Cambodia



តើកម្ពុជាពិតជាបានធ្វើការងារការទូតសកម្ម ឬយ៉ាងណានៅក្នុងជម្លោះកម្ពុជា-ថៃ?

ចាប់តាំងពីកងទ័ពកម្ពុជា និងកងទ័ពថៃបានផ្ទុះអាវុធដាក់គ្នាអស់រយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា ឆ្

សភាថៃបោះឆ្នោតតែងតាំង​លោក ​អនុធិន ឆានវីរៈគូន ​ជា​នាយករដ្ឋមន្ត្រី

ដូចការគ្រោងទុក សភាថៃបានបើកសម័យប្រជុំនៅថ្ងៃសុក្រទី​៥កញ្ញា​​ ដើម្បី​បោះឆ្នោតជ្រើសរើសនាយករ

សភាថៃបោះឆ្នោតតែងតាំង​លោក ​អនុធិន ឆានវីរៈគូន ​ជា​នាយករដ្ឋមន្ត្រី

ដូចការគ្រោងទុក សភាថៃបានបើកសម័យប្រជុំនៅថ្ងៃសុក្រទី​៥កញ្ញា​​ ដើម្បី​បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី​។ គឺលោក​ អនុធិន​ ឆានវីរៈគូន ប្រធានគណបក្ស​ភូមិចៃថៃ ដែលបានទទួលសំឡេងឆ្នោត​គ្រប់គ្រាន់ ក្លាយជានាយករដ្ឋមន្ត្រី​ និងចាប់ផ្តើម​បង្កើតរដ្ឋាភិបាល​។ លទ្ធផលដែលបានបង្ហាញអំពីបរាជ័យ​របស់គណបក្សភឿថៃ របស់​លោកស្រីផែថងថាន​។ ប៉ុន្មានម៉ោងមុន​សភាបោះឆ្នោត លោកថាក់ស៊ីន ស្ថាបនិកគណបក្សភឿថៃ បានធ្វើដំណើរតាមយន្តហោះចាកចេញពីប្រទេសភ្លាមៗផងដែរ​។

អូស្ត្រាលីហាមពលរដ្ឋខ្លួនធ្វើដំណើរទៅខេត្ត៣ ដែលមានចម្ងាយ ៥០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារទេសចរណ៍ Smartraveller បានកែសម្រួល និងបង្រួមតំបន់ដែលប្រឈមបញ្

អូស្ត្រាលីហាមពលរដ្ឋខ្លួនធ្វើដំណើរទៅខេត្ត៣ ដែលមានចម្ងាយ ៥០គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ

រដ្ឋាភិបាលអូស្ត្រាលី តាមរយៈទីភ្នាក់ងារទេសចរណ៍ Smartraveller បានកែសម្រួល និងបង្រួមតំបន់ដែលប្រឈមបញ្ហាគ្រោះថ្នាក់ដល់ភ្ញៀវទេសចរបរទេស ពិសេសភ្ញៀវទេសចរជនជាតិអូស្ត្រាលី ដែលធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា។ ក្នុងសេចក្តីណែនាំទើបកែសម្រួលថ្មីចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ទីភ្នាក់ងារទេសចរណ៍របស់រដ្ឋាភិបាលអូស្ត្រាលីបានបែងចែកទីតាំង និងភូមិសាស្ត្រក្នុងប្រទេសកម្ពុជាជា ៣តំបន់ សម្រាប់ឱ្យភ្ញៀវទេសចរពិចារណាមុនធ្វើដំណើរកម្សាន្ត តែហាមដាច់ខាត ការធ្វើដំណើរទៅតំបន់ ដែលមានចម្ងាយ ៥០គីឡូម៉ែត្រពីព្រំដែនរវាងកម្ពុជា-ថៃ។

តើកម្ពុជាគួរមានយន្តការអ្វីខ្លះដើម្បីបង្អាក់ស៊ុយអែតកុំឲ្យលក់យន្តហោះចម្បាំងឲ្យថៃ?

ពលរដ្ឋ​ខ្មែរ​បាន​បញ្ចេញ​ប្រតិកម្ម​ហួស​ចិត្ត​ជា​បន្ត​បន្ទាប់​ តាំង​ពី​ថៃ​ប្រកាស​ទិញ​យន្ត

តើកម្ពុជាគួរមានយន្តការអ្វីខ្លះដើម្បីបង្អាក់ស៊ុយអែតកុំឲ្យលក់យន្តហោះចម្បាំងឲ្យថៃ?

ពលរដ្ឋ​ខ្មែរ​បាន​បញ្ចេញ​ប្រតិកម្ម​ហួស​ចិត្ត​ជា​បន្ត​បន្ទាប់​ តាំង​ពី​ថៃ​ប្រកាស​ទិញ​យន្ត​ហោះ​ចម្បាំង​ ៤​គ្រឿង​បន្ថែម​ទៀត​ពី​ប្រទេស​ស៊ុយ​អែត​កាល​ពី​ចុង​ខែ​សីហា ​ឆ្នាំ​២០២៥​។​ ប្រតិកម្ម​ហួស​ចិត្ត​ ព្រោះ​ស៊ុយ​អែត​ដែល​ធ្លាប់​ជា​អ្នក​ផ្តល់​ជំនួយ​ផ្នែក​សិទ្ធិ​មនុស្ស​មក​កម្ពុជា​បែរ​ជា​ងាក​ទៅ​ចុះកិច្ច​ព្រម​ព្រៀង​លក់​យន្ត​ហោះ ​Gripen​ ទៅឲ្យ​ថៃ​ដើម្បី​ធ្វើ​សង្រ្គាម​ប្រឆាំង​កម្ពុជា​ទៅ​វិញ​។​ គួរ​រម្លឹក​ថា​ ថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ ​Gripen​ របស់​ស៊ុយ​អែត​នេះក្នុង​ការ​វាយ​ប្រហារ​កម្ពុជា​ចំនួន​ ​៥ថ្ងៃ​នៅ​តាម​ព្រំ​ដែន​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ។​ តើ​កម្ពុជា​គួរ​មាន​យន្ត​ការ​អ្វី​ខ្លះ​ដើម្បី​បង្អាក់​ស៊ុយ​អែត​កុំ​ឲ្យ​លក់​យន្ត​ហោះ​ចម្បាំង​ទៅ​ឲ្យ​ប្រទេស​ថៃ​?

ប្រមុខរដ្ឋ​រុស្ស៊ី​ គំរាម​វាយកម្ទេច​​កម្លាំងទ័ព​បរទេស​ដែលជួយ​ការពារ​សន្តិសុខអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ​គំរាម​វាយប្រហារ​ទៅលើ​កងទ័ព​បស្ចិមលោក​ដែល​ដាក់​ព

ប្រមុខរដ្ឋ​រុស្ស៊ី​ គំរាម​វាយកម្ទេច​​កម្លាំងទ័ព​បរទេស​ដែលជួយ​ការពារ​សន្តិសុខអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ​គំរាម​វាយប្រហារ​ទៅលើ​កងទ័ព​បស្ចិមលោក​ដែល​ដាក់​ពង្រាយ​នៅអ៊ុយក្រែន​។ ការប្រកាស​គំរាម​នេះ​ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី ​ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​ប្រកាសថា​នឹង​បញ្ជូន​កងទ័ព​អឺរ៉ុប ​២៦ប្រទេស ទៅ​​ជួយការពារសន្តិសុខអ៊ុយក្រែន នៅពេល​ខាងមុខ​។

រឿង ផ្ទះត្រើយស្ទឹងម្ខាង​របស់​ហង្ស ខ្មៅ​ បង្កប់ដោយ​រឿងប្រវត្តិសាស្រ្ត សៀមឈ្លានពាន កាត់យកដីខ្មែរ

នៅក្នុងបទយកការណ៍សហគមន៍ខ្មែរនៅប្រទេសបារាំង​នៅថ្ងៃសុក្រទី​៥ កញ្ញា ឈាង​បុប្ផា​ ណែនាំលោកអ្នក

រឿង ផ្ទះត្រើយស្ទឹងម្ខាង​របស់​ហង្ស ខ្មៅ​ បង្កប់ដោយ​រឿងប្រវត្តិសាស្រ្ត សៀមឈ្លានពាន កាត់យកដីខ្មែរ

នៅក្នុងបទយកការណ៍សហគមន៍ខ្មែរនៅប្រទេសបារាំង​នៅថ្ងៃសុក្រទី​៥ កញ្ញា ឈាង​បុប្ផា​ ណែនាំលោកអ្នកនាង​ឲ្យបាន​ស្គាល់ម្ចាស់​អ្នកនិពន្ធរឿងប្រលោមលោក​ ផ្ទះត្រើយស្ទឹងម្ខាង។ ផ្ទះត្រើយស្ទឹងម្ខាង ជា​ស្នាដៃនិពន្ធប្រលោមលោក​លើកដំបូង​គេ​របស់​ហង្ស ខ្មៅ និង​​ត្រូវ​បាន​បោះពុម្ពផ្សាយ​៤លើកមកហើយនៅប្រទេស​កម្ពុជា។ តើ​​ផ្ទះត្រើយស្ទឹងម្ខាងមានសាច់រឿង​យ៉ាងដូចម្តេចខ្លះ និង​ថា តើ​អ្នកនិពន្ធ​ហង្សខ្មៅ​ជាអ្នកណា?

ធូបខ្មែរមានទីផ្សារល្អ តែកំពុងប្រឈមនឹងការបាត់បង់អ្នកបន្តវេន

ធូបជារបស់ម្យ៉ាងដែលពលរដ្ឋខ្មែរនិយមប្រើសម្រាប់ធ្វើពិធីបួងសួងតាមបែបសាសនា។ ស្ត្រីវ័យចំណាស់

ធូបខ្មែរមានទីផ្សារល្អ តែកំពុងប្រឈមនឹងការបាត់បង់អ្នកបន្តវេន

ធូបជារបស់ម្យ៉ាងដែលពលរដ្ឋខ្មែរនិយមប្រើសម្រាប់ធ្វើពិធីបួងសួងតាមបែបសាសនា។ ស្ត្រីវ័យចំណាស់ប្រកបរបរធ្វើសរសៃធូកក្នុងស្រុកអង្គរធំ ខេត្តសៀមរាបបានប្រាប់ថា ធូបខ្មែរមានទីផ្សារល្អ ទោះបីលក់បានក្នុងតម្លៃទាបក៏ដោយ។ ជាមួយគ្នានេះ ពួកគាត់ក៏បារម្ភពីការប្រឈមបាត់បង់របរមួយនេះ ដោយសារតែខ្វះអ្នកបន្តវេន និងវត្ថុធាតុដើម។

លោក ជី សុផាត៖ មានទីតាំងមិនប្រក្រតីជាង៥០០កន្លែងដៅលើផែនទី Google អំឡុងជម្លោះព្រំដែនខ្មែរ-ថៃ

មានទីតាំងមិនប្រក្រតីចំនួន ៥៦៨កន្លែងបានដៅលើផែនទី Google ជុំវិញភូមិសាស្ត្រប្រទេសកម្ពុជាក្នុងអំ

លោក ជី សុផាត៖ មានទីតាំងមិនប្រក្រតីជាង៥០០កន្លែងដៅលើផែនទី Google អំឡុងជម្លោះព្រំដែនខ្មែរ-ថៃ

មានទីតាំងមិនប្រក្រតីចំនួន ៥៦៨កន្លែងបានដៅលើផែនទី Google ជុំវិញភូមិសាស្ត្រប្រទេសកម្ពុជាក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការរកឃើញរបស់ក្រុមសហគមន៍ Cambodia Local Guides ដែលជួយពិនិត្យមើលភាពមិនប្រក្រតីនៅលើផែនទី Google។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ជី សុផាត ក្រុមការងារ Cambodia Local Guides បានឲ្យដឹងថា ទីតាំងមិនប្រក្រតីជាង ៥០០កន្លែងបានដៅលើផែនទី Google  ដោយប្រើពាក្យអសុរស ជុំវិញ ១៨រាជធានី-ខេត្តនៃប្រទេសកម្ពុជា និងថា វាបានបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា ពិសេសអាចប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។ ក្នុងន័យនេះ លោក និងក្រុមការងារនឹងរៀបចំរបាយការណ៍លម្អិតមួយទៅឲ្យក្រុមហ៊ុនផែនទី Google ពិនិត្យ និងដោះស្រាយ។

ក្រុមបញ្ញាវន្តខ្មែរស្នើស៊ុយអ៊ែតផ្អាកលក់អាវុធឱ្យថៃ ខណៈវិវាទព្រំដែននៅមិនទាន់ដោះស្រាយ

ក្រុមបញ្ញាវន្តខ្មែរដែលមានតំណាងឈ្មោះ លោក មូន ពេជ្រ បានស្នើឲ្យសភាស៊ុយអ៊ែតពិចារណាឡើងវិញនូវផែ

ក្រុមបញ្ញាវន្តខ្មែរស្នើស៊ុយអ៊ែតផ្អាកលក់អាវុធឱ្យថៃ ខណៈវិវាទព្រំដែននៅមិនទាន់ដោះស្រាយ

ក្រុមបញ្ញាវន្តខ្មែរដែលមានតំណាងឈ្មោះ លោក មូន ពេជ្រ បានស្នើឲ្យសភាស៊ុយអ៊ែតពិចារណាឡើងវិញនូវផែនការផ្សេងៗក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសថៃ រួមទាំងការលក់យន្តហោះចម្បាំង Gripen។ ចំពោះក្រុមបញ្ញាវន្តខ្មែរ ខណៈជម្លោះព្រំដែនកម្ពុជា-ថៃនៅតែមិនទាន់បានដោះស្រាយ ការចុះកិច្ចសហប្រតិបត្តិការយោធារបស់ស៊ុយអែតជាមួយប្រទេសថៃ គឺមិនស៊ីសង្វាក់គ្នា និងនាំឲ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់ស៊ុយអែតចំពោះសន្តិភាព និងសិទ្ធិមនុស្ស។

ប្រធានាធិបតីចិន និងរុស្ស៊ី ជជែក​គ្នា​អំពី​«ជីវិតអមតៈ»

ប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង និង ប្រមុខរដ្ឋ​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជជែក​គ្នា​អំពី​ការ​

ប្រធានាធិបតីចិន និងរុស្ស៊ី ជជែក​គ្នា​អំពី​«ជីវិតអមតៈ»

ប្រមុខរដ្ឋចិន លោក ស៊ី ជីនពីង និង ប្រមុខរដ្ឋ​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជជែក​គ្នា​អំពី​ការ​រស់​នៅ​អាយុវែង​ និង​មាន«​ជីវិត​អមតៈ» ​ក្នុង​ឱកាសពិធី​ដង្ហែក្បួនកងទ័ពដ៏ធំសម្បើម នៅរដ្ឋធានីប៉េកាំង ថ្ងៃទី​៣ កញ្ញា​ កន្លងទៅ​​​។​ ការនិយាយគ្នា​អំពី​រឿង«រស់​នៅបានយូរអង្វែង»​នេះ នាំឲ្យ​បណ្តាញ​សារព័ត៌មាន​បស្ចិម​ចាប់អារម្មណ៍​យកទៅចុះផ្សាយ និង​ចោទសួរ​ទៅ​ចៅហ្វាយ​វិមាន​ក្រេមឡាំង ហើយ​លោកពូទីន ក៏​បញ្ជាក់ក្នុង​សន្និសីទកាសែត ថា នៅពេលនោះ មេដឹកនាំទាំង​ពីរ ពិតជា​បាននិយាយ​អំពី«​ជីវិតអមតៈ»មែន​។​

ក្រសួងសុខាភិបាលរកឃើញផលិតផល ៣មុខរបស់ LOVE RIYA មានផ្ទុកសារធាតុគ្រោះថ្នាក់

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ថា ក្រុមការងារមន្ទីរពិសោធន៍បានរកឃើញផល

ក្រសួងសុខាភិបាលរកឃើញផលិតផល ៣មុខរបស់ LOVE RIYA មានផ្ទុកសារធាតុគ្រោះថ្នាក់

ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ថា ក្រុមការងារមន្ទីរពិសោធន៍បានរកឃើញផលិតផលបំប៉នសុខភាព និងផលិតផលគ្រឿងសម្អាងចំនួន ៣មុខរបស់អ្នកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya មានផ្ទុកសារធាតុគ្រោះថ្នាក់។ ការលើកឡើងរបស់ក្រសួងសុខាភិបាលដូច្នេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញរបស់ក្រសួងយកសំណាកផលិតផលបំប៉នសុខភាពចំនួន ២មុខ និងផលិតផលគ្រឿងសម្អាងចំនួន ១២មុខរបស់អ្នកស្រី ឆេង ស្រីរ័ត្ន ទៅវិភាគគុណភាព។

ថៃ៖ សំណើសុំរំលាយសភាពីបក្សភឿថៃ ត្រូវ​​ក្រុមប្រឹក្សាព្រះមហាក្សត្របដិសេធមិនទទួល

វិបត្តិនយោបាយ​ថៃ នៅតែបន្តជាប់គាំង។ កាលពីថ្ងៃពុធទី​៣កញ្ញា​ គណបក្សភឿថៃ បានប្រកាសនីតិវិធីរំល

ថៃ៖ សំណើសុំរំលាយសភាពីបក្សភឿថៃ ត្រូវ​​ក្រុមប្រឹក្សាព្រះមហាក្សត្របដិសេធមិនទទួល

វិបត្តិនយោបាយ​ថៃ នៅតែបន្តជាប់គាំង។ កាលពីថ្ងៃពុធទី​៣កញ្ញា​ គណបក្សភឿថៃ បានប្រកាសនីតិវិធីរំលាយសភា បន្ទាប់ពីលោក អនុធិន ឆានវីរៈគូន ប្រធានគណបក្ស​ភូមិចៃថៃ ត្រូវបាន​គណបក្សប្រាឆាឈុន​សម្រេចគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី​។ ក៏ប៉ុន្តែ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ទី៤កញ្ញា ក្រុមប្រឹក្សា​ព្រះមហាក្សត្រថៃ បានបដិសេធ មិនទទួល​យក​​សំណើសុំ​រំលាយ​សភា​របស់ភឿថៃទេ ដោយលើកឡើងថាមាន​បញ្ហាគតិយុត្តិ​។

លោក ស៊ិន ចាន់សេរីវត្ថា៖ ព្រលានយន្តហោះថ្មីនឹងបើកប្រតិបត្តិការហោះហើរដូចបានគ្រោងទុក

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវបានដាក់បម្រាមមិនឱ្យមានការបង្ហោះដ្រូន ឬប៉េងប៉

លោក ស៊ិន ចាន់សេរីវត្ថា៖ ព្រលានយន្តហោះថ្មីនឹងបើកប្រតិបត្តិការហោះហើរដូចបានគ្រោងទុក

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តតាកែវបានដាក់បម្រាមមិនឱ្យមានការបង្ហោះដ្រូន ឬប៉េងប៉ោងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ដោយពន្យល់ហេតុផលថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងធ្វើតេស្តសាកល្បងការហោះហើរពេញលេញ មុននឹងព្រលានយន្តហោះខ្នាតធំលំដាប់ 4F របស់កម្ពុជាមួយនេះនឹងបើកប្រតិបត្តិការហោះហើរជាផ្លូវការនៅថ្ងៃទី៩ កញ្ញា។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ ខែកញ្ញានេះ លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា ការធ្វើតេស្តសាកល្បងការហោះហើរពេញលេញ ការត្រួតពិនិត្យឧបករណ៍ឃ្លាំមើលដែនអាកាស និង ផ្លូវចុះចត គឺទទួលបានជោគជ័យជាបន្តបន្ទាប់។ តាមលោក ស៊ិន ចាន់សេរីវត្ថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាសមិទ្ធិផលដ៏សំខាន់នៃភាពរីកចម្រើនក្នុងវិស័យអាកាសចរណ៍កម្ពុជា។

បស្ចិមលោក​បង្កើតសម្ព័ន្ធស្ម័គ្រចិត្តជួយការពារ​សន្តិសុខ​អ៊ុយក្រែន

បារាំង​និង​អង់គ្លេស ធ្វើ​ជា​សហប្រធាន​នៃកិច្ចប្រជុំកំពូល​មេដឹកនាំលោកខាងលិច ប្រមាណ​ ៣០ប្រទ

បស្ចិមលោក​បង្កើតសម្ព័ន្ធស្ម័គ្រចិត្តជួយការពារ​សន្តិសុខ​អ៊ុយក្រែន

បារាំង​និង​អង់គ្លេស ធ្វើ​ជា​សហប្រធាន​នៃកិច្ចប្រជុំកំពូល​មេដឹកនាំលោកខាងលិច ប្រមាណ​ ៣០ប្រទេស​ ដើម្បី​​រកដំណោះស្រាយ​ជួយ​អ៊ុយក្រែន ដោយបាន​ស្នើឲ្យ​បង្កើត​«សម្ព័ន្ធស្ម័គ្រចិត្ត​ជួយការពារសន្តិសុខ​អ៊ុយក្រែន​» ​។ ក្នុងន័យនេះ បារាំង​ អង់គ្លេស និងបែលហ្ស៊ិក ក៏​បាន​លើកសំណើ​ឲ្យ​បញ្ចូន​កងទ័ពរបស់​បស្ចិមលោក​ ឲ្យ​ទៅ​យាម​កាម«ឃ្លាំមើល​សន្តិភាព»នៅលើទឹកដីអ៊ុយក្រែន នៅពេល​ដែល​​រុស្ស៊ី​និង​អ៊ុយក្រែន​សម្រេច​ធ្វើបទ​ឈប់បាញ់​។​ ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់​ ត្រាំ នឹងចូលរួម​កិច្ចប្រជុំ​នេះ ពីចម្ងាយ។  មុន​កិច្ចប្រជុំ​មួយ​ថ្ងៃ​ លោក ត្រាំ​ បានប្រកាស​ពីក្រុងវ៉ាស៊ីនតោន​ថា នឹង​បង្កើន​កងទ័ព​អាមេរិក​នៅ​ប៉ូឡូញ។ ប៉ូឡូញជាទី​ដែល​នៅកៀក​នឹងសមរភូមិ​អ៊ុយក្រែន-រុស្ស៊ី។​ ​

ភាពចម្រូងចម្រាសនៅភូមិជោគជ័យអាចជាឈ្នាន់នៃការផ្ទុះអាវុធជាថ្មីរវាងកម្ពុជា-ថៃ?

ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងយោធាថៃ និងប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុក

ភាពចម្រូងចម្រាសនៅភូមិជោគជ័យអាចជាឈ្នាន់នៃការផ្ទុះអាវុធជាថ្មីរវាងកម្ពុជា-ថៃ?

ហេតុការណ៍នៃការប៉ះទង្គិចគ្នារវាងយោធាថៃ និងប្រជាពលរដ្ឋខ្មែរនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានកើតឡើងជាថ្មីនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែកញ្ញានេះ។ មូលហេតុនៃការប៉ះទង្គិច គឺដោយសារតែទាហានថៃបានព្យាយាមយកបន្លាលួសមកព័ទ្ធដីចម្ការអំពៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលអាស្រ័យផលនៅទីនោះ។ ការណ៍នេះនាំឱ្យប្រជាពលរដ្ឋខ្មែរស្រាក់ដៃគ្នាបណ្តេញទាហានថៃឲ្យត្រលប់ទៅទីតាំងរបស់ខ្លួនវិញ។ អ្នកឃ្លាំមើលយល់ថា ថៃកំពុងបញ្ឆេះភ្លើងកំហឹងជាមួយភាគីកម្ពុជាដើម្បីឲ្យទាហានកម្ពុជាធ្វើសកម្មភាពតបត រួចចោទប្រកាន់កម្ពុជាថាបានរំលោភបំពានបទឈប់បាញ់។ តើភាពចម្រូងចម្រាសនៅភូមិជោគជ័យអាចឈានទៅផ្ទុះអាវុធជាថ្មីរវាងយោធាខ្មែរ-ថៃដែរ ឬយ៉ាងណា?

ក្នុងឆមាសទី១ឆ្នាំ២០២៥៖ កម្ពុជាសងបំណុលចិនទាំងដើម និងការសរុប ១៤០លានដុល្លារ

រដ្ឋា​ភិបាល​កម្ពុជា​បាន​ទូទាត់​សង​បំណុល​ឱ្យ​ចិន​ចំនួន​ ១១១.៧៥​លាន​ដុល្លារ ​និង​ការ​ប្រាក

ក្នុងឆមាសទី១ឆ្នាំ២០២៥៖ កម្ពុជាសងបំណុលចិនទាំងដើម និងការសរុប ១៤០លានដុល្លារ

រដ្ឋា​ភិបាល​កម្ពុជា​បាន​ទូទាត់​សង​បំណុល​ឱ្យ​ចិន​ចំនួន​ ១១១.៧៥​លាន​ដុល្លារ ​និង​ការ​ប្រាក់​ជិត​ ២៩​លាន​ដុល្លារ ​នៅ​ឆមាស​ទី​១​ ឆ្នាំ​២០២៥​នេះ​។​ នេះ​បើ​តាម​ព្រឹត្តិ​បត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​កម្ពុជា​ ដែល​ចេញ​ផ្សាយ​ថ្មីៗ​នេះ​។​ ក្នុង​ចំណោម​បំណុល​សាធារណៈ​សរុប​ ១២.៦៧​ពាន់​លាន​ដុល្លារ​ បំណុល​ដែល​កម្ពុជា​ជាប់​ជំពាក់​ចិន​មាន​សរុប​ប្រមាណ​ ៤.០៧ ​ពាន់​លាន​ដុល្លារ ​ខណៈ​ប្រទេស​ចិន​ជា​ម្ចាស់​បំណុល​ទ្វេ​ភាគី​ធំ​បំផុត​មួយ​របស់​កម្ពុជា​។

កម្ពុជាប្រាប់ភាគីថៃថាការធ្វើសកម្មភាពណាមួយដោយឯកតោភាគីជាការរំលោភបទឈប់បាញ់

នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៥​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​កម្ពុជា​ បាន​ចេញ​លិខិត

កម្ពុជាប្រាប់ភាគីថៃថាការធ្វើសកម្មភាពណាមួយដោយឯកតោភាគីជាការរំលោភបទឈប់បាញ់

នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៥​ អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​របស់​កម្ពុជា​ បាន​ចេញ​លិខិត​ផ្លូវ​ការ​មួយ​បញ្ជាក់​ប្រាប់​ទៅ​ភាគី​ថៃ​ថា ​ការ​ធ្វើ​សកម្ម​ភាព​ណា​មួយ​ដោយ​ឯក​តោ​ភាគី​គឺ​ជា​ការ​រំ​លោភ​លើ​បទ​ឈប់​បាញ់ ​និង​ជា​ការ​រំលោភ​លើ​កិច្ច​ព្រម​ព្រៀង​នានា​ដែល​កម្ពុជា ​និង​ថៃ​បាន​ឯក​ភាព​គ្នា​កន្លង​មក​។​ នេះ​ជា​ការ​ឆ្លើយ​តប​របស់​ភាគី​កម្ពុជា ​បន្ទាប់​ពី​អភិ​បាល​ខេត្ត​ស្រះកែវ​របស់​ថៃ​បាន​ជូន​ដំណឹង​មក​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ពីកិច្ច​សហ​ការ​ជម្លៀស​ពល​រដ្ឋ​ខ្មែរ​ចំនួន​ ១៧០​គ្រួសារ​ចេញ​ពី​ភូមិ​សាស្ត្រ ​ក្នុង​ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ ​ខេត្តបន្ទាយ​មាន​ជ័យ​។

ជម្លោះព្រំដែនខ្មែរ-ថៃបង្ខំឲ្យរដ្ឋាភិបាលសម្រេចផ្អាកការរៀបចំពិធីបុណ្យអុំទូកឆ្នាំ ២០២៥

រដ្ឋាភិបាលកម្ពុជា តាមរយៈសារាចរចុះថ្ងៃទី២៧ សីហាបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំ

ជម្លោះព្រំដែនខ្មែរ-ថៃបង្ខំឲ្យរដ្ឋាភិបាលសម្រេចផ្អាកការរៀបចំពិធីបុណ្យអុំទូកឆ្នាំ ២០២៥

រដ្ឋាភិបាលកម្ពុជា តាមរយៈសារាចរចុះថ្ងៃទី២៧ សីហាបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូកក្នុងឆ្នាំ២០២៥ ដែលគ្រោងធ្វើនៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកាខាងមុខ។ ការសម្រេចនេះធ្វើឡើងក្រោមហេតុផលសំខាន់ ២ ទី១ គឺកម្ពុជាកំពុងប្រឈមនឹងស្ថានភាពមិនទាន់នឹងនរផ្នែកព្រំដែនជាមួយប្រទេសថៃ និងទី២ គឺលំហូរពលករខ្មែរដែលត្រលប់ពីប្រទេសថៃមករកការងារធ្វើក្នុងស្រុក។

ប្រមុខរដ្ឋាភិបាលស្តីទីថៃ​ប្រកាស​រំលាយ​សភា ក្រោយ​អតីតសម្ព័ន្ធមិត្តគាំទ្រ​បេក្ខជននាយករដ្ឋមន្ត្រីផ្សេង

នៅប្រទេសថៃ លោក ភូមិថាំ វិឆៈយៈឆៃ ​​នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន មកពីគណបក្សភឿថៃ ប្រកាស​ផ្តើមន

ប្រមុខរដ្ឋាភិបាលស្តីទីថៃ​ប្រកាស​រំលាយ​សភា ក្រោយ​អតីតសម្ព័ន្ធមិត្តគាំទ្រ​បេក្ខជននាយករដ្ឋមន្ត្រីផ្សេង

នៅប្រទេសថៃ លោក ភូមិថាំ វិឆៈយៈឆៃ ​​នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន មកពីគណបក្សភឿថៃ ប្រកាស​ផ្តើមនីតិវិធីរំលាយសភា។ ការ​ប្រកាសបោះឆ្នោត​រំលាយ​រដ្ឋសភាយ៉ាងដូច្នេះ ធ្វើឡើង​ក្រោយ​ពី​ ​បក្សប្រឆាំង គឺគណបក្សប្រាឆាឈុន បាន​ងាកទៅគាំទ្រ​បេក្ខជន​​របស់បក្សភូមិចៃថៃ ​សម្រាប់កៅអី​ប្រមុខរដ្ឋាភិបាល​ថ្មី​​​។ បក្សភូមិចៃថៃ ជាអតីតសម្ព័ន្ធមិត្ត​របស់បក្សភឿថៃ តែបានសម្រេច​ដកខ្លួន​ពីរដ្ឋាភិបាល​ចម្រុះ។

ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ហេតុអ្វីកម្ពុជាត្រូវផ្អាកការប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ ២០២៥?

កម្ពុជាបានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូកដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុ

ក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ហេតុអ្វីកម្ពុជាត្រូវផ្អាកការប្រារព្ធពិធីបុណ្យអុំទូកឆ្នាំ ២០២៥?

កម្ពុជាបានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូកដែលគ្រោងធ្វើនៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ តាមសារាចររបស់រដ្ឋាភិបាលកម្ពុជា ការសម្រេចផ្អាកប្រារព្ធពិធីបុណ្យអុំទូកឆ្នាំនេះ គឺដោយសារកម្ពុជាជាប់ដៃដោះស្រាយបញ្ហាជូនជនភៀសសឹក និងពលករខ្មែរធ្វើការនៅប្រទេសថៃដែលវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។ ការសម្រេចដូចនេះត្រូវបានរដ្ឋាភិបាលចាត់ទុកជាផ្នែកមួយនៃការបន្តអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃដែលសម្រេចបាននៅម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា ការផ្អាកពិធីបុណ្យអុំទូកក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃជាការគិតគូរត្រឹមត្រូវ។ ទោះជាយ៉ាងណា ការរៀបចំពិធីបុណ្យអុំទូកឆ្នាំ ២០២៥ អាចធ្វើនៅតាមបណ្តាខេត្តនានាដោយផ្អែកតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។

លោក​ស៊ី ជីនពីង​ប្រារព្ធពិធីដង្ហែក្បួន​កងទ័ពដ៏ធំ អមដោយ​​វត្តមានពិសេស​នៃមហាមិត្តរុស្ស៊ីនិងកូរ៉េខាងជើង

នៅទីក្រុងប៉េកាំង ថ្ងៃពុធទី​៣កញ្ញា លោក​ប្រធានាធិបតីចិន បាន​ប្រារព្ធពិធី​ដង្ហែក្បួនកងទ័ពដ៏

លោក​ស៊ី ជីនពីង​ប្រារព្ធពិធីដង្ហែក្បួន​កងទ័ពដ៏ធំ អមដោយ​​វត្តមានពិសេស​នៃមហាមិត្តរុស្ស៊ីនិងកូរ៉េខាងជើង

នៅទីក្រុងប៉េកាំង ថ្ងៃពុធទី​៣កញ្ញា លោក​ប្រធានាធិបតីចិន បាន​ប្រារព្ធពិធី​ដង្ហែក្បួនកងទ័ពដ៏ធំសម្បើម ដើម្បីបង្ហាញគ្រឿងសព្វាវុធទំនើបៗ ក៏ដូចជាបញ្ជាក់​ឥទ្ធិពល​របស់ចិន​ក្នុងពិភពលោក។ ក្នុងចំណោម​ភ្ញៀវកិត្តិយស ប្រមុខរដ្ឋនៃបណ្តាប្រទេសដែលចិនអញ្ជើញចូលរួម គឺមាន​លោកពូទីន ប្រធានាធិបតីរុស្ស៊ី និង​លោកគីម ជុងអ៊ុង​ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង ដែលជាសុទ្ធតែជាមហាមិត្តដ៏ធំទាំង​២របស់ចិន​។ ថ្លែងក្នុងពិធីដ៏មហាអស្ចារ្យ​នេះ លោកស៊ី ជីនពីងបាន​ប្រកាសថា “គ្មាននរណា អាចមកបង្អាក់ដំណើរឈ្ពោះទៅមុខ របស់ចិនបានឡើយ”។

ភូមា៖ អ.ស.ប.លើកឡើងពីករណី​កាប់សម្លាប់ប្រជាជនស៊ីវីលនៅរដ្ឋរ៉ាឃីន ដូចករណីជនជាតិរ៉ូហ៊ីងយ៉ា​នៅ​​ឆ្នាំ​២០១៧

អំពើកាប់សម្លាប់មនុស្ស​ បង្កឡើងដោយ​របបសឹក​ភូមានិងក្រុមឧទ្ទាម បាននិងកំពុងតែកើតមានឡើង​ នៅ​រ

ភូមា៖ អ.ស.ប.លើកឡើងពីករណី​កាប់សម្លាប់ប្រជាជនស៊ីវីលនៅរដ្ឋរ៉ាឃីន ដូចករណីជនជាតិរ៉ូហ៊ីងយ៉ា​នៅ​​ឆ្នាំ​២០១៧

អំពើកាប់សម្លាប់មនុស្ស​ បង្កឡើងដោយ​របបសឹក​ភូមានិងក្រុមឧទ្ទាម បាននិងកំពុងតែកើតមានឡើង​ នៅ​រដ្ឋ​រ៉ាឃីន ​ភាគ​ខាងលិចភូមា។ ឧត្តមស្នងការដ្ឋាន​​សិទ្ធិមនុស្ស​នៃអង្គការសហប្រជាជាតិ បានចេញរបាយការណ៍​ថ្មីមួយ នៅថ្ងៃអង្គារទី​២កញ្ញា អះអាងថា សកម្មភាពកាប់សម្លាប់ធ្វើបាបប្រជាជនស៊ីវីលនេះ គឺមានទម្រង់ដូចគ្នាទៅនឹងអំពើកាប់សម្លាប់ធ្វើទុក្ខបុកម្នេញ ដែល​កងទ័ពភូមាបានធ្វើទៅ​លើជនជាតិរ៉ូហ៊ីងយ៉ា​ កាលពីអំឡុងឆ្នាំ​២០១៧​។

តុលាការបារាំង​ចេញដីកាចាប់ខ្លួន​អតីត​ប្រធានាធិបតី​ស៊ីរី និងបក្សពួក

រត់គេចខ្លួន​ ចាកចេញពីប្រទេស បន្ទាប់ពី​ត្រូវ​ក្រុមប្រឆាំង​ផ្តួលរំលំអំណាចកាលពី​ខែធ្នូចុងឆ

តុលាការបារាំង​ចេញដីកាចាប់ខ្លួន​អតីត​ប្រធានាធិបតី​ស៊ីរី និងបក្សពួក

រត់គេចខ្លួន​ ចាកចេញពីប្រទេស បន្ទាប់ពី​ត្រូវ​ក្រុមប្រឆាំង​ផ្តួលរំលំអំណាចកាលពី​ខែធ្នូចុងឆ្នាំមុន អតីតប្រធានាធិបតី​ស៊ីរី លោក​បាស្ហា អាល់អាសាដ​ត្រូវ​មកជាប់សំណាញ់​ច្បាប់​បារាំង នៅក្នុង​សំណុំរឿង​សម្លាប់អ្នកកាសែត​បរទេស​ពីរនាក់ កាលពីឆ្នាំ ២០១២។ នៅថ្ងៃ​អង្គារទី ២​កញ្ញា ​​សហព័ន្ធអន្តរជាតិ​ផ្នែក​​សិទ្ធិមនុស្ស​ នៅទីក្រុង​ប៉ារីសបាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​មួយដែល​បញ្ជាក់ថា តុលាការ​បារាំងបាន​ចេញដីកាតាមចាប់ខ្លួន អតីតប្រធានាធិបតី​ស៊ីរី និង​បក្សពួកចំនួន​៦នាក់។​

ចិនប្រកាសផ្តល់ជំនួយជិត ៣លានដុល្លារ ដល់ជនភៀសសឹកនៅកម្ពុជា

រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសផ្តល់ជំនួយប្រមាណជាង២០លានយ័ន ឬជិត៣លានដុល្លារអាមេរិក ដល់

ចិនប្រកាសផ្តល់ជំនួយជិត ៣លានដុល្លារ ដល់ជនភៀសសឹកនៅកម្ពុជា

រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសផ្តល់ជំនួយប្រមាណជាង២០លានយ័ន ឬជិត៣លានដុល្លារអាមេរិក ដល់ជនភៀសសឹកនៅប្រទេសកម្ពុជា ដែលរងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ។ ការផ្តល់ជំនួយនេះធ្វើឡើងក្នុងជំនួបរវាង នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីចិនលោក ស៊ី ជីងពីង នៅក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក (SCO) ក្នុងទីក្រុងធានជីង ប្រទេសចិនកាលពីថ្ងៃទី៣០ សីហា ដល់ថ្ងៃទី១ កញ្ញា ឆ្នាំ២០២៥។

វៀតណាមប្រារព្ធបុណ្យឯករាជ្យ​ជាមួយព្យុហយាត្រាយោធាដ៏ធំសម្បើម មិនធ្លាប់មាន

នៅក្នុង​ឱកាសប្រារព្ធពិធីបុណ្យឯករាជ្យ​ពីបារាំង លើកទី​៨០ នៅថ្ងៃអង្គារ​ទី ២​កញ្ញា​នេះ វៀតណាម

វៀតណាមប្រារព្ធបុណ្យឯករាជ្យ​ជាមួយព្យុហយាត្រាយោធាដ៏ធំសម្បើម មិនធ្លាប់មាន

នៅក្នុង​ឱកាសប្រារព្ធពិធីបុណ្យឯករាជ្យ​ពីបារាំង លើកទី​៨០ នៅថ្ងៃអង្គារ​ទី ២​កញ្ញា​នេះ វៀតណាម​​បាន​រៀបចំ​ក្បួនព្យុហយាត្រា​យោធាយ៉ាងធំសម្បើម​មិនធ្លាប់មាន​ពីមុនមក។ កងទ័ព​មន្រ្តីរដ្ឋការ ពលករ និង​​ជនជាតិភាគតិច ​សរុប៤ម៉ឺននាក់ចូលរួម​ក្នុង​ព្យុហយាត្រា​ ក្រោម​ក្រសែភ្នែក​តាមដាន​របស់​មេដឹកនាំវៀតណាម លោក​តូ ឡឹម ដែល​អម​ដោយ​ថ្នាក់ដឹកនាំ​មកពីប្រទេស​កម្ពុជា ចិន ​និង​គុយបា។

HRW ចោទរដ្ឋាភិបាលកម្ពុជាថាបានយាយីអ្នករិះគន់នៅជប៉ុន តែមន្រ្តីរដ្ឋាភិបាលបដិសេធ

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចោទអាជ្ញាធរកម្ពុជាថាបាន និងកំពុងយាយីពលរដ្ឋខ្មែរ ដែល

HRW ចោទរដ្ឋាភិបាលកម្ពុជាថាបានយាយីអ្នករិះគន់នៅជប៉ុន តែមន្រ្តីរដ្ឋាភិបាលបដិសេធ

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចោទអាជ្ញាធរកម្ពុជាថាបាន និងកំពុងយាយីពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន។ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះបានលើកឡើងថា ការយាយីនេះជាឧទាហរណ៍នៃការគាបសង្កត់សិទ្ធិមនុស្សឆ្លងដែន។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ចាត់ទុកការចោទប្រកាន់របស់ Human Rights Watch ថាមិនត្រឹមត្រូវ គ្មានតុល្យភាព និងដើរតួជាអ្នកនាំពាក្យឲ្យក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស។

ហេតុអ្វី សម្បទានរបស់រដ្ឋាភិបាល​នៅតែ​មិនអាច​បន្ថយកំហឹង​របស់បាតុករឥណ្ឌូណេស៊ី?

មនុស្សជាច្រើនពាន់នាក់​នៅបន្ត​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ទូទាំងប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃចន្ទទី

ហេតុអ្វី សម្បទានរបស់រដ្ឋាភិបាល​នៅតែ​មិនអាច​បន្ថយកំហឹង​របស់បាតុករឥណ្ឌូណេស៊ី?

មនុស្សជាច្រើនពាន់នាក់​នៅបន្ត​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ទូទាំងប្រទេស​ឥណ្ឌូណេស៊ី នៅថ្ងៃចន្ទទី​១កញ្ញា នោះបើទោះបី​ជា​នាយករដ្ឋមន្រ្តីព្រមាន​ប្រើ​កម្លាំងដើម្បី​រក្សា​សណ្តាប់ធ្នាប់។ នៅពេល​បាតុកម្ម​បន្តផ្ទុះ​នៅតាម​ទីក្រុង​ជាច្រើននៅ​​ក្នុងប្រទេស នៅរដ្ឋធានី​ហ្សាការតាជាទីដែល​រដ្ឋាភិបាល​ដាក់​ពង្រាយទាហាន​និង​ប៉ូលិស នៅ​តាមផ្លូវធំៗ និងនៅមុខ​រដ្ឋសភា បាតុករ​បាន​រំសាយនៅពេល​ថ្ងៃលិច ចំណែក ក្រុមស្រ្តី និង​និស្សិត​មួយចំនួន​បាន​សម្រេច​លើកថ្ងៃ​ធ្វើបាតុកម្ម ដើម្បីជៀសវាងការប៉ះទង្គិច និងការបង្រ្កាប​ពីសំណាក់យោធា​ឥណ្ឌូណេស៊ី។ ពួកគេ​​លើកពេលធ្វើ​​បាតុកម្ម ប៉ុន្តែ កំហឹង​តវ៉ា​របស់ពួកគេ​នៅតែ​ខ្លាំង បើទោះបីជា​រដ្ឋាភិបាល និង​សភា​បាន​ធ្វើ​សម្បទាន​មួយចំនួនក្តី។ ហេតុអ្វីបានជាដូច្នេះ?

ថៃ៖ បក្សប្រឆាំង​ធំជាងគេ​ដាក់លក្ខខណ្ឌ​រំលាយ​សភា មុននឹងសុខចិត្ត​​បោះឆ្នោតគាំទ្រ​នាយករដ្ឋមន្ត្រីថ្មី

៣ថ្ងៃបន្ទាប់ពីលោកស្រី ភែថងថាន ត្រូវបាន​តុលាការធម្មនុញ្ញថៃដកហូតតំណែងជាស្ថាពរ គណបក្ស​នយោបា

ថៃ៖ បក្សប្រឆាំង​ធំជាងគេ​ដាក់លក្ខខណ្ឌ​រំលាយ​សភា មុននឹងសុខចិត្ត​​បោះឆ្នោតគាំទ្រ​នាយករដ្ឋមន្ត្រីថ្មី

៣ថ្ងៃបន្ទាប់ពីលោកស្រី ភែថងថាន ត្រូវបាន​តុលាការធម្មនុញ្ញថៃដកហូតតំណែងជាស្ថាពរ គណបក្ស​នយោបាយធំៗថៃ បានចាប់ផ្តើម​ប្រជុំចរចាគ្នា ដើម្បី​ស្នើបេក្ខជននាយករដ្ឋមន្ត្រីថ្មីម្នាក់ទៀត ទៅកាន់សភា​។ បន្ទាប់ពីបាន​ប្រជុំ​២ដាច់ដោយឡែកពីគ្នា ជាមួយគណបក្សភឿថៃ និង​គណបក្ស​ភូមិចៃថៃ គណបក្ស​ប្រាឆាឈុនដែលជាបក្សប្រឆាំងធំជាងគេបង្អស់ បានបើកការប្រជុំ​បក្ស​​កាលពីថ្ងៃចន្ទទី​១កញ្ញា​ ដើម្បីសម្រេចចិត្ត​ជ្រើសរើសគាំទ្របក្សណាមួយ​។ តែការប្រជុំនេះ​​ មិនបានលទ្ធផល​អ្វីទាំងអស់ ដោយ​សមាជិក​បក្ស​បានបង្ហាញ​ការមិនទុកចិត្ត ទាំងទៅលើបក្ស​ភូមិចៃថៃ និងទៅលើបក្សភឿថៃ។

មេដឹកនាំ​ចិននិងរុស្ស៊ីនិយាយពន្លះ បន្ទោសប្រទេស​លោកខាងលិច​នៅ ជំនួបកំពូល SCO

នៅក្នុង​ជំនួបកំពូល​របស់​អង្គការសហប្រតិបត្តិការ​សៀងហៃនៅថ្ងៃចន្ទទី ១កញ្ញា ដែលមានការចូលរួម

មេដឹកនាំ​ចិននិងរុស្ស៊ីនិយាយពន្លះ បន្ទោសប្រទេស​លោកខាងលិច​នៅ ជំនួបកំពូល SCO

នៅក្នុង​ជំនួបកំពូល​របស់​អង្គការសហប្រតិបត្តិការ​សៀងហៃនៅថ្ងៃចន្ទទី ១កញ្ញា ដែលមានការចូលរួមពី​ប្រមុខដឹកនាំ និង​ប្រមុខ​រដ្ឋាភិបាលប្រទេស​ជាង​២០ ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​រុស្ស៊ី​បាននិយាយ​ម្តងម្នាក់ បរិហារិះគន់ និង​ទម្លាក់កំហុស​លើ​ប្រទេស​លោកខាងលិច។ នៅក្នុង​បរិបទ​ដែលពិភពលោក​កំពុងជ្រួលច្របល់ និង​ផ្លាស់ប្តូរលឿន ប្រធានធិបតី​ចិន លោកស៊ី ជីនពីងបានអំពាវនាវ​ឲ្យ​គេ​ដើរតាម​ស្មារតី​សៀងហៃ ដោយប្រឆាំងដាច់ខាតនឹង​គំនិត​សង្រ្គាមត្រជាក់ និងសកម្មភាពដើរ​សម្លុតអ្នកដទៃ។

ហេតុអ្វីបានជាពលរដ្ឋខ្មែរនៅបង្ខំចិត្តត្រឡប់ទៅធ្វើការនៅថៃ?

កាសែតក្នុងស្រុកថៃកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានចុះផ្សាយអំពីករណីចាប់ឃុំខ្លួនពលរដ្ឋខ្ម

ហេតុអ្វីបានជាពលរដ្ឋខ្មែរនៅបង្ខំចិត្តត្រឡប់ទៅធ្វើការនៅថៃ?

កាសែតក្នុងស្រុកថៃកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ បានចុះផ្សាយអំពីករណីចាប់ឃុំខ្លួនពលរដ្ឋខ្មែរចំនួន៣៨នាក់ ដែលលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃដើម្បីស្វែងរកការងារ។ ពលរដ្ឋខ្មែរទាំងនោះបានប្រាប់សមត្ថកិច្ចថៃថា ពួកគេជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ទើបត្រូវបង្ខំចិត្តលួចឆ្លងដែនចូលទឹកដីថៃ។ អ្នកធ្វើការលើបញ្ហាពលករចំណាកស្រុកអះអាងថា ពលករខ្មែរត្រឡប់ពីប្រទេសថៃកំពុងប្រទះបញ្ហាប្រឈមសំខាន់ៗដូចជា កង្វះជំនួយមនុស្សធម៌ វិបត្តិបំណុលធនាគារ និងកង្វះការងារធ្វើជាដើម។ ក្នុងន័យនេះអ្នកពាក់ព័ន្ធក្នុងវិស័យការងារទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់មួយ ដូចជាការ​បញ្ចេញកញ្ចប់ថវិកាជាតិនៅកម្រិតណាមួយ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់ពលករខ្មែរទាំងនោះ។

រញ្ជួយដី​នៅអាហ្វហ្កានីស្ថាន ស្លាប់ជាង​៨០០នាក់​ របួស​​យ៉ាងហោច​ជិត​៣០០០​នាក់

គ្រោះរញ្ជួយដី​កម្រិត ៦នៃមាត្រដ្ឋានរិចទែរ​ បានកើតឡើង​នៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន​ ក

រញ្ជួយដី​នៅអាហ្វហ្កានីស្ថាន ស្លាប់ជាង​៨០០នាក់​ របួស​​យ៉ាងហោច​ជិត​៣០០០​នាក់

គ្រោះរញ្ជួយដី​កម្រិត ៦នៃមាត្រដ្ឋានរិចទែរ​ បានកើតឡើង​នៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន​ កាលពីយប់ថ្ងៃអាទិត្យ​ឈានចូលថ្ងៃចន្ទ ទី១​កញ្ញានេះ​។ យោងតាម​ព័ត៌មានបឋម ពីអាជ្ញាធរតាលីបង់ មានមនុស្សស្លាប់យ៉ាងហោច ៨០០នាក់ និង​របួសយ៉ាងហោចជិត​៣០០០​នាក់​។

អង្គ​កា​រ Human Rights Watch ស្នើ​ឱ្យ​កម្ពុជា​លុប​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ

អង្គ​កា​រ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​​Human Rights Watch នៅ​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ២០២៥​នេះ​ បាន​ចេញ​

អង្គ​កា​រ Human Rights Watch ស្នើ​ឱ្យ​កម្ពុជា​លុប​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ

អង្គ​កា​រ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​​Human Rights Watch នៅ​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ២០២៥​នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ស្នើ​ឱ្យ​កម្ពុជា​កែ​សម្រួលការ​អនុម័ត​​ច្បាប់ដក​សញ្ជាតិ​ ដោយយល់ថា ច្បាប់ថ្មីនេះអាច​ជា​ឧបករណ៍នយោបាយ​រាំង​ខ្ទប់សំឡេង​​​​ពល​រដ្ឋ​។​ តាម​សេចក្តី​ប្រកាស​របស់​ខ្លួន​ អង្គ​កា​រ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចាត់ទុក​ច្បាប់ដក​សញ្ជាតិ​ប្រាសចាក​ពី​​​ច្បាប់ ​ដែល​មាន​ចែង​ជា​សកល​ស្តីពីសិទ្ធិ​មនុស្ស។​

ក្រុមមេដឹកនាំកម្ពុជាទៅទីក្រុងហាណូយដើម្បីរម្លឹកខួបជ័យជម្នះបដិវត្តន៍វៀតណាម

នៅថ្ងៃចន្ទ ទី ១ ខែកញ្ញានេះ ថ្នាក់ដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជាបានទៅដល់រដ្ឋធានីហាណូយ ដើម្

ក្រុមមេដឹកនាំកម្ពុជាទៅទីក្រុងហាណូយដើម្បីរម្លឹកខួបជ័យជម្នះបដិវត្តន៍វៀតណាម

នៅថ្ងៃចន្ទ ទី ១ ខែកញ្ញានេះ ថ្នាក់ដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជាបានទៅដល់រដ្ឋធានីហាណូយ ដើម្បីចូលរួមពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តន៍ខែសីហា និងខួប៨០ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ទី២ ខែកញ្ញា ឆ្នាំ២០២៥។ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា​​លោក ហេង​ សំរិន បានបញ្ជាក់ក្នុងបទសម្ភាសន៍មួយជាមួយកាសែតវៀតណាមថា ទស្សនកិច្ចរបស់ប្រតិភូជាន់ខ្ពស់កម្ពុជានៅវៀតណាម ជាឱកាសដើម្បីពង្រឹង​ និងពង្រីកទំនាក់ទំនងរវាងប្រជាជន​​ និងប្រជាជន ជំរុញការផ្លាស់ប្តូរវប្បធម៌ និងបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមករវាងប្រទេសទាំង២។ 

អាជីវករនិងពលរដ្ឋខ្មែរបន្តធ្វើពហិកាលើទំនិញថៃក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

នៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែមានភាពតានតឹងរហូតឈានទៅដល់ការផ្ទុះអាវុធ កាលពីចុ

អាជីវករនិងពលរដ្ឋខ្មែរបន្តធ្វើពហិកាលើទំនិញថៃក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

នៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកាន់តែមានភាពតានតឹងរហូតឈានទៅដល់ការផ្ទុះអាវុធ កាលពីចុងខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរកាន់តែមានសន្ទុះច្រើនឡើង ក្នុងការធ្វើពហិកាទៅលើទំនិញនិងផលិតផលផ្សេងៗដែលនាំចូលមកពីប្រទេសថៃ។ ជាក់ស្តែងនៅក្នុងខេត្តបាត់ដំបង អាជីវករលក់ដូរនៅតាមបណ្តាផ្សារនានាបានអះអាងថានៅក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ ពួកគេតែងតែឲ្យតម្លៃទៅលើទំនិញនិងផលិតផលខ្មែរក្នុងស្រុកជាចម្បង មុននឹងសម្រេចចិត្តទិញនិងលក់ផលិតផលដែលខ្វះខាតផ្សេងទៀតដែលនាំចូលមកពីក្រៅប្រទេស ដូចជាមកពីប្រទេសចិន ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ីជាដើម។ 

Get more results via ClueGoal