លោកបណ្ឌិត ស៊ឺន សំ៖ កម្ពុជាគួរសម្លឹងរកឱកាសនាំទំនិញកសិកម្មទៅទីផ្សារហ្វីលីពីន
newsare.net
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នឹងត្រូវបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន៣ថ្ងៃនៅកម្ពុជា ចាបលោកបណ្ឌិត ស៊ឺន សំ៖ កម្ពុជាគួរសម្លឹងរកឱកាសនាំទំនិញកសិកម្មទៅទីផ្សារហ្វីលីពីន
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នឹងត្រូវបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩កញ្ញា ឆ្នាំ២០២៥។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកMarcos មកកម្ពុជា គឺដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជានិងហ្វីលីពីន។ លោកបណ្ឌិត ស៊ឺន សំ អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា កត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន នឹងមានការជជែកពីបញ្ហាតំបន់ ជាពិសេសស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។ បន្ថែមពីនេះ លោកយល់ថា កម្ពុជាគួរស្វែងរកឱកាសនាំផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ទីផ្សារហ្វីលីពីន។ Read more