Cambodia



AMANDA PLATELL: Harry is 'desperate' to come back to Britain and reclaim his royal role - but this fresh snub from William makes it clear why it will never happen... and why he'll never forgive his brother

Before Harry's four-day 'pseudo royal' tour this week, his friends were briefing the media that he hopes to reconcile with the House of Windsor. Yet one person is acting as a major stumbling block...

ក្រសួងការពារជាតិតៃវ៉ាន់ ស្នើកញ្ចប់ថវិកាពិសេស​២៨ពាន់លាន​អឺរ៉ូដើម្បីពង្រឹងការពារសន្តិសុខ

ក្រសួងការពារជាតិតៃវ៉ាន់ បាន​ឲ្យដឹងថាគេនឹងស្នើកញ្ចប់ថវិកាពិសេស ចំនួនប្រមាណ​២៨ពាន់លានអឺរ៉

ក្រសួងការពារជាតិតៃវ៉ាន់ ស្នើកញ្ចប់ថវិកាពិសេស​២៨ពាន់លាន​អឺរ៉ូដើម្បីពង្រឹងការពារសន្តិសុខ

ក្រសួងការពារជាតិតៃវ៉ាន់ បាន​ឲ្យដឹងថាគេនឹងស្នើកញ្ចប់ថវិកាពិសេស ចំនួនប្រមាណ​២៨ពាន់លានអឺរ៉ូ ដើម្បីត្រៀមចំណាយ​ក្នុងការពង្រឹងសមត្ថភាពការពារសន្តិសុខកោះតៃវ៉ាន់ ស្របពេលដែល​ចិនគំរាមឈ្លានពាន​កាន់តែខ្លាំង​។ កញ្ចប់ថវិកាពិសេសនេះ គឺមិនរាប់បញ្ចូលនឹងកញ្ចប់ថវិកា​ចំណាយ​របស់ក្រសួងការពារតៃវ៉ាន់ឡើយ​។

ឥណ្ឌូណេស៊ីដក​ហូត​ដី​មួយ​ចំណែក​ពីក្រុមហ៊ុន​​រ៉ែនីកែល​ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ខូច​បរិស្ថាន

នៅប៉ែក​ខាង​កើត​ឥណ្ឌូណេស៊ី អាជ្ញាធរ​បាន​សម្រេច​ដកហូត​ផ្ទៃដី​មួយ​ចំណែក​ ដែល​ធ្លាប់​ប្រគល់

ឥណ្ឌូណេស៊ីដក​ហូត​ដី​មួយ​ចំណែក​ពីក្រុមហ៊ុន​​រ៉ែនីកែល​ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ខូច​បរិស្ថាន

នៅប៉ែក​ខាង​កើត​ឥណ្ឌូណេស៊ី អាជ្ញាធរ​បាន​សម្រេច​ដកហូត​ផ្ទៃដី​មួយ​ចំណែក​ ដែល​ធ្លាប់​ប្រគល់សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​បរទេស​ យកទៅ​គ្រប់គ្រង​វិញ​។ ការ​សម្រេច​ដូច្នេះ ធ្វើឡើង​ក្រោយ​ពី​មាន​ផ្ទុះ​រឿង​អាស្រូវ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​បញ្ហាបំពុល​បរិស្ថាន​​​ដោយសារតែសកម្មភាព​ចម្រាញ់​រ៉ែ​នីកែល។ ឥណ្ឌូណេស៊ី ជាប្រទេសទី១លើពិភពលោក ដែលនាំចេញរ៉ែនីកែលយ៉ាងច្រើនជាងគេ ហើយទីផ្សារដ៏ធំនោះ គឺ​ស្រុកចិន។​​ ​

តើកម្ពុជាគួរយល់ព្រមបើកព្រំដែនជាមួយថៃឡើងវិញដែរឬទេនៅពេលនេះ?

លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិសេស​រវាង​ភាគី​កម្ពុជា​ និង​ថៃ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​កញ្ញា ​ឆ្នា

តើកម្ពុជាគួរយល់ព្រមបើកព្រំដែនជាមួយថៃឡើងវិញដែរឬទេនៅពេលនេះ?

លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិសេស​រវាង​ភាគី​កម្ពុជា​ និង​ថៃ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​កញ្ញា ​ឆ្នាំ​២០២៥ ​នៅ​ខេត្ត​កោះ​កុងបាន​បង្ហាញ​ថា​ ភាគី​ទាំង​២ ​បាន​សង្កត់​ធ្ងន់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​ស្វែង​រក​វិធាន​ការ​ជាក់​ស្តែង​ដើម្បីឲ្យ​ស្ថានការណ៍​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​។​ ក្នុង​នោះ ​ភាគី​ទាំង​២​ ក៏​បាន​ពិនិត្យ​សំណូមពរ​របស់​ជប៉ុន​ដែល​ចង់​ឲ្យ​កម្ពុជា និង​ថៃ​បើក​ព្រំ​ដែន​នៅ​ច្រក​ខ្លះ​ឡើង​វិញ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ចាំ​បាច់​។​ ស្ថាន​ទូត​ជប៉ុន​ប្រ​ចាំ​កម្ពុជា​បាន​ត្អូញ​ត្អែរ​ថា​ ការ​ពន្យារ​ពេល​បើក​ព្រំ​ដែន​កម្ពុជា​ និង​ថៃ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ជប៉ុន​ដែល​បាន​ និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ តាម​គោល​នយោបាយ​ «ថៃ​បូក១»​ ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​។​ តើ​កម្ពុជា​គួរ​យល់​ព្រម​បើក​ព្រំដែន​ជាមួយ​ថៃ​ឡើង​វិញ​ដែរ​ឬ​ទេ​នៅ​ពេល​នេះ​?

អាមេរិកចាប់ឧក្រិដ្ឋជនម្នាក់ដាក់គុក ក្រោយយកកម្ពុជាជាកន្លែងឆបោកប្រាក់ ៣៧លានដុល្លារ

បុរសវ័យ ៣៩ឆ្នាំម្នាក់ត្រូវបានតុលាការរដ្ឋកាលីហ្វ័រញ៉ាសម្រេចឱ្យជាប់ក្នុងពន្ធនាគាររយៈពេល ៤

អាមេរិកចាប់ឧក្រិដ្ឋជនម្នាក់ដាក់គុក ក្រោយយកកម្ពុជាជាកន្លែងឆបោកប្រាក់ ៣៧លានដុល្លារ

បុរសវ័យ ៣៩ឆ្នាំម្នាក់ត្រូវបានតុលាការរដ្ឋកាលីហ្វ័រញ៉ាសម្រេចឱ្យជាប់ក្នុងពន្ធនាគាររយៈពេល ៤ឆ្នាំ ៣ខែ ក្នុងបទល្មើសឆបោកប្រាក់ប្រមាណ ៣៦.៩លានដុល្លារអាមេរិក ក្រោមរូបភាពវិនិយោគហិរញ្ញវត្ថុឌីជីថលដែលយកប្រទេសកម្ពុជាធ្វើជាមូលដ្ឋានសម្រាប់បោកប្រាស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ បន្ថែមពីលើការជាប់ពន្ធនាគារ តុលាការរដ្ឋកាលីហ្វ័រញ៉ាក៏តម្រូវឱ្យឧក្រិដ្ឋជនបង់សំណងជម្ងឺចិត្តជាង ២៦លានដុល្លារអាមេរិកទៅឲ្យជនរងគ្រោះទាំងអស់។

បាតុកម្មហិង្សា​នៅ​នេប៉ាល់៖ អតីតប្រធាន​​ចៅក្រមកំពូល អា​ចនឹងត្រូវតែងតាំង​ជា​នាយករដ្ឋមន្ត្រី

នៅ​នេប៉ាល់ ​មនុស្ស​ស្លាប់ យ៉ាងហោច ជាង ៥០ នាក់​​ ក្នុង​បាតុកម្ម​ហិង្សា។ ​ស្ថានភាព​ស្រុក​ទេស

បាតុកម្មហិង្សា​នៅ​នេប៉ាល់៖ អតីតប្រធាន​​ចៅក្រមកំពូល អា​ចនឹងត្រូវតែងតាំង​ជា​នាយករដ្ឋមន្ត្រី

នៅ​នេប៉ាល់ ​មនុស្ស​ស្លាប់ យ៉ាងហោច ជាង ៥០ នាក់​​ ក្នុង​បាតុកម្ម​ហិង្សា។ ​ស្ថានភាព​ស្រុក​ទេស នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នោះទេ។  អ្នក​ជាប់​ទោស ជាង ​១២ ៥០០ នាក់​ នាំគ្នា​ហែក​គុករត់។​ ដើម្បី​ទប់ទល់​សភាពការណ៍​ចលាចល ​​ប្រធានាធិបតី​នេប៉ាល់ អាច​នឹង​តែងតាំង​លោកស្រីអតីតប្រធាន​​ចៅក្រម​តុលាការ​កំពូល ឲ្យ​ដឹកនាំ​រដ្ឋាភិបាល​អន្តរកាល ក៏ប៉ុន្តែ បេក្ខភាព​លោកស្រី​ចៅក្រមរូបនេះ ​ពុំ​ទាន់​បាន​ទទួល​ការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ នៅឡើយ​។​​ 

រុស្ស៊ី និង បេឡារុស ធ្វើសមយុទ្ធយោធារួមគ្នាធំមួយ ក្នុងបរិបទភូមិសាស្ត្រនយោបាយតានតឹង

ថ្ងៃសុក្រ ទី ១២ ខែកញ្ញា នេះ ប្រទេស រុស្ស៊ី និង បេឡារុស បានចាប់ផ្តើមបើក សមយុទ្ធយោធារួមគ្នា ក្ន

រុស្ស៊ី និង បេឡារុស ធ្វើសមយុទ្ធយោធារួមគ្នាធំមួយ ក្នុងបរិបទភូមិសាស្ត្រនយោបាយតានតឹង

ថ្ងៃសុក្រ ទី ១២ ខែកញ្ញា នេះ ប្រទេស រុស្ស៊ី និង បេឡារុស បានចាប់ផ្តើមបើក សមយុទ្ធយោធារួមគ្នា ក្នុងទ្រង់ទ្រាយដ៏ធំសម្បើមមួយ។ ប្រតិបត្តិការយោធាទ្វេភាគីនេះ នឹងប្រពឹត្តទៅ នៅក្នុងដែនដីនៃប្រទេសទាំងពីរ ព្រមទាំងនៅក្នុងផ្ទៃសមុទ្រ បាល់ទិក និង បារែន។ នេះ បើតាមសេចក្តីប្រកាសឲ្យដឹង ពីសំណាក់ក្រសួងការពារជាតិរុស្ស៊ី។

ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ រួមគ្នា​ការពារដែនអាកាសប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបញ្ជូនដ្រូនមកសម្លុត

២ថ្ងៃបន្ទាប់ពី​ដ្រូនរុស្ស៊ី១៩គ្រឿង បានហោះបំពានចូលដល់​បូឡូញ ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង

ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ រួមគ្នា​ការពារដែនអាកាសប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបញ្ជូនដ្រូនមកសម្លុត

២ថ្ងៃបន្ទាប់ពី​ដ្រូនរុស្ស៊ី១៩គ្រឿង បានហោះបំពានចូលដល់​បូឡូញ ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់​​​ បានប្រមូលកម្លាំងគ្នា ដើម្បីបញ្ជាក់ថាគេមិន​ចាញ់ការសម្លុតរបស់រុស្ស៊ីជាដាច់ខាត។ អាល្លឺម៉ង់ បារាំង បាន​ប្រកាសបញ្ជូនយន្តហោះចម្បាំង រីឯ​ហូឡង់វិញ បានសន្យាប្រញេបប្រញាប់បញ្ជូន​ប្រព័ន្ធខែលមីស៊ីល២គ្រឿង ដើម្បីការពារដែនអាកាសប៉ូឡូញ​។ ឆ្លើយតបទៅនឹងសំដីរបស់​លោកដូណាល់ ត្រាំ ដែលថា​ដ្រូនរុស្ស៊ីហោះចូលប៉ូឡូញ ប្រហែលអាចមកពីកំហុសបច្ចេកទេសដោយអចេតនានោះ​ លោកនាយករដ្ឋមន្ត្រីប៉ូឡូញ បានបញ្ជាក់​ច្បាស់​ៗ បើដ្រូន​១ឬ២ វាអាចមែន តែនេះ១៩គ្រឿង។ ប៉ូឡូញហ៊ានអះអាង ថានេះគឺជា​ការគំរាម​សម្លុត​យ៉ាងច្បាស់របស់រុស្ស៊ី។

បុណ្យភ្ជុំបិណ្ឌ៖ ពលរដ្ឋខ្មែរឧទ្ទិសកុសលផល​បុណ្យដល់វីរៈកងទ័ពពលី​​ក្នុងជម្លោះព្រំដែន

ពិធីបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ គឺជាទំនៀមទម្លាប់បែបសាសនាដ៏ធំមួយរបស់ពលរដ្ឋខ្មែរដែល

បុណ្យភ្ជុំបិណ្ឌ៖ ពលរដ្ឋខ្មែរឧទ្ទិសកុសលផល​បុណ្យដល់វីរៈកងទ័ពពលី​​ក្នុងជម្លោះព្រំដែន

ពិធីបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ គឺជាទំនៀមទម្លាប់បែបសាសនាដ៏ធំមួយរបស់ពលរដ្ឋខ្មែរដែលគោរព និងជឿជាក់លើការឧទ្ទិសបុណ្យកុសលជូនសាច់ញាតិដែលបានចាកឋានទៅ។ ប៉ុន្តែពិធីកាន់បិណ្ឌឆ្នាំនេះហាក់ខុសពីរាល់ដង ក៏ព្រោះតែកម្ពុជាកំពុង​​​ស្ថិតក្នុងស្ថានភាពមាន​​ជម្លោះព្រំដែនជាមួយថៃ។ ក្នុងស្ថានភាពនេះ ​ប្រជាពលរដ្ឋមួយចំនួនឆ្លៀតធ្វើ​​​​ចង្ហាន់ ​រាប់បាត្រ​​ប្រគេន​ព្រះសង្ឃ ដើម្បីឧទ្ទិស និងនឹករឭកដល់វីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតអំឡុងការផ្ទុះអាវុធជាមួយកងទ័ពថៃ។

មេដឹកនាំបរទេសស្វាគមន៍លទ្ធផលកិច្ចព្រមព្រៀងកម្ពុជា-ថៃ និងលើកទឹកចិត្តឲ្យបន្តកិច្ចសហប្រតិបត្តិការ

មេដឹកនាំបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី និងលោកខាងលិចបានចេញសារស្វាគមន៍ចំពោះលទ្ធផលកិច្

មេដឹកនាំបរទេសស្វាគមន៍លទ្ធផលកិច្ចព្រមព្រៀងកម្ពុជា-ថៃ និងលើកទឹកចិត្តឲ្យបន្តកិច្ចសហប្រតិបត្តិការ

មេដឹកនាំបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី និងលោកខាងលិចបានចេញសារស្វាគមន៍ចំពោះលទ្ធផលកិច្ចព្រមព្រៀងកម្ពុជា-ថៃ តាមរយៈកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ បណ្តាប្រទេសទាំងនោះបានលើកទឹកចិត្តឲ្យភាគីកម្ពុជា-ថៃបន្តអនុវត្តផែនការដែលបានព្រមព្រៀងគ្នា ដើម្បីលើកកម្ពស់ការកសាងសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ឡើងវិញ។

ឧកញ៉ា តែ តាំងប៉៖ ពិព័រណ៍ផលិតផលខ្មែរមានសន្ទុះគាំទ្រច្រើនពីពលរដ្ឋ ក្នុងរបត់ជម្លោះព្រំដែន

ពិព័រណ៍ផលិតផលខ្មែរឆ្នាំ ២០២៥ នឹងរៀបចំចំនួន ៣ថ្ងៃពីថ្ងៃទី ១១ដល់ថ្ងៃទី ១៣ ខែកញ្ញា នៅ​បរិវេណមជ

ឧកញ៉ា តែ តាំងប៉៖ ពិព័រណ៍ផលិតផលខ្មែរមានសន្ទុះគាំទ្រច្រើនពីពលរដ្ឋ ក្នុងរបត់ជម្លោះព្រំដែន

ពិព័រណ៍ផលិតផលខ្មែរឆ្នាំ ២០២៥ នឹងរៀបចំចំនួន ៣ថ្ងៃពីថ្ងៃទី ១១ដល់ថ្ងៃទី ១៣ ខែកញ្ញា នៅ​បរិវេណមជ្ឈមណ្ឌលកោះពេជ្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានឲ្យដឹងថា​ មានផលិតផលខ្មែរជាង ១០០មុខបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ឆ្នាំនេះ។ ​​តាមរយៈ​ពិព័រណ៍លើកនេះ ​ឧកញ៉ា តែ តាំងប៉ កត់សម្គាល់ថា ​សន្ទុះគាំទ្ររបស់ពលរដ្ឋខ្មែរចំពោះផលិតផលក្នុងស្រុកមានការកើនឡើងដោយសារតែការពហិការមិនប្រើប្រាស់ផលិតផលប្រទេសជិតខាង។

ប្រមុខការទូតកម្ពុជា-វៀតណាមប្តេជ្ញា​ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសន្តិសុខតំបន់

ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នា​​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ភាគីកម្ពុជា-វៀតណាមបានពិភាក្សាគ

ប្រមុខការទូតកម្ពុជា-វៀតណាមប្តេជ្ញា​ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសន្តិសុខតំបន់

ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នា​​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ភាគីកម្ពុជា-វៀតណាមបានពិភាក្សាគ្នាលើការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងបញ្ហាសន្តិសុខក្នុងតំបន់។ ក្នុងពេលមានជម្លោះព្រំដែន​​ជាមួយថៃ កម្ពុជាក៏បានអរគុណវៀតណាមចំពោះការគាំទ្រដល់កិច្ចព្រមព្រៀងមួយចំនួន​រវាងកម្ពុជា-ថៃ និងការរួមចំណែករបស់វៀតណាមក្នុងក្រុមសង្កេតការណ៍អន្តរកាលផងដែរ។ 

ការសេពគ្រឿងញៀននិងគ្រឿងស្រវឹង​របស់​យុវជនអឺរ៉ុបអាយុ​១៦ឆ្នាំ បានធ្លាក់ចុះ​ខ្លាំងក្នុងរយៈពេល​១០ឆ្នាំ

ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ មាន​យុវជន​នៅតាមបណ្តាប្រទេសអឺរ៉ុបអាយុ​១៦ឆ្នាំ កាន់តែតិចទៅ

ការសេពគ្រឿងញៀននិងគ្រឿងស្រវឹង​របស់​យុវជនអឺរ៉ុបអាយុ​១៦ឆ្នាំ បានធ្លាក់ចុះ​ខ្លាំងក្នុងរយៈពេល​១០ឆ្នាំ

ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ មាន​យុវជន​នៅតាមបណ្តាប្រទេសអឺរ៉ុបអាយុ​១៦ឆ្នាំ កាន់តែតិចទៅៗ ដែល​សេពសុរានិង​សេពសារធាតុញៀន​ផ្សេងៗ ដូចជា​បារីនិង​កញ្ឆា​ជាដើម​។ នេះបើផ្អែកតាម​លទ្ធផល​នៃការអង្កេតស្រាវជ្រាវ ដែលអង្គភាពបារាំងឃ្លាំមើល​ការប្រើប្រាស់​សារធាតុញៀន បានធ្វើកាលពីឆ្នាំ​២០២៤ ហើយដែលទើបតែចេញផ្សាយ​កាលពីថ្ងៃទី​១១កញ្ញា​។ ក្នុងចំណោមយុវជនតាម​បណ្តាប្រទេសអឺរ៉ុប គឺយុវជនបារាំងដែល​​គេសង្កេតឃើញ ថា​សេពគ្រឿងស្រវឹង ជក់បារីជក់កញ្ឆា មានចំនួន​កាន់តែតិចទៅៗ។

អ្នកកាសែតអន្តរជាតិ ជាង១០០ស្ថាប័ន ស្នើលោក ត្រាំ កុំឲ្យរឹតត្បិតទិដ្ឋាការ

អ្ន​កសារព័ត៌មាន​អន្តរជាតិ មកពីប្រទេស​ជាច្រើន រួម​ទាំង​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ប

អ្នកកាសែតអន្តរជាតិ ជាង១០០ស្ថាប័ន ស្នើលោក ត្រាំ កុំឲ្យរឹតត្បិតទិដ្ឋាការ

អ្ន​កសារព័ត៌មាន​អន្តរជាតិ មកពីប្រទេស​ជាច្រើន រួម​ទាំង​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​អាមេរិករបស់​លោក ដូណាល់ ត្រាំ យោគយល់ និង​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​រឹតត្បិត​ទិដ្ឋាការ​សម្រាប់អ្នក​សារព័ត៌មាន​បរទេស​។ ក្រុម​អ្នកកាសែត​អន្តរជាតិ ពន្យល់ថា ការ​រឹត​ត្បិត​ ទិដ្ឋាការនេះ​​ នាំឲ្យ​ប៉ះពាល់​ដល់​គុណភាព​ព័ត៌មាន និង​បរិមាណ​សេចក្តីរាយការណ៍​ព័ត៌មានប្រចាំថ្ងៃ ​ពី​សហរដ្ឋអាមេរិក​។​ ​

គណៈកម្មការ​សភា​បារាំង​ ណែនាំឲ្យ​បិទខ្ទប់​បណ្តាញ​សង្គម​ចំពោះក្មេងក្រោម​១៥ឆ្នាំ

នៅប្រទេស​បារាំង គណៈកម្មការសភាទទួល​បន្ទុក​ស៊ើបអង្កេត​ករណី​បណ្តាញ​សង្គម​TikTok បាន​ណែនាំឲ្យបិ

គណៈកម្មការ​សភា​បារាំង​ ណែនាំឲ្យ​បិទខ្ទប់​បណ្តាញ​សង្គម​ចំពោះក្មេងក្រោម​១៥ឆ្នាំ

នៅប្រទេស​បារាំង គណៈកម្មការសភាទទួល​បន្ទុក​ស៊ើបអង្កេត​ករណី​បណ្តាញ​សង្គម​TikTok បាន​ណែនាំឲ្យបិទខ្ទប់បណ្តាញសង្គមចំពោះក្មេងអាយុ​ក្រោម ១៥ឆ្នាំ និងបាន​​ស្នើឲ្យ​ដាក់​បំរាម​ហាមឃាត់ក្មេងជំទង់ អាយុពី​១៥ ទៅ​១៨ឆ្នាំ​​ មិន​ឲ្យ​ប្រើប្រាស់​បណ្តាញ​សង្គម​ នៅ​ពេល​យប់។​ សេចក្តីណែនាំ​របស់​គណៈកម្មការសភាបារាំង​នេះ បាន​ធ្វើឡើង ​ដោយ​ឈរទៅលើ​​ស្ថានភាព​រងគ្រោះ​ជាក់ស្តែង​ នៃឥទ្ធិពល​អវិជ្ជមាន​ពី​បណ្តាញ​សង្គម​ ចំពោះ​សុខភាព​ស្មារតី​របស់​កុមារ​និង​ក្មេង​ជំទង់។ ​ក្មេងៗបារាំង​មួយ​ចំនួន​ ​​ឈាន​ដល់​ធ្វើ​អត្តឃាត​ ទៀត​ផង​ ក្រោយ​ពី​ងប់ងុល​ជ្រុល​ហួស​នឹង​បណ្តាញ​សង្គម​។​ 

ក្រុមអ្នកនយោបាយប្រឆាំងសម្រេចបង្កើតរដ្ឋាភិបាលក្រៅប្រទេស

នៅ​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ឆ្នាំ​២០២៥​ ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់​ លោក សម រង្ស៊ី បាន​សម្រេច

ក្រុមអ្នកនយោបាយប្រឆាំងសម្រេចបង្កើតរដ្ឋាភិបាលក្រៅប្រទេស

នៅ​ថ្ងៃ​ទី​១១​ ខែ​កញ្ញា ឆ្នាំ​២០២៥​ ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​របស់​ លោក សម រង្ស៊ី បាន​សម្រេច​បង្កើត​រដ្ឋា​ភិបាល​ក្រៅ​ប្រ​ទេស​មួយ ​ដោយ​មាន​ស្ថាប័ន ​ឬ​ក្រសួង​ចំនួន​៧​ ដើម្បី​ដំណើរ​ការ​រដ្ឋា​ភិបាល​និរទ្ទេស​ខ្លួន​មួយនេះ​។​ តែ​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូនៅ​មិន​ទាន់​បង្ហាញ​ពី​សមាស​ភាព​ក្បាល​ម៉ា​ស៊ីន​ដឹក​នាំ​រដ្ឋា​ភិបាល​ក្រៅ​ប្រទេស​នេះ​នៅ​ឡើយ​ទេ​ តែ​គេ​គ្រោង​បង្ហាញ​នៅ​ថ្ងៃ​ទី​២៥​ ខែ​តុលា ​បន្ទាប់​ពី​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី២៣​ ខែ​តុលា ឆ្នាំ​២០២៥​។

តើកម្ពុជាចំណេញ និងខាតបង់អ្វី ចំពោះការឯកភាពកំណត់តំបន់ដោះមីនរួមជាមួយភាគីថៃ?

កម្ពុជា-ថៃបានឯកភាពគ្នាសាកល្បងកំណត់តំបន់សម្រាប់ការដោះមីនក្នុងរយៈពេល ១ខែខាងមុខ។ នេះបើតាមសេ

តើកម្ពុជាចំណេញ និងខាតបង់អ្វី ចំពោះការឯកភាពកំណត់តំបន់ដោះមីនរួមជាមួយភាគីថៃ?

កម្ពុជា-ថៃបានឯកភាពគ្នាសាកល្បងកំណត់តំបន់សម្រាប់ការដោះមីនក្នុងរយៈពេល ១ខែខាងមុខ។ នេះបើតាមសេចក្តីសម្រេចនៅក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃពុធទី១០ កញ្ញា។ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ លើកឡើងពីភាពវិជ្ជមាន និងអវិជ្ជមាន របស់កម្ពុជា ក្នុងការសម្រេចចិត្តកំណត់តំបន់ដោះមីនរួមជាមួយភាគីថៃ។ ភាពវិជ្ជមានគឺ ការដោះមីនរួមគ្នានឹងធ្វើឲ្យថៃលែងមានលេសចោទប្រកាន់ថា កម្ពុជាជាអ្នកដាក់មីនតាមបន្ទាត់ព្រំដែន។ តែភាពអវិជ្ជមានគឺ ពួកគេបារម្ភថា ថៃនឹងងាយស្រួលចូលទន្ទ្រានទឹកដីកម្ពុជា ក្រោយការដោះមីនបានជោគជ័យ។

អាជីវករត្អូញត្អែររឿងបាត់ប្រាក់ចំណូល ក្រោយព្រលានយន្តហោះចាស់បិទទ្វារ

ក្រោយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុងបិទទ្វារបាន២ថ្ងៃ អាជីវករលក់

អាជីវករត្អូញត្អែររឿងបាត់ប្រាក់ចំណូល ក្រោយព្រលានយន្តហោះចាស់បិទទ្វារ

ក្រោយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុងបិទទ្វារបាន២ថ្ងៃ អាជីវករលក់ម្ហូបអាហារនៅមុខព្រលានយន្តហោះត្អូញត្អែរពីការធ្លាក់ចុះប្រាក់ចំណូលដែលពឹងអាស្រ័យលើអ្នករត់តាក់ស៊ី។ បច្ចុប្បន្ន អ្នករត់តាក់ស៊ីមួយភាគធំបានផ្លាស់ប្តូរទៅរកភ្ញៀវនៅព្រលានយន្តហោះថ្មីជំនួសវិញ។

ចិនអះអាងជាថ្មីពីការរីកចម្រើននៃទំនាក់ទំនងល្អជាមួយកម្ពុជា

ប្រទេស​ចិន​បាន​អះ​អាង​ជា​ថ្មី​ម្តង​ទៀត​ពី​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​រវាង​ចិន ​និង​ក

ចិនអះអាងជាថ្មីពីការរីកចម្រើននៃទំនាក់ទំនងល្អជាមួយកម្ពុជា

ប្រទេស​ចិន​បាន​អះ​អាង​ជា​ថ្មី​ម្តង​ទៀត​ពី​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​រវាង​ចិន ​និង​កម្ពុជា​ដែល​បាន​ប្រែ​ក្លាយ​ទៅ​ជា​សហគមន៍​វាសនា​រួម​រវាង​ចិន-កម្ពុជា ​នៅគ្រប់​រដូវ​កាល​ក្នុង​យុគ​សម័យ​ថ្មី​។ ​ការ​វិវត្តន៍​នេះ​ត្រូវ​បាន​ចិន​ចាត់​ទុក​ថា​ជានិមិត្ត​រូប​នៃ​ទំនុក​ចិត្ត ​និង​សាមគ្គី​ភាព​រវាង​ប្រទេស​ទាំង​២​ និង​បាន​បើក​ចក្ខុ​វិស័យ​នៃ​ការ​អភិវឌ្ឍន៍​កាន់​តែ​ទូ​លំ​ទូ​លាយ​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​។​ ការ​លើក​ឡើង​របស់​ប្រទេស​មហា​អំណាច​ចិន​នាពេល​នេះ​ គឺ​នៅ​ពេល​ចិន​រំលឹក​ខួប​អនុស្សាវ​រីយ៍​លើក​ទី​៨០​ នៃ​ជ័យ​ជម្នះ​សង្គ្រាម​របស់​ចិន​ប្រឆាំង​នឹង​ជប៉ុន​ និងសង្រ្គាម​ប្រឆាំង​ហ្វាស៊ីស​ពិភព​លោក​។

លោក រស់ សុដ្ឋា៖ ផ្សែងពុលថៃបានបង្កហានិភ័យដល់សុខភាពពលរដ្ឋខ្មែរ និងបរិស្ថានធ្ងន់ធ្ងរ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧បានចេញរបាយការណ៍បឋមស្តីពីផលប៉ះព

លោក រស់ សុដ្ឋា៖ ផ្សែងពុលថៃបានបង្កហានិភ័យដល់សុខភាពពលរដ្ឋខ្មែរ និងបរិស្ថានធ្ងន់ធ្ងរ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧បានចេញរបាយការណ៍បឋមស្តីពីផលប៉ះពាល់ផ្នែកបរិស្ថានក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ ដែលបណ្តាលមកពីការប្រើសារធាតុគីមី និងផ្សែងពុលពីសំណាក់ទាហានថៃ។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRfi នៅថ្ងៃទី១១កញ្ញានេះ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CHRAC បានរកឃើញពីផលប៉ះពាល់ក្នុងកម្រិតទ្រង់ទ្រាយធំពុំធ្លាប់មាន ជាពិសេសផលប៉ះពាល់ដល់សុខុមាលភាពពលរដ្ឋខ្មែរ។ តាម លោក រស់ សុដ្ឋា ផ្សែងពុលដែលទាហានថៃបាញ់ស្រោចពីលើមេឃអំឡុងពេលមានសង្គ្រាមបានបណ្តាលឱ្យពលរដ្ឋខ្មែរជាច្រើននាក់មានបញ្ហាសុខភាពធ្ងន់ធ្ងរ សត្វចិញ្ចឹមរបស់អ្នកភូមិស្លាប់ស្ទើរទាំងអស់ និងដំណាំក៏ត្រូវខូចខាត។ ទន្ទឹមនេះ ប្រភពទឹក ខ្យល់ និងដីក៏ត្រូវបានរបាយការណ៍នេះរកឃើញថាបានរងនូវការបំពុលផងដែរ។ តាមប្រធានអង្គការ CHRAC អង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនាញនឹងបន្តចុះវាយតម្លៃពីកម្រិតផលប៉ះពាល់ម្តងទៀត ដើម្បីធ្វើជារបាយការណ៍ពេញលេញដាក់ជូនរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាតិ និងអគ្គលេខាធិការអាស៊ាន៕  

សភាស្រីលង្កាអនុម័តច្បាប់​បណ្តេញ​អតីតប្រធានាធិ​បតី​ចេញពី​និវេសនដ្ឋានរដ្ឋ

នៅប្រទេស​ស្រីលង្កា រដ្ឋសភា​បា​នអនុម័ត​ច្បាប់​ដកហូត​សិទ្ធិស្នាក់នៅ​និវេសនដ្ឋានសាធារណៈរបស

សភាស្រីលង្កាអនុម័តច្បាប់​បណ្តេញ​អតីតប្រធានាធិ​បតី​ចេញពី​និវេសនដ្ឋានរដ្ឋ

នៅប្រទេស​ស្រីលង្កា រដ្ឋសភា​បា​នអនុម័ត​ច្បាប់​ដកហូត​សិទ្ធិស្នាក់នៅ​និវេសនដ្ឋានសាធារណៈរបស់រដ្ឋ​ សម្រាប់​​​អតីតប្រធានាធិបតី ហើយ​ថែមទាំង​ដកហូត​ឯកសិទ្ធិពិសេស​ផ្សេងៗទៀត។ ជាប្រតិកម្មភ្លាមៗ អ្នក​នយោបាយ​បក្សប្រឆាំងរិះគន់ថា​ ច្បាប់ថ្មីនេះជា​​វិធានការ​សងសឹករបស់​រដ្ឋាភិបាល​ឆ្វេងនិយម​ និងថា ប្រធានាធិបតីបច្ចុប្បន្ន​កំពុងតែ​​បោសសម្អាត​អ្នក​ប្រឆាំង​នឹងខ្លួន។​ ​

តើការពង្រឹងសេវាកម្មទេសចរណ៍នារដូវបុណ្យភ្ជុំអាចជួយបង្កើនភ្ញៀវទេសចរក្នុងស្រុក?

ក្រ​សួង​ទេស​ចរណ៍​នា​ពេល​ថ្មីៗ​នេះ ​បាន​ចេញ​សេច​ក្តី​ណែនាំ​មួយ​ឲ្យ​ប្រតិ​បត្តិករ​ទាំង​អស

តើការពង្រឹងសេវាកម្មទេសចរណ៍នារដូវបុណ្យភ្ជុំអាចជួយបង្កើនភ្ញៀវទេសចរក្នុងស្រុក?

ក្រ​សួង​ទេស​ចរណ៍​នា​ពេល​ថ្មីៗ​នេះ ​បាន​ចេញ​សេច​ក្តី​ណែនាំ​មួយ​ឲ្យ​ប្រតិ​បត្តិករ​ទាំង​អស់​ពង្រឹង​គុណ​ភាព​សេវា​កម្ម​របស់​ខ្លួន​ ពិសេស​ក្នុង​រដូវ​បុណ្យ​កាន់​បិណ្ឌ ​និង​បុណ្យ​ភ្ជុំ​បិណ្ឌ​ចាប់​ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​២២​ ខែ​កញ្ញា ​ឆ្នាំ​២០២៥​។​ សេច​ក្តី​ណែនាំ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​កិត្យា​នុ​ភាព ​និង​ភាព​ធន់​របស់​កម្ពុជា ហើយ​ប្រែ​ក្លាយ​កម្ពុជា​ជា​គោល​ដៅ​ទេសចរណ៍​ប្រកប​ដោយ​សុវត្ថិ​ភាព និង​ភាព​ទាក់​ទាញ​ជា​ដើម​។​ អ្នកជំនាញ​លើក​ឡើង​ថា ​រដូវ​ភ្ជុំ​បិណ្ឌ​គឺ​ជា​ពេល​ដែល​មាន​កំណើន​ទេសចរណ៍​ក្នុង​ស្រុក​។​ តែ​ទន្ទឹម​គ្នា​នោះ ​អ្នកជំ​នាញ​ លើក​ឡើង​ថា​ ប្រតិ​បត្តិករ​ទេស​ចរណ៍​គួរ​តែ​ពង្រឹង​បន្ថែម​ទៀត​លើ​សេវា​កម្ម​របស់​ខ្លួន​ ខណៈ​នៅ​មាន​ចំណុច​ខ្វះ​ខាត​ខ្លះ​នា​ពេល​កន្លង​មក​៕

បណ្ឌិត យង់ ពៅ៖ គួរសិក្សា និងមានលក្ខខណ្ឌច្បាស់លាស់ជាមួយថៃក្នុងការបើកច្រកតាមសំណើជប៉ុន

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជា និងថៃបានបើកកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មការព្រ

បណ្ឌិត យង់ ពៅ៖ គួរសិក្សា និងមានលក្ខខណ្ឌច្បាស់លាស់ជាមួយថៃក្នុងការបើកច្រកតាមសំណើជប៉ុន

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្ពុជា និងថៃបានបើកកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មការព្រំដែនទូទៅ (GBC) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា និងរដ្ឋមន្ត្រីការពារជាតិថៃស្តីទី លោក Nattaphon Narphanit។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាបានស្វាគមន៍ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំ GBC នេះ។ តែសំណើរបស់ជប៉ុនដែលស្នើឲ្យភាគីកម្ពុជា-ថៃបើកច្រកទំនិញតាមព្រំដែនត្រូវបានលោក បណ្ឌិត យង់ ពៅយល់ថា កម្ពុជាគួរតែមានការសិក្សាលម្អិតមួយ និងត្រូវមានលក្ខខណ្ឌជាមួយថៃឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យថៃបើក-បិទច្រកព្រំដែនជាឯកតោភាគីតាមទំនើងចិត្ត៕

ប្រមុខរដ្ឋបារាំងតែងតាំង​មនុស្សជំនិត​​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​ថ្មី​ ខណៈបាតុកម្មផ្ទុះ​សឹងពេញប្រទេស

ប្រធានាធិបតីបារាំង​ លោក អេម៉ានុយអែល ម៉ាក្រុង តែងតាំងរដ្ឋមន្ត្រីការពារជាតិ​ លោកសេបាស្យៀង ឡឺ

ប្រមុខរដ្ឋបារាំងតែងតាំង​មនុស្សជំនិត​​ឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​ថ្មី​ ខណៈបាតុកម្មផ្ទុះ​សឹងពេញប្រទេស

ប្រធានាធិបតីបារាំង​ លោក អេម៉ានុយអែល ម៉ាក្រុង តែងតាំងរដ្ឋមន្ត្រីការពារជាតិ​ លោកសេបាស្យៀង ឡឺក័រនុយ (Sébastien Lecornu) ជានាយករដ្ឋមន្ត្រីថ្មី ខណៈបាតុកម្មផ្ទុះឡើងសឹងពេញផ្ទៃប្រទេសបារាំង។ គណបក្សប្រឆាំងឆ្វេងនិយម​ជ្រុល ​បានប្រកាស​ថា នឹង​ដាក់​ញត្តិ ជាថ្មី ទៅកាន់​​រដ្ឋសភា ដើម្បីរៀបចំ​បោះឆ្នោត​មិនផ្តល់ទំនុកចិត្ត​ និង​ទម្លាក់​នាយករដ្ឋមន្ត្រីថ្មី​ នេះទៀត។​​​ ​

អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីទាក់ទាញទាំងអ្នកធ្វើដំណើរនិងអ្នកចូលទស្សនាក្នុងស្រុក

នៅទីបំផុត អាកាសយានដា្ឋនអន្តរជាតិតេជោថ្មីដែលមានទីតាំងនៅភាគខាងត្បូងខេត្តកណ្តាលនិងខេត្តតាក

អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីទាក់ទាញទាំងអ្នកធ្វើដំណើរនិងអ្នកចូលទស្សនាក្នុងស្រុក

នៅទីបំផុត អាកាសយានដា្ឋនអន្តរជាតិតេជោថ្មីដែលមានទីតាំងនៅភាគខាងត្បូងខេត្តកណ្តាលនិងខេត្តតាកែវ ហើយមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញត្រូវបានបើកដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២៥។ នៅថ្ងៃដំបូងនៃការបើកឲ្យដំណើរការ អ្នកធ្វើដំណើរជាតិនិងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរទូទៅមកពីសឹងគ្រប់ទិសទីបានចូលទស្សនា និងបានកើតសរសើរស្នាដៃដ៏ល្អឯកនៃសំណង់អាកាសយានដ្ឋានថ្មីរបស់កម្ពុជាលំដាប់ពិភពលោកដែលមានលក្ខណៈធំទូលាយថ្មីប្លែក និងគួរឲ្យទាក់ទាញ៕

សកម្មជនបក្សក្រៅរដ្ឋាភិបាលចំនួន ២រូបត្រូវបានចាប់ខ្លួនដោយមិនទាន់ដឹងមូលហេតុ

សកម្មជននយោបាយនៃគណបក្សភ្លើងទៀន ១រូប និងគណបក្សឆន្ទៈខ្មែរ ១រូបត្រូវបានអាជ្ញាធរខេត្តកំពង់ស្ព

សកម្មជនបក្សក្រៅរដ្ឋាភិបាលចំនួន ២រូបត្រូវបានចាប់ខ្លួនដោយមិនទាន់ដឹងមូលហេតុ

សកម្មជននយោបាយនៃគណបក្សភ្លើងទៀន ១រូប និងគណបក្សឆន្ទៈខ្មែរ ១រូបត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួនកាលពីថ្ងៃសុក្រ ទី៥ កញ្ញា ដោយមិនទាន់ដឹងមូលហេតុ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរនៅថ្ងៃអង្គារទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយចាត់ទុកថា ការចាប់ខ្លួនសកម្មជននយោបាយទាំង ២រូបជាការបំភិតបំភ័យដល់សកម្មជននយោបាយផ្សេងទៀតរបស់គណបក្សនៅទូទាំងប្រទេស។

កាកបាទក្រហមអន្តរជាតិ៖ យោធិនកម្ពុជាទាំង ១៨រូបមានសុវត្ថិភាព និងសុខភាពល្អ

ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជានាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គណៈប្រ

កាកបាទក្រហមអន្តរជាតិ៖ យោធិនកម្ពុជាទាំង ១៨រូបមានសុវត្ថិភាព និងសុខភាពល្អ

ក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជានាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គណៈប្រតិភូថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC បានឲ្យដឹងថា ទាហានខ្មែរទាំង ១៨នាក់ ដែលយោធាថៃចាប់ខ្លួននោះគឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់។ ក្រោយយោធាថៃចាប់ខ្លួនចំនួន ៤៣ថ្ងៃ និងបើតាមគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC ទាហានខ្មែរទាំង ១៨នាក់បានភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសារជាលើកទី១ តាមរយៈសារដែលផ្ញើតាមអង្គការមនុស្សធម៌ ICRC។

កម្ពុជា-ថៃសាកល្បងកំណត់តំបន់សម្រាប់ដោះមីនក្នុងរយៈពេល ១ខែ

កម្ពុជា-ថៃបានឯកភាពគ្នាសាកល្បងកំណត់តំបន់សម្រាប់ការដោះមីនក្នុងរយៈពេល ១ខែខាងមុខ។ ការសម្រេចន

កម្ពុជា-ថៃសាកល្បងកំណត់តំបន់សម្រាប់ដោះមីនក្នុងរយៈពេល ១ខែ

កម្ពុជា-ថៃបានឯកភាពគ្នាសាកល្បងកំណត់តំបន់សម្រាប់ការដោះមីនក្នុងរយៈពេល ១ខែខាងមុខ។ ការសម្រេចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃពុធទី១០ កញ្ញានេះ។

សង្គមស៊ីវិលជាង ៥០ស្ថាប័នស្នើឲ្យរដ្ឋាភិបាលលុបចោលវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

ក្រុមអង្គការសង្គមស៊ីវិលចំនួន ៥៤ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយស្នើឲ្យរដ្ឋាភិបាលលុប

សង្គមស៊ីវិលជាង ៥០ស្ថាប័នស្នើឲ្យរដ្ឋាភិបាលលុបចោលវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

ក្រុមអង្គការសង្គមស៊ីវិលចំនួន ៥៤ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយស្នើឲ្យរដ្ឋាភិបាលលុបចោលវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលអាចឈានដល់ការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ។ ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរថាជាការរំលោភលើបទដ្ឋានអន្តរជាតិ និងថា ច្បាប់នេះពុំមានភាពចាំបាច់ទេ។

អ៊ីស្រាអែល​បាញ់ប្លោងគ្រាប់ដល់​រដ្ឋធានី​​ដូហារបស់កាតា​​ ដើម្បីតាមសម្លាប់មេក្រុមហាម៉ាស

កាលពីរសៀលថ្ងៃ​អង្គារទី​៩កញ្ញា​ សំឡេងផ្ទុះបាន​លាន់ឮ នៅ​ទីក្រុងដូហារបស់កាតា។ អាជ្ញារធរកាតា

អ៊ីស្រាអែល​បាញ់ប្លោងគ្រាប់ដល់​រដ្ឋធានី​​ដូហារបស់កាតា​​ ដើម្បីតាមសម្លាប់មេក្រុមហាម៉ាស

កាលពីរសៀលថ្ងៃ​អង្គារទី​៩កញ្ញា​ សំឡេងផ្ទុះបាន​លាន់ឮ នៅ​ទីក្រុងដូហារបស់កាតា។ អាជ្ញារធរកាតា បានអះអាងថា គឺកងទ័ពអ៊ីស្រាអែល បានបើក​ការវាយ​ប្រហារ បាញ់ប្លោង​គ្រាប់​ សំដៅចង់សម្លាប់​មេក្រុម​ហាម៉ាស ដែ​ល​ស្នាក់នៅទីក្រុង​ដូហា​។ កាតាបានបរិហារ ចាត់ទុក​ការវាយ​ប្រហារនេះ ថាជាអំពើដ៏កំសាកនិង​ថោកទាបបំផុតរបស់អ៊ីស្រាអែល​។

ប្រធានាធិបតីនេប៉ាល់ អំពាវនាវឲ្យ​សាមគ្គីរួបរួមជាតិ ក្រោយ​នាយករដ្ឋមន្ត្រី​​លាចុះ​ពីតំណែង

នៅនេប៉ាល់ នាយករដ្ឋមន្ត្រី​បាន​ប្រកាស​លាលែង​ចេញ​​ពីតំណែង ក្រោយ​ពី​ព្រឹត្តិការណ៍​ប៉ះទង្គិ

ប្រធានាធិបតីនេប៉ាល់ អំពាវនាវឲ្យ​សាមគ្គីរួបរួមជាតិ ក្រោយ​នាយករដ្ឋមន្ត្រី​​លាចុះ​ពីតំណែង

នៅនេប៉ាល់ នាយករដ្ឋមន្ត្រី​បាន​ប្រកាស​លាលែង​ចេញ​​ពីតំណែង ក្រោយ​ពី​ព្រឹត្តិការណ៍​ប៉ះទង្គិច​ហិង្សា រវាង​កង​កម្លាំងសមត្ថកិច្ច និង​ក្រុម​បាតុករ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ១៩ នាក់ និង​រង​របួស​ច្រើន​រយនាក់។ ដើម្បីសម្រាលភាព​តាន​តឹងនិង​ភាព​ចលាចល​​ក្នុងស្រុក​ ប្រធានាធិបតីនេប៉ាល់ បាន​ចេញមុខ​ធ្វើ​អន្តរាគមន៍ និង​អំពាវនាវឲ្យសាមគ្គីរួបរួមជាតិ​។​ ​

សកម្មជនប្រឆាំង លោក Ilya Yashin ត្រូវអាជ្ញាធររុស្ស៊ីប្រកាសដកសញ្ជាតិរុស្ស៊ី

លោក អ៊ីលីយ៉ា យ៉ាហ្ស៊ីន (Ilya Yashin) សកម្មជនប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ដែលមានឈ្មោះ បោះសំឡេងមួយរូប បាន

សកម្មជនប្រឆាំង លោក Ilya Yashin ត្រូវអាជ្ញាធររុស្ស៊ីប្រកាសដកសញ្ជាតិរុស្ស៊ី

លោក អ៊ីលីយ៉ា យ៉ាហ្ស៊ីន (Ilya Yashin) សកម្មជនប្រឆាំងរដ្ឋាភិបាលរុស្ស៊ី ដែលមានឈ្មោះ បោះសំឡេងមួយរូប បានថ្លែងនៅថ្ងៃ ចន្ទ ទី ៨ កញ្ញា ថ្មីៗនេះថា អាជ្ញាធររុស្ស៊ី បានប្រកាស ដកសញ្ជាតិរុស្ស៊ី ពីរូបគាត់។ នេះបើយោងតាមប្រភពព័ត៌មានចុងក្រោយ ដែលអាជ្ញាធររុស្ស៊ី បានចុះផ្សាយ ជុំវិញសំណុំរឿងព្រហ្មទណ្ឌថ្មីមួយទៀត ពាក់ព័ន្ធនឹងរូប លោក អ៊ីលីយ៉ា យ៉ាហ្ស៊ីន។ 

បារាំង​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​​​​ជាថ្មី ក្រោយ​សភា​ដក​ទំនុកចិត្ត​ពី​នាយករដ្ឋមន្ត្រី

​​សភា​បារាំង ដែល​បណ្តា​គណបក្ស​ប្រឆាំង​មាន​សំឡេងច្រើ​នជាង បាន​សម្រេច​បោះឆ្នោត​ដក​សេចក្តី

បារាំង​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​​​​ជាថ្មី ក្រោយ​សភា​ដក​ទំនុកចិត្ត​ពី​នាយករដ្ឋមន្ត្រី

​​សភា​បារាំង ដែល​បណ្តា​គណបក្ស​ប្រឆាំង​មាន​សំឡេងច្រើ​នជាង បាន​សម្រេច​បោះឆ្នោត​ដក​សេចក្តីទុក​ចិត្ត​ពី​នាយករដ្ឋមន្ត្រី លោក ហ្វ្រង់ស័រ បៃរូ។ ​​ប្រមុខរដ្ឋាភិបាល​អស់​តំណែង​រូបនេះ ត្រូវ​ប្រគល់​លិខិត​លាលែងចុះចេញពីកៅអី​ជាផ្លូវ​ការ​ ជូន​ចំពោះ​ប្រធានាធិបតី​ អេម៉ានុយអែល ម៉ាក្រុង នៅវិមាន​អេលីហ្សេ​​។ ទោះ​ចង់មិនចង់​ ប្រទេស​បារាំងត្រូវ​ធ្លាក់ក្នុងវិបត្តិ​នយោបាយជាថ្មី ដ្បិត​ថា ក្រុម​សហជីព​ជាច្រើន​​ រួម​និង​បក្សប្រឆាំង​ បាន​ប្រកាស​ផ្តើម​ធ្វើ​បាតុកម្ម​​ចាប់ពីថ្ងៃទី​១០កញ្ញា​​ត​ទៅ​ ដើម្បី​បិទ​ខ្ទប់​ដំណើរការ​ការងារ​​​ជាច្រើន​​វិស័យ​​ ក្នុង​បំណងចង់​​ទម្លាក់​ប្រមុខរដ្ឋ​តែម្តង។​​

លោកថាក់ស៊ីន​​ត្រូវបញ្ជូនទៅ​​ឃុំខ្លួន​១ឆ្នាំនៅ​​​មន្ទីរឃុំឃាំង តាមការ​សម្រេចរបស់តុលាការកំពូល

កាលពីថ្ងៃចន្ទទី​៨កញ្ញា​ លោក​ថាក់ស៊ីន​ ស្ថាបនិក​គណបក្សភឿថៃ បានត្រលប់ចូលស្រុក​វិញ​ ដើម្បីចូ

លោកថាក់ស៊ីន​​ត្រូវបញ្ជូនទៅ​​ឃុំខ្លួន​១ឆ្នាំនៅ​​​មន្ទីរឃុំឃាំង តាមការ​សម្រេចរបស់តុលាការកំពូល

កាលពីថ្ងៃចន្ទទី​៨កញ្ញា​ លោក​ថាក់ស៊ីន​ ស្ថាបនិក​គណបក្សភឿថៃ បានត្រលប់ចូលស្រុក​វិញ​ ដើម្បីចូលខ្លួន​ក្នុង​​សវនាការ​របស់តុលាការកំពូលថៃ ​ក្នុងសំណុំរឿងពាក់ព័ន្ធនឹងភាពត្រឹមត្រូវ នៃការអនុវត្តទោសរបស់​លោក​​។ ព្រឹកថ្ងៃអង្គារទី​៩កញ្ញានេះ តុលាការកំពូលថៃ បានសម្រេចសេចក្តី បញ្ជូន​លោក​ថាក់ស៊ីន យកទៅអនុវត្តទោស​ចំនួន១ឆ្នាំ នៅក្នុងមន្ទីរឃុំឃាំងក្រុងបាងកក​។

លោក​ ហ៊ុន ម៉ាណែត៖ គ្មានការបញ្ជាឱ្យដកទ័ព និងដោះដូរដីដើម្បីចរចាជាមួយថៃទេ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះបានបញ្ជាក់ថា គ្មា

លោក​ ហ៊ុន ម៉ាណែត៖ គ្មានការបញ្ជាឱ្យដកទ័ព និងដោះដូរដីដើម្បីចរចាជាមួយថៃទេ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះបានបញ្ជាក់ថា គ្មានការបញ្ជាឱ្យកងទ័ពជួរមុខនៅសមរភូមិដកថយ ក្រោយបទឈប់បាញ់ និងគ្មានការចរចាដោយភ្ជាប់លក្ខខណ្ឌដោះដូរដីជាមួយថៃទេ។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ហ៊ុន ម៉ាណែតធ្វើឡើង ក្រោយមានការវែកញែកលើបណ្តាញសង្គមហ្វេសប៊ុកជុំវិញភាពអសកម្ម និងកម្សោយនៃការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃកន្លងមករបស់រដ្ឋាភិបាលកម្ពុជា។

តើព្រលានយន្តហោះពោធិ៍ចិនតុង គួរអភិរក្ស និងកែច្នៃជាទីតាំងបែបណា?

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានដាក់ឲ្យចូលនិវត្តន៍ចាប់ព

តើព្រលានយន្តហោះពោធិ៍ចិនតុង គួរអភិរក្ស និងកែច្នៃជាទីតាំងបែបណា?

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានដាក់ឲ្យចូលនិវត្តន៍ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ទៅ បន្ទាប់ពីបានដំណើរការអស់រយៈពេលជិត ៧០ឆ្នាំ។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់កាលពីខែឧសភា ឆ្នាំ២០២៥ថា នឹងរក្សាទុកព្រលានយន្តហោះទំហំជាង ៤០០ហិចតានេះ ជាទ្រព្យសម្បត្តិរដ្ឋ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។ អ្នកតាមដានសង្គមនានាយល់ឃើញថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ គួរតែត្រូវបានរៀបចំឲ្យក្លាយទៅជាកន្លែងកម្សាន្ត ទេសចរណ៍ វប្បធម៌ កីឡា ដែលអាចទាក់ទាញថវិកាបានយ៉ាងច្រើនសម្រាប់ហិបរដ្ឋ។

Get more results via ClueGoal