Cambodia



Nicaraguan parliament voices support for Xi’s global governance initiative

Nicaragua highly values such fundamental principles of the global governance initiative as «sovereign equality of states, respect for international law, multilateralism, human-oriented approaches, and the need for concrete measures to ensure joint devel

សហភាពអឺរ៉ុប អំពាវនាវឱ្យកម្ពុជា-ថៃ អនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព

សហភាពអឺរ៉ុបទទូចឱ្យកម្ពុជា និងថៃ មានកិច្ចខិតខំប្រកបដោយនិរន្តរភាពក្នុងការអនុវត្តបទឈប់បាញ់

សហភាពអឺរ៉ុប អំពាវនាវឱ្យកម្ពុជា-ថៃ អនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព

សហភាពអឺរ៉ុបទទូចឱ្យកម្ពុជា និងថៃ មានកិច្ចខិតខំប្រកបដោយនិរន្តរភាពក្នុងការអនុវត្តបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ ២០២៥នៅប្រទេសម៉ាឡេស៊ី។ ភាគីទាំងពីរក៏ត្រូវគោរពតាមច្បាប់អន្តរជាតិ និងបញ្ចៀសសកម្មភាពណាមួយដែលបង្កឱ្យមានភាពតានតឹងរវាងគ្នា។ នេះជាការលើកឡើងរបស់ អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោកស្រី Anitta Hipper។ អ្នកវិភាគយល់ថា ការអំពាវនាវរបស់សហភាពអឺរ៉ុបយ៉ាងដូចនេះ ស្តែងឱ្យឃើញពីភាពផុយស្រួយនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ព្រោះការអនុវត្តបទឈប់បាញ់នេះប្រៀបដូចជាការពន្យារពេលនៃការកើតឡើងសង្គ្រាមម្តងទៀត ដោយសារភាគីទាំង២មានជំហរផ្ទុយគ្នាក្នុងការដោះស្រាយជម្លោះព្រំដែន។

អ្នកជំនាញរកឃើញការបំពានអធិបតេយ្យកម្ពុជារាប់រយកន្លែងក្នុង Google Maps

នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា​នេះ ​ក្រុម​ការ​ងារ ​Cambodia Local Guides ​បាន​បញ្ចេញ​របាយ​ការណ៍​មួយ​ដោយ​បាន​កត់​

អ្នកជំនាញរកឃើញការបំពានអធិបតេយ្យកម្ពុជារាប់រយកន្លែងក្នុង Google Maps

នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា​នេះ ​ក្រុម​ការ​ងារ ​Cambodia Local Guides ​បាន​បញ្ចេញ​របាយ​ការណ៍​មួយ​ដោយ​បាន​កត់​ត្រា​ពី​ការ​យា​យី​ជា​ប្រព័ន្ធ​ដែល​កំណត់​គោល​ដៅ​លើ​ប្រ​ទេស​កម្ពុជា ​តាម​រយៈ​ការ​កែ​ប្រែទី​តាំង​នៅលើ​ Google​ Maps​។ ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ស្រុក ​និង​ការ​វិភាគ​បច្ចេក​ទេស ​បាន​រក​ឃើញ​ថា​ មាន​ការ​បំ​ពាន​យ៉ាង​ទូ​លំ​ទូ​លាយ​ដែល​ប៉ះ​ពាល់​ «​អធិប​តេយ្យភាព​ឌីជីថល​ កេរ្ត៍​ឈ្មោះ​ទេសចរណ៍ ​និង​សុវត្ថិ​ភាព​សហគមន៍»​ របស់​កម្ពុជា​។

សេវាកម្មថែទាំមនុស្សចាស់កាន់តែពេញនិយម ពេលយុវជនរវល់ការងារ

ចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលមើលឃើញតម្រូវការ និងភាពចាំបាច់នៅក្នុងសង្គមពាក់ព័ន្ធនឹងការថែទ

សេវាកម្មថែទាំមនុស្សចាស់កាន់តែពេញនិយម ពេលយុវជនរវល់ការងារ

ចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលមើលឃើញតម្រូវការ និងភាពចាំបាច់នៅក្នុងសង្គមពាក់ព័ន្ធនឹងការថែទាំសុខភាពមនុស្សចាស់ជរា លោកស្រីឌីផន ភិរម្យ ដែលធ្លាប់ជាគិលានុបដ្ឋាយិកាដ៏ចំណានម្នាក់ បានសម្រេចចិត្តបើកអាជីវកម្មថ្មីដំបូងគេមួយនៅកម្ពុជា គឺសេវាថែទាំសុខភាពចល័ត ដែលមានឈ្មោះថាMUCH Mobile Health Care។ លោកស្រីឌីផន ភិរម្យ បានលើកឡើងថាបច្ចុប្បន្នសេវាថែទាំសុខភាពមនុស្សចាស់កាន់តែទទួលបានការចាប់អារម្មណ៍ ដោយសារយុវជនមានភាពមមាញឹកខ្លាំងនៅក្នុងការងាររបស់ខ្លួន។

នាយករដ្ឋមន្ត្រីថ្មីថៃ ប្រកាស​មិនព្យាបាទសងសឹក​គ្រួសារ​ លោក ថាក់ស៊ីន

នៅថៃ ក្រោយទទួលការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសភា ក្នុងសំឡេងគាំទ្រ ៣១១សំឡេង លើ ៤៩២អសនៈ ប្

នាយករដ្ឋមន្ត្រីថ្មីថៃ ប្រកាស​មិនព្យាបាទសងសឹក​គ្រួសារ​ លោក ថាក់ស៊ីន

នៅថៃ ក្រោយទទួលការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសភា ក្នុងសំឡេងគាំទ្រ ៣១១សំឡេង លើ ៤៩២អសនៈ ប្រធានគណបក្សភូមិចៃថៃ លោក អនុធិន ឆានវីរៈគូន បានក្លាយជានាយករដ្ឋមន្ត្រីថៃ ទី៣២ ជាផ្លូវការ កាលពីថ្ងៃ​សុក្រ ទី៥ កញ្ញា។ ​ នាយករដ្ឋមន្ត្រីថៃថ្មី បាន​ប្រកាស​ផ្សះផ្សាជាតិ ដោយ​មិនសងសឹកព្យាបាទក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន។ មិនតែប៉ុណ្ណោះ ​​នាយករដ្ឋមន្ត្រីថៃថ្មី​ រូបនេះ បាន​បញ្ជាក់​ការ​សន្យាថា​ នឹង​អនុវត្ត​តាម​លក្ខខណ្ឌ​ទាំង​អស់​នៃកិច្ចព្រមព្រៀង​ជាមួយ​គណ​បក្ស​ប្រាឆាឈុន ដែល​ជាបក្សប្រឆាំងធំជាងគេនៅ​ថៃ​។ ​

លោក ដូណាល់ ត្រាំ បោះដៃផ្សះផ្សាជាមួយលោក ណារិនដ្រា ម៉ូឌី

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅសេតវិមាន នាថ្ងៃសុក្រ ទី៥ កញ្ញា ថា លោកនិង នាយករដ្

លោក ដូណាល់ ត្រាំ បោះដៃផ្សះផ្សាជាមួយលោក ណារិនដ្រា ម៉ូឌី

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅសេតវិមាន នាថ្ងៃសុក្រ ទី៥ កញ្ញា ថា លោកនិង នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅតែជាមិត្តភ័ក្តិនឹងគ្នា បើទោះបីជាប្រទេសទាំងពីរ កំពុងប្រឈមមុខតានតឹងដាក់គ្នា ក្នុងទំនាក់ទំនងពាណិជ្ជកម្ម។ រីឯ លោកម៉ូឌីក៏បានបង្ហាញពីអារម្មណ៍ដូចគ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកត្រាំ ដែលបានគិតគូរពីទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងញូដែលី។

អាជ្ញាធររម្លឹកជាថ្មីឲ្យបញ្ឈប់ការរក្សាទុកឯកសារផ្ទាល់ខ្លួនដើម្បីធានាប្រាក់កម្ចី

អា​ជ្ញា​ធរ​ជំ​នាញ​ពាក់​ព័ន្ធ​បាន​ចេញ​សេច​ក្តី​ព្រ​មាន​មួយ​នៅ​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ

អាជ្ញាធររម្លឹកជាថ្មីឲ្យបញ្ឈប់ការរក្សាទុកឯកសារផ្ទាល់ខ្លួនដើម្បីធានាប្រាក់កម្ចី

អា​ជ្ញា​ធរ​ជំ​នាញ​ពាក់​ព័ន្ធ​បាន​ចេញ​សេច​ក្តី​ព្រ​មាន​មួយ​នៅ​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ដោយ​ប្រាប់​ឲ្យ​នីតិបុគ្គល​ ឬ​រូប​វន្ត​បុគ្គល​បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្ម​ភាព​រក្សា​ទុក​អត្ត​សញ្ញាណ​ប័ណ្ណ ​សៀវ​ភៅ​ស្នាក់​នៅ​ ប័ណ្ណ​សម​ធម៌​(ប័ណ្ណក្រីក្រ) ​និង​ប័ណ្ណ​សមា​ជិក​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​(ប.ស.ស) ​សម្រាប់​ការ​ធានា​លើ​ប្រាក់​កម្ចី​។​ នេះ​ជា​ការ​ក្រើន​រម្លឹក​ជា​ថ្មី​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ ​រវាង​ក្រ​សួង​មហា​ផ្ទៃ ​ធនា​គារ​ជាតិ​នៃ​កម្ពុជា ​និង​អា​ជ្ញា​ធរ​សេវា​ហិរញ្ញ​វត្ថុ​មិន​មែន​ធនា​គារ​។

WHO-OMS ចុះបញ្ជី​​ឱសថថ្មី​ មានប្រសិទ្ធភាព​​ព្យាបាលជម្ងឺ​ទឹកនោម​ផ្អែមផង​និង​ជំងឺ​​ធាត់​​ចុកខ្លាញ់ផង

ថ្ងៃទី ៥កញ្ញា​ អង្គការសុខភាពពិភពលោក បានសម្រេច​ចុះបញ្ជីនូវម៉ូឡេគុលឱសថថ្មី ចំនួន​៤មុខ ទៅក្ន

WHO-OMS ចុះបញ្ជី​​ឱសថថ្មី​ មានប្រសិទ្ធភាព​​ព្យាបាលជម្ងឺ​ទឹកនោម​ផ្អែមផង​និង​ជំងឺ​​ធាត់​​ចុកខ្លាញ់ផង

ថ្ងៃទី ៥កញ្ញា​ អង្គការសុខភាពពិភពលោក បានសម្រេច​ចុះបញ្ជីនូវម៉ូឡេគុលឱសថថ្មី ចំនួន​៤មុខ ទៅក្នុងបញ្ជីឱសថសំខាន់​ៗ​។ ផ្អែកតាមការសិក្សាស្រាវជ្រាវ ម៉ូឡេគុល​ទាំង​៤មុខនេះ មិនត្រឹមតែ​​មានប្រសិទ្ធភាពល្អ ក្នុងការព្យាបាល​ទាំងជម្ងឺទឹកនោមផ្អែមនោះទេ តែអាចមានប្រសិទ្ធភាព​ព្យាបាលជម្ងឺធាត់ចុកខ្លាញ់ថែមទៀតផង​។ ទន្ទឹមគ្នានេះ អង្គការសុខភាពពិភពលោក បានអំពាវនាវឲ្យ​មន្ទីពិសោធន៍​ឱសថម្ចាស់​អាជ្ញាបណ្ណ ត្រូវតែបើកផ្លូវ ​ផ្តល់សិទ្ធិ​​ផលិត​ឱសថទាំងនេះ ទៅកាន់សហគ្រាស​ផលិតឱសថតាមប្រទេសកំពុងអភិវឌ្ឍន៍​ ដើម្បី​ធ្វើ​ឲ្យ​​ឱសថនេះ មានតម្លៃថោក​​ ជួយព្យាបាល​មនុស្ស​នៅតាមប្រទេសក្រីក្រ​។

រដ្ឋមន្ត្រីសេដ្ឋកិច្ចស្វ៊ីស​ ទៅវ៉ាស៊ីនតោន​ ដើម្បីច​រចា​បញ្ចុះ​​អត្រា​ពន្ធគយ

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ស្វ៊ីស ត្រូវ​ជជែក​ចរចា ជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក

រដ្ឋមន្ត្រីសេដ្ឋកិច្ចស្វ៊ីស​ ទៅវ៉ាស៊ីនតោន​ ដើម្បីច​រចា​បញ្ចុះ​​អត្រា​ពន្ធគយ

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ស្វ៊ីស ត្រូវ​ជជែក​ចរចា ជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ នៅ​ថ្ងៃសុក្រ ​ទី​៥កញ្ញា។ នេះបើតា​ម​ការបញ្ជាក់​របស់​ ក្រុមប្រឹក្សា​សហព័ន្ធស្វ៊ីស។ កម្មវត្ថុ​នៃកិច្ច​ពិភាក្សា​ គ្មាន​អ្វីផ្សេង​ ​ក្រៅពី​ចង់​ស្នើ​ឲ្យ​អាមេរិក​បញ្ចុះ​រនាំងពន្ធគយ ដែល​ស្វ៊ីស​យល់ថា ខ្ពស់​ខ្លាំងពេក។ ពោល​អាមេរិក​ដាក់អត្រា​ពន្ធគយ​ ចំនួន​ ៣៩%​ ចំពោះ​ទំនិញ​ស្វ៊ីស។​​

សភាថៃបោះឆ្នោតតែងតាំង​លោក ​អនុធិន ឆានវីរៈគូន ​ជា​នាយករដ្ឋមន្ត្រី

ដូចការគ្រោងទុក សភាថៃបានបើកសម័យប្រជុំនៅថ្ងៃសុក្រទី​៥កញ្ញា​​ ដើម្បី​បោះឆ្នោតជ្រើសរើសនាយករ

សភាថៃបោះឆ្នោតតែងតាំង​លោក ​អនុធិន ឆានវីរៈគូន ​ជា​នាយករដ្ឋមន្ត្រី

ដូចការគ្រោងទុក សភាថៃបានបើកសម័យប្រជុំនៅថ្ងៃសុក្រទី​៥កញ្ញា​​ ដើម្បី​បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី​។ គឺលោក​ អនុធិន​ ឆានវីរៈគូន ប្រធានគណបក្ស​ភូមិចៃថៃ ដែលបានទទួលសំឡេងឆ្នោត​គ្រប់គ្រាន់ ក្លាយជានាយករដ្ឋមន្ត្រី​ និងចាប់ផ្តើម​បង្កើតរដ្ឋាភិបាល​។ លទ្ធផលដែលបានបង្ហាញអំពីបរាជ័យ​របស់គណបក្សភឿថៃ របស់​លោកស្រីផែថងថាន​។ ប៉ុន្មានម៉ោងមុន​សភាបោះឆ្នោត លោកថាក់ស៊ីន ស្ថាបនិកគណបក្សភឿថៃ បានធ្វើដំណើរតាមយន្តហោះចាកចេញពីប្រទេសភ្លាមៗផងដែរ​។

អូស្ត្រាលីហាមពលរដ្ឋខ្លួនធ្វើដំណើរទៅខេត្ត៣ ដែលមានចម្ងាយ ៥០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារទេសចរណ៍ Smartraveller បានកែសម្រួល និងបង្រួមតំបន់ដែលប្រឈមបញ្

អូស្ត្រាលីហាមពលរដ្ឋខ្លួនធ្វើដំណើរទៅខេត្ត៣ ដែលមានចម្ងាយ ៥០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារទេសចរណ៍ Smartraveller បានកែសម្រួល និងបង្រួមតំបន់ដែលប្រឈមបញ្ហាគ្រោះថ្នាក់ដល់ភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវទេសចរជនជាតិអូស្ត្រាលី ដែលធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា។ ក្នុងសេចក្តីណែនាំទើបកែសម្រួលថ្មីចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ទីភ្នាក់ងារទេសចរណ៍របស់រដ្ឋាភិបាលអូស្ត្រាលីបានបែងចែកទីតាំង និងភូមិសាស្ត្រក្នុងប្រទេសកម្ពុជាជា ៣តំបន់ សម្រាប់ឱ្យភ្ញៀវទេសចរពិចារណាមុនធ្វើដំណើរកម្សាន្ត តែហាមដាច់ខាត ការធ្វើដំណើរទៅតំបន់ ដែលមានចម្ងាយ ៥០គីឡូម៉ែត្រពីព្រំដែនរវាងកម្ពុជា-ថៃ។

តើកម្ពុជាគួរមានយន្តការអ្វីខ្លះដើម្បីបង្អាក់ស៊ុយអែតកុំឲ្យលក់យន្តហោះចម្បាំងឲ្យថៃ?

ពលរដ្ឋ​ខ្មែរ​បាន​បញ្ចេញ​ប្រតិកម្ម​ហួស​ចិត្ត​ជា​បន្ត​បន្ទាប់​ តាំង​ពី​ថៃ​ប្រកាស​ទិញ​យន្ត

តើកម្ពុជាគួរមានយន្តការអ្វីខ្លះដើម្បីបង្អាក់ស៊ុយអែតកុំឲ្យលក់យន្តហោះចម្បាំងឲ្យថៃ?

ពលរដ្ឋ​ខ្មែរ​បាន​បញ្ចេញ​ប្រតិកម្ម​ហួស​ចិត្ត​ជា​បន្ត​បន្ទាប់​ តាំង​ពី​ថៃ​ប្រកាស​ទិញ​យន្ត​ហោះ​ចម្បាំង​ ៤​គ្រឿង​បន្ថែម​ទៀត​ពី​ប្រទេស​ស៊ុយ​អែត​កាល​ពី​ចុង​ខែ​សីហា ​ឆ្នាំ​២០២៥​។​ ប្រតិកម្ម​ហួស​ចិត្ត​ ព្រោះ​ស៊ុយ​អែត​ដែល​ធ្លាប់​ជា​អ្នក​ផ្តល់​ជំនួយ​ផ្នែក​សិទ្ធិ​មនុស្ស​មក​កម្ពុជា​បែរ​ជា​ងាក​ទៅ​ចុះកិច្ច​ព្រម​ព្រៀង​លក់​យន្ត​ហោះ ​Gripen​ ទៅឲ្យ​ថៃ​ដើម្បី​ធ្វើ​សង្រ្គាម​ប្រឆាំង​កម្ពុជា​ទៅ​វិញ​។​ គួរ​រម្លឹក​ថា​ ថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ ​Gripen​ របស់​ស៊ុយ​អែត​នេះក្នុង​ការ​វាយ​ប្រហារ​កម្ពុជា​ចំនួន​ ​៥ថ្ងៃ​នៅ​តាម​ព្រំ​ដែន​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ។​ តើ​កម្ពុជា​គួរ​មាន​យន្ត​ការ​អ្វី​ខ្លះ​ដើម្បី​បង្អាក់​ស៊ុយ​អែត​កុំ​ឲ្យ​លក់​យន្ត​ហោះ​ចម្បាំង​ទៅ​ឲ្យ​ប្រទេស​ថៃ​?

ប្រមុខរដ្ឋ​រុស្ស៊ី​ គំរាម​វាយកម្ទេច​​កម្លាំងទ័ព​បរទេស​ដែលជួយ​ការពារ​សន្តិសុខអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ​គំរាម​វាយប្រហារ​ទៅលើ​កងទ័ព​បស្ចិមលោក​ដែល​ដាក់​ព

ប្រមុខរដ្ឋ​រុស្ស៊ី​ គំរាម​វាយកម្ទេច​​កម្លាំងទ័ព​បរទេស​ដែលជួយ​ការពារ​សន្តិសុខអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ​គំរាម​វាយប្រហារ​ទៅលើ​កងទ័ព​បស្ចិមលោក​ដែល​ដាក់​ពង្រាយ​នៅអ៊ុយក្រែន​។ ការប្រកាស​គំរាម​នេះ​ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី ​ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាសថា​នឹង​បញ្ជូន​កងទ័ព​អឺរ៉ុប ​២៦ប្រទេស ទៅ​​ជួយការពារសន្តិសុខអ៊ុយក្រែន នៅពេល​ខាងមុខ​។

រឿង ផ្ទះត្រើយស្ទឹងម្ខាង​របស់​ហង្ស ខ្មៅ​ បង្កប់ដោយ​រឿងប្រវត្តិសាស្រ្ត សៀមឈ្លានពាន កាត់យកដីខ្មែរ

នៅក្នុងបទយកការណ៍សហគមន៍ខ្មែរនៅប្រទេសបារាំង​នៅថ្ងៃសុក្រទី​៥ កញ្ញា ឈាង​បុប្ផា​ ណែនាំលោកអ្នក

រឿង ផ្ទះត្រើយស្ទឹងម្ខាង​របស់​ហង្ស ខ្មៅ​ បង្កប់ដោយ​រឿងប្រវត្តិសាស្រ្ត សៀមឈ្លានពាន កាត់យកដីខ្មែរ

នៅក្នុងបទយកការណ៍សហគមន៍ខ្មែរនៅប្រទេសបារាំង​នៅថ្ងៃសុក្រទី​៥ កញ្ញា ឈាង​បុប្ផា​ ណែនាំលោកអ្នកនាង​ឲ្យបាន​ស្គាល់ម្ចាស់​អ្នកនិពន្ធរឿងប្រលោមលោក​ ផ្ទះត្រើយស្ទឹងម្ខាង។ ផ្ទះត្រើយស្ទឹងម្ខាង ជា​ស្នាដៃនិពន្ធប្រលោមលោក​លើកដំបូង​គេ​របស់​ហង្ស ខ្មៅ និង​​ត្រូវ​បាន​បោះពុម្ពផ្សាយ​៤លើកមកហើយនៅប្រទេស​កម្ពុជា។ តើ​​ផ្ទះត្រើយស្ទឹងម្ខាងមានសាច់រឿង​យ៉ាងដូចម្តេចខ្លះ និង​ថា តើ​អ្នកនិពន្ធ​ហង្សខ្មៅ​ជាអ្នកណា?

តើកម្ពុជាពិតជាបានធ្វើការងារការទូតសកម្ម ឬយ៉ាងណានៅក្នុងជម្លោះកម្ពុជា-ថៃ?

ចាប់តាំងពីកងទ័ពកម្ពុជា និងកងទ័ពថៃបានផ្ទុះអាវុធដាក់គ្នាអស់រយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្

តើកម្ពុជាពិតជាបានធ្វើការងារការទូតសកម្ម ឬយ៉ាងណានៅក្នុងជម្លោះកម្ពុជា-ថៃ?

ចាប់តាំងពីកងទ័ពកម្ពុជា និងកងទ័ពថៃបានផ្ទុះអាវុធដាក់គ្នាអស់រយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ កម្ពុជាហាក់បានបង្ហាញពីសកម្មភាពការទូតមមាញឹកជាងសព្វមួយដង។ ក្រោយការជំរុញពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកឲ្យមានការចរចា ដើម្បីទទួលបានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាមានឱកាសធ្វើការងារការទូតយ៉ាងពេញដៃពេញជើង ស្របពេលដែលថៃកំពុងប្រឈមនឹងនយោបាយផ្ទៃក្នុងមកទល់បច្ចុប្បន្ន។

ធូបខ្មែរមានទីផ្សារល្អ តែកំពុងប្រឈមនឹងការបាត់បង់អ្នកបន្តវេន

ធូបជារបស់ម្យ៉ាងដែលពលរដ្ឋខ្មែរនិយមប្រើសម្រាប់ធ្វើពិធីបួងសួងតាមបែបសាសនា។ ស្ត្រីវ័យចំណាស់

ធូបខ្មែរមានទីផ្សារល្អ តែកំពុងប្រឈមនឹងការបាត់បង់អ្នកបន្តវេន

ធូបជារបស់ម្យ៉ាងដែលពលរដ្ឋខ្មែរនិយមប្រើសម្រាប់ធ្វើពិធីបួងសួងតាមបែបសាសនា។ ស្ត្រីវ័យចំណាស់ប្រកបរបរធ្វើសរសៃធូកក្នុងស្រុកអង្គរធំ ខេត្តសៀមរាបបានប្រាប់ថា ធូបខ្មែរមានទីផ្សារល្អ ទោះបីលក់បានក្នុងតម្លៃទាបក៏ដោយ។ ជាមួយគ្នានេះ ពួកគាត់ក៏បារម្ភពីការប្រឈមបាត់បង់របរមួយនេះ ដោយសារតែខ្វះអ្នកបន្តវេន និងវត្ថុធាតុដើម។

លោក ជី សុផាត៖ មានទីតាំងមិនប្រក្រតីជាង៥០០កន្លែងដៅលើផែនទី Google អំឡុងជម្លោះព្រំដែនខ្មែរ-ថៃ

មានទីតាំងមិនប្រក្រតីចំនួន ៥៦៨កន្លែងបានដៅលើផែនទី Google ជុំវិញភូមិសាស្ត្រប្រទេសកម្ពុជាក្នុងអំ

លោក ជី សុផាត៖ មានទីតាំងមិនប្រក្រតីជាង៥០០កន្លែងដៅលើផែនទី Google អំឡុងជម្លោះព្រំដែនខ្មែរ-ថៃ

មានទីតាំងមិនប្រក្រតីចំនួន ៥៦៨កន្លែងបានដៅលើផែនទី Google ជុំវិញភូមិសាស្ត្រប្រទេសកម្ពុជាក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការរកឃើញរបស់ក្រុមសហគមន៍ Cambodia Local Guides ដែលជួយពិនិត្យមើលភាពមិនប្រក្រតីនៅលើផែនទី Google។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ជី សុផាត ក្រុមការងារ Cambodia Local Guides បានឲ្យដឹងថា ទីតាំងមិនប្រក្រតីជាង ៥០០កន្លែងបានដៅលើផែនទី Google  ដោយប្រើពាក្យអសុរស ជុំវិញ ១៨រាជធានី-ខេត្តនៃប្រទេសកម្ពុជា និងថា វាបានបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា ពិសេសអាចប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ ក្នុងន័យនេះ លោក និងក្រុមការងារនឹងរៀបចំរបាយការណ៍លម្អិតមួយទៅឲ្យក្រុមហ៊ុនផែនទី Google ពិនិត្យ និងដោះស្រាយ។

ក្រុមបញ្ញាវន្តខ្មែរស្នើស៊ុយអ៊ែតផ្អាកលក់អាវុធឱ្យថៃ ខណៈវិវាទព្រំដែននៅមិនទាន់ដោះស្រាយ

ក្រុមបញ្ញាវន្តខ្មែរដែលមានតំណាងឈ្មោះ លោក មូន ពេជ្រ បានស្នើឲ្យសភាស៊ុយអ៊ែតពិចារណាឡើងវិញនូវផែ

ក្រុមបញ្ញាវន្តខ្មែរស្នើស៊ុយអ៊ែតផ្អាកលក់អាវុធឱ្យថៃ ខណៈវិវាទព្រំដែននៅមិនទាន់ដោះស្រាយ

ក្រុមបញ្ញាវន្តខ្មែរដែលមានតំណាងឈ្មោះ លោក មូន ពេជ្រ បានស្នើឲ្យសភាស៊ុយអ៊ែតពិចារណាឡើងវិញនូវផែនការផ្សេងៗក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសថៃ រួមទាំងការលក់យន្តហោះចម្បាំង Gripen។ ចំពោះក្រុមបញ្ញាវន្តខ្មែរ ខណៈជម្លោះព្រំដែនកម្ពុជា-ថៃនៅតែមិនទាន់បានដោះស្រាយ ការចុះកិច្ចសហប្រតិបត្តិការយោធារបស់ស៊ុយអែតជាមួយប្រទេសថៃ គឺមិនស៊ីសង្វាក់គ្នា និងនាំឲ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់ស៊ុយអែតចំពោះសន្តិភាព និងសិទ្ធិមនុស្ស។

ប្រធានាធិបតីចិន និងរុស្ស៊ី ជជែក​គ្នា​អំពី​«ជីវិតអមតៈ»

ប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង និង ប្រមុខរដ្ឋ​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជជែក​គ្នា​អំពី​ការ​

ប្រធានាធិបតីចិន និងរុស្ស៊ី ជជែក​គ្នា​អំពី​«ជីវិតអមតៈ»

ប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង និង ប្រមុខរដ្ឋ​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជជែក​គ្នា​អំពី​ការ​រស់​នៅ​អាយុវែង​ និង​មាន«​ជីវិត​អមតៈ» ​ក្នុង​ឱកាសពិធី​ដង្ហែក្បួនកងទ័ពដ៏ធំសម្បើម នៅរដ្ឋធានីប៉េកាំង ថ្ងៃទី​៣ កញ្ញា​ កន្លងទៅ​​​។​ ការនិយាយគ្នា​អំពី​រឿង«រស់​នៅបានយូរអង្វែង»​នេះ នាំឲ្យ​បណ្តាញ​សារព័ត៌មាន​បស្ចិម​ចាប់អារម្មណ៍​យកទៅចុះផ្សាយ និង​ចោទសួរ​ទៅ​ចៅហ្វាយ​វិមាន​ក្រេមឡាំង ហើយ​លោកពូទីន ក៏​បញ្ជាក់ក្នុង​សន្និសីទកាសែត ថា នៅពេលនោះ មេដឹកនាំទាំង​ពីរ ពិតជា​បាននិយាយ​អំពី«​ជីវិតអមតៈ»មែន​។​

ក្រសួងសុខាភិបាលរកឃើញផលិតផល ៣មុខរបស់ LOVE RIYA មានផ្ទុកសារធាតុគ្រោះថ្នាក់

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ថា ក្រុមការងារមន្ទីរពិសោធន៍បានរកឃើញផល

ក្រសួងសុខាភិបាលរកឃើញផលិតផល ៣មុខរបស់ LOVE RIYA មានផ្ទុកសារធាតុគ្រោះថ្នាក់

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ថា ក្រុមការងារមន្ទីរពិសោធន៍បានរកឃើញផលិតផលបំប៉នសុខភាព និងផលិតផលគ្រឿងសម្អាងចំនួន ៣មុខរបស់អ្នកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya មានផ្ទុកសារធាតុគ្រោះថ្នាក់។ ការលើកឡើងរបស់ក្រសួងសុខាភិបាលដូច្នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញរបស់ក្រសួងយកសំណាកផលិតផលបំប៉នសុខភាពចំនួន ២មុខ និងផលិតផលគ្រឿងសម្អាងចំនួន ១២មុខរបស់អ្នកស្រី ឆេង ស្រីរ័ត្ន ទៅវិភាគគុណភាព។

ថៃ៖ សំណើសុំរំលាយសភាពីបក្សភឿថៃ ត្រូវ​​ក្រុមប្រឹក្សាព្រះមហាក្សត្របដិសេធមិនទទួល

វិបត្តិនយោបាយ​ថៃ នៅតែបន្តជាប់គាំង។ កាលពីថ្ងៃពុធទី​៣កញ្ញា​ គណបក្សភឿថៃ បានប្រកាសនីតិវិធីរំល

ថៃ៖ សំណើសុំរំលាយសភាពីបក្សភឿថៃ ត្រូវ​​ក្រុមប្រឹក្សាព្រះមហាក្សត្របដិសេធមិនទទួល

វិបត្តិនយោបាយ​ថៃ នៅតែបន្តជាប់គាំង។ កាលពីថ្ងៃពុធទី​៣កញ្ញា​ គណបក្សភឿថៃ បានប្រកាសនីតិវិធីរំលាយសភា បន្ទាប់ពីលោក អនុធិន ឆានវីរៈគូន ប្រធានគណបក្ស​ភូមិចៃថៃ ត្រូវបាន​គណបក្សប្រាឆាឈុន​សម្រេចគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី​។ ក៏ប៉ុន្តែ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ទី៤កញ្ញា ក្រុមប្រឹក្សា​ព្រះមហាក្សត្រថៃ បានបដិសេធ មិនទទួល​យក​​សំណើសុំ​រំលាយ​សភា​របស់ភឿថៃទេ ដោយលើកឡើងថាមាន​បញ្ហាគតិយុត្តិ​។

លោក ស៊ិន ចាន់សេរីវត្ថា៖ ព្រលានយន្តហោះថ្មីនឹងបើកប្រតិបត្តិការហោះហើរដូចបានគ្រោងទុក

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវបានដាក់បម្រាមមិនឱ្យមានការបង្ហោះដ្រូន ឬប៉េងប៉

លោក ស៊ិន ចាន់សេរីវត្ថា៖ ព្រលានយន្តហោះថ្មីនឹងបើកប្រតិបត្តិការហោះហើរដូចបានគ្រោងទុក

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវបានដាក់បម្រាមមិនឱ្យមានការបង្ហោះដ្រូន ឬប៉េងប៉ោងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ដោយពន្យល់ហេតុផលថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងធ្វើតេស្តសាកល្បងការហោះហើរពេញលេញ មុននឹងព្រលានយន្តហោះខ្នាតធំលំដាប់ 4F របស់កម្ពុជាមួយនេះនឹងបើកប្រតិបត្តិការហោះហើរជាផ្លូវការនៅថ្ងៃទី៩ កញ្ញា។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ ខែកញ្ញានេះ លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ការធ្វើតេស្តសាកល្បងការហោះហើរពេញលេញ ការត្រួតពិនិត្យឧបករណ៍ឃ្លាំមើលដែនអាកាស និង ផ្លូវចុះចត គឺទទួលបានជោគជ័យជាបន្តបន្ទាប់។ តាមលោក ស៊ិន ចាន់សេរីវត្ថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាសមិទ្ធិផលដ៏សំខាន់នៃភាពរីកចម្រើនក្នុងវិស័យអាកាសចរណ៍កម្ពុជា។

បស្ចិមលោក​បង្កើតសម្ព័ន្ធស្ម័គ្រចិត្តជួយការពារ​សន្តិសុខ​អ៊ុយក្រែន

បារាំង​និង​អង់គ្លេស ធ្វើ​ជា​សហប្រធាន​នៃកិច្ចប្រជុំកំពូល​មេដឹកនាំលោកខាងលិច ប្រមាណ​ ៣០ប្រទ

បស្ចិមលោក​បង្កើតសម្ព័ន្ធស្ម័គ្រចិត្តជួយការពារ​សន្តិសុខ​អ៊ុយក្រែន

បារាំង​និង​អង់គ្លេស ធ្វើ​ជា​សហប្រធាន​នៃកិច្ចប្រជុំកំពូល​មេដឹកនាំលោកខាងលិច ប្រមាណ​ ៣០ប្រទេស​ ដើម្បី​​រកដំណោះស្រាយ​ជួយ​អ៊ុយក្រែន ដោយបាន​ស្នើឲ្យ​បង្កើត​«សម្ព័ន្ធស្ម័គ្រចិត្ត​ជួយការពារសន្តិសុខ​អ៊ុយក្រែន​» ​។ ក្នុងន័យនេះ បារាំង​ អង់គ្លេស និងបែលហ្ស៊ិក ក៏​បាន​លើកសំណើ​ឲ្យ​បញ្ចូន​កងទ័ពរបស់​បស្ចិមលោក​ ឲ្យ​ទៅ​យាម​កាម«ឃ្លាំមើល​សន្តិភាព»នៅលើទឹកដីអ៊ុយក្រែន នៅពេល​ដែល​​រុស្ស៊ី​និង​អ៊ុយក្រែន​សម្រេច​ធ្វើបទ​ឈប់បាញ់​។​ ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់​ ត្រាំ នឹងចូលរួម​កិច្ចប្រជុំ​នេះ ពីចម្ងាយ។  មុន​កិច្ចប្រជុំ​មួយ​ថ្ងៃ​ លោក ត្រាំ​ បានប្រកាស​ពីក្រុងវ៉ាស៊ីនតោន​ថា នឹង​បង្កើន​កងទ័ព​អាមេរិក​នៅ​ប៉ូឡូញ។ ប៉ូឡូញជាទី​ដែល​នៅកៀក​នឹងសមរភូមិ​អ៊ុយក្រែន-រុស្ស៊ី។​ ​

ភាពចម្រូងចម្រាសនៅភូមិជោគជ័យអាចជាឈ្នាន់នៃការផ្ទុះអាវុធជាថ្មីរវាងកម្ពុជា-ថៃ?

ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងយោធាថៃ និងប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក

ភាពចម្រូងចម្រាសនៅភូមិជោគជ័យអាចជាឈ្នាន់នៃការផ្ទុះអាវុធជាថ្មីរវាងកម្ពុជា-ថៃ?

ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងយោធាថៃ និងប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានកើតឡើងជាថ្មីនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែកញ្ញានេះ។ មូលហេតុនៃការប៉ះទង្គិច គឺដោយសារតែទាហានថៃបានព្យាយាមយកបន្លាលួសមកព័ទ្ធដីចម្ការអំពៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលអាស្រ័យផលនៅទីនោះ។ ការណ៍នេះនាំឱ្យប្រជាពលរដ្ឋខ្មែរស្រាក់ដៃគ្នាបណ្តេញទាហានថៃឲ្យត្រលប់ទៅទីតាំងរបស់ខ្លួនវិញ។ អ្នកឃ្លាំមើលយល់ថា ថៃកំពុងបញ្ឆេះភ្លើងកំហឹងជាមួយភាគីកម្ពុជាដើម្បីឲ្យទាហានកម្ពុជាធ្វើសកម្មភាពតបត រួចចោទប្រកាន់កម្ពុជាថាបានរំលោភបំពានបទឈប់បាញ់។ តើភាពចម្រូងចម្រាសនៅភូមិជោគជ័យអាចឈានទៅផ្ទុះអាវុធជាថ្មីរវាងយោធាខ្មែរ-ថៃដែរ ឬយ៉ាងណា?

ក្នុងឆមាសទី១ឆ្នាំ២០២៥៖ កម្ពុជាសងបំណុលចិនទាំងដើម និងការសរុប ១៤០លានដុល្លារ

រដ្ឋា​ភិបាល​កម្ពុជា​បាន​ទូទាត់​សង​បំណុល​ឱ្យ​ចិន​ចំនួន​ ១១១.៧៥​លាន​ដុល្លារ ​និង​ការ​ប្រាក

ក្នុងឆមាសទី១ឆ្នាំ២០២៥៖ កម្ពុជាសងបំណុលចិនទាំងដើម និងការសរុប ១៤០លានដុល្លារ

រដ្ឋា​ភិបាល​កម្ពុជា​បាន​ទូទាត់​សង​បំណុល​ឱ្យ​ចិន​ចំនួន​ ១១១.៧៥​លាន​ដុល្លារ ​និង​ការ​ប្រាក់​ជិត​ ២៩​លាន​ដុល្លារ ​នៅ​ឆមាស​ទី​១​ ឆ្នាំ​២០២៥​នេះ​។​ នេះ​បើ​តាម​ព្រឹត្តិ​បត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​កម្ពុជា​ ដែល​ចេញ​ផ្សាយ​ថ្មីៗ​នេះ​។​ ក្នុង​ចំណោម​បំណុល​សាធារណៈ​សរុប​ ១២.៦៧​ពាន់​លាន​ដុល្លារ​ បំណុល​ដែល​កម្ពុជា​ជាប់​ជំពាក់​ចិន​មាន​សរុប​ប្រមាណ​ ៤.០៧ ​ពាន់​លាន​ដុល្លារ ​ខណៈ​ប្រទេស​ចិន​ជា​ម្ចាស់​បំណុល​ទ្វេ​ភាគី​ធំ​បំផុត​មួយ​របស់​កម្ពុជា​។

កម្ពុជាប្រាប់ភាគីថៃថាការធ្វើសកម្មភាពណាមួយដោយឯកតោភាគីជាការរំលោភបទឈប់បាញ់

នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៥​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​កម្ពុជា​ បាន​ចេញ​លិខិត

កម្ពុជាប្រាប់ភាគីថៃថាការធ្វើសកម្មភាពណាមួយដោយឯកតោភាគីជាការរំលោភបទឈប់បាញ់

នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៥​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​កម្ពុជា​ បាន​ចេញ​លិខិត​ផ្លូវ​ការ​មួយ​បញ្ជាក់​ប្រាប់​ទៅ​ភាគី​ថៃ​ថា ​ការ​ធ្វើ​សកម្ម​ភាព​ណា​មួយ​ដោយ​ឯក​តោ​ភាគី​គឺ​ជា​ការ​រំ​លោភ​លើ​បទ​ឈប់​បាញ់ ​និង​ជា​ការ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​នានា​ដែល​កម្ពុជា ​និង​ថៃ​បាន​ឯក​ភាព​គ្នា​កន្លង​មក​។​ នេះ​ជា​ការ​ឆ្លើយ​តប​របស់​ភាគី​កម្ពុជា ​បន្ទាប់​ពី​អភិ​បាល​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ជូន​ដំណឹង​មក​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ពីកិច្ច​សហ​ការ​ជម្លៀស​ពល​រដ្ឋ​ខ្មែរ​ចំនួន​ ១៧០​គ្រួសារ​ចេញ​ពី​ភូមិ​សាស្ត្រ ​ក្នុង​ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ ​ខេត្តបន្ទាយ​មាន​ជ័យ​។

ជម្លោះព្រំដែនខ្មែរ-ថៃបង្ខំឲ្យរដ្ឋាភិបាលសម្រេចផ្អាកការរៀបចំពិធីបុណ្យអុំទូកឆ្នាំ ២០២៥

រដ្ឋាភិបាលកម្ពុជា តាមរយៈសារាចរចុះថ្ងៃទី២៧ សីហាបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំ

ជម្លោះព្រំដែនខ្មែរ-ថៃបង្ខំឲ្យរដ្ឋាភិបាលសម្រេចផ្អាកការរៀបចំពិធីបុណ្យអុំទូកឆ្នាំ ២០២៥

រដ្ឋាភិបាលកម្ពុជា តាមរយៈសារាចរចុះថ្ងៃទី២៧ សីហាបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំ២០២៥ ដែលគ្រោងធ្វើនៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកាខាងមុខ។ ការសម្រេចនេះធ្វើឡើងក្រោមហេតុផលសំខាន់ ២ ទី១ គឺកម្ពុជាកំពុងប្រឈមនឹងស្ថានភាពមិនទាន់នឹងនរផ្នែកព្រំដែនជាមួយប្រទេសថៃ និងទី២ គឺលំហូរពលករខ្មែរដែលត្រលប់ពីប្រទេសថៃមករកការងារធ្វើក្នុងស្រុក។

ប្រមុខរដ្ឋាភិបាលស្តីទីថៃ​ប្រកាស​រំលាយ​សភា ក្រោយ​អតីតសម្ព័ន្ធមិត្តគាំទ្រ​បេក្ខជននាយករដ្ឋមន្ត្រីផ្សេង

នៅប្រទេសថៃ លោក ភូមិថាំ វិឆៈយៈឆៃ ​​នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន មកពីគណបក្សភឿថៃ ប្រកាស​ផ្តើមន

ប្រមុខរដ្ឋាភិបាលស្តីទីថៃ​ប្រកាស​រំលាយ​សភា ក្រោយ​អតីតសម្ព័ន្ធមិត្តគាំទ្រ​បេក្ខជននាយករដ្ឋមន្ត្រីផ្សេង

នៅប្រទេសថៃ លោក ភូមិថាំ វិឆៈយៈឆៃ ​​នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន មកពីគណបក្សភឿថៃ ប្រកាស​ផ្តើមនីតិវិធីរំលាយសភា។ ការ​ប្រកាសបោះឆ្នោត​រំលាយ​រដ្ឋសភាយ៉ាងដូច្នេះ ធ្វើឡើង​ក្រោយ​ពី​ ​បក្សប្រឆាំង គឺគណបក្សប្រាឆាឈុន បាន​ងាកទៅគាំទ្រ​បេក្ខជន​​របស់បក្សភូមិចៃថៃ ​សម្រាប់កៅអី​ប្រមុខរដ្ឋាភិបាល​ថ្មី​​​។ បក្សភូមិចៃថៃ ជាអតីតសម្ព័ន្ធមិត្ត​របស់បក្សភឿថៃ តែបានសម្រេច​ដកខ្លួន​ពីរដ្ឋាភិបាល​ចម្រុះ។

ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ហេតុអ្វីកម្ពុជាត្រូវផ្អាកការប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ ២០២៥?

កម្ពុជាបានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូកដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុ

ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ហេតុអ្វីកម្ពុជាត្រូវផ្អាកការប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ ២០២៥?

កម្ពុជាបានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូកដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ តាមសារាចររបស់រដ្ឋាភិបាលកម្ពុជា ការសម្រេចផ្អាកប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះ គឺដោយសារកម្ពុជាជាប់ដៃដោះស្រាយបញ្ហាជូនជនភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។ ការសម្រេចដូចនេះត្រូវបានរដ្ឋាភិបាលចាត់ទុកជាផ្នែកមួយនៃការបន្តអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃដែលសម្រេចបាននៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា ការផ្អាកពិធីបុណ្យអុំទូកក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃជាការគិតគូរត្រឹមត្រូវ។ ទោះជាយ៉ាងណា ការរៀបចំពិធីបុណ្យអុំទូកឆ្នាំ ២០២៥ អាចធ្វើនៅតាមបណ្តាខេត្តនានាដោយផ្អែកតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

លោក​ស៊ី ជីនពីង​ប្រារព្ធពិធីដង្ហែក្បួន​កងទ័ពដ៏ធំ អមដោយ​​វត្តមានពិសេស​នៃមហាមិត្តរុស្ស៊ីនិងកូរ៉េខាងជើង

នៅទីក្រុងប៉េកាំង ថ្ងៃពុធទី​៣កញ្ញា លោក​ប្រធានាធិបតីចិន បាន​ប្រារព្ធពិធី​ដង្ហែក្បួនកងទ័ពដ៏

លោក​ស៊ី ជីនពីង​ប្រារព្ធពិធីដង្ហែក្បួន​កងទ័ពដ៏ធំ អមដោយ​​វត្តមានពិសេស​នៃមហាមិត្តរុស្ស៊ីនិងកូរ៉េខាងជើង

នៅទីក្រុងប៉េកាំង ថ្ងៃពុធទី​៣កញ្ញា លោក​ប្រធានាធិបតីចិន បាន​ប្រារព្ធពិធី​ដង្ហែក្បួនកងទ័ពដ៏ធំសម្បើម ដើម្បីបង្ហាញគ្រឿងសព្វាវុធទំនើបៗ ក៏ដូចជាបញ្ជាក់​ឥទ្ធិពល​របស់ចិន​ក្នុងពិភពលោក។ ក្នុងចំណោម​ភ្ញៀវកិត្តិយស ប្រមុខរដ្ឋនៃបណ្តាប្រទេសដែលចិនអញ្ជើញចូលរួម គឺមាន​លោកពូទីន ប្រធានាធិបតីរុស្ស៊ី និង​លោកគីម ជុងអ៊ុង​ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង ដែលជាសុទ្ធតែជាមហាមិត្តដ៏ធំទាំង​២របស់ចិន​។ ថ្លែងក្នុងពិធីដ៏មហាអស្ចារ្យ​នេះ លោកស៊ី ជីនពីងបាន​ប្រកាសថា “គ្មាននរណា អាចមកបង្អាក់ដំណើរឈ្ពោះទៅមុខ របស់ចិនបានឡើយ”។

ភូមា៖ អ.ស.ប.លើកឡើងពីករណី​កាប់សម្លាប់ប្រជាជនស៊ីវីលនៅរដ្ឋរ៉ាឃីន ដូចករណីជនជាតិរ៉ូហ៊ីងយ៉ា​នៅ​​ឆ្នាំ​២០១៧

អំពើកាប់សម្លាប់មនុស្ស​ បង្កឡើងដោយ​របបសឹក​ភូមានិងក្រុមឧទ្ទាម បាននិងកំពុងតែកើតមានឡើង​ នៅ​រ

ភូមា៖ អ.ស.ប.លើកឡើងពីករណី​កាប់សម្លាប់ប្រជាជនស៊ីវីលនៅរដ្ឋរ៉ាឃីន ដូចករណីជនជាតិរ៉ូហ៊ីងយ៉ា​នៅ​​ឆ្នាំ​២០១៧

អំពើកាប់សម្លាប់មនុស្ស​ បង្កឡើងដោយ​របបសឹក​ភូមានិងក្រុមឧទ្ទាម បាននិងកំពុងតែកើតមានឡើង​ នៅ​រដ្ឋ​រ៉ាឃីន ​ភាគ​ខាងលិចភូមា។ ឧត្តមស្នងការដ្ឋាន​​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍​ថ្មីមួយ នៅថ្ងៃអង្គារទី​២កញ្ញា អះអាងថា សកម្មភាពកាប់សម្លាប់ធ្វើបាបប្រជាជនស៊ីវីលនេះ គឺមានទម្រង់ដូចគ្នាទៅនឹងអំពើកាប់សម្លាប់ធ្វើទុក្ខបុកម្នេញ ដែល​កងទ័ពភូមាបានធ្វើទៅ​លើជនជាតិរ៉ូហ៊ីងយ៉ា​ កាលពីអំឡុងឆ្នាំ​២០១៧​។

តុលាការបារាំង​ចេញដីកាចាប់ខ្លួន​អតីត​ប្រធានាធិបតី​ស៊ីរី និងបក្សពួក

រត់គេចខ្លួន​ ចាកចេញពីប្រទេស បន្ទាប់ពី​ត្រូវ​ក្រុមប្រឆាំង​ផ្តួលរំលំអំណាចកាលពី​ខែធ្នូចុងឆ

តុលាការបារាំង​ចេញដីកាចាប់ខ្លួន​អតីត​ប្រធានាធិបតី​ស៊ីរី និងបក្សពួក

រត់គេចខ្លួន​ ចាកចេញពីប្រទេស បន្ទាប់ពី​ត្រូវ​ក្រុមប្រឆាំង​ផ្តួលរំលំអំណាចកាលពី​ខែធ្នូចុងឆ្នាំមុន អតីតប្រធានាធិបតី​ស៊ីរី លោក​បាស្ហា អាល់អាសាដ​ត្រូវ​មកជាប់សំណាញ់​ច្បាប់​បារាំង នៅក្នុង​សំណុំរឿង​សម្លាប់អ្នកកាសែត​បរទេស​ពីរនាក់ កាលពីឆ្នាំ ២០១២។ នៅថ្ងៃ​អង្គារទី ២​កញ្ញា ​​សហព័ន្ធអន្តរជាតិ​ផ្នែក​​សិទ្ធិមនុស្ស​ នៅទីក្រុង​ប៉ារីសបាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​មួយដែល​បញ្ជាក់ថា តុលាការ​បារាំងបាន​ចេញដីកាតាមចាប់ខ្លួន អតីតប្រធានាធិបតី​ស៊ីរី និង​បក្សពួកចំនួន​៦នាក់។​

ចិនប្រកាសផ្តល់ជំនួយជិត ៣លានដុល្លារ ដល់ជនភៀសសឹកនៅកម្ពុជា

រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសផ្តល់ជំនួយប្រមាណជាង២០លានយ័ន ឬជិត៣លានដុល្លារអាមេរិក ដល់

ចិនប្រកាសផ្តល់ជំនួយជិត ៣លានដុល្លារ ដល់ជនភៀសសឹកនៅកម្ពុជា

រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសផ្តល់ជំនួយប្រមាណជាង២០លានយ័ន ឬជិត៣លានដុល្លារអាមេរិក ដល់ជនភៀសសឹកនៅប្រទេសកម្ពុជា ដែលរងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ។ ការផ្តល់ជំនួយនេះធ្វើឡើងក្នុងជំនួបរវាង នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីចិនលោក ស៊ី ជីងពីង នៅក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO) ក្នុងទីក្រុងធានជីង ប្រទេសចិនកាលពីថ្ងៃទី៣០ សីហា ដល់ថ្ងៃទី១ កញ្ញា ឆ្នាំ២០២៥។

វៀតណាមប្រារព្ធបុណ្យឯករាជ្យ​ជាមួយព្យុហយាត្រាយោធាដ៏ធំសម្បើម មិនធ្លាប់មាន

នៅក្នុង​ឱកាសប្រារព្ធពិធីបុណ្យឯករាជ្យ​ពីបារាំង លើកទី​៨០ នៅថ្ងៃអង្គារ​ទី ២​កញ្ញា​នេះ វៀតណាម

វៀតណាមប្រារព្ធបុណ្យឯករាជ្យ​ជាមួយព្យុហយាត្រាយោធាដ៏ធំសម្បើម មិនធ្លាប់មាន

នៅក្នុង​ឱកាសប្រារព្ធពិធីបុណ្យឯករាជ្យ​ពីបារាំង លើកទី​៨០ នៅថ្ងៃអង្គារ​ទី ២​កញ្ញា​នេះ វៀតណាម​​បាន​រៀបចំ​ក្បួនព្យុហយាត្រា​យោធាយ៉ាងធំសម្បើម​មិនធ្លាប់មាន​ពីមុនមក។ កងទ័ព​មន្រ្តីរដ្ឋការ ពលករ និង​​ជនជាតិភាគតិច ​សរុប៤ម៉ឺននាក់ចូលរួម​ក្នុង​ព្យុហយាត្រា​ ក្រោម​ក្រសែភ្នែក​តាមដាន​របស់​មេដឹកនាំវៀតណាម លោក​តូ ឡឹម ដែល​អម​ដោយ​ថ្នាក់ដឹកនាំ​មកពីប្រទេស​កម្ពុជា ចិន ​និង​គុយបា។

Get more results via ClueGoal