាល​នៅតាម​​បណ្តា​ទីក្រុង​ធំៗ​ជាច្រើន ហើយ​ឈាន​ទៅ​ដុត​បំផ្លាញ​ស្ថាប័ន​សាធារណៈ​ថែមទៀត។​ ​

អាមេរិកមិនផ្តល់ទិដ្ឋាការឲ្យប្រមុខដឹកនាំប៉ាឡេស្ទីនទៅ​ចូលរួមមហាសន្និបាតនៅញូវយ៉ក

រដ្ឋបាលអាមេរិកប្រកាស​ដកហូត និង​បដិសេធមិនផ្តល់​ទិដ្ឋាការដល់​មន្រ្តីអាជ្ញាធរប៉ាឡេស្ទីនដែល

អាមេរិកមិនផ្តល់ទិដ្ឋាការឲ្យប្រមុខដឹកនាំប៉ាឡេស្ទីនទៅ​ចូលរួមមហាសន្និបាតនៅញូវយ៉ក

រដ្ឋបាលអាមេរិកប្រកាស​ដកហូត និង​បដិសេធមិនផ្តល់​ទិដ្ឋាការដល់​មន្រ្តីអាជ្ញាធរប៉ាឡេស្ទីនដែលត្រូវ​ធ្វើដំណើរទៅចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិ​នៅទីក្រុង​ញូវយ៉ក។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មានកាលពីថ្ងៃសុក្រទី ២៩ សីហា​ រដ្ឋមន្រ្តីការបរទេស​អាមេរិក​បានលើកឡើង​ពី​ហេតុផល​សន្តិសុខជាតិ។ អាជ្ញាធរប៉ាឡេស្ទីន សោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​របស់អាមេរិកដែលដើរផ្ទុយស្រឡះនឹង​ច្បាប់អន្តរជាតិ។ ការសម្រេចចិត្ត​របស់វ៉ាស៊ីនតោន​ធ្វើឡើង​នៅប៉ុន្មានថ្ងៃ​មុន​ការបើកមហាសន្និបាតអង្គការ​សហប្រជាជាតិ ជាទី ដែល​បារាំង និង​ប្រទេស​នៅអឺរ៉ុប​មួយចំនួន​មានគម្រោង​ប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន។

គណៈប្រតិភូសភាអាមេរិកចុះទៅពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា

នៅ​ថ្ងៃ​សៅរ៍​ទី​៣០ ខែ​សីហា​នេះ​ គណៈ​ប្រ​តិ​ភូ ​សភា​សហ​រដ្ឋ​អាមេរិក​ (CODEL) ​ដឹក​នាំដោយ​លោក​ស្

គណៈប្រតិភូសភាអាមេរិកចុះទៅពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា

នៅ​ថ្ងៃ​សៅរ៍​ទី​៣០ ខែ​សីហា​នេះ​ គណៈ​ប្រ​តិ​ភូ ​សភា​សហ​រដ្ឋ​អាមេរិក​ (CODEL) ​ដឹក​នាំដោយ​លោក​ស្រី ​Beth Van Duyne និង​ជា​សមាជិក​សភា​ប្រចាំ​រដ្ឋ​ Texas ​បាន​ចុះទៅ​ពិនិត្យ​ស្ថាន​ភាព​របស់​ជន​ភៀស​សឹក​ ខ្មែរ​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​ឧត្តរ​មាន​ជ័យ​។​ នេះ​ជា​បេស​កកម្ម​មួយ​ចំណែក​នៃ​ដំណើរ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិ​ភូ សភា​សហ​រដ្ឋ​អាមេរិក​ មក​កម្ពុជា​ ក្នុង​សប្តាហ៍​នេះ​ បន្ទាប់​ពី​បាន​ជួប​ជា​មួយ​ប្រមុខ​រដ្ឋា​ភិ​បាល​កម្ពុជា ​និង​មន្ត្រីជាន់​ខ្ពស់​កម្ពុជា​មួយ​ចំនួន​ទៀត​ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​ជួយ​សម្រប​សម្រួល​ឲ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា ​និង​ថៃ​។

ទោះបីពិការភាពដៃទាំងពីរ វិចិត្រករគំនូរ​ប្លុក​ព្រីន ម៉ន ជា ព្យាយាមជំនះជំងឺបាក់ទឹកចិត្ត

លោក ម៉ន ជា គឺជាវិចិត្រករគំនូរប្លុកព្រីន មានពិការភាពដៃទាំងសងខាង ដោយសារជួបឧប្បទ្ទវហេតុ ខ្សែភ

ទោះបីពិការភាពដៃទាំងពីរ វិចិត្រករគំនូរ​ប្លុក​ព្រីន ម៉ន ជា ព្យាយាមជំនះជំងឺបាក់ទឹកចិត្ត

លោក ម៉ន ជា គឺជាវិចិត្រករគំនូរប្លុកព្រីន មានពិការភាពដៃទាំងសងខាង ដោយសារជួបឧប្បទ្ទវហេតុ ខ្សែភ្លើងឆក់កាលពី ១៥ឆ្នាំមុន។ ទោះបីជួបរឿងរ៉ាវដ៏អាក្រក់ប៉ះទង្គិចផ្លូវចិត្តក្នុងជីវិតយ៉ាងណាក្ដី ក៏វិចិត្រកររូបនេះ មិនអស់សង្ឃឹមនឹងជីវិតឡើយ។ ផ្ទុយទៅវិញ លោក ម៉ន ជា បានប្រើជំនាញគូរគំនូរសហសម័យ ដើម្បីអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។

ក្រសួងសុខាភិបាលច្រានចោលការចោទប្រកាន់ថា មន្ទីរពេទ្យតេជោសន្តិភាពបានធ្វើឲ្យពលរដ្ឋម្នាក់ស្លាប់

ក្រសួងសុខាភិបាល តាមរយៈអ្នកនាំពាក្យ លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី បានទាត់ចោលការចោទប្រកាន់ថា គ្

ក្រសួងសុខាភិបាលច្រានចោលការចោទប្រកាន់ថា មន្ទីរពេទ្យតេជោសន្តិភាពបានធ្វើឲ្យពលរដ្ឋម្នាក់ស្លាប់

ក្រសួងសុខាភិបាល តាមរយៈអ្នកនាំពាក្យ លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី បានទាត់ចោលការចោទប្រកាន់ថា គ្រូពេទ្យក្នុងមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋម្នាក់ស្លាប់។ ការបដិសេធនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មុត ចន្ថា បានសរសេររៀបរាប់នៅថ្ងៃសៅរ៍ទី៣០សីហានេះថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានចាក់ថ្នាំសម្លាប់ប្អូនប្រុសធម៌របស់លោក ទាំងដែលប្អូនរបស់ខ្លួនមានអាការឈឺជើងប៉ុណ្ណោះ។ តែតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី ពលរដ្ឋដែលស្លាប់នោះគឺមិនមែនដោយសារតែគ្រូពេទ្យចាក់ថ្នាំនោះទេ តែដោយសារសភាពអ្នកជំងឺបានឆ្លងមេរោគពេញរាងកាយយ៉ាងធ្ងន់ធ្ងរ។

CDRI៖ ពលករខ្មែរជាង៧០ម៉ឺននាក់ប្រឈមនឹងភាពអត់ការងារធ្វើ

វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៧សីហា បានចេញផ្សា

CDRI៖ ពលករខ្មែរជាង៧០ម៉ឺននាក់ប្រឈមនឹងភាពអត់ការងារធ្វើ

វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៧សីហា បានចេញផ្សាយរបាយការណ៍មួយស្តីអំពី ទម្រង់ប្រជាសាស្ត្រ និងសេដ្ឋកិច្ចរបស់ពលករចំណាកស្រុកដែលវិលត្រលប់ពីប្រទេសថៃ។ របាយការណ៍បានបង្ហាញពីក្តីកង្វល់ដែល ពលករប្រមាណជាង៧០ម៉ឺននាក់ ក្នុងចំណោមពលករជាង៩០ម៉ឺននាក់ ដែលត្រលប់ចូលកម្ពុជាវិញនោះ អាចប្រឈមនឹងភាពគ្មានការងារធ្វើ។

ADB ផ្តល់កម្ចី ៥០លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍសេវាសាធារណៈ

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់

ADB ផ្តល់កម្ចី ៥០លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍសេវាសាធារណៈ

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ដើម្បីពង្រឹងសេវាសាធារណៈ ដោយគាំទ្រការលើកកម្ពស់អភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។ ADB ឱ្យដឹងថាប្រាក់កម្ចីនេះនឹងជួយបង្កើនសក្តានុពលរបស់សេដ្ឋកិច្ចកម្ពុជា រួមមានប្រសិទ្ធភាពចំណូលចំណាយ បង្កើនការវិនិយោគសាធារណៈ និងកែលំអរប្រព័ន្ធគ្រប់គ្រងសាធារណៈឱ្យកាន់តែប្រសើរ។ អ្នកជំនាញសេដ្ឋកិច្ចយល់ថា កម្ចីADB នឹងជួយដល់ភាពវិជ្ជមាននៃកំណើនសេដ្ឋកិច្ចកម្ពុជា។

កម្ពុជាប្រាប់អគ្គលេខាធិកាអ.ស.ប ពីការរំលោភសិទ្ធិមនុស្ស និងបំពានទឹកដីខ្មែរពីយោធាថៃ

ឯកអគ្គរាជទូត និង​ជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិលោក កែវ ឈា នៅថ្ងៃទី២

កម្ពុជាប្រាប់អគ្គលេខាធិកាអ.ស.ប ពីការរំលោភសិទ្ធិមនុស្ស និងបំពានទឹកដីខ្មែរពីយោធាថៃ

ឯកអគ្គរាជទូត និង​ជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិលោក កែវ ឈា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បាន​មានជំនួបជាមួយលោក António Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ(អ.ស.ប.) ដើម្បីជម្រាបជូនពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងជំនួបនោះ តំណាងកម្ពុជាបានរាយការណ៍ពីសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំពានបទឈប់បាញ់របស់កងទ័ពថៃមកលើកម្ពុជា។

អាមេរិកឈប់លើកលែងពន្ធពិសេស ចំពោះកញ្ចប់បញ្ញើតម្លៃក្រោម៨០០ដុល្លារ

តាំងពីយូរយារមកហើយ​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​លើកលែង​ពន្ធគយ​ចំពោះ​កញ្ចប់​បញ្ញើ​តម្

អាមេរិកឈប់លើកលែងពន្ធពិសេស ចំពោះកញ្ចប់បញ្ញើតម្លៃក្រោម៨០០ដុល្លារ

តាំងពីយូរយារមកហើយ​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​លើកលែង​ពន្ធគយ​ចំពោះ​កញ្ចប់​បញ្ញើ​តម្លៃ​ក្រោម​៨០០ដុល្លារ តែពេលនេះ អាមេរិក​ក្រោម​រដ្ឋបាល​លោក ដូណាល់ ត្រាំ គឺគ្មាន​ការ​លើកលែង​ពន្ធពិសេស​ដូច្នេះទៀតទេ។ ​វ៉ាស៊ីនតោន​ ពន្យល់ថា វិធានការ​យក​ពន្ធគយ​ដូច្នេះ ដើម្បី​លុបបំបាត់​គ្រឿង​ញៀន និងបង្កើន​ចំណូល​ជាតិ​បន្ថែម​។​​​

តើស្ថានភាពកម្ពុជា-ថៃ នឹងវិវត្តទៅជាបែបណា ក្រោយលោកស្រី ផែថងថាន ខ្ទាតចេញពីតំណែងនាយករដ្ឋមន្ត្រី?

នៅរសៀលថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥ តុលាការធម្មនុញ្ញថៃ បានសម្រេចបញ្ចប់តួនាទីជានាយករដ្ឋមន

តើស្ថានភាពកម្ពុជា-ថៃ នឹងវិវត្តទៅជាបែបណា ក្រោយលោកស្រី ផែថងថាន ខ្ទាតចេញពីតំណែងនាយករដ្ឋមន្ត្រី?

នៅរសៀលថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥ តុលាការធម្មនុញ្ញថៃ បានសម្រេចបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ ការបញ្ចប់នេះ ដោយតុលាការថៃរកឃើញថា លោកស្រីមានកំហុសក្រមសីលធម៌ ក្នុងឃ្លីបសន្ទនាជាមួយលោក ហ៊ុន សែន ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកតាមដានកិច្ចការអន្តរជាតិ យល់ថា ស្ថានការណ៍ទំនាក់ទំនងការទូតកម្ពុជា-ថៃ អាចវិវត្តកាន់តែអាក្រក់ជាងមុន ជាពិសេសភាពតានតឹងនៃបញ្ហាព្រំដែន។ តើស្ថានភាពកម្ពុជា-ថៃ នឹងប្រែជាបែបណា បន្ទាប់ពីលោកស្រី ផែថងថាន ខ្ទាតចេញពីតំណែងនាយករដ្ឋមន្ត្រី?

លោកស្រី ភែថងថាន ត្រូវតុលាការធម្មនុញ្ញថៃសម្រេច​ដកហូតតំណែងនាយករដ្ឋមន្ត្រី

នៅរសៀលថ្ងៃសុក្រទី​២៩សីហា តុលាការ​ធម្មនុញ្ញថៃបានប្រកាសសាលក្រម សម្រេច​ដកហូតតំណែង​នាយករដ្ឋ

លោកស្រី ភែថងថាន ត្រូវតុលាការធម្មនុញ្ញថៃសម្រេច​ដកហូតតំណែងនាយករដ្ឋមន្ត្រី

នៅរសៀលថ្ងៃសុក្រទី​២៩សីហា តុលាការ​ធម្មនុញ្ញថៃបានប្រកាសសាលក្រម សម្រេច​ដកហូតតំណែង​នាយករដ្ឋ​មន្ត្រី របស់​លោកស្រី​ភែថងថាន។ នៅក្នុងសំណុំរឿងសារសំឡេងឆ្លងឆ្លើយជាមួយ​លោកហ៊ុន សែន ជុំវិញ​បញ្ហាជម្លោះព្រំដែន ចៅក្រម​ទាំង​៩រូបនៃតុលាការធម្មនុញ្ញថៃ បានទទួលស្គាល់ថា លោកស្រីភែថងថាន បានធ្វើខុសពីក្រិត្យ​ក្រម​សីលធម៌​ក្នុងនាមជានាយករដ្ឋមន្ត្រី​ថៃ​។

Get more results via ClueGoal