Cambodia



Public servants to be paid by the hour

The Public Service Commission (PSC) is finalising the new Time and Attendance Policy, which will introduce hourly-based payment for public servants across the country.

អ៊ីស្រាអែល​បាញ់ប្លោងគ្រាប់ដល់​រដ្ឋធានី​​ដូហារបស់កាតា​​ ដើម្បីតាមសម្លាប់មេក្រុមហាម៉ាស

កាលពីរសៀលថ្ងៃ​អង្គារទី​៩កញ្ញា​ សំឡេងផ្ទុះបាន​លាន់ឮ នៅ​ទីក្រុងដូហារបស់កាតា។ អាជ្ញារធរកាតា

អ៊ីស្រាអែល​បាញ់ប្លោងគ្រាប់ដល់​រដ្ឋធានី​​ដូហារបស់កាតា​​ ដើម្បីតាមសម្លាប់មេក្រុមហាម៉ាស

កាលពីរសៀលថ្ងៃ​អង្គារទី​៩កញ្ញា​ សំឡេងផ្ទុះបាន​លាន់ឮ នៅ​ទីក្រុងដូហារបស់កាតា។ អាជ្ញារធរកាតា បានអះអាងថា គឺកងទ័ពអ៊ីស្រាអែល បានបើក​ការវាយ​ប្រហារ បាញ់ប្លោង​គ្រាប់​ សំដៅចង់សម្លាប់​មេក្រុម​ហាម៉ាស ដែ​ល​ស្នាក់នៅទីក្រុង​ដូហា​។ កាតាបានបរិហារ ចាត់ទុក​ការវាយ​ប្រហារនេះ ថាជាអំពើដ៏កំសាកនិង​ថោកទាបបំផុតរបស់អ៊ីស្រាអែល​។

ប្រធានាធិបតីនេប៉ាល់ អំពាវនាវឲ្យ​សាមគ្គីរួបរួមជាតិ ក្រោយ​នាយករដ្ឋមន្ត្រី​​លាចុះ​ពីតំណែង

នៅនេប៉ាល់ នាយករដ្ឋមន្ត្រី​បាន​ប្រកាស​លាលែង​ចេញ​​ពីតំណែង ក្រោយ​ពី​ព្រឹត្តិការណ៍​ប៉ះទង្គិ

ប្រធានាធិបតីនេប៉ាល់ អំពាវនាវឲ្យ​សាមគ្គីរួបរួមជាតិ ក្រោយ​នាយករដ្ឋមន្ត្រី​​លាចុះ​ពីតំណែង

នៅនេប៉ាល់ នាយករដ្ឋមន្ត្រី​បាន​ប្រកាស​លាលែង​ចេញ​​ពីតំណែង ក្រោយ​ពី​ព្រឹត្តិការណ៍​ប៉ះទង្គិច​ហិង្សា រវាង​កង​កម្លាំងសមត្ថកិច្ច និង​ក្រុម​បាតុករ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ១៩ នាក់ និង​រង​របួស​ច្រើន​រយនាក់។ ដើម្បីសម្រាលភាព​តាន​តឹងនិង​ភាព​ចលាចល​​ក្នុងស្រុក​ ប្រធានាធិបតីនេប៉ាល់ បាន​ចេញមុខ​ធ្វើ​អន្តរាគមន៍ និង​អំពាវនាវឲ្យសាមគ្គីរួបរួមជាតិ​។​ ​

សកម្មជនប្រឆាំង លោក Ilya Yashin ត្រូវអាជ្ញាធររុស្ស៊ីប្រកាសដកសញ្ជាតិរុស្ស៊ី

លោក អ៊ីលីយ៉ា យ៉ាហ្ស៊ីន (Ilya Yashin) សកម្មជនប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ដែលមានឈ្មោះ បោះសំឡេងមួយរូប បាន

សកម្មជនប្រឆាំង លោក Ilya Yashin ត្រូវអាជ្ញាធររុស្ស៊ីប្រកាសដកសញ្ជាតិរុស្ស៊ី

លោក អ៊ីលីយ៉ា យ៉ាហ្ស៊ីន (Ilya Yashin) សកម្មជនប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ដែលមានឈ្មោះ បោះសំឡេងមួយរូប បានថ្លែងនៅថ្ងៃ ចន្ទ ទី ៨ កញ្ញា ថ្មីៗនេះថា អាជ្ញាធររុស្ស៊ី បានប្រកាស ដកសញ្ជាតិរុស្ស៊ី ពីរូបគាត់។ នេះបើយោងតាមប្រភពព័ត៌មានចុងក្រោយ ដែលអាជ្ញាធររុស្ស៊ី បានចុះផ្សាយ ជុំវិញសំណុំរឿងព្រហ្មទណ្ឌថ្មីមួយទៀត ពាក់ព័ន្ធនឹងរូប លោក អ៊ីលីយ៉ា យ៉ាហ្ស៊ីន។ 

បារាំង​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​​​​ជាថ្មី ក្រោយ​សភា​ដក​ទំនុកចិត្ត​ពី​នាយករដ្ឋមន្ត្រី

​​សភា​បារាំង ដែល​បណ្តា​គណបក្ស​ប្រឆាំង​មាន​សំឡេងច្រើ​នជាង បាន​សម្រេច​បោះឆ្នោត​ដក​សេចក្តី

បារាំង​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​​​​ជាថ្មី ក្រោយ​សភា​ដក​ទំនុកចិត្ត​ពី​នាយករដ្ឋមន្ត្រី

​​សភា​បារាំង ដែល​បណ្តា​គណបក្ស​ប្រឆាំង​មាន​សំឡេងច្រើ​នជាង បាន​សម្រេច​បោះឆ្នោត​ដក​សេចក្តីទុក​ចិត្ត​ពី​នាយករដ្ឋមន្ត្រី លោក ហ្វ្រង់ស័រ បៃរូ។ ​​ប្រមុខរដ្ឋាភិបាល​អស់​តំណែង​រូបនេះ ត្រូវ​ប្រគល់​លិខិត​លាលែងចុះចេញពីកៅអី​ជាផ្លូវ​ការ​ ជូន​ចំពោះ​ប្រធានាធិបតី​ អេម៉ានុយអែល ម៉ាក្រុង នៅវិមាន​អេលីហ្សេ​​។ ទោះ​ចង់មិនចង់​ ប្រទេស​បារាំងត្រូវ​ធ្លាក់ក្នុងវិបត្តិ​នយោបាយជាថ្មី ដ្បិត​ថា ក្រុម​សហជីព​ជាច្រើន​​ រួម​និង​បក្សប្រឆាំង​ បាន​ប្រកាស​ផ្តើម​ធ្វើ​បាតុកម្ម​​ចាប់ពីថ្ងៃទី​១០កញ្ញា​​ត​ទៅ​ ដើម្បី​បិទ​ខ្ទប់​ដំណើរការ​ការងារ​​​ជាច្រើន​​វិស័យ​​ ក្នុង​បំណងចង់​​ទម្លាក់​ប្រមុខរដ្ឋ​តែម្តង។​​

លោកថាក់ស៊ីន​​ត្រូវបញ្ជូនទៅ​​ឃុំខ្លួន​១ឆ្នាំនៅ​​​មន្ទីរឃុំឃាំង តាមការ​សម្រេចរបស់តុលាការកំពូល

កាលពីថ្ងៃចន្ទទី​៨កញ្ញា​ លោក​ថាក់ស៊ីន​ ស្ថាបនិក​គណបក្សភឿថៃ បានត្រលប់ចូលស្រុក​វិញ​ ដើម្បីចូ

លោកថាក់ស៊ីន​​ត្រូវបញ្ជូនទៅ​​ឃុំខ្លួន​១ឆ្នាំនៅ​​​មន្ទីរឃុំឃាំង តាមការ​សម្រេចរបស់តុលាការកំពូល

កាលពីថ្ងៃចន្ទទី​៨កញ្ញា​ លោក​ថាក់ស៊ីន​ ស្ថាបនិក​គណបក្សភឿថៃ បានត្រលប់ចូលស្រុក​វិញ​ ដើម្បីចូលខ្លួន​ក្នុង​​សវនាការ​របស់តុលាការកំពូលថៃ ​ក្នុងសំណុំរឿងពាក់ព័ន្ធនឹងភាពត្រឹមត្រូវ នៃការអនុវត្តទោសរបស់​លោក​​។ ព្រឹកថ្ងៃអង្គារទី​៩កញ្ញានេះ តុលាការកំពូលថៃ បានសម្រេចសេចក្តី បញ្ជូន​លោក​ថាក់ស៊ីន យកទៅអនុវត្តទោស​ចំនួន១ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងក្រុងបាងកក​។

លោក​ ហ៊ុន ម៉ាណែត៖ គ្មានការបញ្ជាឱ្យដកទ័ព និងដោះដូរដីដើម្បីចរចាជាមួយថៃទេ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះបានបញ្ជាក់ថា គ្មា

លោក​ ហ៊ុន ម៉ាណែត៖ គ្មានការបញ្ជាឱ្យដកទ័ព និងដោះដូរដីដើម្បីចរចាជាមួយថៃទេ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះបានបញ្ជាក់ថា គ្មានការបញ្ជាឱ្យកងទ័ពជួរមុខនៅសមរភូមិដកថយ ក្រោយបទឈប់បាញ់ និងគ្មានការចរចាដោយភ្ជាប់លក្ខខណ្ឌដោះដូរដីជាមួយថៃទេ។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើង ក្រោយមានការវែកញែកលើបណ្តាញសង្គមហ្វេសប៊ុកជុំវិញភាពអសកម្ម និងកម្សោយនៃការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃកន្លងមករបស់រដ្ឋាភិបាលកម្ពុជា។

តើព្រលានយន្តហោះពោធិ៍ចិនតុង គួរអភិរក្ស និងកែច្នៃជាទីតាំងបែបណា?

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានដាក់ឲ្យចូលនិវត្តន៍ចាប់ព

តើព្រលានយន្តហោះពោធិ៍ចិនតុង គួរអភិរក្ស និងកែច្នៃជាទីតាំងបែបណា?

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានដាក់ឲ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ទៅ បន្ទាប់ពីបានដំណើរការអស់រយៈពេលជិត ៧០ឆ្នាំ។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់កាលពីខែឧសភា ឆ្នាំ២០២៥ថា នឹងរក្សាទុកព្រលានយន្តហោះទំហំជាង ៤០០ហិចតានេះ ជាទ្រព្យសម្បត្តិរដ្ឋ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ អ្នកតាមដានសង្គមនានាយល់ឃើញថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គួរតែត្រូវបានរៀបចំឲ្យក្លាយទៅជាកន្លែងកម្សាន្ត ទេសចរណ៍ វប្បធម៌ កីឡា ដែលអាចទាក់ទាញថវិកាបានយ៉ាងច្រើនសម្រាប់ហិបរដ្ឋ។

កម្ពុជា និងហ្វីលីពីនឯកភាពគ្នាបន្តប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

មន្ត្រីរដ្ឋាភិបាលកម្ពុជា និងហ្វីលីពីនបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ស្តីពីការប្រឆាំ

កម្ពុជា និងហ្វីលីពីនឯកភាពគ្នាបន្តប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

មន្ត្រីរដ្ឋាភិបាលកម្ពុជា និងហ្វីលីពីនបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ស្តីពីការប្រឆាំងអំពើឆ្លងដែន ការងារក្នុងវិស័យអប់រំ និងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងប្រធានាធិបតីហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រនៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅកម្ពុជាដែលចាប់ផ្តើមក្នុងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។

ឧត្តមស្នងការសិទ្ធិមនុស្ស​​ព្រមានថា ច្បាប់អន្តរជាតិ និង​ច្បាប់នៃ​សង្រ្គាមកាន់តែ​ធ្លាក់ចុះខ្សោយ

ការឃោសនា​ផ្សព្វផ្សាយ​ដើម្បី​សង្រ្គាម​កកើតមាន​នៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ប្រធាន​ឧត្តម​

ឧត្តមស្នងការសិទ្ធិមនុស្ស​​ព្រមានថា ច្បាប់អន្តរជាតិ និង​ច្បាប់នៃ​សង្រ្គាមកាន់តែ​ធ្លាក់ចុះខ្សោយ

ការឃោសនា​ផ្សព្វផ្សាយ​ដើម្បី​សង្រ្គាម​កកើតមាន​នៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ប្រធាន​ឧត្តម​ស្នងការសិទ្ធិមនុស្ស​អន្តរជាតិ​បាន​ទាញសញ្ញាអាសន្ន​យ៉ាងដូច្នេះ នៅ​ថ្ងៃចន្ទទី ៨​កញ្ញា ដែលជា​ថ្ងៃបើក​កិច្ចប្រជុំលើកទី​៦០​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅទីក្រុង​ហ្សឺណែវ។ ដោយ​លើកឡើង​ពី​សង្រ្គាម​នៅហ្កាហ្សា សង្រ្គាម​អ៊ុយក្រែន និង​ជម្លោះ​ប្រដាប់អាវុធ​​នៅស៊ូដង់ ប្រធាន​ឧត្តម​ស្នងការសិទ្ធិមនុស្ស​អន្តរជាតិថ្លែងព្រួយបារម្ភ​ពីនិន្នាការ​លើកស្ទួយ​ការប្រព្រឹត្តអំពើហិង្សា និង​ការធ្លាក់ចុះខ្សោយ​នៃ​ច្បាប់អន្តរជាតិ។

ស្លាប់យ៉ាងហោច​៦នាក់ ដោយ​ការបាញ់ប្រហារ​​នៅខាងកើតទីក្រុងហ្សេរុយសាឡឹម

ហេតុការណ៍វាយប្រហារមួយ បានកើតឡើងនៅទីក្រុងហ្សេរុយសាឡឹមភាគខាងកើត ដោយ​ខ្មាន់កាំភ្លើងជនជាតិប

ស្លាប់យ៉ាងហោច​៦នាក់ ដោយ​ការបាញ់ប្រហារ​​នៅខាងកើតទីក្រុងហ្សេរុយសាឡឹម

ហេតុការណ៍វាយប្រហារមួយ បានកើតឡើងនៅទីក្រុងហ្សេរុយសាឡឹមភាគខាងកើត ដោយ​ខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីន​២នាក់ បានបាញ់រះ បណ្តាល​ឲ្យស្លាប់​មនុស្ស​យ៉ាងហោច​៦​នាក់​។ សមត្ថកិច្ច​អ៊ីស្រាអែល បានចាត់ទុកការវាយប្រហារមកលើជនជាតិជ្វីហ្វនេះ គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុត បើគិតចាប់​ពីហេតុការណ៍​វាយប្រហារថ្ងៃទី​៧តុលា​ឆ្នាំ​២០២៣។

នាយករដ្ឋមន្រ្តីអាល្លឺម៉ង់៖ សង្រ្គាមឈ្លានពានអ៊ុយក្រែនគ្រាន់តែជា​ការចាប់ផ្តើម​របស់​លោកពូទីន

អធិការបតី​អាល្លឺម៉ង់ លោកហ្វ្រីដ្រិក មែក្ស​​ បាន​ព្រមានថា ផែនការចក្រពត្តិនិយម​របស់មេដឹកនាំ

នាយករដ្ឋមន្រ្តីអាល្លឺម៉ង់៖ សង្រ្គាមឈ្លានពានអ៊ុយក្រែនគ្រាន់តែជា​ការចាប់ផ្តើម​របស់​លោកពូទីន

អធិការបតី​អាល្លឺម៉ង់ លោកហ្វ្រីដ្រិក មែក្ស​​ បាន​ព្រមានថា ផែនការចក្រពត្តិនិយម​របស់មេដឹកនាំរុស្ស៊ី គឺ​លោកពូទីន​នឹងមិនបញ្ចប់នៅត្រឹម​ទឹកដី​អ៊ុយក្រែន។ ថ្លែងនៅចំពោះមុខ​​អ្នកតំណាងទូតទាំងអស់របស់អាល្លឺម៉ង់ នៅក្នុងសន្និសីទ កាលពីថ្ងៃ​ចន្ទទី ៨​កញ្ញា ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់​បានចោទប្រកាន់​រុស្ស៊ី​របស់​លោក​ពូទីន​ថា បាន​បង្កើន​ការវាយប្រហារចម្រុះ Hybrid មកលើ​អាល្លឺម៉ង់។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះលម្អិត៖

ភាពយន្តឯកសារ «វាលពិឃាតរបស់វេជ្ជបណ្ឌិត ហាំង ង៉ោ» បន្សល់ភាពសោកសៅឱ្យ​ទស្សនិកជន

ភាពយន្តឯកសារ «វាលពិឃាតរបស់វេជ្ជបណ្ឌិត ហាំង ង៉ោ» បាន​រៀបរាប់ពីដំណើរជីវិត និងការសម្ដែងរបស់លោ

ភាពយន្តឯកសារ «វាលពិឃាតរបស់វេជ្ជបណ្ឌិត ហាំង ង៉ោ» បន្សល់ភាពសោកសៅឱ្យ​ទស្សនិកជន

ភាពយន្តឯកសារ «វាលពិឃាតរបស់វេជ្ជបណ្ឌិត ហាំង ង៉ោ» បាន​រៀបរាប់ពីដំណើរជីវិត និងការសម្ដែងរបស់លោក ហាំង ង៉ោ មុនពេលដែលលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីឆ្នាំ ១៩៩៦។ ឃាតកម្មលើលោក ហាំង ង៉ោ នៅតែបន្សល់ភាពសោកសៅដល់ទស្សនិកជនជាតិ និងអន្តរជាតិ។ សម្រាប់ពលរដ្ឋខ្មែរ ឃាតកម្មលើលោក ហាំង ង៉ោ ជាការបាត់បង់អ្នកមានស្នាដៃឆ្នើមខ្មែរ។

ក្រុមសង្គមស៊ីវិលស្នើអាមេរិកដាក់សម្ពាធឱ្យថៃបញ្ឈប់ការធ្វើរបងចូលក្នុងទឹកដីខ្មែរ

សហភាពអង្គការសង្គមស៊ីវិលដែលតំណាងឱ្យក្រុមអង្គការ សមាគម និងក្រុមយុវជនខ្មែរ ៥០ស្ថាប័ន/ក្រុមបា

ក្រុមសង្គមស៊ីវិលស្នើអាមេរិកដាក់សម្ពាធឱ្យថៃបញ្ឈប់ការធ្វើរបងចូលក្នុងទឹកដីខ្មែរ

សហភាពអង្គការសង្គមស៊ីវិលដែលតំណាងឱ្យក្រុមអង្គការ សមាគម និងក្រុមយុវជនខ្មែរ ៥០ស្ថាប័ន/ក្រុមបានដាក់លិខិតស្នើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដាក់សម្ពាធថៃឱ្យឈប់ធ្វើរបងចូលក្នុងទឹកដីខ្មែរបន្តទៀត។ បើតាមលិខិតចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ សហភាពអង្គការសង្គមស៊ីវិលទាំងនេះជឿថា ក្នុងកាលៈទេសៈនេះ គឺមានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះដែលមានទឹកមាត់ប្រៃដើម្បីប្រាប់ថៃឱ្យឈប់បំពានទឹកដីកម្ពុជា។

ជម្លោះព្រំដែនកម្ពុជា ថៃអាចមានអ្វីប្រែប្រួលជាមួយនាយករដ្ឋមន្រ្តីថៃថ្មី?

កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថៃរកបាននាយករដ្ឋមន្រ្តីទី ៣២ គឺលោក អនុធិន ឆានវីរៈគូន។ នាយករដ្

ជម្លោះព្រំដែនកម្ពុជា ថៃអាចមានអ្វីប្រែប្រួលជាមួយនាយករដ្ឋមន្រ្តីថៃថ្មី?

កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ថៃរកបាននាយករដ្ឋមន្រ្តីទី ៣២ គឺលោក អនុធិន ឆានវីរៈគូន។ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានផ្ញើសារអបអរសាទរលោក អនុធិន ឆានវីរៈគូន តែមិនភ្លេចលើកឡើងពីការចង់បានរបស់កម្ពុជាដើម្បីស្តារទំនាក់ទំនងការទូតជាមួយថៃឲ្យមានប្រក្រតីភាពឡើងវិញ។ ចំណែកនាយករដ្ឋមន្រ្តីថៃថ្មីក៏បានបង្ហាញពីការត្រៀមវិធានការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយទុក្ខលំបាក និងការបាត់បង់ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ តែអ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា រដ្ឋាភិបាលថ្មីថៃរបស់លោក អនុធិន ឆានវីរៈគូន ក៏មិនខុសគ្នាប៉ុន្មានពីរដ្ឋាភិបាលចាស់ដែរ ព្រោះអ្នកមានអំណាចក្នុងដៃពិតប្រាកដនៅថៃ គឺក្រុមយោធាថៃដែលហាក់បង្ហាញសកម្មភាពមិនចង់ស្តារទំនាក់ទំនងជាមួយកម្ពុជាឡើងវិញ។ ចំណែកអ្នកជំនាញយល់ថា ការស្តារទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរនៅមានភាពលំបាកនៅឡើយ។ តើទំនាក់ទំនងកម្ពុជា-ថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីថៃថ្មីអាចមានអ្វីប្រែប្រួលខ្លះ?

ACU៖ ការបែកធ្លាយវិញ្ញាសាគណិតវិទ្យាកើតឡើងក្រោយការប្រឡងបាក់ឌុប

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសសារជាថ្មីថាមិនមានការបែកធ្លាយវិញ្ញាសាគណិតវិទ្យាមុនក

ACU៖ ការបែកធ្លាយវិញ្ញាសាគណិតវិទ្យាកើតឡើងក្រោយការប្រឡងបាក់ឌុប

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសសារជាថ្មីថាមិនមានការបែកធ្លាយវិញ្ញាសាគណិតវិទ្យាមុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនោះទេ។ ចំពោះឯកសារដែលបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក និងមានភាពស្រដៀងគ្នាទៅនឹងវិញ្ញាសារដើមស្ទើរតែទាំងស្រុងត្រូវបាន ACU បញ្ជាក់ថា គឺត្រូវបានបត់ និងលាយកមកបង្ហោះក្រោយម៉ោងប្រឡង។

រដ្ឋាភិបាលកម្ពុជា និងស្ថាប័នអន្តរជាតិបន្តរកផ្លូវរំដោះទាហានខ្មែរ ១៨នាក់

សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួន គឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិនិងជាកង្វល់ផ្

រដ្ឋាភិបាលកម្ពុជា និងស្ថាប័នអន្តរជាតិបន្តរកផ្លូវរំដោះទាហានខ្មែរ ១៨នាក់

សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួន គឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិនិងជាកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់។ នេះជាការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនាពេលថ្មីៗនេះ។ លោក ហ៊ុន ម៉ាណែត ក៏បានបង្គាប់ឲ្យស្ថាប័នរដ្ឋាភិបាលរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានទាំងតាមទ្វេភាគីតំបន់ និងអន្តរជាតិដើម្បីធានានូវការវិលត្រលប់មកវិញយ៉ាងឆាប់រហ័សរបស់កងទ័ពទាំង១៨នាក់។

វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិត្រូវបានដាក់ឲ្យប្រើ ខណៈអ្នកវិភាគបារម្ភពីការរឹតត្បិត

ព្រះមហាក្សត្រខ្មែរ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រមប្រកាសឲ្យប្រើច្បាប

វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិត្រូវបានដាក់ឲ្យប្រើ ខណៈអ្នកវិភាគបារម្ភពីការរឹតត្បិត

ព្រះមហាក្សត្រខ្មែរ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិដែលមាន៣៤​មាត្រា។ មាត្រា២៩ថ្មីនៃច្បាប់ស្តីពីសញ្ជាតិដែលត្រូវបានធ្វើវិសាធនកម្ម បានបើកផ្លូវឲ្យមានការដកសញ្ជាតិពលរដ្ឋខ្មែរតាមករណីមួយចំនួន ដូចជាការប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពឈុបឃិតគ្នាជាមួយបរទេសដែលនាំឲ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ប្រទេសកម្ពុជា។ អ្នកវិភាគយល់ថា ច្បាប់នេះអាចបង្កការរឹតត្បិតលើក្រុមអ្នកនយោបាយជំទាស់។

ប៉ូលិសអង់គ្លេស​ ចាប់​ខ្លួនបាតុករ​ ជិត​៩០០នាក់​ ដែល​សម្តែងមតិគាំទ្រ​អង្គការ​ប៉ាឡេស្ទីន

​នៅទីក្រុង​ឡុងដ៍ ប៉ូលិស​អង់គ្លេស​ បាន​ចាប់ខ្លួន​បាតុករ​ ប្រមាណជិត​ ៩០០ នាក់ នៅ​ចុង​សប្តាហ៍

ប៉ូលិសអង់គ្លេស​ ចាប់​ខ្លួនបាតុករ​ ជិត​៩០០នាក់​ ដែល​សម្តែងមតិគាំទ្រ​អង្គការ​ប៉ាឡេស្ទីន

​នៅទីក្រុង​ឡុងដ៍ ប៉ូលិស​អង់គ្លេស​ បាន​ចាប់ខ្លួន​បាតុករ​ ប្រមាណជិត​ ៩០០ នាក់ នៅ​ចុង​សប្តាហ៍​នេះ ពីព្រោះតែ​ពួក​គេ​ធ្វើបាតុកម្ម​សម្តែង​ការគាំទ្រចំពោះ​​អង្គការសកម្មភាព​ដើម្បី​ប៉ាឡេស្ទីន Palestine Action។ អង្គការ​នេះ បាន​ត្រូវ​​រដ្ឋាភិបាលអង់គ្លេស​​ ​ហាម​ឃាត់ ក្រោម​ច្បាប់​ប្រឆាំង​ភេរវកម្ម​​។​ បើតាម​ប៉ូលិសអង់គ្លេស បាតុករ​ខ្លះ​បាន​ប្រព្រឹត្ត​ល្មើស ​ដោយ​ប្រើហិង្សា​ទៅ​លើ​កម្លាំង​សមត្ថកិច្ច។​  

អាមេរិក៖ ប៉ូលីសអន្តោប្រវេសន៍ចាប់ខ្លួនជនជាតិកូរ៉េខាងត្បូង ជាង៣០០នាក់ នៅរដ្ឋ Georgia

នៅសហរដ្ឋអាមេរិក ប៉ូលីសអន្តោប្រវេសន៍អាមេរិកបានចាប់ខ្លួនបុគ្គលិករោងចក្រផលិតអាគុយរថយន្តអគ្

អាមេរិក៖ ប៉ូលីសអន្តោប្រវេសន៍ចាប់ខ្លួនជនជាតិកូរ៉េខាងត្បូង ជាង៣០០នាក់ នៅរដ្ឋ Georgia

នៅសហរដ្ឋអាមេរិក ប៉ូលីសអន្តោប្រវេសន៍អាមេរិកបានចាប់ខ្លួនបុគ្គលិករោងចក្រផលិតអាគុយរថយន្តអគ្គិសនី Hyundai-LG Energy Solution ចំនួន ៤៧៥នាក់ នៅភាគខាងត្បូងនៃរដ្ឋ Georgia ព្រោះតែពួកគេធ្វើការខុសច្បាប់លើទឹកដីអាមេរិក។ ប្រមុខការទូតកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃសៅរ៍ ទី៦ កញ្ញា ថា នៅក្នុងចំណោមនោះមានជនជាតិកូរ៉េខាងត្បូង ជាង៣០០នាក់។ ថ្នាក់ដឹកនាំក្រុងសេអ៊ូលអាចនឹងធ្វើទៅទីក្រុងវ៉ាស៊ីន​ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ជុំវិញបញ្ហានេះ ប្រសិនបើចាំបាច់។

លោក ហ៊ុន សែន៖ បទឈប់បាញ់រវាងកម្ពុជា-ថៃមិនអាចទៅរួច បើគ្មានអាមេរិក

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានគូសបញ្ជាក់ថា បទឈប់បាញ់រវាងកម្ពុជា-ថៃ នឹងមិនអាចកើតមា

លោក ហ៊ុន សែន៖ បទឈប់បាញ់រវាងកម្ពុជា-ថៃមិនអាចទៅរួច បើគ្មានអាមេរិក

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានគូសបញ្ជាក់ថា បទឈប់បាញ់រវាងកម្ពុជា-ថៃ នឹងមិនអាចកើតមានឡើយ បើសិនគ្មានភាគីអាមេរិកជួយសម្របសម្រួល។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបរវាងលោក ហ៊ុន សែន និងភារធារីទូតអាមេរិកលោកស្រី Bridgette L. Walker កាលពីថ្ងៃសុក្រទី៥កញ្ញា ឆ្នាំ២០២៥។

លោកបណ្ឌិត ស៊ឺន សំ៖ កម្ពុជាគួរសម្លឹងរកឱកាសនាំទំនិញកសិកម្មទៅទីផ្សារហ្វីលីពីន

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នឹងត្រូវបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន៣ថ្ងៃនៅកម្ពុជា ចាប

លោកបណ្ឌិត ស៊ឺន សំ៖ កម្ពុជាគួរសម្លឹងរកឱកាសនាំទំនិញកសិកម្មទៅទីផ្សារហ្វីលីពីន

ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នឹងត្រូវបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន៣ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩កញ្ញា ឆ្នាំ២០២៥។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកMarcos មកកម្ពុជា គឺដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជានិងហ្វីលីពីន។ លោកបណ្ឌិត ស៊ឺន សំ អ្នកស្រាវជ្រាវផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា កត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន នឹងមានការជជែកពីបញ្ហាតំបន់ ជាពិសេសស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។ បន្ថែមពីនេះ លោកយល់ថា កម្ពុជាគួរស្វែងរកឱកាសនាំផលិតផលកសិកម្មរបស់ខ្លួនទៅកាន់ទីផ្សារហ្វីលីពីន។

បើអនុវត្តច្បាប់ដកសញ្ជាតិដែលទើបចូលជាធរមាន តើនឹងមានផលប៉ះពាល់អ្វីខ្លះ?

ច្បាប់​ដក​សញ្ជាតិ​ពល​រដ្ឋ​ខ្មែរ​បាន​ចូល​ជា​ធរ​មាន​ បន្ទាប់ពី​ការ​ចុះ​ហត្ថ​លេខា​ដោយ​ប្រម

បើអនុវត្តច្បាប់ដកសញ្ជាតិដែលទើបចូលជាធរមាន តើនឹងមានផលប៉ះពាល់អ្វីខ្លះ?

ច្បាប់​ដក​សញ្ជាតិ​ពល​រដ្ឋ​ខ្មែរ​បាន​ចូល​ជា​ធរ​មាន​ បន្ទាប់ពី​ការ​ចុះ​ហត្ថ​លេខា​ដោយ​ប្រមុខ​រដ្ឋ​ស្តីទី​ លោក ហ៊ុន សែន នាថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៥​។​ ក្រុម​អ្នក​នយោបាយ​នៅ​ក្រៅ​ប្រទេស​បាន​លើក​ឡើង​ថា ​ច្បាប់​នេះ​មាន​គោល​ដៅ​ធ្វើ​បាប​អ្នក​នយោបាយ​ប្រឆាំង​ ពិសេស ​លោក​ សម​ រង្ស៊ី ​និង​ក្រុម​របស់​លោក​។​ អ្នក​វិភាគ​យល់​ថា​ ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ មិន​គួរ​ចេញ​នៅ​ពេល​នេះ​ទេ ​ដោយ​សារ​តែ​បារម្ភ​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ជាតិ​កាន់​តែ​ខ្លាំង​ នៅ​គ្រា​ដែល​កម្ពុជា​កំពុង​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​ថៃ​។​ តែ​អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​ ចាត់​ទុក​ការ​មាន​ច្បាប់​នេះ​ជា​រឿង​ត្រឹម​ត្រូវ​។

លោក ហ៊ុន សែនថា ការផ្តល់ជំនួយពីបរទេសខ្លះអាចជះផលអវិជ្ជមាន

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែនក្រើនរម្លឹកឱ្យមានការប្រុងប្រយ័ត្នចំពោះជំនួយបរទេស ពិសេសរាល់ជំ

លោក ហ៊ុន សែនថា ការផ្តល់ជំនួយពីបរទេសខ្លះអាចជះផលអវិជ្ជមាន

ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែនក្រើនរម្លឹកឱ្យមានការប្រុងប្រយ័ត្នចំពោះជំនួយបរទេស ពិសេសរាល់ជំនួយដែលផ្តល់មកឱ្យប្រទេសក្រីក្រ។ នេះជាលើកឡើងរបស់លោក ហ៊ុន សែន នៅចំពោះមុខឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ លោក Daouda Bitie ក្នុងពិធីប្រគល់សារតាំងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។ សម្រាប់លោក ហ៊ុន សែន ជំនួយពីបរទេសមួយចំនួនអាចជះផលអវិជ្ជមាន ប្រសិនបើសាមីរដ្ឋាភិបាលប្រទេសនោះខ្វះការគិតគូរឱ្យបានល្អិតល្អន់។

នាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្គេរូ អ៊ីស៊ីបា លាលែងចេញពីតំណែង

កាន់អំណាច​​បានតែ ១ ឆ្នាំ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា បាន​សម្រេច​ចិត្ត​ប្រកា

នាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្គេរូ អ៊ីស៊ីបា លាលែងចេញពីតំណែង

កាន់អំណាច​​បានតែ ១ ឆ្នាំ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា បាន​សម្រេច​ចិត្ត​ប្រកាស​លាលែង​ពីតំណែង ព្រោះតែការ​​ធ្លាក់​ចុះ​ប្រជាប្រិយភាពខ្លាំង និង​វិបត្តិ​អតិផរណាទំនិញ​។ ការ​ប្រកាស​លាឈប់​របស់​​ប្រមុខរដ្ឋាភិបាលជប៉ុន​​រូបនេះ បានធ្វើឡើង​ក្នុង​​សន្និសីទ​សារព័ត៌មាន​ នៅ​ថ្ងៃអាទិត្យ​ ​ដើម្បី​បើកផ្លូវ​ឲ្យ​គណបក្ស​របស់​លោក បោះឆ្នោត​ជ្រើសតាំង​មេដឹកនាំថ្មី នៅ​ថ្ងៃចន្ទ ទី៨កញ្ញា ​ ។​ ​

ពលរដ្ឋខ្មែរនៅ​ស៊ុយអែត ធ្វើបាតុកម្ម​ទាមទារ​ផ្អាកលក់យន្តហោះចម្បាំងឲ្យថៃ

ប្រជាពលរដ្ឋខ្មែរ បាន​ជួប​ជុំគ្នា​សម្តែងមតិ ​ នៅមុខសភា​ស៊ុយ​អែត ដើម្បី​ទាមទារ​ឲ្យ​ផ្អាកលក់

ពលរដ្ឋខ្មែរនៅ​ស៊ុយអែត ធ្វើបាតុកម្ម​ទាមទារ​ផ្អាកលក់យន្តហោះចម្បាំងឲ្យថៃ

ប្រជាពលរដ្ឋខ្មែរ បាន​ជួប​ជុំគ្នា​សម្តែងមតិ ​ នៅមុខសភា​ស៊ុយ​អែត ដើម្បី​ទាមទារ​ឲ្យ​ផ្អាកលក់យន្តហោះចម្បាំងទៅឲ្យប្រទេស​​ថៃ ដែល​​កំពុងតែមាន​ជម្លោះ​នៅព្រំដែន​ជាមួយ​កម្ពុជា។ ក្រៅពី​សុំឲ្យព្យួរ​កិច្ចសន្យា​ទិញលក់អាវុធ បាតុករ​ខ្មែរ​ក៏​ស្នើរដ្ឋាភិបា​ល​ស៊ុយអែត​ ដាក់​សម្ពាធ​លើថៃ ដើម្បី​ដោះលែង​ទាហាន​ខ្មែរ​ ហើយ​បញ្ឈប់​រាល់​ទង្វើ​អរិភាព ​និងហិង្សាបំពាន​លើប្រជាជាតិខ្មែរ។

សហភាពអឺរ៉ុប អំពាវនាវឱ្យកម្ពុជា-ថៃ អនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព

សហភាពអឺរ៉ុបទទូចឱ្យកម្ពុជា និងថៃ មានកិច្ចខិតខំប្រកបដោយនិរន្តរភាពក្នុងការអនុវត្តបទឈប់បាញ់

សហភាពអឺរ៉ុប អំពាវនាវឱ្យកម្ពុជា-ថៃ អនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព

សហភាពអឺរ៉ុបទទូចឱ្យកម្ពុជា និងថៃ មានកិច្ចខិតខំប្រកបដោយនិរន្តរភាពក្នុងការអនុវត្តបទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ ២០២៥នៅប្រទេសម៉ាឡេស៊ី។ ភាគីទាំងពីរក៏ត្រូវគោរពតាមច្បាប់អន្តរជាតិ និងបញ្ចៀសសកម្មភាពណាមួយដែលបង្កឱ្យមានភាពតានតឹងរវាងគ្នា។ នេះជាការលើកឡើងរបស់ អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោកស្រី Anitta Hipper។ អ្នកវិភាគយល់ថា ការអំពាវនាវរបស់សហភាពអឺរ៉ុបយ៉ាងដូចនេះ ស្តែងឱ្យឃើញពីភាពផុយស្រួយនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ព្រោះការអនុវត្តបទឈប់បាញ់នេះប្រៀបដូចជាការពន្យារពេលនៃការកើតឡើងសង្គ្រាមម្តងទៀត ដោយសារភាគីទាំង២មានជំហរផ្ទុយគ្នាក្នុងការដោះស្រាយជម្លោះព្រំដែន។

អ្នកជំនាញរកឃើញការបំពានអធិបតេយ្យកម្ពុជារាប់រយកន្លែងក្នុង Google Maps

នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា​នេះ ​ក្រុម​ការ​ងារ ​Cambodia Local Guides ​បាន​បញ្ចេញ​របាយ​ការណ៍​មួយ​ដោយ​បាន​កត់​

អ្នកជំនាញរកឃើញការបំពានអធិបតេយ្យកម្ពុជារាប់រយកន្លែងក្នុង Google Maps

នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា​នេះ ​ក្រុម​ការ​ងារ ​Cambodia Local Guides ​បាន​បញ្ចេញ​របាយ​ការណ៍​មួយ​ដោយ​បាន​កត់​ត្រា​ពី​ការ​យា​យី​ជា​ប្រព័ន្ធ​ដែល​កំណត់​គោល​ដៅ​លើ​ប្រ​ទេស​កម្ពុជា ​តាម​រយៈ​ការ​កែ​ប្រែទី​តាំង​នៅលើ​ Google​ Maps​។ ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​ស្រុក ​និង​ការ​វិភាគ​បច្ចេក​ទេស ​បាន​រក​ឃើញ​ថា​ មាន​ការ​បំ​ពាន​យ៉ាង​ទូ​លំ​ទូ​លាយ​ដែល​ប៉ះ​ពាល់​ «​អធិប​តេយ្យភាព​ឌីជីថល​ កេរ្ត៍​ឈ្មោះ​ទេសចរណ៍ ​និង​សុវត្ថិ​ភាព​សហគមន៍»​ របស់​កម្ពុជា​។

សេវាកម្មថែទាំមនុស្សចាស់កាន់តែពេញនិយម ពេលយុវជនរវល់ការងារ

ចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលមើលឃើញតម្រូវការ និងភាពចាំបាច់នៅក្នុងសង្គមពាក់ព័ន្ធនឹងការថែទ

សេវាកម្មថែទាំមនុស្សចាស់កាន់តែពេញនិយម ពេលយុវជនរវល់ការងារ

ចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលមើលឃើញតម្រូវការ និងភាពចាំបាច់នៅក្នុងសង្គមពាក់ព័ន្ធនឹងការថែទាំសុខភាពមនុស្សចាស់ជរា លោកស្រីឌីផន ភិរម្យ ដែលធ្លាប់ជាគិលានុបដ្ឋាយិកាដ៏ចំណានម្នាក់ បានសម្រេចចិត្តបើកអាជីវកម្មថ្មីដំបូងគេមួយនៅកម្ពុជា គឺសេវាថែទាំសុខភាពចល័ត ដែលមានឈ្មោះថាMUCH Mobile Health Care។ លោកស្រីឌីផន ភិរម្យ បានលើកឡើងថាបច្ចុប្បន្នសេវាថែទាំសុខភាពមនុស្សចាស់កាន់តែទទួលបានការចាប់អារម្មណ៍ ដោយសារយុវជនមានភាពមមាញឹកខ្លាំងនៅក្នុងការងាររបស់ខ្លួន។

នាយករដ្ឋមន្ត្រីថ្មីថៃ ប្រកាស​មិនព្យាបាទសងសឹក​គ្រួសារ​ លោក ថាក់ស៊ីន

នៅថៃ ក្រោយទទួលការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសភា ក្នុងសំឡេងគាំទ្រ ៣១១សំឡេង លើ ៤៩២អសនៈ ប្

នាយករដ្ឋមន្ត្រីថ្មីថៃ ប្រកាស​មិនព្យាបាទសងសឹក​គ្រួសារ​ លោក ថាក់ស៊ីន

នៅថៃ ក្រោយទទួលការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសភា ក្នុងសំឡេងគាំទ្រ ៣១១សំឡេង លើ ៤៩២អសនៈ ប្រធានគណបក្សភូមិចៃថៃ លោក អនុធិន ឆានវីរៈគូន បានក្លាយជានាយករដ្ឋមន្ត្រីថៃ ទី៣២ ជាផ្លូវការ កាលពីថ្ងៃ​សុក្រ ទី៥ កញ្ញា។ ​ នាយករដ្ឋមន្ត្រីថៃថ្មី បាន​ប្រកាស​ផ្សះផ្សាជាតិ ដោយ​មិនសងសឹកព្យាបាទក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន។ មិនតែប៉ុណ្ណោះ ​​នាយករដ្ឋមន្ត្រីថៃថ្មី​ រូបនេះ បាន​បញ្ជាក់​ការ​សន្យាថា​ នឹង​អនុវត្ត​តាម​លក្ខខណ្ឌ​ទាំង​អស់​នៃកិច្ចព្រមព្រៀង​ជាមួយ​គណ​បក្ស​ប្រាឆាឈុន ដែល​ជាបក្សប្រឆាំងធំជាងគេនៅ​ថៃ​។ ​

លោក ដូណាល់ ត្រាំ បោះដៃផ្សះផ្សាជាមួយលោក ណារិនដ្រា ម៉ូឌី

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅសេតវិមាន នាថ្ងៃសុក្រ ទី៥ កញ្ញា ថា លោកនិង នាយករដ្

លោក ដូណាល់ ត្រាំ បោះដៃផ្សះផ្សាជាមួយលោក ណារិនដ្រា ម៉ូឌី

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសនៅសេតវិមាន នាថ្ងៃសុក្រ ទី៥ កញ្ញា ថា លោកនិង នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី នៅតែជាមិត្តភ័ក្តិនឹងគ្នា បើទោះបីជាប្រទេសទាំងពីរ កំពុងប្រឈមមុខតានតឹងដាក់គ្នា ក្នុងទំនាក់ទំនងពាណិជ្ជកម្ម។ រីឯ លោកម៉ូឌីក៏បានបង្ហាញពីអារម្មណ៍ដូចគ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកត្រាំ ដែលបានគិតគូរពីទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងញូដែលី។

អាជ្ញាធររម្លឹកជាថ្មីឲ្យបញ្ឈប់ការរក្សាទុកឯកសារផ្ទាល់ខ្លួនដើម្បីធានាប្រាក់កម្ចី

អា​ជ្ញា​ធរ​ជំ​នាញ​ពាក់​ព័ន្ធ​បាន​ចេញ​សេច​ក្តី​ព្រ​មាន​មួយ​នៅ​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ

អាជ្ញាធររម្លឹកជាថ្មីឲ្យបញ្ឈប់ការរក្សាទុកឯកសារផ្ទាល់ខ្លួនដើម្បីធានាប្រាក់កម្ចី

អា​ជ្ញា​ធរ​ជំ​នាញ​ពាក់​ព័ន្ធ​បាន​ចេញ​សេច​ក្តី​ព្រ​មាន​មួយ​នៅ​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ដោយ​ប្រាប់​ឲ្យ​នីតិបុគ្គល​ ឬ​រូប​វន្ត​បុគ្គល​បញ្ឈប់​ជា​បន្ទាន់​រាល់​សកម្ម​ភាព​រក្សា​ទុក​អត្ត​សញ្ញាណ​ប័ណ្ណ ​សៀវ​ភៅ​ស្នាក់​នៅ​ ប័ណ្ណ​សម​ធម៌​(ប័ណ្ណក្រីក្រ) ​និង​ប័ណ្ណ​សមា​ជិក​បេឡា​ជាតិ​សន្តិ​សុខ​សង្គម​(ប.ស.ស) ​សម្រាប់​ការ​ធានា​លើ​ប្រាក់​កម្ចី​។​ នេះ​ជា​ការ​ក្រើន​រម្លឹក​ជា​ថ្មី​នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយ ​រវាង​ក្រ​សួង​មហា​ផ្ទៃ ​ធនា​គារ​ជាតិ​នៃ​កម្ពុជា ​និង​អា​ជ្ញា​ធរ​សេវា​ហិរញ្ញ​វត្ថុ​មិន​មែន​ធនា​គារ​។

WHO-OMS ចុះបញ្ជី​​ឱសថថ្មី​ មានប្រសិទ្ធភាព​​ព្យាបាលជម្ងឺ​ទឹកនោម​ផ្អែមផង​និង​ជំងឺ​​ធាត់​​ចុកខ្លាញ់ផង

ថ្ងៃទី ៥កញ្ញា​ អង្គការសុខភាពពិភពលោក បានសម្រេច​ចុះបញ្ជីនូវម៉ូឡេគុលឱសថថ្មី ចំនួន​៤មុខ ទៅក្ន

WHO-OMS ចុះបញ្ជី​​ឱសថថ្មី​ មានប្រសិទ្ធភាព​​ព្យាបាលជម្ងឺ​ទឹកនោម​ផ្អែមផង​និង​ជំងឺ​​ធាត់​​ចុកខ្លាញ់ផង

ថ្ងៃទី ៥កញ្ញា​ អង្គការសុខភាពពិភពលោក បានសម្រេច​ចុះបញ្ជីនូវម៉ូឡេគុលឱសថថ្មី ចំនួន​៤មុខ ទៅក្នុងបញ្ជីឱសថសំខាន់​ៗ​។ ផ្អែកតាមការសិក្សាស្រាវជ្រាវ ម៉ូឡេគុល​ទាំង​៤មុខនេះ មិនត្រឹមតែ​​មានប្រសិទ្ធភាពល្អ ក្នុងការព្យាបាល​ទាំងជម្ងឺទឹកនោមផ្អែមនោះទេ តែអាចមានប្រសិទ្ធភាព​ព្យាបាលជម្ងឺធាត់ចុកខ្លាញ់ថែមទៀតផង​។ ទន្ទឹមគ្នានេះ អង្គការសុខភាពពិភពលោក បានអំពាវនាវឲ្យ​មន្ទីពិសោធន៍​ឱសថម្ចាស់​អាជ្ញាបណ្ណ ត្រូវតែបើកផ្លូវ ​ផ្តល់សិទ្ធិ​​ផលិត​ឱសថទាំងនេះ ទៅកាន់សហគ្រាស​ផលិតឱសថតាមប្រទេសកំពុងអភិវឌ្ឍន៍​ ដើម្បី​ធ្វើ​ឲ្យ​​ឱសថនេះ មានតម្លៃថោក​​ ជួយព្យាបាល​មនុស្ស​នៅតាមប្រទេសក្រីក្រ​។

រដ្ឋមន្ត្រីសេដ្ឋកិច្ចស្វ៊ីស​ ទៅវ៉ាស៊ីនតោន​ ដើម្បីច​រចា​បញ្ចុះ​​អត្រា​ពន្ធគយ

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ស្វ៊ីស ត្រូវ​ជជែក​ចរចា ជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក

រដ្ឋមន្ត្រីសេដ្ឋកិច្ចស្វ៊ីស​ ទៅវ៉ាស៊ីនតោន​ ដើម្បីច​រចា​បញ្ចុះ​​អត្រា​ពន្ធគយ

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ស្វ៊ីស ត្រូវ​ជជែក​ចរចា ជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ នៅ​ថ្ងៃសុក្រ ​ទី​៥កញ្ញា។ នេះបើតា​ម​ការបញ្ជាក់​របស់​ ក្រុមប្រឹក្សា​សហព័ន្ធស្វ៊ីស។ កម្មវត្ថុ​នៃកិច្ច​ពិភាក្សា​ គ្មាន​អ្វីផ្សេង​ ​ក្រៅពី​ចង់​ស្នើ​ឲ្យ​អាមេរិក​បញ្ចុះ​រនាំងពន្ធគយ ដែល​ស្វ៊ីស​យល់ថា ខ្ពស់​ខ្លាំងពេក។ ពោល​អាមេរិក​ដាក់អត្រា​ពន្ធគយ​ ចំនួន​ ៣៩%​ ចំពោះ​ទំនិញ​ស្វ៊ីស។​​

សភាថៃបោះឆ្នោតតែងតាំង​លោក ​អនុធិន ឆានវីរៈគូន ​ជា​នាយករដ្ឋមន្ត្រី

ដូចការគ្រោងទុក សភាថៃបានបើកសម័យប្រជុំនៅថ្ងៃសុក្រទី​៥កញ្ញា​​ ដើម្បី​បោះឆ្នោតជ្រើសរើសនាយករ

សភាថៃបោះឆ្នោតតែងតាំង​លោក ​អនុធិន ឆានវីរៈគូន ​ជា​នាយករដ្ឋមន្ត្រី

ដូចការគ្រោងទុក សភាថៃបានបើកសម័យប្រជុំនៅថ្ងៃសុក្រទី​៥កញ្ញា​​ ដើម្បី​បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី​។ គឺលោក​ អនុធិន​ ឆានវីរៈគូន ប្រធានគណបក្ស​ភូមិចៃថៃ ដែលបានទទួលសំឡេងឆ្នោត​គ្រប់គ្រាន់ ក្លាយជានាយករដ្ឋមន្ត្រី​ និងចាប់ផ្តើម​បង្កើតរដ្ឋាភិបាល​។ លទ្ធផលដែលបានបង្ហាញអំពីបរាជ័យ​របស់គណបក្សភឿថៃ របស់​លោកស្រីផែថងថាន​។ ប៉ុន្មានម៉ោងមុន​សភាបោះឆ្នោត លោកថាក់ស៊ីន ស្ថាបនិកគណបក្សភឿថៃ បានធ្វើដំណើរតាមយន្តហោះចាកចេញពីប្រទេសភ្លាមៗផងដែរ​។

Get more results via ClueGoal