នៅឥណ្ឌូណេស៊ី បាតុកម្មហិង្សាប្រឆាំងនគរបាលនិងអាជ្ញាធររដ្ឋ កាន់តែរីករាយដាលខ្លាំងឡើងៗ។ ក្រៅពីដុតបំផ្លាញស្ថាប័នសាធារណៈពីសំណាក់បាតុករហិង្សា ក៏មានក្រុមជនខិលខូចបានឆ្លៀតឱកាសចូលលួចរបស់របរនៅក្នុងគេហដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងផ្ទះសមាជិកសភា ជាច្រើននាក់។ ភ្លាមៗ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញវិធានការក្តៅប្រឆាំងនឹងក្រុមចោរ។ ចំណែក ប្រធានាធិបតីឥណ្ឌូណេស៊ី បានចាត់ទុកក្រុមចោរឆ្លៀតឱកាសនោះ ថា ភេរវជន ក្បត់ជាតិ ។
សាធារណជននៅប៉ុន្មានថ្ងៃនេះ បានបន្តជជែកវែកញែកជំរុញឲ្យដាក់ទោសទណ្ឌលើអធិការរងនគរបាលខណ្ឌចំការមនមួយរូប ដែលបានប្រើពាក្យសម្តីមិនសមរម្យដាក់ក្មេងស្រី២រូប ដែលនាងគ្រាន់ជាសាក្សីជួយបំភ្លឺសំណុំរឿងឃាតកម្ម។ បន្ទាប់ពីចេញវីដេអូលើបណ្តាញសង្គម សាធារណជនបានចាត់ទុកពាក្យសម្តីរបស់អធិការរងរូបនោះ គឺជាការប្រព្រឹត្តខុសផ្នែកក្រមសីលធម៌ ក្នុងនាមខ្លួនជាមន្ត្រីអនុវត្តច្បាប់។ យ៉ាងណាក្រោយមានប្រតិកម្មពីមហាជន ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃអាទិត្យនេះ បានសម្រេចដកហូតដំណែង និងបណ្តេញអធិការរងខណ្ឌចំការមន ឈ្មោះ ហួត គង់ ចេញពីក្របខណ្ឌមន្ត្រីនគរបាល។
មេដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បានបញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យទី ៣១ ខែ សីហា ឆ្នាំ ២០២៥ថា ប្រធានគណបក្សកម្លាំងជាតិស្រុកភ្នំព្រឹក ខេត្តបាត់ដំបងលោក សឹង ហៀង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយគ្មានដីកា និងគ្មានមូលហេតុច្បាស់លាស់។ លោក រ៉ុង ឈុន បានដាក់ការសង្ស័យថាការចាប់ខ្លួននេះ កើតឡើងដោយសារសកម្មភាពរបស់លោក សឹង ហៀង ក្នុងបណ្តាញសង្គមហ្វេសប៊ុក។ លោកផ្តល់ការកត់សម្គាល់ទៀតថា ការចាប់ខ្លួននេះមិនគួរកើតមានក្នុងពេលកម្ពុជាកំពុងរងការឈ្លានពានពីភាគីថៃ។
យប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី៣១សីហា កងទ័ពអ៊ីស្រាអែលបានសម្រុកវាយប្រហារលើក្រុងហ្កាហ្សា ដើម្បីកម្ទេចលំនៅដ្ឋាន ហើយជំរុញប្រជាជនប៉ាឡេស្ទីនឲ្យចាកចេញ។ កងទ័ពអ៊ីស្រាអែល ព្រមានថា ការជម្លៀសប្រជាជនចេញ ជារឿងជៀសពុំរួច។ ផ្ទុយទៅវិញ អង្គការកាកបាទក្រហមអន្តរជាតិ បានចេញមុខបរិហារអ៊ីស្រាអែលអំពីការ«បោសសម្អាត»ប្រជាជនប៉ាឡេស្ទីន និងព្រមានថា ផែនការជម្លៀសប្រជាជនយ៉ាងសន្ធឹក ជាង ១លាននាក់ ចេញពីក្រុងហ្កាហ្សា ជាមហន្តរាយធ្ងន់ធ្ងរ និងជាគម្រោងធ្វើទៅមិនរួចទេ ប្រសិនបើអ៊ីស្រាអែលគោរពច្បាប់អន្តរជាតិ។
នៅថ្ងៃអាទិត្យទី៣១សីហា និងថ្ងៃចន្ទស្អែក ប្រទេសចិនធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលលើកទី២៥របស់អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុងកំពង់ផែធានជីន។ តាំងពីថ្ងៃសៅរ៍ និងនៅព្រឹកថ្ងៃអាទិត្យនេះ ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានទទួលស្វាគម មេដឹកនាំរបស់ប្រទេសធំៗជាច្រើន ដូចជាប្រធានាធិបតីរុស្ស៊ី លោកពូទីន នាយករដ្ឋមន្រ្តីឥណ្ឌា ម៉ូឌី និងថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ីជាង១០ ក្នុងនោះមានផងដែរនាយករដ្ឋមន្រ្តី កម្ពុជា លោកហ៊ុនម៉ាណែត។
នៅឥណ្ឌូណេស៊ី បាតុកម្មហិង្សាប្រឆាំងនគរបាលនិងអាជ្ញាធររដ្ឋ កាន់តែរីករាយដាលខ្លាំងឡើងៗ។ ក្រៅពីដុតបំផ្លាញស្ថាប័នសាធារណៈពីសំណាក់បាតុករហិង្សា ក៏មានក្រុមជនខិលខូចបានឆ្លៀតឱកាសចូលលួចរបស់របរនៅក្នុងគេហដ្ឋានរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងផ្ទះសមាជិកសភា ជាច្រើននាក់។ ភ្លាមៗ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញវិធានការក្តៅប្រឆាំងនឹងក្រុមចោរ។ ចំណែក ប្រធានាធិបតីឥណ្ឌូណេស៊ី បានចាត់ទុកក្រុមចោរឆ្លៀតឱកាសនោះ ថា ភេរវជន ក្បត់ជាតិ ។
នៅថ្ងៃទី៣១ ខែសីហានេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា ក្រុមការងារ ACU បានស្រាវជ្រាវករណីដែលគេផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានការបែកធ្លាយវិញ្ញាសាគណិតវិទ្យា អំឡុងសម័យប្រឡងបាក់ឌុប កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ តែ ACU បានអះអាងថាមកដល់ម៉ោង៥:៣០នាទីថ្ងៃទី៣០ ខែសីហា ក្រុមការងារនៅតែរកមិនឃើញរូបពិតនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះលើបណ្តាញសង្គមនៅឡើយ។
បន្ទាប់ពីអាក់ខាន មិនបានទៅធ្វើទស្សនកិច្ចអស់៧ឆ្នាំនៅប្រទេសចិន នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌីបានធ្វើដំណើរទៅដល់ទីក្រុងធៀនជីន កាលពីថ្ងៃសៅរ៍ទី ៣០សីហា ដើម្បីចូលរួម នៅក្នុងជំនួបកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ។ វត្តមានដ៏កម្ររបស់នាយករដ្ឋមន្រ្តីឥណ្ឌានៅចិនដែលជាគូប្រជែងឥទ្ធិពលនៅក្នុងតំបន់ និងគូជម្លោះនៅព្រំដែនឥណ្ឌា កើតមានឡើង នៅខណៈពេលដែលឥណ្ឌាកំពុងតានតឹងជាមួយសម្ព័ន្ធមិត្តអាមេរិក។ អាមេរិករបស់លោកដូណាល់ ត្រាំទើបដំឡើងពន្ធធ្ងន់ ដល់ទៅ៥០%លើទំនិញនាំចូលមកពីឥណ្ឌា កាលពីថ្ងៃពុធទី ២៧។ នៅថ្ងៃសៅរ៍ដដែល រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌាបានបញ្ជាក់អះអាងជំហររបស់ឥណ្ឌា មិនចុះញ៉ម នៅចំពោះមុខការដំឡើងពន្ធ៥០%របស់អាមេរិក។
បន្ទាប់ពីអាក់ខាន មិនបានទៅធ្វើទស្សនកិច្ចអស់៧ឆ្នាំនៅប្រទេសចិន នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌីបានធ្វើដំណើរទៅដល់ទីក្រុងធៀនជីន កាលពីថ្ងៃសៅរ៍ទី ៣០សីហា ដើម្បីចូលរួម នៅក្នុងជំនួបកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ។ វត្តមានដ៏កម្ររបស់នាយករដ្ឋមន្រ្តីឥណ្ឌានៅចិនដែលជាគូប្រជែងឥទ្ធិពលនៅក្នុងតំបន់ និងគូជម្លោះនៅព្រំដែនឥណ្ឌា កើតមានឡើង នៅខណៈពេលដែលឥណ្ឌាកំពុងតានតឹងជាមួយសម្ព័ន្ធមិត្តអាមេរិក។ អាមេរិករបស់លោកដូណាល់ ត្រាំទើបដំឡើងពន្ធធ្ងន់ ដល់ទៅ៥០%លើទំនិញនាំចូលមកពីឥណ្ឌា កាលពីថ្ងៃពុធទី ២៧។ នៅថ្ងៃសៅរ៍ដដែល រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌាបានបញ្ជាក់អះអាងជំហររបស់ឥណ្ឌា មិនចុះញ៉ម នៅចំពោះមុខការដំឡើងពន្ធ៥០%របស់អាមេរិក។
អតីតប្រធានសភាអ៊ុយក្រែន លោក អង់ដ្រី វ៉្លាឌីមៀរ៉ូវិច ប៉ារូប៊ី និងជាសមាជិកសភាសព្វថ្ងៃ បានត្រូវខ្មាន់កាំភ្លើងម្នាក់ បាញ់សម្លាប់ នៅក្នុងខេត្តភាគលិចប្រទេសអ៊ុយក្រែន។ បុរសជនដៃដល់ដែលគេនៅមិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពបាញ់ប្រហាររួច។ មជ្ឈដ្ឋានសាធារណៈមតិអ៊ុយក្រែន សង្ស័យថា ឃាតកម្មនេះអាចមានជាប់ពាក់ព័ន្ធនឹងរុស្ស៊ី។
បន្ទាប់ពីអាក់ខាន មិនបានទៅធ្វើទស្សនកិច្ចអស់៧ឆ្នាំនៅប្រទេសចិន នាយករដ្ឋមន្រ្តីឥណ្ឌា លោកណារិនដ្រា ម៉ូឌីបានធ្វើដំណើរទៅដល់ទីក្រុងធៀនជីន កាលពីថ្ងៃសៅរ៍ទី ៣០សីហា ដើម្បីចូលរួម នៅក្នុងជំនួបកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ។ វត្តមានដ៏កម្ររបស់នាយករដ្ឋមន្រ្តីឥណ្ឌានៅចិនដែលជាគូប្រជែងឥទ្ធិពលនៅក្នុងតំបន់ និងគូជម្លោះនៅព្រំដែនឥណ្ឌា កើតមានឡើង នៅខណៈពេលដែលឥណ្ឌាកំពុងតានតឹងជាមួយសម្ព័ន្ធមិត្តអាមេរិក។ អាមេរិករបស់លោកដូណាល់ ត្រាំទើបដំឡើងពន្ធធ្ងន់ ដល់ទៅ៥០%លើទំនិញនាំចូលមកពីឥណ្ឌា កាលពីថ្ងៃពុធទី ២៧។ នៅថ្ងៃសៅរ៍ដដែល រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌាបានបញ្ជាក់អះអាងជំហររបស់ឥណ្ឌា មិនចុះញ៉ម នៅចំពោះមុខការដំឡើងពន្ធ៥០%របស់អាមេរិក។
មេបញ្ជាការកងទ័ពបូព៌ាថៃ បានប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹកក្នុងខេត្តស្រះកែវ ដោយកំណត់យកតំបន់ភូមិណងចាន់ ជាតំបន់ត្រួតពិនិត្យសន្តិសុខ និងត្រៀមបណ្តេញពលរដ្ឋខ្មែររស់នៅក្នុងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យដែលថៃអះអាងថា ជាទឹកដីរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃទី២៩ ខែសីហា។ តែយ៉ាងណា ពុំទាន់មានសេចក្តីបំភ្លឺណាមួយពីក្រសួងការពារជាតិកម្ពុជានៅឡើយ។
ករណីចាប់ខ្លួនក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ដែលមានដើមកំណើតខ្មែរនៅប្រទេសថៃ បាននាំឲ្យមានការពិភាក្សាផុរផុសក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីទំនោរនៃការរើសអើងជាតិសាសន៍ពីសំណាក់ប្រជាជនថៃមកលើពលរដ្ឋខ្មែរ។ អ្នកឃ្លាំមើលសង្គមកម្ពុជា យល់ថា រដ្ឋាភិបាលនៃប្រទេសទាំង២គួរមានវិធានការបន្ទាន់ ដើម្បីឆ្លើយតបនឹងនិន្នាការនៃការរើសអើងជាតិសាសន៍នេះ ដែលអាចរាលដាលខ្លាំង បើប្រទេសទាំង២ចេះតែមិនត្រូវគ្នារឿងព្រំដែនដែលពេលនេះនៅបន្តសិ្ថតក្នុងភាពតានតឹងនៅឡើយ។
យ៉ាងហោចមនុស្សស្លាប់ ៣ នាក់ និងរបួសច្រើននាក់ នៅក្នុងបាតុកម្មហិង្សាប្រឆាំងនគរបាលឥណ្ឌូណេស៊ី។ ដើមហេតុដំបូង ពីព្រោះតែប៉ូលិសបើកឡានបុកអ្នករត់ម៉ូតូឌុបម្នាក់ស្លាប់។ វីដេអូបង្ហាញពីហេតុការណ៍គ្រោះថ្នាក់ស្លាប់អ្នករត់ម៉ូតូឌុបនេះ បានបែកធ្លាយក្នុងបណ្តាញសង្គម និងបានបំផុសកំហឹងប្រជាពលរដ្ឋ។ បាតុកម្មហិង្សាក៏រីករាលដាលនៅតាមបណ្តាទីក្រុងធំៗជាច្រើន ហើយឈានទៅដុតបំផ្លាញស្ថាប័នសាធារណៈថែមទៀត។
រដ្ឋបាលអាមេរិកប្រកាសដកហូត និងបដិសេធមិនផ្តល់ទិដ្ឋាការដល់មន្រ្តីអាជ្ញាធរប៉ាឡេស្ទីនដែលត្រូវធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រទី ២៩ សីហា រដ្ឋមន្រ្តីការបរទេសអាមេរិកបានលើកឡើងពីហេតុផលសន្តិសុខជាតិ។ អាជ្ញាធរប៉ាឡេស្ទីន សោកស្តាយចំពោះការសម្រេចចិត្តរបស់អាមេរិកដែលដើរផ្ទុយស្រឡះនឹងច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់វ៉ាស៊ីនតោនធ្វើឡើងនៅប៉ុន្មានថ្ងៃមុនការបើកមហាសន្និបាតអង្គការសហប្រជាជាតិ ជាទី ដែលបារាំង និងប្រទេសនៅអឺរ៉ុបមួយចំនួនមានគម្រោងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
នៅថ្ងៃសៅរ៍ទី៣០ ខែសីហានេះ គណៈប្រតិភូ សភាសហរដ្ឋអាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne និងជាសមាជិកសភាប្រចាំរដ្ឋ Texas បានចុះទៅពិនិត្យស្ថានភាពរបស់ជនភៀសសឹក ខ្មែរនៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ នេះជាបេសកកម្មមួយចំណែកនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ សភាសហរដ្ឋអាមេរិក មកកម្ពុជា ក្នុងសប្តាហ៍នេះ បន្ទាប់ពីបានជួបជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនទៀត ក្រោយពីសហរដ្ឋអាមេរិកបានជួយសម្របសម្រួលឲ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។
លោក ម៉ន ជា គឺជាវិចិត្រករគំនូរប្លុកព្រីន មានពិការភាពដៃទាំងសងខាង ដោយសារជួបឧប្បទ្ទវហេតុ ខ្សែភ្លើងឆក់កាលពី ១៥ឆ្នាំមុន។ ទោះបីជួបរឿងរ៉ាវដ៏អាក្រក់ប៉ះទង្គិចផ្លូវចិត្តក្នុងជីវិតយ៉ាងណាក្ដី ក៏វិចិត្រកររូបនេះ មិនអស់សង្ឃឹមនឹងជីវិតឡើយ។ ផ្ទុយទៅវិញ លោក ម៉ន ជា បានប្រើជំនាញគូរគំនូរសហសម័យ ដើម្បីអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។
ក្រសួងសុខាភិបាល តាមរយៈអ្នកនាំពាក្យ លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី បានទាត់ចោលការចោទប្រកាន់ថា គ្រូពេទ្យក្នុងមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានធ្វើឲ្យប្រជាពលរដ្ឋម្នាក់ស្លាប់។ ការបដិសេធនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ មុត ចន្ថា បានសរសេររៀបរាប់នៅថ្ងៃសៅរ៍ទី៣០សីហានេះថា មន្ទីរពេទ្យជាតិ តេជោសន្តិភាព បានចាក់ថ្នាំសម្លាប់ប្អូនប្រុសធម៌របស់លោក ទាំងដែលប្អូនរបស់ខ្លួនមានអាការឈឺជើងប៉ុណ្ណោះ។ តែតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត កុយ វ៉ាន់នី ពលរដ្ឋដែលស្លាប់នោះគឺមិនមែនដោយសារតែគ្រូពេទ្យចាក់ថ្នាំនោះទេ តែដោយសារសភាពអ្នកជំងឺបានឆ្លងមេរោគពេញរាងកាយយ៉ាងធ្ងន់ធ្ងរ។
វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៧សីហា បានចេញផ្សាយរបាយការណ៍មួយស្តីអំពី ទម្រង់ប្រជាសាស្ត្រ និងសេដ្ឋកិច្ចរបស់ពលករចំណាកស្រុកដែលវិលត្រលប់ពីប្រទេសថៃ។ របាយការណ៍បានបង្ហាញពីក្តីកង្វល់ដែល ពលករប្រមាណជាង៧០ម៉ឺននាក់ ក្នុងចំណោមពលករជាង៩០ម៉ឺននាក់ ដែលត្រលប់ចូលកម្ពុជាវិញនោះ អាចប្រឈមនឹងភាពគ្មានការងារធ្វើ។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ដើម្បីពង្រឹងសេវាសាធារណៈ ដោយគាំទ្រការលើកកម្ពស់អភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។ ADB ឱ្យដឹងថាប្រាក់កម្ចីនេះនឹងជួយបង្កើនសក្តានុពលរបស់សេដ្ឋកិច្ចកម្ពុជា រួមមានប្រសិទ្ធភាពចំណូលចំណាយ បង្កើនការវិនិយោគសាធារណៈ និងកែលំអរប្រព័ន្ធគ្រប់គ្រងសាធារណៈឱ្យកាន់តែប្រសើរ។ អ្នកជំនាញសេដ្ឋកិច្ចយល់ថា កម្ចីADB នឹងជួយដល់ភាពវិជ្ជមាននៃកំណើនសេដ្ឋកិច្ចកម្ពុជា។
ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិលោក កែវ ឈា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ បានមានជំនួបជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប.) ដើម្បីជម្រាបជូនពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងជំនួបនោះ តំណាងកម្ពុជាបានរាយការណ៍ពីសកម្មភាពរំលោភសិទ្ធិមនុស្ស និងបំពានបទឈប់បាញ់របស់កងទ័ពថៃមកលើកម្ពុជា។
តាំងពីយូរយារមកហើយ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានលើកលែងពន្ធគយចំពោះកញ្ចប់បញ្ញើតម្លៃក្រោម៨០០ដុល្លារ តែពេលនេះ អាមេរិកក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ គឺគ្មានការលើកលែងពន្ធពិសេសដូច្នេះទៀតទេ។ វ៉ាស៊ីនតោន ពន្យល់ថា វិធានការយកពន្ធគយដូច្នេះ ដើម្បីលុបបំបាត់គ្រឿងញៀន និងបង្កើនចំណូលជាតិបន្ថែម។
នៅរសៀលថ្ងៃសុក្រទី២៩ខែសីហាឆ្នាំ២០២៥ តុលាការធម្មនុញ្ញថៃ បានសម្រេចបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់។ ការបញ្ចប់នេះ ដោយតុលាការថៃរកឃើញថា លោកស្រីមានកំហុសក្រមសីលធម៌ ក្នុងឃ្លីបសន្ទនាជាមួយលោក ហ៊ុន សែន ជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ អ្នកតាមដានកិច្ចការអន្តរជាតិ យល់ថា ស្ថានការណ៍ទំនាក់ទំនងការទូតកម្ពុជា-ថៃ អាចវិវត្តកាន់តែអាក្រក់ជាងមុន ជាពិសេសភាពតានតឹងនៃបញ្ហាព្រំដែន។ តើស្ថានភាពកម្ពុជា-ថៃ នឹងប្រែជាបែបណា បន្ទាប់ពីលោកស្រី ផែថងថាន ខ្ទាតចេញពីតំណែងនាយករដ្ឋមន្ត្រី?
នៅរសៀលថ្ងៃសុក្រទី២៩សីហា តុលាការធម្មនុញ្ញថៃបានប្រកាសសាលក្រម សម្រេចដកហូតតំណែងនាយករដ្ឋមន្ត្រី របស់លោកស្រីភែថងថាន។ នៅក្នុងសំណុំរឿងសារសំឡេងឆ្លងឆ្លើយជាមួយលោកហ៊ុន សែន ជុំវិញបញ្ហាជម្លោះព្រំដែន ចៅក្រមទាំង៩រូបនៃតុលាការធម្មនុញ្ញថៃ បានទទួលស្គាល់ថា លោកស្រីភែថងថាន បានធ្វើខុសពីក្រិត្យក្រមសីលធម៌ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ។
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន ៧៣ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយបង្ហាញពីជំហរទាមទារឱ្យទាហានថៃដោះលែងទាហានខ្មែរចំនួន ១៨នាក់ជាបន្ទាន់ និងឥតលក្ខខណ្ឌ បន្ទាប់ពីទាហានថៃបានចាប់ខ្លួន និងឃុំខ្លួនទាហានខ្មែរអស់រយៈពេល១ខែគត់។ ក្រុមអង្គការសង្គមស៊ីវិលបានចាត់ទុកថា ការបន្តឃុំខ្លួនទាហានខ្មែរដោយមិនព្រមដោះលែងឱ្យមានសេរីភាពឡើងវិញ គឺជាចេតនារបស់ថៃ ក្នុងការបន្តបញ្ឆេះភាពតានតឹង និងរារាំងដល់ដំណើការផ្សះផ្សាជម្លោះរវាងប្រទេសជិតខាងទាំងពីរ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា គណៈប្រតិភូសភាអាមេរិកបានបង្ហាញពីជំហររបស់ខ្លួន ក្នុងការបន្តតាមដាននូវការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដោយធានាថាប្រទេសទាំងពីរអាចវិលត្រឡប់ទៅរកសន្តិភាពឡើងវិញ។ ការបញ្ជាក់ជំហរជាថ្មីម្តងទៀតរបស់ប្រតិភូសភាអាមេរិកយ៉ាងដូចនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកស្រី Beth Van Duyne សមាជិកសភាអាមេរិកប្រចាំរដ្ឋ Texas នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
ចូលកាន់តួនាទីមិនបាន១ខែស្រួលបួលផង នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) លោកស្រី ស៊ុយសាន មូណារ៉េស្ស (Susan Monarez) បានត្រូវរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបណ្តេញចេញពីតំណែង។ ការបញ្ចប់មុខតំណែងនេះ ក៏ព្រោះតែលោកស្រីប្រឆាំងនឹងបន្ទាត់នយោបាយរបស់រដ្ឋាភិបាលវ៉ាស៊ីនតោន ជាពិសេសខ្វែងគំនិតផ្ទុយពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក។
វិបត្តិអាកាសធាតុ ទឹកសមុទ្រឡើងកំពស់ កំពុងតែគំរាមកោះហ្សាវ៉ារបស់ឥណ្ឌូណេស៊ី ពីមួយថ្ងៃទៅមួយថ្ងៃ។ ទឹកសមុទ្របានចាប់ផ្តើម លេបត្របាក់ផ្ទៃដីនៅតាមតំបន់ជាច្រើន នៅលើកោះហ្សាវ៉ា កោះដែលមានប្រជាជនរស់នៅ ដល់ទៅជាង១៥០លាននាក់។ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសពីគម្រោង សាងសង់ទំនប់ដ៏ធំមហិមាមួយ ដើម្បីទប់ទឹកសមុទ្រ ដែលមានតម្លៃដល់ទៅ៨ម៉ឺនលានដុល្លារ។ តែទន្ទឹមគ្នានេះ អ្នកជំនាញខ្លះអះអាងថា ទំនប់ដ៏មានតម្លៃមហាសាលនេះ អាចប្រហែលជាគ្មានប្រសិទ្ធភាព ដើម្បីអាចទប់ទឹកសមុទ្រនោះឡើយ។
កម្ពុជាសុំបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ប្រជាពលរដ្ឋជាខែល។ នេះជាការឆ្លើយតបរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៨សីហា។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីភាគីថៃ បានចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ពលរដ្ឋជាខែលនៅក្នុងបញ្ហាជម្លោះព្រំដែន នៅភូមិណងចាន់ និងភូមិជោគជ័យ ក្នុងច្រកអូរបីជាន់ខេត្តបន្ទាយមានជ័យ ជាទីដែលផ្ទះរបស់ពលរដ្ឋមួយចំនួន១២ខ្នងត្រូវថៃរឹបអូស។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ពលរដ្ឋខ្មែរបានរស់នៅទីតាំងដែលភាគីថៃហ៊ុំព័ទ្ធជាយូរមកហើយ ហើយការហ៊ុំព័ទ្ធនេះ គឺជាសកម្មភាពយោធាថៃជាឯកតោភាគី។
រយៈពេលប៉ុន្មានថ្ងៃមកនេះ ទាំងប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា និងថៃ បានលើកឡើងពីសកម្មភាពរាយបន្លាលួសរបស់យោធាថៃក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលធ្វើឲ្យប្រធានបទនេះកាន់តែក្តៅគគុក។ អ្នកនាំពាក្យកងទ័ពថៃនាពេលថ្មីៗនេះ បានព្រមានដាក់ឱសានវាទរយៈពេល២ខែ ឲ្យអាជ្ញាធរកម្ពុជារុះរើផ្ទះសម្បែងរបស់ប្រជាជនចេញពីភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ដែលជាប់នឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ រដ្ឋាភិបាលកម្ពុជានៅមិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយ។ ចំពោះអ្នកតាមដានសង្គម សកម្មភាពទន្រ្ទានចូលដីខ្មែររបស់យោធាថៃ គឺជាអំពើឈ្លានពានដ៏កំរោល និងមិនស្គាល់អ្វីជាច្បាប់ទម្លាប់ឡើយ ហើយថែមទាំងប៉ះពាល់ដល់បទឈប់បាញ់ដែលសម្រេចបានកន្លងមក។ ក្នុងន័យនេះ អ្នកជំនាញជំរុញឲ្យកម្ពុជាបន្តសកម្មភាពការទូតរបស់ខ្លួន ដើម្បីបង្ហាញឥទ្ធិពលទៅលើប្រទេសថៃ។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ គណៈកម្មាធិការសទ្ធិមនុស្សកម្ពុជា (CHRC) បានផ្ញើលិខិតមួយទៅកាន់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអែត ដើម្បីសុំឲ្យវិទ្យាស្ថាននេះ ពិនិត្យមើលឡើងវិញអំពីកិច្ចព្រមព្រៀងលក់យន្ដហោះចម្បាំង Gripen ដល់ប្រទេសថៃ។ លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសទ្ធិមនុស្សកម្ពុជាបានថ្លែងប្រាប់វិទ្យុបារាំង RFI ថា សំណើរបស់ CHRC ទៅកាន់វិទ្យាស្ថានសិទ្ធិមនុស្សស៊ុយអែត គឺចងឲ្យវិទ្យាស្ថាននេះ ជំទាស់ដាច់ខាតនឹងកិច្ចព្រមព្រៀងរបស់ស៊ុយអែតលក់យន្ដហោះចម្បាំងទៅឱ្យថៃក្នុងកាលៈទេសៈនេះ។ គោលបំណងរបស់ CHRC ក៏ជំរុញដល់រាជរដ្ឋាភិបាលស៊ុយអែត ពិនិត្យមើលកិច្ចព្រមព្រៀងជាមួយថៃឡើងវិញ ដោយផ្អែកលើការវាយតម្លៃពីហានិភ័យផ្នែកសិទ្ធិមនុស្ស និងស្នើឲ្យគាំទ្ររាល់យន្ដការដោះស្រាយវិវាទដោយសន្ដិវិធី ជាជាងបង្កើនភាពតានតឹងផ្នែកយោធា។ សូមរំលឹកថា កាលពីពេលថ្មីៗនេះ ប្រទេសថៃ បានចុះកិច្ចសន្យាទិញយន្តហោះចម្បាំងប្រភេទ JAS 39 Gripen E/F របស់ស៊ុយអែត ចំនួន៤គ្រឿង ដែលមានតម្លៃទឹកប្រាក់សរុប ៤៨០លានអឺរ៉ូ ឬប្រមាណ៥៥៨លានដុល្លារ។ ការបង្កើនការទិញយន្តហោះចម្បាំងរបស់ថៃ ត្រូវគេមើលឃើញថា គឺជាទង្វើគំរាមកំហែងដល់សន្តិសុខកម្ពុជា ខណៈកម្ពុជា និងថៃ កំពុងប្រឈមមុខដាក់គ្នារឿងជម្លោះព្រំដែន៕
សភាកូរ៉េខាងត្បូង បានបោះឆ្នោតអនុម័តនៅថ្ងៃទី២៧សីហានេះ នូវច្បាប់ថ្មីមួយ ដើម្បីហាមឃាត់ការប្រើប្រាស់ទូរស័ព្ទទំនើប ស្មាតហ្វូន នៅក្នុងថ្នាក់រៀន។ កូរ៉េខាងត្បូង គឺជាប្រទេសទី៣ហើយ បន្ទាប់ពី អូស្ត្រាលី និងហូឡង់ ដែលមានច្បាប់ហាមឃាត់ការប្រើទូរស័ព្ទ ក្នុងថ្នាក់រៀន ដើម្បីរារាំងកុំឲ្យសិស្សានុសិស្ស ត្រូវបំពុលដោយបណ្តាញសង្គម។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ ដោយមានបេក្ខជនចូលរួមប្រឡងប្រមាណជិត ១៥ម៉ឺននាក់នៅទូទាំងប្រទេស។ ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ដំណើរការនៃការប្រឡងនៅព្រឹកថ្ងៃទីមួយប្រព្រឹត្តទៅដោយរលូន និងមានរបៀបរៀបរយ។ ប៉ុន្តែបេក្ខជនប្រមាណជិត ២ពាន់នាក់បានអវត្តមាន ខណៈបេក្ខជនមួយចំនួនផ្សេងទៀត បានប្រឈមនឹងបញ្ហាសុខភាពអំឡុងពេលដំណើរការសំណេរ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតឆ្លើយតបមកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ទាក់ទងទៅនឹងលោក ហ៊ុន ម៉ាណែត បានស្នើបេក្ខភាពលោក ដូណាល់ ត្រាំ ជាអ្នកទទួលពានរង្វាន់ណូបែលសន្តិភាព។ ក្នុងលិខិតឆ្លើយតប លោក ដូណាល់ ត្រាំ បានចាត់ទុកថា លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលគិតគូពីតម្លៃនៃមនុស្សជាតិ និងសន្តិភាព។ ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត កាលពីដើមខែសីហា បានដាក់លិខិតគាំទ្របេក្ខភាពលោក ដូណាល់ ត្រាំ ជាអ្នកទទួលពានណូបែលសន្តិភាព បន្ទាប់ពីលោកបានជួយសម្របសម្រួលដល់ការឈានទៅរកបទឈប់បាញ់រវាងកម្ពុជា និងថៃ។