Cambodia



Puntland Police arrest man accused of killing his wife in Galdogob town

Galdogob (HOL) — Police in Galdogob district, Mudug region, have arrested a man accused of killing his wife in a case that has shocked the local community.

តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?

ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា កងទ័ពចិន និងថៃនឹងធ្វើសមយុទ្ធក

តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?

ក្រសួងការពារជាតិចិនបានប្រកាសនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ថា កងទ័ពចិន និងថៃនឹងធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នានៅខែកញ្ញានេះដែលមានឈ្មោះថា «Falcon Strike 2025» នៅប្រទេសថៃ។ បើតាមក្រសួងការពារជាតិចិន សមយុទ្ធរួមគ្នានេះមានគោលដៅពង្រឹងសមត្ថភាពបច្ចេកទេស និងយុទ្ធសាស្ត្ររបស់កងទ័ពដែលចូលរួម ក៏ដូចជាការបង្កើនទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពនៃប្រទេសទាំងពីរ។ អ្នកវិភាគនយោបាយនានារបស់កម្ពុជាមើលឃើញផ្សេងៗគ្នាអំពីគម្រោងសមយុទ្ធទ័ពអាកាសរវាងប្រទេសចិន និងប្រទេសថៃ។ តើសមយុទ្ធទ័ពអាកាសចិន-ថៃនឹងជះឥទ្ធិពលដល់ជម្លោះព្រំដែនខ្មែរ-ថៃដែរ ឬទេ?

អាមេរិក​និង​ចិន​ព្រមគ្នា​ជាគោលការណ៍​ ដើម្បី​ដោះស្រាយ​​សំណុំ​រឿង​ TikTok

បន្ទាប់ពី​ចរចា​គ្នា​អស់​២ថ្ងៃ​ នៅក្នុង​ប្រទេស​អេស្ប៉ាញ ទីបំផុត​ទៅ ក្រុម​ប្រតិភូតំណាងចរចា

អាមេរិក​និង​ចិន​ព្រមគ្នា​ជាគោលការណ៍​ ដើម្បី​ដោះស្រាយ​​សំណុំ​រឿង​ TikTok

បន្ទាប់ពី​ចរចា​គ្នា​អស់​២ថ្ងៃ​ នៅក្នុង​ប្រទេស​អេស្ប៉ាញ ទីបំផុត​ទៅ ក្រុម​ប្រតិភូតំណាងចរចា​អាមេរិក​និង​ចិន បាន​យល់ព្រមព្រៀង​គ្នា​ ជាគោលការណ៍ ទៅលើសំណុំ​រឿង​ក្រុមហ៊ុន​បណ្តាញ​សង្គម​ TikTok។ ជាគោលការណ៍​​រួម​ TikTok ត្រូវ​ផ្តាច់​ពីក្រុមហ៊ុន​ចិន ByteDance ​ ​ ហើយ​ត្រូវលក់​ឲ្យ​ក្រុមហ៊ុន​អាមេរិក ដើម្បីត្រួតពិនិត្យ​ និង​គ្រប់គ្រងប្រតិបត្តិការ​នៅលើទឹកដី​អាមេរិក​។​ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ អបអរសាទរ​ និង​ប្រកាសថា លោក​ត្រូវ​ជជែកគ្នា​តាម​ទូរស័​ព្ទ​ ដើម្បី​​សម្រេច​ជាចុងក្រោយ​ ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី​ ជីនពីង នៅ​ថ្ងៃ​សុក្រ​ ខាង​មុខ​នេះ។​ ​

កម្ពុជារំពឹងសហការជាមួយចិនដើម្បីធានាសេវាថែទាំម្តាយ និងទារក

ប្រទេសចិនជាមិត្តដែលតែងឈរប្រកៀកស្មាកម្ពុជា មិនថានៅក្នុងស្ថានភាពងងឹត តាមរយៈការផ្តល់ជំនួយស

កម្ពុជារំពឹងសហការជាមួយចិនដើម្បីធានាសេវាថែទាំម្តាយ និងទារក

ប្រទេសចិនជាមិត្តដែលតែងឈរប្រកៀកស្មាកម្ពុជា មិនថានៅក្នុងស្ថានភាពងងឹត តាមរយៈការផ្តល់ជំនួយសុខាភិបាលជារឿយៗដល់មាតា និងទារកនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជាក្នុងវេទិកាមួយនៅទីក្រុងណាននីង ប្រទេសចិននាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះលើកឡើងថា កម្ពុជាមានជំហររួមគ្នាជាមួយចិនដើម្បីធានាថា មាតា និងទារកខ្មែរគ្រប់រូបទទួលបានការថែទាំប្រកបដោយគុណភាព និងការយកចិត្តទុកដាក់។

កម្ពុជាជំរុញឲ្យវៀតណាមបង្កើនការវិនិយោគនៅកម្ពុជា

កម្ពុជាកំពុងស្វែងរក និងជំរុញវិនិយោគិនវៀតណាមឱ្យមកបណ្តាក់ទុនក្នុងវិស័យចម្បងមួយចំនួននៅកម្ព

កម្ពុជាជំរុញឲ្យវៀតណាមបង្កើនការវិនិយោគនៅកម្ពុជា

កម្ពុជាកំពុងស្វែងរក និងជំរុញវិនិយោគិនវៀតណាមឱ្យមកបណ្តាក់ទុនក្នុងវិស័យចម្បងមួយចំនួននៅកម្ពុជា។ នេះបើតាមកាសែតក្នុងស្រុកវៀតណាម VN Economy ចេញផ្សាយក្នុងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។ ការជំរុញធុរកិច្ចជនវៀតណាមនៅកម្ពុជាដូចនេះធ្វើឡើងនៅក្នុងសន្និសីទស្តីពីការតភ្ជាប់សហគ្រាស ផលិតកម្ម ចែកចាយ និងភស្តុភាររវាងវៀតណាម និងកម្ពុជាដើម្បីរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ពាន់លានដុល្លារនៅត្រឹមឆ្នាំ ២០៣០។

អ្នកនាំពាក្យខេត្តស្ទឹងត្រែងថា ស្ថានភាពទឹកជំនន់ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថ

អ្នកនាំពាក្យខេត្តស្ទឹងត្រែងថា ស្ថានភាពទឹកជំនន់ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានឲ្យដឹងនៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ថា កម្រិតទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែងកំពុងស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន ទោះបីមានផលប៉ះពាល់មួយចំនួនលើដីបង្កបង្កើនផលកសិកម្មរបស់ពលរដ្ឋក្តី។ បើតាមលោក ម៉ែន គុង អាជ្ញាធរខេត្តបានអន្តរាគមន៍ និងផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីទឹកជំនន់នេះ។ គិតត្រឹមថ្ងៃទី១៦ ខែកញ្ញានេះ កម្រិតទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែងនៅមិនទាន់មានសភាពអាក្រក់ ឬប្រកាសអាសន្ននៅឡើយទេ។

យុវជននេប៉ាល់ដែលរងរបួសអះអាងថាមិន​ស្តាយក្រោយទេ ព្រោះបានចូលរួម​នាំឲ្យ​មានការផ្លាស់ប្តូរ

កម្លាំងបាតុកម្មរបស់យុវជននេប៉ាល់ ប្រឆាំងនឹងអំពើពុករលួយបក្សពួកនិយមរបស់ថ្នាក់ដឹកនាំ​​ បានញ

យុវជននេប៉ាល់ដែលរងរបួសអះអាងថាមិន​ស្តាយក្រោយទេ ព្រោះបានចូលរួម​នាំឲ្យ​មានការផ្លាស់ប្តូរ

កម្លាំងបាតុកម្មរបស់យុវជននេប៉ាល់ ប្រឆាំងនឹងអំពើពុករលួយបក្សពួកនិយមរបស់ថ្នាក់ដឹកនាំ​​ បានញ៉ាំង​ឲ្យ​រដ្ឋាភិបាល​ដួល​រលំ កាលពីសប្តាហ៍​កន្លងទៅ​។ យ៉ាងហោច​ណាស់ មានយុវជន​បាតុករនេប៉ាល់ ស្លាប់ចំនួន​​៧២នាក់ និងរបួស​ច្រើនរយនាក់។ យ៉ាងណាក៏ដោយ​ យុវជនដែលរងរបួស បានអះអាងថាពួកគេមិនស្តាយ​ក្រោយឡើយ ព្រោះ​ចលនាសាមគ្គីរបស់ពួកគេ​ បាន​ចូលរួម​ធ្វើ​ឲ្យ​ប្រទេសជាតិ​ ឈានទៅមាន​ការ​ផ្លាស់ប្តូរ​ កសាងសង្គម​មួយដែលយុត្តិធម៌។

ប្រមុខការបរទេសអាមេរិក​ទៅជួប​លោក នេតាន់យ៉ាហ៊ូ ដើម្បីបញ្ជាក់ការគាំទ្រ ក្រោយការបាញ់ប្លោងគ្រាប់លើកាតា

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ ម៉ារកូ រ៉ូប៊ីយ៉ូ កំពុង​តែបន្ត​បំពេញ​ដំណើរទស្សនកិច្ច​នៅ​អ

ប្រមុខការបរទេសអាមេរិក​ទៅជួប​លោក នេតាន់យ៉ាហ៊ូ ដើម្បីបញ្ជាក់ការគាំទ្រ ក្រោយការបាញ់ប្លោងគ្រាប់លើកាតា

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ ម៉ារកូ រ៉ូប៊ីយ៉ូ កំពុង​តែបន្ត​បំពេញ​ដំណើរទស្សនកិច្ច​នៅ​អ៊ីស្រាអែល​។ ដំណើរ​ទស្សនកិច្ច​របស់ប្រមុខ​ការទូត​អាមេរិក​នេះ ធ្វើឡើង​ដើម្បីបញ្ជាក់ពីការគាំទ្រ​ចំពោះ​អ៊ីស្រាអែល ហើយ​ពិភាក្សាអំពីផលវិបាក និង​ចំណាត់​ការ​បន្តទៀត ក្រោយពី​កងទ័ព​អ៊ីស្រាអែល បានបាញ់ប្លោងគ្រាប់សម្លាប់ពួកមេដឹកនាំក្រុម​ប្រដាប់​អាវុធ​​ហាម៉ាស ក្នុង​ទឹកដី​កាតា។ ​ប្រតិបត្តិការវាយប្រហារ​នោះ ធ្វើ​ឲ្យប្រធានាធិបតី​អាមេរិក ​លោក​ដូណាល់ ត្រាំ មិន​សប្បាយចិត្ត និង​បាន​ទូន្មាន​ឲ្យ​អ៊ីស្រាអែល​ប្រុង​ប្រយ័ត្ន ព្រោះ ប្រទេស​កាតា ក៏​​ជាមហាមិត្ត​របស់​អាមេរិកដែរ​។​​ ​

ទិវាប្រជាធិបតេយ្យអន្តរជាតិ៖ សង្គមស៊ីវិលបន្តលើកបញ្ហាប្រឈមជាច្រើននៅកម្ពុជា

នៅថ្ងៃទី១៥ កញ្ញានេះ ថ្នាក់ដឹកនាំ និងតំណាងនៃអង្គការសង្គមស៊ីវិលមួយចំនួន រួមទាំងអ្នកសិក្សាស្

ទិវាប្រជាធិបតេយ្យអន្តរជាតិ៖ សង្គមស៊ីវិលបន្តលើកបញ្ហាប្រឈមជាច្រើននៅកម្ពុជា

នៅថ្ងៃទី១៥ កញ្ញានេះ ថ្នាក់ដឹកនាំ និងតំណាងនៃអង្គការសង្គមស៊ីវិលមួយចំនួន រួមទាំងអ្នកសិក្សាស្រាវជ្រាវ និងអ្នកច្បាប់បានជួបជជែកគ្នាជុំវិញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការយល់ដឹងរបស់ពលរដ្ឋខ្មែរស្តីពីដំណើរការប្រជាធិបតេយ្យ។ មន្ត្រីសង្គមស៊ីវិលខ្លះថ្លែងថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់មានភាពប្រសើរនៅឡើយ ខណៈពលរដ្ឋជាច្រើនហាក់គ្មានឆន្ទៈតាមដានការបំពេញការងាររបស់មន្ត្រីអនុវត្តច្បាប់ ឬចំណុចខ្វះខាតរបស់រដ្ឋាភិបាល។

កម្មវិធីប្រណាំងកង់នៅទីក្រុងម៉ាឌ្រីដ ​ត្រូវខូចដោយសារបាតុករអេស្ប៉ាញ​១សែននាក់ដែលប្រឆាំង​នឹងអ៊ីស្រាអែល

កម្មវិធីប្រណាំងកង់អន្តរជាតិ Vuelta ដែលត្រូវបិទបញ្ចប់នៅទីក្រុង​ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញកាលពីថ្

កម្មវិធីប្រណាំងកង់នៅទីក្រុងម៉ាឌ្រីដ ​ត្រូវខូចដោយសារបាតុករអេស្ប៉ាញ​១សែននាក់ដែលប្រឆាំង​នឹងអ៊ីស្រាអែល

កម្មវិធីប្រណាំងកង់អន្តរជាតិ Vuelta ដែលត្រូវបិទបញ្ចប់នៅទីក្រុង​ម៉ាឌ្រីដ ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យទី​១៤កញ្ញា ត្រូវខូចដំណើរការចប់មុនការកំណត់ ដោយសារក្រុមបាតុករគាំទ្រប៉ាឡេស្ទីនប្រមាណ​១សែននាក់ បានរុញផ្តួលរនាំង សំរុកចូលទៅលើផ្លូវប្រណាំងកង់។​ បាតុករអេស្ប៉ាញ បាន​ប្រឆាំង​នឹងវត្តមានរបស់​ក្រុមប្រណាំងកង់អ៊ីស្រាអែលនៅក្នុងកម្មវិធីនេះ និងបានស្រែក​ជេរប្រមាទ​ថ្កោលទោសថាអ៊ីស្រាអែល កំពុងតែ​ធ្វើអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនប៉ាឡេស្ទីន។

OMC/WTO៖ កិច្ចព្រមព្រៀង​ស្តីពីការ​ឧបត្ថម្ភធននេសាទ ចូល​ជា​ធរមាន

ក្រោយ​ចរចា​ជាង​២០ឆ្នាំ កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធននេសាទ បាន​សម្រេច​ចូល​ជា​ធរមាន​ ស

OMC/WTO៖ កិច្ចព្រមព្រៀង​ស្តីពីការ​ឧបត្ថម្ភធននេសាទ ចូល​ជា​ធរមាន

ក្រោយ​ចរចា​ជាង​២០ឆ្នាំ កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធននេសាទ បាន​សម្រេច​ចូល​ជា​ធរមាន​ សម្រាប់​ដំណាក់​កាល​ទី១ នៅ​ថ្ងៃ​ចន្ទ ទី​១៥កញ្ញា។ ក្រៅពី​​​​ចាប់បង្ខំឲ្យ​ប្រទេស​សមាជិក​ត្រូវរាយការណ៍​ជាប្រចាំ​អំពីការ​ឧបត្ថម្ភធននេសាទ កិច្ចព្រមព្រៀង​នេះហាម​ឃាត់​ការ​នេសាទ​នៅ​ដែន​សមុទ្រ​ទឹក​ជ្រៅៗ​ ដែល​ផុត​ពី​ដែន​យុត្តាធិការ​របស់​រដ្ឋសមាជិក​។​​ ជាការ​កត់សម្គាល់​ នេះជា​កិច្ចព្រមព្រៀង​អន្តរជាតិ ធំទី២ ដែល​បាន​សម្រេច​ចុះកិច្ចព្រមព្រៀង គិត​តាំងពី​បង្កើត​អង្គការពាណិជ្ជកម្មពិភពលោក មក។​ ​

សហព័ន្ធឧស្សាហកម្មថៃស្នើឱ្យរដ្ឋាភិបាលក្រុងបាងកកស៊ើបអង្កេតការនាំចូលមាសមកកម្ពុជា

សហព័ន្ធឧស្សាហកម្មថៃ(FTI) កំពុងស្នើឱ្យអគ្គនាយកដ្ឋានគយ និងក្រសួងពាណិជ្ជកម្មថៃបើកការស៊ើបអង្កេត

សហព័ន្ធឧស្សាហកម្មថៃស្នើឱ្យរដ្ឋាភិបាលក្រុងបាងកកស៊ើបអង្កេតការនាំចូលមាសមកកម្ពុជា

សហព័ន្ធឧស្សាហកម្មថៃ(FTI) កំពុងស្នើឱ្យអគ្គនាយកដ្ឋានគយ និងក្រសួងពាណិជ្ជកម្មថៃបើកការស៊ើបអង្កេតជាបន្ទាន់មួយលើករណីនាំចូលមាសមកកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ សកម្មភាពនាំចូលមាសខុសប្រក្រតីនេះ ត្រូវគេសង្ស័យថាអាចជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងអំពើឆបោកអនឡាញ។  នេះបើយោងតាមកាសែតក្នុងស្រុកថៃ Bangkok Post ចុះផ្សាយនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥។ តែក្រុមហ៊ុនជួញដូរមាសដ៏ធំរបស់ថៃ MTS Group បានរិះគន់ការចោទប្រកាន់នេះថា កំពុងផ្តល់ផលលំបាកដល់ពាណិជ្ជករជួញដូរមាសក្នុងស្រុកថៃ។

ថៃប្រកាន់យកជំហរបិទព្រំដែនជាមួយកម្ពុជា

ថៃប្រកាន់ជំហរមិនទាន់បើកព្រំដែនកម្ពុជានៅពេលឥឡូវនេះ។ នេះគឺជាការប្រកាសរបស់នាយករដ្ឋមន្ត្រីថ

ថៃប្រកាន់យកជំហរបិទព្រំដែនជាមួយកម្ពុជា

ថៃប្រកាន់ជំហរមិនទាន់បើកព្រំដែនកម្ពុជានៅពេលឥឡូវនេះ។ នេះគឺជាការប្រកាសរបស់នាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul ដោយបានបន្ថែមថា ការបើកព្រំដែនជាមួយកម្ពុជាឡើងវិញ ត្រូវការការចរចាឲ្យមានកិច្ចព្រមព្រៀងជាច្រើន រវាងប្រទេសទាំងពីរ។

អង្គការពាណិជ្ជកម្មជប៉ុន៖ ភាពទាក់ទាញរបស់កម្ពុជានឹងប៉ះពាល់ បើព្រំដែនខ្មែរ-ថៃបន្តបិទ

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ JETRO បានព្រមានថា ការបិទច្រកព្រំដែនឆ្លងកាត់ប្រទេសកម

អង្គការពាណិជ្ជកម្មជប៉ុន៖ ភាពទាក់ទាញរបស់កម្ពុជានឹងប៉ះពាល់ បើព្រំដែនខ្មែរ-ថៃបន្តបិទ

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ JETRO បានព្រមានថា ការបិទច្រកព្រំដែនឆ្លងកាត់ប្រទេសកម្ពុជា និងថៃ ដែលនៅបន្ត អាច​ធ្វើឲ្យខូចភាពទាក់ទាញរបស់កម្ពុជា ជាកន្លែងសម្រាប់បណ្តាក់ទុនរកស៊ី ហើយក៏អាចបង្កផលប៉ះពាល់ដល់ការងាររបស់កម្មករខ្មែរផងដែរ។ នេះបើតាមកាសែតថៃ The Nation។ កាសែតនេះ ក៏បានយោងតាមសម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កម្ពុជាមួយរូបគឺលោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ដែលបានទទួលស្គាល់ថា​ បញ្ហាព្រំដែននេះកំពុងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចបាត់លំនឹង និងធ្វើឲ្យខូចមុខមាត់ប្រទេសកម្ពុជា​ក្នុងចំណោមអ្ន​កវិនិយោគ។

អ៊ុយក្រែនត្រូវការថវិកាយោធា ប្រមាណ ១២០ពាន់លានដុល្លារ នៅឆ្នាំ២០២៦

ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃសៅរ៍ ទី១៣ កញ្ញា ថា អ៊ុយក្រែនត្រូវការថវិកាចំនួនប្

អ៊ុយក្រែនត្រូវការថវិកាយោធា ប្រមាណ ១២០ពាន់លានដុល្លារ នៅឆ្នាំ២០២៦

ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃសៅរ៍ ទី១៣ កញ្ញា ថា អ៊ុយក្រែនត្រូវការថវិកាចំនួនប្រមាណ ១២០ពាន់លានដុល្លារ សម្រាប់ចំណាយក្នុងវិស័យការពារជាតិ នៅឆ្នាំ២០២៦ ប្រសិនបើសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន នៅតែបន្ត។ ប៉ុន្មានថ្ងៃមុនការប្រកាសរបស់អ៊ុយក្រែន ប្រធានគណៈកម្មការសហភាពអឺរ៉ុបក៏បានប្រកាសថា អឺរ៉ុបបានអនុម័តប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យបង្កករុស្ស៊ី នៅបស្ចិមលោក ដើម្បីផ្តល់ជំនួយក្រោមរូបភាពជាប្រាក់កម្ចីឲ្យអ៊ុយក្រែន។

ការចុះបញ្ជីសម្គាល់ភូមិសាស្ត្រ (GI)ជាឧបករណ៍ការពារកម្មសិទ្ធិបញ្ញាប្រហុកសៀមរាប

ប្រហុក​ជា​អាហា​រផ្អាប់​ ហើយត្រូវបានបម្រុងទុក​​តាមផ្ទះរបស់ពលរដ្ឋនៅតាមទីជនបទ។ ពលរដ្ឋខ្មែរ

ការចុះបញ្ជីសម្គាល់ភូមិសាស្ត្រ (GI)ជាឧបករណ៍ការពារកម្មសិទ្ធិបញ្ញាប្រហុកសៀមរាប

ប្រហុក​ជា​អាហា​រផ្អាប់​ ហើយត្រូវបានបម្រុងទុក​​តាមផ្ទះរបស់ពលរដ្ឋនៅតាមទីជនបទ។ ពលរដ្ឋខ្មែរនិយមទទួលទាន​ប្រហុ​កដោយ​ផ្ទាល់ ឬប្រើជាគ្រឿងផ្សំ ដើម្បីបង្កើនឱជារសក្នុងម្ហូបអាហារឱ្យកាន់តែឆ្ងាញ់ពិសា។ ប្រហុកសៀមរាបរបស់កម្ពុជា ត្រូវបានចុះបញ្ជី ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI)។តាមរយៈការចុះបញ្ជីនេះ ម្ចាស់សិប្បកម្មកែច្នៃប្រហុកសៀមរាប ប្ដេជ្ញាបង្កើនគុណភាពប្រហុក និងបង្កើតឱ្យមានការប្រកួតប្រជែងលើទីផ្សារ ហើយអាចឈានទៅពង្រីកទីផ្សារនាំចេញប្រហុកកម្ពុជាទៅក្រៅប្រទេស៕

នេប៉ាល់៖ លោកស្រីនាយករដ្ឋមន្រ្តីថ្មីសន្យាជីករំលើងឫសគល់នៃអំពើពុករលួយក្នុងប្រទេស

ស្ថានការណ៍នៅប្រទេសនេប៉ាល់ចាប់ផ្តើមវិលទៅរកភាពប្រក្រតីឡើងវិញ តាំងពីថ្ងៃសៅរ៍ ទី១៣ កញ្ញា ក្រោ

នេប៉ាល់៖ លោកស្រីនាយករដ្ឋមន្រ្តីថ្មីសន្យាជីករំលើងឫសគល់នៃអំពើពុករលួយក្នុងប្រទេស

ស្ថានការណ៍នៅប្រទេសនេប៉ាល់ចាប់ផ្តើមវិលទៅរកភាពប្រក្រតីឡើងវិញ តាំងពីថ្ងៃសៅរ៍ ទី១៣ កញ្ញា ក្រោយពីនាយករដ្ឋមន្រ្តីថ្មី លោកស្រី ស៊ូស៊ីឡា កាគី ចូលកាន់តំណែង។ ជាមនុស្សស្រីលើកដំបូងដែលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់នេប៉ាល់ លោកស្រី ស៊ូស៊ីឡា កាគី មានភារកិច្ចដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីការរួបរួមជាតិ និងរៀបចំការបោះឆ្នោត នៅខែមីនា ឆ្នាំ២០២៦។

នាយករដ្ឋមន្រ្តីកាតា ជួបលោក ត្រាំ នៅទីក្រុងញូវយ៉ក ក្រោយអ៊ីស្រាអែលបាញ់ប្លោងដល់រដ្ឋធានីដូហា

នៅប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានបាញ់ប្លោងដល់រដ្ឋធានីដូហា លោក ដូណាល់ ត្រាំបានជួបមេដឹក

នាយករដ្ឋមន្រ្តីកាតា ជួបលោក ត្រាំ នៅទីក្រុងញូវយ៉ក ក្រោយអ៊ីស្រាអែលបាញ់ប្លោងដល់រដ្ឋធានីដូហា

នៅប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានបាញ់ប្លោងដល់រដ្ឋធានីដូហា លោក ដូណាល់ ត្រាំបានជួបមេដឹកនាំកាតា​ នៅថ្ងៃសុក្រ ទី១២ កញ្ញា ក្នុងពិធីទទួលទានអាហារពេលល្ងាច នៅទីក្រុងញូវយ៉ក។ បើយោងតាមសារព័ត៌មាន Al Jazeera នៅមុនជំនួបជាមួយនឹងលោកដូណាល់ ត្រាំ ប្រមុខដឹកនាំកាតាក៏បានជួបអនុប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការប្រហាររបស់អ៊ីស្រាអែលចូលដល់ទឹកដីកាតា និងការរៀបចំសន្តិសុខអាមេរិក-កាតា។

តើការបង្កើតរដ្ឋាភិបាលក្រៅប្រទេសអាចមានឥទិ្ធពលបែបណាខ្លះលើកម្ពុជា?

ក្រុមប្រឹក្សាជាតិតស៊ូរបស់មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥

តើការបង្កើតរដ្ឋាភិបាលក្រៅប្រទេសអាចមានឥទិ្ធពលបែបណាខ្លះលើកម្ពុជា?

ក្រុមប្រឹក្សាជាតិតស៊ូរបស់មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ បានសម្រេចបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយ ដោយមានស្ថាប័ន ឬក្រសួងចំនួន៧ ដើម្បីដំណើរការរដ្ឋាភិបាលនិរទេសខ្លួនមួយនេះ។ អ្នកវិភាគនយោបាយយល់ថា ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសរបស់លោក សម រង្ស៊ី នឹងមិនអាចជះឥទ្ធិពលអ្វីមកលើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នឡើយ។ ម្យ៉ាងវិញទៀត អ្នកវិភាគយល់ឃើញថា ការបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ អាចជាការបិទបញ្ចប់ជីវិតនយោបាយរបស់លោក សម រង្ស៊ី និងបក្ខពួកលោកដែលបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេសកម្ពុជា។

ការផ្តល់សេវាធ្វើដំណើរដោយមិនបង់ប្រាក់អំឡុងភ្ជុំបិណ្ឌជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រ?

ដូចកាលពីឆ្នាំកន្លងទៅដែរ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គ

ការផ្តល់សេវាធ្វើដំណើរដោយមិនបង់ប្រាក់អំឡុងភ្ជុំបិណ្ឌជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រ?

ដូចកាលពីឆ្នាំកន្លងទៅដែរ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលបានត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានាដោយមិនបង់ប្រាក់។ ការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ គឺជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ និងជាការទទួលខុសត្រូវមួយរបស់រដ្ឋ ចំពោះពលរដ្ឋ ដែលមិនមានលទ្ធភាពធ្វើដំណើរអំឡុងពេលបុណ្យធំៗ។

អង្គការសហប្រជាជាតិចេញសេចក្តីសម្រេចទទួលស្គាល់«រដ្ឋប៉ាឡេស្ទីន»

កាលពីថ្ងៃសុក្រ ទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតផ្តល់សេចក្

អង្គការសហប្រជាជាតិចេញសេចក្តីសម្រេចទទួលស្គាល់«រដ្ឋប៉ាឡេស្ទីន»

កាលពីថ្ងៃសុក្រ ទី ១២ ខែកញ្ញា ឆ្នាំ ២០២៥ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតផ្តល់សេចក្តីយល់ព្រមលើសេចក្តីសម្រេចមួយដែលស្វះស្វែងធ្វើឲ្យប្រសើរឡើងនូវដំណោះស្រាយរដ្ឋពីរក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដោយគ្មានការជាប់ពាក់ព័ន្ធនឹងក្រុមហាម៉ាស។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។ 

អ្នកជំនាញ៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្នែកមួយនៃការកសាងសន្តិភាពនៅមជ្ឈិមបូព៌ា

កាលពីថ្ងៃសុក្រ ទី ១២ ខែកញ្ញា ឆ្នាំ ២០២៥​ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រសេច

អ្នកជំនាញ៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្នែកមួយនៃការកសាងសន្តិភាពនៅមជ្ឈិមបូព៌ា

កាលពីថ្ងៃសុក្រ ទី ១២ ខែកញ្ញា ឆ្នាំ ២០២៥​ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចមួយដែលស្វះស្វែងធ្វើឲ្យប្រសើរឡើងនូវដំណោះស្រាយរដ្ឋពីរក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដោយគ្មានការជាប់ពាក់ព័ន្ធនឹង​ក្រុមហាម៉ាស។ ការសម្រេចនេះជា​​ការផ្តល់ភ្លើងខៀវឲ្យមានការ​បង្កើតរដ្ឋប៉ាឡេស្ទីន ដែលជាការប្រាថ្នាចង់បានរបស់ប្រទេសមួយចំនួននៅបស្ចិមលោក។ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត គិន ភា យល់ឃើញថា ការទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​ជាយន្តការមួយនៃការរៀបចំសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់ ហើយក៏អាចជាមធ្យោបាយមួយដើម្បីបញ្ឈប់ការវាយបង្ហូរឈាមគ្នាក្នុងតំប​ន់មជ្ឈិមបូព៌ា៕

នាយករដ្ឋមន្រ្តីកាតា ជួបលោក ត្រាំ នៅទីក្រុងញូយ៉ក ក្រោយអ៊ីស្រាអែលបាញ់ប្លោងដល់រដ្ឋធានីដូហារ

នៅប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានបាញ់ប្លោងដល់រដ្ឋធានីដូហារ លោក ដូណាល់ ត្រាំបានជួបមេដឹ

នាយករដ្ឋមន្រ្តីកាតា ជួបលោក ត្រាំ នៅទីក្រុងញូយ៉ក ក្រោយអ៊ីស្រាអែលបាញ់ប្លោងដល់រដ្ឋធានីដូហារ

នៅប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានបាញ់ប្លោងដល់រដ្ឋធានីដូហារ លោក ដូណាល់ ត្រាំបានជួបមេដឹកនាំកាតា​ នៅថ្ងៃសុក្រ ទី១២ កញ្ញា ក្នុងពិធីទទួលទានអាហារពេលល្ងាច នៅទីក្រុងញូយ៉ក។ បើយោងតាមសារព័ត៌មាន Al Jazeera នៅមុនជំនួបជាមួយនឹងលោកដូណាល់ ត្រាំ ប្រមុខដឹកនាំកាតាក៏បានជួបអនុប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីការប្រហាររបស់អ៊ីស្រាអែលចូលដល់ទឹកដីកាតា និងការរៀបចំសន្តិសុខអាមេរិក-កាតា។

ក្រុមហ៊ុនធំៗរបស់បារាំងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

តំណាង​ក្រុម​ហ៊ុន​បារាំង​ធំៗ​ប្រមាណ​៣០​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ ក្នុង​សប្តាហ៍​នេះ ​ដើម

ក្រុមហ៊ុនធំៗរបស់បារាំងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

តំណាង​ក្រុម​ហ៊ុន​បារាំង​ធំៗ​ប្រមាណ​៣០​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ ក្នុង​សប្តាហ៍​នេះ ​ដើម្បី​សម្លឹង​មើល​ឱកាស​វិនិយោគ​ថ្មីៗ​ ក៏ដូច​ជាការ​ពង្រឹង​ភាព​ជា​ដៃគូផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​។​ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​ស្ថាន​ទូត​បារាំង​នៅ​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ឆ្នាំ​២០២៥​។​ ស្ថាន​ទូត​បារាំង​បាន​ឱ្យដឹង​ទៀត​ថា​  ក្រៅពី​ការ​វិនិយោគ ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ ​បាន​ទទួល​ជំនួយ​ហិរញ្ញប្បទាន​ពី​ប្រទេស​បារាំង​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​១,៥​ពាន់​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា​ ១,៧​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ជំនួយ​ហិរញ្ញប្បទាន​នោះ​​ត្រូវ​បាន​ចាត់​ចែង ​និង​ចំណាយ​ទៅ​លើវិស័យ​កសិកម្ម ​ថាមពល​ ទឹក​ស្អាត ​និង​បម្រែប​ម្រួល​អាកាស​ធាតុ​។

ក្រសួងការពារជាតិតៃវ៉ាន់ ស្នើកញ្ចប់ថវិកាពិសេស​២៨ពាន់លាន​អឺរ៉ូដើម្បីពង្រឹងការពារសន្តិសុខ

ក្រសួងការពារជាតិតៃវ៉ាន់ បាន​ឲ្យដឹងថាគេនឹងស្នើកញ្ចប់ថវិកាពិសេស ចំនួនប្រមាណ​២៨ពាន់លានអឺរ៉

ក្រសួងការពារជាតិតៃវ៉ាន់ ស្នើកញ្ចប់ថវិកាពិសេស​២៨ពាន់លាន​អឺរ៉ូដើម្បីពង្រឹងការពារសន្តិសុខ

ក្រសួងការពារជាតិតៃវ៉ាន់ បាន​ឲ្យដឹងថាគេនឹងស្នើកញ្ចប់ថវិកាពិសេស ចំនួនប្រមាណ​២៨ពាន់លានអឺរ៉ូ ដើម្បីត្រៀមចំណាយ​ក្នុងការពង្រឹងសមត្ថភាពការពារសន្តិសុខកោះតៃវ៉ាន់ ស្របពេលដែល​ចិនគំរាមឈ្លានពាន​កាន់តែខ្លាំង​។ កញ្ចប់ថវិកាពិសេសនេះ គឺមិនរាប់បញ្ចូលនឹងកញ្ចប់ថវិកា​ចំណាយ​របស់ក្រសួងការពារតៃវ៉ាន់ឡើយ​។

ឥណ្ឌូណេស៊ីដក​ហូត​ដី​មួយ​ចំណែក​ពីក្រុមហ៊ុន​​រ៉ែនីកែល​ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ខូច​បរិស្ថាន

នៅប៉ែក​ខាង​កើត​ឥណ្ឌូណេស៊ី អាជ្ញាធរ​បាន​សម្រេច​ដកហូត​ផ្ទៃដី​មួយ​ចំណែក​ ដែល​ធ្លាប់​ប្រគល់

ឥណ្ឌូណេស៊ីដក​ហូត​ដី​មួយ​ចំណែក​ពីក្រុមហ៊ុន​​រ៉ែនីកែល​ ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ខូច​បរិស្ថាន

នៅប៉ែក​ខាង​កើត​ឥណ្ឌូណេស៊ី អាជ្ញាធរ​បាន​សម្រេច​ដកហូត​ផ្ទៃដី​មួយ​ចំណែក​ ដែល​ធ្លាប់​ប្រគល់សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​បរទេស​ យកទៅ​គ្រប់គ្រង​វិញ​។ ការ​សម្រេច​ដូច្នេះ ធ្វើឡើង​ក្រោយ​ពី​មាន​ផ្ទុះ​រឿង​អាស្រូវ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​បញ្ហាបំពុល​បរិស្ថាន​​​ដោយសារតែសកម្មភាព​ចម្រាញ់​រ៉ែ​នីកែល។ ឥណ្ឌូណេស៊ី ជាប្រទេសទី១លើពិភពលោក ដែលនាំចេញរ៉ែនីកែលយ៉ាងច្រើនជាងគេ ហើយទីផ្សារដ៏ធំនោះ គឺ​ស្រុកចិន។​​ ​

តើកម្ពុជាគួរយល់ព្រមបើកព្រំដែនជាមួយថៃឡើងវិញដែរឬទេនៅពេលនេះ?

លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិសេស​រវាង​ភាគី​កម្ពុជា​ និង​ថៃ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​កញ្ញា ​ឆ្នា

តើកម្ពុជាគួរយល់ព្រមបើកព្រំដែនជាមួយថៃឡើងវិញដែរឬទេនៅពេលនេះ?

លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិសេស​រវាង​ភាគី​កម្ពុជា​ និង​ថៃ​កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​កញ្ញា ​ឆ្នាំ​២០២៥ ​នៅ​ខេត្ត​កោះ​កុងបាន​បង្ហាញ​ថា​ ភាគី​ទាំង​២ ​បាន​សង្កត់​ធ្ងន់​ពី​ភាព​ចាំ​បាច់​ក្នុង​ការ​ស្វែង​រក​វិធាន​ការ​ជាក់​ស្តែង​ដើម្បីឲ្យ​ស្ថានការណ៍​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​។​ ក្នុង​នោះ ​ភាគី​ទាំង​២​ ក៏​បាន​ពិនិត្យ​សំណូមពរ​របស់​ជប៉ុន​ដែល​ចង់​ឲ្យ​កម្ពុជា និង​ថៃ​បើក​ព្រំ​ដែន​នៅ​ច្រក​ខ្លះ​ឡើង​វិញ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​ចាំ​បាច់​។​ ស្ថាន​ទូត​ជប៉ុន​ប្រ​ចាំ​កម្ពុជា​បាន​ត្អូញ​ត្អែរ​ថា​ ការ​ពន្យារ​ពេល​បើក​ព្រំ​ដែន​កម្ពុជា​ និង​ថៃ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ជប៉ុន​ដែល​បាន​ និង​កំពុង​វិនិយោគ​នៅ​កម្ពុជា​ តាម​គោល​នយោបាយ​ «ថៃ​បូក១»​ ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​។​ តើ​កម្ពុជា​គួរ​យល់​ព្រម​បើក​ព្រំដែន​ជាមួយ​ថៃ​ឡើង​វិញ​ដែរ​ឬ​ទេ​នៅ​ពេល​នេះ​?

អាមេរិកចាប់ឧក្រិដ្ឋជនម្នាក់ដាក់គុក ក្រោយយកកម្ពុជាជាកន្លែងឆបោកប្រាក់ ៣៧លានដុល្លារ

បុរសវ័យ ៣៩ឆ្នាំម្នាក់ត្រូវបានតុលាការរដ្ឋកាលីហ្វ័រញ៉ាសម្រេចឱ្យជាប់ក្នុងពន្ធនាគាររយៈពេល ៤

អាមេរិកចាប់ឧក្រិដ្ឋជនម្នាក់ដាក់គុក ក្រោយយកកម្ពុជាជាកន្លែងឆបោកប្រាក់ ៣៧លានដុល្លារ

បុរសវ័យ ៣៩ឆ្នាំម្នាក់ត្រូវបានតុលាការរដ្ឋកាលីហ្វ័រញ៉ាសម្រេចឱ្យជាប់ក្នុងពន្ធនាគាររយៈពេល ៤ឆ្នាំ ៣ខែ ក្នុងបទល្មើសឆបោកប្រាក់ប្រមាណ ៣៦.៩លានដុល្លារអាមេរិក ក្រោមរូបភាពវិនិយោគហិរញ្ញវត្ថុឌីជីថលដែលយកប្រទេសកម្ពុជាធ្វើជាមូលដ្ឋានសម្រាប់បោកប្រាស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។ បន្ថែមពីលើការជាប់ពន្ធនាគារ តុលាការរដ្ឋកាលីហ្វ័រញ៉ាក៏តម្រូវឱ្យឧក្រិដ្ឋជនបង់សំណងជម្ងឺចិត្តជាង ២៦លានដុល្លារអាមេរិកទៅឲ្យជនរងគ្រោះទាំងអស់។

បាតុកម្មហិង្សា​នៅ​នេប៉ាល់៖ អតីតប្រធាន​​ចៅក្រមកំពូល អា​ចនឹងត្រូវតែងតាំង​ជា​នាយករដ្ឋមន្ត្រី

នៅ​នេប៉ាល់ ​មនុស្ស​ស្លាប់ យ៉ាងហោច ជាង ៥០ នាក់​​ ក្នុង​បាតុកម្ម​ហិង្សា។ ​ស្ថានភាព​ស្រុក​ទេស

បាតុកម្មហិង្សា​នៅ​នេប៉ាល់៖ អតីតប្រធាន​​ចៅក្រមកំពូល អា​ចនឹងត្រូវតែងតាំង​ជា​នាយករដ្ឋមន្ត្រី

នៅ​នេប៉ាល់ ​មនុស្ស​ស្លាប់ យ៉ាងហោច ជាង ៥០ នាក់​​ ក្នុង​បាតុកម្ម​ហិង្សា។ ​ស្ថានភាព​ស្រុក​ទេស នៅ​មិន​ទាន់​ស្ងប់ស្ងាត់​នោះទេ។  អ្នក​ជាប់​ទោស ជាង ​១២ ៥០០ នាក់​ នាំគ្នា​ហែក​គុករត់។​ ដើម្បី​ទប់ទល់​សភាពការណ៍​ចលាចល ​​ប្រធានាធិបតី​នេប៉ាល់ អាច​នឹង​តែងតាំង​លោកស្រីអតីតប្រធាន​​ចៅក្រម​តុលាការ​កំពូល ឲ្យ​ដឹកនាំ​រដ្ឋាភិបាល​អន្តរកាល ក៏ប៉ុន្តែ បេក្ខភាព​លោកស្រី​ចៅក្រមរូបនេះ ​ពុំ​ទាន់​បាន​ទទួល​ការ​គាំទ្រ​ជា​ឯកច្ឆ័ន្ទ នៅឡើយ​។​​ 

រុស្ស៊ី និង បេឡារុស ធ្វើសមយុទ្ធយោធារួមគ្នាធំមួយ ក្នុងបរិបទភូមិសាស្ត្រនយោបាយតានតឹង

ថ្ងៃសុក្រ ទី ១២ ខែកញ្ញា នេះ ប្រទេស រុស្ស៊ី និង បេឡារុស បានចាប់ផ្តើមបើក សមយុទ្ធយោធារួមគ្នា ក្ន

រុស្ស៊ី និង បេឡារុស ធ្វើសមយុទ្ធយោធារួមគ្នាធំមួយ ក្នុងបរិបទភូមិសាស្ត្រនយោបាយតានតឹង

ថ្ងៃសុក្រ ទី ១២ ខែកញ្ញា នេះ ប្រទេស រុស្ស៊ី និង បេឡារុស បានចាប់ផ្តើមបើក សមយុទ្ធយោធារួមគ្នា ក្នុងទ្រង់ទ្រាយដ៏ធំសម្បើមមួយ។ ប្រតិបត្តិការយោធាទ្វេភាគីនេះ នឹងប្រពឹត្តទៅ នៅក្នុងដែនដីនៃប្រទេសទាំងពីរ ព្រមទាំងនៅក្នុងផ្ទៃសមុទ្រ បាល់ទិក និង បារែន។ នេះ បើតាមសេចក្តីប្រកាសឲ្យដឹង ពីសំណាក់ក្រសួងការពារជាតិរុស្ស៊ី។

ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ រួមគ្នា​ការពារដែនអាកាសប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបញ្ជូនដ្រូនមកសម្លុត

២ថ្ងៃបន្ទាប់ពី​ដ្រូនរុស្ស៊ី១៩គ្រឿង បានហោះបំពានចូលដល់​បូឡូញ ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង

ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់ រួមគ្នា​ការពារដែនអាកាសប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបញ្ជូនដ្រូនមកសម្លុត

២ថ្ងៃបន្ទាប់ពី​ដ្រូនរុស្ស៊ី១៩គ្រឿង បានហោះបំពានចូលដល់​បូឡូញ ក្រុមប្រទេសសម្ព័ន្ធមិត្តអូតង់​​​ បានប្រមូលកម្លាំងគ្នា ដើម្បីបញ្ជាក់ថាគេមិន​ចាញ់ការសម្លុតរបស់រុស្ស៊ីជាដាច់ខាត។ អាល្លឺម៉ង់ បារាំង បាន​ប្រកាសបញ្ជូនយន្តហោះចម្បាំង រីឯ​ហូឡង់វិញ បានសន្យាប្រញេបប្រញាប់បញ្ជូន​ប្រព័ន្ធខែលមីស៊ីល២គ្រឿង ដើម្បីការពារដែនអាកាសប៉ូឡូញ​។ ឆ្លើយតបទៅនឹងសំដីរបស់​លោកដូណាល់ ត្រាំ ដែលថា​ដ្រូនរុស្ស៊ីហោះចូលប៉ូឡូញ ប្រហែលអាចមកពីកំហុសបច្ចេកទេសដោយអចេតនានោះ​ លោកនាយករដ្ឋមន្ត្រីប៉ូឡូញ បានបញ្ជាក់​ច្បាស់​ៗ បើដ្រូន​១ឬ២ វាអាចមែន តែនេះ១៩គ្រឿង។ ប៉ូឡូញហ៊ានអះអាង ថានេះគឺជា​ការគំរាម​សម្លុត​យ៉ាងច្បាស់របស់រុស្ស៊ី។

បុណ្យភ្ជុំបិណ្ឌ៖ ពលរដ្ឋខ្មែរឧទ្ទិសកុសលផល​បុណ្យដល់វីរៈកងទ័ពពលី​​ក្នុងជម្លោះព្រំដែន

ពិធីបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ គឺជាទំនៀមទម្លាប់បែបសាសនាដ៏ធំមួយរបស់ពលរដ្ឋខ្មែរដែល

បុណ្យភ្ជុំបិណ្ឌ៖ ពលរដ្ឋខ្មែរឧទ្ទិសកុសលផល​បុណ្យដល់វីរៈកងទ័ពពលី​​ក្នុងជម្លោះព្រំដែន

ពិធីបុណ្យកាន់បិណ្ឌដែលមានរយៈពេល ១៥ថ្ងៃ គឺជាទំនៀមទម្លាប់បែបសាសនាដ៏ធំមួយរបស់ពលរដ្ឋខ្មែរដែលគោរព និងជឿជាក់លើការឧទ្ទិសបុណ្យកុសលជូនសាច់ញាតិដែលបានចាកឋានទៅ។ ប៉ុន្តែពិធីកាន់បិណ្ឌឆ្នាំនេះហាក់ខុសពីរាល់ដង ក៏ព្រោះតែកម្ពុជាកំពុង​​​ស្ថិតក្នុងស្ថានភាពមាន​​ជម្លោះព្រំដែនជាមួយថៃ។ ក្នុងស្ថានភាពនេះ ​ប្រជាពលរដ្ឋមួយចំនួនឆ្លៀតធ្វើ​​​​ចង្ហាន់ ​រាប់បាត្រ​​ប្រគេន​ព្រះសង្ឃ ដើម្បីឧទ្ទិស និងនឹករឭកដល់វីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតអំឡុងការផ្ទុះអាវុធជាមួយកងទ័ពថៃ។

មេដឹកនាំបរទេសស្វាគមន៍លទ្ធផលកិច្ចព្រមព្រៀងកម្ពុជា-ថៃ និងលើកទឹកចិត្តឲ្យបន្តកិច្ចសហប្រតិបត្តិការ

មេដឹកនាំបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី និងលោកខាងលិចបានចេញសារស្វាគមន៍ចំពោះលទ្ធផលកិច្

មេដឹកនាំបរទេសស្វាគមន៍លទ្ធផលកិច្ចព្រមព្រៀងកម្ពុជា-ថៃ និងលើកទឹកចិត្តឲ្យបន្តកិច្ចសហប្រតិបត្តិការ

មេដឹកនាំបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាស៊ី និងលោកខាងលិចបានចេញសារស្វាគមន៍ចំពោះលទ្ធផលកិច្ចព្រមព្រៀងកម្ពុជា-ថៃ តាមរយៈកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ បណ្តាប្រទេសទាំងនោះបានលើកទឹកចិត្តឲ្យភាគីកម្ពុជា-ថៃបន្តអនុវត្តផែនការដែលបានព្រមព្រៀងគ្នា ដើម្បីលើកកម្ពស់ការកសាងសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ឡើងវិញ។

ឧកញ៉ា តែ តាំងប៉៖ ពិព័រណ៍ផលិតផលខ្មែរមានសន្ទុះគាំទ្រច្រើនពីពលរដ្ឋ ក្នុងរបត់ជម្លោះព្រំដែន

ពិព័រណ៍ផលិតផលខ្មែរឆ្នាំ ២០២៥ នឹងរៀបចំចំនួន ៣ថ្ងៃពីថ្ងៃទី ១១ដល់ថ្ងៃទី ១៣ ខែកញ្ញា នៅ​បរិវេណមជ

ឧកញ៉ា តែ តាំងប៉៖ ពិព័រណ៍ផលិតផលខ្មែរមានសន្ទុះគាំទ្រច្រើនពីពលរដ្ឋ ក្នុងរបត់ជម្លោះព្រំដែន

ពិព័រណ៍ផលិតផលខ្មែរឆ្នាំ ២០២៥ នឹងរៀបចំចំនួន ៣ថ្ងៃពីថ្ងៃទី ១១ដល់ថ្ងៃទី ១៣ ខែកញ្ញា នៅ​បរិវេណមជ្ឈមណ្ឌលកោះពេជ្រ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានឲ្យដឹងថា​ មានផលិតផលខ្មែរជាង ១០០មុខបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ឆ្នាំនេះ។ ​​តាមរយៈ​ពិព័រណ៍លើកនេះ ​ឧកញ៉ា តែ តាំងប៉ កត់សម្គាល់ថា ​សន្ទុះគាំទ្ររបស់ពលរដ្ឋខ្មែរចំពោះផលិតផលក្នុងស្រុកមានការកើនឡើងដោយសារតែការពហិការមិនប្រើប្រាស់ផលិតផលប្រទេសជិតខាង។

ប្រមុខការទូតកម្ពុជា-វៀតណាមប្តេជ្ញា​ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសន្តិសុខតំបន់

ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នា​​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ភាគីកម្ពុជា-វៀតណាមបានពិភាក្សាគ

ប្រមុខការទូតកម្ពុជា-វៀតណាមប្តេជ្ញា​ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសន្តិសុខតំបន់

ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នា​​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ភាគីកម្ពុជា-វៀតណាមបានពិភាក្សាគ្នាលើការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងបញ្ហាសន្តិសុខក្នុងតំបន់។ ក្នុងពេលមានជម្លោះព្រំដែន​​ជាមួយថៃ កម្ពុជាក៏បានអរគុណវៀតណាមចំពោះការគាំទ្រដល់កិច្ចព្រមព្រៀងមួយចំនួន​រវាងកម្ពុជា-ថៃ និងការរួមចំណែករបស់វៀតណាមក្នុងក្រុមសង្កេតការណ៍អន្តរកាលផងដែរ។ 

Get more results via ClueGoal