សមាជិកបក្សកម្លាំងជាតិម្នាក់ទៀតត្រូវបានឃាត់ខ្លួន គ្រាកម្ពុជារងការបំពានពីថៃ
newsare.net
មេដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យទីសមាជិកបក្សកម្លាំងជាតិម្នាក់ទៀតត្រូវបានឃាត់ខ្លួន គ្រាកម្ពុជារងការបំពានពីថៃ
មេដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យទី ៣១ ខែ សីហា ឆ្នាំ ២០២៥ថា ប្រធានគណបក្សកម្លាំងជាតិស្រុកភ្នំព្រឹក ខេត្តបាត់ដំបងលោក សឹង ហៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយគ្មានដីកា និងគ្មានមូលហេតុច្បាស់លាស់។ លោក រ៉ុង ឈុន បានដាក់ការសង្ស័យថាការចាប់ខ្លួននេះ កើតឡើងដោយសារសកម្មភាពរបស់លោក សឹង ហៀង ក្នុងបណ្តាញសង្គមហ្វេសប៊ុក។ លោកផ្តល់ការកត់សម្គាល់ទៀតថា ការចាប់ខ្លួននេះមិនគួរកើតមានក្នុងពេលកម្ពុជាកំពុងរងការឈ្លានពានពីភាគីថៃ។ Read more